-
គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន រៀបចំសិក្ខាសាលាទ្រឹស្តីលើកទី២ ក្រោមមូលបទ “បទពិសោធន៍ និងរបៀបធ្វើ ដើម្បីពង្រឹងការការពារអេកូបរិស្ថាន ក្នុងការជំរុញទំនើបកម្ម”

(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម លី ស៊ូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាទ្រឹស្តី លើកទី២ រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន ក្រោមមូលបទ “បទពិសោធន៍ និងរបៀបធ្វើ ដើម្បីពង្រឹងការការពារអេកូបរិស្ថាន ក្នុងការជំរុញទំនើបកម្ម” នៅសណ្ឋាគារសូហ្វីតែល ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។ សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១គណៈទាក់ទងបរទេស ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិត…
-
ឯកឧត្តម ហ៊ុន ម៉ានី ទទួលជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន

(សៀមរាប)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ទទួលជួបពិភាក្សាទ្វេភាគី ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្រ្តីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ក្នុងឱកាសដែលឯកឧត្តមបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ។ ឯកឧត្តម ហ៊ុន ម៉ានី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ជូនដល់គណៈប្រតិភូ ក្នុងអំឡុងពេលស្នាក់នៅក្នុងទឹកដីអង្គរ ក្នុងខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ។ ភាគីទាំង២ ក៏បានពិភាក្សា និងរំលឹកឡើងវិញនូវទំនាក់ទំនងជាប្រពៃណីដ៏យូរអង្វែង នៃប្រទេសយើងទាំង២។ ជាមួយគ្នានោះដែរ ភាគីក៏បានកត់សម្គាល់នូវសារៈសំខាន់នៃការពង្រឹងសហប្រតិបត្តិការទ្វេភាគីទាំងក្នុងក្របខ័ណ្ឌរដ្ឋាភិបាល គណបក្ស ដើម្បីស្វែងរក ប្រយោជន៍សម្រាប់ប្រជាជន ទាំង២ ។ សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូគណបក្សកុម្មុយនីស្តចិននាឱកាសនេះ គឺដើម្បីចូលរួមពិធីបើកឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន…
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ ជាមូលដ្ឋានក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន

(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់ថា ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤ ជាមូលដ្ឋានក្នុងការសម្រេចឱ្យបាននូវការកសាងសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ដូច្នេះក្នុនាមតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណបក្សប្រជាជនកម្ពុជា នាឱកាសជួបសាវនាការជាមួយឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួងឃោសនា ការនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន នៅសណ្ឋាគារសូហ្វីតែល អង្គរ ភូគីត្រា ខេត្តសៀមរាប នារសៀលថ្ងៃទី ១៣ ខែ មករា ឆ្នាំ២០២៣ ក្នុងឱកាសបើក«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដោយមានសមាសភាពចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិកគណៈកម្មាធិការថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា រួមទាំងអស់លោក លោកស្រីជាសមាជិកប្រតិភូផងដែរ ។ មានប្រសាសន៍ក្នុងជំនួបនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ជំនួយសំខាន់ៗរបស់ចិន ក្នុងការកសាង និងអភិវឌ្ឍប្រទេសកម្ពុជាទាំងនោះ ត្រូវបានសម្តេចពិជ័យ បញ្ជាក់ថា មានដូចជា…
-
យានយន្តល្មើសចំនួន ៣៧២គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៣ ខែមករា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែមករាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៧៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៧២គ្រឿង រថយន្តធំ០២គ្រឿង រថយន្តតូច ១១១គ្រឿង ម៉ូតូ ៤៥៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៧២គ្រឿងមានរថយន្តធំ ០២គ្រឿង រថយន្តតូច ៣៥គ្រឿង និងម៉ូតូចំនួន ៣៣៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមករា បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ និងរងរបួស ១០នាក់

(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើក បណ្ដាលឲ្យមនុស្សស្លាប់ ០៤នាក់និងរងរបួសធ្ងន់ស្រចំនួន ១០នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០៩លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធិ ០២លើក ស្លាប់ ០១នាក់ និងស្រវឹង ០១លើក ស្លាប់ ០នាក់៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
ជនសង្ស័យ ៥១នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២៥ករណី ថ្ងៃទី១៣ ខែមករា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៥១នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេស នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៥នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៧នាក់ស្រី ៦នាក់ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ២១៦៧,០៩ក្រាម និង៨កញ្ចប់តូច។ មេតំហ្វេតាមីន(Wy) ស្មើ ១,១៧ក្រាម។ កេតាមីន(Ke) ស្មើ ៣,៩១ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី និង…
-
គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន អញ្ជើញទស្សនាប្រាសាទអង្គរ និងប្រាសាទតាព្រហ្ម នៅខេត្តសៀមរាប

(សៀមរាប)៖ គណៈប្រតិភូបក្សកុម្មុយនីស្តចិន ដឹកនាំដោយ ឯកឧត្តម លី ស៊ូឡី សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលចូលរួមពិធីបើក ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន បានអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ។ សូមជម្រាបថា អង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប តាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺ ហ្គោល។ ប្រាសាទដែលមានប្រជាប្រិយជាងគេក្នុងប្រទេសកម្ពុជានេះ ត្រូវបានគេស្គាល់ថា ជាប្រាសាទព្រហ្មញ្ញសាសនាដ៏ធំបំផុត បានកសាងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ ក្រោមស្នាដៃ ព្រះបាទសូរ្យវរ្ម័នទី២ នៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្នអង្គរ) ។ ប្រាសាទអង្គរវត្ត បានក្លាយជានិមិត្តរូប និងជារូបភាពតំណាងប្រទេសកម្ពុជា ហើយក៏ជាប្រាសាទមួយរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ។ ប្រាសាទនេះ ត្រូវបានគេកោតសរសើរដោយសារភាពសម្បើម និងរុងរឿងនៃស្ថាបត្យកម្មនេះ ចម្លាក់ដែលលាតសន្ធឹង និងដោយសារពពួកទេវតាដែលតាក់តែងលើជញ្ជាំងប្រាសាទ ។ តាមការសិក្សាស្រាវជ្រាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បានរកឃើញថា ការកសាងប្រាសាទអង្គរវត្តនេះ មានភ្ជាប់ទំនាក់ទំនងយ៉ាងស្អិតរមួតទៅនឹងប្រព័ន្ធតារាសាស្ត្រ។…
-
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លើកទឹកចិត្តដល់អ្នកសារព័ត៌មានប្រសិនរកឃើញភាពមិនប្រក្រតី

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ បានប្រកាសថា ប្រសិនបងប្អូន អ្នកសារព័ត៌មានរក ឃើញព័ត៌មាន រកឃើញភាពមិនប្រក្រតី ឬកំហុសនៅក្នុងការ អនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅ តាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យភាព មិនប្រក្រតីនៅ តាមតុលាការសុំមេត្តាភ្ជាប់ព័ត៌មាននេះមកខាងលេខាធិការ ដ្ឋាន យើងខ្ញុំនឹងចាត់ការនូវព័ត៌មាននេះ។ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពីការដាក់ចេញយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ កាលពីពេលថ្មីៗនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បាន បញ្ជាក់ ថា ប្រសិនបើយើងខ្ញុំមិនចាត់ការ បងប្អូនអាចធ្វើការ ដាក់ ការទទួលខុសត្រូវ ឬក៏លើកឡើងអំពីបញ្ហានេះ ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កើត រិទ្ធ បានបន្ថែមថា ប្រសិន បើមានព័ត៌មាននេះ អ្នកបំផ្លាញយុទ្ធនាការ គឺជាត្រីងៀត ឆ្លៀតពង ដើម្បីផលប្រយោជន៍ខ្លួនឯង ។សូមមេត្តាភ្ជាប់ ព័ត៌មាន នេះមកឱ្យយើងខ្ញុំ ។យើងខ្ញុំនឹងទទួលចាត់ការ ប្រសិនបើយើងខ្ញុំមិនចាត់ការ យើងខ្ញុំសុខចិត្តទួលខុស ត្រូវ លើបញ្ហានេះ ។ ឯកឧត្តម កើត រិទ្ធ ដែលជាប្រធានគណៈបញ្ជាការដឹក…
-
លទ្ធផលការសិក្សាអប់រំកាន់តែប្រសើរឡើងដោយសាររាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យអប់រំ

ភ្នំពេញ៖លោកជំទាវ ឃួន វិច្ឆិកា រដ្ឋលេខាធិការ និងជាមន្រ្តី អ្នកនាំ ពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា តាមរយៈលទ្ធផល នៃការសិក្សារបស់សិស្ស បើសិនជាក្រឡេក មើលទៅលើការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៩ វិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះគឺបង្ហាញ ឱ្យឃើញថា បេក្ខជន ប្រឡងគឺមានការកើនឡើងបើធៀប ទៅនឹងឆ្នាំមុនៗ។ លោកជំទាវបន្តថា ចំនួននេះមិនមែនគ្រាន់តែឆ្នាំនេះទេ គឺយើង ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះភាគរយ នៃអត្រាប្រឡងជាប់មានចំនួនកើនឡើងជាប់ជានិច្ច ខណៈ ដែល បេក្ខជនដែលមាននិទ្ទេសA ក៏មានចំនួនកើនឡើងដែរ បើប្រៀបធៀបទៅនឹងចំនួនឆ្នាំ២០២២ កន្លងមកគឺចំនួន មាន ការកើនឡើងរហូតដល់ទៅ៦២៤នាក់។ លោកជំទាវ ឃួន វិច្ឆិកា បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ អប្សរាបន្តថា លទ្ធផលដែលទទួលបានគួរជាទីពេញចិត្ត នេះ គឺរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជានិច្ច ចំពោះការ អភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ហើយស្របទៅតាម ផែនការ យុទ្ធសាស្រ្ត ទាំងយុទ្ធសាស្រ្តចតុកោណ និងយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ដែលកំពុងតែអនុវត្តនេះ ក៏រាជរដ្ឋាភិបាលកម្ពុជា…
-
ប្រាសាទអង្គរវត្តរបស់កម្ពុជាជាប់ជាកន្លែងមើលថ្ងៃរះល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងពិភពលោក

ភ្នំពេញ៖ជាមោទនភាពជាតិ ប្រាសាទអង្គរវត្តនៅខេត្ត សៀមរាប របស់ព្រះរាជាណាចក្រកម្ពុជាជាប់ជាកន្លែងទស្សនា ថ្ងៃរះល្អបំផុត នៅអាស៊ីអាគ្នេយ៍ និងពិភពលោក។ស្របពេលគ្នា នេះ ដែរ កាលពីពេលថ្មីៗនេះទីក្រុងភ្នំពេញរបស់កម្ពុជាក៏ បាន ក្លាយ គោលដៅ ពេញនិយមបំផុត ទាំង១០ដោយឈរលេខទី៩ ក្នុងចំណោម២៥ ទីក្រុងនៃប្រទេសចំនួន២៥។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅរសៀលថ្ងៃទី១៣ ខែ មករាឆ្នាំ២០២៤បានឱ្យដឹងថា តាមរយៈ គេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យ គន្លឹះ ថ្ងៃរះ នៅក្នុងប្រទេសប្រមាណ ៧២ នៅជុំវិញពិភពលោក បានបង្ហាញថា ក្នុងនោះប្រាសាទអង្គរវត្តរបស់កម្ពុជា បានជាប់ ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និង ចាត់ទុក ថា ជាកន្លែង ល្អបំផុតក្នុងការមើលថ្ងៃរះ។ គួរជម្រាបដែរថា កាលពីពេលថ្មីៗនេះ វេបសាយទេសចរណ៍ មួយដែលមានឈ្មោះថា Tripadvisorបានបង្ហាញលទ្ធផល ដែលបញ្ជាក់ថា ទីក្រុងភ្នំពេញបានក្លាយគោលដៅពេញនិយម បំផុតទាំង១០ដោយឈរលេខរៀងទី៩ ក្នុងចំណោម២៥ ទីក្រុង នៃ២៥ប្រទេស ដែលត្រូវបានជ្រើសរើសដោយអ្នក ធ្វើ ដំណើរជាភ្ញៀវទេសចរអន្តរជាតិ និងផ្អែកតាមរយៈលើ ការ…