Category: ព័ត៌មានជាតិ

  • គ.ជ.បសម្រេចលើខ្លឹមសារឯកសារដែលត្រូវបោះពុម្ព និងសម្ភារមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    គ.ជ.បសម្រេចលើខ្លឹមសារឯកសារដែលត្រូវបោះពុម្ព និងសម្ភារមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចលើខ្លឹមសារឯកសារ ដែលត្រូវបោះពុម្ព និងសម្ភារមួយចំនួន សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ៖ «បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចឯកភាពលើការស្នើសុំរៀបចំបោះពុម្ពសៀវភៅច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់នេះបញ្ចូលគ្នាជាសៀវភៅ តែមួយ»។ ប្រភពដដែលបន្ថែមថា គ.ជ.ប ក៏បានឯកភាពលើខ្លឹមសារក្រមសីលធម៌ ចំនួនបីដែលបានដកស្រង់ទាំងស្រុងចេញពី បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដើម្បីបោះពុម្ព រួមមាន៖ ក្រមសីលធម៌សម្រាប់យោធិននៃកងយោធពលខេមរភូមិន្ទ, នគរបាលជាតិ និងភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងដំណើរការបោះឆ្នោត, ក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្សនយោបាយក្នុងដំណើរការបោះឆ្នោត។ បន្ថែមពីនេះ គ.ជ.ប ក៏បានឯកភាពលើគំរូទម្រង់បែបបទ ចំនួន ១៥ ប្រភេទ…

  • ក្រសួងកសិកម្ម កំពុងជំរុញការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

    ក្រសួងកសិកម្ម កំពុងជំរុញការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដើម្បីផ្សព្វផ្សាយដល់កសិករលើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ជាពិសេសការទប់ស្កាត់ការនាំចូលធាតុចូលកសិកម្មខុសច្បាប់ជាពិសេសនៅបណ្តាខេត្តជាប់ព្រំដែន។ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដោយផ្តោតសំខាន់លើការធានាសន្តិសុខស្បៀង គុណភាពផលិតផល និងស្ថិរភាពតម្លៃក្នុងខ្សែច្រវាក់តម្លៃល្អ ការជំរុញសហគមន៍កសិកម្មតាមគម្រូថ្មី ព្រមទាំងការដាក់ពង្រាយមន្ត្រីផ្សព្ចផ្សាយកសិកម្មឃុំ ដើម្បីជួយដល់កសិករ ក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនប្រាក់ចំណេញ។ នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គង់ ច័ន្ទវាសនា បានណែនាំឱ្យមានការផ្តល់វគ្គបណ្តុះបណ្តាលដល់អ្នកលក់ធាតុចូលកសិកម្ម និងពង្រឹងការផ្សព្វផ្សាយដល់កសិករលើការប្រើប្រាស់ធាតុចូលកសិកម្មឱ្យត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ ឯកឧត្តមបានបញ្ជាក់ថា ៖ «ត្រូវយកចិត្តទុកដាក់ទប់ស្កាត់ការនាំចូលធាតុចូលកសិកម្មខុសច្បាប់ជាពិសេសនៅបណ្តាខេត្តជាប់ព្រំដែន ការលក់តាមអនឡាញ( Online )មិនមានចុះបញ្ជីការ ការក្លែងបន្លំគុណភាព ដែលនាំឱ្យមានការប៉ះពាល់សុខភាព បរិស្ថាន និងបញ្ហាផ្សេងៗ ហើយក៏សូមឱ្យពិនិត្យលទ្ធភាពលើសុពលភាពបញ្ជីការឱ្យលើសពី ៣ឆ្នាំផងដែរ»។ បើតាមឯកឧត្តមរដ្ឋលេខាធិការ ជាយន្តការអគ្គនាយកដ្ឋានកសិកម្មត្រូវសិក្សាបន្ថែម និងត្រូវការសហការគ្នាល្អទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងត្រូវមានរបបរបាយការណ៍ប្រចាំខែច្បាស់លាស់ត្រឹមត្រូវ តាមដានការត្រួតពិនិត្យ និងផ្សព្វផ្សាយពីច្បាប់ និងធាតុចូលកសិកម្ម ដល់អាជីវករ និងកសិករអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ ដើម្បីអនុវត្តការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនេះឱ្យបានល្អបំផុត។…

  • រយៈពេលមួយខែមានខេត្តចំនួន១២ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់

    រយៈពេលមួយខែមានខេត្តចំនួន១២ បានរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈដែលភ្លៀងនៅតែបន្តធ្លាក់

    ភ្នំពេញ៖ លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃទី២៤ ខែតុលាថា ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ មានខេត្តចំនួន១២ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង។ ខេត្តដែលរងផលប៉ះពាល់នោះរួមមាន ខេត្តបន្ទាយមានជ័យ កំពង់ធំ សៀមរាប ព្រះវិហារ ពោធិ៍សាត់ បាត់ដំបង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ប៉ៃលិន និងខេត្តកំពង់ស្ពឺ ដែលសរុបមាន ៦៣ក្រុង-ស្រុក និងមាន២៥៣ឃុំ-សង្កាត់ ខណៈដែលប្រជាជនប៉ះពាល់ ៥៨ ៦៥៤គ្រួសារ ស្មើនឹង ២៣៤ ៦១៦នាក់។ លោកបន្តថា ក្រៅពីនេះ ក៏បានប៉ះពាល់ដល់ផ្ទះប្រមាណ ៣២ ៣៧៣ខ្នង, សាលារៀន ១៧៦សាលា, វត្តអារាម ៣៩កន្លែង, សត្វពាហនៈ ១០ ០៣៩ក្បាល, ដំណាំស្រូវប៉ះពាល់ ៥១ ៦៤៥ហិកតា, ដំណាំស្រូវខូតខាត ១៩ ៦២៥ហិកតា និងផ្លូវប្រមាណ ៥៤៩គីឡូម៉ែត្រ។ លោក…

  • កិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប  សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប ឆ្នាំ២០២៣

    កិច្ចប្រជុំគណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប  សំពះព្រះខែ និង អកអំបុក នៅខេត្តសៀមរាប ឆ្នាំ២០២៣

    (សៀមរាប)៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប  សំពះព្រះខែ អកអំបុកខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាលើបច្ចេកទេសនិងទិដ្ឋភាពទូទៅក្នុងក្រុងសៀមរាបសម្រាប់ត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប  សំពះព្រះខែ អកអំបុក ឲ្យមានភាពរលូន ប្រកបដោយសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានល្អសម្រាប់ទាំងអស់គ្នា ។ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំមួយ ស្តីពីខ្លឹមសារនៃយន្តការ ការរៀបចំពិធីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុក ដែលនឹងប្រព្រឹត្តធ្វើឡើងន) តាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនាកម្សាន្តសប្បាយនិងបានស្វែងយល់បន្ថែម អំពីវប្បធម៌ ប្រពៃណីទំនៀមទំលាប់ របស់ប្រជាពលរដ្ឋខែ្មរយើង ដែលបានបន្សល់ទុកតាំងពីយូរលង់ណាស់មកហើយ ។ ឯកឧត្តមអភិបាលខេត្ត បានឲ្យដឹងទៀតថា ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និង អកអំបុកនេះ គឺធ្វើឡើងដើមី្បរំលឹក និង គោរពដល់វីរៈភាព នៃបុព្វបុរសទាហានជើងទឹកជំនាន់ដើម ដែលបានពលីជិវិតក្នុងការធ្វើសឹកសង្រ្គាមតាមផ្លូវទឹក ក្នុងការកម្ចាត់ពួកសត្រូវឈ្លានពានហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។…

  • ក្រសួងអប់រំ ប្រកាសហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬ ម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា

    ក្រសួងអប់រំ ប្រកាសហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬ ម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្ដាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា ជាមួយគ្នានោះ ពេលគ្រូកំពុងបង្រៀនក្នុងថ្នាក់ និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទួរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកនាំឱ្យខាត ឬរំខានដល់ការសិក្សា។ យោងតាមសេចក្តីសេចក្តីណែនាំស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ របស់ក្រសួងអប់រំ នៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងក៏បានណែនាំបន្ថែមដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់រួមគ្នាពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈរបស់ខ្លួន។ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ ។ ក្រុមប្រឹក្សាកុមារ និងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាននិងស្រាវជ្រាវក្នុងបណ្ណាល័យ។ បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា ៕…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន នឹងមានការកើនឡើងលើគ្រប់វិស័យ ជាពិសេស នៅក្នុងវិស័យទេសចរណ៍, វិនិយោគ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម KOMURA Masahiko អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរី នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ ឯកឧត្តម KOMURA Masahiko បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ដោយធៀបនឹងកម្ពុជា ដែលធ្លាប់បានស្គាល់កាលពីពេលមុន, ឯកឧត្តម KOMURA Mashiko បានសម្តែងនូវកោតសរសើរប្រកបដោយក្តីរំភើបរីករាយ ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស និងខ្លាំងក្លារបស់កម្ពុជា ដោយសារការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

  • «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ផ្សាយបន្តផ្ទាល់(Live): សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ថ្ងៃចន្ទ ៩ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

  • បេក្ខជនប្រឡងបាក់ឌុបដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវ ទទួលវិន័យបែបណាខ្លះ?

    បេក្ខជនប្រឡងបាក់ឌុបដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវ ទទួលវិន័យបែបណាខ្លះ?

    ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ បានបញ្ជាក់ ដល់បេក្ខជនដែលនឹងត្រូវប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ ហៅរត់មាត់ថា បាក់ឌុប នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ២០២៣ ខាងមុខពីសកម្មភាពកម្រិតថ្នាក់ទី២ ដែលត្រូវទទួល វិន័យ។ សម្រាប់ទោសវិន័យកម្រិតថ្នាក់ទី២នេះ គឺការ ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់ កិត្តិយសគណៈមេប្រយោគ។ ក្រសួងអប់រំបានបញ្ជាក់ថា “បេក្ខជនដែលបានប្រព្រឹត្តិ សកម្មភាព កម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និង ផ្អាកមិន ឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀតផង”។ បើតាមការកំណត់របស់ក្រសួងអប់រំកន្លងមកចំពោះការប្រព្រឹត្តិ សកម្មភាព វិន័យថ្នាក់ទី ១គឺជាការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូ វ ក្នុងដំណើរការទូទៅក្នុងការប្រឡង ដូចជាការបង្កើតបណ្ដាញស្វែង រកផលកម្រៃជាដើម។ចំណែកវិន័យថ្នាក់ទី ២គឺ មានទម្ងន់ធ្ងន់ ដូច ជាការធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការប្រឡង ,ការលើកទឹក ចិត្ត ឱ្យសិស្សចម្លងគ្នា និងជាការប្រាប់ចម្លើយដល់សិស្សជាដើម។ តើបទប្បញ្ញត្តិអ្វីខ្លះទៀតដែលក្រសួងអប់រំតម្រូវឱ្យបេក្ខក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ? គួរបញ្ជាក់ថាដើម្បីរក្សាសណ្តាប់ធ្នាប់…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ បុណ្យសមុទ្រឆ្នាំនេះ ត្រូវតែមានភាព សប្បាយ រីករាយ ទាក់ទាញខ្លាំង និងអស្ចារ្យ

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ បុណ្យសមុទ្រឆ្នាំនេះ ត្រូវតែមានភាព សប្បាយ រីករាយ ទាក់ទាញខ្លាំង និងអស្ចារ្យ

    កែប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមាន ប្រសាសន៍ ថា បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្ត កែប ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ត្រូវតែ មានភាពសប្បាយរីករាយ ទាក់ទាញខ្លាំង និងអស្ចារ្យ រយៈពេលបី ថ្ងៃពេញ។ ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំគណកម្មការអន្តរជាតិរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ឆ្នាំ២០២៣ នៅសាលប្រជុំថ្មីនៃសាលាខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា បុណ្យសមុទ្រគឺជាព្រឹត្តិការណ៍ ថ្នាក់ជាតិ នឹងជាឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍សក្តានុពលធនធានធម្មជាតិ ផលិតផល កសិផល និងជីវចម្រុះដ៏សម្បូរបែបនាខេត្តទាំងបួន ជាប់មាត់សមុទ្រ ដែលប្រសិទ្ធនាមថា តារារះនាទិសនិរតីរបស់ព្រះរាជា ណាចក្រកម្ពុជាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសខេត្តកែប ដែលជាម្ចាស់ផ្ទះផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ គោលដៅ ខ្ពស់ថា បុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយ រីករាយ និងអស្ចារ្យ តាមរយៈការបង្កើតឱ្យ មានកម្មវិធីសប្បាយផ្សេងៗ,…

  • អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីអញ្ជើញ ពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលត្រូវសម្ពោធ

    អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្រ្តីអញ្ជើញ ពិនិត្យមន្ទីរពេទ្យជាតិ តេជោសន្ដិភាព ដែលត្រូវសម្ពោធ

    ភ្នំពេញ៖ ភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នារសៀល ថ្ងៃ ទី២៣ តុលានេះនិងមន្រ្តីពាកព័ន្ធ ពិនិត្យអញ្ជើញ មន្ទីរពេទ្យជាតិ តេជោ សន្ដិភាព ខណៈដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ ខ្ពស់សម្ពោធមន្ទីរពេទ្យនេះជាផ្លូវការ នៅព្រឹកថ្ងៃ ទី២៤ ខែតុលា ស្អែក នេះ។ សូមជម្រាបថា មន្ទីរពេទ្យជាតិ តេជោសន្ដិភាព មានទីតាំងស្ថិតនៅតាម បណ្តោយ មហាវិថីឈ្នះឈ្នះក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។មន្ទីរពេទ្យជាតិដ៏ធំមួយនេះ នឹងក្លាយជាមន្ទីរពេទ្យជាតិធំជាង គេនៅ ប្រទេស កម្ពុជា ដែលនឹងផ្ដល់នូវសេវាគ្រប់ផ្នែកទាំងអស់ជូន ប្រជាពលរដ្ឋ ទូទាំងប្រទេស។ក្នុងករណីមានជំងឺឆ្លងលក្ខណៈទ្រង់ទ្រាយធំ មន្ទីរពេទ្យ ជាតិដ៏ធំមួយនេះ អាចមានលទ្ធភាពទទួលអ្នកជំងឺដោយមិនមាន ការ ព្រួយបារម្ដឡើយ ដោយមន្ទីរពេទ្យនេះបំពាក់សម្ភារៈបរិក្ខារ វេជ្ជសាស្ត្រ ទំនើបៗស្របតាមលក្ខណៈស្តង់ដារ»។ គួរបញ្ជាក់ថា មន្ទីរពេទ្យនេះមាន អគារសម្រាកព្យាបាល និង សង្គ្រោះ បន្ទាន់…