Category: ព័ត៌មានជាតិ

  • កាកបាទក្រហមកម្ពុជា ផ្តល់ចំណេះដឹង និងផ្សព្វផ្សាយលើកកម្ពស់ផ្នែកសុខភាព ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

    កាកបាទក្រហមកម្ពុជា ផ្តល់ចំណេះដឹង និងផ្សព្វផ្សាយលើកកម្ពស់ផ្នែកសុខភាព ដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ

    (ភ្នំពេញ)៖ ស្ថានភាពសុខភាពបន្តពូជ ឆ្នាំ២០២២, ស្ថានភាពសុខភាពមាតាទារក និងកុមារនៅក្នុងប្រទេសកម្ពុជា, សកម្មភាពសំខាន់ៗរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ, ចំណេះដឹងជាមូលដ្ឋានអំពីសុខភាពបន្តពូជ, មូលហេតុដែលបង្កឱ្យមានជំងឺមហារីកមាត់ស្បូន និងជំងឺមហារីកសុដន់ គឺជាបទបង្ហាញរបស់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ។ បទបង្ហាញនេះ ត្រូវបានលោកជំទាវ ម៉ែន នារីសោភ័គលើកឡើង ក្នុងកម្មវិធីអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងស្តីពី «សុខភាពមាតា ទារក និងកុមារ, សុខភាពបន្តពូជ និងការថែទាំសុខភាពបឋម» ជូនដល់និស្សិតចំនួន ៨៦នាក់ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ែន នារីសោភ័គ បានកោតសរសើរចំពោះសាកលវិទ្យាល័យដែលបានរៀបចំឱ្យមានក្លឹបយុវជនកាកបាទក្រហមកម្ពុជា សម្រាប់ផ្តល់ឱកាសដល់យុវជន ក្នុងការចុះធ្វើសកម្មភាពក្នុងសង្គម និងតាមសហគមន៍នានា ជាពិសេសក្នុងតួនាទីជា មិត្ត-អប់រំ-មិត្ត និង មិត្ត-ជួយ-មិត្ត នៅក្នុងសាកលវិទ្យាល័យ។ សកម្មភាពនៃការចុះអប់រំផ្សព្វផ្សាយនាថ្ងៃនេះ គឺដើម្បីឈានឆ្ពោះការប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ខាងមុខនេះ និងជាផ្នែកមួយនៃការផលិតកម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិប្រចាំខែ។…

  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា អំពីផែនការ សកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

    រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជម្រាបជូនគណ:កម្មការជំនាញរដ្ឋសភា អំពីផែនការ សកម្មភាពរបស់ក្រសួងសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

    (ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានដឹកនាំសហការីមកកាន់វិមានរដ្ឋសភា ដើម្បីជម្រាបជូនអំពីផែនការ សកម្ម ភាព និងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ទៅលើប្រព័ន្ធផ្សព្វផ្សាយនានា និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីអនុវត្តបន្តសម្រាប់នីតិកាលទី៧ ដល់គណៈកម្មការជំនាញទាំង ១០របស់រដ្ឋសភា ដែលដឹកនាំដោយឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥)។ ឯកឧត្តម សួស យ៉ារ៉ា បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងពិភាក្សា និងពិគ្រោះយោបល់ដើម្បីសិក្សាស្វែងយល់នូវវិស័យការងារ ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៥ នៃរដ្ឋសភារួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជម្រុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភានេះឱ្យមានប្រសិទ្ធភាព ។ ឯកឧត្តមប្រធានគណ:កម្មការទី៥ ក៏បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាង ស្ថាប័ននីតិបញ្ញាត្តិ ជាមួយក្រសួងព័ត៌មាន ជាយុទ្ធសាស្រ្តទៅថ្ងៃអនាគត ដោយធ្វើយ៉ាងណាអោយយុទ្ធសាស្ត្រព័ត៌មាន មានប្រសិទ្ធិភាពសម្រាប់ជាតិ ។ ឯកឧត្តម ប្រធានគណៈកម្មការទី៥ បានគូសបញ្ជាក់ថា កិច្ចពិភាក្សានាឱកាសនេះ…

  • ប្រលាយមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ត្រូវស្តារឡើងវិញ

    ប្រលាយមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ត្រូវស្តារឡើងវិញ

    (បន្ទាយមានជ័យ)៖ ប្រលាយទឹកមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវស្តារឡើងវិញជាក្តីសង្ឃឹមរប់សប្រជាកសិករ ។ ខណៈចុះពិនិត្យមើលការស្តារប្រលាយ នាល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃ្លោក នួយ អភិបាលរងខេត្ត បានប្រាប់ឱ្យដឹងថា ការស្តារប្រលាយនេះ ស្ថិតនៅត្រង់ចំណុចខាងលិចវត្តអន្លង់ថ្ងាន ទៅដល់អូរគៀនក្រោល ចំណុច អន្លង់រាំង ដែលមានប្រវែង ៦៥០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ថ្ងានលិច ឃុំបត់ត្រង់ ស្តារដោយក្រសួងធនធានទឹក និងឧតុនិយម តាមរយៈមន្ទីរធនធានទឹក បានចាប់ផ្តើមអនុវត្តបានប្រមាណជាង ២០០ម៉ែត្រហើយ សម្រាប់ជួយស្រោចស្រពដំណាំស្រូវប្រាំងប្អូនប្រជាកសិករ នាឆ្នាំបន្ទាប់ ពីព្រោះស្រុកមង្គលបូរី ជាស្រុកមួយប្រឈមនឹងការខ្វះខាតទឹកស្ទើររៀងរាល់ឆ្នាំ ដោយសារបងប្អូនប្រជាកសិករធ្វើលើសផែនការ។ លោកបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការខួងអណ្តូងទឹក ដើម្បីជួយសង្គ្រោះស្រូវបងប្អូនប្រជាកសិករជាជម្រើសចុងក្រោយ។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា ៖ នៅស្រុកមង្គលបូរី ប្រជាកសិករបានបង្កបង្កើនផលស្រូវប្រាំងលើកទី២ មានប្រមាណ ៣ម៉ឺនហិកតា លើសផែនការ ហើយកំពុងប្រឈមនិងការខ្វះទឹក។ លោកបានបញ្ជាក់ថា…

  • គ.ជ.ប ជូនដំណឹងពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    គ.ជ.ប ជូនដំណឹងពីកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)បានជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ អំពីគជប នឹងត្រូវរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ គ.ជ.បបានឱ្យដឹងដែរថាកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ ព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជ.ប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ៕ ដោយ ៖ ម៉ាដេប៉ូ

  • ត្រឹមតែជាង ២ខែ បុគ្គលស្វ័យនិយោជន៍ និងសមាជិកប.ស.ស. ក្នុងបន្ទុក ជាង ៧៤ម៉ឺននាក់ទៅទទួលសេវាព្យាបាលឥតគិតថ្លៃ

    ត្រឹមតែជាង ២ខែ បុគ្គលស្វ័យនិយោជន៍ និងសមាជិកប.ស.ស. ក្នុងបន្ទុក ជាង ៧៤ម៉ឺននាក់ទៅទទួលសេវាព្យាបាលឥតគិតថ្លៃ

    (ភ្នំពេញ)៖ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងប្រាប់អ្នកយកព័ត៌មាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្តែងការពេញចិត្តចំពោះគោលនយោបាយ របស់រដ្ឋាភិបាលក្នុងការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស (បេឡាជាតិសន្តិសុខសង្គម)។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានមើលឃើញពីគុណប្រយោជន៍ នៃការប្រើប្រាស់បណ្ណប.ស.ស ដែលធ្វើឱ្យសេដ្ឋកិច្ចក្នុងគ្រួសាររបស់ពួកគាត់មានភាពលំនឹង ។ លោក ហេង សុផាន់ណារិទ្ធ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស មានសមាជិកគោលដៅសរុបចំនួន ១៣៥ ៣៤១នាក់ (ស្រី៨៣២ ៤៦នាក់) ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ១១៦ ០៧០នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១៩២ ៧១នាក់ ។ អគ្គនាយករង ប.ស.ស រូបនេះបន្ថែមថា ដោយទទួលការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ការទៅទទួលសេវាព្យាបាលនៅមូលដ្ឋានសុខាភិបាល…

  • អបអរសាទរគម្រប់ខួប១៥ឆ្នាំ ហាងម៉ូទ័រកាហ្វេ (Motor Café) «ឧត្តមភាពនៃសេវាកម្ម ម្ហូបអាហារ និងគំនិតច្នៃប្រឌិត»

    អបអរសាទរគម្រប់ខួប១៥ឆ្នាំ ហាងម៉ូទ័រកាហ្វេ (Motor Café) «ឧត្តមភាពនៃសេវាកម្ម ម្ហូបអាហារ និងគំនិតច្នៃប្រឌិត»

    កាលពីល្ងាច ថ្ងៃពុធ ទី ៣១ ខែមករា ឆ្នាំ​ ២០២៤  ហាងម៉ូទ័រកាហ្វេ (Motor Café)  ដែល ជាភោជនីយដ្ឋានដ៏និយមពីសំណាក់មហាជនបានអបអរនូវវឌ្ឍនភាពរបស់ខ្លួន បន្ទាប់ពីដំណើរការដ៏ជោគជ័យអស់រយៈពេល ១៥ឆ្នាំមកហើយ។ ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ម៉ូទ័រកាហ្វេ ប្រកាន់ខ្ជាប់នូវការតាំងចិត្តយ៉ាងមោះមុតចំពោះ ឧត្តមភាពនៃ សេវាកម្ម ម្ហូបអាហារ និងគំនិតច្នៃប្រឌិត។ ហាងម៉ូទ័រកាហ្វេ បានប្រារព្ធកម្មវិធី “រីករាយខួបអនុស្សាវរីយ៍ ១៥ឆ្នាំ ក្នុងចេតនាថ្លែងអំណរគុណ អតិថិជនដែលបាននិងកំពុងបន្ដគាំទ្រទាំងម្ហូបអាហារនិងសេវាកម្ម នាពេលកន្លង និងដើម្បីអបអរសាទរលើនិរន្តរភាព វឌ្ឍនភាព និងភាពជោគជ័យ ក្នុងវិស័យម្ហូបអាហារ និងបដិសណ្ឋារកិច្ច ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅនេះ។ ក្នុងពិធីនេះដែរក៏មានការជួបជុំថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ និងឆ្លៀតឱកាសជួបជុំអតិថិជន និងអ្នកគាំទ្រពិសេសរបស់ខ្លួនផងដែរ ជាមួយកម្មវិធីជបលៀង ព្រមជាមួយនិងការផ្តល់ជូនពិសេសៗជាច្រើន ។ ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ លោកស្រី ពុធ ធីតា ស្ថាបនិក និងជាម្ចាស់ហាងម៉ូទ័រកាហ្វេបានថ្លែងថា៖  « ជាការពិតណាស់កត្តាជោគជ័យរបស់យើង ដែលបានឈរជើងរហូតមកដល់ឆ្នាំទី១៥នេះ គឺកើតចេញពីការគាំទ្រដ៏មានតម្លៃរបស់អតិថិជន និងកិច្ចសហការជាមួយដៃគូផ្គត់ផ្គង់ទាំងអស់ដែលជួយឱ្យយើងអាចបំពេញបេសសកម្ម សម្រេចទស្សនវិស័យរបស់យើង។ ពួកយើងមានចក្ខុវិស័យសម្រាប់ការរីកចម្រើនឆ្ពោះទៅមុខជានិច្ច ដើម្បីបំពេញគ្រប់តម្រូវការរបស់អតិថិជន។»…

  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ ការបោះឆ្នោតនៅកម្ពុជាចែកចេញជា២ប្រភេទ គឺការបោះឆ្នោតសកល និង អសកល

    ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ៖ ការបោះឆ្នោតនៅកម្ពុជាចែកចេញជា២ប្រភេទ គឺការបោះឆ្នោតសកល និង អសកល

    តាកែវ ៖ កាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅស្រុកគីរីវង្ស ខេត្តតាកែវ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត សមាជិកគណៈកម្មា ធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តតាកែវក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា មកពីស្រុកគិរីវង់ ស្រុកកោះអណ្តែត និងស្រុកបុរីជលសារ នៃខេត្តតាកែវ ដែលជាអង្គបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងដំណើរការនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សា ឃុំ/សង្កាត់ ក្នុងតំណែង ជាអង្គបោះឆ្នោត នៅក្នុងក្របខណ្ឌ នៃភូមិភាគនីមួយៗ។ ឯកឧត្តម បញ្ជាក់បន្តថា កម្ពុជាមានការបោះឆ្នោត២ប្រភេទ គឺការបោះឆ្នោតសកល និងការបោះឆ្នោតអសកល។ ការបោះឆ្នោតបែបសកល គឺមានការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ដោយឡែកការបោះឆ្នោតបែបអសកល មានដូចជាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើម។ ឯកឧត្តមបណ្ឌិត បាន បញ្ជាក់…

  • គណៈមេធាវីកម្ពុជារៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ប្រមូលបច្ច័យយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុង ឧដុង្គម៉ែជ័យ

    គណៈមេធាវីកម្ពុជារៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី ប្រមូលបច្ច័យយកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុង ឧដុង្គម៉ែជ័យ

    (ភ្នំពេញ)៖ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សា សមាជិក សមាជិកាគណៈមេធាវី និងបុគ្គលិក នៃគណៈមេធាវី បានផ្ដួចផ្ដើមបុណ្យ (ផ្កាប្រាក់សាមគ្គី មេធាវី ) ដើម្បីប្រមូលបច្ច័យ យកទៅកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។ ពិធីបុណ្យផ្កាប្រាក់សាមគ្គីមេធាវីនេះ ផ្តួចផ្តើមឡើងដោយឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវនិងមានការអញ្ជើញចូលរួមដោយ អតីត ប្រធាន គណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី ថ្នាក់ដឹកនាំ គណៈមេធាវី ថ្នាក់ដឹកនាំ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងបុគ្គលិកទាំងអស់ របស់គណៈមេធាវី ។ ឯកឧត្តម ប្រធានគណៈមេធាវី បានថ្លែងអំណរគុណ អតីតប្រធាន គណៈមេធាវី សមាជិក-សមាជិកាក្រុមប្រឹក្សាគណៈមេធាវី សមាជិក-សមាជិកាគណៈមេធាវី ថ្នាក់ដឹកនាំ គណៈមេធាវី…

  • កាកបាទក្រហមកម្ពុជា បើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១

    កាកបាទក្រហមកម្ពុជា បើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១

    (ព្រះសីហនុ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» ដែលប្រព្រឹត្តទៅនៅឆ្នេរជំទាវម៉ៅ ថ្ម៣ដុំ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីមន្ត្រី អ្នកស្ម័គ្រចិត្ត នៃទីស្នាក់ការកណ្តាល ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិ និងយុវជនកាកបាទក្រហមកម្ពុជានៃសាខាខេត្តព្រះសីហនុ ស្ទឹងត្រែង កំពត កែប កំពង់ស្ពឺ ខេត្តកោះកុង និងសៀមរាប សរុបចំនួន ២៣៤នាក់ ។ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍ថា ការបោះជំរំយុវជននាពេលនេះ គឺជាការផ្ដល់ឱកាសឱ្យមានការជួបជុំ ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បណ្ដុះផ្នត់គំនិត ស្មារតី ការចេះចែករំលែក ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាពវិជ្ជមាន ដើម្បីក្លាយជាកូនល្អ…

  • ឯកឧត្តម វង សូត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅវត្តបុទុម្ពរ ហៅវត្តសៀមបោយ

    ឯកឧត្តម វង សូត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅវត្តបុទុម្ពរ ហៅវត្តសៀមបោយ

    (កំពង់ចាម)៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា  និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា នៅវត្តបុទុម្ពរ ហៅវត្តសៀមបោយ ស្ថិតនៅភូមិសៀមបោយ ឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម វង សូត លើកឡើងថា ផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់សម្ដេចបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញ និងអនុវត្តប្រកបដោយជោគជ័យ នូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការកែទម្រង់មុតស្រួចជាច្រើន សំដៅជំរុញនូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យប្រកប ដោយចីរភាព និងបរិយាប័ន្ន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តម វង សូត គូសបញ្ជាក់ថា មហាកុដិ និងសមិទ្ធិផលនានា ដែលបានកសាងឡើង និងសម្ពោធដាក់ឲ្យប្រើប្រាស់ នាឱកាសនេះ គឺជាសមិទ្ធិផលថ្មី ដែលបង្ហាញឱ្យឃើញពីការរីកចម្រើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នេះ គឺ ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានោះ…