Category: ព័ត៌មានជាតិ

  • ឯកឧត្តម វង្សី វិស្សុត៖ ក្រុមប្រឹក្សាអ្នកច្បាប់ដើរតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ នីតិរដ្ឋ សន្តិសុខគតិយុត្ត សង្គតិភាព និងការបម្រើវិស័យសាធារណៈ

    ឯកឧត្តម វង្សី វិស្សុត៖ ក្រុមប្រឹក្សាអ្នកច្បាប់ដើរតួនាទីសំខាន់ណាស់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ នីតិរដ្ឋ សន្តិសុខគតិយុត្ត សង្គតិភាព និងការបម្រើវិស័យសាធារណៈ

    ភ្នំពេញ៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកភារកិច្ចរបស់ក្រុមប្រឹក្សាអ្នក ច្បាប់ មានបេសកកម្មដ៏សំខាន់ និងចាំបាច់បំផុតក្នុងនាមជាសេនា ធិការ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការធានានូវគុណភាពនៃ ការងារស្រាវជ្រាវនិងការផ្តល់យោបល់បានលឿនរហ័ស មានសង្គតិភាព ស្របតាមបទដ្ឋានគតិយុត្ត ជាពិសេសគោលការណ៍ រដ្ឋធម្មនុញ្ញនិង គោលការណ៍ច្បាប់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីអភិបាលកិច្ចល្អ និងក៏សម្រាប់បម្រើឱ្យការអនុវត្តគោល នយោបាយរបស់រាជរដ្ឋាភិបាលសម្រេចបានជោគជ័យផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ថ្លែងដូចនេះ នៅ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងគោលបំណងពង្រឹងគុណភាព បង្កើនសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងទាំងកំរិតនាយកដ្ឋាន និងមន្ត្រី ជំនាញ ឱ្យមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីធានាថា ការដឹកនាំ និងការប្រព្រឹត្តទៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ មានសមត្ថភាព ប្រសិទ្ធភាព សីលធម៌ គុណាធិបតេយ្យ និងសម្រេច បាន នូវសមិទ្ធកម្ម ដែលជាស្នាដៃ និងសកម្មភាពការងារដែលប្រមុខ រាជរដ្ឋាភិបាលបានប្រគល់ជូន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានគូសបញ្ជាក់ថា បេសកកម្ម…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាផ្នែកឯកជន ក្នុង វិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហការ និងទាក់ទាញទេសចរអន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាផ្នែកឯកជន ក្នុង វិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហការ និងទាក់ទាញទេសចរអន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន ជួបផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងកិច្ចសហការ និង ជំរុញវិស័យទេសចរណ៍ជាតិ នៅទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបនារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ឧកញ៉ា លោក ជំទាវ លោក លោកស្រី តំណាងសមាគមឧស្សាហកម្ម ទេស ចរណ៍ ដែលបានខិតខំប្រឹងប្រែង កន្លងមកក្នុងការគាំទ្រ និងលើកស្ទួយ វិស័យទេសចរណ៍កម្ពុជា ពិសេសបានចូលរួមអនុវត្ត និងគាំទ្រយ៉ាង សកម្ម នូវរាល់សកម្មភាពការងាររបស់ក្រសួង និងបានចូលរួមជួយ វិស័យនេះ ឱ្យឆ្លងផុតវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយភាពជោគជ័យ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានស្នើសុំ តំណាងសមាគមឧស្សាហកម្ម ទេសចរណ៍ បន្តការជួយគាំទ្រ និងជំរុញវិស័យទេសចរណ៍កម្ពុជា សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា…

  • កម្ពុជា-ហុងកុង ប្តេជ្ញារួមគ្នាពង្រីកការផ្សព្វផ្សាយពីច្បាប់ និងអនុក្រឹត្រស្ដីពីវិនិយោគឱ្យបានទូលំទូលាយ

    កម្ពុជា-ហុងកុង ប្តេជ្ញារួមគ្នាពង្រីកការផ្សព្វផ្សាយពីច្បាប់ និងអនុក្រឹត្រស្ដីពីវិនិយោគឱ្យបានទូលំទូលាយ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នសគណៈកម្មាធិការវិនិយោគកម្ពុជាបានជួបពិភាក្សាគ្នា ជាមួយគណៈប្រតិភូហុងកុង ដើម្បីបង្ហាញពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ដោយភាគីទាំងពីរ បានប្តេជ្ញារួមគ្នាថា នឹងពង្រីកការផ្សព្វផ្សាយពីច្បាប់ និងអនុក្រឹត្រស្ដីពីវិនិយោគកម្ពុជាឱ្យបានទូលំទូលាយផងដែរ។ ជំនួបនេះធ្វើឡើងរវាងលោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូហុងកុង ដែលដឹកនាំដោយលោក ផាសុន ឡាម ប្រធានការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មហុងកុង(HKETO)ប្រចាំទីក្រុងបាងកកប្រទេសថៃ កាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក នុត អ៊ុនវ័ណរ៉ា បានប្រាប់ទៅគណៈប្រតិភូហុងកុងថា រដ្ឋាភិបាលនីតិកាលទី៧ បានផ្តោតខ្លាំងទៅលើការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ លោកថ្លែងថា ៖ «រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកវិស័យ និងសកម្មភាពវិនិយោគចំនួន ១៨ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ ដូចជា៖ ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់, ឧស្សាហកម្មក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក, វិស័យថាមពលបៃតង និងវិស័យឡូជិស្ទីកជាដើម ដើម្បីទាក់ទាញការវិនិយោគដែលមានតម្លៃបន្ថែម និងគុណភាព សំដៅអភិវឌ្ឍនសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យ កាន់តែរីកចម្រើនផងដែរ»។ លោកក៏បានលើកឡើងពីច្បាប់វិនិយោគនៃកម្ពុជា ដែលបានចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ និងអនុក្រឹត្យស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគ ដែលត្រូវបានអនុម័តនៅថ្ងៃទី២៦ ខែមិថុនា…

  • រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ចំពោះសំណើបណ្តុះបណ្តាលបុគ្គលិក ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ

    រដ្ឋមន្ត្រីក្រសួងការងារ ស្វាគមន៍ចំពោះសំណើបណ្តុះបណ្តាលបុគ្គលិក ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងនូវការស្វាគមន៍ចំពោះសំណើបណ្តុះបណ្តាលបុគ្គលិក ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។ ឯកឧត្តម ហេង សួរ បានថ្លែងដូច្នេះនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួងការងារ ។ ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរយៈពេលខ្លី និងភាពសហគ្រិនដល់បុគ្គលិករបស់ក្រុមហ៊ុនឯកជនដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងលើកកម្ពស់ផលិតភាពការងារ។ បន្ថែមពីនេះ ក្នុងករណីដែលក្រុមហ៊ុនត្រូវការជំនាញបណ្តុះបណ្តាលផ្សេង សមាគម អាចលើកជាសំណើមកកាន់ក្រសួងដើម្បីរៀបចំការបណ្តុះបណ្តាល។ នេះគឺជាការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល។ មួយវិញទៀត ក្រសួងការងារ ក៏នឹងផ្តល់ទីតាំងសម្រាប់បណ្តុះបណ្តាលជូនសមាគមភស្តុភារកម្មដោយឥតគិតថ្លៃដើម្បីលើកទឹកចិត្តឱ្យបង្កើនការបណ្តុះបណ្តាល។ ជាការឆ្លើយតប ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមប្រធានសមាគមភស្តុភារកម្មកម្ពុជា និងគណៈប្រតិភូ បានថ្លែងអំណរគុណចំពោះការផ្តល់វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃចំពោះបុគ្គលិកគ្រប់កម្រិត។ សម្រាប់ប្រធានសមាគម ការបណ្តុះបណ្តាលនេះ មានសារសំខាន់ក្នុងការពង្រឹងផលិតភាពការងារ និងស្ថាប័នដើម្បីអាចត្រៀមខ្លួនក្នុងការប្រកួតប្រជែង។ យ៉ាងណាក៏ដោយមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឱ្យសមាគម ណែនាំដល់ក្រុមហ៊ុនដែលជាសមាជិករបស់ខ្លួនឱ្យបន្តអនុវត្តរបបសន្តិសុខសង្គមដល់បុគ្គលិកឱ្យបាន១០០% ដើម្បីផ្តល់អត្ថប្រយោជន៍ជូនបុគ្គលិកដែលជាការគិតគូររបស់រាជរដ្ឋាភិបាល៕ ដោយ វណ្ណលុក

  • នាយករដ្ឋមន្ត្រីថៃនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នឹងពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ

    នាយករដ្ឋមន្ត្រីថៃនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នឹងពង្រឹងបន្ថែម ទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ

    ភ្នំពេញ៖ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃមកកាន់ កម្ពុជានឹង ពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ពហុវិស័យ រវាងប្រទេសទាំងពីរស្រប តាមស្មារតី នៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិង វិបុលភាព» ដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរព្រមទាំង រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាននិងអន្តរជាតិ។ នេះបើយោងតាមសេចក្តី ប្រកាស ព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា ឯកឧត្តម សេដ្ឋា វីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រ ថៃនឹងអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជា ណា ចក្រ កម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងការបរទេសបានបន្តថា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ…

  • ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់អំពីករណីនៃការសាង សង់ សំណង់នៅវត្តភូម៉ានហ្វា នៃប្រទេសថៃ

    ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបញ្ជាក់អំពីករណីនៃការសាង សង់ សំណង់នៅវត្តភូម៉ានហ្វា នៃប្រទេសថៃ

    ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៣ នេះ ពាក់ព័ន្ធករណីនៃការសាងសង់សំណង់នៅ វត្ត ភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើសកម្មភាព នៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុង ឆ្នាំ២០២១ មក ម្ល៉េះ។ យោងតាមសេចក្តីជូនដំណឹងដដែលបានគូសបញ្ជាក់ថា ចំណាត់ ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាព ទំនាក់ទំនង ការទូត រវាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃ ប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូន អ្នកសិក្សា ស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ។ប៉ុន្តែស្ថានភាព នៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់ នៅមិន ទាន់ មានការ សង់បន្ថែមនៅឡើយ។ ប្រភពដដែលបន្តថា ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិង ចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំង ឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅ លើ សកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស…

  • មន្រ្តីអប់រំ និងគ្រូបង្រៀនកម្ពុជា ទទួលបណ្ដុះបណ្ដាលពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅកូរ៉េខាងត្បូង

    មន្រ្តីអប់រំ និងគ្រូបង្រៀនកម្ពុជា ទទួលបណ្ដុះបណ្ដាលពីការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននៅកូរ៉េខាងត្បូង

    ភ្នំពេញ៖ បុគ្គលិកអប់រំ និងគ្រូបង្រៀនកម្ពុជាចំនួន ២០រូប បានទទួលវគ្គបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់បច្ចេកវិ ទ្យាព័ត៌មាន សម្រាប់ការបង្រៀន និងរៀន ក្នុងបរិបទឌីជីថល នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដែលវគ្គបណ្តុះបណ្តាលនេះ នឹងជួយជំរុញសមត្ថភាពមន្រ្តីអប់រំ និងគ្រូបង្រៀនកម្ពុជាកាន់តែខ្លាំងថែមទៀត។ ក្រសួងអប់រំបានប្រកាសតាមហ្វេសប៊ុកផ្លូវការកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថា វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំកម្ពុជា និងមន្ទីរអប់រំ ទីក្រុងប៊ូសាន។ វគ្គបណ្តុះបណ្តាលនេះ បានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកញ្ញា ដែលវគ្គនេះរៀបចំក្នុងគោលបំណងជំរុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យាជំនួយដល់ការបង្រៀន និងរៀន នៅតាមសាលារៀនដោយផ្នែកលើផែនការសកម្មភាព។ ក្រសួងអប់រំ លើកឡើងថា ៖ «សិក្ខាកាមទាំងអស់បានទទួលការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI), ការសិក្សាពីពិភពសិប្បនិមិត្ត (Metaverse) ជំនួយក្នុងការបង្រៀន និងរៀនរបស់សិស្សនៅលើប្រព័ន្ធអនឡាញ, ការសិក្សាពីកម្មវិធីសរសេរកូដ (Coding) និងមានការទស្សនកិច្ចសិក្សានៅតាមវិទ្យាល័យមួយចំនួន ដើម្បីស្វែងយល់ពីការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស ដែលជាការចាក់បញ្ចូលគ្នានៃពិភពឌីជីថល ទៅនឹងពិភពពិតថែមទៀត»។ តាមរយៈក្រសួងអប់រំ លោក សុក ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃក្រសួងអប់រំ ក៏បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរដល់មន្ទីរអប់រំ…

  • មន្ត្រីជាន់ខ្ពស់៖ ការវែកញែករឿងមូលដ្ឋានទ័ពរាមគួរត្រូវបិទបញ្ចប់ ខណៈកម្ពុជាបានបញ្ជាក់ប្រាប់ពិភពលោករួចជាស្រេច

    មន្ត្រីជាន់ខ្ពស់៖ ការវែកញែករឿងមូលដ្ឋានទ័ពរាមគួរត្រូវបិទបញ្ចប់ ខណៈកម្ពុជាបានបញ្ជាក់ប្រាប់ពិភពលោករួចជាស្រេច

    ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ បានលើកឡើងថា ការវែកញែករឿងមូលដ្ឋានយោធារាមនៅខេត្តព្រះសីហនុ គួរត្រូវបិទបញ្ចប់ចាប់ពីពេលនេះទៅ ខណៈកម្ពុជាតាមរយៈសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ប្រាប់អន្តរជាតិថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅទឹកដីខ្លួនដែលផ្ទុយពីរដ្ឋធម្មនុញ្ញជាតិនោះឡើយ។ ការលើកឡើងរបស់លោកបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជាចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ បានអះអាងថា ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រើប្រាស់សុន្ទរកថានាឯមហាសន្និបាតអង្គការសហប្រជាជាតិជាលើកដំបូងដោយបញ្ជាក់ទៅកាន់ពិភពលោកថា កម្ពុជាប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត្យ ហើយកម្ពុជាបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ខ្លួនមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីកម្ពុជាឡើយ។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ ថ្លែងថា ៖ «រឿងរ៉ាវជជែកគ្នាជុំវិញមូលដ្ឋានយោធារាមអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ពេលនេះគួរតែបញ្ចប់ ។ត្រូវតែចប់ ។ពីព្រោះនេះជាលើកទី១បង្អស់ នៅលើវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកម្ពុជាតាមរយៈសម្តេចធិបតី ប្រកាសជាចំហរទៅកាន់ពិភពលោក ដោយយកពិភពលោកជាកសិណសាក្សី ។មិនអាចមានទៅរួចទេ នូវមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា»។ ឯកឧត្តមសង្កត់ធ្ងន់ថា បើសិនប៉ុន្មានឆ្នាំខាងមុខ កម្ពុជាអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពបរទេសណាមួយនៅលើទឹកដីខ្លួនមែននោះអព្យាក្រឹត្យភាពរបស់កម្ពុជានឹងត្រូវបានរលាយ ហើយពាក្យសម្តីថ្លែងសាររបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅអង្គការសហប្រជាជាតិនាខែកញ្ញា ឆ្នាំ២០២៣ នេះក៏នឹងត្រូវរលាយដូចគ្នា។…

  • “គ្មានការជឿទុកចិត្តណាមួយ អាចជំនួសឱ្យការត្រួតពិនិត្យបានឡើយ”

    ប្រសាសន៍ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ថ្លែងរំលឹកក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងជាមួយប្រធានមន្ទីររាជធានី-ខេត្ត កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

  • អត្ថាធិប្បាយ៖ «បាតដៃកខ្វក់របស់ពួកប្រឆាំងមិនអាចបិទបាំងសច្ចៈធម៌បានឡើយ» (Video Inside)

    អត្ថាធិប្បាយ៖ «បាតដៃកខ្វក់របស់ពួកប្រឆាំងមិនអាចបិទបាំងសច្ចៈធម៌បានឡើយ» (Video Inside)

    ការរៀបចំជាយូរថ្ងៃរបស់ក្រុមប្រឆាំង ដើម្បីធ្វើបាតុកម្មប្រឆាំងដំណើរបំពេញបេសកកម្មការងារ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ត្រូវបានបរាជ័យយ៉ាងអាម៉ាស។ ក្រុមពួកប្រឆាំងមួយដំបរស្វា ត្រូវបានពលរដ្ឋខ្មែរនៅក្នុង និងក្រៅប្រទេស បានបកអាក្រាត នូវឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំង ដែលគាំទ្រមេខ្លោងក្បត់ជាតិបីជំនាន់សមរង្ស៊ី។ អប្សរាណិតមានបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា «បាតដៃកខ្វក់របស់ពួកប្រឆាំងមិនអាចបិទបាំងសច្ចៈធម៌បានឡើយ»