Category: ព័ត៌មានជាតិ

  • អាជ្ញាធរខេត្តកំពង់ធំ ជំរុញផលិតករក្នុងស្រុកឱ្យយកចិត្តទុកដាក់ អនុវត្តបទដ្ឋានបច្ចេកទេស

    អាជ្ញាធរខេត្តកំពង់ធំ ជំរុញផលិតករក្នុងស្រុកឱ្យយកចិត្តទុកដាក់ អនុវត្តបទដ្ឋានបច្ចេកទេស

    កំពង់ធំ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់  កិច្ចការប្រកួត ប្រជែង នឹងបង្រ្កាបការក្លែងបន្លំ”ក.ប.ប” និងសាខា  ក.ប.ប ខេត្ត កំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសុវត្ថិភាព ម្ហូបអាហារច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់និងគោលការណ៍ណែនាំមួយចំនួនពាក់ព័ន្ធនឹងការផលិតស្រាប្រកបដោយសុវត្ថិភាពនៅសាលាខេត្តកំពង់ធំ ។ ក្នុងសិក្ខាសាលាដែលប្រព្រឹត្តទៅកាលពីថ្ងៃ២០ ខែកុម្ភៈឯកឧត្តម លី វេត អភិបាលខេត្តកំពង់ធំបានរំលេចនូវការរីកចម្រើននៃវិស័យ ឯកជនក្នុងការផលិតនូវផលិតផលផ្សេងក្នុងនោះក៏ទាក់ទងគ្រឿងបរិភោគផងដែរ។ដូច្នេះផលិតករក្នុងស្រុកយកចិត្តទុកដាក់ពង្រឹង គុណភាព សុវត្ថិភាពការវេចខ្ចប់ប្រកបដោយអនាម័យពិសេស អនុវត្តតាមបទដ្ឋានបច្ចេកទេសជាមួយនឹងតម្លៃល្អដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល ។ ឯកឧត្តមបន្តថា កិច្ចការទាំងអស់នេះពិតជាត្រូវការពេលវេលា និង ការ ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពីសំណាក់ផលិតករ  ពាណិជ្ជករ  កត្តាមិនអាចខ្វះបានមួយទៀតនោះគឺការចូលរួមគាំទ្រផលិតផលខ្មែរពីប្រជាជនខ្លួនឯងផ្ទាល់ដើម្បីឱ្យផលិតផលក្នុងស្រុកមានភាពប្រកួត ប្រជែង  និងធ្វើទំនើបកម្មផលិតផលរបស់ខ្លួន បាន។ សំដៅលើសិក្ខាសាលា ឯកឧត្តមអភិបាលខេត្តថ្លែងថា មាន សារៈសំខាន់ណាស់មានប្រយោជន៍ចំពោះបងប្អូនអាជីវករដែល អ្នកទទួលខុសត្រូវផ្ទាល់ការផលិត,ការចែកចាយ,ការលក់និងស្ថាប័នពាក់ព័ន្ធមួយចំនួនឱ្យទទួលបានបទពិសោធន៍,ចំណេះដឹងថ្មីៗ បន្ថែមទៀតស្តីពីបទប្បញ្ញតិពាក់ព័ន្ធនានាអំពីច្បាប់សុវត្ថិភាពចំណីអាហារស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕ដោយ៖ប៊ុន រដ្ឋា

  • កាកបាទក្រហមកម្ពុជា អប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម នៅស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ

    កាកបាទក្រហមកម្ពុជា អប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម នៅស្រុកអន្លង់វែង ខេត្ដឧត្តរមានជ័យ

    (ខេត្ដឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋងាយរងគ្រោះ គ្រួសារអតីតយុទ្ធជន អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងសិស្សានុសិស្ស ១៥០នាក់ រស់នៅតំបន់អតីតសមរភូមិប្រយុទ្ធ ក្នុងឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ទទួលបានការយល់ដឹងបន្ថែមពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពិធីអប់រំផ្សព្វផ្សាយលើកកម្ពស់យល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោមមូលបទ “យើងរួមគ្នាដើម្បីសហគមន៍គ្មានគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ” ឈានឆ្ពោះទៅកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ ដែលកម្មវិធីនេះរៀបចំដោយកាកបាទក្រហមកម្ពុជា ។ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា បានលើកឡើងថា កាកបាទក្រហមកម្ពុជា បានធ្វើសកម្មភាពអប់រំ ផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម តាំងពីឆ្នាំ២០០១ ក្នុងខេត្តគោលដៅតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ សកម្មភាពដំដំបូងនោះគឺជ្រើសរើសអ្នកស្ម័គ្រចិត្តតាមសហគមន៍គោលដៅចំនួន ៧៥០នាក់ និងយុវជនកាកបាទក្រហមចំនួន ១០៥០នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលការយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ។ មកដល់បច្ចុប្បន្ននេះមានប្រជាពលរដ្ឋប្រមាណ ២.១៥៣.០៧២នាក់ បានចូលរួមយល់ដឹងអំពីការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។ លោកជំទាវបានបន្តថា គិតត្រឹម ឆ្នាំ២០២៣ កាកបាទក្រហមកម្ពុជា…

  • សមាគមបារាំង បន្តជួយលើកកម្ពស់ភាសាបារាំង និង ពិនិត្យសុខភាពជូន ពលរដ្ឋកម្ពុជា

    សមាគមបារាំង បន្តជួយលើកកម្ពស់ភាសាបារាំង និង ពិនិត្យសុខភាពជូន ពលរដ្ឋកម្ពុជា

    (ភ្នំពេញ)៖ សមាគមបារាំង មីសស្យុង ស្តា អាស៊ី (Association Mission Stage Asie) ដែលជាសមាគមជួយប្រជាពលរដ្ឋខ្មែរតាមរយៈការលើកកម្ពស់ភាសាបារាំង និងការផ្ដល់គ្រូពេទ្យស្ម័គ្រចិត្តបារាំង ចុះផ្តល់ការពិគ្រោះ និងជួយពិនិត្យសុខភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ បានបញ្ជាក់ពីគោលជំហរ ចំពោះការបន្តចុះជួយពិគ្រោះ និងពិនិត្យសុខភាពជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅតាមបណ្តាខេត្តជាបន្ដទៀត ។ នេះបើយោងតាមការលើកឡើងរបស់ លោកស្រី ឆាកឡុត រ៉ូឌីយ៉ង់(Charlotte RODIEN ) អនុប្រធានសមាគម Association Mission Stage Asie ក្នុងជំនួបសម្តែងការគួសមនិង ពិភាក្សាការងារ ជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងអធិកិច្ច ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានរំលឹកអំពីកិច្ចសហប្រតិបត្តិការ ល្អប្រសើរលើគ្រប់វិស័យ រវាង កម្ពុជា និង បារាំង ដែលបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវភាពជាដៃគូយុទ្ធសាស្រ្ត…

  • អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃ ប្រាសាទមេបុណ្យខាងកើត

    អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃ ប្រាសាទមេបុណ្យខាងកើត

    ភ្នំពេញ៖ អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលពង្រឹងតួខ្លោងទ្វារ ខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ។ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានឱ្យដឹងនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៤ថាការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗមួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ពន្ធថ្មភក់ និងថ្មបាយក្រៀមផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញរចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះការពារជម្រាបទឹក ព្រមទាំងទល់ទ្រដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូលដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។ គួរបញ្ជាក់ថា ប្រាសាទមេបុណ្យត្រូវបានកសាងឡើងនាពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា៕ ដោយ៖ម៉ាដេប៉ូ

  • សម្តេចតេជោ ហ៊ុន សែន បង្ហាញសារគាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

    សម្តេចតេជោ ហ៊ុន សែន បង្ហាញសារគាំទ្រអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ

    ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្របានបង្ហាញការគាំទ្រចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈ នៅ កម្ពុជា។ លើបណ្ដាញសង្គមតេឡេក្រាមនៅព្រលប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ “បន្ទាប់ពីបាន ឃើញ អ្នក ឧកញ៉ា ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធាន សមាគមសិល្បៈរួចមក ខ្ញុំមានអារម្មណ៍កក់ក្តៅ សម្រាប់អនាគត សមាគមមួយនេះ “។ សម្តេចតេជោ រំលឹកថា កន្លងមកក៏ដូចជាបច្ចុប្បន្ន សម្តេចក៏បានរួម ចំណែកជួយដល់សិល្បករសិល្បការីនី ដែលជួបការលំបាកតាម រយៈសមាគមផង និងតាមបុគ្គលផ្ទាល់។ សម្តេចតេជោបន្តថា ដោយគិតបញ្ហាថវិកាទ្រទ្រង់សមាគម ដើម្បី ជួយដោះស្រាយការលំបាករបស់សមាគម នៅតែជាបញ្ហា ប្រឈមធំ ។ ដូចនេះប្រសិនបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាប្រធានសមាគម យើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ ការ ធ្វើការរបស់ សមាគមផង ។ ទោះជាយ៉ាងនេះក្តី សម្តេចប្រកាសមិនជ្រៀតជ្រែតលើការបោះឆ្នោត…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួនដើម្បីជំរុញ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តលើការងារប្រយុទ្ធប្រឆាំង គ្រឿង ញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួនដើម្បីជំរុញ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តលើការងារប្រយុទ្ធប្រឆាំង គ្រឿង ញៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

    ភ្នំពេញ៖ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និង លើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿង ញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវ អនុសាសន៍ សំខាន់ៗចំនួ ៨ចំណុច ដើម្បីជំរុញឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ យកទៅអនុវត្តលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យកាន់ តែមានប្រសិទ្ធភាពខ្ពស់។អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងប្រាំបីចំណុចនេះ ក្នុងនោះមាន៖ ទី១៖ សម្តេចសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុក បញ្ហា គ្រឿងញៀនជាបញ្ហារួម ដែលត្រូវចូលរួមទាំងអស់គ្នាស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងសហថាមពល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំង សំដៅឈានដល់ការលុបបំបាត់ពីកម្ពុជា។ ក្នុងន័យ នេះគ្រប់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន, ក្រុមហ៊ុន ឯកជន, រោងចក្រ-សហគ្រាស និងសមាជិកគ្រួសារត្រូវធ្វើការអប់រំ, ក្រើន រំលឹកពីផល ប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព្រម ទាំងមានវិធានការម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ចំពោះការប្រើប្រាស់គ្រឿងញៀន។…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រសួង ស្ថាប័ន សមត្ថកិច្ចត្រូវរួមគ្នាប្រយុទ្ធប្រឆាំងឱ្យបានចំពោះ គ្រឿងញៀន

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ និងក្រសួង ស្ថាប័ន សមត្ថកិច្ចត្រូវរួមគ្នាប្រយុទ្ធប្រឆាំងឱ្យបានចំពោះ គ្រឿងញៀន

    ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបាន អំពាវនាវ ឱ្យប្រជាពលរដ្ឋ និងក្រសួងស្ថាប័ន សមត្ថកិច្ចទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងឱ្យបានចំពោះគ្រឿងញៀន ។សារនេះក្នុង ឱកាសសម្ដេចធិបតីអញ្ជើញ ចូលរួមក្នុង ពិធីបិទសន្និបាតបូក សរុប លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយ ផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀល ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ ។ ជាមួយនឹងសារអំពាវនាវសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលឹក អនុសាសន៍ណែនាំផ្ដាំផ្ញើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជាថា ចំពោះបញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហាធំ ដែលត្រូវយកចិត្តទុកដាក់ធ្វើការដោះស្រាយ ។ សម្តេចធិបតីបញ្ជាក់ថា” ខ្ញុំសូមស្នើឱ្យគ្រប់ក្រសួង-ស្ថាប័ន រដ្ឋបាល ថ្នាក់ក្រោមជាតិ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចាត់ទុកបញ្ហាគ្រឿងញៀន ជាបញ្ហារួម ដែលត្រូវចូលរួមទាំងអស់គ្នា ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និង សហថាមពល ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំង…

  • ក្រសួងប្រៃសណីយ៍មានមហិច្ចតាសាងសង់បង្គោលអង់តែននៅតាមបណ្តាខេត្តធំៗឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤

    ក្រសួងប្រៃសណីយ៍មានមហិច្ចតាសាងសង់បង្គោលអង់តែននៅតាមបណ្តាខេត្តធំៗឱ្យបានរួចរាល់នៅក្នុងឆ្នាំ២០២៤

    (ខេត្តកណ្តាល)៖ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងថា ក្នុងឆ្នាំ២០២៤នេះ មហិច្ចតារបស់ខ្ញុំខេត្តធំៗ នៅក្នុងប្រទេសកម្ពុជា យើងសាងសង់បង្គោលអង់តែនឱ្យបានទាំងអស់ ដើម្បីបង្កលក្ខណៈអោយមានសេវានៅតាមខេត្ត ។ ឯកឧត្តម រដ្ឋមន្រ្តី បន្ថែមថា សំរាប់ខេត្តតូចៗបន្តទៀត រៀបចំនៅតាមកន្លែងតំបន់ទីប្រជុំជន រាជធានីខេត្តមានសេវាកាន់តែល្អផែមទៀត។ ឯកឧត្តម រដ្ឋមន្រ្តី ជា វ៉ាន់ដេត បានបន្ថែមថា កន្លងមកក្រុមហ៊ុនឯកជន បានសាងសង់មួយៗ សំរាប់ក្រសួងដាក់ផែនការសាងសង់១៥០បង្គោលនេះ គឺការដាក់ផែនការមេនៅក្នុងការសាងសង់អង់តែន សំរាប់ខេត្តកណ្តាលតែម្តង ដើម្បីឱ្យអស់។ ការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងឱកាសអញ្ជើញជាអធិបតីភាព នៅក្នុងពិធី បើកការដ្ឋានសាងសង់ស្ថានីយអង់តែនបន្ថែមចំនួន ១៥០ទីតាំង នៅទូទាំងខេត្តកណ្តាល និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួង រដ្ឋបាលខេត្តកណ្តាល សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ រួមជាមួយនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។ ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះស្ថិតនៅក្នុងបរិវេណ អនុវិទ្យាល័យ ហ៊ុន សែន ដើមឬស្ស ភូមិបាង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យតែ រកឃើញថា មានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន គឺត្រូវបណ្តេញចេញ ពីក្របខណ្ឌ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យតែ រកឃើញថា មានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន គឺត្រូវបណ្តេញចេញ ពីក្របខណ្ឌ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសប្រើវិធានក្តៅជាមួយមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធទាំងអស់ ប្រសិនបើរកឃើញមានពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌតែម្ដង ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូច្នេះ នារសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា មិញនេះ ខ្ញុំទើបស៊ីញ៉ែបទបញ្ជាមួយរបស់រាជរដ្ឋាភិបាល គឺពន្លាតនូវការអនុវត្តទូទាំងរាជរដ្ឋាភិបាលតែម្តង បានន័យថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យតែរកឃើញថា មានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌ អត់ទុកទេ ។ សម្តេចថា ការដាក់ចេញបទបញ្ជាថ្មីនេះ ដើម្បីឱ្យស្មើភាពគ្នារវាងកម្លាំងប្រដាប់អាវុធ (នគរបាល និងយោធា) និងមន្ត្រីរាជការស៊ីវិល ក្នុងការពង្រឹងវិន័យ និងការអនុវត្តការងារ ដែលក្លាយជាគំរូល្អ សម្រាប់ប្រជាពលរដ្ឋ។ សម្តេចធិបតី បានបន្តថា ដើម្បីបង្រ្កាបគ្រឿងញៀនឱ្យអស់ពីកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការម៉ឺងម៉ាត់ ៣ចំណុច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញវិធានការម៉ឺងម៉ាត់ ៣ចំណុច ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញបទបញ្ជាមួយ ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ តាមរយៈបទបញ្ជានេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសង្កេតឃើញថា គ្រោះថ្នាក់ដែលបណ្តាលមកពីឧក្រិដ្ឋកម្មគ្រឿងញៀននៅតែបន្ត រីករាលដាលគួរឱ្យព្រួយបារម្ភ ទាំងក្នុងតំបន់និងលើពិភពលោក រួមទាំងកម្ពុជាផងដែរ។ ដូចនីតិកាលមុនៗដែរ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានបន្តចាត់ទុកការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់គឺជា អាទិភាពនយោបាយដ៏សំខាន់របស់ខ្លួន ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញនូវផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងខុសច្បាប់លើកទី៩ ផងដែរ។ សម្តេចបានបន្ថែមថា ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ទាំងក្នុងជួរកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការស៊ីវិល រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖ ១៖ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ…