Category: ព័ត៌មានជាតិ

  • សហភាពអឺរ៉ុប និងអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន

    សហភាពអឺរ៉ុប និងអាស៊ាន បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលគ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន

    ភ្នំពេញ៖សហភាពអឺរ៉ុបនិងអាស៊ាន កំពុងបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌល​គ្រប់គ្រង បច្ចេកវិទ្យាអាស៊ាន សំដៅបង្កើតជាវេទិកាថ្នាក់​តំបន់សម្រាប់ការផ្ទេរ និងកិច្ចសហការបច្ចេក​វិទ្យាឆ្លង​ព្រំដែនឱ្យកាន់តែល្អប្រសើរ។ ការបន្តកិច្ចខំប្រឹងប្រែងនេះ ត្រូវបានលើកឡើងនៅក្នុងសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៣ ស្តីពី «មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យា» ត្រូវបានរៀប​​ចំ​ឡើង​នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ សិក្ខាសាលានេះរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបាន​ប្រមូល​ផ្តុំអ្នកជំនាញពីសហភាពអឺរ៉ុប និងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីពិភាក្សាពីវិធីសាស្រ្ត និង​យុទ្ធសាស្ត្រ ដែលនឹងមិនត្រឹមតែកាត់បន្ថយគម្លាតបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែនឹងសម្របសម្រួល​ការ​តភ្ជាប់​ដ៏រលូន ដោយបង្កើនសក្តានុពលសម្រាប់កិច្ចសហការ។ គំនិតផ្តួចផ្តើមរួមគ្នានេះមានគោលបំណងរៀបចំសេចក្តីព្រាងឯកសារទស្សនទានសម្រាប់មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន ដោយផ្សារភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិនៅក្នុងតំបន់អាស៊ាន។ គោលដៅ​គឺដើម្បី​ប្រែក្លាយគោលគំនិតប្រកបដោយនវានុវត្តន៍នានា ឱ្យទៅជាដំណោះស្រាយ​ល្អ​ប្រសើរតាម​លក្ខណៈ​បច្ចេក​ទេស ដែលអាចដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ដូចជាវិបត្តិអាកាសធាតុ បញ្ហាសន្តិសុខស្បៀង ​សុខ​ភាព​សាធារណៈ ជំងឺរាតត្បាត និងវិសមភាពសេដ្ឋកិច្ច។ ក្នុងសុន្ទរកថាបើកសិក្ខាសាលារបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់ និងអត្ថប្រយោជន៍នៃមជ្ឈមណ្ឌល​គ្រប់គ្រងបច្ចេក​វិទ្យា​អាស៊ានសម្រាប់តំបន់។ លោក ប្រសាសន៍ថា៖«រាជរដ្ឋាភិបាលកម្ពុជា​ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការ​ជា​មួយ​បណ្តា​ប្រទេស​សមា​ជិកអាស៊ាន និងដៃគូសន្ទនាទាំងអស់ ដើម្បីដោះស្រាយបញ្ហារួមរបស់យើង ដោយប្រើ​ប្រាស់សក្តានុពលនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរៀបចំឡើង ស្រប​តាមផែន​ការសកម្មភាពអាស៊ានស្តីពី​វិទ្យាសាស្ត្រ…

  • រាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូង អាចមាន ភ្លៀង ធ្លាក់ ខ្សោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា

    រាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូង អាចមាន ភ្លៀង ធ្លាក់ ខ្សោយចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា

    (ភ្នំពេញ)៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានជម្រាប ជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបញ្ជាក់អោយដឹងថា ៖ ប្រព័ន្ធសម្ពាធ ខ្ពស់ ពីប្រទេសចិនមានឥទ្ធិពលខ្សោយគ្របដណ្តប់មកលើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់មធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៦°C និងសីតុណ្ហភាពអតិបរមាពី៣១-៣៣°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី⁃នៅថ្ងៃទី២៦ ផ្នែកខ្លះនៃរាជធានីភ្នំពេញ និងបណ្តាខេត្តនៅភាគខាងត្បូងអាចមានភ្លៀងធ្លាក់ខ្សោយ។ ២-តំបន់ខ្ពង់រាប ៖⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។ ៣-តំបន់មាត់សមុទ្រ ៖⁃ សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី⁃រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

  • ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើកា រ ស្រាវជ្រាវ ផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធាន មនុស្ស ឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

    ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត ជំរុញដល់និស្សិតខិតខំរៀនសូត្រនិងធ្វើកា រ ស្រាវជ្រាវ ផ្សារភ្ជាប់និងការអនុវត្តន៍ជាក់ស្តែងដើម្បីក្លាយជាធនធាន មនុស្ស ឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល

    (ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជំរុញណែនាំដល់និស្សិតទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្ដែងឱ្យបានច្រើនដើម្បីក្លាយជាធនធានមនុស្សឆ្នើមក្នុងវិស័យបច្ចេកវិទ្យាឌីជីថល ហើយក្លាយខ្លួនជាអ្នកដឹកនាំលើវិស័យនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់និស្សិតដែលនឹងបញ្ចប់ការសិក្សានៅពេលខាងមុន ប្រឡងចូលបម្រើការងារនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមចំណែកអភិវឌ្ឍកម្ពុជាឆ្ពោះទៅសម្រេចបានបរិវត្តកម្មឌីជីថលនៅកម្ពុជានាពេលអនាគត។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើកឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដែលកំពុងសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ (ជំនាន់ទី៧-៨-៩) សរុបប្រមាណ ៥៨៨នាក់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលនវានុវត្តន៍ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ។ ឯកឧត្ដមរដ្ឋមន្ត្រី បានអបអរសាទរជាថ្មី ចំពោះនិស្សិតពូកែទាំងអស់ដែលទទួលបានអាហារូបកណ៍សិក្សានៅ CADT។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ជាពិសេសការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកបង្ហាញដល់និស្សិតអំពីវឌ្ឍនភាពការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល ការលើកកម្ពស់គុណភាពសេវាទូរសព្ទចល័តតាមរយៈការសាងសង់ស្ថានីយអង់តែន ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការ អភិវឌ្ឍធនធាន មនុស្ស

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការ អភិវឌ្ឍធនធាន មនុស្ស

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ីភ្នំពេញ, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង ពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគម សភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យ អានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាកិច្ចសហប្រតិបត្តិការលើការ បណ្តុះ បណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ។ លោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បាន បង្ហាញក្ដីសោមនស្សរីករាយជាទីបំផុតដែលបានជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារ ព្រមទាំងគណៈប្រតិភូ នាឱកាសក៏វិសេស វិសាល នោះ ។ លោកបានបន្តទៀតថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំ ជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា…

  • នៅថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រខាងមុខនេះបន្ទប់ ស្នាក់នៅខេត្តកែប ស្ទើរតែពេញអស់ទៅហើយ

    នៅថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រខាងមុខនេះបន្ទប់ ស្នាក់នៅខេត្តកែប ស្ទើរតែពេញអស់ទៅហើយ

    កែប៖អ្នកផ្តល់សេវាស្នាក់នៅបានប្រាប់ឱ្យដឹងថា ការកក់បន្ទប់ នៅ តាមសណ្ឋាគារ បឹងហ្គាឡូ រីស៊ត និងផ្ទះសំណាក់នានានៅខេត្តកែប ក្នុងថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រលើកទី១០ ជុំទី៣ខាងមុខនេះ ស្ទើរពេញអស់ហើយ ។ មន្ត្រីជំនាញបញ្ជាក់ថា ខេត្តកែបមានបន្ទប់ ស្នាក់សរុបប្រមាណ១ ៦០០បន្ទប់ប៉ុណ្ណោះ។ ប្រធានផ្នែកលក់ និងទីផ្សារ នៃសណ្ឋាគារ វ៉ាការ៉ា លោក សុផាត បានប្រាប់ឱ្យដឹងថា សណ្ឋាគារវ៉ាការ៉ាមានបន្ទប់ជាច្រើនប្រភេទ សរុប ប្រមាណ៧០យូនីត ។ សម្រាប់ថ្ងៃបុណ្យអុំទូក និងបុណ្យសមុទ្រ ខាងមុខនេះ សណ្ឋាគារបានទទួលការកក់បន្ទប់ជិតនឹងពេញហើយ ចំពោះតម្លៃមិនមានការដំឡើងទេ ។ លោករំលឹកដល់ទេសចរដែលមានបំណងចង់មកកម្សាន្តខេត្តកែប សូមរួតរះក្នុងការកក់បន្ទប់ ព្រោះកន្លែងផ្សេងៗក៏ជិតពេញដែរ។ ចំណែកអ្នកស្រី លី លី ម្ចាស់ផ្ទះសំណាក់នៃឆ្នេរ បានអោយដឹងដែរថា គិតមកត្រឹមថ្ងៃនេះ មានភ្ញៀវកក់បន្ទប់អ្នកស្រីបានប្រមាណ៥០ភាគរយ ផងដែរ ហើយការកក់បន្ទប់មានជាហូរហែបន្តទៀត ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានឱ្យដឹងថា ខេត្តកែបមានសេវាស្នាក់នៅគ្រប់ប្រភេទ គ្រប់លំដាប់សរុបប្រមាណ ១,៦០០បន្ទប់ ហើយសម្រាប់បុណ្យអុំទូក…

  • មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការកសាង និងអភិវឌ្ឍន៍ សមត្ថភាព មន្ត្រីរាជការឥតឈប់ឈរ ជាថ្នាលបណ្ដុះនូវធនធានមនុស្ស សម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាពសង្គមកម្ពុជា

    មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការកសាង និងអភិវឌ្ឍន៍ សមត្ថភាព មន្ត្រីរាជការឥតឈប់ឈរ ជាថ្នាលបណ្ដុះនូវធនធានមនុស្ស សម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាពសង្គមកម្ពុជា

    ភ្នំពេញៈមន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ពីគុណតម្លៃនៃការ បណ្តុះបណ្តាលមន្រ្តីក្រសួង គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បី សម្រេច បានក្នុងការកសាង និងអភិវឌ្ឍន៍ សមត្ថភាពមន្ត្រីរាជការ។ ជាថ្នាល បណ្ដុះនូវធនធានមនុស្សសម្រាប់បន្តវេនក្នុងកិច្ចអភិវឌ្ឍន៍ និង វឌ្ឍនភាព សង្គមនៃប្រទេសជាតិ។ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបែបនេះ ក្នុង ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី« ការពង្រឹងសមត្ថភាពមន្ត្រីរាជការលើ ការរៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង »កាលពីទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នា ទីស្ដីការ ក្រសួងបរិស្ថាន។ វគ្គបណ្តុះបណ្តាលស្តីពី « ការពង្រឹងសមត្ថភាពមន្ត្រីរាជការ លើការ រៀបចំផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការសរសេរគម្រោង» ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។ បញ្ជាក់ដល់សិក្ខាកាម ឯកឧត្តម ជួប ប៉ារីស៍…

  • សិស្សនិទ្ទេស Aបង្ហាញគន្លឹះរៀនដើម្បីប្រឡងទទួលបានពិន្ទុល្អ និងផ្តាំឱ្យសិស្សជំនាន់ក្រោយខិតខំរៀនសូត្រកុំភ្លេចខ្លួន

    សិស្សនិទ្ទេស Aបង្ហាញគន្លឹះរៀនដើម្បីប្រឡងទទួលបានពិន្ទុល្អ និងផ្តាំឱ្យសិស្សជំនាន់ក្រោយខិតខំរៀនសូត្រកុំភ្លេចខ្លួន

    ភ្នំពេញ៖ក្រោយការប្រកាសលទ្ធផលសិស្សឆ្នើម ដែលបាន ទទួល និទ្ទេសល្អកម្រិត Aជាច្រើននាក់នៅរាជធានីភ្នំពេញបានធ្វើការ បង្ហាញ គន្លឹះពីការប្រឡងបានពិន្ទុល្អដើម្បីចែករំលែកបទពិសោធន៍ដល់សិស្សថ្នាក់ទី១២ដទៃទៀតដែលនឹងត្រូវប្រឡងនៅឆ្នាំក្រោយឆ្នាំ២០២៤។ កញ្ញា ទាប ស្រីល័កណ៍ ដែលបានជាប់និទ្ទេស A ក្នុងការប្រឡង នៅ មណ្ឌលវិទ្យាល័យ ហ៊ុនសែន ប៊ុនរានី ផ្សាដើមថ្កូវ ក្នុងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៣ ខែ វិច្ឆិកា បានប្រាប់ដោយ អារម្មណ៍រីករាយ ថាកញ្ញាពិតជារំភើបខ្លាំងណាស់ដែលលទ្ធផលចេញមកបានឆ្លើយតបនឹងអ្វីដែលឪពុកម្តាយបានខិតខំចិញ្ចឹមបីបាច់ និងផ្គត់ផ្គង់ដល់រូបកញ្ញា រៀន សូត្រកន្លងមក។ ទន្ទឹមនឹងការទទួលបានលទ្ធផលយ៉ាងល្អនេះដែរ បេក្ខជនប្រឡង បាក់ឌុបដែលជាប់បាននិទ្ទេសAរូបនេះបានផ្តាំផ្ញើដល់សិស្សជំនាន់ក្រោយត្រូវសិស្សរៀនសូត្រតាមរយៈសៀវភៅពុម្ពរបស់ក្រសួង។ក្រៅពីនេះ ត្រូវខិតខំធ្វើលំហាត់ ស្រាវជ្រាវរកលំហាត់ធ្វើបន្ថែម។ខំធ្វើលំហាត់ឱ្យ បាន ស្ទាត់នោះការចេះនឹងច្រើនទៅតាមនោះដែរ។ ដូចគ្នានេះដែរ កញ្ញា ធារស សុលីតា ដែលបានជាប់និទ្ទេស A ក្នុងការ ប្រឡង នៅមណ្ឌលវិទ្យាល័យ ហ៊ុនសែន ប៊ុនរានី ផ្សាដើមថ្កូវបានឱ្យដឹង ដែរថា ការចង់ជាប់ ហើយនៅពេលប្រឡងបាននិទ្ទេសល្អ ចាំបាច់ ណាស់ គេត្រូវខិតខំតាំងតែពីដើមឆ្នាំ។ក្រៅពីនេះត្រូវធ្វើលំហាត់ឱ្យ បានច្រើនក្នុងនេះដូចជាមើលសៀវភៅលំហាត់ពីបណ្ណាល័យ…

  • រដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រណាំងទូកសាកល្បងកម្លាំងនិងដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក

    រដ្ឋបាលរាជធានីភ្នំពេញរៀបចំប្រណាំងទូកសាកល្បងកម្លាំងនិងដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិក្នុងព្រះរាជពិធីបុណ្យអុំទូក

    ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានជ្រើសរើសយកទី តាំងមុខ វត្ត ឧណ្ណាលោម តាមទន្លេសាបដើម្បីធ្វើការប្រណាំងទូកសាកល្បង កម្លាំង និងដកស្រង់បច្ចេកទេសថ្នាក់រាជធានី មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុង ព្រះ រាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៦ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះនៅមុខព្រះបរមរាជវាំង។ ពិធីអុំទូកសាកល្បងនេះប្រព្រឹត្តនារសៀលថ្ងៃទី ២៤ ខែវិច្ឆិកា ក្រោម អធិបតីភាព ឯកឧត្តម ឃួងស្រេង អភិបាលរាជធានីភ្នំពេញនិងលោក ជំទាវ ។ ចំពោះចំនួនទូកដែលបានចូលរួមទាំងទូកអុំ,ទូកមួងឬហៅថាទូកចែវ,ទូកខ្នាតអន្តរជាតិទាំងបុរស.នារីសរុបចំនួន៤៤ទូក ដោយចែក ចេញ ជា៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ,ទូកអុំបុរសនិងទូកចែវបុរស។ មាន កីឡាករ កីឡាការិនីសរុបចំនួន២.៨៧៩នាក់(នារី៥៤នាក់)។ ឯកឧត្តម ឃួង ស្រេង ថ្លែងថា អនុវត្តតាមអនុសាសន៍ ណែនាំរបស់ សម្តេចមហាវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាព រាជ ធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះឱ្យទទួលបានភាពសប្បាយរីករាយ។ ឯកឧត្តមអភិបាលអំពាវនាវដល់បងប្អូនជាកីឡាករ កីឡាការិនីអុំ ទូក…

  • ក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការចុះរុះរើបញ្ឈប់ ការប្រើប្រាស់ ឧបករណ៍ពង្រីកសេវា ដើម្បីចៀសវាងឆ្លងរំខាន និងពង្រឹងគុណភាព សេវាទូរសព្ទចល័តឱ្យកាន់តែប្រសើរនៅតាមបុរី

    ក្រសួងប្រៃសណីយ៍ បើកយុទ្ធនាការចុះរុះរើបញ្ឈប់ ការប្រើប្រាស់ ឧបករណ៍ពង្រីកសេវា ដើម្បីចៀសវាងឆ្លងរំខាន និងពង្រឹងគុណភាព សេវាទូរសព្ទចល័តឱ្យកាន់តែប្រសើរនៅតាមបុរី

    ភ្នំពេញ៖ ដើម្បីចៀសវាងការឆ្លងរំខាន ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់គុណភាពសេវាទូរសព្ទចល័តក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើយុទ្ធនាការចុះរុះរើ បញ្ឈប់ការប្រើ ប្រាស់ឧបករណ៍បង្កើន កម្លាំង និង/ឬ ឧបករណ៍ពង្រីកសេវា ( Booster/Repeater) ជាបន្តបន្ទាប់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ មុននឹងឈានដល់ការរុះរើ Boosters/Repeaters នេះ ក្រសួង បាន ដឹកនាំសម្របសម្រួលការងារជាមួយប្រតិបត្តិករទូរគមនាគមន៍ ដោយ បានសាងសង់បង្គោលអង់តែនរួមដែលអាចបំពាក់ស្ថានីយផ្សាយបានច្រើនប្រតិបត្តិករ សរុបចំនួន ៧០ បង្គោលអង់តែន បន្ថែមលើបង្គោល អង់តែនមានស្រាប់ ដើម្បីផ្តល់សេវាទូរសព្ទចល័ត ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតាមបុរីក្នុងរាជធានីភ្នំពេញ។ ជាថ្មីម្តងទៀត ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមអំពាវដល់ ប្រជា ពលរដ្ឋទាំងអស់ មេត្តាឈប់ប្រើប្រាស់និងដំឡើង Boosters/Repeaters នៅតាមផ្ទះ ដែលនាំឱ្យខាតបង់ថវិកា និងត្រូវរុះរើចោល វិញ ដោយខ្លួនឯង ឬដោយក្រុមការងាររបស់ ក្រសួងក្នុងពេល ដ៏ខ្លីខាង មុខ។ ក្នុងករណី មានបញ្ហាសេវាទូរសព្ទចល័ត ប្រជាពលរដ្ឋ ត្រូវដាក់ពាក្យ បណ្តឹងទៅប្រតិបត្តិករទូរសព្ទចល័តណាមួយ តាមរយៈលេខ ទូរសព្ទ សេវាបម្រើអតិថិជន ១២០៤ ឬដាក់ពាក្យបណ្តឹងមក…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំង ព័ត៌មាន ក្លែងក្លាយ

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំង ព័ត៌មាន ក្លែងក្លាយ

    ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំក្រុមការងារនីតិកម្មក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានបញ្ជាក់ថា នឹងដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំង ព័ត៌មានក្លែងក្លាយ “ Zero Fake news “ នៅក្នុងក្របខ័ណ្ឌ សិទ្ធិ ទទួលបានព័ត៌មាន,គុណភាពព័ត៌មាន,និងសុវត្ថិភាពព័ត៌មាន។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា យុទ្ធនាការប្រយុទ្ធ ប្រឆាំងព័ត៌មានក្លែងក្លាយនេះ គឺជាការផ្លាស់ប្តូរឥរិយាបថប្រជាជន ឱ្យ យល់ដឹងអំពីព័ត៌មានក្លែងក្លាយដែលជាកិច្ចការងារដ៏សំខាន់ ។ ឯកឧត្តមរដ្ឋមន្រ្តី នៅបានលើកឡើងទៀតថា ប្រទេសកម្ពុជា បាន ត្រៀមធ្វើការចែករំលែកនូវបទពិសោធន៍ទាក់ទងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយប្រទេសជប៉ុន តាមប្រពន្ធ័អនឡាញ នាពេលខាងមុខនេះ។ គួររំលឹកផងដែរថា កាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុង ឱកាសអញ្ជើញជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្នុងកិច្ចសហ ប្រតិបត្តិ ការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ិនធឺណិត និងការរៀបចំវគ្គបណ្តុះ បណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងព័ត៌មាន…