Category: ព័ត៌មានជាតិ

  • ក្រសួងអប់រំ បានបង្ហាញតារាង វិញ្ញាសា ថេរវេលា និងរបបពិន្ទុ នៃការប្រឡងបាក់ឌុប ដែលត្រូវបានកំណត់

    ក្រសួងអប់រំ បានបង្ហាញតារាង វិញ្ញាសា ថេរវេលា និងរបបពិន្ទុ នៃការប្រឡងបាក់ឌុប ដែលត្រូវបានកំណត់

    (ភ្នំពេញ)៖ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះបានបង្ហាញពីប្រភេទ វិញ្ញាសា ថេរវេលា និងរបបពិន្ទុនៃការប្រឡងបាក់ឌុបដល់បេក្ខជនដែលដំណើរការសំណេរ ប្រឡង ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ គួរបញ្ជាក់ថា ការប្រឡងមានរយៈពេលចំនួន ២ថ្ងៃស្មើនឹង ៦៨០នាទី ។ ចំពោះវិញ្ញាសា ថេរវេលា និងរបបពិន្ទុ នៃការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិត្រូវបានកំណត់ដូចខាងក្រោម៖(សូមមើលតារាង) ដោយ ៖ ម៉ាដេប៉ូ

  • មេបញ្ជាការសឹករងកំពង់ធំ៖ ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំងស្រុងទៅនឹង កត្ដា សុខសន្តិភាព ក្រោមការខិតខំរបស់អ្នកជំនាន់មុន

    មេបញ្ជាការសឹករងកំពង់ធំ៖ ការរីកចម្រើនរបស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំងស្រុងទៅនឹង កត្ដា សុខសន្តិភាព ក្រោមការខិតខំរបស់អ្នកជំនាន់មុន

    (កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានលើកឡើងថា ការរីកចម្រើន របស់ផ្នែកពុទ្ធចក្រ និងផ្នែកអាណាចក្រ គឺអាស្រ័យទាំង ស្រុងទៅនឹងកត្ដាសុខសន្តិភាព មានស្ថេរភាពនយោបាយ និងមានការឯកភាពជាតិពេញលេញ ដោយសារការខិតខំ ប្រឹងប្រែងដឹកនាំបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា រួមនឹងអ្នកស្នេហាជាតិជំនាន់មុន ។ ជាក់ស្តែង នៅក្រោយគំនរផេះផង់បន្សល់ទុកដោយរបបប៉ុលពត រហូតមកដល់បច្ចុប្បន្ន កម្ពុជាមានវត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវថ្នល់ខ្វាត់ខ្វែង នៅទូទាំងប្រទេស ខណៈការអភវឌ្ឍនេះ នឹងរុងរឿងបន្តទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងដូច្នេះក្នុងឱកាសដែលបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វពិធីអង្គកឋិនទានសាមគ្គី ដែលបានការចូលរួមចំណែកពីសំណាក់ថ្នាក់ដឹកនាំខេត្តកំពង់ធំ និងថ្នាក់ដឹកនាំបណ្ដាមន្ទីរ ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបី រួមទាំងក្រុមគ្រួសារ ដង្ហែទៅកាន់វត្តពុទ្ធរង្សី ហៅវត្តត្រពាំងព្រលិត ស្ថិតក្នុងឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ…

  • ក្រសួងអប់រំត្រួតពិនិត្យវឌ្ឍនភាព និងយុទ្ធសាស្ត្រពង្រីកការ អនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

    ក្រសួងអប់រំត្រួតពិនិត្យវឌ្ឍនភាព និងយុទ្ធសាស្ត្រពង្រីកការ អនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង

    (ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡា បានដឹកនាំកិច្ចប្រជុំ ពីយុទ្ធសាស្ត្រ ពង្រីកការអនុវត្តកញ្ចប់សម្ភារៈអំណាន និង គណិតវិទ្យាថ្នាក់ដំបូង។ កិច្ចប្រជុំនេះប្រព្រឹត្តឡើងដើម្បីពិនិត្យមើល វឌ្ឍនភាពនៃការអនុវត្តកន្លងមក និងពិភាក្សាអំពីយុទ្ធសាស្ត្រ នៃការ ពង្រីក ការអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ ដំបូងនាពេលអនាគត។ គួរបញ្ជាក់ថាកិច្ចប្រជុំនេះដែរធ្វើឡើងនៅថ្ងៃទី១ ខែ វិច្ឆិកា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងអប់រំ យុវជន និងកីឡាដោយ គេឃើញ មានការចូលរួមពីសំណាក់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកិច្ចប្រជុំនេះបានផ្ដោតពិភាក្សាសំខាន់លើលទ្ធផលសកម្មភាព និងផែនការយុទ្ធសាស្ត្របន្តរួមមាន៖១.កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង៖ ថ្នាក់ទី១ ទី២ និងទី៣២.កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង៣.ការដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលគ្រូនៅសាលាគរុកោសល្យ៤.កម្មវិធីប្រឹក្សាគរុកោសល្យ៖ ការជ្រើសរើស និងបណ្ដុះបណ្ដាល ការចុះផ្ដល់ប្រឹក្សាគរុកោសល្យ៥.យុទ្ធសាស្ត្រពង្រីកការអនុវត្ត៖ បណ្ដុះបណ្ដាល និងបំប៉នឡើងវិញគ្រូបង្រៀនកម្រិតថ្នាក់ដំបូង៦.ផែនទី និងតម្រូវការថវិកា។ បច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តកម្មវិធីអំណានថ្នាក់ដំបូងនៅគ្រប់សាលាបឋមសិក្សាទាំងអស់ក្នុងខេត្តចំនួន ១៩រួមមាន៖ ខេត្តកំពង់ធំ កំពត កែប (ឧបត្ថម្ភដោយUSAIDតាមរយៈACR/RTI) និងខេត្តសៀមរាបក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងឧត្តរមានជ័យ…

  • កសិករខ្នាតតូចចំនួន ៤ខេត្ត នៅកម្ពុជា នឹងទទួលបានពីគម្រោង PEARL ដើម្បីលើក កម្ពស់កសិកម្ម បរិស្ថាន និង ជីវភាព ប្រជា សហគមន៍

    កសិករខ្នាតតូចចំនួន ៤ខេត្ត នៅកម្ពុជា នឹងទទួលបានពីគម្រោង PEARL ដើម្បីលើក កម្ពស់កសិកម្ម បរិស្ថាន និង ជីវភាព ប្រជា សហគមន៍

    (ភ្នំពេញ)៖តាមរយៈរាជរដ្ឋាភិបាល និងអង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិ(FAO)បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៃគម្រោង”ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ដើម្បីលើក កម្ពស់កសិកម្ម បរិស្ថាន និង ជីវភាពដែលធន់នឹងអាកាសធាតុរបស់ ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លេសាប (គម្រោងPEARL)” ត្រូវបានគេរំពឹងថា កសិករខ្នាតតូចក្នុងខេត្តចំនួន ៤របស់កម្ពុជានឹងទទួលបាននូវផលប្រយោើជន៍ពីិគម្រោងមួយនេះ។ គម្រោង PEARL នឹងត្រូវអនុវត្តនៅក្នុងខេត្ត ចំនួន ៤ គឺ ខេត្ត ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ និងសៀមរាប។ ថ្លែងក្នុងការប្រកាសអនុវត្តជាផ្លូវការនៃ គម្រោង PEARL នៃអង្គសិក្ខាសាលាស្តីពី”ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ដើម្បីលើកកម្ពស់កសិកម្ម បរិស្ថាន និង ជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លេសាប” នាថ្មីៗមកនេះនៅសណ្ឋានគារភ្នំពេញ លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានឱ្យដឹងថា៖ គម្រោងមួយនេះនឹងបានជួយគាំទ្រទៅដល់កសិករខ្នាតតូចជាច្រើនដែលពួកគេពឹងអាស្រ័យទៅលើ កសិកម្ម។ វាមិនត្រឹមតែជួយដល់លទ្ធភាពក្នុងការទទួលបានគម្រោងនេះមួយប៉ុណ្ណោះទេ តែវាក៏ជួយបង្កើនឱកាសទីផ្សារកាន់តែច្រើន និងប្រើប្រាស់ធនធាននានាដើម្បីកាត់បន្ថយភាពងាយរងគ្រោះដែលកើតឡើងពីការប្រែប្រួលអាកាសធាតុផងដែរ។ពិសេសនោះការលើកស្ទួយទៅលើផលិតផលកសិកម្មនិងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ និងវាក៏ជួយដល់កសិករជាច្រើនដែលមានាចំនួនទៅដល់ ៣ភាគរយនៃប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ លោកស្រី ថាតាមរយៈនេះដែរគឺនឹងបានជួយដល់កសិករខ្នាតតូច អាចមានឱកាសផលិតដំណាំកសិកម្មដែលមានតម្លៃខ្ពស់ដូចជា ស្វាយ ស្វាយចន្ទី…

  • រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ សង្កាត់-ខណ្ឌ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព

    រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកកម្មវិធីវិនិយោគបីឆ្នាំរំកិលថ្នាក់ សង្កាត់-ខណ្ឌ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន និងប្រើប្រាស់ធនធានឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព

    ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ចាត់ទុកសិក្ខាសាលា សមាហរណ កម្ម កម្មវិធីវិនិយោគ បីឆ្នាំរំកិល ២០២៤-២០២៦ បានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព ។ នេះជាការបញ្ជាក់របស់លោក ម៉ៅ បូណែត អភិបាលរងខណ្ឌចំការមន តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់សង្កាត់-ខណ្ឌ នាថ្ងៃទី២៧ តុលា ដោយមានការចូលរួមពីលោកស្រី ជា នីតា តំណាងលោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ,មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី, តំណាងដៃគូអភិវឌ្ឍន៍, សប្បុរសជន និងវិស័យឯកជនផងដែរ ។ លោក ម៉ៅ បូណែត បានលើកឡើងថា៖ ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងបានរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ។ សិក្ខាសាលានេះ រៀបចំឡើងស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីយុទ្ធសាស្ត្ររបស់កម្ពុជា ទាក់ទងនឹងខ្សែក្រវ៉ាត់ និងផ្លូវសូត្ររបស់ចិន

    សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីយុទ្ធសាស្ត្ររបស់កម្ពុជា ទាក់ទងនឹងខ្សែក្រវ៉ាត់ និងផ្លូវសូត្ររបស់ចិន
  • គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្សព្វផ្សាយពីការអនុវត្តរបស់កម្ពុជាលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

    គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាផ្សព្វផ្សាយពីការអនុវត្តរបស់កម្ពុជាលើកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

    ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣រៀបចំសិក្ខាសាលាផ្សព្វផ្សាយពីសេចក្ដីអង្កេតសន្និដ្ឋាននៃរបាយការណ៍លើកទី២របស់កម្ពុជា ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយមានការគាំទ្រពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ សិក្ខាសាលានេះ មានការចូលរួមជាអធិបតីភាព ពីឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងពីស្ថាប័នពាក់ព័ន្ធ ក្រុមអង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិជាច្រើនរូប។ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់ឱ្យដឹងថា សិក្ខាសាលានេះមានបំណងផ្សព្វផ្សាយ និងបង្កើនការយល់ដឹងដល់សារធារណជន និងភាគីពាក់ព័ន្ធជុំវិញការអនុវត្តន៍កន្លងទៅរបស់កម្ពុជាជុំវិញការអនុវត្តន៍ចំពោះកតិកាសញ្ញាអន្តរជាតិពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌បន្ទាប់ពីទទួលបានអនុសាសន៍ និងសេចក្តីសន្និដ្ឋានពីអង្គការសហប្រជាជាតិលើកទី២ រួចមក និងដើម្បីរៀបចំផែនការអនុវត្តន៍អនុសាសន៍ និងសេចក្តីសន្និដ្ឋានទាំងនោះ។ លោក អ៊ិត រ៉ាឌី អនុប្រធានអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាននាសិក្ខាសាលានោះថា សិក្ខាសាលានេះក៏ដើម្បីបញ្ជ្រាបព័ត៌មាន និងពន្យល់ដល់ភាគីពាក់ព័ន្ធទាំងឡាយ ជាពិសេសអង្គការសង្គមស៊ីវិលឱ្យយល់ពីកាតព្វកិច្ចរៀងៗខ្លួនក្នុងការផ្តល់ធាតុចូល តួយ៉ាងព័ត៌មាន ទិន្នន័យ អនុសាសន៍ ឱ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើរបាយការណ៍ដាក់ជូនអង្គការសហប្រជាជាតិ។ សូមជម្រាបថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្លាប់បានបញ្ជូនរបាយការណ៍ទៅកាន់អ.ស.ប ចំនួន ពីរលើករួចមកហើយ ។លើកទី១ នៅឆ្នាំ២០០៨-២០០៩ និងលើកទី២ នៅឆ្នាំ២០១៩-២០២០ ហើយគ្រោងដាក់ជូនលើកទី៣ នៅឆ្នាំ២០២៨…

  • ធនាគារជាតិនៃកម្ពុជា៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌

    ធនាគារជាតិនៃកម្ពុជា៖ វិស័យធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌

    ភ្នំពេញ៖ ក្នុងអំឡុងពេលចូលរួមកម្មវិធីជិះកង់របស់សមាគមធនាគារនៅកម្ពុជាក្រោមប្រធានបទ «ជិះកង់ ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាព នៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ លោក យឹម លាត អគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជាបានថ្លែងថា ស័យធនាគារ និងហិរញ្ញវត្ថុបាននឹងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌។ លោកបានបន្តថា វិស័យធនាគារ និងហិរញ្ញវត្ថុបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ជាច្រើនដូចជា រៀបចំកម្មវិធីបរិច្ចាគឈាមជាមួយសមាគមធនាគារនៅកម្ពុជា ការកសាងមត្តេយ្យសិក្សានៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ការបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការបណ្តុះបណ្តាលធនធានមនុស្ស សកម្មភាពការពារបរិស្ថាន និងការងារមនុស្សធម៌ផ្សេងៗទៀត។ ទន្ទឹមនេះដែរ លោកថា ព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជានេះ ពិតជាបង្ហាញនូវការរួបរួមគ្នា មិត្តភាព និងសាមគ្គីភាពក្នុងការចួលរួមនឹងទាក់ទាញឱ្យមហាជនជួយលើកម្ពស់ដល់ទេសចរណ៍ ការវិនិយោគ និងការស្រលាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការលើកកម្ពស់ប្រាក់រៀលពីសំណាក់ធនាគារ។ ក្នុងនាមអាជ្ញាធរខេត្តព្រះសីហនុ និងបានចូលរួម ព្រឹត្តការណ៍នេះដែរ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលាថា វាជាសកម្មភាពផ្សព្វផ្សាយដល់មហាជនឱ្យឈ្វេងយល់ពីការអភិវឌ្ឍន៍វិស័យធនាគារ និងការជំរុញការលើកកម្ពស់ប្រាក់រៀល ក៏ដូចជាចូលរួមផ្សព្វផ្សាយ ដើម្បីជួយលើកម្ពស់វិស័យទេសចរណ៍ ដោយចងភ្ជាប់នូវការស្រលាញ់បរិស្ថាន។ លោកបានបន្តថា ព្រឹត្តការណ៍នេះបង្ហាញឱ្យឃើញនូវការសហការគ្នា រួបរួមគ្នា មិត្តភាព…

  • មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យកំពុងចងក្រងប្រវត្តិវត្ថុបុរាណ ដែលប្រមូលបានពីតាមទីទួលបុរាណ និងប្រាសាទបាក់បែក

    មន្ទីរវប្បធម៌ខេត្តឧត្តរមានជ័យកំពុងចងក្រងប្រវត្តិវត្ថុបុរាណ ដែលប្រមូលបានពីតាមទីទួលបុរាណ និងប្រាសាទបាក់បែក

    ឧត្តរមានជ័យ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យកំពុងចងក្រងប្រវត្តិវត្ថុបុរាណ ដែលប្រមូលបានពីតាមទីទួលបុរាណ និងប្រាសាទបាក់បែក ដើម្បីរៀបចំដាក់បង្ហាញដល់មហាជន និងសិស្សចូលទស្សនាដូចសារមន្ទីរដែរ ខណៈវត្ថុបុរាណទាំងនោះមានទាំងនៅក្នុងឃ្លាំង និងក្រៅឃ្លាំងជាងមួយពាន់បំណែក។ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលាថា មកដល់ពេលនេះខាងមន្ទីរវប្បធម៌ខេត្តបានសាងសង់ឃ្លាំងសម្រាប់ដាក់វត្ថុបុរាណរួចរាល់ហើយ។ មន្ទីរបានប្រមូលនូវវត្ថុបុរាណ រូបបដិមា និងដុំចម្លាក់ ដែលបានមកពីទីតាំងទួលបុរាណ និងប្រាសាទបាក់បែកនានាក្នុងខេត្ត យកមកទុកក្នុងឃ្លាំងរបស់មន្ទីរវប្បធម៌ ដើម្បីថែរក្សាទុក ខណៈដែលពីមុនមកវត្ថុបុរាណទាំងនោះ នៅរាយប៉ាយមិនមានកន្លែងទុកដាក់ឱ្យបានសមរម្យនោះទេ។ លោកប្រធានមន្ទីរបានបន្តថា គិតមកត្រឹមឆ្នាំ២០២៣នេះ វត្ថុបុរាណដែលបានចុះក្នុងបញ្ជីរួច ទាំងនៅក្នុងឃ្លាំង និងក្រៅឃ្លាំងមានចំនួនសរុប ១ ៣៩៩ បំណែក/ដុំ/រូប។ លោកបានឱ្យដឹងទៀតថា ដោយសារតែទើបបានរៀបចំកន្លែងទុកដាក់វត្ថុបុរាណទាំងនោះរួចរាល់ ហេតុនេះវត្ថុបុរាណទាំងនោះនៅមិនទាន់បានសរសេរប្រវត្តិឬអាយុកាលនៅឡើយទេស្របពេលដែលការសរសេរប្រវត្តិវត្ថុបុរាណនីមួយៗនោះ វាអាចនឹងប្រើពេលយូរ ដើម្បីអាចរៀបចំដាក់តាំងបង្ហាញឱ្យដូចទៅនឹងសារមន្ទីរបាន។ លោក ហុង យឿន មានប្រសាសន៍ថា ៖ «ឥឡូវនេះ វានៅរាយប៉ាយនៅឡើយទេ ។យើងអត់ទាន់សរសេរព័ត៌មានដាក់តាំងនៅលើរូបនីមួយៗឡើយ។ ដូច្នេះយើងមិនទាន់បើកឱ្យសិស្សានុសិស្ស និងមហាជនចេញចូលទៅសិក្សាស្វែងយល់ និងទស្សនាបាននោះទេ»។ បើតាមលោកប្រធានមន្ទីរវត្ថុបុរាណដែលបានប្រមូលទាំងនោះ មានច្រើនប្រភេទណាស់ ហើយភាគច្រើនវត្ថុបុរាណទាំងនោះ មិនសូវនៅមានរូបរាងល្អៗទេ ។ដូច្នេះលោកមិនអាចអធិប្បាយពីប្រភេទវត្ថុទាំងនោះបានឡើយ…

  • ធនាគារសហគ្រាសធុនតូច និងមធ្យម បញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម០,២៥ ភាគរយ សម្រាប់សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូចំនួន១០

    ធនាគារសហគ្រាសធុនតូច និងមធ្យម បញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម០,២៥ ភាគរយ សម្រាប់សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូចំនួន១០

    ភ្នំពេញ៖ ដើម្បីផ្តល់ការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមឱ្យបានទូលំទូលាយ ធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) កម្ពុជាបានសម្រេចបញ្ចុះអត្រាការប្រាក់ប្រចាំឆ្នាំបន្ថែម ០,២៥ភាគរយ សម្រាប់សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូ ដើម្បីចូលរួមលើកកម្ពស់ និងអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ លោក លឹម អូន អគ្គនាយកធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ថា សហគ្រាសជាសមាជិកនៃសមាគម ឬស្ថាប័នដៃគូរបស់ធនាគារ SME ទាំង១០ ដែលទទួលបានការបញ្ចុះអត្រាការប្រាក់នោះ រួមមាន សមាគមសហគ្រិនស្ត្រីកម្ពុជា, សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, សមាគមស្វាយចន្ទីកម្ពុជា, សមាគមអ្នកផលិតចំណីអាហារកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា, សហគ្រិនខ្មែរ, ក្រុមហ៊ុនបញ្ជី ហ្វាញថេក ឯ.ក,ក្រុមហ៊ុន អាហ្រ្គីប៊ី (ខេមបូឌា) ម.ក និងស៊ីអ៊ីអូម៉ាស្ទឺក្លឹប។ លោកបានបញ្ជាក់ប្រាប់ថា ការផ្តល់ជូននេះគោលដៅធំនោះគឺ យើងចង់សម្រួលដល់ការលំបាកមួយកម្រិតដល់អតិថិជន ជាពិសេសអតិថិជន ជាសមាជិករបស់សមាគមទាំងអស់ដែលស្ថិតនៅក្នុងអាជីវកម្មគោលដៅ ដែលជាគោលបំណងរួមរបស់យើង ។ «ការណ៍ដែលធនាគារ…