-
សិក្ខាកាមកំពុងរៀនជំនាញវិជ្ជាជីវៈ៖ រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរស៊ីឈ្នួលគេ

នំពេញ៖ “រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរស៊ីឈ្នួលគេ” ។ នេះជាពាក្យសម្តីរបស់យុវជនមួយរូប ដែលជាសិក្ខាកាមកំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ស្ថិតក្នុងខេត្តកំពត។ លោក ធឹង ណារ៉ូ ជាយុវជនមួយរូបដែលបានបោះបង់ចោលការសិក្សា ដោយសារតែគ្រួសារក្រីក្រ មិនមានលទ្ធភាពសម្រាប់សិក្សាបន្ត។ បច្ចុប្បន្ន ណារ៉ូ បានចូលរួម«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលត្រូវបានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ យុវជន ធឹង ណារ៉ូ បានចាប់យកមុខជំនាញបច្ចេកទេសលើសេវាកម្មបរិក្ខាត្រជាក់ ហើយបច្ចុប្បន្នរូបគេ ក៏កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ។ យុវជនរូបនេះបានបន្តថា ការសិក្សាជំនាញបច្ចេកទេសនេះ មិនត្រឹមតែមិនបង់ថ្លៃសិក្សានោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភត្រឡប់មកវិញទៀត ។ ក្រៅពីនេះលោកគ្រូអ្នកគ្រូក៏មានការយកចិត្តទុកដាក់លើការបង្រៀនផងដែរ។ គួរបញ្ជាក់ថា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ក្នុងវគ្គទី១នេះ មានសិក្ខាកាមចំនួន ១៥…
-
នាយករដ្ឋមន្ត្រី ណែនាំឱ្យអាជ្ញាធរ ពិនិត្យមើលឡើងវិញ ពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យអាជ្ញាធរ ពិនិត្យមើលឡើងវិញ ពីការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ពិសេស ការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈ ចំនួន ៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានា ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេស ការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូ តាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យ ដើម្បី រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង ។ សម្តេចធិបតី ក៏បានណែនាំ ឱ្យក្រសួងព័ត៌មាន សហការជាមួយ ក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំ បង្កើតក្រមប្រតិបត្តិមួយជាក់លាក់…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអាជ្ញាធរពាក់ព័ន្ធ ដែលខិតខំអន្តរាគមន៍ ទាន់ពេលវេលា ក្នុងការដោះស្រាយ បញ្ហាខ្វះទឹកធ្វើស្រែប្រាំង របស់កសិករ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំ ពេញអង្គ គណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈ ចំនួន ៥ ត្រង់ចំណុច បញ្ហាផ្សេងៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រ កម្ពុជា បានលើកឡើងនូវចំណុចមួយចំនួន និងបានថ្លែងអំណ រគុណ ដល់ អាជ្ញាធរ ពាក់ព័ន្ធ ដែលបានខិតខំអន្តរាគមន៍ទាន់ពេលវេលា ក្នុងការដោះស្រាយបញ្ហា ដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះ ស្រូវឡើងថ្លៃ ហើយកសិករ សម្រុកធ្វើស្រែប្រាំងលើសផែនការ ។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈ ដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំង ឆ្នាំនេះ អូសបន្លាយពេលយូរ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី…
-
ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយចូលរួមពិធីបុណ្យសព ប្រជាពលរដ្ឋដែលមានជីវភាពលំបាកនៅឃុំបន្ទាយស្ទោង

កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានក្រុម ការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង និងជាប្រធាន ក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំបន្ទាយស្ទោង និងសហការីកាលពីថ្ងៃទី៣១ ខែមករា នាំយកនូវគ្រឿង ឧបភោគ បរិភោគនិងថវិកា ដែលជាអំ ណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភក្នុងពិធីបុណ្យ សពលោកស្រី មន នី អាយុ៥១ឆ្នាំ ដែលជាប្រជាពលរដ្ឋក្រីក្ររស់ នៅភូ មិដូនប៉ុក ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ។ អំណោយ មានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង និងថវិកាមួយចំនួន៕ដោយ៖ប៊ុន រដ្ឋា
-
អភិបាលស្រុករលាប្អៀរនាំយកបច្ច័យចូលរួមកសាងស្ពានព្រៃក្រាំង

កំពង់ឆ្នាំង៖ លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរកាលពីព្រឹកថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៤ និងមន្រ្តីរួមដំណើរបាន នាំយក បច្ច័យទៅចូល រួមបុណ្យផ្កាសាមគ្គីកសាងស្ពានព្រៃក្រាំង ស្ថិតនៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ។ លោក សំ សំណាង មេភូមិបាញ់ឆ្គោល បានឱ្យដឹងថា នៅពេលចាប់ផ្ដើម កសាង ស្ពាននេះបច្ច័យដែលបានតម្កល់មានត្រឹមតែ ៦ លានប៉ុណ្ណោះ ។បើគិតការសាងមកដល់ថ្ងៃនេះសាងសង់បានប្រមាណ ២០ភាគរយ ដោយ ចំណាយថវិកាអស់ ១៦ លានរៀល ដែលបានពីការចូលរួមពីបង ប្អូនប្រជាពលរដ្ឋនិងសប្បុរសជននានា។ លោកមេភូមិបន្តថា ដោយតម្រូវការបច្ច័យកសាងស្ពានបន្ត អាជ្ញាធរ មូលដ្ឋានមានភូមិ ឃុំ និងស្រុក សម្រេចធ្វើបុណ្យផ្កាប្រាក់ដើម្បី ប្រមូលបច្ច័យកសាងបន្ថែម ។បច្ច័យប្រមូលបានពីបុណ្យផ្កាប្រាក់ នា ថ្ងៃនេះមានចំនួន ៨លានរៀល ហើយចំណាយក្នុងពិធីបុណ្យ អស់ពី ២,៥លានរៀលនិងនៅសល់ ៥, ៥លានរៀលសម្រាប់ទុកកសាងបន្ត។ សូមបញ្ជាក់ថា បច្ច័យដែលលោកអភិបាលស្រុករលាប្អៀរបាននាំទៅ ចូលរួម កសាងស្ពានមានចំនួន១,៤លានរៀលនិងគ្រឿងឧបភោគ បរិភោគមួយចំនួន។…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបំពេញតួនាទីបានល្អ ក្នុងការបម្រើប្រជាពលរដ្ឋ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈ ចំនួន ៥ ត្រង់ចំណុចបញ្ហាផ្សេងៗ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវចំណុចមួយចំនួន និងផ្តល់អនុសាសន៍ដូចខាងក្រោម៖ សម្តេចធិបតី បានកត់សម្គាល់ដោយមោទនភាព ចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អ ដើម្បីបម្រើ ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មី ទទួលបានការគាំទ្រកាន់តែខ្លាំង ។ សូមជម្រាបថារបៀបវារៈ ចំនួន៥ ដែលបានពិភាក្សា ឆ្លង និងអនុម័ត ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន…
-
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតជូនពរសម្តេចវិបុល សេនាភក្តី សាយ ឈុំ ក្នុងឱកាសចម្រើនជន្មាយុ

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ញើសារលិខិតជូនពរសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជា ណា ចក្រ កម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ ដែលមានខ្លឹមសារដូចខាងក្រោម ៖ ក្នុងថ្ងៃអភិមង្គលវិសេសវិសាលថ្លៃថ្លា នៃទិវាចម្រើនជន្មាយុដ៏ឧត្តុង្គឧត្ដម នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវ សេចក្តី សោមនស្សរីករាយ ក្រៃលែង និងសូមគោរពជូននូវសព្ទសាធុ ការពរ បវរសួស្តី សិរីវឌ្ឍនមង្គលជូន សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា សូមមានសុខភាពល្អបរិបូរណ៍ កាយពលមាំមួន និងមានជន្មាទីឃាយុយឺនយូរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិកម្ពុជា ទទួលបាននូវវឌ្ឍនភាព ថ្មីៗ ថែមទៀត ។ ក្នុងនាមកាកបាទក្រហមកម្ពុជា និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការគោរពកោត សរសើរដោយស្មោះ ចំពោះវីរភាពដឹកនាំ របស់ សម្តេចវិបុលសេនាភក្តី ដែលជា ឥស្សរជនខ្មែរដ៏ឆ្នើមមួយរូប…
-
គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បានជួយដល់ សហគ្រាសកែច្នៃជលផល

ភ្នំពេញ៖បច្ចុប្បន្នមានសហគ្រាសកែច្នៃជលផលចំនួន២៨ទទួលបាន ការគាំទ្រពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ឬហៅកាត់ថា CAPFISH-Capture ដែលអនុវត្តរួមគ្នារវាង រដ្ឋបាលជលផល (FiA) និងអង្គការយូនីដូក្រោមការ គាំទ្រ ថវិកាពី សហភាពអឺរ៉ុប (EU)។គម្រោង នេះ មានគោលដៅ គាំទ្រសមត្ថភាព បច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដារម្ហូប អាហារនៅកម្ពុជាដើម្បី ឆ្លើយ តបទៅនឹង តម្រូវការជាតិនិងអន្តរជាតិ។ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋបាលជលផល បានបញ្ជាក់កាលពីពេលកន្លងទៅថា គម្រោង CAPFish-Capture បានគាំទ្រដល់សហគ្រាសចំនួន២៨ ជាជំនួយបច្ចេកទេស និង សម្ភារ បរិក្ខារ ដែលមានតម្លៃចាប់ពី ២៥ ០០០ដុល្លារ ដល់ ១០០ ០០០ ដុល្លារអាមេរិក ដើម្បីសហគ្រាសនីមួយៗកែលម្អប្រតិ្តបត្តិការ អាជីវកម្ម និងអនុវត្តស្តង់ដារ សុវត្ថិភាព ម្ហូបអាហារ CQS ។ ឯកឧត្តមបន្តថា” មកទល់ពេលនេះសហគ្រាសចំនួន៨ ទទួលបាន CQS ។ក្នុងនោះ CQS…
-
រដ្ឋមន្រ្តីក្រសួងអធិការកិច្ចទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមហ៊ុន អែរ៉ាក្លេស ដែលមានគម្រោងមកវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ លោក សាលវ៉ាទ័រ ហ្វូណារី (Salvatore FURNARI) ប្រធានក្រុមហ៊ុន អែរ៉ាក្លេស(HERACLES GROUPE )ដែលផ្តល់សេវាផ្នែកសន្តិសុខឯកជនកម្រិតអន្តរជាតិ និងមានទីស្នាក់ការកណ្តាលនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹក ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ នាទីស្តីការក្រសួងអធិការកិច្ច។ ក្នុងជំនួបឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរលើគ្រប់វិស័យ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំងដោយប្រទេសទាំងពីរបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត និងបានជម្រាបជូនអំពីទស្សនកិច្ចផ្លូវការប្រកបដោយជោគជ័យយ៉ាងត្រចេះត្រចង់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋបារាំងកាលពីថ្ងៃទី ១៨-១៩ ខែមករាកន្លងទៅថ្មីៗនេះ។ ចំណែកលោកប្រធានក្រុមហ៊ុន HERACLES GROUPE បានរាយការណ៍អំពីស្ថានភាពរបស់ក្រុមហ៊ុន និងគម្រោងវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនភ្ញៀវថា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន នយោបាយ សង្គម សេដ្ឋកិច្ច ដែលបង្កបរិយាកាសអនុគ្រោះ និងអំណោយផលដល់ការអភិវឌ្ឍសង្គមជាតិ…
