-
រដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបោះឆ្នោតព្រឹទ្ធសភានីតិកាលទី៥

ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជា ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ,អាជ្ញាធរដែនដី រួម ជាមួយមន្ត្រីរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៤បានអញ្ជើញទៅពិនិត្យស្ថានភាព ទូទៅនៃការិយាល័យបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ចំនួនពីរការិយាល័យស្ថិតនៅក្នុងបរិវេណ វិទ្យាល័យព្រះ ស៊ីសុវត្ថិ ក្នុងខណ្ឌដូនពេញ (ភូមិភាគ១)។ការបោះឆ្នោតនឹង ប្រព្រឹត្ត នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរដែនដីត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀបរយសាធារណៈឱ្យបានកាន់តែល្អប្រសើរថែមទៀតបម្រើឱ្យដំណើរការបោះឆ្នោតនៅថ្ងៃស្អែក។លោកថាត្រូវសម្រេចឱ្យ បាននូវការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានការ បំភិត បំភ័យឬ គំរាមកំហែង ក្នុងបរិបទប្រជាធិបតេយ្យ សេរី ពហុបក្ស។ក្រៅពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ រដ្ឋបាលរាជធានីក៏បាន សម្អាតក្នុងបរិវេណនិងជុំវិញការិយាល័យបោះឆ្នោត ផងដែរ។ សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សា សង្កាត់ ក្នុងតំណែង ដែលត្រូវបោះឆ្នោតសម្រាប់ភូមិភាគ១ រាជធានីភ្នំពេញមានចំនួន៩១១នាក់ ក្នុងនោះមានតំណាង រាស្ត្រចំនួន១២រូប។ គ.ជ.បបានប្រកាសឱ្យដឹងថា តាមការសង្កេតជាទូទៅក្នុង ដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៤ថ្ងៃកន្លងទៅ(១០-២៣ ខែកុម្ភៈ)មាន បរិយា កាសល្អ ពុំមានអំពើហិង្សា ការគំរាមកំហែង បំភិតបំភ័យ កើត ឡើងគួរឱ្យកត់សម្គាល់នោះទេ៕
-
គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅចំណុចជើងភ្នំ១៥០០ ត្រូវបានផ្អាកការសាងសង់ជាបណ្តោះអាសន្ន

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងពិភាក្សាលើករណីភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ដែលស្ថិតនៅចំណុចជើងភ្នំ១៥០០ ក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ កិច្ចប្រជុំអន្តរក្រសួងនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍, លោកអភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់, គណៈប្រតិភូនៃក្រសួងអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ ទីស្តីការក្រសួងអធិការកិច្ច។ ការរៀបចំកិច្ចប្រជុំអន្តរក្រសួងនេះត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងអធិការកិច្ច ទទួលបទបញ្ជាផ្ទាល់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី និងទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និង សេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានចាត់ក្រសួងអធិការកិច្ច ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីនៃគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចរបស់លោកស្រី ស៊ឹង សុខអាង ស្ថិតនៅទីតាំងខាងលើ ដោយសហការជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលខេត្តពោធិសាត់…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមបុណ្យមាឃបូជា នៅព្រះមហា សក្យ មុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮ ខេត្តកណ្តាល

(កណ្តាល)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើនៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ ស្រុកពញាឮខេត្តកណ្តាល នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ការប្រារព្ធពិធីបុណ្យមាឃបូជា មានការនិមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ សិស្សានុសិស្សយ៉ាងច្រើនកុះករ ដោយមានពិធីរាប់បាត្រ ប្រគេនទេយ្យទានចំពោះព្រះសង្ឃ និងការចែកទានដល់លោកតាយាយ ចាស់ព្រឹទ្ធាចារ្យ ជាច្រើននាក់ ដែលបានចូលរួមក្នុងកម្មវិធី ផងដែរ ។ បុណ្យមាឃបូជា ជាបុណ្យដ៏សំខាន់មួយ របស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៥កើត ខែមាឃ ក្នុងគោលបំណង រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងលោកនៅប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់…
-
គម្រោង «បណ្ណាល័យវីតាល់» ចូលរួមចំណែកជាថ្នាលបណ្តុះចំណេះសម្រាប់កុមារសាលាបឋមសិក្សាជ័យ

ខេត្តសៀមរាប៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំឱ្យមានគម្រោង «បណ្ណាល័យវីតាល់» នាទឹកដីរុនតាឯក ខេត្តសៀមរាប ក្នុងគោលបំណងលើកកម្ពស់ទម្លាប់នៃការអាន ដល់សិស្សានុសិស្ស តាមរយៈការរៀបចំជួសជុល បំពេញបន្ថែម ឡើងវិញនូវបណ្ណាល័យដែលមានស្រាប់ និងមានសភាពចាស់នៅសាលាបឋមសិក្សាជ័យ ដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ កម្មវិធីសម្ភោធដាក់ឱ្យប្រើប្រាស់ បណ្ណាល័យថ្មី នៃគម្រោង «បណ្ណាល័យវីតាល់» ទទួលបានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ វីតាល់ សមាជិកក្រុមប្រឹក្សាភូមិ ឃុំ លោកគ្រូ អ្នកគ្រូ ប្រជាសហគមន៍ អាណាព្យាបាលសិស្ស យុវជនស្ម័គ្រចិត្ត និងសិស្សានុសិស្ស ប្រមាណជិត ៣០០នាក់។ គម្រោង «បណ្ណាល័យវីតាល់» ត្រូវបានរៀបចំឡើងដើម្បីចូលរួម ពង្រឹងបន្ថែមនូវថ្នាលបណ្តុះសាបព្រោះចំណេះដឹង ពិសេសលើកកម្ពស់អំណានទៅដល់កុមារា កុមារី ដែលកំពុងសិក្សា នៅសាលាបឋមសិក្សាជ័យ។ ទន្ទឹមនឹងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ បណ្ណាល័យវីតាល់ ក្រុមការងារបានរៀបចំឱ្យមានសកម្មភាពចំរុះជាច្រើនដែលមានការចូលរួម និងសម្របសម្រួលពីអ្នកស្ម័គ្រចិត្តវីតាល់ ប្រជាសហគមន៍ នូវកម្មវិធីការអប់រំ និងចែករំលែក កសាងសមត្ថភាព និងអប់រំសុខភាពសាលារៀន…
-
ប្រធាន គ.ជ.ប ចុះពិនិត្យការរៀបចំការិយាល័យបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុនសែន ខេត្តកណ្ដាល

(កណ្តាល)៖ ការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសបានត្រៀមរួចរាល់ ដើម្បីបម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី២៥ ខែកុម្ភៈ នេះ ។ ហើយដែលរហូតមកដល់ពេលនេះ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស សន្តិសុខ សុវត្តិភាព និងមានរបៀបរៀបរយល្អ ។ នេះបើយោងតាមកាលើកឡើងរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ខណៈអញ្ជើញចុះត្រួតពិនិត្យ ការិយាល័យបោះឆ្នោត លេខ ៣០០១ និង៣០០២ ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ ឯកឧត្តម ប្រាជ្ញ ចន្ទ បន្តថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ខេត្តកណ្តាលមានការិយាល័យបោះឆ្នោតចំនួន ២ និងមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោតចំនួន ៩២៦រូប។ ដោយឡែកនៅទូទាំងប្រទេសមានការិយាល័យបោះឆ្នោតមាន ចំនួន ៣៣ ការិយាល័យ ហើយមានអ្នកបោះឆ្នោត និងអង្គបោះឆ្នោត សរុបចំនួន ១១,៧៤៧រូប។ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះដែរ កាលពីថ្ងៃទី២២…
-
CJCC រៀបចំមហោស្រពគីហ្សូណាលើកទី១៣ ដើម្បីបង្កើនទំនាក់ទំនងរវាង សិល្បៈ និងវប្បធម៌ ជប៉ុន-កម្ពុជា

(ភ្នំពេញ)៖ វិទ្យាស្ថានសហប្រតិបត្តិការណ៍ កម្ពុជា-ជប៉ុន ហៅកាត់ថា (CJCC) បាននិងកំពុងរៀបចំមហោស្រពគីហ្សូណាលើកទី១៣ ដើម្បីបង្កើនទំនាក់ទំនាក់ទំនងរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក៏ដូជាដើម្បីឱ្យប្រជាជនកម្ពុជា បានស្គាល់ពីវប្បធម៌នៃប្រទេសជប៉ុន ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និស្សិត ក៏ដូចជាមហាជនទូទៅអាចបានចូលរួមទស្សនា កម្សាន្តសប្បាយ ដោយសេរី ។ លោក សៀង និមល នាយករងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បញ្ជាក់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ថា នៅក្នុងឆ្នាំនេះមហោស្របគីហ្សូណាលើកទី១៣ រៀបចំឡើងរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបែងចែកចេញជា៤៥ កម្មវិធីផ្សេងៗគ្នា ដោយពិធីនីមួយៗ គឺត្រូវបានជ្រើសរើសយកកម្មវិធីណាដែលឆ្លុះបញ្ចាំងពីវប្បធម៌សិល្បៈបុរាណរបស់ខ្មែរ និងវប្បធម៌សិល្បៈរបស់ជប៉ុនផងដែរ ។ លោក សៀង និមល បញ្ជាក់បន្ថែម ជារៀងរាល់ឆ្នាំការរៀបចំមហោស្រពគីហ្សូណា គឺត្រូវបានលើកឡើងនៅក្រោមប្រធានបទខុសៗគ្នា ដោយឡែក នៅក្នុងឆ្នាំនេះ បានបង្ហាញពី «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដែលនិងបង្ហាញពីសកម្មភាពដែលបានធ្វើរវាងប្រទេសជប៉ុន និងកម្ពុជា ហើយសំរាប់ស្ថានទួតជប៉ុនខួបលើកទី៧០នៃមិត្តភាពរវាងជប៉ុន និងកម្ពុជាផងដែរ។ កញ្ញា អាន សេលិកា…
-
គោលនយោបាយជាតិ យកចិត្តទុកដាក់ងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជា គោល ដៅ អាទិភាពដំបូង

(កំពង់ធំ)÷ គោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែល ជាគោល ដៅ អាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ មានការ យក ចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុក ទុកវត្ថុធាតុដើម និងផលិតផល សម្រេចមិនបានត្រឹមត្រូវ និងការវេចខ្ចប់មិនស្របតាម ស្តង់ដារអនាម័យ ឧបករណ៍ កែច្នៃតិចតួចការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ ក្នុង សិក្ខា សាលា ស្ដីពីវឌ្ឍនភាពនៃការអនុវត្តអនាម័យ និងសុវត្ថិភាពចំណីអាហាររបស់ផលិតករ សម្រាប់សមាជិកចលនាភូមិមួយផលិតផលមួយ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញ ចលនាភូមិមួយ ផលិតផលមួយ បានមាន ប្រសាស ន៍ ថា ក្រោមគម្រោងលើកកំពស់ ការអនុវត្ត អនាម័យ របស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថភាព និង អនាម័យ ចំណីអាហារ…
-
សិក្ខាកាម ៧៤នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាន នៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា

(ភ្នំពេញ)៖ សិក្ខាកាមជាទីប្រឹក្សា ប្រធាន-អនុប្រធានក្លឹបយុវជន មកពីគ្រឹះស្ថាន ឧត្តមសិក្សាទាំង២៤ ក្នុងរាជធានីភ្នំពេញ និងមន្ត្រីខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សរុបចំនួន ៧៤នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោល សម្រាប់ជាមូលដ្ឋាន នៃការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា ប្រកបដោយជោគជ័យ ។ វគ្គបណ្តុះបណ្តាលនេះ បានបែងចែកជា ៣ក្រុម ទៅតាមកម្មវិធី និងផ្នែកធំៗ ចំនួន៣ ដូចៗគ្នា ព្រមទាំងមានក្រុមគាំទ្របច្ចេកទេស ២នាក់ អ្នកសម្របសម្រួល ៦នាក់ និងសិក្ខាកាមជាទីប្រឹក្សា ប្រធាន និងអនុប្រធានក្លឹបយុវជន ដោយក្រុមទី១ មានសិក្ខាកាម ៣១នាក់ មកពី ១០គ្រឹះស្ថានសិក្សា និងមន្ត្រីខុទ្ធកាល័យ៤នាក់, ក្រុមទី២ មានសិក្ខាកាម ២៥នាក់ មកពី ៨គ្រឹះស្ថានសិក្សា, និងក្រុមទី៣ មានសិក្ខាកាម ១៨នាក់ មកពី ៦គ្រឹះស្ថានសិក្សា ។ នេះបើតាមរបាយការណ៍ បូកសរុបលទ្ធផលរបស់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល…
-
មន្ត្រីជំនាញចុះត្រួតពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញពីសត្វចង្រៃនៅស្រុកស្វាយអន្ទរ

ព្រៃវែង៖ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបានចុះពិនិត្យស្ថានភាពស្រូវដែលរងការបំផ្លាញពីមមាចត្នោត ដង្កូវមូរស្លឹក និងមុសផ្លុង ប្រមាណជាង ៤០ហិកតា ស្ថិតនៅភូមិត្បូងក្តី ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ក្នុងដំណើរចុះពិនិត្យកាលពីថ្ងៃទី២២ ខែកុម្ភៈលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែងបានឳ្យដឹងថា បន្ទាប់ពីចុះពិនិត្យជាក់ស្តែងឃើញថា ស្រូវដែលរងការបំផ្លាញខ្លាំងជាងគេគឺដោយសារដង្កូវមូរស្លឹក និងមុសផ្លុង ។រីឯមមាចត្នោតមិនមានច្រើនដូចការរាយការណ៍នោះទេ។ លោកបន្តថា ដំណោះស្រាយជាបឋម មន្ត្រីជំនាញបានអូសរនាស់បំបែកសំបុកដង្កូវមូរស្លឹក និងបំបាក់ដើមផ្លុង ដើម្បីឳ្យខ្នែងថ្មីដុះឡើងវិញ។មន្ត្រីជំនាញឳ្យដឹងថា មូលហេតុនៃការកើតឡើងសត្វល្អិតចង្រៃដោយសារកត្តាមួយចំនួន ក្នុងនេះកត្តាអាកាសធាតុផងដែរ៕ដោយៈនុត នាង
-
មន្ត្រីសភាពាណិជ្ជកម្ម៖ ការនាំចេញផលិតផលមិនមែនជាការងាយស្រួលទេ

សៀមរាប៖ ការនាំចេញផលិតផលមិនមែនជាការងាយស្រួលទេ ទាមទារឱ្យមានការអភិវឌ្ឍគុណភាពផលិតនិងមានច្បាប់ លិខិតបទដ្ឋានគតិយុត្តនៃប្រទេសនាំចេញ ។នេះជាលើកឡើងរបស់ឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យក្នុងពិធីបើកសិក្ខាសាលាកម្មវិធីសន្ទនាស្តីពីការនាំចេញសម្រាប់សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្តង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញ ដែលរៀបចំឡើងនៅសណ្ឋាគារសុខាល័យអង្គរខេត្តសៀមរាប នាថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២៤។ ឧកញ៉ាបន្តថា ដូចនេះក្រុមហ៊ុន សហគ្រាស សិប្បកម្ម ឬរោងចក្រនាំចេញ ត្រូវស្វែងយល់បន្ថែមទៀតពាក់ព័ន្ធនិងតម្រូវការឬការចង់បានរបស់ទីផ្សារគោលដៅនាំចេញ ដូចជា គុណភាព រសជាតិ បច្ចេកទេសផលិតស្តង់ដារ អនាម័យជាដើម ។លោកបន្តថា សិក្ខាសាលានាពេលនេះមានសារៈសំខាន់ណាស់សម្រាប់ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មផលិតដែលមានបំណងនាំចេញបានស្វែងយល់ពីខ្លឹមសារ និងអត្ថន័យដើម្បីឱ្យវិស័យនៃការនាំចេញរបស់ប្រទេសកម្ពុជាមានការរីកចម្រើនដូចប្រទេសដទៃទៀត។ សូមជម្រាបថា កន្លងមក សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ បានរៀបចំសិក្ខាសាលានិងបណ្តុះបណ្តាលដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុនសហគ្រាសនិងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មខេត្តបាន៦លើកមកហើយ។ដោយឡែកនៅថ្ងៃទី២៣ ខែកុម្ភៈ សភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ ក្រោមការគាំទ្រពីគម្រោង ARISE Plus Cambodia ជាលើកទី២និងជាលើកចុងក្រោយសម្រាប់ការបញ្ចប់គម្រោងនូវសិក្ខាសាលាកម្មវិធីកិច្ចសន្ទនាស្តីពីការនាំចេញសម្រាប់សហគ្រាសធុនតូចនិងមធ្យម អនុលោមភាពលើវិញ្ញាបនបត្រស្តង់ដារគុណភាពអន្តរជាតិសម្រាប់ការនាំចេញ ជូនដល់អាជីវករ ពាណិជ្ជករ ម្ចាស់ក្រុមហ៊ុន សហគ្រាស សិប្បកម្មចំនួន៥០នាក់៕ដោយៈស៊ាន សុផាត