-
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ ឆ្នាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានរៀបចំកិច្ចប្រជុំបូក សរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្ត បន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កិត្តិ សង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេ ខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា ។ ក្នុងឱកាសនេះឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានកោត សរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ ឆ្នាំងដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់ បែបយ៉ាងដើម្បីបង្កលក្ខណៈងាយស្រួលនិងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្ត បានទាន់ ពេល វេលា និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី គ្រប់ លំដាប់ ថ្នាក់ដែលបាន ចូលរួមជួយដោះស្រាយនូវរាល់ការ លំបាក ដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្តកំពង់ឆ្នាំង នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ។ ក្នុងរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត បានរំលេចឱ្យដឹងថា ក្នុងឆ្នាំ២០២៣ គណៈកម្មាធិការសមាគមបានសម្រេចបំពាក់គ្រឿងឥស្សរិយយសការពារជាតិនិងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជនចំនួន២,៧៥៨នាក់,ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន៨៦សពនិងការបើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន៤១គ្រួសារ។សមាគមក៏បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បង ប្អូនអតីតយុទ្ធជន…
-
ឯកឧត្ដម ស្វាយ សំអ៊ាង ណែនាំឲ្យយកចិត្តទុកដាក់លើការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យល្បែងផ្សងសំណាង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

(ស្ទឹងត្រែង)៖ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ បានណែនាំឲ្យយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង, ការតាមដាន, ការត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឲ្យបានទាន់ពេល ចំពោះល្បែងផ្សងសំណាង នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ។ ឯកឧត្ដម ស្វាយ សំអ៊ាង ក៏បានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់បន្ថែម លើការគ្រប់គ្រង ការតាមដាន ការត្រួតពិនិត្យ និងការចាត់វិធានការចាំបាច់នានា តាមច្បាប់ជាធរមាន ឱ្យបានទាន់ពេល ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបនិង លុបបំបាត់ភាពមិនប្រក្រតីទាំងនោះ ។ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នប្រភេទល្បែងផ្សងសំណាង ដែលត្រូវបានអនុញ្ញាត ឱ្យដំណើរការនៅកម្ពុជា រួមមាន៖ ឆ្នោតកោស, ឆ្នោតសន្លឹក និង ឆ្នោតឡូតូ ដែលជាប្រភេទល្បែង មានប្រវត្តិដំណើរការ តាំងពីយូរលង់មកហើយ និង ជាប្រភេទល្បែងដែលផ្អែកលើសំណាងសុទ្ធសាធ ។ ឯកឧត្ដម ស្វាយ សំអ៊ាង…
-
អនុរដ្ឋមន្រ្តីការបរទេសជប៉ុន ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក ។ ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានជម្រាបជូនសម្តេចធិបតីថា ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ ។ ក្នុងដំណើរទស្សនកិច្ចនេះ ដែរ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ ១៥០ លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់…
-
រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ចូលរួមទស្សនាពិធីបុណ្យទន្លេនៅ ខេត្តសៀមរាប នាថ្ងៃ១៥-១៧ ខែមីនា

(ភ្នំពេញ)៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេលើកទី៨ បានទស្សនាការសម្តែងសាកល្បងទស្សនីយភាពសិល្បៈ សម្រាប់ត្រៀមក្នុងពិធីបើកជាផ្លូវការនៃពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នារាត្រីថ្ងៃទី១១ ខែមីនា ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យទន្លេនៅខេត្តសៀមរាបខាងមុខឆាប់ៗនេះ។ គួរជម្រាបថា ក្រសួងទេសចរណ៍រួមសហការ ជា មួ យ នឹងរដ្ឋបាល ខេត្ត សៀមរាប សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើក ទី៨ ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០ ២៤ នៅខេត្តសៀមរាប។ពិធីបុណ្យនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងលោកគ្រូ អ្នកគ្រូ សមាជិក សមាជិកា សិល្បករ សិល្បការិនី និងតារាចម្រៀង។ នៅក្នុងព្រឹត្តិការណ៍ជាតិនេះនឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា…
-
ក្រសួងបរិស្ថាន និងសហភាពអឺរ៉ុបរួមគ្នាផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន

ភ្នំពេញ ៖ ភាពបៃតងនៅតាមសាលារៀន គឺជាសង្ឃឹមរបស់សិស្សានុសិស្ស និងយុវជនជំនាន់ថ្មី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ សហភាពអឺរ៉ុប និងកម្ពុជាបានប្តេជ្ញាចិត្តរួមគ្នាផ្តល់កូនឈើ និងដាំដើមឈើជាមួយគ្នា ដើម្បីផ្សព្វផ្សាយ និងពង្រីកវិសាលភាពបៃតងនៅតាមសាលារៀន និងលើកបង្ហាញពីគំរូល្អៗ ក្នុងការដាំ ការថែរក្សាការពារដើមឈើ ដើម្បីឈានឆ្ពោះទៅគោលដៅរួម គឺសម្រេចបាននូវគម្របព្រៃឈើជាង ៦០%នៅក្នុងឆ្នាំ២០៥០។ នេះជាការបញ្ជាក់ក្នុងពិធីដាំដើមឈើជានិមិត្តរូប និងពង្រឹងភាពជាដៃគូដើម្បីភាពបៃតងនៅកម្ពុជានេះ បានប្រារព្ធឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី នារសៀលថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ជូតា អឺភីលៃនិន (Utta Urpilainen) ស្នងការអឺរ៉ុបដើម្បីភាពជាដៃគូអន្តរជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការបណ្តុះ និងដាំកូនឈើ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ដើម្បីភាពបៃតង ដែលជាយុទ្ធសាស្រ្តស្នូលទី២ក្នុងយុទ្ធសាស្រ្តស្នូលទាំង៣ រួមមានភាពស្អាត ភាពបៃតង និងចីរភាព ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ជាមួយគ្នានេះ នៅថ្ងៃទី១០ កក្កដា ខាងមុខនេះ…
-
សម្តេច ម៉ែន សំអន គាំទ្រដល់ក្លឹបសរសេរកូដជាស្រ្តីដំបូងនៅកម្ពុជា ដែលបានលេចចេញជារូបរាងឡើងនាពេលនេះ ស្របទៅនឹងការវិវឌ្ឍន៍បច្ចេកវិទ្យានាសម័យបច្ចុប្បន្ន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កម្ពុជា បានអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអបអរសាទរ ខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញឲ្យមានការលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅក្នុងគ្រប់វិស័យ រួមទាំងការបង្កើនកាលានុវត្តភាពក្នុងការទទួលបាននូវចំណេះដឹង ជំនាញផ្សេងៗ ជាលទ្ធផលការចូលរួមរបស់ស្រ្តីទៅក្នុងវិស័យនយោបាយ កិច្ចការសង្គមនិងសេវាសាធារណៈមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំទាំងបរិមាណនិងគុណភាព។ បរិវត្តកម្មឌីជីថល នឹងប្រែក្លាយប្រជាពលរដ្ឋកម្ពុជាឱ្យទៅជាពលរដ្ឋឌីជីថល ដែលមាន សមត្ថភាពក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលមក ប្រើប្រាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ប្រកបដោយប្រសិទ្ធភាពនិងការទទួលខុសត្រូវខ្ពស់ សំដៅបង្កើនផលិតភាពសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចជាតិឆ្នាំ២០៣០ និង២០៥០។ ចំណែកឯការអប់រំឌីជីថល គឺជាកត្តាគន្លឹះនៃចំណុចចាប់ផ្តើមការធ្វើបរិវត្តកម្មឌីជីថល ដោយភ្ជាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ការអប់រំនៅកម្រិតសាលារៀនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍគន្លងអាជីពសម្រាប់កម្លាំងពលកម្មទីផ្សារការងារជាក់ស្តែង។ ការបង្កើនចំនួនសិស្ស-និស្សិតនារីចាប់យកជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា សំដៅបង្កើនការទទួលខុសត្រូវនិងការចូលរួមរបស់ស្ត្រី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល ដែលនាំឱ្យកាត់បន្ថយគម្លាតចំណេះដឹងបច្ចេកវិទ្យារវាងបុរស…
-
កាកបាទក្រហមកម្ពុជា បន្តផ្សព្វផ្សាយខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បន្តបេសកកម្មចុះផ្សព្វផ្សាយខួប១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម លុយ ចណ្ណា សាកលវិទ្យាធិការសាលកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំកាកបាទក្រហមនិងក្រុមការងារ ដែលបានចុះមកផ្សព្វផ្សាយនាឱកាសនេះ ដើម្បីផ្តល់ចំណេះដឹងបន្ថែមជូននិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ក្លាយជាមូលដ្ឋាន និងបំពេញសមត្ថភាពបន្ថែមទៀតអំពីហានិភ័យប្រឈមនឹងសុខភាព និងការប្រែប្រួលអាកាសធាតុ និងទទួលយកទៅអនុវត្តដើម្បីធានាធ្វើយ៉ាងណាឱ្យខ្លួនយើងមានសុខភាពល្អ ជាពិសេសផ្សព្វផ្សាយបន្តបងប្អូន ក្រុមគ្រួសារ និងសហគមន៍របស់ខ្លួនផងដែរ។ លោកជំទាវ ពុំ ចន្ទីនី សង្ឃឹមថាក្មួយៗនឹងជួយអប់រំផ្សព្វផ្សាយបន្តដល់មិត្តភក្តិ (មិត្តអប់រំ មិត្ត) បងប្អូននៅក្នុងក្រុមគ្រួសារ និងសហគមន៍ឱ្យបានយល់ដឹងដូចគ្នា និងបានជាប្រ យោជន៍មានសុខភាពល្អសម្រាប់ផ្ទាល់ខ្លួនផង សម្រាប់ក្រុមគ្រួសារផង និងរួមគ្នាជាសហគមន៍ដែល មានសុខភាពល្អ ហើយជាពិសេស អាចទប់ទល់បាននឹងការប្រែប្រួលអាកាសធាតុ”។ លោកជំទាវអគ្គលេខាធិការបានបញ្ជាក់បន្ថែមទៀតថា “តាមការសិក្សាស្រាវជ្រាវក្នុងរវាងឆ្នាំ២០១៩កន្លងមកនេះ…
-
សម្តេច ម៉ែន សំអន អញ្ជើញប្រកាសតែងតាំង លោកជំទាវ ជា សុផាកន្នី ជាប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ដើម្បីអបអរសាទរ ខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ២០២៤ ក្រោមមូលបទ «ស្រ្តីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលបានរៀបចំឡើងនៅសណ្ឋាការកាំបូឌីយ៉ាណា រាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក-សមាជិកាទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីថ្ងៃនេះ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងកោតសសើរនិងវាយតម្លៃខ្ពស់ដល់ ឯកឧត្តម អ៊ាង សុផល្លែត និងថ្នាក់ដឹកនាំគ្រប់វិស័យ គ្រប់លំដាប់ថ្នាក់ រួមទាំងថ្នាក់ដឹកនាំនិងសមាជិកាសមាគមនារីដែលសហការ សាមគ្គីគ្នាបំពេញភារកិច្ចមិនរួញរាចំពោះការលំបាក នឿយហត់ ដើម្បីសម្រេចបាននូវសមិទ្ធិផលដ៏ធំធេងគួរជាទី មោទនៈនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអបអរសាទរចំពោះលោកជំទាវ លោកជំទាវ ជា សុផាកន្នី…
-
កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះ ២ខ្នង អណ្តូងទឹកស្អាត ៣ និងចែកអំណោយជូនប្រជាជនងាយរងគ្រោះបំផុត នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ កាកបាទក្រហមកម្ពុជា បានសម្ពោធប្រគល់-ទទួលផ្ទះ រួមជាមួយអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ព្រះវររាជមាតាជាតិខ្មែរ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ខេត្តឧត្តរមានជ័យ ។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ មានប្រសាសន៍ថា បន្ទាប់ពីទទួលនូវព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃទិវាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាចសាងសង់ផ្ទះបានសមរម្យ ជាពិសេសរកតំបន់ឆ្ងាយដាច់ស្រយ៉ាលដែលខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រជាជនប្រើប្រាស់តាមតម្រូវការ ។ ជាក់ស្តែង ឆ្លើយតបតាមសំណើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ, នៅក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន ២គ្រួសារ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត…
-
សហភាពអឺរ៉ុប និងក្រសួងអប់រំសម្ពោធដាក់ឱ្យដំណើរការគម្រោង Global Gateway រំពឹងថានឹងជួយដល់ជំនាញវិជ្ជាជីវៈកាន់តែប្រសើរដល់យុវជនកម្ពុជា

(ភ្នំពេញ)៖ តាមរយៈការសម្ពោធដាក់ឱ្យប្រើប្រាស់នូវកម្មវិធីថ្មីមួយមានឈ្មោះមួយថា Global Gateway របស់សហភាពអឺរ៉ុបត្រូវបានគេរំពឹងថានឹងជួយបន្ថែមទៀតនូវក្នុងការកសាងសមត្ថភាពជំនាញបច្ចេកទេសដល់យុវជនកម្ពុជា។ លោកស្រី ជូតា យូភី លឡៃណាន់(Jutta Urpilainen) តំណាងមកពីប្រទេសសមាជិកសហភាពអឺរ៉ុប និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នាសម្ពោធ ដាក់ឱ្យប្រើប្រាស់គម្រោង Global Gateway របស់សហភាពអឺរ៉ុប នារសៀលថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៤នាវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន រាជធានីភ្នំពេញ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាបានថ្លែងអំណរគុណដល់សភាពអឺរ៉ុបដែលបានផ្តល់ការគាំទ្រវិស័យអប់រំនៅកម្ពុជា។ដោយក្នុងនេះបានផ្តល់នូវជំនាញដល់យុវជនកម្ពុជា ។ ក្នុងពេលនេះដែរសហភាពអឺរ៉ុប បានសម្ពោធដាក់ឱ្យដំណើរការនៅក្នុងគម្រោងថ្មីមួយដែលមានឈ្មោះថា Global Gateway ដែលគេរំពឹងថានឹងបានជួយដល់យុវជនក៏ដូចជានិស្សិតកម្ពុជាដើម្បីទទួលបាននូវមុខជំនាញវិជ្ជាជីវៈ ។ ក្នុងន័យនេះគឺជាជួយលើកកម្ពស់ការផ្លាស់ប្តូរនូវចំណេះជំនាញដល់និស្សិត និងគ្រូ លើកកម្ពស់ការកែលម្អ គោលនយោបាយអប់រំ លើកកម្ពស់ការស្រាវជ្រាវ…