-
សហរដ្ឋអាមេរិក និងចិនព្រមព្រៀងរៀបចំជំនួបលោក បៃដិន និងលោក ស៊ី នាខែក្រោយ

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងចិន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ឯកភាពធ្វើការឆ្ពោះទៅរកការរៀបចំកិច្ចប្រជុំរវាងមេដឹកនាំប្រទេសទាំងពីរនាខែក្រោយ បន្ទាប់ពីលោក ចូ បៃដិន ជួបប្រមុខការទូតកំពូលចិននៅសេតវិមាន។ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ជួបពិភាក្សាជាមួយលោកប្រធានាធិបតី ចូ បៃដិន និងមន្ត្រីជាន់ខ្ពស់អាមេរិកផ្សេងទៀតក្នុងទីក្រុងវ៉ាស៊ីនតោន សេតវិមានបានគូសបញ្ជាក់ថា ប្រទេសទាំងពីរបានយល់ព្រមរក្សា “ការទូតក្នុងកម្រិតខ្ពស់” ដើម្បីព្យាយាមធ្វើឱ្យទំនាក់ទំនងអាមេរិក-ចិនមានភាពរលូន។ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីទាំងពីរបានបញ្ជាក់ជាថ្មីថា ពួកគេបានឹងកំពុងធ្វើការរួមគ្នា ឆ្ពោះទៅរកកិច្ចប្រជុំរវាងលោកប្រធានាធិបតី ចូ បៃដិន និងលោកប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងសាន់ ហ្វ្រាន់ស៊ីស្កូ ក្នុងខែវិច្ឆិកាខាងមុខ។ លោក បៃដិន និងលោក ស៊ី ជួបគ្នាលើកចុងក្រោយបំផុត នាឱកាសចូលរួមកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយចាប់តាំងពីពេលនោះមកដែរ មេដឹកនាំទាំងពីរមិនដែលមានកិច្ចសន្ទនាជាមួយនឹងគ្នាឡើយ។ បើតាមសេតវិមាន លោក បៃដិន បានប្រាប់លោក វ៉ាង ថា អាមេរិក-ចិនត្រូវតែគ្រប់គ្រងការប្រកួតប្រជែង…
-
ផ្លូវជាតិលេខ៩៤ បាននិងកំពុងរងនូវការខូចខាត ក្រោយជំនន់ទឹកភ្លៀងស្រកប្រជាពលរដ្ឋអំពាវនាវអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ឲ្យជួយបញ្ឈប់សកម្មភាពរថយន្តដឹកជញ្ជូនធុនធ្ងន់ ឆ្ពោះទៅប្រទេសឡាវ

(ព្រះវិហារ)៖ ប្រជាពលរដ្ឋរស់នៅភូមិណារ៉ុង ឃុំឆែបពីរ និងប្រជាពលរដ្ឋ រស់នៅឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ឲ្យជួយបញ្ឈប់សកម្មភាពរថយន្តដឹកជញ្ជូនធុនធ្ងន់ ដែលតែងតែធ្វើសកម្មភាពដឹកអង្ករទៅលក់នៅប្រទេសឡាវទាំងយប់ទាំងថ្ងៃ ដែលបណ្តាលឱ្យកំណាត់ផ្លូវជាតិលេខ៩៤ រងការខូចខាត ធ្វើឱ្យពួកគាត់ពិបាកធ្ងើដំណើរ និងដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារ ។ ប្រជាពលរដ្ឋនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះថា៖ «កំណាត់ផ្លូវជាតិលេខ៩៤ ពីស្រុកឆែប ទៅព្រំដែនឡាវ កាលពីឆ្នាំកន្លងទៅ ទោះរដូវវស្សាភ្លៀងធ្លាក់ ជោគជាំយ៉ាងណា ក៏មិនដល់ថ្នាក់រងការខូចខាតធ្ងន់ធ្ងរ ធ្វើឱ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរដែរ ប៉ុន្តែនៅឆ្នាំនេះផ្លូវជាតិលេខ៩៤ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសាររថយន្តធុនធ្ងន់ដឹកអង្ករ ទៅលក់ឯប្រទេសឡាវ និងរថយន្តដឹកសុីម៉ង់តិ៍ពីព្រំដែនឡាវយកមកលក់ក្នុងស្រុក បើកបរទាំងយប់ ទាំងថ្ងៃ ទើបបណ្តាលធ្វើឱ្យផ្លូវនេះរងការខូចខាតធ្ងន់ធ្ងរយ៉ាងនេះ» ។ ប្រជាពលរដ្ឋសូមសាទរ និងសប្បាយរីករាយចំពោះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្រោយពេលភ្លៀងចាប់ផ្តើមរាំងភ្លាម បានដឹកជញ្ជូនគ្រឿងចក្រមកធ្វើការជួសជុល ថែទាំកំណាត់ផ្លូវជាតិលេខ៩៤ឡើងវិញ រហូតមកដល់ថ្ងៃបានជួសជុលយ៉ាងស្អាតបណ្តើរហើយ ។ ប្រជាពលរដ្ឋបានបន្តថា ស្របពេលដែលក្រុមការងារ ជួសជុល ថែទាំផ្លូវ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពជួសជុលផ្លុវ គឺគាត់សង្កេតឃើញថារថយន្តដឹកអង្ករទៅលក់នៅប្រទេសឡាវ…
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ គោលដៅទី៣ សម្រាប់ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ

(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តសៀមរាប បានបន្តរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំ២០២៣ គោលដៅទី៣ សម្រាប់ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ក្នុងបរិវេណវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៉ឹង គឹមលាង អភិបាលរងខេត្ត រួមនឹងវត្តមានឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ទៀត។ ឯកឧត្តម អ៊ាន ឃុន មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ធ្វើឡើងក្នុងគោលបំណង៖ ផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋអំពីសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមដែលត្រូវដោះស្រាយបន្ត, ទទួលសំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋដែលជាបញ្ហា និងក្ដីកង្វល់ ដើម្បីធ្វើការឆ្លើយតប និងដោះស្រាយជូនម្ចាស់សំណួរ សំណូមពរ, បង្កើនភាពជិតស្និតរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ដើម្បីឲ្យការផ្ដល់សេវាសាធារណៈនានា ជូនពលរដ្ឋក្នុងមូលដ្ឋានកាន់តែមានភាពល្អប្រសើរឡើង។ ឯកឧត្តម ក៏សូមលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋអាចលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានា ក្នុងវេទិកានេះឱ្យបានច្រើន តាមរយៈការលើកឡើងផ្ទាល់ និងជាសរសេរ…
-
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់គ្រប់អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាង ៦០នាក់ ដែលមានស្នាក់ការក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ នៅមន្ទីរព័ត៌មានខេត្ត ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ឋកីឡាអេឡិកត្រូនិកកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមានតួនាទីរាយការណ៍ សរសេរអត្ថបទ នូវរឿងរ៉ាវគ្រប់ប្រធានបទដើម្បីបំរើដល់អ្នកអាន អ្នកស្តាប់ អ្នកមើលនូវរឿងរ៉ាវទាំងនោះ ដោយចាំបាច់ត្រូវគោរពតាម ច្បាប់ស្តីពីរបបសារព័ត៌មាន គោរពក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ទៀតថា ការសរសេរ និងការរាយការណ៏ព័ត៌មាន ត្រូវពឹងផ្អែកទៅលើគោលការចំនួន ៦ចំណុច ដែលជាមូលដ្ឋានគ្រឺះសំរាប់ការស្វែងរកអោយឃើញនូវមូលហេតុនៃដំណើររឿង។ ជាពិសេសទៀតនោះជាឫសគល់នៃការយកមកបង្ហាញអោយអស់នូវដើមចមនៃហេតុការមួយដែលត្រូវបានកើតឡើងឱ្យគ្រប់ជ្រុងជ្រោយ។ ហើយគោលការណ៍ ៦ចំណុចរួមមាន៖ តើនរណា តើមានអ្វីដែលកើតឡើង តើហេតុការនោះបានកើតឡើងនៅពេលណា នៅឯណា មូលហេតុ និងតើកើតឡើងបានដោយរបៀបណា?។ ឯកឧត្តមបន្តថា ក្នុងន័យជំរុញ និងណែនាំដល់អ្នកសរសេរព័ត៌មានដើរឱ្យទាន់ និងសិក្សាស្វែងយល់ អំពីការផលិតព័ត៌មាន ក្នុងបរិបទ នៃការវីវដ្តបច្ចេកវិទ្យាឧស្សាហកម្ម៤.០ និងសារព័ត៌មានតាមប្រព័ន្ធអ៊ិនធើណែត ព្រោះដោយសារ តែល្បឿននៃការបញ្ជូនព័ត៌មានបានលឿននិងទាន់ហេតុការនៅតាប្រព័ន្ធអ៊ីនធើណែតនិងដោយសារតែការហូរចូលនូវប្រព័ន្ធកុំព្យូទ័រដ៏ច្រើនសន្ធឹកសន្ធាប់នាពេល បច្ចប្បន្នក៏ដូចជាវិសាលភាពនៃការរីកចំរើនរបស់ សារព័ត៌មានអ៊ីនធើណែតកានតែមានភាពធំឡើងៗដែលអាស្រ័យទៅដោយឧបករណ៏ដែលមានភាពទំនើបនាពេលថ្មីៗទាំងនេះ។ មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកស្រី ម៉ននី រង្សី…
-
កម្ពុជា និងវៀតណាម រៀបចំការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិរយៈពេលប្រាំថ្ងៃ

ភ្នំពេញ៖ ប្រទេសកម្ពុជា និងវៀតណាម បានរៀបចំការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិ (VIDEX 2023)រួមគ្នារយៈពេលប្រាំថ្ងៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការរៀបចំការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ច និងការពារជាតិវៀតណាម-កម្ពុជា ឆ្នាំ ២០២៣ បានឱ្យដឹងថា ការតាំងពិព័រណ៍ VIDEX 2023 នេះរៀបចំដោយក្រសួងការពារជាតិ ក្រសួងពាណិជ្ជកម្មវៀតណាម សហការជាមួយក្រសួងការពារជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីអបអរខួបលើកទី៧០ឆ្នាំ នៃថ្ងៃបុណ្យឯករាជ្យជាតិ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ។ នៅក្នុងពិព័រណ៍នេះ ក៏មានការរៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការផ្គូរផ្គងអាជីវកម្មវៀតណាម-កម្ពុជា ២០២៣ ផងដែរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការតភា្ជប់ ពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជាឆ្នាំ២០២៣ ដែលដឹកនាំដោយការិយាល័យតំណាងពាណិជ្ជកម្មវៀតណាម ប្រចាំកម្ពុជា ដោយមានការចូលរួមពីតំណាងអាជីវកម្មចំនួន១៥០ មកពីប្រទេសទាំងពីរ។ ក្នុងពេលថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និសីទនេះ លោក ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា VIDEX ឆ្នាំ២០២៣…
-
អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅស្រុកសន្ទុក

(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយស្បៀងអាហាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងលោកជំទាវ ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ចំនួន១៥គ្រួសារ ដែលកំពុងមានជីវភាពលំបាកខ្វះខាត នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ តែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនយើង ព្រោះបងប្អូនអតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងបានរួមចំណែកជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងការអនុវត្តនូវនយោបាយឈ្នះឈ្នះ ធ្វើឱ្យប្រទេសជាតិយើងមានសុខសន្តិភាព និងការឯកភាពជាតិពេញលេញដូចសព្វថ្ងៃនេះ។ ជាមួយនេះដែរសម្ដេចធិបតី និងលោកជំទាវ បានជូនពរដល់បងប្អូនអតីតយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ សូមបានប្រកបតែសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ក្រុមគ្រួសារ ។ ឧត្តមសេនីយ៍ទោ…
-
មជ្ឈមណ្ឌលភាសា Aii ប្រកាសផ្តល់អាហារូបករណ៍រហូតដល់ ៤០% សម្រាប់វគ្គសិក្សាថ្មី ចូលរៀននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្នុងឱកាសបើកសម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)សាខាច្បារអំពៅ ដែលជាសាខាទី២០ ដែលមានទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងភូមិតាព្រហ្ម សង្កាត់ព្រែកេង អ្នកឧកញ៉ា គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន បានប្រកាសថា មជ្ឈមណ្ឌលភាសា Aii ផ្តល់ អាហារូបករណ៍ រហូតដល់៤០% ដល់សិស្សានុសិស្សសម្រាប់វគ្គសិក្សាថ្មី ចូលរៀននៅថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៣។ អ្នកឧកញ៉ា គួច ម៉េងលី បន្តថា គំនិតផ្តួចផ្តើម នៃការផ្តល់អាហរូបករណ៍នេះ គឺមានគោលបំណងផ្តល់ ឱកាសដល់អ្នកសិក្សាកាន់តែច្រើន ដើម្បីឱ្យពួកគេទទួល បានបទពិសោធន៍ពីការសិក្សា និងវិធីសាស្រ្តបង្រៀន នៅសតវត្សរ៍ទី២១ ដែលប្រកបដោយភាពច្នៃប្រឌិត។ អ្នកឧកញ៉ាបានបន្ថែមថា ការសម្ពោធមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីជំហរសហការជាមួយស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ ហើយនឹងបន្តរៀបចំឱ្យមានកម្មវិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាននាពេលខាងមុខ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យក្រុមការងារសារព័ត៌មានកម្ពុជាថ្មី ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងត្រូវការការផ្សព្វផ្សាយអំពីគោលនយោបាយវិស័យកសិកម្មថ្មីដល់កសិករ និងសាធារណជន ដូចជាសហគមន៍កសិកម្មគំរូថ្មី ការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ សន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារជាដើម។ ក្នុងន័យនេះ គឺសារព័ត៌មានដើរតួនាទីសំខាន់ណាស់ក្នុងការបញ្ជូន ផ្សព្វផ្សាយព័ត៌មានពិត ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ មានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ និងគុណតម្លៃ ដោយមិនបំភ្លៃបំផ្លើសបំភ័ន្ត ដើម្បីជាប្រយោជន៍ពិតដល់សង្គមជាតិ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបង្ហាញពីជំហរសហការជាមួយស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈ ហើយនឹងបន្តរៀបចំឱ្យមានកម្មវិធីជួបសំណេះសំណាលជាមួយក្រុមអ្នកសារព័ត៌មាននាពេលខាងមុខ ដើម្បីឲ្យអ្នកសារព័ត៌មានបានយល់កាន់តែច្បាស់ និងស៊ីជម្រៅ អំពីវិស័យកសិកម្ម មុននឹងផ្សព្វផ្សាយទៅកាន់សាធារណជន ៕ ប្រភព៖ក្រសួងកសិកម្ម
-
បេក្ខជនប្រឡងបាក់ឌុបមានទោសវិន័យ ៣កម្រិត និងបុគ្គលិកអប់រំមានទោសវិន័យរដ្ឋបាល ២កម្រិត

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនារសៀលថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ហៅថា បាក់ឌុប ក្រសួងនឹងដាក់ទោសវិន័យដល់បេក្ខជន និង បុគ្គលិក អប់រំ ណាដែលបានប្រព្រឹត្តិខុសក្នុងពេលដំណើរការប្រឡងនៅថ្ងៃខាងមុខនេះ។ បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ទោសកម្រិតវិន័យក្នុងពេលប្រឡងបាក់ឌុបច្រើនបំផុត គឺការយកគ្រឿងអេឡិកត្រូនិកចូលមណ្ឌលប្រឡង ។ ចំពោះកម្រិតទោសវិន័យរបស់បុគ្គលិកអប់រំគឺក្នុងករណីដូចជាគណៈមេប្រយោគដែលឃើញសិស្សចម្លងគ្នាហើយមិនចាត់វិធានការនោះនឹងទទួលទោសវិន័យកម្រិតទី១ក្នុងនេះមានការស្តីបន្ទោសដោយផ្ទាល់មាត់ ឬ ក៏ស្តីបន្ទោសដោយលាយល័ក្ខអក្សរ ។ដោយឡែកទោសវិន័យកម្រិតទី២ដែលជាកម្រិតធ្ងន់ដូចជាពួកគាត់(បុគ្គលិក)នាំគ្នាចូលរួមផ្តល់ចំលើយឱ្យដល់បេក្ខជនជាដើម ។ បើក្នុងករណីកម្រិតធ្ងន់ធ្ងរគឺអាចនឹងឈានដល់បណ្តេញចេញពីមុខងារមន្រ្តីរាជការថែមទៀត។ដោយឡែកកម្រិតទោសវិន័យសម្រាប់ បេក្ខជនវិញមានកម្រិតផ្សេងៗគ្នាក្នុងនេះដូចជាទី១គាត់ចម្លងគ្នា នោះក្រសួងនឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិ ។ សម្រាប់បេក្ខជនដែលយកទូរស័ព្ទដៃចូលក្នុងម៉ោងប្រឡងនឹងទទួលបានពិន្ទុះសូន្យដែលមានន័យថា ធ្លាក់ជាស្វ័យប្រវត្តិដូចគ្នា ។ ក្រៅពីនេះករណីបេក្ខជនប្រឡងជំនួសនឹងទទួលទោសរហូតក្រៅពីឱ្យធ្លាក់ជាស្វ័យប្រវត្តិហើយនៅត្រូវផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀត។ជាមួយគ្នាជនដែលប្រឡងជំនួសក៏នឹងប្រឈមផ្លូវច្បាប់ពីបទក្លែងឯកសារថែមទៀត។ជាងនេះទៅទៀតបើយកអាវុធគ្រឿងផ្ទុះចូលមណ្ឌលប្រឡងនឹងមិនឱ្យប្រឡង២ឆ្នាំនិងពិសេសប្រឈមមុខផ្លូវច្បាប់តែម្តង។ ទាក់ទិនក្នុងការប្រឡងបាក់ឌុបនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា៖”ចំពោះដំណើរការសំណេរ ប្រឡងនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា…
-
វិញ្ញាសាប្រឡងបាក់ឌុបត្រូវបានជ្រើសរើស តាក់តែង និង គ្រប់គ្រង ដោយ ក្រសួងអប់រំ ហើយការប្រកាសលទ្ធផលនឹងធ្វើឡើង នៅថ្ងៃទី២៨,២៩ ខែវិច្ឆិកា

(ភ្នំពេញ)៖ វិញ្ញាសាទាំងអស់ត្រូវបានជ្រើសរើស តាក់តែង រៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗមាន ៧ មុខវិជ្ជា ។ ទម្រង់វិញ្ញាសាត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដែល ត្រូវចែកជូនបេក្ខជន។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ ថ្លែងក្នុងសន្និសីទ្ធសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងអប់រំ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនបានឱ្យដឹងថា៖ ក្រសួងអប់រំនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចជា៖ ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដំណើរការកំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ…