Category: ព័ត៌មានជាតិ

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលបុណ្យសព និស្សិត ចាន់ ឧត្តម ដែលបានរងគ្រោះទទួលមរណភាពដោយការប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងចាត់មន្ត្រីចូលបុណ្យសព និស្សិត ចាន់ ឧត្តម ដែលបានរងគ្រោះទទួលមរណភាពដោយការប្រយុទ្ធគ្នានៅប្រទេសអ៊ីស្រាអែល

    (កណ្តាល)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងចូលបុណ្យសព លោក ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ដែលបានទទួលមរណភាព កាលពីថ្ងៃសៅរ៍ ទី ៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈពេលកំពុងស្នាក់នៅ និងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល។ ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានអាន និងប្រគល់ជូន ក្រុមគ្រួសារសព នូវសារលិខិតរំលែកមរណទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុុជា ដែលក្នុងសារលិខិតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្តុកក្តួលនេះ ខ្ញុំ និងសហការីនៃកាកបាទក្រហមកម្ពុជា…

  • អាជ្ញាធរមីន៖ ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ស្តីពីបញ្ហាមីន បង្ហាញពីភាពទទួលខុសត្រូវរបស់កម្ពុជា

    អាជ្ញាធរមីន៖ ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ស្តីពីបញ្ហាមីន បង្ហាញពីភាពទទួលខុសត្រូវរបស់កម្ពុជា

    ភ្នំពេញ៖ កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រយៈពេលបីថ្ងៃ។ ទេសរដ្ឋមន្រ្តី ឯកឧត្តម លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមនាយករដ្ឋមន្រ្តីសម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី​៦ខែតុលា បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា លើដំណើរការ និងគោលបំណងនៃការរៀបចំសន្និសីទសកលលើកទី៣ ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សន្និសីទនះនឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ។  នេះបើតាមអាជ្ញាធរមីន។ តាមរយៈបទសម្ភាសន៍ ឯកឧត្តម លី ធុជ  បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣របស់កម្ពុជា ដោយបានទទួលការអនុញ្ញាតពីអតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន ដែលនៅតែបន្តគាំទ្រ និងមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលនេះបានបង្ហាញពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាតអន្តរជាតិ ស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)។ គួរជម្រាបថា សន្និសីទសកលនេះ…

  • និយាយពីការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាស នៅប្រទេស​អ៊ីស្រាអែល

    និយាយពីការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និង​ក្រុមហាម៉ាស នៅប្រទេស​អ៊ីស្រាអែល
  • លោក អាកាស៊ី៖ កម្ពុជាមានសមត្ថភាព ពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញ ល្អបំផុតមួយនៅលើពិភពលោក

    លោក អាកាស៊ី៖ កម្ពុជាមានសមត្ថភាព ពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញ ល្អបំផុតមួយនៅលើពិភពលោក

    ភ្នំពេញ៖ លោក យ៉ាស៊ូស៊ី អាកាស៊ី(Yasushi Akashi) ប្រធានមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្យូតូ ប្រទេសជប៉ុន និងជាអតីតប្រធានអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ឬអ៊ុនតាក់ (UNTAC) បានលើកឡើងថា កម្ពុជាមានសមត្ថភាព មានសមត្ថភាព ពេញលេញក្នុងការបង្កើតរដ្ឋធម្មនុញ្ញ ល្អបំផុត មួយនៅលើពិភពលោក ។ លោក Yasushi Akashi បានលើកឡើងបែបនេះ នៅក្នុងលិខិតមួយផ្ញើជូនឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចុះកាលបរិច្ឆេទថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ លិខិតរបស់លោក Yasushi Akashi ដែលបានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែតុលា បានសរសេរថា ៖ «ខ្ញុំមានកិត្តិយសដែលទទួលបានលិខិតប្រកបដោយភាពកក់ក្ដៅបំផុតពីឯកឧត្តម ដែលអញ្ជើញខ្ញុំចូលរួមក្នុងពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ រាជធានីភ្នំពេញ ប្រទេសកម្ពុជា»។ លោកបន្តថា លោកពិតជាចង់ចូលរួមក្នុងពិធីអបអរសាទរដោយសេចក្ដីសោមនស្សរីករាយជាខ្លាំង ដោយមានវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិព្រមជាមួយព្រះរាជវត្តមានព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហមុនី និងវត្តមានរបស់ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹងថ្លែងព្រះរាជសុន្ទរកថា និងសុន្ទរកថាក្នុងព្រះរាជពិធី។ លោក អាកាស៊ី បានបន្ថែមថា…

  • អង្គការAIESEC គ្រោងនឹងរៀបចំវេទិកាយុវជនទៅរកអាជីវកម្មនាចុងខែតុលានេះ

    អង្គការAIESEC គ្រោងនឹងរៀបចំវេទិកាយុវជនទៅរកអាជីវកម្មនាចុងខែតុលានេះ

    ភ្នំពេញ៖ អង្គការ AIESEC បានប្រកាសពីការប្រារព្ធពិព័រណ៍ធុរកិច្ចដ៏ធំមួយដែលមានឈ្មោះថា «វេទិកាយុវជនទៅរកអាជីវកម្ម» ឬ «Youth To Business Cambodia Forum» ដែលមានគោលបំណងផ្តល់ឱកាកាសសម្រាប់យុវជនក្នុងការអភិវឌ្ឍ ចំណេះដឹង ជំនាញ និងបណ្តាញដ៏មានតម្លៃផ្សេងៗ។ AIESEC នៅកម្ពុជា ជាអង្គការមួយដែលមិនរកប្រាក់ចំណេញ ដោយផ្តល់ជូនសង្គម និងយុវជននូវសកម្មភាព និងគម្រោងនានា ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកល ជាមួយនឹងគោលបំណងសន្តិភាព និងការបំពេញសក្តានុពលរបស់មនុស្សជាតិ។ បើតាមការចេញផ្សាយរបស់គេហទំព័ររបស់អង្គការ AIESECបានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២៨-២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) រាជធានីភ្នំពេញ ខណៈព្រឹត្តការណ៍នេះតែប្រារព្វឡើងជារៀងរាល់ឆ្នាំ និងទើបតែខកខាននៅអំឡុងពេលមានការរីករាលដាក់ខ្លាំងនៃជំងឺកូវីដ១៩នេះ។ គេហទំព័រ AIESEC បញ្ជាក់ថា ៖ «Youth to Business នឹងដាក់ជូននូវសិក្ខាសាលាបន្តបបន្ទាប់គ្នា ដែលមានដូចជា ការពិភាក្សាពីក្រុមអ្នកជំនាញនិងសកម្មភាពចូលរួម ដែលត្រូវបានរចនាឡើងដើម្បីបំផុស និងផ្តល់ការយល់ដឹងបន្ថែមដល់សហគ្រិនវ័យក្មេង។ គោលបំណងរបស់ AIESEC គឺផ្តល់ជូនសហគ្រិនវ័យក្មេងនូវឧបករណ៍ ចំណេះដឹង និងការតភ្ជាប់ដែលពួកគេត្រូវការ ដើម្បីទទួលបានជោគជ័យក្នុងដំណើរសហគ្រិនភាព»។ ជាមួយគ្នានោះដែរ ក្នុងអំឡុងពេលសិក្ខាសាលា…

  • ភាគីពាក់ព័ន្ធមកពីខេត្តចំនួនប្រាំពិភាក្សាគ្នា ដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន

    ភាគីពាក់ព័ន្ធមកពីខេត្តចំនួនប្រាំពិភាក្សាគ្នា ដើម្បីជំរុញកម្ពុជាឱ្យឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន

    ភ្នំពេញ៖ អង្គការអុកស្វាម និងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានរៀបចំវេទិកាថ្នាក់តំបន់ទៅដល់អាជ្ញាធរពាក់ព័ន្ធ និងតំណាងកម្មករនិយោជិតមកពីខេត្តចំនួនប្រាំដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នា ក្នុងការជម្រុញកម្ពុជាឱ្យឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន។ វេទិកាថ្នាក់តំបន់នេះ ធ្វើឡើងក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» នៅខេត្តស្វាយរៀង ដោយមានអ្នកចូលរួមប្រមាណជាង ១០០នាក់ ក្នុងនោះមាន ថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត តំណាងក្រសួង មន្ទីរ និងរដ្ឋបាលខេត្ត មកពីខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ព្រៃវែង និងខេត្តស្វាយរៀង។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម បានឱ្យដឹងនៅថ្ងៃទី៨ ខែតុលាថា វេទិកាថ្នាក់តំបន់នេះ មានគោលបំណងដើម្បីពង្រីកចំណេះដឹងរបស់អាជ្ញាធរពាក់ព័ន្ធ និងតំណាងកម្មករនិយោជិត ជាមួយមន្ត្រីប.ស.ស ទាក់ទងនឹងវឌ្ឍនភាព បញ្ហាប្រឈម និងផែនការរបស់បេឡាជាតិរបបសន្តិសុខសង្គ ម។ មួយវិញទៀត ក៏មានគោលបំណងដើម្បីពង្រឹងកិច្ចសហការ និងកិច្ចសន្ទនាគោលនយោបាយជាមួយភាគីពាក់ព័ន្ធទាំងអស់ សម្រាប់តាក់តែងគោលនយោបាយរបបសន្តិសុខសង្គមឱ្យកាន់តែទូលំទូលាយ ឆ្លើយតបយេនឌ័រ និងប្រកបដោយបរិយាបន្ន។ អង្គការអុកស្វាម បញ្ជាក់ថា វេទិកានេះ ជាឱកាសសម្រាប់ភាគីពាក់ព័ន្ធពិភាក្សាគោលនយោបាយ ក្នុងន័យស្វែងយល់ពីបញ្ហាប្រឈម និងត្រិះរិះស្វែងរកដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត និងដើម្បីជម្រុញកម្ពុជាឆ្ពោះទៅរកប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ…

  • រដ្ឋមន្រ្តីទេសចរណ៍៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តំណាងឱ្យបដិសណ្ឋារកិច្ចដ៏សំខាន់មួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា

    រដ្ឋមន្រ្តីទេសចរណ៍៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី តំណាងឱ្យបដិសណ្ឋារកិច្ចដ៏សំខាន់មួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីតំណាងឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរជាតិ និងអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្រ្តីទេសចរណ៍ បានថ្លែងបែបនេះកាលពី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងពេលដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ អង្គភាពពាក់ព័ន្ធ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។ ក្នុងដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះដែរឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Angkor International Airport Investment (AIAI)) ដែលបានសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរថ្មីដ៏ធំ ទំនើប និងប្រកបដោយភាពទាក់ទាញ។ ឯកឧត្តមបានថ្លែងថា ៖ «អាកាសយានដ្ឋានថ្មីនេះនឹងតំណាង ឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរ និងការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត»។ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជាត្រូវតែពិចារណាដល់ ការលើកកម្ពស់ សេវាកម្មនានា ជាពិសេស សេវាកម្ម ទេសចរណ៍ ឱ្យមានកម្រិតអន្តរជាតិ មានន័យថាទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ត្រូវតែដើរទៅទន្ទឹមគ្នាដោយមិនអាចខ្វះបាន។ សូមជម្រាបថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានរៀបចំការធ្វើតេស្តសាកល្បងលើប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះទៅត្រួតពិនិត្យដោយផ្ទាល់ផងដែរ…

  • អង្គការពីរធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់កុមារី និងយុវតីនៅកម្ពុជា

    អង្គការពីរធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់កុមារី និងយុវតីនៅកម្ពុជា

    ភ្នំពេញ៖ អង្គការសេរីភាពកម្ពុជា-អូស្រ្តាលី និងអង្គការដែនដីមនុស្ស-ហូឡង់ដ៏ ប្រចាំកម្ពុជាធ្វើយុទ្ធនាការផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញសម្រាប់កុមារ ជាពិសេសសម្រាប់កុមារី និងយុវតីរយៈពេល មួយខែ។ យុទ្ធនានេះ ធ្វើឡើងក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញសង្គម និងជំរុញការចូលរួមពីតួអង្គកុមារផ្ទាល់ ដើម្បីបញ្ឈប់ការរំលោភបំពាននៅលើប្រព័ន្ធអ៊ីនធឺណិតលើកុមារ ខណៈគេរកឃើញថា ក្មេងស្រីមួយនាក់ ក្នុងចំណោម ១០នាក់រងហានិភ័យនៃការបំពានលើប្រព័ន្ធអនឡាញ។ យោងតាមសេចក្តីប្រកាសព័ត៌មានអង្គការដែនដីមនុស្ស-ហូឡង់ដ៏ប្រចាំកម្ពុជានៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣បានឱ្យដឹងថា យុទ្ធនាការលើកកម្ពស់ការយល់ដឹង ពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញលើកុមារនៅតាមសាលារៀនរយៈពេលមួយខែនេះនឹងចាប់ផ្តើមពីថ្ងៃទី៧ ខែតុលា តាមរយៈគម្រោង «សុវត្ថិភាព និងសិទ្ធិកុមារតាមប្រព័ន្ធអនឡាញ» ហៅកាត់ថា «ស្រ្កូល-SCROL» ដែលគាំទ្រថវិកាដោយក្រុមហ៊ុនឆ្នោតហូឡង់(Dutch Postcode Lottery-NPL)។ នៅថ្ងៃដំបូងនៃយុទ្ធនាការនេះ បានប្រារព្ធឡើងនៅនៅវិទ្យាល័យចំរើនផលដែលរៀបចំឡើងឡើងដោយយុវតីនាវិទ្យាល័យនេះផ្ទាល់ដែលបានជជែកក្នុងប្រធានបទ «តើប្រើប្រាស់បណ្តាញសង្គម ជាមូលហេតុនាំឱ្យមានការរំលោភបំពានកុមារឬយ៉ាងណា?ដោយមានអ្នកចូលរួមប្រមាណ៣៥០នាក់ និងវត្តមាននាយកសាលា លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្ស និងមន្រ្តីជំនាញជាច្រើនទៀត។ លោកស្រី Zoe De Melo ប្រធានគម្រោងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៃអង្គការដែនដីមនុស្ស- ហូឡង់ដ៏ប្រចាំកម្ពុជាថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា ៖ «យើងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីកុមារដើម្បីបង្កើតឱ្យមានទម្លាប់សុវត្ថិភាពតាមប្រព័ន្ធអនឡាញ ជាពិសេសការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយសុវត្ថិភាព»។ លោកស្រីបន្តថា ៖ «វាមានសារៈសំខាន់ខ្លាំងណាស់សំរាប់ពួកយើង ក្នុងការរៀបចំយុទ្ធនាការផ្សព្វផ្សាយនេះ ឡើងនៅតាមសាលារៀន ដើម្បីឱ្យកុមារជាច្រើនបានយល់ដឹងពីការរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»។ ពាក់ព័ន្ធនឹងបញ្ហានេះ លោក សេក…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្របេសកម្មរបស់ TYDA ជាប់ជាប្រចាំដរាបតទៅ ដើម្បីចូលរួមចំណែកផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដល់មូលដ្ឋានដោយឥតគិតថ្លៃ

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្របេសកម្មរបស់ TYDA ជាប់ជាប្រចាំដរាបតទៅ ដើម្បីចូលរួមចំណែកផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋដល់មូលដ្ឋានដោយឥតគិតថ្លៃ

    ភ្នំពេញ:នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២០៦ នាក់ ចុះពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋសរុបចំនួន ១,២៥០នាក់ ស្មើនឹង ២,៣៤៣ ករណី ដែលក្នុងនោះរួមមាន ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ពិនិត្យជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មី, ពិនិត្យឈាម និងបញ្ជូនទៅព្យាបាលបន្តក្នុងករណីមានជំងឺធ្ងន់ធ្ងរ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាល័យច្បារអំពៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលសាលារាជធានីភ្នំពេញ, អាជ្ញាធរដែនដី, ក្រុមយុវជន ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនទៀត។ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ…

  • ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនគ្រួសារយុវជន ដែលបានទទួលមរណភាពដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស នៅប្រទេសអ៊ីស្រាអែល

    ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនគ្រួសារយុវជន ដែលបានទទួលមរណភាពដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស នៅប្រទេសអ៊ីស្រាអែល

    ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនគ្រួសារយុវជន ចាន់ ឧត្តម ដែលបានទទួលមរណភាពដោយសារការប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស នៅប្រទេសអ៉ីស្រាអែល ។ សារលិខិតរំលែកមរណទុក្ខដែលទទួលបាននៅយប់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរំជួលចិត្តឥតឧបមានិងការ សោកស្តាយជាពន់ពេក ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា លោក ចាន់ ឧត្តម ដែលជាកូន បង្កើតរបស់លោក លោកសី និងជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) បានទទួល មរណភាពដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣ ក្នុងជន្មាយុ ២៤ឆ្នាំ ក្នុងអំឡុងពេលលោកកំពុងស្នាក់នៅនិងបន្តការសិក្សា នៅប្រទេសអ៊ីស្រាអែល។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខប្រកប ដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យជាទីបំផុតជាមួយលោក លោកស្រី និង ក្រុមគ្រួសារនៃសព ចំពោះការបាត់បង់លោក ចាន់ ឧត្តម ដែលជាការបាត់បង់នូវធនធានមនុស្ស មួយរូបដែលបានកំពុងបំពេញបេសកកម្មបន្តការសិក្សា ដើម្បីបង្កើនកម្រិតសមត្ថភាពយកមកបំរើ…