-
គ.ជ.ប ផ្សព្វផ្សាយពីគោលការណ៍ ក្នុងការរៀបចំកម្មវិធីសំណួរ-ចម្លើយ និងស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញគោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន ស្តីពីការរៀបចំកម្មវិធីសំណួរ-ចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយ របស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងគោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយ ឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធី នយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ។ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” បានដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្ដម ម៉ុក ដារ៉ា បានឱ្យដឹងថា៖ចំពោះកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សា ត្រូវធ្វើឡើងជាមួយគណបក្សនយោបាយដែលបានចុះ បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។ កម្មវិធីនេះ អាចធ្វើនៅទីសាធារណៈ ឬកន្លែងឯកជនតាមមូលដ្ឋាន…
-
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ នាំយកអំណោយ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទៅចែកជូនគ្រួសារអតីតយុទ្ធជន នៅឃុំក្រយា

កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមា គមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយស្បៀងអាហាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងអនុប្រធានសមាគមអតីត យុទ្ឋជន កម្ពុជា និង លោកជំទាវបណ្ឌិត ទៅឧបត្ថម្ភជូនក្រុមគ្រួសារអតីតយុទ្ធជន ១២គ្រួសារ ដែលកំពុងរស់ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាក សួរសុខ ទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ,ឯកឧត្ដមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ។ អំណោយដែលផ្តល់ជូនមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងត្រីខកំប៉ុង៕ដោយ៖ប៊ុន រដ្ឋា
-
អត្ថាធិប្បាយ៖ រួមគ្នាលុបឲ្យអស់មនោគមវិជ្ជាជ្រុលនិយមពីកម្ពុជា (Video Inside)

មេខ្លោងធ្វើនយោបាយក្នុងក្រុមប្រឆាំង បានផ្ញើសារជំរុញឱ្យអ្នកគាំទ្ររបស់ខ្លួន ប្រព្រឹត្តអំពើខុសច្បាប់ជាបន្តថែមទៀត ខណៈដែលប្រជាជនកម្ពុជា ដែលប្តេជ្ញារក្សាសន្តិភាព បានបញ្ជាក់ការប្តេជ្ញាប្រឆាំងដាច់ខាតមិនឱ្យមានមនោគមវិជ្ជាជ្រុលនិយមកើតមានទៀតឡើយ ក្នុងប្រទេស។ អប្សរាណិតមានបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា «រួមគ្នាលុបឲ្យអស់មនោគមវិជ្ជាជ្រុលនិយមពីកម្ពុជា»
-
ប្រធានសមាគមនាំគ្រឿងចក្រទៅរៀបចំប្រព័ន្ធលូរំដោះទឹកក្នុងភូមិអតីតយុទ្ធជននាភូមិដងក្តារ

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តនិងជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១៦ ខែមករា បានដឹកនាំ គ្រឿងចក្រ និងកម្លាំងទៅរៀបចំប្រព័ន្ធលូរំដោះទឹកនៅក្នុងភូមិរបស់បងប្អូន អតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងថា បងប្អូនអតីតយុទ្ធជន ដែល មាន ជីវភាពលំបាកខ្វះខាតគ្មានដី គ្មានផ្ទះ បានមករស់ នៅលើដីសម្បទាន សង្គមកិច្ច ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន ប្រធាន សមាគមអតីតយុទ្ធជននិងសម្តេច កិត្តិព្រឹទ្ធបណ្ឌត នៅឃុំក្រយា ស្រុក សន្ទុក នេះមានរយៈពេលជិតបីឆ្នាំកន្លងមកហើយ។ការរស់់នៅតែងជួបការ លំបាក នៅខែវស្សាដោយសារប្រព័ន្ធរំដោះទឹកមិនបាន គ្រប់គ្រាន់។ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានបញ្ជាក់ថា ក្នុងនាមមន្ទីរអភិវឌ្ឍន៍ជនបទ និងក្នុងនាមអនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នឹងខិតខំពុះពារកែសម្រួល ប្រព័ន្ធប្រឡាយទឹក និងរៀបចំប្រព័ន្ធលូនៅតាមខ្នងផ្ទះមួយចំនួន ដែល…
-
រដូវត្រីត្រូវលើកទី២ ចាប់ផ្តើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា

ភ្នំពេញ៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់សាធារណៈជនអំពីរដូវត្រីត្រូវជាលើក ទី២ ចាប់ពី ថ្ងៃ១៥មករា ដល់ថ្ងៃទី២១មករា ឆ្នាំ២០២៤។ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែមករាបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី អញ្ជើញរួសរាន់មកទិញ ត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹង៕ ប្រភពក្រសួងកសិកម្មសូមជូនសេចក្តីជូនដំណឹង៖
-
អភិបាលខេត្តកំពង់ចាម អញ្ជើញពិនិត្យស្ថានភាពច្រាំងទន្លេបាក់ស្រុត នៅស្រុកស្ទឹងត្រង់

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា កាលពីព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤បានអញ្ជើញដឹកនាំ ក្រុមការងារខេត្ត និងរួមជា មួយ មន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន អញ្ជើញ ពិនិត្យ ស្ថានភាពច្រាំងទន្លេបាក់ស្រុត ដែលបង្កឱ្យប៉ះពាល់ លំនៅឋានប្រមាណ ៤០ គ្រួសារ រស់នៅតាមបណ្ដោយដងទន្លេមេគង្គ ក្នុងឃុំចំនួន៤ នៃស្ទឹងត្រង់ ។ការបាក់ស្រុតនេះបានប៉ះពាល់ដល់ផ្លូវបេតុង និងផ្លូវកៅស៊ូជាច្រើនកន្លែង។ ឃុំដែលរងផលប៉ះពាល់មានដូចជា ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្ដូង និងឃុំខ្ពបតាងួន ដែលមានប្រវែងច្រាំង បាក់ស្រុតជាង មួយគីឡូម៉ែត្រ ។ក្នុងនោះឃុំដែលរងការខូចខាតធ្ងន់ធ្ងរ គឺឃុំព្រែកកក់ ដែលអាចប្រឈម នឹងការកាត់ផ្តាច់ផ្លូវបេតុងធ្វើឱ្យប្រជាពលរដ្ឋ ក្នុងភូមិ មិនអាចធ្វើដំណើរបាន ។ ដោយឡែកនៅក្នុងឃុំព្រះអណ្ដូង បានរងផលប៉ះពាល់ធ្ងន់ធ្ងរដែរ ប្រវែង ប្រហែល ១០០ ម៉ែត្រ និងឃុំខ្ពបតាងួន ប្រវែងជាង ១០០ ម៉ែត្រ។…
-
សិស្សក្រីក្រខេត្តកំពតបង្ហាញក្តីសង្ឃឹម និងការពេញចិត្តចូលរៀនវគ្គបច្ចេកទេសនិងវិជ្ជាជីវៈ

កំពត៖សិស្សមកពីគ្រួសារក្រីក្រក្នុងខេត្តកំពតជាង៦០០នាក់ បាន មកជួប ជុំគ្នាចូលរៀនវគ្គបច្ចេកទេស និងវិជ្ជាជីវៈ C1(វគ្គទី១) នៅវិទ្យា ស្ថានពហុ បច្ចេកទេសភូមិភាគតេជោសែន កំពត។ក្រុមសិស្សទាំងនោះ បានបង្ហាញ ទឹកចិត្តសប្បាយរីករាយជាមួយ នឹង ក្តីសង្ឃឹមយ៉ាងមុតមាំ ថាពួកគេនឹង ទទួលបានជំនាញមួយពិតប្រាកដសម្រាប់ប្រកបរបរចិញ្ចឹមជីវិតខណៈដែលសាលារៀន បានប្តេជ្ញាថា នឹងធ្វើឱ្យវគ្គសិក្សានេះ បញ្ចប់ដោយ ជោគជ័យ។ វគ្គបច្ចេកទេស និងវិជ្ជាជីវៈវគ្គទី១នេះសិក្សាលើមុខជំនាញ អគ្គិសនី កុំព្យូទ័រ ម៉ាស៊ីនត្រជាក់រថយន្ត និង ជាងកំបោរ។ ក្រុមសិស្ស បាននិយាយ ថា ដោយ សារជីវភាពខ្វះខាត ពួកគេពុំមានឱកាសរៀនសូត្របានច្រើនទេ ។ក្រោយ ពេលបានដឹងថារាជរដ្ឋាភិបាល បានផ្តល់ឱកាសដល់សិស្ស និង យុវជន មក ពីគ្រួសារក្រីក្រ (អាយុ ១៥ ដល់៣៥ឆ្នាំ) ឱ្យចូលរៀនវគ្គ បច្ចេកទេស និង វិជ្ជាជីវៈ C1 ដោយឥតគិតថ្លៃនោះ ពួកគេបាននាំគ្នាមកដាក់ ពាក្យសុំចូល រៀនជំនាញដែលខ្លួនស្រឡាញ់។ពួកគេបាន បញ្ជាក់ថាទោះ មមាញឹក នឹង…
-
អភិបាលខេត្តបាត់ដំបងប្រាប់កសិករកំពុងធ្វើស្រូវប្រាំង ឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ

បាត់ដំបង៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យជាក់ស្ដែងនូវការធ្វើស្រូវប្រាំង របស់ កសិករនៅតាមបណ្តាស្រុកមួយចំនួនឯកឧត្តមអភិបាលខេត្តបាត់ដំបងបានប្រាប់ដល់កសិករ ឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈដែលទឹកសម្រាប់ ស្រោចស្រព មិនអាចធានាបានដល់ផ្ទៃដីដែលកសិករកំពុងតែដាំដុះ។ រយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៥និងទី១៦ ខែមករា ឯកឧត្តម សុខ លូ និងមន្រ្តីជំនាញបានទៅពិនិត្យការធ្វើស្រូវប្រាំងរបស់កសិករនៅស្រុកសង្កែ ស្រុកបាណន់ ស្រុកមោងឫស្សី និងស្រុករុក្ខគិរី ព្រមទាំងមើលស្ថានភាព ប្រភព ទឹកនៅសំណង់ស្ទាក់ទឹកកង្ហត(ស្រុកបាណន់), ទំនប់ពហុបំណង សេកសក(ស្រុករតនមណ្ឌល) ទំនប់ស្ទាក់ទឹកឃុំជ្រៃ(ស្រុកមោងឫស្សី) និងទំនប់បង្ហៀរ ស្រុករុក្ខគីរី។ បន្ទាប់ពីពិនិត្យរួច ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់មន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធត្រូវពន្លឿនការដោះស្រាយបញ្ហាកង្វះទឹកជូនដល់ប្រជាកសិករដោយតម្លាភាព និងមានការកំណត់ជាក់លាក់ ខណៈការបើកផ្ដល់ទឹក ជូនដល់កសិករតាមស្រុកខ្លះខាងលើដែលមានចម្ងាយឆ្ងាយ។ លោកថា ការជួយសង្គ្រោះស្រូវប្រាំងជាកិច្ចការសំខាន់។ តែការរក្សា ទឹកទុក ផ្គត់ផ្គង់ឱ្យការហូប ការប្រើប្រាស់មិនថា មនុស្សឬសត្វ?វាកាន់ តែសំខាន់។ដូចនេះ អាជ្ញាធរមូលដ្ឋាន សហគមន៍ប្រើប្រាស់ទឹក និងប្រជា កសិករដែល កំពុងទទួលបានទឹកសង្គ្រោះស្រូវត្រូវមានការយោគយល់អធ្យាស្រ័យ ។ចេះប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវដោយការសន្សំសំចៃនិងមិនឱ្យលើសពីតម្រូវការ ។ សូមជម្រាបថា ខេត្តបាត់ដំបងកំពុងជួបខ្វះទឹកស្រោចស្រពស្រូវប្រាំងខ្លាំង ដោយសារតែកសិករបានធ្វើការដាំដុះលើសពីលទ្ធភាពទឹកស្រោចស្រពបាន។ប្រភពទឹកដែលអាចផ្គត់ផ្គង់បានប្រមាណ ២១ ០០០ហិកតា។តែបច្ចុប្បន្ន ការធ្វើស្រូវប្រាំងមានរហូតជាង៦ម៉ឺនហិកតា។ស្រូវប្រាំងដែលកំពុងខ្វះ ទឹកខ្លាំងជាងគេ នៅមោងឫស្សី ដែលមានចំនួនជិតមួយម៉ឺនហិកតា។មន្ទីរជំនាញកំពុងជួយអន្តរាគមន៍យ៉ាងមមាញឹក៕…
-
រាជរដ្ឋាភិបាលសម្រេចបង្កើត ” ក្រុងរុនតាឯកតេជោសែន” នៃខេត្តសៀមរាប

ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបាន សម្រេច បង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប។នេះ បើយោង តាមអនុក្រឹត្យចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤និងបានផ្សព្វផ្សាយ នៅថ្ងៃ ទី១៦ ខែមករានេះ។ ក្រុងរុនតាឯកតេជោសែនមានពីរសង្កាត់គឺសង្កាត់រុនតាឯកនិងសង្កាត់បល្ល័ង្កនិងមានទីតាំងរដ្ឋបាលក្រុងស្ថិតនៅសង្កាត់រុនតាឯក ។ក្រុងថ្មីនេះកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រី និង ឃុំបល្ល័ង្កពីស្រុក ប្រាសាទបាគង ។សូមជម្រាបថា រុនតាឯកពេលនេះកំពុងមានការអភិវឌ្ឍដោយរាជរដ្ឋាភិបាល សម្រាប់ប្រជាពលរដ្ឋដែលរស់មិនស្របច្បាប់ក្នុងរមណីយដ្ឋានអង្គរ ហើយត្រូវប្តូរទីលំនៅទៅរស់នៅដោយស្របច្បាប់នៅទីនោះ៕សូមជូនអនុក្រឹត្យ៖
-
សម្បទានិក នៃដីសម្បទានសង្គមកិច្ចចំនួន ២០០គ្រួសារ នៅស្រុករមាសហែក ខេត្តស្វាយរៀង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុពីរាជរដ្ឋាភិបាលកម្ពុជា

(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រ និងអតីតយុទ្ធជន និងគ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានផ្ដល់នូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកនៃដីសម្បទានសង្គមកិច្ចចំនួន ២០០គ្រួសារនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននាំមកនូវការផ្ដាំផ្ញើការសួសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះប្រជាពលរដ្ឋក៏ដូចជាសម្បទានិកទាំងអស់ និងមន្រ្តីរាជការ អាជ្ញាធរដែនដីនិងកងកម្លាំងប្រដាប់អាវុធនៅក្នុងមូលដ្ឋានស្រុករមាសហែក ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា លើសពីការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ប្រជាពលរដ្ឋនឹងទទួលបានការពង្រីកភូមិថ្មីដែលផ្សារភ្ជាប់ជាមួយនឹងភូមិចាស់ និងមានការរៀបចំទៅតាមលក្ខខណ្ឌ និងតាមគំនិតនគរូបនីយកម្ម ក្នុងនោះមានការកសាងផ្លូវខ្វាត់ខ្វែងស្របតាមបច្ចេកទេសដែលខុសគ្នាពីភូមិចាស់។ ជាមួយនឹងការរៀបចំពង្រីកភូមិថ្មីនេះ ក៏នឹងមានការគិតគូរអំពីសេដ្ឋកិច្ចស្របតាមអ្វីដែលយើងហៅថា បុរីជនបទ ក្នុងនោះត្រូវរៀបចំពង្រីកទីប្រជុំជន ត្រូវមានផ្លូវសម្រាប់ធ្វើដំណើរ មានផ្សារ សាលារៀន មន្ទីរពេទ្យ ត្រូវវាស់វែងដីឡូត៍ឱ្យបានច្បាស់លាស់ និងចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋដើម្បីទប់ស្កាត់កុំឱ្យមានវិវាទដីធ្លី ហើយដីឡូត៍នីមួយៗគប្បីត្រូវបែងចែកជាផ្នែកដើម្បីបង្កើនជីវភាពគ្រួសារ ក្នុងនោះ ១/៤ នៃដីឡូត៍នេះគឺជាផ្ទះ ១/៤គឺជាស្រះទឹកសម្រាប់ចិញ្ចឹមត្រី ឬដើម្បីមានទឹកទុកប្រើប្រាស់ស្រោចស្រពដំណាំកសិផលផ្សេងៗ…