Category: ព័ត៌មានជាតិ

  • ក្រសួងកិច្ចការនារីក្រើនរំលឹកដល់យុវជន យុវនារីកុំឱ្យយល់ច្រឡំអត្ថន័យថ្ងៃទី១៤ ខែកុម្ភៈដែលប្រាសចាកសីលធម៌សង្គម

    ក្រសួងកិច្ចការនារីក្រើនរំលឹកដល់យុវជន យុវនារីកុំឱ្យយល់ច្រឡំអត្ថន័យថ្ងៃទី១៤ ខែកុម្ភៈដែលប្រាសចាកសីលធម៌សង្គម

    (ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញសេចក្តីអំពាវនាវមួយដោយបញ្ជាក់ថាបន្ទាប់ពីសង្កេតឃើញថាមានប្រជាពលរដ្ឋ និងយុវជន យុវនារីមួយ ចំនួននៅមានការយល់ខុស និងភាន់ច្រឡំលើអត្ថន័យនៃថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សមួយចំនួន ជាពិសេសគ្រិស្តសាសនិកជនបានកំណត់ថាជា ទិវានៃក្ដីស្រឡាញ់ ដោយប្រើប្រាស់ថ្ងៃនេះ ប្រព្រឹត្តសកម្មភាពដែលពុំគួរគប្បី ប្រាសចាកសីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏ល្អ ផូរផង់របស់ខ្មែរយើង។ ជាមួយគ្នានេះក្រសួងកិច្ចការនារី បានក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ខ្មែរ សូមមេត្តាប្រកាន់ខ្ជាប់នូវកិត្តិយស សេចក្តីថ្លៃថ្នូរ ព្រមទាំងចូលរួមថែរក្សា និងលើកស្ទួយ កិត្យានុភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ដែលជាមរតកដ៏ថ្លៃថ្លាបន្សល់ទុកតាំងពី បុរាណកាលមក ហើយគួរសិក្សាស្រាវជ្រាវ ស្វែងយល់ឱ្យបានស៊ីជម្រៅ គ្រប់ជ្រុងជ្រោយលើអត្ថ ន័យ និងខ្លឹមសារនៃទិវានៃក្តីស្រឡាញ់ នេះ។ ជាថ្មីម្តងទៀត ក្រសួងកិច្ចការនារី មានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាណាព្យាបាល អាជ្ញាធរពាក់ព័ន្ធ យុវជន យុវនារី នឹងចូលរួមផ្សព្វផ្សាយ អប់រំ ណែនាំដល់បងប្អូន កូន ចៅ សាច់ញាតិ ឬក្រុមគ្រួសារ…

  • ភ្ញៀវទេសចរជាងមួយលាននាក់ដើរកម្សាន្តពេលចូលឆ្នាំចិន

    ភ្ញៀវទេសចរជាងមួយលាននាក់ដើរកម្សាន្តពេលចូលឆ្នាំចិន

    ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមបាននាំមកនូវលំហូរភ្ញៀវទេសចរយ៉ាងច្រើនមកកាន់ប្រទេសកម្ពុជា ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១លាន ៥ម៉ឺននាក់ធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែកុម្ភៈ ឆ្នាំ ២០២៤។ របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈបានឱ្យ​ដឹងថា ភ្ញៀវទេសចរជាតិមានជិតមួយលាននាក់ និងភ្ញៀវទេសចរបរទេសជាងប្រាំម៉ឺននាក់។ មានប្រាំខេត្តដែល​ទទួល​បាន​ភ្ញៀវ​ទេសចរច្រើន​ជាងគេរួមមាន ព្រះសីហនុ សៀមរាប បាត់ដំបង ប៉ៃលិន និង ខេត្តកែប។ ​ខេត្ត​ព្រះសីហនុឈរលំដាប់លេខ១ ដោយ​ទទួល​បាន​ភ្ញៀវទេសចរជាតិសរុបជិត៣០ម៉ឺននាក់ និងភ្ញៀវបរទេសជាង១០ម៉ឺននាក់​។​ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុឱ្យដឹងថា ចំនួនភ្ញៀវទេសចរនេះបានកើនឡើង ២០ភាគរយ ធៀបនឹងឆ្នាំមុន។ ឆ្នេរស្អាតៗរបស់ខេត្តនេះ ដូចជា ឆ្នេរកោះរ៉ុង ឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះ ជាកន្លែងទាក់ទាញភ្ញៀវបានច្រើនបំផុត។ ខេត្ត​កែបថ្មីៗនេះ​ទទួល​បាន​ពាន​រង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​លើក​ទី៤ឆ្នាំ ២០២៤។ ខេត្តនេះមានភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​ ៧ម៉ឺននាក់ពោលគឺកើនឡើងជាង ៨ភាគរយធៀបនិងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ខេត្ត​កែប។ ខេត្តសៀមរាប ដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប មានភ្ញៀវទេសចរជាង១១ម៉ឺននាក់…

  • ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់មកកម្សាន្តនៅខេត្តកែប

    ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់មកកម្សាន្តនៅខេត្តកែប

    កែប:នៅខេត្តកែប នាឱកាសបុ ណ្យ ចូលឆ្នាំចិន មា នភ្ញៀវទេសចរជាតិ-អន្តរជាតិមកទ ស្សនាកម្សាន្ត នៅខេត្តកែប ចំនួន ៧៣ ១៤៥ នាក់ ក្នុងនោះភ្ញៀវទេស ចរជាតិមានចំនួន ៧២ ៤៩៤ នាក់ ភ្ញៀវទេសចរអន្តរជាតិចំនួន ៦៥១ នាក់ និងមានរថយន្តរាប់ពាន់គ្រឿង ។ ចំនួនភ្ញៀវដ៏ច្រើននេះ បើប្រៀបធៀបជាមួយនឹងការសរុប នៃទីតាំងកម្សា ន្តជាច្រើនក្នុងតំបន់ ដែលរដ្ឋបាលខេត្តមានបច្ចុប្បន្ន ពិតជាច្រើនលើសលប់ ហួសពីការស្មាន ។ ដូច្នេះ អាជ្ញាធរខេត្តកែប បានណែនាំដល់មន្ត្រី ជំនាញក្នុងខេត្ត ឲ្យធ្វើការផ្សព្វផ្សាយ នូវវិធានការការពារ និងទប់ស្កាត់ដ៏ហ្មត់ចត់ ដើម្បីកុំឱ្យបញ្ហាមិនល្អណាមួយកើត ឡើង នៅក្នុងសហគមន៍ នៃតំបន់ទេសចរណ៍នានា ទូទាំងខេត្តកែប។ ខេត្តកែបជាខេត្តមួយ សម្បូរទៅដោយកន្លែងកម្សាន្តជាច្រើន ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាល ខេត្ត បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកែប ជាខេត្តទេសចរណ៍ដ៏ប្រណិត និង មានការប្រឡង…

  • មេបញ្ជាការសឹករងខេត្តកំពង់ធំ៖ យោធិនណាមានពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបានលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ

    មេបញ្ជាការសឹករងខេត្តកំពង់ធំ៖ យោធិនណាមានពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបានលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ

    កំពង់ធំ៖ មេបញ្ជាការសឹករងខេត្តកំពង់ធំ បានរំលឹកដល់យោធិនគ្រប់រូប ត្រូវបំពេញភារកិច្ចស្របតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្នុងករណីមានយោធិនណាម្នាក់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវបានលុបឈ្មោះចេញពីបញ្ជីក្របខ័ណ្ឌ និងត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរំលឹកដូច្នេះក្នុងឱកាសផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅលើឆាកអន្តរជាតិ ក្នុងតំបន់ និងការអភិវឌ្ឍរីកចម្រើនថ្មីៗរបស់ព្រះរាជាណាចក្រកម្ពុជា និងអប់រំពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ ឧត្តមសេនីយ៍ទោក៏បានដាក់បទបញ្ជា និងក្រើនរំលឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវតែស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានបូរណភាពទឹកដី និងដាច់ខាតការពារឱ្យបានរាជរដ្ឋាភិបាលស្របច្បាប់ ៕ដោយៈប៊ុន រដ្ឋា

  • ក្រសួងកសិកម្ម រៀបចំដាក់តាំង និងលក់បន្លែសុវត្ថិភាព នៅថ្ងៃទី១៤ ខែកុម្ភៈ

    ក្រសួងកសិកម្ម រៀបចំដាក់តាំង និងលក់បន្លែសុវត្ថិភាព នៅថ្ងៃទី១៤ ខែកុម្ភៈ

    ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា នៅថ្ងៃទិវា នៃក្តីស្រឡាញ់ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងនៅអនុញាតឱ្យដាក់តាំង និងលក់នូវបន្លែ អាហារសុវត្ថិភាព សរីរាង្គ នៅក្នុងក្រសួង ដើម្បីផ្តល់ជូនសេចក្តីស្រឡាញ់ ផ្នែកសុខភាពជូនប្រជាពលរដ្ឋខ្មែរ តាមរយៈការគិតគូរលើសុវត្ថិភាពចំណីអាហារ។ ប្រភពខាងលើនេះបានបញ្ជាក់ដែរថាលើសពីនេះ ក្រសួងលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រផលិតផលរបស់ខ្មែរ ដែលជាស្នាដៃរបស់កូនខ្មែរ និងជូនបាច់បន្លែ អាហារសុវត្ថិភាព និងសរីរាង្គ ដល់អ្នកម្តាយ និងគ្រួសារជាទីស្រឡាញ់ទាំងអស់គ្នាផងដែរ៕ដោយ៖ម៉ាដេប៉ូ

  • មន្ត្រីការបរទេសកម្ពុជាចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ នៅប្រទេសអូស្ត្រាលី

    មន្ត្រីការបរទេសកម្ពុជាចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ នៅប្រទេសអូស្ត្រាលី

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការ និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង Perth ប្រទេសអូស្ត្រាលី។ ក្នុងឳកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់អំពីអាទិភាពរបស់កម្ពុជាលើការពង្រឹងមជ្ឈភាព និងសាមគ្គីភាពអាស៊ាន ក៏ដូចជាការគាំទ្រពហុភាគីនិយម ដើម្បីឱ្យតំបន់ប្រកបដោយបរិយាបន្ន និងនីតិរដ្ឋ។ ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា កម្ពុជាស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ហើយក៏ជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ធ្វើការរួមគ្នា ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្តែង ៕ដោយៈសួង ពិសិដ្ឋ

  • ក្រសួងអធិការកិច្ចប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤

    ក្រសួងអធិការកិច្ចប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤

    ភ្នំពេញ ៖ ក្រសួងអធិការកិច្ច បានប្រារព្ធសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃចន្ទទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញក្រោមអធិបតីភាពឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សន្និបាតនៅថ្ងៃនេះ ក្នុងគោលបំណង ត្រួតពិនិត្យ វាយតម្លៃ និងបូកសរុបលទ្ធផលការងារដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣កន្លងមក និងដាក់ចេញនូវវិធានការ និងទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៤ លើការងារដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា សំដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានស្នូលនៃយុទ្ធសាស្ត្រ គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។ ឯកឧត្តមបន្ថែមថា ការប្តូរឈ្មោះ «ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច» មកជា «ក្រសួងអធិការកិច្ច» ក្នុងគោលដៅ ដើម្បីឆ្លើយតបនឹងស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា…

  • ការពារដាច់ខាតយុត្តិធម៌ និងភាពថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា (Video Inside)

    ការពារដាច់ខាតយុត្តិធម៌ និងភាពថ្លៃថ្នូររបស់គណបក្សប្រជាជនកម្ពុជា (Video Inside)
  • ឯកឧត្តម ឡាវ វ៉ាន់ លើកទឹកចិត្តដល់សិស្សានុសិស្សបញ្ចប់ថ្នាក់បឋមសិក្សាប្រឹងប្រែងបន្ត ការសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ

    ឯកឧត្តម ឡាវ វ៉ាន់ លើកទឹកចិត្តដល់សិស្សានុសិស្សបញ្ចប់ថ្នាក់បឋមសិក្សាប្រឹងប្រែងបន្ត ការសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ

    (កណ្តាល)៖ សិស្សានុសិស្ស ទាំងអស់ដែលបញ្ចប់បឋមសិក្សា ត្រូវបន្តកិច្ចខិតខំប្រឹងប្រឹង ប្រែង សិក្សាថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ឱ្យកាន់តែប្រសើរថែមទៀត ដើម្បីអនាគត របស់ ខ្លួន គ្រួសារ និងសង្គមជាតិ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណៈការនិង ដឹកជញ្ជូន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញប្រគល់សម្ភារសិក្សា ជូនដល់សិស្សានុសិស្សចំនួន ៩៥នាក់ ដែលក្នុងនោះមាន ៧៨នាក់ រៀនថ្នាក់ទី៦ និង ១៧នាក់ ជាក្មេងកំព្រា នៅសាលាបឋមសិក្សា ហ៊ុន សែន ព្រៃទទឹង ស្ថិតនៅក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។ លោក វ៉ង សាទៀង បានគូសរំលេចពីសាវតានៃការទទួលជំនួយនាថ្ងៃនេះថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងពេលដែល ឯកឧត្តម ឡាវ វ៉ាន់ បំពេញទស្សនកិច្ចនៅក្រុងឈានចូវដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពវាងវៃនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

  • ក្រុងកំពតកំពុងផ្លាស់ប្តូរមុខមាត់ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត អាស៊ាន

    ក្រុងកំពតកំពុងផ្លាស់ប្តូរមុខមាត់ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ស្អាត អាស៊ាន

    កំពត៖នៅក្នុងដំណើរចុះពិនិត្យគម្រោងកែលម្អ សោភណ ភាព សួន ច្បារ ដងព្រែកត្រង់ចំណុចទីលានកីឡាលើទឹក ក្បែររូបសំណាកសត្វផ្សោត  កាលពីពេលថ្មីៗកន្លងទៅនេះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា រដ្ឋបាលខេត្តបាននិងកំពុងអនុវត្តគម្រោងកែ លម្អ សោភណ ភា ពក្រុងជាច្រើន ។ក្នុងនោះដូចជា គម្រោងបង្កើតឆ្នេរ ខ្សាច់ កម្សាន្តពីរកន្លែង ។ទី១ ឆ្នេរខ្សាច់ ចន្លោះស្ពានចាស់ និងស្ពាន់ថ្មី និងទី២ ឆ្នេរខ្សាច់ចន្លោះស្ពាន់ថ្មី និងស្ពានរថភ្លើង។ ឯកឧត្តមបន្តថា ការរៀបចំក្រាលការ៉ូម៉ាបតាមសួនច្បារដងព្រែក កំពង់ បាយ ការបង្កើតវេរ៉ងដាបំពាក់រូបសេះសមុទ្របាញ់ទឹក នៅខាង មុខ សាលា ខេត្តចាស់ , ការកែសម្រួលទីស្ថានកីឡា លើទឹកមកជាសួនច្បារ , ការរៀបចំសណ្តាប់ធ្នាប់សំណង់នៅតាមមាត់ព្រែកត្រើយខាងលិច ដើម្បី បង្កើតផ្លូវ និងសួនច្បារ , គម្រោងរៀបចំសួនច្បារសាធារណៈ នៅទល់ មុខ វត្តត្រើយកោះជាដើម។ ឯកឧត្តមបន្តថា រដ្ឋបាល ខេត្តនឹងដាក់ឱ្យអនុវត្តគម្រោងកែលម្អ សោភណភាពបន្ថែមទៀតដូចជាពង្រីកសួនច្បារត្រង់ចំណុចកីឡាលើទឹក (បរិវេណហាត់ប្រាណ)ឱ្យកាន់តែធំលាយ ដើម្បីឱ្យ មាត់ព្រែក…