Category: ព័ត៌មានជាតិ

  • មន្រ្តីក្រសួងមហាផ្ទៃ៖ ពលរដ្ឋអាចដាក់ពាក្យស្នើសុំកែទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននៅមូលដ្ឋានបាន មិនចាំបាច់ឡើងមករាជធានីភ្នំពេញនោះទេ

    មន្រ្តីក្រសួងមហាផ្ទៃ៖ ពលរដ្ឋអាចដាក់ពាក្យស្នើសុំកែទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាននៅមូលដ្ឋានបាន មិនចាំបាច់ឡើងមករាជធានីភ្នំពេញនោះទេ

    អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តម ទូច សុឃៈ បានឱ្យដឹងថា ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំកែ និងមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី-ខេត្ត ដែលខ្លួនកំពុងរស់នៅ ដោយមិនចាំបាច់ដាក់ពាក្យស្នើមកកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅភ្នំពេញនោះទេ ។ យោងតាមសារសំឡេងរបស់ឯកឧត្តម ទូច សុឃៈ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៣ បញ្ជាក់ថា ជាគោលការណ៍ ការស្នើសុំកែ និងមោឃភាពទិន្នន័យអត្រានុកូលដ្ឋាននេះ ត្រូវបានចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៧ មកម៉្លេះ ដោយមិនគិតថវិកានោះទេ ។ ចំពោះការស្នើសុំកែ និងមោឃភាពទិន្នន័យនេះ ប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវឯកសារដែលប្រើប្រាស់ផ្លូវការនិងអចិន្ត្រៃយ៍។ លោកថ្លែងថា៖ « គោលការណ៍នេះ គឺបានចាប់ផ្តើមសាកល្បងតាំងពីឆ្នាំ ២០១៧ មក ពោលគឺតាំងពីរាជកាល ដែលសម្តេចក្រឡាហោម ស ខេង នៅជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ គឺសាកល្បងពីរឆ្នាំ រហូតដល់ឆ្នាំ ២០១៩ បានក្រសួងមហាផ្ទៃចេញសេចក្តីសម្រេច បន្តនុវត្តគោលការណ៍ផ្តល់សមត្ថកិច្ចឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចកែប្រែទិន្នន័យ…

  • ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ អំពាវនាវព្រះសង្ឃ ប្រឹងប្រែងសិក្សារៀនសូត្រ បង្កើនចំណេះដឹងទាំងផ្លូវព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅ

    ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ អំពាវនាវព្រះសង្ឃ ប្រឹងប្រែងសិក្សារៀនសូត្រ បង្កើនចំណេះដឹងទាំងផ្លូវព្រះពុទ្ធសាសនា និងចំណេះដឹងទូទៅ

    (កំពង់ធំ)៖ ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ បានអំពាវនាវព្រះសង្ឃ នៅតាមសាលា ពុទ្ធកសិក្សាទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីបង្កើនចំណេះដឹងទាំងផ្លូវព្រះ ពុទ្ធ សាសនា និងចំណេះដឹងទូទៅ។ ដោយឡែកចំពោះការខ្វះខាតសម្ភារៈ សិក្សានៅក្នុង ការ សិក្សា គឺឯកឧត្តម និងលោកជំទាវ នឹងជួយឧបត្ថម្ភ ធ្វើយ៉ាងណា ឱ្យតែព្រះសង្ឃ បានរៀន សូត្រគ្រប់គ្រាន់។ ឯកឧត្តម ជា ចាន់តូ ប្រធានកិត្តិយសធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ ខៀវ ស៊ីណា ជា ចាន់តូ បានស្នើសុំដូចនេះក្នុងពិធីកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តមួយចំនួន ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃ១៤រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៣ ខែតុលា…

  • មន្រ្តីក្រសួងកសិកម្ម៖ ក្រសួងបានពង្រាយនិស្សិតនិងយុវជនស្ម័គ្រចិត្ត ២០០ នាក់ នៅឃុំដែលសម្បូរផលិតកម្មស្រូវ

    មន្រ្តីក្រសួងកសិកម្ម៖ ក្រសួងបានពង្រាយនិស្សិតនិងយុវជនស្ម័គ្រចិត្ត ២០០ នាក់ នៅឃុំដែលសម្បូរផលិតកម្មស្រូវ

    រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យ៉ង សាំងកុមារ បានឱ្យដឹងថា ក្រសួងបានដាក់ពង្រាយនិស្សិតនិងយុវជនស្ម័គ្រចិត្ត ២០០ នាក់ នៅឃុំចំនួន ២០០ ជាឃុំដែលសម្បូរផលិតកម្មស្រូវ ដើម្បីចូលរួមការងារកសាងប្រព័ន្ធពូជសុទ្ធនិងលើកស្ទួយប្រសិទ្ធភាពសេដ្ឋកិច្ចនៃផលិតកម្មស្រូវរបស់គ្រួសារកសិករ។ ឯកឧត្តម យ៉ងសាំង កុមារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការបង្កើនធនធានមនុស្សសម្រាប់វិស័យស្រូវអង្ករ គឺរឿងសំខាន់និងជាការងារអាទិភាពមួយសម្រាប់ក្រសួងកសិកម្ម ខណៈដែលកម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសផ្សេងទៀត ដែលនាំចេញអង្ករ ទៅកាន់ទីផ្សារពិភពលោក។ ឯកឧត្តមបានបញ្ជាក់ថា៖«ការពង្រាយមន្រ្តីកសិកម្មឱ្យបានគ្រប់ឃុំនៅទូទាំងប្រទេស គឺជាកិច្ចការសំខាន់បំផុតសម្រាប់គ្រួសារកសិករនិងវិស័យកសិកម្មជាតិទាំងមូល។សម្រាប់មន្រ្តីកសិកម្មនៅតាមឃុំ ក្រសួងនឹងរៀបចំទៅតាមជំនាញរបស់ពួកគេ ដោយអ្នកជំនាញស្រូវដាក់ទៅតំបន់ស្រូវ និងអ្នកជំនាញដំណាំដាក់ទៅតំបន់ដំណាំ តែឥឡូវយើងចាប់ផ្តើមដំបូង ដាក់ជំនាញស្រូវសិន »។ «ថ្ងៃទី២៩កញ្ញានេះ ខ្ញុំបានចូលរួមជាគ្រូបណ្តុះបណ្តាលនិងធ្វើការតម្រង់ទិសដល់យុវជនស្ម័គ្រចិត្តលើការងារកសាងប្រព័ន្ធពូជសុទ្ធនៃផលិតកម្មស្រូវអង្ករមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយកសិកម្មព្រៃផ្តៅ ខេត្តកំពង់ស្ពឺ»។ ឯកឧត្តម យ៉ង សាំងកុមារបានបញ្ជាក់បន្ថែម។ លោកបានបន្តថា ក្រៅពីការដាក់ពង្រាយមន្រ្តីកសិកម្ម នៅតាមឃុំហើយ ក្រសួងកសិកម្មនឹងអនុវត្ត តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដោយក្រសួងកសិកម្មនឹងខិតខំប្រឹងប្រែងបន្តការស្រាវជ្រាវ ដើម្បីរៀបចំយន្តការឱ្យឆ្លើយតបនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម រាប់ទាំងការរៀបចំសមាគមកសិករ ដើម្បីចៀសវាងការបង្អាប់តម្លៃពីឈ្មួញ ជំរុញឱ្យមានស្ថិរភាពតម្លៃ ជាពិសេសការជំរុញការធ្វើកិច្ចសន្យាកសិកម្មឱ្យបានច្រើន។ សូមជម្រាបថា គោលនយោបាយដាក់ពង្រាយមន្រ្តីឃុំ ចំនួន១៦០០ នាក់នៅតាមឃុំដែលមានសកម្មភាពកសិកម្មនៅទូទាំង២៥រាជធានី-ខេត្ត ជាគោលនយោបាយអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាល…

  • ទេសចរអន្តរជាតិរយៈពេល ៨ខែដើមឆ្នាំ២០២៣ កើនឡើង ២៥០,៨%

    ទេសចរអន្តរជាតិរយៈពេល ៨ខែដើមឆ្នាំ២០២៣ កើនឡើង ២៥០,៨%

    (ភ្នំពេញ) ៖ ក្រសួងទេសចរណ៍ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្រាប់រយៈពេល ៨ខែដើមឆ្នាំ២០២៣នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ កើនឡើង ២៥០,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ដោយឡែកបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គ្រាមុនវិបត្តិកូវីដ-១៩ យើងឃើញថា ចំនួននេះនៅមានការថយចុះ ១៩,៧% នៅឡើយ ពោលគឺយើងទើបតែទទួលបានទេសចរអន្តរជាតិប្រមាណ ៨០% នៃកម្រិតមុនវិបត្តិ សម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ។ តាមការរំពឹងទុក កម្ពុជានឹងទទួលបានទេសចរអន្តរជាតិក្នុងរង្វង់ប្រមាណ៤,៥ លាន ទៅ ៥ លាននាក់សម្រាប់ពេញមួយឆ្នាំ២០២៣នេះ។ ទន្ទឹមនឹងនេះ ក្នុងចំណោមទេសចរអន្តរជាតិប្រមាណ ៣,៥ លាននាក់ខាងលើ ទេសចរដែលចូលតាមផ្លូវអាកាសមានចំនួនប្រមាណ ១,២ លាននាក់ ដោយកើនឡើង ២០៦,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ (មុនវិបត្តិកូវីដ-១៩) តួលេខនេះ នៅមានការថយចុះប្រមាណ ៦០,៩% នៅឡើយ។ ដូចគ្នានេះដែរ ចំនួនទេសចរអន្តរជាតិ ដែលចូលតាមផ្លូវគោក និងផ្លូវទឹកសម្រាប់រយៈពេល៨ខែឆ្នាំ២០២៣នេះ មានចំនួនប្រមាណ ២,២៨ លាននាក់។ យើងកត់សម្គាល់ឃើញថា ទេសចរអន្តរជាតិភាគច្រើន មកតាមផ្លូវគោកពីប្រទេសជិតខាង ដែលជាទីផ្សារអាទិភាពដ៏សំខាន់មួយ…

  • ក្រសួងសាធារណការ រកឃើញរថយន្តផ្ទុកលើសទម្ងន់ជាង៧១ម៉ឺនគ្រឿង ក្នុងចំណោមរថយន្តជាងពីរលានគ្រឿង

    ក្រសួងសាធារណការ រកឃើញរថយន្តផ្ទុកលើសទម្ងន់ជាង៧១ម៉ឺនគ្រឿង ក្នុងចំណោមរថយន្តជាងពីរលានគ្រឿង

    ភ្នំពេញ៖ ក្នុងរយៈពេលប្រាំបួនខែឆ្នាំ២០២៣ លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានរកឃើញ រថយន្តផ្ទុកលើសទម្ងន់ជាង៧១ម៉ឺនគ្រឿង ក្នុងចំណោមរថយន្តដែលត្រូវបានត្រួតពិនិត្យសរុបចំនួនជាងពីរលានគ្រឿង។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ របាយការណ៍ដដែលបានឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យមន្ដ្រីជំនាញបានរកឃើញរថយន្តផ្ទុកមិនលើសទម្ងន់ចំនួន ១.៥២៨.៨៤០គ្រឿង,រថយន្តផ្ទុកលើសទម្ងន់ចំនួន៧១៧.៣០០គ្រឿងស្មើនឹង៣១ភាគរយ។ ក្នុងនោះមាន រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥ភាគរយ ចំនួន ៧១៥.៥៣៤ គ្រឿង ស្មើនឹង៣១ភាគរយ , រថយន្តផ្ទុកលើសទម្ងន់ ពី ៥ភាគរយ ទៅ ១០ ភាគរយ ចំនួន ២៨គ្រឿង , រថយន្តផ្ទុកលើសទម្ងន់ ១០ ទៅ ២០ភាគរយ ចំនួន ១.៣២៣គ្រឿង, រថយន្តផ្ទុកលើសទម្ងន់លើសពី ២០ភាគរយ ចំនួន ៤១៥ គ្រឿង។ ប្រភពដដែលបញ្ជាក់ថា ពាក់ព័ន្ធនឹងវិធានការករណីខាងលើគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តលើសទម្ងន់ បានពិន័យរថយន្តដឹកលើទម្ងន់សរុបចំនួន ១ ៧៦៦ គ្រឿង មានទឹកប្រាក់សរុបចំនួន ២.៧១០.៥០៩.០០០រៀល (ពីរប៊ីលាន ប្រាំពីររយដប់លាន ប្រាំរយប្រាំបួនពាន់រៀលគត់)។ ទន្ទឹមនឹងនោះ រថយន្តត្រូវ បានឃាត់ទុក…

  • ក្រសួងអប់រំ៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា

    ក្រសួងអប់រំ៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បានផ្ដល់នូវឱកាសការងារជាច្រើនដល់ប្រជាជនកម្ពុជា

    ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកវិស័យធនាគារ និងហិរញ្ញវត្ថុ ជាវិស័យមួយដែលបានផ្ដល់នូវឱកាស ការងារជាច្រើនដល់ប្រជាជនកម្ពុជា ស្របពេលដែលស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុកំពុងតែរីកលូតលាស់ដូចផ្សិតគួរឱ្យកត់សម្គាល់ ដែលជាផ្នែកមួយជួយដល់ការលើកកម្ពស់សមិទ្ធកម្មសង្គម-សេដ្ឋកិច្ច។ នេះជាលើកឡើងរបស់ឯកឧត្តម ទូច វិសាលសុខ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅអំឡុងពេលបើកកម្មវិធីពិព័រណ៍ជំនាញ និងការងារក្នុងវិស័យធនាគារ (JOBS & SKILLS SUMMIT 2023) បានចាប់ផ្តើមនៅថ្ងៃ២៩ ខែកញ្ញា ឆ្នាំ២០២៣ នាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា កាលពីដើមឆ្នាំ២០២៣ សាកលវិទ្យាល័យចំនួន៣ ដែលនៅក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា រួមមាន សាកលវិទ្យាល័យផារ៉ាហ្គុន សាកលវិទ្យាល័យ ជាតិគ្រប់គ្រង និងសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយ វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការពង្រឹងកម្មវិធីសិក្សាក្នុងវិស័យហិរញ្ញវត្ថុឱ្យស្របតាមស្ដង់ដារជាតិ និងអន្តជាតិ។ ឯកឧត្តមបានបញ្ជាក់ថា៖«ក្រោមភាពជាដៃគូនេះ សាកលវិទ្យាល័យកំពូលៗទាំងនោះនឹងរួមបញ្ចូលវិញ្ញាបនបត្រដែល គាំទ្រដោយវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាដែលមានស្រាប់របស់ខ្លួន ដែលផ្តល់ជូនដល់និស្សិតនូវជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារដែលមានគុណភាពខ្ពស់មួយ»។ ឯកឧត្តមបានបន្តថា និស្សិតរាប់ពាន់នាក់ ត្រូវបានរំពឹងថានឹងបញ្ចប់ការសិក្សាជាមួយនឹងចំណេះដឹងដែលត្រៀមរួចជាស្រេចក្នុងឧស្សាហកម្ម និងជំនាញដ៏សម្បូរបែបដែលតម្រូវដោយវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា…

  • ពលរដ្ឋជាង៣៤០០គ្រួសារនៅខេត្តពោធិ៍សាត់ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តបាត់ដំបងប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន

    ពលរដ្ឋជាង៣៤០០គ្រួសារនៅខេត្តពោធិ៍សាត់ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរខេត្តបាត់ដំបងប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្ន

    ភ្នំពេញ៖ ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយចំនួន ក្នុងនោះពលរដ្ឋជាង៣ ៤០០គ្រួសារក្នុងខេត្តពោធិ៍សាត់កំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ខណៈរដ្ឋបាលខេត្តបាត់ដំបង បានជូនដំណឹងឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នដោយសារតែ កម្រិតទឹកស្ទឹងសង្កែ នៅស្ថានីយក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹងសង្កែ បាននឹងកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ របាយការណ៍ការណ៍ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឱ្យដឹងថា ជំនន់ទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់ដល់ស្រុកចំនួន៤ក្នុងខេត្តពោធិ៍សាត់រួមមាន ស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់។ ក្នុងនោះប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៤១០ គ្រួសារ ស្មើនឹង ២៧៨៥ ខ្នងផ្ទះ ខណៈដែលពលរដ្ឋ ៥៩៨នាក់ ត្រូវបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព។ របាយការណ៍បញ្ជាក់ទៀតថា ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យខូចខាតផ្លូវចំនួន៨ខ្សែ, លូចំនួន ៦កន្លែង, បាក់ច្រាំង ៦កន្លែង, ទំនប់បង្ហៀរទឹក ១កន្លែង, ខូចខាតដំណាំស្រូវចំនួន ៥៤៤.២ហិកតា, ដំណាំរួមផ្សំ និងសាវប្បកម្ម ចំនួន ២៣ហិកតា (បន្លែ,ល្ហុង), ដំណាំឧស្សាហកម្ម ចំនួន ៥៧៤.៥ហិកតា(ដំឡូងមី, ពោតក្រហម, សណ្តែកបាយ), ដំណាំឈើហូបផ្លែ…

  • រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយចែកជូនកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

    រដ្ឋបាលរាជធានីភ្នំពេញ នាំយកអំណោយចែកជូនកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង

    (ខេត្តព្រះវិហារ)៖ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ បានអញ្ជើញ ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចែកជូនកងទ័ព និងនគរបាលឈរជើងការពារព្រំដែន ដើម្បីចូលរួមក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ ពិធីនេះបានធ្វើឡើងនៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងភូមិពាក់ស្បែក ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ឯកឧត្តម ឃួង ស្រេង បានថ្លែងនូវការកោតសរសើរ ចំពោះ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគាំទ្រយ៉ាងពេញទំហឹង ឥតងាករេ ចំពោះគោលនយោបាយ របស់រាជរដ្ឋាភិបាល និងគោរពយ៉ាងម៉ឹងម៉ាត់នូវរដ្ឋធម្មនុញ្ញ បទប្បញ្ញត្តិច្បាប់ បទបញ្ជារបស់ថ្នាក់ដឹកនាំតស៊ូអត់ធ្មត់ ព្យាយាម ក្លាយទៅជាកងទ័ពមានវិន័យ មានកិត្តិយស-សេចក្ដីថ្លៃថ្នូរ និងហ៊ានធ្វើពលិកម្មអាយុជីវិត ក្នុងការបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្តមរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដី ដែនអធិបតេយ្យជាតិ ខ្សែបន្ទាត់ព្រំដែន និងការពាររាជរដ្ឋាភិបាល ។ ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី…

  • ក្រសួងបរិស្ថាន អាជ្ញាធរស្រុកកំពង់ត្រឡាច និងសិស្សានុសិស្សរួមគ្នាបើកយុទ្ធនាការ « កាត់បន្ថយការប្រើបា្លស្ទិក »

    ក្រសួងបរិស្ថាន អាជ្ញាធរស្រុកកំពង់ត្រឡាច និងសិស្សានុសិស្សរួមគ្នាបើកយុទ្ធនាការ « កាត់បន្ថយការប្រើបា្លស្ទិក »

    (ខេត្តកំពង់ឆ្នាំង)៖ មន្រ្តីមកពីក្រសួងបរិស្ថាន ,អាជ្ញាធរស្រុកកំពង់ត្រឡាចក្នុង ខេត្តកំពង់ឆ្នាំង និងរួមទាំងសិស្សានុសិស្សមកពីខេត្តចំនួន៣គឺ ខេត្តកំពង់ឆ្នាំង កណ្តាល និង ពោធិ៍សាត់បានរួមគ្នាបើកយុទ្ធនាការ «កាត់បន្ថយការប្រើបា្លស្ទិក» ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» ដែលមានអ្នកចូលរួមប្រមាណជាង ៥០០០នាក់ ។ ថ្លែងក្នុងពិធីដែលបានរៀបចំឡើងនាវិទ្យាល័យ ហ៊ុនសែន កំពង់ត្រឡាច ស្ថិតនៅភូមិសាលាលេខប្រាំ ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០២៣នេះ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បញ្ជាក់ថា ៖ យុ ទ្ធនាការនេះកំពុងបានជួយជំរុញបន្ថែមទៀតដើម្បីសំដៅធ្វើយ៉ាងណាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅលើភពផែនដីរបស់យើងក៏ដូចជានៅខេត្តកំពង់ឆ្នាំពោល គឹយើងបានរៀបចំយុទ្ធនាការនៅថ្ងៃទី ៣០ខែកញ្ញា ឆ្នាំ ២០២៣នេះទូទាំងខេត្តកំពង់ឆ្នាំងតែម្តង ។ លោកជំទាវ បន្តថា ក្នុងថ្ងៃយុទ្ធនាការខេត្តកំពង់ឆ្នាំនេះដែរ ក៏មានពិធីមួយផ្សេងទៀត នៃការចុះអនុស្សរណៈយោគយល់រវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកណ្តាល ស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ…

  • សាលាចំនួន ៤៩ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមគ្នា អនុវត្តន៍នូវយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

    សាលាចំនួន ៤៩ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមគ្នា អនុវត្តន៍នូវយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»

    (កំពង់ឆ្នាំង)៖ សាលាចំនួន ៤៩ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រសួងបរិស្ថាន រដ្ឋបាលស្រុកបរិបូរណ៌ បានរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាល័យហ៊ុនសែនបរិបូណ៌ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានអ្នកចូលរួមជាង ៣ពាន់នាក់។ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអានសារដ៏មានអត្ថន័យរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយបានសំណូមពរដល់រដ្ឋបាលស្រុក នាយកវិទ្យាល័យ អនុវិទ្យាល័យ សាលាបឋមសិក្សាដែលបានចូលរួមទាំងអស់ បន្តអនុវត្តន៍នូវយុទ្ធនាការខាងលើឱ្យបានរៀងរាល់សប្តាហ៍ ក្រោយពេលគោរពទង់ជាតិចប់ ដោយប្រើពាក្យស្លោក «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» និង «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។ ឯកឧត្តម បន្តថា គិតត្រឹមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ មានសិស្សានុសិស្សចំនួន ១,២៦២,៦០៥នាក់ បានចូលរួមអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលដាក់ចេញដោយក្រសួងបរិស្ថាន។ ឯកឧត្តម បានលើកឡើងយ៉ាងដូច្នេះថា៖ «យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះ បាននឹងកំពុងទទួលការគាំទ្រ…