Category: ព័ត៌មានជាតិ

  • កម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រចក្រា ដោយផ្តោតលើ ភាពស្អាត បៃតង និងចីរភាព

    កម្ពុជា សម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្ត្រចក្រា ដោយផ្តោតលើ ភាពស្អាត បៃតង និងចីរភាព

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសឱ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រានៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដោយឈរលើអាទិភាពចម្បង៣គឺ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹតភាពកាបូន។ ក្នុងសន្នីសីទស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាឆ្នាំ២០២៣ ដែលបានរៀបចំឡើងនៅខេត្តសៀមរាប កាលពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងទៅឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធសាស្រ្តចក្រា ទទួលបានការវាយតម្លៃខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាដែលបានផ្តោតលើការយកចិត្តទុកដាក់បញ្ហាបរិស្ថានកាន់តែមានប្រសិទ្ធភាព។ ក្រសួងបរិស្ថានបានបញ្ជាក់នៅថ្ងៃទី ១០ ខែវិច្ឆិកានេះថា យុទ្ធសាស្រ្តចក្រានេះក៏ដើម្បីជួយឱ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍដោយចីរភាព ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ » ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខ័ណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។…

  • អង្គការក្រៅរដ្ឋាភិបាល នឹងរៀបចំព្រឹត្តិការណ៍មួយ លើកកម្ពស់ការយល់ដឹងលើពលករទេសន្តរប្រវេសន៍ជាស្រ្តី

    អង្គការក្រៅរដ្ឋាភិបាល នឹងរៀបចំព្រឹត្តិការណ៍មួយ លើកកម្ពស់ការយល់ដឹងលើពលករទេសន្តរប្រវេសន៍ជាស្រ្តី

    ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលដែលធ្វើការពាក់ព័ន្ធសិទ្ធិការងារនិងលើកកម្ពស់ស្រ្តីនឹងរៀបចំព្រឹត្តិការណ៍ពិសេស ក្រោមប្រធានបទ «ពាក្យពេចន៍មានសារៈសំខាន់» នៅចុងខែវិច្ឆិកាខាងមុខនេះ ដើម្បីលើកកម្ពស់ការរាយការណ៍ប្រកបដោយទទួលខុសត្រូវជុំវិញពលករទេសន្តរប្រវេសន៍ជាស្រ្តី។ ព្រឹត្តិការណ៍នេះនឹងត្រូវរៀបចំឡើង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ចាប់ពីវេលាម៉ោង ២ដល់ម៉ោង៥ល្ងាចនៅទីតាំង Raintree Phnom Penhនៅក្នុងកម្មវិធីសុវត្ថិភាពនិងយុត្តិធម៌(SAF)។កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ត្រូវបានអនុវត្តដោយ អង្គការអន្តរជាតិខាងការងារ (ILO) និងទីភ្នាក់ងារសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការលើកស្ទួយភាពអង់អាចរបស់ស្ត្រី (UN Women) ដែលដឹកនាំដោយការិយាល័យ ILO ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក។នេះបើតាមសេចក្តីប្រកាសរួមនៃអង្គការខាងលើ។ សេចក្តីប្រកាសបន្តថា៖«កម្មវិធីសុវត្ថិភាពនិងយុត្តិធម៌ សូមគោរពអញ្ជើញលោកអ្នក ចូលរួមក្នុងកម្មវិធី ពាក្យពេចន៍មានសារៈសំខាន់ ការសម្ពោធ កម្រងសទ្ទានុក្រមវាក្យសព្ទ ស្ដីអំពីទេសន្តរប្រវេសន៍សម្រាប់ប្រពន្ធ័ផ្សព្វផ្សាយ ផ្តោតលើពលករទេសន្តរប្រវេសន៍ជាស្ត្រី និងការបញ្ឈប់អំពើហិង្សាលើស្ត្រី»។ ស្របពេលជាមួយនឹងយុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាលើស្រ្តី និងក្មេងស្រី កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ប្រចាំនៅកម្ពុជា នឹងរៀបចំកម្មវិធីមួយសម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងស្ថាប័នពាក់ព័ន្ធនានា។ ប្រភពដដែលបញ្ជាក់ថា៖« កម្មវិធីនេះ គឺជាការសម្ពោធ សទ្ទានុក្រមសម្រាប់ប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ ដែលលើកកម្ពស់ការរាយការណ៍ប្រកបដោយការទទួលខុសត្រូវ ទៅលើការធ្វើទេសន្តរប្រវេសន៍ និងអំពើហិង្សាប្រឆាំងនឹងពលករទេសន្តរប្រវេសន៍ជាស្ត្រី ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃភាសាដែលមានការគិតគូរអំពីយេនឌ័រ»។ កម្មវិធីនេះ…

  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកខួបបញ្ជាការដ្ឋានទ័ពពិសេសឆត្រ័យោង ៩១១

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំលឹកខួបបញ្ជាការដ្ឋានទ័ពពិសេសឆត្រ័យោង ៩១១

    ផ្សាយបន្តផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីរំលឹកខួបបញ្ជាការដ្ឋានទ័ពពិសេសឆត្រ័យោង ៩១១ ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕

  • អ៊ីរ៉ង់បដិសេធសំណើរបស់ក្រុមប្រទេស G7 ក្នុងការបញ្ឈប់ការគាំទ្រក្រុមហាម៉ាស់

    អ៊ីរ៉ង់បដិសេធសំណើរបស់ក្រុមប្រទេស G7 ក្នុងការបញ្ឈប់ការគាំទ្រក្រុមហាម៉ាស់

    តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា បានបដិសេធសំណើរបស់ក្រុមប្រទេស G7 ដែលអំពាវនាវឱ្យខ្លួនបញ្ឈប់ការគាំទ្រក្រុមប្រដាប់អាវុធហាម៉ាស់។ ការឆ្លើយតបរបស់អ៊ីរ៉ង់នេះ កើតឡើងមួយថ្ងៃក្រោយកិច្ចប្រជុំនៃក្រុមរដ្ឋមន្ដ្រីការបរទេសនៃប្រទេស G7 នៅប្រទេសជប៉ុនបានបញ្ចប់។ ប្រទេស G7 បានអំពាវនាវឱ្យអ៊ីរ៉ង់បញ្ឈប់ការគាំទ្រក្រុមហាម៉ាស់ និងបញ្ឈប់រាល់ទង្វើណាដែលអាចធ្វើឱ្យតំបន់មជ្ឈិមបូព៌ាធ្លាក់ក្នុងអស្ថិរភាព រួមទាំងការផ្ដល់ការគាំទ្រទៅឱ្យក្រុមហេសបូឡាផងដែរ។ អ៊ីរ៉ង់ថោ្កលទោសសំណើរបស់ប្រទេស G7 នេះយ៉ាងខ្លាំង។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani ថា អ្វីដែលគ្រប់គ្នារំពឹងពីកិច្ចប្រជុំក្រុមប្រទេស G7 នេះ គឺការបំពេញនូវកាតព្វកិច្ចអន្ដរជាតិរបស់ពួកគេ តាមរយៈការដាក់ទណ្ឌកម្មរបស់របប Zionist ដែលប្រឆាំងនឹងសិទ្ធិមនុស្ស និងច្បាប់អន្ដរជាតិនៅតំបន់ហ្កាហ្សាជាដើម។ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ក៏បានគូសបញ្ជាក់ថា ការផ្ដល់ការគាំទ្រចំពោះក្រុមហាម៉ាស់គឺជាកាតព្វកិច្ចរបស់អ៊ីរ៉ង់ ប៉ុន្ដែអ៊ីរ៉ង់ពុំមានពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ក្រុមនេះឡើយ។ ប្រទេសអ៊ីរ៉ង់ពុំដែលទទួលស្គាល់អធិបតេយ្យភាពរបស់ប្រទេសអ៊ីស្រាអែលឡើយ ហើយប៉ាឡេស្ទីនគឺជាចំណុចស្នូលនៃនយោបាយការបរទេសរបស់ខ្លួនចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ ១៩៧៩មកម្ល៉េះ៕ ប្រភព៖ AFP ប្រែសម្រួល៖ ឈឹម ទីណា

  • ក្រសួងអប់រំ ប្រគល់កិច្ចការបេក្ខជនប្រឡងបាក់ឌុប តាមមណ្ឌលកំណែទាំង១០ នៅថ្ងៃទី០៩ ខែ វិច្ឆិកា

    ក្រសួងអប់រំ ប្រគល់កិច្ចការបេក្ខជនប្រឡងបាក់ឌុប តាមមណ្ឌលកំណែទាំង១០ នៅថ្ងៃទី០៩ ខែ វិច្ឆិកា

    ភ្នំពេញ៖ គណ:កម្មការអប្បមាទទូទាំងប្រទេស ប្រគល់ កិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបជូនប្រធាន អនុប្រធានមណ្ឌលកំណែ និងគណៈកម្មការកណ្ដាលនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីដឹកទៅកាន់មណ្ឌលកំណែទាំង១០ និងចាប់ផ្ដើមការងារ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កាត់ក្បាលសន្លឹកកិច្ចការ និងចុះអក្សរសម្ងាត់ជាបន្តទៀត។ ដោយឡែកនៅថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំបូកសរុប និងវាយតម្លៃដំណើរការ សំណេរសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីធ្វើការបូកសរុបរបាយ ការណ៍ ស្ដីពីដំណើរការសំណេរដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃកន្លងមក។ កិច្ចប្រជុំនេះដែរបានចូលរួមពីសំណាក់ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមន្រ្តី ថ្នាក់ដឹកនាំ និងអង្គភាពប្រឆាំងអំពេីពុករលួយ។ គួរបញ្ជាក់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ…

  • អបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩

    អបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩

    ផ្សាយបន្តផ្ទាល់ ៖ អបអរសាទរ បុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ និង មេទ្ទិញ មហាជន ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣ ថ្ងៃព្រហស្បតិ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់សម្ដេច

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បា ឆ្លើយតបចំពោះលិខិតចំហរបស់លោក David Whitehouse ពាក់ព័ន្ធនឹង និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ (ចេញផ្សាយនៅក្នុងទស្សនាវដ្តី the Diplomat ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣) ។ សម្ដេចបានឆ្លើយតបទៅលោក David Whitehouse ៖ ១. ខ្ញុំសូមអរគុណ ចំពោះបំណងរបស់លោក ក្នុងការស្វែងរក និក្ខេបបទថ្នាក់បណ្ឌិតរបស់ខ្ញុំ, បើទោះបីជាខ្ញុំនៅតែមិនយល់ច្បាស់អំពីបំណងពិតប្រាកដរបស់លោកក្នុងការស្នើសុំនោះ ក៏ដោយ។ ២. ខ្ញុំពិតជាសោកស្តាយ នៅពេលដែលបានដឹងថាលោកមានការលំបាក ក្នុងការស្នើសុំសេចក្តីចម្លងនិក្ខេបបទថ្នាក់បណ្ឌិតនេះ ពីសាកលវិទ្យាល័យ Bristol ។ ខ្ញុំមិនបានដឹងអំពីគោលការណ៍ ឬបទប្បញ្ញត្តិរបស់សាកលវិទ្យាល័យ ពាក់ព័ន្មឹនឹងការគ្រប់គ្រងឬចែកចាយឯកសារស្រាវជ្រាវរបស់និស្សិត  ដូចជានិក្ខេបបទរបស់ខ្ញុំនេះទេ។ តាមការចងចាំរបស់ខ្ញុំ គឺខ្ញុំមិនដែលបានស្នើសុំឱ្យសាកលវិទ្យាល័យ Bristol រក្សានិក្ខេបបទនេះជាការសម្ងាត់នោះឡើយ។ ៣. ខ្ញុំក៏គ្មានហេតុផលណាមួយ ក្នុងការរក្សានិក្ខេបបទរបស់ខ្ញុំជាការសម្ងាត់ដែរ ។ និក្ខេបបទនេះ ជាលទ្ធផលដែលកើតចេញពីការសិក្សាស្រាវជ្រាវ និងការវិភាគជាច្រើនឆ្នាំ រួមទាំងការពិគ្រោះយោបល់ជាប្រចាំ…

  • តើប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានឯករាជ្យថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ មានអ្វីខ្លះ? (Video Inside)

    តើប្រវត្តិពិតប្រាកដនៃការតស៊ូទទួលបានឯករាជ្យថ្ងៃទី៩វិច្ឆិកាឆ្នាំ១៩៥៣ មានអ្វីខ្លះ? (Video Inside)

    ខួបអនុស្សាវរីយ៍ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា នឹងឈានមកដល់នៅថ្ងៃស្អែកនេះហើយ។ ទិវាជាតិ៩វិច្ឆិកា គឺជាទិវាប្រវត្តិសាស្ត្រមួយដែលរំលឹកខួប៧០ឆ្នាំ ដែលកម្ពុជាបានរើបំរះចេញរួចពីនឹមអាណានិគមនិយមបារាំង ក្រោយការត្រួតត្រាអស់រយៈពេល៩០ឆ្នាំ។ ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ គឺជាអតីតព្រះប្រមុខរដ្ឋតែមួយអង្គគត់ ដែលបានធ្វើព្រះរាជបូជនីយកិច្ចដឹកនាំចលនា ទាមទារបានឯករាជ្យនេះមកវិញ ពីបារាំងដោយគ្មានការបង្ហូរឈាម និងពលរដ្ឋខ្មែរបានថ្វាយព្រះនាមដល់ព្រះអង្គថាសម្តេចព្រះបិតាឯករាជ្យជាតិ។ តើប្រវត្តិពិតប្រាកដពាក់ព័ន្ធនឹងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា បានចាប់ផ្តើមតាំងពីពេលណាមក? លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍ជុំវិញប្រវត្តិនេះ

  • ក្រសួងមហាផ្ទៃ និង អង្គការសហប្រជាតិ បន្តយន្តការលើកកម្ពស់ សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា

    ក្រសួងមហាផ្ទៃ និង អង្គការសហប្រជាតិ បន្តយន្តការលើកកម្ពស់ សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា

    (ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតជូន លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNICEF ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៨ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ UNICEF បាន និងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។ លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានថ្លែងឯកភាពជាគោលការណ៍ចំពោះប្រសាសន៍របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ដោយបានសម្ដែងការកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់កិច្ចការពារកុមារ ក៏ដូចជាការបន្តយកចិត្តទុកដាក់លើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។…

  • រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ធានាដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយ គុណភាព និរន្តរភាព និងបរិយាបន្ន

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ធានាដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍ប្រកបដោយ គុណភាព និរន្តរភាព និងបរិយាបន្ន

    (ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន អញ្ជើញ ធ្វើ ទស្សនកិច្ច និងត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ នៅ ការដ្ឋាន អគារសាលាវិជ្ជាជីវៈទេសចរណ៍ និងសំណេះ សំណាល ជាមួយបុគ្គលិក កម្មករ កម្មការនីរបស់ក្រុមហ៊ុន សាង សង់ សរុប ២៥០នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការកសាងមូលធន មនុស្ស និងការគិតគូរកម្មវិធីសិក្សាប្រកប ដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យ ទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីនូវគំនិតផ្តួចផ្តើម យុទ្ធសាស្រ្ត “ បង្កើន៥” និង “ អភិវឌ្ឍ៣” (BUILD…