Category: ព័ត៌មានជាតិ

  • ជនសង្ស័យ ៩៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៩ ខែកុម្ភៈ

    ជនសង្ស័យ ៩៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាប បទល្មើស គ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៩ ខែកុម្ភៈ

    (ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបាន ឲ្យដឹងថា ជនសង្ស័យចំនួន៩៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៤២ករណី ទូទាំងប្រទេស នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៩៤នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៧នាក់ស្រី ៣នាក់ ដឹកជញ្ជូន រក្សាទុក ២១ករណី ឃាត់ ៣៥នាក់ស្រី ៥នាក់ បើកបរក្រោម ឥទ្ធិ ពល ២ករណី ឃាត់ ២នាក់ស្រី ០នាក់ប្រើប្រាស់ ១៧ករណី ឃាត់ ៥០នាក់ស្រី ១នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៩ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ស្នើ ២៦,៤៤ក្រាម និង២១កញ្ចប់តូច។ លទ្ធផលខាងលើ ១២អង្គភាពបាន ចូលរួម បង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • បង្កាន់ដៃជណ្តើរឈើចំនួន ៣កន្លែង នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំដំឡើង ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរ

    បង្កាន់ដៃជណ្តើរឈើចំនួន ៣កន្លែង នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំដំឡើង ដើម្បីសម្រួលការឡើង-ចុះ និងសុវត្ថិភាពភ្ញៀវទេសចរ

    (ភ្នំពេញ)៖ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋាន អភិវឌ្ឍន៍ ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរ ឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើង ចុះ របស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា៖សម្រាប់1កន្លែងទាំងបី ដែលក្រុមការ ងារ របស់អាជ្ញាធរអប្បរាដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុច កណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល) របស់ប្រាសាទអង្គរវត្ត។ ទាក់ទិនក្នុងរឿងនេះប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុង គោល បំណងជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរផង និងក៏ជួយការពារ គ្រោះ ថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផង។ ប្រការទី២ គឺជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះផ្ទាល់ទៅលើថ្មប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់ជាដើម ជាពិសេសជួយសម្រួលបានច្រើន ដល់ភ្ញៀវទេសចរនៅរដូវធ្លាក់ភ្លៀងបង្ការកុំឱ្យរអិលទៀតផង។ លោក ផានេត បន្ថែមទៀតថា ការដំឡើងបង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើ លើ ដើម្បីការពារកុំឱ្យច្រេះ និងមិនឱ្យប៉ះពាល់ដល់សោភ័ណភាព នៃប្រាសាទនោះទេ ។…

  • ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨ ក្នុងខេត្តក្រចេះ

    ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨ ក្នុងខេត្តក្រចេះ

    (ភ្នំពេញ)៖ «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតជូនខ្លួនឯង និងបោះឆ្នោតដើម្បីការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ»។ នេះជាការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ នៅខេត្តក្រចេះ ស្ថិតក្នុងមណ្ឌលភូមិភាគ៨ ដោយមានការអញ្ជើញចូលរួមពីអង្គបោះឆ្នោត និងថ្នាក់ដឹកនាំសរុបជាង ៣០០នាក់ ។ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ បានឱ្យដឹងថា ខេត្តក្រចេះ មានសមាជិក្រុមប្រឹក្សាឃុំសង្កាត់សរុបចំនួន ៣០០នាក់ក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានចំនួន ២៤៤នាក់ និងសមាជិករដ្ឋសភាចំនួន ៣នាក់ សរុប ២៤៧ នាក់។ ពិធីបោះឆ្នោតនឹងប្រព្រឹទ្ធទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខ ហើយគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១ ។ គួរបញ្ជាក់ថា ភូមិភាគទី៨ មានអាសនៈចំនួន ៦ និងបណ្ឌលខេត្តចំនួន ៦ រួមមានខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី…

  • តើត្រណមអ្វីខ្លះដែលគេហាមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន?

    តើត្រណមអ្វីខ្លះដែលគេហាមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន?

    (ភ្នំពេញ)៖ ជនជាតិចិនឬអ្នកជាប់សែស្រឡាយចិននៅពេលនេះ ចាប់ផ្តើមរៀបចំទទួលថ្ងៃចូលឆ្នាំប្រពៃណីរបស់ខ្លួន។ នៅថ្ងៃដំបូងពោលគឺថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះជាថ្ងៃសែនព្រេន ជីដូនជីតា ឬសាច់ញាតិដែលបានចែកឋានទៅ។សម្រាប់ថ្ងៃទី ១០,១១និងទី១២ជាថ្ងៃបុណ្យចូលឆ្នាំថ្មី។ ចាប់ពីថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីទៅ បងប្អូនប្រជាជនចិន មានទំនៀមទំលាប់ចៀសវាងចំនុចមួយចំនួន ឬអាចនិយាយថា មានតំណមមួយចំនួនដែលមិនគួរធ្វើក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួន មានដូចជា៖ ១)ហាមធ្វើការសម្អាតផ្ទះសម្បែង មុនថ្ងៃបុណ្យចូលឆ្នាំថ្មីមកដល់ជាទូទៅជនជាតិចិនតែងធ្វើការត្រៀមសម្អាតផ្ទះសម្បែង រួចជាស្រេច។ហេតុនេះនៅពេលថ្ងៃបុណ្យចូលឆ្នាំថ្មីឈានមកដល់ក្នុងរយៈពេល៣ថ្ងៃនេះគេបានហាមធ្វើការសម្អាតផ្ទះសម្បែងដូចជា បោស ជូត លាងចាន ឬសម្បីតែចោលសំរាមក្នុងថ្ងៃនេះផងដែរ។ការធ្វើដូច្នេះគេប្រៀបដូចជាការនាំជោគលាភឬប្រាក់កាសចេញពីផ្ទះសម្បែងដូច្នេះដែរ។ ២)ហាមធ្វើរបស់បែកបាក់ ជនជាតិចិនមានជំនឿថាការធ្វើឱ្យរបស់បែកបាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ជាការបង្កើតរឿងរាវអាក្រក់ក្នុងនេះដូចជាធ្វើឱ្យគ្រួសារបែកបាក់ឬមានអ្នកបាត់បង់ជីវិតថែមទៀត។ហេតុនេះគេមានការប្រយ័ត្នប្រយែងណាស់។ក្នុងអំឡុងពេលនេះគេមិនសូវប៉ះពាល់របស់របរណាមួយដែលងាយបែកបាក់ឬងាយខូចខាតឡើយ ។ ទោះបីយ៉ាងណាបើសិនធ្វើដោយមិនបានតាំងចិត្ត ឬកើតបញ្ហាដោយចៃដន្យណាមួយគេអាចដោះស្រាយបំបា់តចង្រៃឧបទ្រពទាំងនេះដោយការនិយាយពាក្យថា”luo di kai hua” ដែលមានន័យថាផ្កាតែងតែរីកស្គុះស្គាយនៅពេលធ្លាក់ដល់ផ្ទៃដីហើយ។ ៣)ហាមប្រើរបស់មុត ជនជាតិចិនមានជំនឿថាការប្រើរបស់មុតក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីចាត់ទុកថាជាការកាត់ជោគលាភទៅជាមួយ ហេតុនេះគេមិនសូវប្រើប្រាស់ដូចជាកាំបិត កន្រ្តៃក្នុងថ្ងៃចូលឆ្នាំថ្មីទេ។ ៤)ហាមបោកគក់សម្លៀកបំពាក់ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ប្រជាជនចិនត្រណមមិនឱ្យបោកគក់សម្លៀកបំពាក់នៅថ្ងៃដំបូងនិងថ្ងៃ ទី២នៃថ្ងៃចូលឆ្នាំឡើយ ព្រោះថា ថ្ងៃទាំងពីរនេះត្រូវជាថ្ងៃដែលកំណើតរបស់ទេវតាទឹក (Shuishen)។ ៥)ជនជាតិចិនហាមកក់សក់ក្នុងថ្ងៃបុណ្យចូលឆ្នាំជនជាតិចិន មានត្រណមួយគឺ ពួកគេមិន កក់សក់ថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំថ្មីឡើយពីព្រោះថានោះប្រៀបដូចលាងជម្រះសំណាង និងជោគជ័យសម្រាប់ឆ្នាំថ្មី។ ៦)ហាមមុតរបស់ស្រួចដោយសារចៀសវាងកើតឡើងដោយចៃដន្យណាមួយពួកគេច្រើនមិនសូវប្រើប្រាស់កាំបិតឬកន្ត្រៃយ៍ ព្រោះបើមានគ្រោះថ្នាក់កើតឡើងវាត្រូវបានគេចាត់ទុកថាជាគ្រោះចង្រៃនិងធ្វើឲ្យខាតបង់ទ្រព្យធន។ ៧)ហាមចូលបន្ទប់អ្នកដទៃ និងហាមអ្នកដទៃចូលបន្ទប់ដេកខ្លួន ជនជាតិមួយនេះមានជំនឿថាការចូលទៅក្នុងបន្ទប់អ្នកដទៃ ឬឱ្យអ្នកដទៃចូលមកបន្ទប់របស់យើងចាត់ទុកថាជាគ្រោះចង្រៃខ្លាំងណាស់ ។…

  • ឥណ្ឌាសន្យាបន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា

    ឥណ្ឌាសន្យាបន្តគាំទ្រការបណ្ដុះបណ្ដាលនគរបាលជាតិ និងផ្ដល់ជំនួយសម្ភារៈបន្ថែមទៀតដល់ក្រសួងមហាផ្ទៃកម្ពុជា

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជាបន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយ សម្ភារៈផ្សេងៗ ដល់មន្ត្រីនគរបាលជាតិ កម្ពុជា។ ការបញ្ជាក់ពីលោកជំទាវឯកអគ្គរដ្ឋទូត ឥណ្ឌា បានធ្វេីឡេីងនាឱកាសឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនលោកជំទាវ ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃសុក្រទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និង រដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល តាមរយៈការផ្ដល់អាហារូបករណ៍រយៈពេលខ្លី-វែង ទៅសិក្សាជំនាញផ្សេងៗ នៅប្រទេសឥណ្ឌាជូនមន្ត្រីនគរបាលកម្ពុជា។ លោកជំទាវបណ្ឌិតក៏បានអបអរសាទរជូន ឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងកោតសរសើរចំណាត់ការប្រកប ដោយប្រសិទ្ធភាពរបស់ក្រសួងមហាផ្ទៃក្នុងការបង្ក្រាបបទល្មើសផ្សេងៗ រួមទាំងឧក្រិដ្ឋកម្មឆ្លងដែន សំដៅថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជាពិសេស បង្កើនទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរមកប្រទេសកម្ពុជា៕ ដោយ / គ្រី សម្បត្តិ

  • ឆ្នាំ២០២៤ មន្ទីរសាធារណការខេត្តបាត់ដំបង អនុវត្តគម្រោងជួសជុលថែទាំផ្លូវកៅស៊ូជាង ២០គីឡូម៉ែត្រ

    ឆ្នាំ២០២៤ មន្ទីរសាធារណការខេត្តបាត់ដំបង អនុវត្តគម្រោងជួសជុលថែទាំផ្លូវកៅស៊ូជាង ២០គីឡូម៉ែត្រ

    បាត់ដំបង៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបងកំពុង ដំណើរ ការដ្ឋានស្ថាបនាកែលម្អស្តារផ្លូវប្រភេទDBSTនិងពង្រីកតួថ្នល់ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់អូរចារ ក្រុង-ខេត្តបាត់ ដំបង។ លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ ដំបងបានប្រាប់ឱ្យ ដឹងថា ឆ្នាំ២០២៤នេះមន្ទីរទទួលទទួល បាន គម្រោងជួសជុល ថែទាំផ្លូវ ចំនួនប្រាំបួនគម្រោង មានប្រវែង សរុប ជាង២០គីឡូម៉ែត្រ។កាលពី ឆ្នាំ២០២៣ កន្លងទៅមន្ទីរអនុវត្តគម្រោង ចំនួន៤ សម្រេចបានលទ្ធផល១០០ភាគរយ។ លោក ព្រួញ  រិទ្ធថា បន្តថា ឆ្នាំ២០២៤ មន្ទីរបានដាក់គម្រោង អាទិភាពចំនួន ៩គម្រោង ជាប្រភេទផ្លូវក្រាលកៅស៊ូDBST។ ក្នុងនោះមានដូចជាការពង្រីកកំណាត់ផ្លូវជាតិលេខ៥, ការចាក់ក្រាលកៅស៊ូផ្លូវ១៥៧Aនិង គម្រោងស្តារ ជួសជុល កែលម្អផ្លូវ រងការខូចខាត ដោយសារតែគ្រោះទឹកជំនន់កន្លងទៅ ព្រមទាំង ដាក់ ពង្រាយក្រុមការងារឱ្យជួសជុល ថែទាំនៅលើកំណាត់ផ្លូវផ្សេងៗ មួយចំនួនទៀត។ ជាមួយគ្នានេះដែរលោកប្រធានមន្ទីរសាធារណការខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួម ក្នុងការថែទាំផ្លូវ និងប្រព័ន្ធលូរំដោះ ទឹកឱ្យបានល្អ ។ជាពិសេសសូមចូលរួមទប់ស្កាត់ ពីការរំលោភលើដី ចំណីផ្លូវ ដូចជាការសាងសង់សំណង់រឹង,ការចាក់ដីលំនៅ ឋាន…

  • ក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប

    ក្រុមប្រឹក្សាខេត្តបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប

    សៀមរាប៖កាលពី ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្ត សៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ ឆ្នាំទី៥ ជាឆ្នាំចុ ងក្រោយ នៃអាណត្តិទី៣ នៅសាលប្រជុំសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ឹង គឹមលាង ។ ក្នុងឱកាសនេះលោក អ៊ឹង គឹមលាង បានវាយតម្លៃខ្ពស់ចំពោះ លទ្ធផល ការងារប្រចាំខែមករា ព្រមទាំងបានជំរុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុក ដាក់ខ្ពស់ ក្នុងកិច្ចកសាង និង អភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅលើ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និង អនុវត្តឱ្យខាងតែបាននូវទិសដៅរបស់ រាជរដ្ឋា ភិបាលនីតិកាលទី៧ សំខាន់លើការពន្លឿន ក្នុងការចុះបញ្ជីដីធ្លីឱ្យបាន រួចរាល់នៅឆ្នាំ២០២៥ ៕ដោយ…

  • ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ

    ប្រកាសចូលកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ

    បន្ទាយមានជ័យ៖ឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការ កងរាជ អាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេសកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសលោក អនុសេនីយ៍ឯក ហ៊ូ សារី មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចូល មកកាន់តំណែងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅ ជំនួសលោកវរសេនីយ៍ត្រី ជា ពិសី ដែលត្រូវឡើងមកជាប្រធាន មន្ទីរ សម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោក កែវ តារារស្មី អភិបាលស្រុក អូរជ្រៅ និងលោក តាន់ ស្វាង ប្រធានក្រុមប្រឹក្សាស្រុក មេបញ្ជាការ រងកងរាជអាវុធខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។ ក្នុងឱកាសនេះឧត្តមសេនីយ៍ត្រី បោន ប៊ិន បាននាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា ជូនដល់ នាយទាហាន…

  • បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យវាយ តម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឱ្យចូលនិវត្តន៍

    បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រួតពិនិត្យវាយ តម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឱ្យចូលនិវត្តន៍

    កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិកា រ សឹករងកំពង់ធំ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈនៅទីបញ្ជាការ បាន ដឹកនាំកិច្ចប្រជុំ ក្រុមការងារវាយតម្លៃលក្ខណៈ សម្បត្តិយោធិន ត្រូវដាក់ឱ្យ ចូលសោធន និវត្តន៍ ឆ្នាំ២០២៤ ។ លោកវរសេនីយ៍ទោ នូ វុទ្ធា នាយការិយាល័យទី១ នៃបញ្ជាការដ្ឋាន តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានអានសេចក្តីសម្រេច នៃការ រៀបចំ ក្រុមការងារវាយតម្លៃលក្ខណៈសម្បត្តិយោធិនដាក់ឱ្យចូលសោធននិវត្តន៍ និងបញ្ជាក់ជូនអំពីផែនការកំណត់របស់យោធភូមិភាគទី៤ និងផែន ការ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្តីពីការដាក់ យោធិនឱ្យចូលសោធននិវត្តន៍ នៅតាមកងឯក ភាព និងស្ថាប័នចំណុះ ទីបញ្ជាការសម្រាប់ឆ្នាំ២០២៤ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ ជូនអង្គប្រជុំអំពីការ ណែនាំ របស់ថ្នាក់ដឹកនាំអគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក និង បញ្ជាការ ដ្ឋានយោធភូមិភាគទី៤ ស្ដីអំពីលក្ខណៈសម្បត្តិ ដែលត្រូវវាយ តម្លៃដាក់យោធិនឱ្យចូលសោធននិវត្តន៍ នៅឆ្នាំ២០២៤ ៕ដោយ៖ ប៊ុន…

  • អាជីវករលក់រណ្ដាប់សែនចូលឆ្នាំចិនផ្សារបានលុង ឆ្នាំនេះ

    អាជីវករលក់រណ្ដាប់សែនចូលឆ្នាំចិនផ្សារបានលុង ឆ្នាំនេះ

    រតនគិរី៖ ក្នុងក្រុងបានលុង នៃខេត្តរតនគិរី ស្របពេលដែលពិធី សែន បុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន នឹងចូលមកដល់នៅថ្ងៃសុក្រទី៩ ខែ កុម្ភៈ យើងសង្កេតឃើញថាអាជីវករលក់គ្រឿងរណ្ដាប់សែននិងគ្រឿងតុបតែងលម្អផ្ទះហាក់មមាញឹកខ្លាំងក្នុងការលក់ដូរ។ចាប់តាំងពីព្រឹកព្រលឹមថ្ងៃទី៨ ខែកុម្ភៈ ផ្សារក្រុងបានលុងមានប្រជាពល រដ្ឋទាំងស្រីប្រុសចម្រុះគ្នាទាំងមានដើមកំណើតចិន អ្នកជាប់សែ ស្រឡា យ ចិន ក៏ដូចជាអ្នកមិនជាប់សែស្រឡាយចិន ម្នីម្នាទិញទំនិញ នានា សាច់ ជ្រូក មាន់ ទា មីស្រស់ បន្លែ ផ្លែឈើ។ល។សម្រាប់ទុក ធ្វើម្ហូប សែននិងត្រៀមទទួលទេវតាឆ្នាំថ្មី។ អ្នកស្រី លី ឡេង អាជីវករលក់ដូរគ្រឿងរណ្តាប់សែនចិន នៅក្នុងផ្សារ ក្រុងបានលុង បានប្រាប់ថា ការលក់ដូរគ្រឿងរណ្តាប់សែន និងគ្រឿង លម្អតុបតែងផ្ទះក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះនៅកន្លែងការលក់ដូររបស់ អ្នកស្រីហាក់មានការធ្លាក់ចុះជាងឆ្នាំមុនបន្តិច បើធៀបនឹងឆ្នាំមុន ដោយ សារអ្នកទិញមួយចំនួនបានកាត់បន្ថយការទិញ ត្បិតថាស្ថានភាព សេដ្ឋកិច្ចមិនសូវល្អប្រសើរ។ ដោយឡែកអ្នកស្រី ម៉េង ហាក់ អាជីវករលក់ផ្លែឈើ និងផ្កាភ្ញី ហាក់ផ្ទុយ ពីអ្នកស្រី លី ឡេង។…