Category: ព័ត៌មានជាតិ

  • រយៈពេលបួនឆ្នាំ អ្នករស់នៅជនបទចំនួន៣៥ម៉ឺនគ្រួសារ ប្រកាសឈប់បន្ទោបង់ពាសវាសពាសកាល

    រយៈពេលបួនឆ្នាំ អ្នករស់នៅជនបទចំនួន៣៥ម៉ឺនគ្រួសារ ប្រកាសឈប់បន្ទោបង់ពាសវាសពាសកាល

    ភ្នំពេញ៖ ក្នុងរយៈពេលបួនឆ្នាំ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៩ ដល់ខែមិថុនា ឆ្នាំ ២០២៣ តាមរយៈគម្រោង លើកកម្ពស់អនាម័យជនបទនៅកម្ពុជា មានភូមិចំនួន ១,៧៨០ បានប្រកាសឈប់បន្ទោបង់ពាសវាលពាសកាល ប្រកបដោយជោគជ័យ ដែលក្នុងនោះមានប្រជាជនប្រមាណ ៣៥ម៉ឺនគ្រួសារ មានលទ្ធភាពទទួលបានអនាម័យល្អ និងកាត់បន្ថយជំងឺដំកាត់ផ្សេងៗ ដែលឆ្លងតាមរយៈកង្វះអនាម័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មូលនិធិគ្រួសារស្តូន (Stone Family Foundation) អង្គការ អាយឌីស៊ី (iDE) ដែលបានប្រារព្ធពិធីអបអរសាទរសមិទ្ធផល និងភាពជោគជ័យនៃកម្មវិធី លើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) ដែលជាកម្មវិធីដំបូងបំផុតក្នុងពិភពលោកលើវិស័យ ទឹកស្អាត និងអនាម័យ កាលពីថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីប្រកាសបញ្ជាក់ថា គម្រោងដែលមានរយៈពេលបួនឆ្នាំគឺ កម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា (DIB) បានខិតខំប្រឹងប្រែងដើម្បី បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពប្រជាជននៅជនបទក្នុងខេត្តចំនួនប្រាំមួយរួមមាន ខេត្តស្វាយរៀង កណ្តាល ព្រៃវែង កំពង់ធំ សៀមរាប និងខេត្តឧត្តរមានជ័យ។ ប្រភពដដែលបញ្ជាក់ថា ក្នុងការអនុវត្តកម្មវិធីលើកកម្ពស់អនាម័យជនបទនៅកម្ពុជា មូលនិធិ…

  • មន្រ្តីប្រឆាំងការជួញដូរមនុស្ស៖ ការរំលោភបំពាននិងកេញប្រវ័ញ្ចផ្លូវភេទកុមារជាអំពើអត់ឱនឱ្យមិនបានទោះក្នុងរូបភាពណាក៏ដោយ

    មន្រ្តីប្រឆាំងការជួញដូរមនុស្ស៖ ការរំលោភបំពាននិងកេញប្រវ័ញ្ចផ្លូវភេទកុមារជាអំពើអត់ឱនឱ្យមិនបានទោះក្នុងរូបភាពណាក៏ដោយ

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពន់នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា ការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាសកម្មភាពដែលមិនអាចអត់ឱនបាន ទោះនៅក្នុងរូបភាពណាក៏ដោយ ព្រោះថាអំពើនេះ ធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់កុមារ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការអភិវឌ្ឍធនធានមនុស្សនាពេលអនាគតផងដែរ។ នេះការលើកឡើងរបស់ លោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត អំឡុងពេលបើកវគ្គបណ្តុះបណ្តាលសេវាគាំទ្រកុមាររងគ្រោះនៃការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ជូនដល់មន្ត្រីជួរមុខប្រមាណ ៥៦នាក់ ដែលមកពីមន្ទីរសង្គមកិច្ចខេត្ត ក្រុង និងស្រុកចំនួន៥ ក្នុងខេត្តកណ្តាល កាលពីថ្ងៃទី២៧ខែកញ្ញា។វគ្គបណ្តុះបណ្តាលនេះ សហការរៀបចំដោយអាជ្ញាធរខេត្តកណ្តាល និង អង្គការ APLE ដើម្បីផ្តល់ចំណេះដឹងដល់មន្រ្តីជួរមុខ យកចំណេះដឹងនេះទៅផ្សព្វផ្សាយជូនកុមារ និងពលរដ្ឋនៅតាមមូលដ្ឋាន។ នេះបើតាមរដ្ឋបាលខេត្តកណ្តាល។ លោកស្រី ហ៊ុន កុសនី បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញលើកុមារ គឺជាបញ្ហាសកល ដែលបង្កផលវិបាកធ្ងន់ធ្ងរ មិនត្រឹមតែប៉ះពាល់ស្ទើរពេញមួយជីវិត នៃជនរងគ្រោះនោះទេប៉ុន្តែដល់សង្គមជាតិទាំងមូលទៀតផង។ លោកស្រីបញ្ជាក់ថា៖ «វគ្គនេះគឺមានសារៈសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ការយល់ដឹងបន្ថែមអំពីហានិភ័យ ដែលអាចកើតមានឡើងចំពោះកុមារ ដូចជាការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញជាដើម។ ដូច្នេះហើយ សិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ទៅផ្សព្វផ្សាយបន្តជូនកុមារ គ្រួសារប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់»។ លោកស្រីសង្កត់ធ្ងន់ថា…

  • បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយ ដើម្បីជំរុញការធ្វើបរិវត្តកម្មនៃប្រព័ន្ធអប់រំ

    បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយ ដើម្បីជំរុញការធ្វើបរិវត្តកម្មនៃប្រព័ន្ធអប់រំ

    កំពង់ចាម៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអប់រំឌីជីថលគឺជាយុទ្ធសាស្រ្តគន្លឹះមួយក្នុងចំណោមយុទ្ធសាស្រ្តផ្សេងៗទៀត ដើម្បីជំរុញការធ្វើបរិវត្តកម្ម នៃប្រព័ន្ធអប់រំ ដោយសារការអប់រំឌីជីថល បានផ្លាស់ប្តូររបៀបរៀនរបស់សិស្ស និងរបៀបបង្រៀនរបស់គ្រូ ព្រមទាំងរបៀបគ្រប់គ្រងរបស់នាយកសាលា ដើម្បីធានានិរន្តភាពនៃការសិក្សា។ ឯកឧត្តមបានលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលាស្ដីអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងសាលារៀន SIS ធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនទៀត កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។ ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងថា ៖«ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតប្រព័ន្ធព័ត៌មានឌីជីថលដូចជា ប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ កម្មវិធីគ្រប់គ្រងបុគ្គលិក ប្រព័ន្ធចែកចាយសៀវភៅសិក្សាសាលារៀន ប្រព័ន្ធគ្រប់គ្រងអាហារូបករណ៍ ប្រព័ន្ធតាមដានព័ត៌មាននិស្សិត ប្រព័ន្ធតាមដានសាលា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន SIS ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យជាដើម »។ លោកបានអះអាងដែរថា ការអប់រំឌីជីថល ក៏បានរួមចំណែកដល់ការកាត់បន្ថយវិសមភាព…

  • កម្ពុជាអំពាវនាវឱ្យមានការពង្រឹងការតភ្ជាប់ធុរកិច្ចក្នុងតំបន់អាស៊ាននិងស្នើឱ្យដៃគូស្វែងរកលទ្ធភាពធុរកិច្ចនៅកម្ពុជា

    កម្ពុជាអំពាវនាវឱ្យមានការពង្រឹងការតភ្ជាប់ធុរកិច្ចក្នុងតំបន់អាស៊ាននិងស្នើឱ្យដៃគូស្វែងរកលទ្ធភាពធុរកិច្ចនៅកម្ពុជា

    ភ្នំពេញ៖កម្ពុជាបានអំពាវនាវឱ្យមានការពង្រឹងការតភ្ជាប់ធុរកិច្ចក្នុងតំបន់អាស៊ាន ចូលរួមដោះស្រាយបញ្ហាប្រឈមពីរង្វង់សមាជិកសហគមន៍សេដ្ឋកិច្ចអាស៊ាន ដើម្បីសម្រេចការនាំចេញផលិតផលទៅកាន់ទីផ្សារពិភពលោក និងសម្រេចកំណើនសេដ្ឋកិច្ចតំបន់ ជាពិសេសអនុតំបន់មេគង្គ។បន្ថែមពីនេះ កម្ពុជាក៏អំពាវនាវឱ្យដៃគូស្វែងរកលទ្ធភាពធ្វើធុរកិច្ចនៅកម្ពុជាដែលកំពុងមានអំណោយផល។ ការអំពាវនាវដូច្នេះធ្វើឡើងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជានិងពិធីប្រកាសជាផ្លូវការនូវសៀវភៅស ឆ្នាំ២០២៤ របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាជាសហប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ ធុរកិច្ចអាស៊ាន។ បន្ថែមពីនេះ ក៏មានវត្តមានចូលរួមពីឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា អ្នកជំនាញ និងធុរជនមកពីបណ្តាប្រទេសអាស៊ាន អឺរ៉ុប និងតំបន់មេគង្គ។ នេះបើយោងតាមសេចក្តីប្រកាសរបស់សភាពាណិជ្ជកម្មកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងក្នុងកិច្ចប្រជុំថា តំបន់មេគង្គជាតំបន់មានសក្តានុពល និងកំណើនសេដ្ឋកិច្ចខ្ពស់ ហើយប្រទេសនិមួយៗមានវប្បធម៌ស្រដៀងគ្នា មានមិត្តភាពរឹងមាំ និងសក្តានុពលដោយមានធនធាននិងរចនាសម្ព័ន្ធឧស្សាហកម្មហើយសមត្ថភាពបំពេញគ្នាទៅវិញទៅមក។ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការតភ្ជាប់ផ្នែកធុរកិច្ចក្នុងតំបន់ដែលផ្តើមចេញពីតំបន់មេគង្គដែលមានប្រទេសចំនួន៤ កម្ពុជា វៀតណាម ឡាវ និងថៃ ទៅកាន់តំបន់អាស៊ាន ដែលសង្កត់ធ្ងន់ទៅលើការធ្វើសមាហរណកម្មអាស៊ាន។ អ្នកឧកញ៉ាបញ្ជាក់ថា ក្រៅពីនេះ…

  • សិក្ខាកាមកម្ពុជាចំនួន ៣៤រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែនរវាងចិន-កម្ពុជា

    សិក្ខាកាមកម្ពុជាចំនួន ៣៤រូប បានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី ពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែនរវាងចិន-កម្ពុជា

    ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់កម្ពុជា បានថ្លែងអំណរគុណប្រទេសចិន ដែលជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាពាក់ព័ន្ធពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែនរវាងចិន-កម្ពុជារយៈពេល២០ថ្ងៃ នៅទីក្រុងឆុងឈីង ដោយចាត់ទុកថា សិក្ខាកាមដែលបានចូលរួមនឹងទទួលបានបទពិសោធន៍ និងចំណេះដឹង ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យនានានៅកម្ពុជា។ នេះគឺជាលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) ដែលបានអញ្ជើញចូលរួមប្រគល់សញ្ញាបត្រដល់សិក្ខាកាមកម្ពុជាចំនួន ៣៤រូប ដែលបានបញ្ចប់បណ្តុះបណ្តាលស្តីពី «ពាណិជ្ជកម្មឌីជីថលឆ្លងព្រំដែនរវាងចិន-កម្ពុជា សម្រាប់បុគ្គលិកគ្រប់គ្រងកម្រិតមធ្យម នៅមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីងនាថ្ងៃទី២៨ខែកញ្ញា ឆ្នាំ ២០២៣នេះ។ សិក្ខាកាមកម្ពុជាទាំងនោះ មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា។ កម្មវិធីប្រគល់សញ្ញាបត្រនេះក៏មានការចូលរួមពីលោក ហឺ ជី(HE Ji) ប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។ អាជ្ញាធរមីន បានបន្តថា ក្រោមការសម្របសម្រួលរបស់ គណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក (NC-ESCAP) ចាប់តាំងពីឆ្នាំ ២០១៩ កម្ពុជា សហការជាមួយមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង បានបញ្ជូនសិក្ខាកាមកម្ពុជាប្រមាណជិត ១០០នាក់ ដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញចំនួនបីលើកផងដែរ។ ប្រភពដដែលបន្តថា ជាមួយគ្នានោះ ក៏មានការរៀបចំឱ្យមានការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនទៀត រវាងស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជា ជាមួយនឹងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ស្តីពីភាពជាដៃគូ…

  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្ត បន្តពង្រឹងវិធានការទប់ស្កាត់ជំងឺគ្រុនឈាម

    រដ្ឋមន្ត្រីក្រសួងសុខាភិបាល អំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្ត បន្តពង្រឹងវិធានការទប់ស្កាត់ជំងឺគ្រុនឈាម

    ភ្នំពេញ៖ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តវិធានការសុខាភិបាលនានា ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាមឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរពាក់ព័ន្ធដែលបានដាក់ចេញវិធានការកន្លងមកដែរ។ យោងតាមលិខិតដែលបានចុះហត្ថលេខាដោយឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣បានរំលឹកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងារឆ្លើយតបបន្ទាន់ នៃក្រសួងសុខាភិបាល សហការជាមួយមន្ដ្រីសុខាភិបាលគ្រប់លំដាប់នៅតាមមូលដ្ឋានរាជធានី-ខេត្ដ បានចាត់វិធានការទប់ស្កាត់ និងឆ្លើយតបយ៉ាងសកម្មចំពោះការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ ក្នុងនាមក្រសួងសុខាភិបាល លោកសូមសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំរាជធានី-ខេត្ដ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ដ្រីបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតសិ្នទ និងចូលរួមយ៉ាងសកម្មបំផុត ក្នុងការឆ្លើយតប និងទប់ស្កាត់ទាន់ពេលវេលានូវការរីករាលដាលនៃជំងឺគ្រុនឈាម។ ទន្ទឹមនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលក៏បានអំពាវនាវដល់អាជ្ញាធររាជធានី-ខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដពង្រឹងការអនុវត្ដវិធានការសុខាភិបាលនានា។សូមចូលរួមទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើកកម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានា តាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ទៅដល់បុគ្គលគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល។ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញានេះថា ក្នុងនាមជាថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត គឺលោកពិតជាអបអរសាទរដែលថ្នាក់ដឹកនាំក្រសួងបានចេញលិខិតសរសើរបែបនេះ ខណៈដែលកន្លងមករាល់វិធានការនានារបស់ក្រសួង គឺអាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាលទាំងអស់ បានអនុវត្តជាប្រចាំ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ គឺសរុប ២០៤ដុល្លារ ក្នុង១ខែ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ គឺសរុប ២០៤ដុល្លារ ក្នុង១ខែ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើការណែរនាំឱ្យ ក្រសួងការងារ ផ្សព្វផ្សាយដល់បងប្អូនកម្មករ និយោជិត និងសាធារណជនឱ្យបានជ្រាបថា ប្រាក់ឈ្នួល អប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ បន្ទាប់ពីសម្ដេច បានសម្រេច បន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លា ដែលជាលទ្ធផលបោះឆ្នោតរបស់ ក្រុមប្រឹក្សា ជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៤ ។ ជាមួយនេះ សម្ដេច នឹងបន្តជំរុញដល់ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យ លទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់ បងប្អូនកម្មករនិយោជិត។ នេះបើតាមបណ្ដាញ សង្គមរបស់ សម្ដេចនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា៖ មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោត…

  • ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សជំនាន់ថ្មី

    ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សជំនាន់ថ្មី

    (ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឱ្យបង្កើត “គណបក្សជំនាន់ថ្មី” ដែលសរសេរជាអក្សរកាត់ថា (គ.ជ.ថ) មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិច្រេស ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ក្រសួងមហាផ្ទៃ ស្នើដល់ លោក ប៉ាត មុនី្ន ដែលជាតំណាងស្ថាបនិកគណបក្ស ត្រូវរៀបចំនូវសញ្ញាសម្គាល់របស់គណបក្សឡើងវិញ ដោយអនុលោមតាមការកំណត់ក្នុងបញ្ញត្តិមាត្រា ១១ថ្មី ត្រង់កថាខណ្ឌទី៣ នៃច្បាប់នេះ រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃជាកំណត់។ ទន្ទឹមនេះដែរ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈ ជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ (មួយរយប៉ែតសិប)ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ គណបក្សជំនាន់ថ្មីត្រូវ រៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា ១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ៕ ដោយ-រ៉ាវុធ

  • នាយករដ្ឋមន្រ្តីថៃ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    នាយករដ្ឋមន្រ្តីថៃ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងអំឡុងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ លើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅរសៀលថ្ងៃទី២៨ កញ្ញា ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម នាយករដ្ឋមន្រ្តីថៃ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូបខាងកើតវិមានឯករាជ្យ ។ ក្នុងពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងនោះក៏មានអញ្ជើញការអមដំណើរ និងទទួលបដិសណ្ឋារកិច្ចពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ព្រមទាំងថ្នាក់ដឹកនាំ និងអ្នកមុខអ្នកការជាច្រើនរូបទៀត ។ សូមបញ្ជាក់ជូនថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថ្មី នៃព្រះរាជាណាចក្រថៃជាលើកដំបូងមកកាន់កម្ពុជា ក្នុងគោលបំណងកំណត់ទិសដៅសកម្មភាព ដើម្បីធ្វើឱ្យកាន់តែស៉ីជម្រៅ និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នាយករដ្ឋមន្ត្រីទាំងពីរក៏មានជំនួបធ្វេរភាគី និងបានផ្លាស់ប្តូរទស្សនៈ ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ…

  • នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង

    នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង

    (ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តពិភាក្សា និងសហការគ្នា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានផ្លែផ្កា សម្រាប់ជាឧត្តមប្រយោជន៍ទាំងសងខាង ។ នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែលនាយករដ្ឋមន្រ្តីថៃ និងគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ។ នៅក្នុងជមនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះឯកឧត្តម សេដ្ឋា ថាវីស៊ីន និងគណៈប្រតិភូជាន់ខ្ពស់មកកាន់ព្រះរាជាណាចក្រកម្ពុជា និងចំពោះការជ្រើសរើសកម្ពុជា ជាប្រទេសដំបូង សម្រាប់ការបំពេញទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មី នៃព្រះរាជាណាចក្រថៃ ។ សម្តេចធិបតី ក៏បានអបអរសាទរជាថ្មីម្តងទៀត ជូនចំពោះឯកឧត្តម សេដ្ឋា…