-
ក្រសួងអប់រំប្រគល់ជ័យលាភី ដល់អ្នកអានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងបកស្រាយប្រធានបទ “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន”

-
សម្តេចធិបតី ហ៊ុន ម៉ាណែត បើកវេទិកា «រដ្ឋាភិបាលឌីជីថល»

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យអង្គវេទិការការយកចិត្តទុកដាក់លើចំណុចជាគន្លឹះចំនួន៥ ដើម្បីជាធាតុចូលបន្ថែមដល់កិច្ចពិភាក្សា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដូច្នេះក្នុងពិធីបើក “វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤” នាព្រឹកថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ នៃយុទ្ធសាស្ត្រចតុកោណដែលមានស្រាប់ មាន “មនុស្ស ទឹក ផ្លូវ ភ្លើង” រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយមួយ គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)។ យុទ្ធសាស្រ្តនេះមានគោលបំណងជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្ពុជាដើម្បីប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់ថាជាចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់យកអាទិភាពគន្លឹះ សំខាន់ៗចំនួន៥ ដោយរួមបញ្ចូល បច្ចេកវិទ្យាឌីជីថល ជាអាទិភាពថ្មីមួយទៀតបន្ថែមលើ មនុស្ស…
-
ដឹកនាំសិស្សចំណាត់ថ្នាក់ល្អលេខ ១ដល់លេខ ៥ ប្រចាំឆ្នាំសិក្សា២០២២-២០២៣ អនុវិទ្យាល័យ ព្រៃព្រាល ធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប

កំពង់ធំ៖ ជាសកម្មភាពលើកទឹកចិត្ត និងគួរឲ្យសរសើរលោកគ្រូ ម៉ាក់ សាននី នាយកអនុវិទ្យាល័យព្រៃព្រាល និងលោកគ្រូ អ្នកគ្រូ បានដឹកនាំសិស្សានុសិស្សចំណាត់ថ្នាក់ល្អប្រចាំឆ្នាំសិក្សា ២០២២-២០២៣ ចំនួន២២នាក់ ធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរនិងទឹកដីខេត្តសៀមរាប ក្នុងគោលបំណងទ្រឹស្តីផ្សារភ្ជាប់នឹងគំហើញជាក់ស្ដែង។ លោកគ្រូ ម៉ាក់ សាននី បានរៀបរាប់ថា សិស្សានុសិស្សដែលយកចិត្តទុកដាក់សិក្សាបានល្អ ពួកគេគួរតែទទួលបានការលើកទឹកចិត្ត។ដូច្នេះហើយក្នុងនាមជានាយកសាលា លោកគ្រូ អ្នកគ្រូ ចង់ឱ្យសិស្សមានបទពិសោធន៍ក្នុងការស្រាវជ្រាវពីប្រវត្តិសាស្រ្តប្រាសាទបុរាណនៅក្នុងប្រទេសកម្ពុជា។ ពិសេសប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប ដែលមានប្រាសាទបុរាណជាច្រើន ទើបយើងរៀបចំកម្មវិធីនេះឡើង ។ ជាមួយគ្នានេះលោកនាយកក៏បានណែនាំដល់សិស្សដែលមកទស្សនកិច្ចសិក្សា យកចិត្តទុកដាក់ជាមួយលោកគ្រូជំនាញដែលបង្ហាញពីប្រវត្តិសាស្ត្រនៃប្រាសាទអង្គរវត្ត និងកន្លែងកម្រាន្តជាច្រើនទៀត ដើម្បីយកទៅស្រាវជ្រាវបន្ថែម ហើយក៏ជួយពន្យល់ដល់សិស្សនៅក្នុងថ្នាក់រៀនរបស់ខ្លួន បងប្អូនក្នុងក្រុមគ្រួសារ ពីអ្វីដែលខ្លួនបានឃើញ និងបានយល់ដឹងពីដំណើរកម្សាន្តបែបសិក្សានេះ។ លោក ម៉ាក់ សាននី ក៏បានលើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលបានមកទស្សនកិច្ចសិក្សាបន្តខិតខំរៀន ខិតខំបង្រៀនតទៅទៀត។ សម្រាប់ដំណើរកម្សាន្តរបស់សិស្សពូកែ និងលោកគ្រូ អ្នកគ្រូ នាពេលនេះ មាន៤កន្លែងទីតាំងធំៗគឺ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ព្រះលានជល់ដំរី និងរមណីយដ្ឋានបារាយណ៍ទឹកថ្លា៕ដោយ ៖ប៊ុន រដ្ឋា
-
បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ចាត់ទុកទិវាការស្ដាប់ឮកម្ពុជា ជាការបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីការស្តាប់ឮ ដល់សាធារណជន និងអ្នកផ្តល់សេវាសុខាភិបាល

ភ្នំពេញ៖ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានមានប្រសាសន៍ចាត់ទុកទិវាការស្ដាប់ឮកម្ពុជា ពិតជាមានសារៈសំខាន់ ដើម្បីបង្កើនការយល់ដឹង និងការចែករំលែកព័ត៌មានអំពីការស្តាប់ឮ ដល់សាធារណជន និងអ្នកផ្តល់សេវាសុខាភិបាល ។ ឯកឧត្ដម សាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា សហស្ថាបនិកអង្គការរក្សាកុមារ បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលអង្គការរក្សាកុមារបានរៀបចំទិវាការស្ដាប់ឮកម្ពុជាលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ចូរផ្លាស់ប្តូរផ្នត់គំនិតៈ កោះធ្វើឲ្យការថែទាំត្រចៀក និងការស្តាប់ឮ ក្លាយជាការពិតដើម្បីទាំងអស់គ្នា” នៅសួនសត្វសាហ្វារីភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាមួយលោក ឈឹម គឹម ហ៊ាន និង លោកស្រី កែប ច័ន្ទសមា ស្ថាបនិកនិងនាយកប្រតិបត្តិរងនៃអង្គការផ្តល់នូវក្តីសង្ឃឹមកម្ពុជា និងមានការចូលរួមពីបណ្តាកុមារដែលមានបញ្ហាស្តាប់ឮប្រមាណ ១០០នាក់ និងពីបណ្តាអង្គការស្ថាប័នផ្សេងៗប្រមាណជា ៣០០នាក់ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ផ្ទាល់ ក្នុងន័យលើកទឹកចិត្តដល់ក្មួយៗដែលបានចូលរួមក្នុងទិវានេះ ។ ឯកឧត្តម បានចាត់ទុកទិវានេះ ពិតជាមានសារៈសំខាន់ណាស់ ដែលលោកជំទាវ ជា សិរី បង្កើត…
-
កម្ពុជា មានផែនការបណ្តុះបណ្តាលធនធានមនុស្សយ៉ាងតិច ១០ម៉ឺននាក់នៅលើវិស័យបច្ចេកវិទ្យាឌីជីថល នៅរយៈពេល ១០ឆ្នាំខាងមុខ

(ភ្នំពេញ) ៖ គោលដៅកម្ពុជា នឹងប្រែក្លាយ ទៅជាសេដ្ឋកិច្ច និងសង្គម ឌីជីថលនៅឆ្នាំ២០៣៥ ។ ដើម្បីប្រែក្លាយទៅជាសង្គមសេដ្ឋកិច្ច ឌីជីថលបាន ត្រូវមានតួអង្គសំខាន់ៗចូលរួម ក្នុងនោះ រដ្ឋាភិបាលត្រូវតែជារដ្ឋាភិបាលឌីជីថល ដោយត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋ តាមប្រពន្ធ័អនឡាញ ដែលឆាប់ងាយទទួលបាន គ្មានអំពើពុករលួយ កាត់បន្ថយការប្រើប្រាស់ក្រដាស់សៀវភៅ ដោយងាកមកបំពេញការងារតាមរយៈប្រព័ន្ធ ដែលជាការផ្លាស់ប្ដូរការងារពីដៃ ទៅជាឌីជីថលទាំងអស់ ហើយ គោលដៅយើង នៅរយៈពេល ១៥ ឆ្នាំ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា មានផែនការបណ្តុះបណ្តាលធនធានមនុស្សយ៉ាងតិចអោយបាន ១០ម៉ឺននាក់នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋក្លាយទៅជាបលរដ្ឋឌីជីថល ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ៣០០នាក់ កំពុងសិក្សាឆ្នាំទី១ នៅគ្រឹះស្ថានឧត្តមសិក្សាចំនួន៦ គឺបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យជាតិគ្រប់គ្រង(NUM) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤ និងអញ្ជើញក្នុងពិធីពិសាអាហារសាមគ្គីផងដែរ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ។ ទិវាវប្បធម៌ជាតិ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។ រាជរដ្ឋាភិបាល បានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការជួបជុំនៃសិល្បករ…
-
មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ វឌ្ឍនភាពនៃវិស័យអប់រំឥស្លាម ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ វឌ្ឍនភាពនៃវិស័យអប់រំឥស្លាម ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកម្ពុជា ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការ តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារអប់រំឥស្លាម ឆ្នាំ២០១៥-២០២៣ និងលើកទិសដៅការងារបន្ត នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះអង្គមហាសន្និបាត ដែលមិនត្រឹមតែអាចពិនិត្យលទ្ធផលសម្រេចបានលើការងារអប់រំឥស្លាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងបន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់អប់រំកាន់តែស៊ីជម្រៅ ក្នុងស្មារតីធ្វើឱ្យវិស័យអប់រំឥស្លាមកម្ពុជាកាន់តែមានវឌ្ឍនភាព ឆ្លើយតបទៅនឹងបរិការណ៍ថ្មីៗ នៃសង្គម-សេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោក និងជាពិសេសក្នុងខណៈ ដែលកម្ពុជាកំពុងរក្សាបាន នូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ ព្រមទាំងធានាបាននូវភាពសុខដុម និង ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមក៏សូមវាយតម្លៃខ្ពស់ ចំពោះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សមាគមគ្រូបង្រៀនខ្មែរឥស្លាម ដៃគូអភិវឌ្ឍជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា បច្ចេកទេស លើការជួយរៀបចំផែនការសកម្មភាព…
-
NEA និង RULE សហការគ្នារៀបចំវេទិកាការងារ នាំយកក្រុមហ៊ុនធំៗ២២ ទៅរើសបុគ្គលិកភ្លាមៗជាង ២ ពាន់នាក់

(ភ្នំពេញ)៖ វេទិកា ការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្តើមនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ២២ ផ្តល់ឱកាសការងារចំនួន ២៥២៥កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ ព្រឹក ដល់ ៥ល្ងាច។ ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែង យុវជន និងនិស្សិតទាំងអស់ ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។ ឯកឧត្តមបណ្ឌិត នៀ សុផន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងនៅក្នុងពិធីបើកវេទិកា និងសិក្ខាសាលា នាព្រឹកមិញនេះថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជាយុទ្ធសាស្រ្តដ៏មានឧត្តមភាពសម្រាប់ និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនស្វែងរកការងារធ្វើ។ ឯកឧត្តមបណ្ឌិត…
-
ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី រៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធទី៦ ខែមីនា ឆ្នាំ២០២៤ នៅសាល C អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី «ការវិវត្តនៃវិធានពាណិជ្ជកម្មនៅកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ។ វគ្គបណ្តុះបណ្តាលនេះដែរ ធ្វើបទបង្ហាញដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកបម្រុង ជំនួយការ និងមន្ត្រីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទីស្តីការគណៈរដ្ឋមន្រ្តី មានចំនួនសរុបប្រមាណ ៤៥០នាក់ ។ គួរបញ្ជាក់ផងដែរថា នេះជាវគ្គបណ្តុះបណ្តាលលើកទី២ បន្តពីវគ្គបណ្តុះបណ្តាលលើកទី១ លើប្រធានបទ «ការរៀបចំគោលនយោបាយសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា» នៅក្នុងអាណត្តិថ្មី ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តីរៀបចំឡើង ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ…
-
លោកជំទាវ ជា ផល្គុន ត្រូវបានតែងតាំងជាប្រធានកិត្តិយស គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈកម្មាធិការកណ្តាល សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន យុវនីតិសម្បទា ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវ ក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកជំទាវ លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់។ តាមរយ: របាយការណ៍របស់ ឯកឧត្ត ជា សុមេធី គិតត្រឹមត្រឹមខែធ្នូ ឆ្នាំ២០២៣ ក្រសួង និងមន្ទីរសង្គមកិច្ច…