-
សិស្សប្រឡងបាក់ឌុបកុះករទៅពិនិត្យមើលបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ ដើម្បីត្រៀមប្រឡងនៅថ្ងៃស្អែក

ភ្នំពេញ៖ខណៈសម័យប្រឡងនឹងចាប់ផ្តើមនៅថ្ងៃស្អែក ,នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នេះ បេក្ខជន ប្រឡ ងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)កុះករទៅពិនិត្យបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ តារាងប្រព្រឹត្ត ទៅនៃវិញ្ញាសា និងប្លង់បន្ទប់ ព្រមទាំងអានបទប្បញ្ញត្តិប្រឡង ដែល ត្រូវបានបិទនៅតាមគ្រប់មណ្ឌលប្រឡងទូទាំង២៥រាជធានី-ខេត្ត ។ ជាមួយនឹងការបិទបញ្ជីឈ្មោះ លេខតុ លេខបន្ទប់ នៃការប្រឡងនេះដែរ ក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិក បានអំពាវនាវ ដល់បេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថា បានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ នៅក្នុងថ្ងៃពិនិត្យមើលបញ្ជី ឈ្មោះ លេខ តុ លេខ និងបន្ទប់ ដើម្បី ត្រៀមខ្លួនប្រឡងនៅថ្ងៃទី៦-៧ ខែ វិច្ឆិកាថ្ងៃស្អែកនេះដែរ គេសង្កេត ឃើញបេក្ខជនប្រឡងបាក់ឌុប ក្រៅពីបានទៅពិនិត្យមើល បញ្ជីឈ្មោះ ហើយក៏មានសិស្សមួយចំនួន មិនភ្លេចនាំគ្នាបន់ស្រន់ ទីកន្លែង សក្ការៈ នៅតាមមណ្ឌលប្រឡងរៀងៗខ្លួនទៀតផង។ ជំនឿនៃការបន់ស្រន់…
-
ប្រការអ្វីខ្លះដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងបាក់ឌុប

ភ្នំពេញ៖នៅថ្ងៃទី ៦-៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះគឺជាថ្ងៃនៃការប្រឡង សញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ឬហៅបាក់ឌុប ។ជាមួយនឹងថ្ងៃ ប្រឡងមកដល់នេះដែរ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការ ដាស់ តឿនដល់បេក្ខជនឱ្យគោរពនូវវិន័យ និងប្រការហាមឃាត់មួយចំនួន ចៀស វាង បេក្ខជន ប្រព្រឹត្តហើយប្រឈមនឹងការត្រូវដាក់ទោសវិន័យឬ ក៏ត្រូវប្រឈមធ្លាក់ជាស្វ័យប្រវត្តិនោះ។តើប្រការអ្វីខ្លះដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងនេះ? •មិនត្រូវមកដល់មណ្ឌលប្រឡងក្រោយជួងទី២«មិនត្រូវស្លៀកពាក់ឯកសណ្ឋានកងប្រដាប់អាវុធចូលក្នុងមណ្ឌលប្រឡង•មិនត្រូវយកសៀវភៅ និងសំណៅឯកសារគ្រប់រូបភាពចូលក្នុងមណ្ឌលប្រឡង•មិនត្រូវយកចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងនូវអាវុធ ជាតិផ្ទុះ ទូរសព្ទដៃ ឧបករណ៍ អេឡិចត្រូនិកគ្រប់ប្រភេទ សៀវភៅ សំណៅឯកសារ ប្រដាប់គិតលេខ នាឡិកាដៃដែលមាន ប្រដាប់គិតលេខ កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស•មិនត្រូវចូលក្នុងបន្ទប់ប្រឡង មុនពេលអនុរក្សហៅឈ្មោះ•មិនត្រូវប្រើពាក្យសំដី អាកប្បកិរិយាមិនសមរម្យក្នុងមណ្ឌលប្រឡង ឬបង្កជម្លោះនៅក្នុង មណ្ឌលប្រឡង ឬក្នុងបន្ទប់ប្រឡង ដោយគំរាម កំហែងលើបេក្ខជនដទៃ•មិនត្រូវបដិសេធ ប្រឆាំងតបត ឬបង្កបាតុភាពដោយពាក្យសំដី ដោយកាយវិការ ចំពោះការត្រួតពិនិត្យ របស់អ្នកមានសមត្ថកិច្ច ឬមេប្រយោគក្នុងការពិនិត្យ ស្រាវជ្រាវរើរកសំណៅឯកសារ និងសម្ភារៈផ្សេងៗ…
-
សមាគមកាយឫទ្ធិនារីកម្ពុជា បានខិតខំបំពេញកាតព្វកិច្ច របស់ខ្លួនយ៉ាង ខ្ជាប់ខ្ជួន ព្រមទាំងបានជួយអភិវឌ្ឍថាមពលកុមារី យុវតី ដើម្បីក្លាយ ឱ្យទៅជាពលរដ្ឋល្អ

សៀមរាប៖ ក្នុងឱកាសបើកមហាសន្និបាតលើកទី៧ មិត្តកាយឫទ្ធិ នារី តំបន់អាស៊ីប៉ាស៊ីហ្វិក នៅលើទឹកដីអង្គរខេត្តសៀមរាប ក្រោមប្រធានបទ “ស្រមៃមើលឱកាស” ក្នុងខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែវិច្ជិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមមិត្តកាយរិទ្ធនារីកម្ពុជាបានថ្លែងថា សមាគមកាយឫទ្ធិនារី កម្ពុជា បានខិតខំបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំង សម្រេចបានសមិទ្ធ ផលជាច្រើន ដោយប្រកាន់ខ្ជាប់នូវបេសកកម្ម របស់សមាគម ស្របតាមគោលបំណងរបស់សមាគមកាយឫទ្ធិ នារីពិភពលោក (WAGGGS) គឺការជួយអភិវឌ្ឍថាមពល កុមារី យុវតី ដើម្បីក្លាយទៅជាពលរដ្ឋល្អ ដែលមាន ការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ សហគមន៍ និងប្រទេសជាតិ និងស្របតាមចក្ខុវិស័យជាក់លាក់ មួយ គឺការចង់ឃើញកុមារី និងយុវតីកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមភាព សេចក្តីថ្លៃថ្នូរ និងមានមោទនភាព ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន ។ លោកជំទាវ ពេជ ចន្ទមុន្នី…
-
អង្គការកម្ពុជានៃក្តីសង្ឃឹម ៖ គម្រោងបង្កើតវិទ្យាស្ថានឯកទេសវិជ្ជាជីវ: នៅតំបន់អតីតសមរភូមិ ដើម្បីផ្តល់ឱកាសដល់យុវជនបានសិក្សាជំនាញវិជ្ជាជីវ:

(បន្ទាយមានជ័យ)៖ អង្គការកម្ពុជានៃក្តីសង្ឃឹម(CHO :Cambodia Hope Organization) ផ្ដើមបង្កើតវិទ្យាស្ថាននេះថា នឹងបានផ្តល់ដល់ការជ្រើសរើស និងការសម្រេចចិត្តរបស់យុវជន យុវនារីដែលជាសិស្សបញ្ចប់ការសិក្សាចំណេះទូទៅកម្រឹតមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនៅមូលដ្ឋាន នៃក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និង ស្រុកម៉ាឡៃ ដែលនៅជិតនឹងទីតាំងវិទ្យាស្ថានរបស់អង្គការ នេះបើតាមការប្រាប់ឱ្យដឹងរបស់ លោក អ៊ិន ជំនោ អគ្គនាយក នៃអង្គការកម្ពុជានៃក្តីសង្ឃឹម (CHO) និងសាស្ត្រាចារ្យជៀម សិទ្ធិ ឱ្យនាថ្ងៃទី ៥ វិច្ឆិកា ២០២៣ ។ លោក អន ស៊ុ និងលោកឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ព្រមទាំងប្រធានការិយាល័យអប់រំស្រុកក្រុងបានថ្លែងដូច្នេះក្នុងពេលអញ្ជើញក្នុងកិច្ចសំណេះសំណាលស្តីពីការបង្កើតវិទ្យាស្ថានឯកទេសវិជ្ជាជីវ:(Specialized Vocational Institute)នាសួន ក្នុងអង្គការកម្ពុជានៃក្តីសង្ឃឹម(CHO:Cambodia Hope Organization)នៅផ្លូវជាតិលេខ៥៩ ភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ លោក អ៊ិន ជំនោ អគ្គនាយកនៃអង្គការកម្ពុជានៃក្តីសង្ឃឹម(CHO) និងសាស្ត្រាចារ្យជៀម សិទ្ធិ បានធ្វើការបង្ហាញខ្លីពីគោលបំណង នៃការបង្កើតវិទ្យាស្ថាននេះថានឹងបានផ្តល់ដល់ការជ្រើសរើសនិងការសម្រេចចិត្តរបស់យុវជន យុវនារីដែលជាសិស្សបញ្ចប់ការសិក្សាចំណេះទូទៅកម្រឹតមធ្យមសិក្សាបឋមភូមិនិងមធ្យមសិក្សាទុតិយភូមិនៅមូលដ្ឋាន នៃ…
-
រដ្ឋមន្រ្តីបរិស្ថាន ជំរុញផែនការសកម្មភាពពង្រឹងសក្តានុពល សួនកេសរកូល សុខអាន «ភ្នំគូលែន»

(សៀមរាប)៖ ក្នុងឱកាសចុះពិនិត្យវឌ្ឍនៈភាពនៃសួនកេសរកូល សុខអាន ក្នុងឧទ្យានជាតិ «ភ្នំគូលែន» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកោតសរសើរអំពីការគ្រប់គ្រង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ បន្ថែមទៀតនៅស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ «កេសរកូល» នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» ពិសេសអាគារស្នាក់ការឧទ្យានុរក្ស និងផ្ទះស្នាក់ថ្មី តាមរយៈគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដែលបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ពង្រីងផ្នែកសេវាកម្មអូកូទេសចរណ៍ តាមរយៈធនធានដែលក្រសួង និងគម្រោងបានបា នជួយគាំទ្រនាពេលកន្លងមក។ បន្ថែមលើនេះ ឧត្តមបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់ការផ្គត់ផ្គងម្ហូបអារហារពីបន្លែ ត្រី សាច់ធម្មជាតិ ដែលបាននឹងកំពុងដាំដុះនៅក្នុងសួនបន្ថែមទៀត ជាពិសេសជ្រូកគូលែន និងបន្លែជាអនុផលព្រៃឈើជាច្រើនទៀតពីប្រជាសហគមន៍នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម «ភ្នំគូលែន» នេះ។ ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីក៏បាន ចូលទស្សនាសួនបណ្តុះកូនឈើនៃក់ការឧទ្យានុរក្ស «កេសរកូល» និងជំរុញឱ្យមន្រ្តីបរិស្ថាន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍នៅក្នុងឧទ្យានជាតិទាំងមូលចូលរួមក្នុងយុទ្ធនាការដាំឈើ ១លានដើមដាំជារៀងរាល់ឆ្នាំ ដើម្បីបង្កើនភាពបៃតង គឺបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ២០៥០ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិត…
-
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ៖ ការហ្វឹកហ្វឺន និងការអភិវឌ្ឍកងទ័ព គឺជាការងារចាំបាច់បំផុត ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ

(កំពង់ស្ពឺ)៖ ការហ្វឹកហ្វឺន និងការអភិវឌ្ឍកងទ័ព គឺជាការចាំបាច់បំផុត ក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ។ នេះជាការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៨ បើកវគ្គបន្តជំនាន់ទី២៩ និងសម្ពោធសមិទ្ធផលនានា ព្រមទាំងបញ្ចុះបឋមសិលាសាងសង់អគារទីបញ្ចាការថ្មី កម្ពស់ ២ជាន់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស (ភ្នំស្រង់) នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ មជ្ឈមណ្ឌលហ្វឹកហ្វឺនបញ្ហាការដ្ឋានអង្គរក្ស បានប្តូរទីតាំង ពីភូមិសាស្រ្តខេត្តកណ្តាល មកក្នុងភូមិសាស្ត្រ ភូមិស្វាយ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺវិញ នៅឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន។ ក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ បានដឹកនាំកសាងមជ្ឈមណ្ឌលហ្វឹកហ្វឺន គិតមកដល់បច្ចុប្បន្នមានអគារ សរុបចំនួន ៥៨ខ្នង,…
-
ឆ្នាំនេះរកឃើញសត្វស្លាបទឹកចំនួន ៧ប្រភេទ បានធ្វើសំបុកនៅតំបន់ការពារ ទេសភាព បឹងព្រែកល្ពៅ

(ភ្នំពេញ)៖ក្រុមមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការតំបន់ការពារទេសភាពបឹងព្រែកល្ពៅ និងក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា(Naturelife Cambodia) បានរកឃើញសំបុកសត្វស្លាបចំនួន៧ប្រភេទប្រចាំឆ្នាំ២០២៣នេះនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ស្ថិតនៅក្នុងខេត្តតាកែវ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ០៤ ខែ វិច្ឆិកាថា ក្រោយការធ្វើកំណត់ត្រា ហើយលទ្ធផលដែលបានបញ្ចប់កាលពីចុងខែតុលា ឆ្នាំ២០២៣ គេរកឃើញមានសត្វស្លាបទឹកចំនួន ៧ប្រភេទបានធ្វើសំបុកពងកូននៅតំបន់នេះដែលរួមមាន សត្វស្មោញ ចង្កៀលខ្យង ក្អែកទឹកតូច ខ្វែក ក្រសារប្រផេះ ក្រសារធ្នង់ និងកុកគ្រោងតូច ។ អង្គការជីវិតធម្មជាតិនៅកម្ពុជា បានបញ្ជាក់ក្នុងការសិក្សាស្រាវជ្រាវរបស់ខ្លួននេះដែរថា ៖ ” យើងសង្កេតឃើញថា ចំនួនសំបុកសត្វមានការថយចុះខ្លាំងបើប្រើបធៀបនឹងឆ្នាំកន្លងទៅ ព្រោះព្រៃលិចទឹកធំធំដែលជាទ្រនុំពងកូនបានបាត់បង់ (ងាប់) ពីតំបន់ និងសំបុកមួយចំនួនរងការលិចទឹក (ទឹកជំនន់) ដោយសារតែសត្វស្លាបបានធ្វើសំបុកលើព្រៃលិចទឹកទាប”។ គួរបញ្ជាក់ថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅដែលជាតំបន់ដីសើមមួយកន្លែងនេះ ក្រៅពីជាតំបន់សម្បូរសត្វស្លាបរស់នៅហើយក៏ជាទីកន្លែងទេសចរណ៍ពេញនិយមមួយផងដែរ។សត្វស្លាបជាច្រើនប្រភេទតែង បង្ហាញខ្លួនដល់អ្នកទេសចរណ៍ឱ្យបានឃើញក្នុងនោះមានដូចជា៖ សត្វក្រៀល ចង្កៀលខ្យង ត្រយ៉ងខ្លួនរលង ទាកាបព្រៃក្បាលឆ្នូតស សត្វចាបព្រៃវែងជាដើម ៕ ដោយ៖ម៉ាដេប៉ូ
-
បុណ្យសមុទ្រ លើកទី១០ ជុំទី៣ ធ្វើក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចណ៍”

ភ្នំពេញ- ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកែប រៀបចំពីធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ធ្វើក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចណ៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ហើយព្រឹត្តការណ៍ថ្នាក់ជាតិ នឹងជាឪកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍សក្តានុពលធនធានធម្មជាតិ ផលិតផល កសិផល និងជីវចម្រុះដ៏សម្បូរបែបនាខេត្តទាំង៤ជាប់មាត់សមុទ្រ ដែលប្រសិទ្ធនាមថា តារារះនាទិសនិរតីរបស់ព្រះរាជាណាចក្រកម្ពុជាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសខេត្តកែប ដែលជាម្ចាស់ផ្ទះផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់គោលដៅខ្ពស់ថា បុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតអោយមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។ ឯកឧត្តម បានរំពឹងខ្ពស់ថា បុណ្យសមុទ្រនឹងប្រព្រឹតិ្តទៅដោយភាពសប្បាយរីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កាជាមួយការចងចាំពីអ្នកពាក់ព័ន្ធទាំងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត វិស័យឯកជនដែលចូលរួម ហើយឆ្លងកាត់បុណ្យសមុទ្រលើកនេះ វិស័យទេសចរណ៍ នៅខេត្តកែប កាន់តែទាក់ទាញ។ គួរបញ្ជាក់ថា…
-
រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យគ្រូឧទ្ទេសចូលរួមអនុវត្ត អនុសាសន៍ សម្តេចធិបតី “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ” ឱ្យជោគ ជ័យ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះ បណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាន អញ្ជើញបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី «វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដើម្បីគាំទ្រដល់ កម្មវិធី បណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្រ បច្ចេកទេស និងវិជ្ជាជីវៈ ១ ដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហា និភ័យដែលធ្វើឡើង នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ។ ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ ឯកឧត្តមរដ្ឋមន្ត្រី បាន ជំរុញ ឱ្យគ្រូឧទ្ទេស ចូលរួមអនុវត្តន៍អនុសាសន៍ របស់ ម្តេចម ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ឱ្យបាន ជោគជ័យលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់សិក្ខាកាមក្រោមពាក្យស្លោក “រៀនឱ្យចប់ រៀនឱ្យចេះ និងមានការងារធ្វើ”។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ការបណ្តុះបណ្តាលនេះជោគជ័យបាន…
-
ឃាត់ខ្លួនក្រុមអ្នកញៀនល្បែង ៩នាក់ និងវត្ថុតាងល្បែងមួយចំនួន នៅឃុំស្រអែម

(ខេត្តព្រះវិហារ)៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤ :៣០នាទី កម្លាំងនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឆ្មក់ ចុះបង្រ្កាបទីតាំងល្បែងស៊ីសង មួយកន្លែង នៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ លោកវរសេនីយ៍ឯក គង់ គារ នាយការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យដឹងតាមរយៈប្រព័ន្ធ តេលេក្រាម នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ក្រោមការ ចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នគរបាលខេត្ត និងដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ។ កម្លាំងនគរបាលជំនាញការិយាល័យកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្ត បានឆ្មក់ចុះបង្ក្រាបទីតាងល្បែងស៊ីសង មួយកន្លែងស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ឃាត់ខ្លួនអ្នកញៀនល្បែងចំនួន ៩នាក់ ក្នុងនោះស្រី ៤នាក់ និងដកហូតវត្ថុតាងរួមមាន៖ គ្រាប់ខ្លាឃ្លោកចំនួន ៥២គ្រាប់, ចានសម្រាប់ក្រឡុកខ្លាឃ្លោកចំនួន ០៦ចាន,…