-
សាកលវិទ្យាល័យថៃល្បីៗ២៨ និងក្រុមហ៊ុនថៃនាំមុខគេ ២២មកចូលរួម “ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” ដើម្បីទាក់ទាញនិស្សិត និងអ្នកស្វែងរកការងារកម្ពុជា

(ភ្នំពេញ)៖ ក្នុងឱកាស“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” យ៉ាងហោចណាស់មានសាកលវិទ្យាល័យចំនួន ២៨ ដែលល្បីៗនៅប្រទេសថៃ និងក្រុមហ៊ុននាំមុខគេចំនួន ២២ផ្សេងទៀតបានកំពុងទាក់ទាញដល់សិស្ស និស្សិត ដែលកំពុងស្វែងរកការសិក្សានៅក្រៅប្រទេស ក៏ដូចជាអ្នកស្វែងរកការងាររបស់កម្ពុជាទៅធ្វើការនៅក្រុមហ៊ុនធំៗនៅប្រទេសថៃផងដែរ ។ គួរបញ្ជាក់ថា“ពិព័រណ៍ការសិក្សា និងការងារថៃ ២០២៤” រៀបចំឡើងដោយស្ថានឯកអគ្គរាជទូតថៃប្រចាំកម្ពុជា សហការជាមួយបណ្ដាញអតីតនិស្សិតកម្ពុជា ដែលបញ្ចប់ការសិក្សាពីប្រទេសថៃ និង Go Study Thailandដែលបាន ចាប់ផ្តើមពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៤ និង ៣០ នាទីល្ងាច នៅ CJCC សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ លោក ឆឺតកៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជាបានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា៖ពិធីនេះត្រូវបានរៀបចំឡើងដោយមានសាកលវិទ្យាល័យល្បី និងរួមក្រុមហ៊ុនាំមុខគេពីប្រទេសថៃដើម្បីផ្តល់ សិស្ស និស្សិតកម្ពុជា ដែលកំពុងស្វែងរកឱកាស សម្រាប់ការសិក្សានៅប្រទេសថៃ។ ក្រៅពីនេះសម្រាប់ពលរដ្ឋកម្ពុជា ដែលមានបំណងស្វែងរកការងារនៅប្រទេសថៃក៏អាចមានឱកាសនាពេលនេះបានដូចគ្នា។ លោក ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងប្រាប់ផងថា ពិព័រណ៍ការសិក្សា និងការងារថៃ ឆ្នាំ២០២៤ នឹងពង្រឹងទំនាក់ទំនង…
-
ប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោសែន ត្រេកអរចំពោះ សេវាដឹកជញ្ជូនសាធារណៈដោយមិនគិតប្រាក់

សៀមរាប៖តាមរយៈទឹកមុខនិងការបញ្ជាក់ដោយក្តីរំភើបរបស់ ប្រជាពលរដ្ឋរស់នៅក្រុងរុនតាឯកតេជោ សែន បានបង្ហាញថា ពួកគេសប្បាយរីករាយចំពោះការគិតគូររបស់រាជរដ្ឋាភិបាល និង រដ្ឋបាលខេត្តសៀមរាប លើការផ្តល់សេវាសាធារណៈរថយន្តក្រុងដឹកជញ្ជូនពីក្រុងរុនតាឯកតេជោ សែន មកក្រុងសៀមរាបដោយមិន បាច់បង់ប្រាក់។នេះជាការសម្រួលការធ្វើដំណើរផ្លូវឆ្ងាយដែលមាន រហូតប្រមាណ៤០គីឡូម៉ែត្រនិងកាត់បន្ថយចំណាយទៀតផង។ រដ្ឋបាលខេត្តសៀមរាបកាលពីថ្ងៃទី១៥ ខែកុម្ភៈបានដាក់ដំណើរការ សាក ល្បងរថយន្តក្រុងដឹកជញ្ជូនសាធារណៈពីក្រុងរុនតាឯកតេជោសែនមកក្រុងសៀមរាបនិងពីក្រុងសៀមរាបទៅក្រុងរុនតាឯកតេជោសែនដោយឥតគិតថ្លៃ។សកម្មភាពនេះក្នុងន័យជួយ សម្រួល ដល់ការធ្វើដំណើរនិងកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក។ រថយន្តក្រុងដឹកជញ្ជូនសាកល្បងដំបូងមានចំនួន ១៥គ្រឿង ។ក្នុង នោះរថយន្ត១០គ្រឿងដំណើរការជាប្រចាំនិង៥គ្រឿ្ងងទៀតត្រៀម ប្រចាំការក្នុងករណីមានប្រជាពលរដ្ឋធ្វើដំណើរច្រើន។ចំពោះចំណតរថយន្តមាន ១៣កន្លែង ក្នុងនោះ ទី១.នៅផ្សារតំបន់ អភិវឌ្ឍន៍រុនតាឯក, ទី២. ផ្លូវបំបែកចូលតំបន់អភិវឌ្ឍន៍រុនតាឯក , ទី៣. ផ្លូវបំបែកផ្លូវលេខ៦៧ ,ទី៤. សាលាសង្កាត់រុនតាឯក ,ទី៥. មុខប្រាសាទបន្ទាយសំរ៉ែ ,ទី៦. ផ្លូវបំបែកឃុំព្រះដាក់ ,ទី៧. ស្រះ ស្រង់ ,ទី៨. ផ្លូវបំបែកត្រួតពិនិត្យសំបុត្រអង្គរ និងផ្លូវ៦០ ម៉ែត្រ ,ទី៩. ផ្លូវ៦០ម៉ែត្រទំបន់អញ្ចាញ ,ទី១០. មុខសាលាខេត្តសៀមរាប ,ទី១១. ផ្លូវជាតិលេខ៦មុខផ្សារលើធំថ្មី ,ទី១២ ផ្លូវជាតិលេខ៦មុខផ្សារ សាមគ្គី និងទី១៣.…
-
កសិករស្រុកឯកភ្នំរួចផុតពីក្តីបារម្ភខ្វះទឹក ខណៈស្រូវប្រាំងធ្វើបាន ជិតមួយម៉ឺនហិកតា

បាត់ដំបង៖ខណៈស្រុកខ្លះប្រឈមកង្វះទឹកស្រោចស្រពស្រូវប្រាំង ចំណែកស្រុកឯកភ្នំមិនមានការបារម្ភពីបញ្ហានេះទេដោយសារ តែ កន្លែងដាំដុះស្រូវប្រាំង ដែលសម្រេចបានជិតមួយម៉ឺនហិកតានោះ មានប្រភពទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់។ អាន៖ដោយពេញចិត្តចំពោះការឧស្សាហ៍ព្យាយាមរបស់កសិករ លោក ម៉ិល សុផលអភិបាលស្រុកឯកភ្នំបាននិយាយ ថាការបង្ក បង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករនៅទូទាំងស្រុកឯកភ្នំជិតមួយម៉ឺនហិកតាជាតួលេខមួយខ្ពស់លើសពីផែនការកំណត់។ជា អំណោយផលស្រូវស្រែមិនប្រឈមពីបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រពទេពីព្រោះមានប្រភពទឹកគ្រប់គ្រាន់។ពេលនេះស្រូវកំពុង លេងខ្លួននិងខ្លះទុំ ខ្លះកំពុងច្រូតកាត់ គួរឱ្យត្រេកអរ។ កត្តាដែលនាំឱ្យស្រុកឯកភ្នំមិនបារម្ភពីកង្វះទឹកស្រោច ត្រូវបាន លោកអភិបាលស្រុកបញ្ជាក់ថា ដោយសារតែស្រុករបស់លោក ទទួលបាននូវទំនប់ស្ទាក់ទឹកសាលាតាអន ដែលជាអំណោយ របស់រាជរដ្ឋាភិបាល និងការកែលម្អស្ដារអាងភាសតាមរយៈដែគូ អភិវឌ្ឍន៍ដែលជាកំណប់ឃ្លាំងស្ដុកទឹកដើម្បីផ្គត់ផ្គង់នៅពេលមានតម្រូវការចាំបាច់។លោកបន្ថែមថា អាងភាសក៏បានផ្តល់ការ ស្រោច ស្រពផ្នែកខ្លះនៃស្រុកថ្មគោល ខេត្តបាត់ដំបង ផងដែរ។ បច្ចុប្បន្នស្រូវប្រាំងនៅក្នុងស្រុកឯកភ្នំមួយផ្នែកធំបាននិងកំពុងពេញលូតលាស់ល្អនិងមួយចំនួនទៀតក៏ចាប់ផ្តើមទុំបណ្តើរៗនិងកំពុងតែច្រូតកាត់ប្រមូលផលដោយទទួលបានទិន្នផលខ្ពស់និងមានតម្លៃសមរម្យ។ ដោយត្រេកអរពីការប្រមូលផលស្រូវរបស់ខ្លួនប្រជាកសិករនៅទីនោះបានថ្លែងអំណរគុណដល់អាជ្ញាធរស្រុកឯកភ្នំដែលតែងតែ ចុះជួយឈឺឆ្អាលក្នុងការចុះអន្តរាគមន៍បានទាន់ពេលវេលាដោយនាំយកទឹកជួយសង្រ្គោះស្រូវប្រាំងទើបធ្វើឱ្យស្រូវពួកគាត់មិនខ្វះទឹកហើយលូតលាស់បានល្អថែមទាំងទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុនៗ។អ្វីដែលប្រជាកសិករកាន់តែសប្បាយចិត្តទៀតនោះតម្លៃ ស្រូវឆ្នាំ នេះលក់ចេញបានខ្ពស់គួរសមធ្វើឱ្យពួកគាត់ទទួលបានផលចំណេញច្រើន។ កសិករក៏បានសំណូមពរដល់ក្រុមឈ្មួញ សូមបន្តប្រមូលទិញផល ស្រូវរបស់ពួកគាត់ នៅក្នុងតម្លៃមួយសមរម្យដែលអាច ទទួល បានផលចំណេញទាំងអស់គ្នា ។មិនត្រូវមានគំនិតទិញទម្លាក់តម្លៃ តាមមាត់នោះទេ៕(អត្ដបទ-រូបភាព៖ អ៊ុក សំអាន បប )
-
អភិបាលខេត្តបាត់ដំបងដាក់បទបញ្ជាម៉ឺងម៉ាត់ផ្អាក និងបិទទីតាំង ល្បែងស៊ីសងខុសច្បាប់

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងបានដាក់បទបញ្ជាដល់អាជ្ញាធរក្រុង ស្រុក និងកម្លាំងសមត្ថកិច្ចទាំងអស់ក្នុងដែនដីខេត្ត ត្រូវ ចាត់វិធានការ ជាបន្ទាន់និងចុះត្រួតពិនិត្យអាជ្ញាបណ្ណអាជីវកម្មល្បែងអនឡាញទាំងអស់ដែលមានវត្តមាននៅក្នុងភូមិសាស្រ្តរបស់ខ្លួន។លោកបញ្ជាថា ត្រូវតែ ម៉ឺងម៉ាត់បំផុត និងបិទទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទ ទាំងនោះមិនឱ្យមានជាដាច់ខាត។ ក្នុងកិច្ចប្រជុំនាសាលាខេត្តនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ បញ្ជាក់ទៅកាន់មន្រ្តីនិងសមត្ថកិច្ចចូលរួមថា រដ្ឋបាល ខេត្ត ពុំមានសិទ្ធិចេញលិខិតអនុញ្ញាតណាមួយឱ្យ បើកអាជីវកម្មល្បែងផ្សង សំណាងនោះទេ។រដ្ឋបាលខេត្តបានត្រឹមសហការផ្ដល់ ទីតាំងតែ ប៉ុណ្ណោះ ។ចំណែកស្ថាប័នដែលមានសិទ្ធិចេញលិខិតអនុញ្ញាត ឱ្យបើក ដំណើរ ការការធ្វើអាជីវកម្មល្បែងអនឡាញ គឺ គណៈកម្មការគ្រប់គ្រង ល្បែង ពាណិជ្ជកម្មកម្ពុជាហៅកាត់ថា គ.ល.ក ជាអ្នកផ្តល់សិទ្ធិនិង អាជ្ញាបណ្ណ។ ឯកឧត្តម សុខ លូ លើកឡើងថា គ្រប់ទីតាំងល្បែងផ្សងសំណាង ទាំងឡាយ ណាដែលគ្មានលិខិតអនុញ្ញាតបើក សាខា ដែលចេញ ដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ត្រូវតែចាត់វិធាន ការបិទផ្អាកជាបន្ទាន់ តែក៏មិនត្រូវយកទោសពៃ៍ដល់ម្ចាស់ ទីតាំង អាជីវកម្ម ទាំងនោះដែរ។ ឯកឧត្តមអភិបាលខេត្តបន្តដោយកត់សម្គាល់ថា គ្រប់ទីតាំងបនល្បែង…
-
រដ្ឋបាលខេត្តកំពតររៀបចំពិធីដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤

កំពត៖ រដ្ឋបាលខេត្តកំពតកាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ បានប្រារព្ធពិធី ដង្ហែពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ ឆ្នាំ២០២៤ យ៉ាង មហោឡារឹក ដោយមានការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាល ខេត្តនិងមន្រ្តីអ្នកមុខអ្នកការ ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ។ព្រឹត្តិការណ៍ នេះត្រូវបានពណ៌នាថា ជាកិត្តិយសដ៏ធំសម្រាប់កេរ្តិ៍ឈ្មោះរបស់ ខេត្ត ជាប់ ឆ្នេរសមុទ្រនៃភាគនិរតីប្រទេស។ ក្បួនដង្ហែមានទាំងក្បួនទូកនេសាទនៅលើទឹកដងព្រែក ក្បួន រថយន្ត ជុំវិញក្រុង និងក្បួនដង្ហែថ្មើជើង ។ឯកឧត្តមអភិបាលខេត្តបាន និយាយថា ការរៀបចំពិធីនាពេលនេះឡើងដើម្បីឱ្យប្រជាពលរដ្ឋ មន្ត្រីរាជការ កង កម្លាំង មានមោទនភាព ចំពោះផ្លែផ្កា ដែលសម្រេចបាននិងត្រូវ បន្ត ផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍ ចូលរួមថែរក្សាអនាម័យល្អ បរិស្ថានល្អ លើកកម្ពស់សម្រស់សោភណភាព ក្រុង ស្រុក ខេត្តបន្ថែម ទៀតដើម្បីបន្តថែរក្សាពានរង្វាន់នេះឱ្យបានបន្តបន្ទាប់ទៀត ដោយ ត្រូវចាត់ទុកថា កំពតជាផ្ទះរបស់ យើង ជាបេះដូង ដែលយើងគ្រប់គ្នា ត្រូវចូលរួមថែរក្សា។ ចំណែកក្រុមយុវជនដែលបានចូលរួមដង្ហែក្បួនអបអរសាទរពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត់អាស៊ាន បានបង្ហាញក្តីរំភើបរីករាយ និងមាន មោទក ភាពបំផុតដែលខេត្តរបស់ខ្លួនទទួលបានពានរង្វាន់នេះ…
-
ការផ្តល់វគ្គមុខជំនាញមូលដ្ឋានខ្លីៗដល់យុវវ័យក្នុងសហគមន៍ ជាគន្លឹះតម្រង់ ទិសចាប់យកមុខជំនាញពិតប្រាកដនៅថ្ងៃខាងមុខ

បាត់ដំបង៖ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការជាតំណាង ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានលើកឡើងថាការផ្តល់នូវវគ្គជំនាញមូលដ្ឋានខ្លីៗ ដល់យុវជន យុវនារីក្នុង សហគមន៍កន្លងមកនេះគឺជាគន្លឹះដើម្បីតម្រង់ទិសឱ្យចាប់យក ជំនាញ ពិតប្រាកដសម្រាប់ពេលខាងមុខ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាមដែលបញ្ចប់ការសិក្សាជំនាញវិជ្ជាជីវៈឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ ឆ្នាំ២០២៤របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ ឯកឧត្តម នួន ពេជ្រនិមិត្ត បានបន្ត ទៀត ថា មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមូលដ្ឋានទីនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់នូវមុខជំនាញ បច្ចេកទេសបឋមនិង ចំណេះ ដឹងផ្សេងៗបន្ថែមលើមុខរបរបន្ទាប់បន្សំរបស់ខ្លួនដើម្បីបង្កើននូវប្រភពចំណូលក្នុងគ្រួសារ ។ តាមរយៈរបាយការណ៍សកម្មភាពបណ្តុះបណ្តាលរបស់លោកស្រី អយ ដេវី នាយិកាគ្រប់គ្រងនិងលោក វ៉ាន់ ថុល ប្រធានមន្ទីរ អភិវឌ្ឍន៍ ជនបទខេត្តបាត់ដំបង បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានផ្តល់នូវ សារៈសំខាន់ដល់ការបង្កើននូវសមត្ថភាព និង ផ្តល់ឱកាសដល់ក្មួយៗ ជាយុវជន-យុវនារីនិងប្រជាកសិកររស់នៅតំបន់ជនបទដែល ខ្វះនូវ ចំណេះដឹងនិងមុខជំនាញ សម្រាប់ស្វែងរកការងារបន្ថែម ក្រៅពី ការងារកសិកម្មដើម្បី បង្កើនប្រភពចំណូលក្នុងគ្រួសារ៕អត្ថបទនិងរូបភាព៖អ៊ុក សំអាន បប
-
ក្រសួងប្រៃសណីយ៍បើកឱកាសដល់សិស្ស និស្សិត ធ្វើការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ដើម្បី ផ្តល់ឱកាសឱ្យសិស្សានុសិស្សបង្ហាញស្នាដៃនៃការសរសេររបស់ខ្លួន និងដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិត ទេព្យកោសល្យនៃការសរសេរ ព្រមទាំងជំរុញការយល់ដឹង និងការប្រើប្រាស់សេវាប្រៃសណីយ៍នៅកម្ពុជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានរៀបចំកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ លើប្រធានបទ “រយៈពេល ១៥០ឆ្នាំ សហភាពប្រៃសណីយ៍សកលបានបម្រើមនុស្សជុំវិញពិភពលោកជាង ៨ជំនាន់។ ចាប់តាំងពីពេលនោះមកពិភពលោកបានផ្លាស់ប្តូរយ៉ាងខ្លាំង។ ចូរសរសេរសំបុត្រទៅមនុស្សជំនាន់ក្រោយអំពីពិភពលោកដែលអ្នកសង្ឃឹមថាពួកគេទទួលមរតក – At 150 years old, the UPU has served people around the world for more than eight generations. The world has changed enormously since then. Write a letter to future generations about the world you hope they inherit”។…
-
រដ្ឋសភាកម្ពុជា នឹងបើកកិច្ចប្រជុំជាវិសាមញ្ញ នៅថ្ងៃទី២១ខាងមុខនេះ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលចំនួន ៣រូប

(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មការធិការអចិន្ត្រៃរដ្ឋសភា នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អង្គប្រជុំអនុម័តកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានរបៀបវារៈ ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប។ សមាសភាពរាជរដ្ឋាភិបាល ចំនួន ៣រូប ដែលនិងត្រូវបោះឆ្នោតសេចក្តីទុកចិត្តការតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលរួមមាន ៖ ១៖ ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ២៖ ឯកឧត្តម ស្រី ថាមរុង្គ ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។ ៣៖ ឯកឧត្តម ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។យោងតាមសេចក្តីប្រកាសព័ត៍មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាស្តីពីលទ្ធផល ក្នុងកិច្ចប្រជុំបានពិភាក្សានិងអនុម័តលើរបៀបវារះដូចខាងក្រោម ៖ ១- អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំកោះប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា…
-
ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសគ្រូបង្រៀន ចំនួន ៤៤១ នាក់ សម្រាប់បង្រៀននៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា

(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌគ្រូបង្រៀន នៃក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្នុងក្របខណ្ឌជ្រើសរើស ឆ្នាំ២០២៣ គណៈកម្មការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ចំនួន ៤៤១ នាក់ ក្នុងនោះ៖ ការបណ្តុះបណ្តាលមានរយៈពេល១ឆ្នាំ ៤ឆ្នាំ និង២ឆ្នាំ ដោយចាប់ផ្តើមនៅដើមឆ្នាំ២០២៤ នៅតាមវិទ្យាស្ថាន គរុកោសល្យ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ។ កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត ២. ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ៖ ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង និងស្តេនបញ្ចូលឯកសារ – ក្នុងករណីចាំបាច់បេក្ខជនអាចទាក់ទងជាមួយមន្ទីរមុខងារសាធារណៈ ឬមន្ទីរអប់រំ យុវជន និងកីឡា ៕ ដោយ ៖ ង៉ាន់ ទិត្យ
-
លទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក អោយដឹងថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ ព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃព្រះរាជាណាចក្របែលហ្សិក បានប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំនេះ ដឹកនាំ ដោយ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ចែម វីឡាំ និង ឯកឧត្តម ឯកអគ្គរាជទូត ហ្វ្រង់ស័រ ដឺឡាយ៉េ (François DELHAYE) នាយកទទួលបន្ទុកអាស៊ី និងអូសេអានី។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត ចែម វីឡាំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជា ណាចក្របែលហ្ស៊ិក ដែលបានផ្តល់ជំនួយដ៏ថ្លៃថ្លាដល់កម្ពុជាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែល បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេសជំនួយលើវិស័យ កសិកម្ម សុខាភិបាល ការអប់រំ ការការពារបរិស្ថាននិងការការពារសង្គម អង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា (អ.វ.ត.ក) និងសកម្មភាពដោះមីន។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងពី…