-
អភិបាលរាជធានីភ្នំពេញ៖ ការវិនិយោគរបស់ភាគីចិនលើការសាងសង់ផ្សារ គឺជាការវិនិយោគដ៏មានសក្តានុពលដែលរាជធានីភ្នំពេញចង់បាន

(ភ្នំពេញ)៖ នារសៀលថ្ងៃទី១២តុលានេះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញរួមគ្នាទៅពិនិត្យមើលពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន.អន្តរជាតិ ឬហៅថាផ្សារដើមគរថ្មីស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះៗក្នុងខណ្ឌព្រែកព្នៅ ដែលបានសាងសង់រួចដំណាក់កាលទី១ហើយដែលមានស្តង់លក់ដូរចំនួន៦០០០ស្តង់។ ក្នុងឧិកាសជួបសំណេះសំណាលជាមួយ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ការវិនិយោគរបស់ភាគីចិនលើការសាងសង់ផ្សារ គឺជាការវិនិយោគដ៏មានសក្តដានុពលដែលរាជធានីភ្នំពេញចង់បាន។ ក្រោយពីទទួលបានអនុសាសន៏ដ៏ខ្ពង់ខ្ពស់ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ ដំណើរ ការសាងសង់ក៏ចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ លើផ្ទៃដីជាង ២០ហិកតា ដោយសមាគមអភិវឌ្ឍន៍ពាណិជ្ជកម្មហ្គាន់ស៊ី ប្រទេសចិន ។ ឯកឧត្តមអភិបាលរាជធានី បានលើកឡើងថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូនអាជីវករពីលើផ្លូវព្រះមុនីរ៉េត ផ្សារដើមគរដែលបង្ករឲ្យបាត់សណ្តាប់ធ្នាប់។ ទីតាំងផ្សារបោះដុំនេះស្ថិតលើដងវិថីឈ្នះៗជាចំណុចកណ្តាលនៃការចែកចាយទំនិញ ហើយប្រទេសជិតខាងពិសេសអ្នកវិនិយោគមកពីប្រទេសចិនអាចយកទំនិញរបស់ខ្លួនមកបង្ហាញ និងលក់នៅទីផ្សារដ៏ធំមួយនេះ ។ សំរាប់បងប្អូនអាជីវករដែលមានបំណងមកលក់ដូរនៅទីនេះ អាចដាក់ពាក្យមកក្រុមហ៊ុននឹងមិនយកថ្លៃស្តង់រយៈពេល ២ឆ្នាំ ។ ឯកឧត្តមអគ្គរដ្ឋទូតWang Wen Tian បានអបអរសាទរចំពោះគំរោងវិនិយោគផ្សារបោះដុំដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ហើយនេះជាការបង្ហាញ ឲ្យឃើញពីចំណងមិត្តភាព សាមគ្គីភាពនឹងកិច្ចសហប្រតិបត្តិការនៃយុទ្ធសាស្ត្រ ត្បូងពេជ្រកម្ពុជា ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំនៃប្រទេសទាំង២ ៕…
-
សិទ្ធិមនុស្សនៅកម្ពុជា ត្រូវបានលើកសរសើរក្នុងកិច្ចពិភាក្សា របស់អ.ស.ប នាទីក្រុងហ្សឺណែវ

ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន ៣២ ប្រទេសបានចូលរួមកិច្ចសន្ទនា អន្តរសកម្មជាមួយ អ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាព សិទ្ធិមនុស្ស នៅកម្ពុជាដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ៩ និងទី ១០ ខែតុលា ឆ្នាំ ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុមប្រឹក្សាសិទ្ធិ មនុស្ស នាទីក្រុងហ្សឺណែវ។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានឮយ៉ាងកងរំពងនូវការសម្ដែងការ កោត សរសើរ និងទទួលស្គាល់ជាទូទៅ របស់គណៈប្រតិភូ លើសមិទ្ធផល សម្រេច បាន គួរឱ្យកត់សម្គាល់ ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ជាមួយយន្តការសិទ្ធិមនុស្ស របស់ អង្គការសហប្រជាជាតិ(អ.ស.ប) ជាច្រើន រួមទាំងការអនុញ្ញាត ឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយ ការណ៍ពិសេសនៅកម្ពុជា។ គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធផល ដែលកម្ពុជា សម្រេចបាន ក្នុងការលើក កម្ពស់ និងការពារសិទ្ធិមនុស្ស និងការអភិវឌ្ឍជាតិ លើទិដ្ឋភាពជាច្រើន…
-
ក្រសួងព័ត៌មាន ណែនាំឱ្យបង្កើនការផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីភ្ជុំបិណ្ឌ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម នេត្រ ភក្ត្រា បានណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជំរុញការផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីក្រើនរំឮកពលរដ្ឋឱ្យចូលការពារ និងប្រុងប្រយ័ត្នពីបញ្ហាទាំងនេះ។ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការណែនាំដូចនេះ តាមរយៈលិខិតផ្ញើជូនម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីការផ្សព្វផ្សាយសារអប់រំបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៣។ សេចក្តីណែនាំបានបញ្ជាក់ថា នៅក្នុងឱកាសបុណ្យប្រពៃណីខ្មែរ ប្រជាពលរដ្ឋនៅទូទាំងប្រទេសនឹងបានឈប់សម្រាកពីការងារ ហើយធ្វើដំណើរទៅលេងស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារ ញាតិមិត្ត បងប្អូន និងធ្វើដំណើរទៅកាន់ទីអារាម ក៏ដូចជាធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស។ ឆ្លៀតក្នុងឱកាសនេះ សូមម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ជួយផ្សព្វផ្សាយឱ្យបានជាអតិបរមានូវសារអប់រំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក។ ឯកឧត្តមបន្តថា ៖ «ការផ្សព្វផ្សាយនេះ ដើម្បីបំផុសស្មារតី និងដាស់តឿនក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន ព្រមទាំងចូលរួមការពារខ្លួន និងក្រុមគ្រួសារ មិត្តភក្តិ ចៀសផុតពីការបើ ប្រាស់គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិរបស់ បងប្អូនប្រជាពលរដ្ឋរបស់យើង»។ សូមរំឭកដែរថា កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅនេះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន…
-
លោក ឃិន វណ្ឌី គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំ បង្ហាញគោលបំណងលើកកម្ពស់ការអប់រំនៅកម្ពុជាតាមរយៈនិពន្ធសៀវភៅ

ភ្នំពេញ៖ ការអប់រំ គឺជាកត្តាចម្បងក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ ហើយដើម្បីឱ្យការផ្ដល់ចំណេះដឹងនិងការអប់រំបានល្អប្រសើរ ។ប៉ុន្តែអាស្រ័យលើការពង្រឹងចិត្តគំនិតសិស្ស និងនិស្សិតជាមុនសិន។ ដោយយល់ឃើញពីសារៈសំខាន់នៃចិត្តវិទ្យាអប់រំនេះ លោកគ្រូ ឃិន វណ្ឌី គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំបានរៀបចំចងក្រងឯកសារជាភាសាខ្មែរដែលមានចំណងជើងថា «ចិត្តវិទ្យាអប់រំ» ដើម្បីបំពេញបន្ថែមលើអ្វីដែលលោកគ្រូ អ្នកគ្រូ ធ្លាប់មាននាពេលកន្លងមក។ ការរៀបចំសៀវភៅនេះ ដើម្បីផ្តល់ចំណេះដឹងប្រកបដោយប្រសិទ្ធភាពក៏ដូចជាគុណភាពអប់រំកាន់តែប្រសើរក្នុងបរិយាកាសវិជ្ជមាន ការលើកទឹកចិត្ត និងគ្មានការគំរាមកំហែងដល់អ្នកសិក្សា។ សៀវភៅចិត្តវិទ្យាអប់រំ ត្រូវបានបោះពុម្ពចំនួនមួយពាន់ច្បាប់ ក្នុងមួយច្បាប់តម្លៃ ៣៦ ០០០រៀល ដែលត្រូវបានចេញផ្សាយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ ២០២៣។ ការចេញផ្សាយស្នាដៃចងក្រងថ្មីនេះ លោកគ្រូ ឃិន វណ្ឌី បានឱ្យដឹងថា «គ្រូត្រូវដឹងពីអ្វីដែលមានប្រសិទ្ធភាពបំផុតសម្រាប់សិស្សម្នាក់ៗនៅក្នុងថ្នាក់រៀនរបស់ខ្លួន។ គ្រូបង្រៀនក៏ត្រូវយល់ពីបុគ្គលិកលក្ខណៈ និងសកម្មភាពរបស់សិស្សផងដែរ ។ចិត្តវិទ្យាអប់រំ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់គ្រូបង្រៀន ។វាជួយគ្រូឱ្យយល់ដឹងអំពីអ្វីដែលសិស្សម្នាក់ៗត្រូវការដើម្បីទទួលបានជោគជ័យ ។គ្រូអាចជួយសិស្សបានដោយសម្របការបង្រៀនរបស់ខ្លួនទៅនឹងឥរិយាបថ និងកម្រិតនៃការយល់ដឹងរបស់សិស្ស» ។ ទាក់ទិននឹងចិត្តវិទ្យាអប់រំនេះដែរ លោកក៏បានពន្យល់លើទស្សនៈរបស់ ខុងជឺ ដែលនិយាយថា «នៅជុំវិញខ្លួនយើងគឺសុទ្ធតែជាគ្រូនេះបញ្ជាក់ថា មិនខ្វះទេគ្រូបង្រៀន ប៉ុន្តែគ្រូល្អឬគ្រូប្រកបដោយប្រសិទ្ធភាព គឺយើងពិបាករក។ ពិតណាស់ ដើម្បីឆ្ពោះទៅរកឧត្តមភាពនៃការអប់រំ គឺផ្តើមចេញពីគ្រូដែលមានសមត្ថភាពមិនត្រឹមតែចេះដឹងអំពីឯកទេសរបស់ខ្លួនប៉ុណ្ណោះទេ បន្ថែមពីនេះត្រូវយល់ដឹងពីរបៀបផ្ទេរពុទ្ធិទៅឱ្យសិស្សនៅក្នុងរបៀបវិជ្ជមាន…
-
ឯកឧត្តម ហួត ហាក់ សំណេះ សំណាល ជាមួយនិវត្តជន ក្រសួងអធិការកិច្ច ក្រោមប្រធានបទ នំខ្មែរថែសន្តិភាព

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ សំណេះសំណាល ជាមួយនិវត្តជន ក្រសួងអធិការកិច្ច ក្រោមប្រធានបទ នំខ្មែរថែសន្តិភាព និងការជួបជុំរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាមួយនិវត្តន៍ជនក្នុងពិធីបុណ្យភ្ជំបិណ្ឌ សរុបប្រមាណ៣០៦នាក់ នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាទីស្តីការក្រសួង នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។ ការជួបជុំនេះ មានគោលបំណងធំៗចំនួនពីរ ទី១.គឺដើម្បីជាឱកាសជួបជុំគ្នារវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ ជាមួយនិវត្តន៍ជនដែលជាសក្ខីភាព នៃការផ្សារភ្ជាប់មនោសញ្ចេតនា ការទទួលស្គាល់គុណតម្លៃ ក្នុងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងជុំវិញមហាគ្រួសារមន្រ្តីរាជការអធិការកិច្ច ក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងដើម្បីថែរក្សាទំនាក់ទំនង ការផ្ដាំផ្ញើរសាកសួរសុខទុក្ខគ្នាទៅវិញទៅមក សំដៅរឹតចំណងមិត្តភាព សាមគ្គីភាពរវាងមន្រ្តីរាជការជំនាន់មុន និងមន្រ្តីរាជការបច្ចុប្បន្នប្រកបដោយក្តីនឹករលឹក ភាពកក់ក្តៅក៏ដូចជាការគិតគូរ ដល់អតីតមន្រ្តីរាជការដែលធ្លាប់មានគុណបំណាច់ជាច្រើន ក្នុងការបម្រើការងារជូនក្រសួងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីនាពេលកន្លងមកផង និង ទី២.គឺប្រធានបទនំខ្មែរថែសន្តិភាពជាការចូលរួមអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធី…
-
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមសហការជាមួយនឹងដៃគូអភិវឌ្ឍន៍ប្រទេសកូរ៉េ ( KDI) ពង្រឹងនូវការគ្រងកាកសំណល់រោងចក្រនៅកម្ពុជា

ភ្នំពេញ៖ សិក្ខាសាលាស្តីពីការពង្រឹង សមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងរោងចក្រធំលើការគ្រប់គ្រងកាកសំណល់ (២០២៣-២០២៤)” ដែលត្រូវបានរៀបចំឡេីងនៅពេលនេះ គឺដេីម្បីផ្សព្វផ្សាយ ទៅដល់ក្រសួង និងស្ថាប័នពាក់ពន្ធទាំងវិស័យរដ្ឋ និងឯកជន។ សិក្ខាសាលានេះ ត្រូវបានរៀបចំនិងសហការដោយក្រសួងឧស្សាហកម្ម និងដៃគូអភិវឌ្ឍន៍ប្រទេសកូរ៉េ KDI ។ ឯកឧត្តម បណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បញ្ជាក់ថា ភាពខ្ជះខ្ជាយនៃផលិតកម្ម ពីកាកសំណល់របស់រោងចក្រ ជាកត្តាសំខាន់ ដែលត្រូវដោះស្រាយ សម្រាប់ការការពារបរិស្ថាន និងដេីម្បីលេីកកំពស់សេដ្ឋកិច្ច នៅកម្ពុជា។ ទោះបីជាកម្ពុជាមានគោលការណ៍ណែនាំស្តីពីការគ្រប់គ្រងសំណល់រឹងនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ក៏ដោយ ក៏គម្រោងនេះ ជាផ្នែកនៃយុទ្ធសាស្ត្រ ដេីម្បីធ្វេីអោយប្រសេីរឡេីង នូវការគ្រប់គ្រងកាកសំណល់របស់រោងចក្រនូវកម្ពុជា តាមរយះក្រុមជំនាញពិភាក្សារបស់ភាគីកួរ៉េ។ បើតាមលោក Namsoo ទីប្រឹក្សាជាន់ខ្ខ្ពស់ និងអតីតៈទីប្រឹក្សាក្រុមផែនការ និងសម្របសម្រួល ធនាគារនាំចេញ-នាំចូល នៃប្រទេសកូរ៉េ បញ្ជាក់ថាគម្រោងនេះ ក្រុមការងារមកពីប្រទេសកូរ៉េ បានចាប់ដៃគូជាមួយ MISTI ក្នុងការរៀបចំបង្កើតគោលនយោបាយគ្រប់គ្រងកាកសំណល់…
-
តើប្រវត្តិបោះបាយបិណ្ឌជាប់ទាក់ទងនឹងអ្វីខ្លះ? (Video Inside)

-
សហគមន៍ទេសចរណ៍នេសាទចំនួនប្រាំ និងសហគមន៍អេកូទេសចរណ៍ចំនួនបី ទទួលបានការបណ្តុះបណ្តាលជំនាញ មគ្គុទេ្ទសក៍ទេសចរណ៍

កែប៖ មន្ទីរទេសចរណ៍ខេត្តកែបបានបើកវគ្គបណ្តុះបណ្តាលមគ្គុទេ្ទសក៍ដល់សហគមន៍ទេសចរណ៍នេសាទចំនួនប្រាំ និងសហគមន៍អេកូទេសចរណ៍ចំនួនបី ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពសហគមន៍ ក្នុងការផ្តល់ព័ត៌មានជូនភ្ញៀវទេសចរ និងការធ្វើបដិសណ្ឋារកិច្ច ដល់អ្នកទេសចរជាតិ និងអន្តរជាតិនៅរដូវសម្បូរភ្ញៀវខាងមុខនេះ។ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៣ថា សហគមន៍ទេសចរណ៍នេសាទដែលទទួលបានការបណ្តុៈបណ្តាលវគ្គមគ្គុទេ្ទសក៍ទេសចរណ៍នេះមាន៖ សហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកំពង់ត្រឡាច សហគមន៍នេសាទអូរក្រសា សហគមន៍នេសាទភូមិកែប និងសហគមន៍នេសាទអង្កោល។ ចំណែកសហគមន៍អេកូទេសចរណ៍ចំនួនបីមាន៖ សហគមន៍កោះទន្សាយ សហគមន៍ភ្នំវល្លិ៍ និងសហគមន៍ភ្នំសរសៀ ព្រមទាំងមានតំណាងអ្នករត់រម៉កម៉ូតូ និងនិស្សិតមកពីសាលាបច្ចេកទេសដុនបូស្កូផងដែរ។ លោកប្រធានមន្ទីរបានបន្ថែមថា សហគមន៍ទេសចរណ៍នេសាទមានសក្តានុពល ក្នុងបម្រើដល់វិស័យទេសចរណ៍ ដោយនៅតាមសហគមន៍ទាំងនោះ ក្រៅពីការងារនេសាទហើយ មានទីតាំងជាច្រើនដូចជា មានព្រៃកោងកាង មានព្រែក មានបឹងជាដើម ដែលអាចទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្ត និងទិញម្ហូបអាហារចម្អិនបរិភោគនៅតាមសហគមន៍ទាំងនោះតែម្តង។ លោកបញ្ជាក់ថាដោយសារសហគមន៍នេសាទមានធ្វើសេវាកម្មផ្នែកទេសចរណ៍នេះហើយ ទើបខាងមន្ទីររៀបចំវគ្គបណ្តុះបណ្តាលនេះឡើងដើម្បីឱ្យខាងសហគមន៍យល់ដឹង ចេះពីរបៀបបដិសណ្ឋារកិច្ចចំពោះភ្ញៀវ និងបានយល់ដឹងពីសារៈសំខាន់នៃវិស័យទេសចរណ៍នៅក្នុងសហគមន៍របស់គាត់។ លោកបានបន្តថា មន្រ្តីនៃមន្ទីរទេសចរណ៍ ក៏បានណែនាំឱ្យសហគមន៍មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ និងបរិស្ថាន ជាពិសេសការរៀបចំបន្ទប់ទឹក កន្លែងអង្គុយកម្សាន្តប្រកបដោយសោភ័ណភាព និងភាពទាក់ទាញ។ លោក ណុះ យ៉េប អនុប្រធានសហគមន៍នេសាទភូមិថ្មី ដែលមានទីតាំងនៅភូមិថ្មី សង្កាត់ព្រៃធំ…
-
ក្រសួងវប្បធម៌ អំពាវនាវគ្រប់ភាគីចូលរួមដាំកូនឈើនៅតំបន់ប្រាសាទ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ភឿង សកុណា អំពាវនាវទាំងស្ថាប័នរដ្ឋឯកជន និងសាធារណជនចូលរួមដាំកូនឈើនៅតំបន់ប្រាសាទនានាឱ្យមានភាពស្រស់បៃតង ដែលជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរ និងដើម្បីថែរក្សាការពារ និងលើកតម្លៃប្រាសាទខ្មែរដែលបានបន្សល់ទុកពីដូនតា។ ការអំពាវនាវនេះធ្វើឡើងនាឱកាសដែលក្រសួងវប្បធម៌ អាជ្ញាធរជាតិអប្សរា និងវិស័យឯកជនសហការរៀបចំកម្មវិធីដាំកូនឈើសរុប ១ ៩០០ ដើមនៅខាងត្បូងកសិន្ធុអង្គរវត្ត កាលពីថ្ងៃទី១០ខែតុលា ឆ្នាំ ២០២៣។ ក្រោយបញ្ចប់ការដាំកូនឈើ លោកជំទាវ ភឿង សកុណា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការដាំកូនឈើរវាងស្ថាប័នរដ្ឋ និងឯកជននាពេលនេះ បង្ហាញពីការចូលរួមដ៏មានសារៈសំខាន់នៅក្នុងសង្គមខ្មែរដើម្បីជាគំរូដល់កូនចៅជំនាន់ក្រោយឱ្យបន្តថែរក្សាកេរតំណែលពីដូនតា។ លោកជំទាវបន្តថា ៖ «យើងចង់ឱ្យតម្លៃខ្ពស់ទៅលើការចូលរួមភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន ដែលបង្ហាញនូវការចូលរួមដ៏មានសារៈសំខាន់។ នៅក្នុងសង្គមខ្មែររបស់យើងតាំងពីដូនតាមក តែងតែរស់នៅក្នុងភាពរួមគ្នាយ៉ាងតិច ៣ធាតុ បានន័យថា ប្រាសាទរបស់ខ្មែរ ប្រជាជនដែលរស់នៅជុំវិញ និងធម្មជាតិ ហើយសកម្មភាពថ្ងៃនេះ បង្ហាញពីការថែរក្សានូវតម្លៃមានពីដូនពីតាមក ថែរក្សាបាននូវអត្តសញ្ញាណរបស់ជនជាតិខ្មែរ»។ លោក ភឿង សកុណា ថ្លែងថា ៖ «នៅអង្គរយើងបានរៀបចំដាំស្មៅជុំវិញ ហើយឥឡូវនេះអាចមានពណ៌បៃតង ទាំងខួបប្រាំង ខួបវស្សា។ យើងដឹងហើយកាលពីមុន ខែប្រាំងស្មៅងាប់អស់ហើយ ។ប៉ុន្តែឥឡូវយើងរៀបចំប្រព័ន្ធទឹក…
-
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖ កិច្ចសន្ទនារវាងអាយឆា និងអ.ស.ប លើកទី១ ចូលរួមចំណែកលើកកម្ពស់ប្រយោជន៍ប្រជាជនអាស៊ាន

ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលើកឡើងថា កិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សរវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា) និងអង្គការសហប្រជាជាតិ(UN)នៅទីក្រុងហ្សឺណែវ នៅចុងខែកញ្ញាកន្លងទៅនេះ បានចូលរួមចំណែកសំខាន់ក្នុងការអនុវត្តភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងUN ជាប្រយោជន៍សម្រាប់ប្រជាជនអាស៊ានក្នុងការកសាងសហគមន៍អាស៊ាន។ ការលើកឡើងដូច្នេះតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាចុះថ្ងៃទី១០ ខែតុលា ស្តីពីកិច្ចសន្ទនាលើកទី១ ស្តីពីបញ្ហាសិទ្ធិមនុស្សរវាងអាយឆា និងអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ ដែលមានលោកជំទាវ អ៊ុច និពន្ធ សមាជិកគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាតំណាង ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការនេះ ជាភាគីកម្ពុជាចូលរួមក្នុងកិច្ចសន្ទនាលើកនេះ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបញ្ជាក់ថា គណៈប្រតិភូអាយឆា និងមានការចូលរួមពីអ្នកសង្កេតការណ៍ទីម័រខាងកើត បានជួបប្រជុំជាមួយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស(OHCHR) ព្រមទាំងផ្នែកផ្សេងៗនៃសិទ្ធិមនុស្សអង្គការសហប្រជាជាតិជាច្រើនទៀតតួយ៉ាងគណៈកម្មាធិការសិទ្ធិកុមារ(CRC), គណៈកម្មាធិការសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(CESCR) និងគណៈកម្មារធិការស្តីពីការបាត់ខ្លួនដោយបង្ខំ(CED) ជាដើម។ សេចក្តីប្រកាសព័ត៌មានបន្តថា ក្នុងនោះប្រធានបទដែលបានលើកឡើងក្នុងកិច្ចសន្ទនារួមមាន សិទ្ធិសង្គមនិងសេដ្ឋកិច្ច, សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ, សិទ្ធិអភិវឌ្ឍន៍, ធុរកិច្ចនិងសិទ្ធិមនុស្ស, សិទ្ធិបរិស្ថាននិងការប្រែប្រួលអាកាសធាតុ, នីតិរដ្ឋនិងលំហពលរដ្ឋ និងការការពារសិទ្ធិមនុស្ស។ ភាគីទាំងពីរ បានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់ និងពិភពលោក ហើយភាគីទាំងពីរក៏បានស្វែងយល់ស៊ីជម្រៅពីគ្នាទៅវិញទៅមក ពីអាណត្តិ របៀបរបបការងារ និងបញ្ហាប្រឈមផ្សេងៗផងដែរ។ លោកជំទាវ…