Category: ព័ត៌មានជាតិ

  • ចាប់ពីទី១ កញ្ញា រហូតដល់ ថ្ងៃទី១ ធ្នូប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាងបីលាននាក់បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

    ចាប់ពីទី១ កញ្ញា រហូតដល់ ថ្ងៃទី១ ធ្នូប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជាងបីលាននាក់បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

    ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសឱ្យដឹងថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «យើងរួមកំលាំងគ្នា ការពារបរិស្ថានកម្ពុជា» «លាហើយប្លាស្ទិក» គិតចាប់ពីថ្ងៃទី១ កញ្ញា រហូតដល់ ថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមសរុបជាងបីលាននាក់ហើយ។ ប្រភពហ្វេសប៊ុកក្រសួងបរិស្ថានកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១ កញ្ញា រហូតដល់ ថ្ងៃទី១ ធ្នូ ឆ្នាំ២០២៣ មានអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក សរុបចំនួន ៣ ៣០០ ៥៩៥ នាក់។ក្នុងនេះ អ្នកចូលរួមទាំងនោះរួមមាន៖ លោកគ្រូអ្នកគ្រូចំនួន ១១៨,០២២ នាក់ សិស្សានុសិស្សសរុបចំនួន ២,៩៧៤,៩១២ នាក់ កម្មករកម្មការិនី និងអ្នកចូលរួមផ្សេងៗទៀត សរុបចំនួន ៥៦២,២៧០ នាក់ ដោយផ្សព្វផ្សាយសរុបបានចំនួន ១០,២៥១ លើក ក្នុងសាលារៀនសរុបចំនួន ៧,១៣៥ សាលា, រោងចក្រ ១៧៩, វត្តអារាម ២៨ និងសហគមន៍ ទីប្រជុំជន…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖វិស័យទេសចរណ៍រងផលប៉ះពាល់ច្រើនដោយសារវិបត្តិជំងឺកូវីដ១៩

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖វិស័យទេសចរណ៍រងផលប៉ះពាល់ច្រើនដោយសារវិបត្តិជំងឺកូវីដ១៩

    កែប៖ វិស័យទេសចរណ៍ រងផលប៉ះពាល់ច្រើនដោយសារ វិបត្តិ ជំងឺ កូវីដ-១៩ ខណៈវិស័យទេសចរណ៍ មានសារៈសំខាន់ណាស់ ក្នុង ការ លើកស្ទួយសេដ្ឋកិច្ចជាតិ និងជីវភាពប្រជាជន ។នេះជា ការបញ្ជាក់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រ កម្ពុជា ក្នុងឱកាសបិទពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បី ទេសចរណ៍» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យទេសចរណ៍កម្ពុជាបាន រងផលប៉ះពាល់ច្រើនបំផុតដោយសារវិបត្តិសកលនៃជំងឺកូវីដ-១៩ ដែល ធ្វើឱ្យមានការបិទជើងយន្តហោះ និងបិទទ្វារក្រុមហ៊ុនបម្រើ សេវាទេ សចរណ៍ នានា និងបានធ្វើឱ្យប្រជាពលរដ្ឋ បាត់បង់ការងារផងដែរ។ សម្តេចធិបតីបានបន្តថា ទោះបីជាកម្ពុជា មានវិបត្តិសាកលកូវីដ-១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់វិធានការមានប្រសិទ្ធភាពជាបន្តបន្ទាប់…

  • ជំនួបទ្វេភាគី រវាងគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងឡាវ ដេីម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

    ជំនួបទ្វេភាគី រវាងគណៈកម្មការកិច្ចការបរទេសរដ្ឋសភាកម្ពុជា និងឡាវ ដេីម្បីបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោយកិច្ចប្រជុំទ្វេភាគីរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តមបណ្ឌិត Xaysomphone Phomvihane ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្តម Sanya Praseuth ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវ ដើម្បីពិភាក្សាអំពីសកម្មភាពដែលត្រូវអនុវត្តបន្ត ដោយទទួលបានលទ្ធផលសំខាន់ៗរួមមាន៖ សភានៃប្រទេសទាំងបី បានផ្តោតការយកចិត្តទុកដាក់ខ្លាំងក្នុងការបង្កើនប្រសិទ្ធភាព និងការឆ្លើយតបទៅនឹងផែនការមេ ដែលរដ្ឋាភិបាលនៃប្រទេសទាំងបីបាននិងកំពុងសហការអនុវត្ត ក្នុងគោលដៅការពារសន្តិភាព និងជំរុញវិបុលភាពនៃប្រជាជនប្រទេសទាំងបី ជាពិសេស ការតាមដានការអនុវត្តការងារដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ឡាវ-វៀតណាម នៅតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិ សេដ្ឋកិច្ច-សង្គម-វប្បធម៌ ពាណិជ្ជកម្ម និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ភាគីទាំងពីរសង្ឃឹមថា កិច្ចប្រជុំកំពូលសភា CLV លើកទី១នេះ ក៏នឹងឈានទៅបង្កើតសមាគមន៍សមាជិកសភាមកពីខេត្តក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ផងដែរ។ ភាគីទាំងពីរក៏បានជូនដំណឹងគ្នាទៅវិញទៅមកអំពីផែនការសកម្មភាពឆ្នាំ២០២៤ ដែលប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (45th AIPA) នៅខែតុលា ហើយភាគីកម្ពុជា…

  • សត្វក្រៀល ៨ក្បាលបានវិលត្រឡប់មករកចំណីនៅតំបន់បឹងព្រែកល្ពៅវិញ

    សត្វក្រៀល ៨ក្បាលបានវិលត្រឡប់មករកចំណីនៅតំបន់បឹងព្រែកល្ពៅវិញ

    (ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិកម្ពុជាបានឱ្យដឹងថា៖ បន្ទាប់ពីបានចាកចេញទៅតំបន់ពងកូននៅភាគខាងជើងនៃប្រទេសកម្ពុជា មកដល់ពេលនេះសត្វក្រៀលចំនួន ៨ ក្បាលបានត្រឡប់មករកចំណីជាធម្មតាវិញនៅរដូវមិនបន្តពូជនៅតំបន់បឹងព្រែកល្ពៅ ខេត្តតាកែវ នាចុងខែ វិច្ឆិកា ឆ្នាំ២០២៣កន្លងមក។ សត្វក្រៀលវាមានដងខ្លួនធំ ហើយខ្ពស់ ព៌ណប្រផេះ ក្បាលព៌ណក្រហម ដោយមានបន្ទូលក្បាលព៌ណប្រផេះ គ្មានរោម ចំពុះវែងត្រង់ ជើងក្រហមវែង និងជាប្រភេទសត្វស្លាបដែលមិនអាចទំលើដើមឈើបាន ។ ក្រៀលតែងចេញរកចំណីជាហ្វូង ដែលបន្តពូជមិនប្រមូលផ្តុំឡើយ។សត្វ ក្រៀល មានភក្តីភាពរវាងគូវា ដោយបន្តពូជតែញីមួយក្បាល ឈ្មោលមួយក្បាលប៉ុណ្ណោះ ។ ក្រសួងបរិស្ថានបានឱ្យដឹងនាកន្លងមកថា៖ សត្វក្រៀលតែងតែបង្ហាញវត្តមាននៅទីតាំង ៣ សំខាន់ គឺអាងត្រពាំងថ្មក្នុងខេត្តបន្ទាយមានជ័យ តំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ នៅខេត្តតាកែវ ដើម្បីរកចំណីបន្តការរស់នៅក្នុងតំបន់ដីសើមដែលសម្បូណ៍ចំណីនេះពីខែធ្នូដល់ខែកុម្ភៈរៀងរាល់ឆ្នាំ ខណៈ នៅរដូវពងកូន សត្វនេះនឹងផ្លាស់ទីទៅតំបន់ព្រៃរបោះក្នុងខេត្តព្រះវិហារ រតនគិរី និងមណ្ឌលគិរីវិញ។ សត្វក្រៀលគឺជាសត្វដ៏កម្រនៅលើពិភលោក និងសត្វទាំងនេះក៏កំពុងត្រូវបានយកចិត្តទុកដាក់ការពារពីក្រសួងបរិស្ថាន អង្គការដៃគូ និងភាគីពាក់ព័ន្ធសំដៅការពារឱ្យសត្វដ៏កម្រនេះឱ្យមានវត្តមាននៅកម្ពុជាយូរអង្វែងបន្តដល់កូនចៅជំនាន់ក្រោយបន្តទៀត ៕ ដោយ ៖ ម៉ាដេប៉ូ

  • នាយករដ្ឋមន្ត្រី៖ យើងមិនទាន់មានលទ្ធភាពគ្រប់គ្រងលើអាកាសធាតុ ប៉ុន្តែកត្តា ធម្មជាតិ មិនអាចបន្ទច់បង្អាក់ ការងាររាជរដ្ឋាភិបាលកម្ពុជា បានឡើយ

    នាយករដ្ឋមន្ត្រី៖ យើងមិនទាន់មានលទ្ធភាពគ្រប់គ្រងលើអាកាសធាតុ ប៉ុន្តែកត្តា ធម្មជាតិ មិនអាចបន្ទច់បង្អាក់ ការងាររាជរដ្ឋាភិបាលកម្ពុជា បានឡើយ

    (កែប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីពិភពលោកបច្ចុប្បន្ន មិនអាចយកឈ្នះធម្មជាតិ ប៉ុន្ដែធម្មជាតិ ក៏មិនអាចបន្ទច់បង្អាក់ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសបិទពិធីបុណ្យសមុទ្រ លើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ។ សម្តេចធិបតី បានលើកឡើងថា ពិតណាស់ យើងមិនទាន់មានលទ្ធភាព គ្រប់គ្រងទៅលើអាកាសធាតុ គឺថា មាតាធម្មជាតិទាំងមូលទេ លើពិភពលោកនេះ។ ប៉ុន្ដែដំណើរការមាតាធម្មជាតិ ក៏មិនអាចរាំងស្ទះនូវដំណើរការវិវត្តន៍របស់យើង។ អាចរំខាន អាចធ្វើឱ្យពន្យាពេលខ្លះ ប៉ុន្ដែដំណើរ គឺទៅមុខ។ ជាក់ស្ដែងគឺការប្រារព្ធពិធីបុណ្យសមុទ្រ នៅខេត្តកែប តែម្ដង ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកឱកាសនេះថ្លែងកោតសរសើរ ចំពោះក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ បានសហការគ្នារៀបចំ និងអនុវត្ត ពិធីបុណ្យសមុទ្រ លើកទី១០ ក្រោមប្រធានបទ «ទាំងអស់គ្នា ដើម្បីទេសចរណ៍»…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេក ព្រះទេវរូប លោកតារាជ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងពិធីបុណ្យពុទ្ធាភិសេក ព្រះទេវរូប លោកតារាជ

    (ខេត្តកំពង់ស្ពឺ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យពុទ្ធាភិសេក ព្រះទេវរូប លោកតារាជ ស្ថិតក្នុងភូមិភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃអាទិត្យ ៦រោច ខែកក្តិក ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ព្រះទេវរូប លោកតារាជ បានឧបត្ថម្ភកសាង ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង ឯកឧត្តម ឡាវ ម៉េងឃីន និងលោកជំទាវ ជឹង សុភាព បានតម្កល់នៅស្ថិតក្នុងភូមិភ្នំស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយការរៀបចំប្រារព្ធពិធីអភិសេករូបសំណាកខាងលើ ទៅតាមប្រពៃណីដ៏ផូរផង់របស់ខ្មែរ និង បានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាព រីកចម្រើនបន្ថែមទៀត ទីតាំងនេះក៏បានចូលរួមចំណែកក្នុងការទាក់ទាញដល់វិស័យទេចរណ៍ និងបានចូលរួមចំណែក្នុងការអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺផងដែរ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងថ្វាយព្រះពរជ័យ…

  • ១០ខែឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ ៤,៤លាននាក់ និងទេសចរជាតិ ប្រមាណ ១២,២លាននាក់

    ១០ខែឆ្នាំនេះ កម្ពុជា ទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ ៤,៤លាននាក់ និងទេសចរជាតិ ប្រមាណ ១២,២លាននាក់

    (កែប)៖ រយៈពេល ១០ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ៤,៤លាននាក់ និងទេសចរជាតិ ប្រមាណ ១២,២លាននាក់ ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ ក្នុងពិធីក្នុងឱកាសបិទពិធីបុណ្យសមុទ្រលើកទី១០ នៅខេត្តកែប នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម សុខ សូកេន បានលើកឡើងថា ពិធីបុណ្យសមុទ្រឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងនៅខេត្តកែបស្របពេលដែល ផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ឆ្នាំ២០២៣-២០៣៥ ទទួលបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ផែនការមេនេះ បានកំណត់ចក្ខុវិស័យប្រែក្លាយខេត្តកែបជា គោលដៅ ទេសចរណ៍ធម្មជាតិ និងសមុទ្រសម្រាកកម្សាន្តបែបប្រណិតខ្ពស់ ។ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបន្តថា កម្ពុជា ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងអង្គមហាសន្និបាត លើកទី៧របស់ក្លឹប កាលពីថ្ងៃទី២៦ ខែឧសភា…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្តាំផ្ញើនិស្សិតខ្មែរសិក្សានៅប្រទេសឡាវ ខិតខំរៀនសូត្រ កសាងសមត្ថភាព សីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់ដេីម្បីបម្រេីប្រទេសជាតិ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្តាំផ្ញើនិស្សិតខ្មែរសិក្សានៅប្រទេសឡាវ ខិតខំរៀនសូត្រ កសាងសមត្ថភាព សីលធម៌ និងមានវិជ្ជាជីវៈច្បាស់លាស់ដេីម្បីបម្រេីប្រទេសជាតិ

    (ភ្នំពេញ)៖ ឆ្លៀតពេលដ៏មមាញឹកក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសឡាវ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលសួរសុខទុក្ខជាមួយនិស្សិតនិងមន្រ្តីការទូតកម្ពុជា ដែលកំពុងសិក្សានិងបំពេញបេសកកម្មការងារនៅក្នុងប្រទេសឡាវ។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅក្នុងសណ្ឋាគារ ដែលសម្តេចស្នាក់នៅ ក្នុងទីក្រុងវៀងចន្ទន៍។ នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានពំានាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជូននិស្សិតនិងមន្រ្តីការទូតទំាងអស់ដែលមានវត្តមាននាឱកាសនោះ។ សម្តេចរដ្ឋសភាធិបតី បានផ្តាំផ្ញើនិងលើកទឹកចិត្តក្មួយៗនិស្សិតទំាងអស់ខិតខំសិក្សារៀនសូត្រ ប្រកាន់ខ្ជាប់នូវសីលធម៌ ចូលរួមចំណែកកសាងពង្រឹងចំណងមិត្តភាពជាមួយប្រជាជនឡាវ ដែលជាមិត្ត ជាបងប្អូនមានទំនាក់ទំនងជាប្រពៃណី ជាមួយកម្ពុជាតំាងពីរយូរលង់មកហើយ។ សម្តេចបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពលើការកសាងធនធានមនុស្ស ដើម្បីពន្លឿនការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសមត្ថភាព និងសីលធម៌របស់យុវជន ជាធនធានសំខាន់ប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិយើង។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបក្មួយៗនិស្សិតពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលផ្តោតសំខាន់លើការថែរក្សាការពារសុខសន្តិភាព និងការលើកកម្ពស់ជីវភាពលរដ្ឋប្រកបចីរភាព។ សម្តេចបានគូសបញ្ជាក់ថា សន្តិភាពមានសារៈសំខាន់ណាស់ ដូច្នេះយុវជនជំនាន់ក្រោយមានកាតព្វកិច្ចចូលរួមថែរក្សាការពារ កុំចាំដល់ពេលបាត់បង់សន្តិភាព ទើបស្វែងរកនោះមិនមែនជាការងាយស្រួលឡើយ។ សន្តិភាពនៅកម្ពុជា ទទួលបានដោយលំបាក បានមកពីការលះបង់ធ្វើពលិកម្មរបស់ឥស្សរជនជំនាន់មុន មានសម្តេចតេជោ ហ៊ុន សែន មួយរូបបានដាក់ចេញនូវនយោបាយឈ្នះឈ្នះ បញ្ចប់សង្រ្គាមទំាងស្រុងពីទឹកដីរបស់កម្ពុជា។ តាមរបាយការណ៍របស់ ឯកឧត្តម ហ៊ុលក្រង ផាណង…

  • ព្រឹត្តិការណ៍ថាមពលស្អាតបានបិទបញ្ចប់ ដោយទទួលបានលទ្ធផលជាច្រើនសម្រាប់ជំរុញដល់វឌ្ឍភាពថាមពលស្អាតនៅកម្ពុជា

    ព្រឹត្តិការណ៍ថាមពលស្អាតបានបិទបញ្ចប់ ដោយទទួលបានលទ្ធផលជាច្រើនសម្រាប់ជំរុញដល់វឌ្ឍភាពថាមពលស្អាតនៅកម្ពុជា

    ភ្នំពេញ៖ ឆ្នាំ២០២៣ជាឆ្នាំទី ៦ ដែលសប្តាហ៍ថាមពលស្អាតត្រូវបានរៀបចំឡើង និងជាព្រឹត្តិការណ៍ថាមពលស្អាតមួយដ៏ធំ ដោយទទួលបានការចូលរួមយ៉ាងច្រើនកុះករនៅក្នុងប្រទេសកម្ពុជា ខណៈមេរៀនដែលបានរៀនពេញមួយសប្តាហ៍នេះចាប់ពីថ្ងៃទី១៦-២៣ខែវិច្ឆិកាកន្លងទៅនេះ នឹងត្រូវប្រើប្រាស់បន្តដើម្បីជំរុញដល់វឌ្ឍភាពថាមពលស្អាតនៅក្នុងប្រទេស។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមស្តីពី ការអបអរសាទរចំពោះការបិទជាស្ថាពរនៃព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាត ២០២៣ ដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី២ ខែធ្នូ។ សេចក្តីប្រកាសព័ត៌មានបានលើកឡើងថា កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីការច្នៃប្រឌិត និងភាពជោគជ័យថាមពលស្អាត ដែលព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីចែករំលែកចំណេះដឹង និងការអនុវត្តល្អបំផុតក្នុងវិស័យថាមពលស្អាតពីដៃគូពាក់ព័ន្ធ ដែលកំពុងធ្វើការយ៉ាងជិតស្និទ្ធក្នុងដំណើរកាត់បន្ថយការបំភាយឧស្ម័ននៅកម្ពុជា។សប្តាហ៍ថាមពលស្អាតបានចាប់ផ្តើមដោយផ្តោតលើតួនាទីដែលថាមពលស្អាតត្រូវតែដើរតួក្នុងការផ្តល់សន្តិសុខថាមពលសម្រាប់កម្ពុជា។ ថាមពលពន្លឺព្រះអាទិត្យ និងខ្យល់មានសក្តានុពលយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា និងអាចកាត់បន្ថយការនាំចូលឥន្ធនៈហ្វូស៊ីល និងអគ្គិសនីពីក្រៅប្រទេស។ ប្រភពដដែលបន្តថា ការវិនិយោគថ្មីៗលើថាមពលស្អាតក៏អាចជួយកាត់បន្ថយការបង្កើតថ្មីនូវឥន្ធនៈហ្វូស៊ីលថ្មីដែលមិនចាំបាច់ ដែលនឹងជំរុញឱ្យកម្ពុជាបន្តពឹងផ្អែកលើទីផ្សារឥន្ធនៈហ្វូស៊ីលអន្តរជាតិសម្រាប់ទសវត្សរ៍ខាងមុខ។ តាមរយៈកម្មវិធីចំនួន២២ដែលធ្វើឡើងនៅអំឡុងពេលពេញមួយសប្តាហ៍នេះ ថ្នាក់ដឹកនាំ អ្នកជំនាញ និងសហគ្រិនក្នុងវិស័យថាមពលស្អាតបានចូលរួមស្វែងយល់ពីប្រធានបទរបស់ព្រឹត្តិការណ៍សប្តាហ៍ថាមពលស្អាតកម្ពុជាឆ្នាំ២០២៣គឺ «សន្តិសុខថាមពល និងអនាគតថាមពលស្អាតរបស់កម្ពុជា»។ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានថា កម្ពុជាកំពុងទទួលយកថាមពលស្អាត ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងពង្រឹងសន្តិសុខថាមពល។ លោកបញ្ជាក់ថា ៖ «យើងកំពុងបញ្ចូលគោលការណ៍CARE ដែលតំណាងឱ្យថាមពលស្អាត តម្លៃសមរម្យប្រកបដោយទំនុកចិត្ត និងដោយសមធម៌ ទៅក្នុងយុទ្ធសាស្ត្ររបស់យើង។ វិធីសាស្រ្តនេះគឺជាគន្លឹះក្នុងការធានាបាននូវទិដ្ឋភាពថាមពលរួមមួយ ដែលជួយដល់ការអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង ការពារបរិស្ថានរបស់យើង និងលើកកំពស់ប្រជាជនរបស់យើង»។ ជាមួយគ្នានោះដែរ…

  • មន្រ្តីអភិរក្ស៖ ចំនួនសត្វផ្សោតកើនឡើងនៅឆ្នាំនេះ តែនៅមានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់

    មន្រ្តីអភិរក្ស៖ ចំនួនសត្វផ្សោតកើនឡើងនៅឆ្នាំនេះ តែនៅមានហានិភ័យខ្ពស់ក្នុងការស្លាប់ដោយសារឧបករណ៍នេសាទខុសច្បាប់

    ភ្នំពេញ៖ ប្រធានឆ្នាំទន្លេនៃតំបន់កាំពី ខេត្តក្រចេះ លោក នុត ឫទ្ធី បានប្រាប់ឱ្យដឹងថា ការអនុវត្តយន្តការយាមល្បាត២៤ម៉ោងលើ២៤ម៉ោង នៅក្នុងតំបន់អភិរក្សសត្វផ្សោតកាំពី បានជំរុញឱ្យអត្រាស្លាប់របស់ផ្សោតមានការថយចុះ និងផ្សោតកើតថ្មីមានការកើនឡើង ប៉ុន្តែនៅតែមានហានិភ័យមួយចំនួនចំពោះផ្សោតទន្លេមេគង្គនេះ។ ក្នុងដំណើរដឹកនាំអ្នកសារព័ត៌មានទៅទស្សនាសត្វផ្សោត នៅតំបន់អន្លង់ផ្សោតកាំពី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ លោក នុត ឫទ្ធី បានលើកឡើងថា នៅក្នុងតំបន់អន្លង់ផ្សោតកាំពី ដែលមានទំហំប្រមាណជាង២០គីឡូម៉ែតក្រឡា ដោយរាប់ចាប់ពីតំបន់កោះទ្រង់ ដល់តំបន់កាំពី ស្រុកសំបូរ ក្នុងខេត្តក្រចេះនេះ មានសត្វផ្សោតរស់នៅប្រមាណ៣៥ ទៅ៤០ក្បាល ក្នុងចំណោមសត្វផ្សោតសរុបរបស់កម្ពុជា ដែលមានចំនួន៨៩ក្បាល ដោយបូកសរុបទាំងផ្សោតនៅខេត្តស្ទឹងត្រែងផងដែរ។ លោកបានបញ្ជាក់ថា ៖ «ការល្បាត ២៤ម៉ោងលើ២៤ម៉ោងនេះ ដោយសារតែយើងមានកម្លាំងងគ្រប់គ្រាន់គឺ២៤នាក់ ដែលល្បាតនៅក្នុងតំបន់កាំពីនេះ ។ដូច្នេះយើងអាចផ្លាស់ប្តូរគ្នាក្នុងការទប់ស្កាត់បទល្មើសនានាបាន។ការណ៍ដែលយើងមានគ្នាច្រើនបែបនេះ យើងអាចមើលបានគ្រប់ជ្រុងជ្រោយ»។ បើតាមលោកប្រធានឆ្នាំទន្លេនៃតំបន់កាំពីនេះ ចំនួនផ្សោតសរុប៨៩ក្បាលនេះ គឺជាតួលេខតាំងពីឆ្នាំ២០២០ ដោយការរាប់ចំនួនសត្វផ្សោតនេះ ត្រូវបានធ្វើឡើងរៀងរាល់បីឆ្នាំម្តង ។ស្ថិតិចំនួនផ្សោតនឹងត្រូវរាប់ធ្វើម្តងទៀតនៅចុងខែធ្នូ ឆ្នាំ២០២៣នេះ។ លោក នុត ឫទ្ធី បានបន្តទៀតថា នៅក្នុងឆ្នាំ២០២៣នេះ មានផ្សោតកើតថ្មីចំនួនប្រាំបីក្បាល និងស្លាប់ចំនួន៥ក្បាល ដែលចំនួនស្លាប់នេះ…