Category: ព័ត៌មានជាតិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ ឱ្យបាន រាល់សកម្មភាព ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ ឱ្យបាន រាល់សកម្មភាព ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម ទប់ស្កាត់ឱ្យបាន រាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដូច្នេះក្នុងពិធីបិទ សន្និបាត បូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី គ្រប់ លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ ឱ្យបាន នូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់ កម្រិត កំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ និង ត្រូវសហការអប់រំ និង ផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ ។ សម្តេចធិបតី បានមានប្រសាសន៍លើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្ត ទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍការ ងារស្ថាបនាជួសជុលលើកកម្រិតនឹងកែលម និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេក វិទ្យា ថ្មីៗ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការស្ថាបនា ការលើកកម្រិត និងកែលម្អផ្លូវ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងមិនឱ្យមាន ភាពខុសគ្នាឆ្ងាយរវាងក្រុង និងជនបទទេ នាពេលអនាគត

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងមិនឱ្យមាន ភាពខុសគ្នាឆ្ងាយរវាងក្រុង និងជនបទទេ នាពេលអនាគត

    (ភ្នំពេញ)៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងមិនឱ្យមានភាពខុសគ្នាឆ្ងាយ រវាងក្រុង និងជនបទ ទេ នៅពេលអនាគត ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានបញ្ជាក់រួចហើយថា ការអភិវឌ្ឍជនបទបានបង្ហាញតាមរយះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីកុំឱ្យមានគម្លាតរវាងក្រុង និងជនបទ ហើយអនាគត មិនឱ្យមានភាពខុសគ្នាឆ្ងាយរវាងក្រុង និងជនបទទេ ។ សម្តេច បញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនឹងរៀបចំទឹកស្អាតឲ្យបានគ្រប់ភូមិទូទាំងប្រទេសនៅឆ្នាំ២០៣០ ។ ជាមួយនេះ សម្តេចធិបតី បន្ថែមថា កន្លែងណា ដែលមិនទាន់មានការតភ្ជាប់ត្រូវតភ្ជាប់កសាង កន្លែងណាផ្លូវខូចត្រូវជួសជុល ជាពិសេស ត្រូវពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ។ សម្តេចធិបតី បានថ្លែងទៀតថា រាល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់ ខណៈរាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងខិតខំកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនដល់ពលរដ្ឋឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្តេច…

  • រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៖ បរិមាណផ្លូវជនបទ បានកើនដល់ជាង ៥ម៉ឺនគីឡូម៉ែត្រ និងសំណង់សិល្បការ្យជនបទ កើនដល់ជិត៥ម៉ឺនកន្លែង គិតត្រឹមឆ្នាំ២០២៣

    រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ៖ បរិមាណផ្លូវជនបទ បានកើនដល់ជាង ៥ម៉ឺនគីឡូម៉ែត្រ និងសំណង់សិល្បការ្យជនបទ កើនដល់ជិត៥ម៉ឺនកន្លែង គិតត្រឹមឆ្នាំ២០២៣

    (ភ្នំពេញ)៖ បរិមាណផ្លូវជនបទបានកើនដល់ចំនួន ៥០២៦២គីឡូម៉ែត្រ ស្មើនឹង ៧៤% នៃផ្លូវទូទាំងប្រទេស និងសំណង់សិល្បការ្យជនបទកើនដល់ចំនួន ៤៨៨២២កន្លែង ។ នេះជារបាយការណ៍របស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាពង្រីកវិសាលភាព និងកែលម្អលើកកម្រិតផ្លូវជនបទបានចំនួន ៩៥ខ្សែ ប្រវែងសរុប ៤៤៧គីឡូម៉ែត្រ បានថែទាំផ្លូវជនបទចំនួន ៤៨៣ខ្សែ ប្រវែងសរុប ៤៣៧២គីឡូម៉ែត្រ, សាងសង់សំណង់សិល្បការ្យគ្រប់ប្រភេទបានចំនួន ១៣៧១កន្លែង និងបំពាក់ ស្លាកសញ្ញាចរាចរណ៍បានចំនួន ២៧៨៣ស្លាក ។ ជាមួយគ្នានេះ ក្រសួងបានធ្វើឱ្យអត្រាគ្របដណ្តប់ទាំងទឹកស្អាត និងអនាម័យជនបទ បានកើនឡើងដល់ប្រមាណ ៨៥% ហើយភូមិចំនួន ៧ ៣៩៧, ឃុំចំនួន…

  • ទេសាភិបាលធនាគារជាតិ នៃកម្ពុជា អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើន

    ទេសាភិបាលធនាគារជាតិ នៃកម្ពុជា អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើន

    (ភ្នំពេញ)៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងប្រតិបត្តិការរបស់ខ្លួនឱ្យកាន់តែច្រើន ខណៈ ការ ប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងក្នុងអត្រាខ្ពស់ ។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ៖ ដំណើរឆ្ពោះ ទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង នាព្រឹកថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ ដោយមានតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិត បានចូលរួមក្នុងសិក្ខាសាលានេះ ដែលបង្ហាញពីការយកចិត្តទុកដាក់ លើការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលទាំងអស់គ្នា ។ លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ការឆ្លងកាត់នឹងវិបត្តិសេដ្ឋកិច្ចធំៗ កន្លងមក បានបង្ហាញថា កម្ពុជា ត្រូវការពង្រឹងការប្រើប្រាស់ប្រាក់រៀល ដែលអាចរួមចំ ណែក ជួយការពារ ក៏ដូចជាស្ដារសេដ្ឋកិច្ចពីវិបត្តិ ដោយហេតុថា ការប្រើប្រាស់ប្រាក់រៀល ទូលំទូលាយ នឹងជួយឱ្យកម្ពុជាមានអធិបតេយ្យ និងឯករាជ្យក្នុងការ អនុវត្តនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ជាពិសេសនយោបាយរូបិយវត្ថុ…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើ ទំនើប កម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

    រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើ ទំនើប កម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

    ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតអោយគណៈប្រតិភូក្រុមហ៊ុនចិន China Siwei Surveying and Mapping Technology Co.,Ltd ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម ។ បន្ទាប់បានទទួលស្តាប់ការធ្វើបទបង្ហាញ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវចំណាប់អារម្មណ៍លើបច្ចេកវិទ្យាថ្មីនេះ និងបានបង្ហាញពីតម្រូវការរបស់ក្រសួង ដែលចង់បានបច្ចេកវិទ្យាសម្រាប់ការគ្រប់គ្រងធនធានធម្មជាតិ និងអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែមានភាពងាយស្រួល រហ័ស ជាក់លាក់ និងមានប្រសិទ្ធភាពការងារខ្ពស់។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក្នុងសម័យបរិវត្តន៍កម្មឌីជីថលនេះ វិស័យកសិកម្មត្រូវធ្វើទំនើបកម្ម តាមឱ្យទាន់សម័យកាល កាត់បន្ថយការចំណាយ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បច្ចេកវិទ្យាបង្កភាពងាយស្រួល មានភាពច្បាស់លាស់ និងបង្កើនប្រសិទ្ធភាពការងារកាន់តែប្រសើរលើការគ្រប់គ្រងទិន្នន័យ ការព្យាករណ៍ ការប្រៀបធៀបការវិវត្តផ្សេងៗតាមឆ្នាំនីមួយៗនៅទូទាំងប្រទេស ដើម្បីបង្ការ និងអន្តរាគមន៍ក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានាបង្កឡើងដោយគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះ និងរាំងស្ងួត ទៅតាមអនុវិស័យនីមួយៗជាអាទិ៍ព្រៃឈើ ជលផលទាំងទឹកសាបនិងទឹកទឹកប្រៃ…

  • កំពង់ផែទេសចរណ៍ តម្លៃ ១,៦លានដុល្លារ នៅកោះទន្សាយ នឹងស្វាគមន៍ភ្ញៀវឆាប់ៗ

    កំពង់ផែទេសចរណ៍ តម្លៃ ១,៦លានដុល្លារ នៅកោះទន្សាយ នឹងស្វាគមន៍ភ្ញៀវឆាប់ៗ

    កែប៖ មិនយូរប៉ុន្មានភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅ ខេត្ត កែប ហើយនិយមទៅគយគន់ទេសភាព មុជទឹករងថ្លា ឆ្លុះដល់បាតដី , សំដិលខ្លួនលើឆ្នេរខ្សាច់ម៉ត់ផង់នៃ កោះទន្សាយ នឹងបានសំចតលើកំពង់ផែទេសចរណ៍ថ្មីដែលបង្ហាញវត្តមាននៅ ច្រាំងនៃកោះនេះ ខណៈបច្ចុប្បន្នកំពុងដំណើរការសាង សង់ទៅតាមផែនការនិងពេលវេលាកំណត់ ។ ក្រោមគម្រោងកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)តម្លៃ១,៦លានដុល្លារអាមេរិក គិតមកដល់ពេលនេះសម្រេច ការសាង សង់ប្រមាណ៩០ភាគរយហើយ។តាមរយៈគម្រោង នេះនឹងធ្វើឱ្យកោះទន្សាយក្លាយទៅជាទិសដៅទេសចរណ៍ដ៏សំខាន់និងប្រកបដោយប្រណិតភាព។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបកាលពីថ្ងៃ អង្គារបាន ដឹកនាំក្រុមការងារទៅពិនិត្យវឌ្ឍនភាពនៃការដ្ឋានសាងសង់ កំពង់ផែទេសចរណ៍លើកោះទន្សាយ។ការអញ្ជើញ ទៅរបស់ លោកជាមួយនឹងក្តីរំពឹងខ្ពស់ចំពោះវត្តមានកំពង់ផែដែលមានលក្ខណៈស្តង់ដារសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ក៏ដូចជាការដឹកជញ្ជូន,ការសម្រួលដល់ការរស់នៅរបស់ប្រជាជននៅលើដែនកោះមួយនេះ។ឯកឧត្តមបញ្ជាក់ថានេះសមិទ្ធផលជាប្រវត្ថិសាស្រ្តរបស់ខេត្តកែប។សមិទ្ធិនេះបានជួយលើកកម្ពស់វិស័យទេសចរណ៍របស់ ខេត្តកែបជាពិសេសសម្រាប់ប៉ូលអភិវឌ្ឍន៍ទេសចរណ៍តំបន់ប្រជុំកោះទាំងនេះដែលស្ថិតក្នុង“ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្ត កែបឆ្នាំ២០២៣-២០៣៥” ក្នុងការប្រែក្លាយខេត្តកែបជា គោលដៅទេសចរណ៍ធម្មជាតិនិងសមុទ្រសម្រាកកម្សាន្តបែប ប្រណិតកម្រិតខ្ពស់។ គប្បីជម្រាបជូនថា ខេត្តកែបជាខេត្តមួយស្ថិតក្នុងចំណោមខេត្ត ជាប់សមុទ្រ ទាំងបួនដែលប្រសិទ្ធនាមថា “តារារះទិសនិរតី” របស់កម្ពុជា ។ក្នុងនេះមានខេត្តកែប កំពត ព្រះសីហនុ និងខេត្ត កោះកុង។ជាខេត្តដែលបានប្រារព្ធបុណ្យសមុទ្រកាល ពីចុង ឆ្នាំទៅមិញដោយស្រូបបានភ្ញៀវទេសចរជាតិនិងអន្តរជាតិ រាប់ សែននាក់ចូលរួម៕អត្ថបទនិងរូបភាព៖សិលា សារិន

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញគណៈស្ថាបត្យករកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រឲ្យភាពរស់រវើក និងគ្រប់ជ្រុងជ្រោយ មានភាពច្នៃប្រឌិត រួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញគណៈស្ថាបត្យករកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្រឲ្យភាពរស់រវើក និងគ្រប់ជ្រុងជ្រោយ មានភាពច្នៃប្រឌិត រួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញគណៈស្ថាបត្យករកម្ពុជា រៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួនប្រកបដោយភាពរស់រវើក និងគ្រប់ជ្រុងជ្រោយ ព្រមទាំងលើកទឹកចិត្តគណៈស្ថាបត្យករកម្ពុជា និងគណៈវិស្វករកម្ពុជា គិតគូរច្នៃប្រឌិតអភិវឌ្ឍជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីមានលទ្ធភាពរួមចំណែកកសាងធនធានមនុស្សប្រកបដោយគុណភាព ។ នេះជាការថ្លែងក្នុងឱកាសកិច្ចប្រជុំក្រុមប្រឹក្សាគណៈស្ថាបត្យករកម្ពុជា ការរៀបចំផែនការយុទ្ធសាស្ត្ររបស់គណៈស្ថាបត្យករកម្ពុជាឆ្នាំ២០២៣-២០២៨ និងករណីសិក្សាគម្រោងប្លង់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ចាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានបំណងប្រែក្លាយទីប្រជុំជនទាំងអស់ទៅជាទីក្រុងប្រកបដោយសោភណភាព មានសណ្តាប់ធ្នាប់ និងមានបរិស្ថានល្អ ដែលប្រជាជនមានមោទនភាពក្នុងការរស់នៅជាលក្ខណៈបុគ្គល និងគ្រួសារ ស្របនឹងសហសម័យកម្ពុជា។ ចំពោះគម្រោងប្លង់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកំពង់ចាម ឯកឧត្តមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំឱ្យមានការធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍អំពីស្ថាបត្យកម្ម និងការរៀបចំក្រុងកំពង់ចាម ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងគណៈពង្រឹង ដើម្បីជាគំរូសម្រាប់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដទៃទៀត ៕ ដោយ / គ្រី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល និងប្រព័ន្ធថែទាំសុខភាពប្រជាជន

    សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល និងប្រព័ន្ធថែទាំសុខភាពប្រជាជន

    (ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននូវផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការលើកកម្ពស់វិស័យសុខាភិបាល និងធានានូវប្រព័ន្ធថែទាំសុខភាពរឹងមាំ ព្រមទាំងសុខុមាលភាពរបស់ប្រជាជន សម្រាប់ការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព ។ អនុសាសន៍បន្ថែមមួយចំនួនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ១-ក្រសួងសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការវិភាគមុខងារច្បាស់លាស់ ត្រូវបន្តពិនិត្យ កែសម្រួលតួនាទី និងរៀបចំរចនាសម្ព័ន្ធក្រសួង និង អង្គភាពសុខាភិបាល ស្របតាមរបត់ ថ្មីនៃដំណើរការកែទម្រង់រដ្ឋបាលសាធារណៈ ។ ត្រូវបន្តការអភិវឌ្ឍ និង នវានុវត្តន៍សមត្ថភាពស្ថាប័ន និង អង្គភាពសុខាភិបាល, តាមរយៈការបណ្តុះបណ្តាលស្តីពីបំណិនជាក់លាក់ ភាពជាអ្នកដឹកនាំ ដើម្បីឱ្យកិច្ចដំណើរការមុខងាររបស់ស្ថាប័នកាន់តែមានប្រសិទ្ធភាព ឆ្លើយតប ទៅនឹងសភាពការណ៍វិវត្តនៃតម្រូវការផ្នែកសុខភាពរបស់ប្រជាជន ក៏ដូចជានិន្នាការវិវត្តនៃការកែទម្រង់ការគ្រប់គ្រងអង្គភាពសុខាភិបាល និងការកែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។ ២-ក្រសួងសុខាភិបាល ត្រូវបន្តធ្វើបរិវត្តកម្មប្រព័ន្ធ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល, ព្រមទាំងវិធីសាស្ត្របង្រៀនសម្រាប់ការបណ្តុះបណ្តាលមូលដ្ឋាន និងការបណ្តុះបណ្តាលបន្ត តាមអភិក្រមប្រាកដនិយមមួយ ដែលផ្តោតលើការកសាងចំណេះដឹងជំនាញ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំ វេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិត លើសអ្វីៗទាំងអស់

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំ វេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិត លើសអ្វីៗទាំងអស់

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលនិងពង្រឹងសមត្ថភាពផ្តល់សេវា សុខភាព បឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៣ចំណុច និងបានលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល គ្រូពេទ្យ និងបុគ្គលិកថែទាំងវេជ្ជសាស្ត្រ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិត លើសអ្វីៗទាំងអស់ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលនិងពង្រឹងសមត្ថភាពផ្តល់សេវា សុខភាព បឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៣ចំណុច រួមមាន៖ ទី១៖ ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែក, ទី២៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័តកម្ម និង ការឆ្លើយតបទៅនឹងការគម្រាម កំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន និងទី៣៖ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់២ គឺនៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនពលរដ្ឋ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាជាមួយ JICA លើគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់២ គឺនៅកំពង់ចាម និងសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនពលរដ្ឋ

    (ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច បានចុះហត្ថលេខាជាមួយ JICA របស់ជប៉ុនលើជំនួយប្រមាណ ១៥០លានដុល្លារ ដែលគ្រោងនឹងសាងសង់មន្ទីរពេទ្យតំបន់នៅខេត្តកំពង់ចាម និងខេត្តសៀមរាប ដើម្បីផ្តល់សេវាកាន់តែប្រសើរជូនប្រជាពលរដ្ឋ ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាល លើកទី៤៣ នារសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីថ្ងៃទី១៤ ខែ៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាជាមួយ នៅលើកិច្ចព្រមព្រៀងឥណទានសម្បទានជាមួយអង្គការចៃកា (JICA) ដើម្បីរៀបចំគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យតំបន់២ គឺនៅកំពង់ចាម និងសៀមរាប។ អីឡូវយើងចាប់ផ្តើមពង្រឹងពេទ្យថ្នាក់តំបន់ អញ្ចឹងថ្ងៃនៅពេលដែលមានសមត្ថភាពមន្ទីរពេទ្យក៏នឹងអាចបង្កើតសមត្ថភាពទៀតនៅពេលដែលយើងធ្វើវិមជ្ឈការ ហើយសមត្ថភាពទាំងពីរដែលខ្ញុំបានប្រកាសនេះ គិតជាតម្លៃគឺ១៤១លានដុល្លារ ក្នុងការកសាងមន្ទីរពេទ្យពីរនេះទៅជាមន្ទីរពេទ្យតំបន់ ។ សម្តេចធិបតី បានបន្ថែមថា ការខិតខំពង្រឹងមន្ទីរពេទ្យថ្នាក់តំបន់ គឺដើម្បីជួយសម្រួលការលំបាក និងភាពចម្អៀតណែនរបស់មន្ទីរពេទ្យថ្នាក់ជាតិ ជាពិសេសជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋដែលមានជំងឺ កុំឱ្យពួកគាត់ធ្វើដំណើរឆ្ងាយដើម្បីព្យាបាលជំងឺរហូតមកដល់រាជធានីភ្នំពេញ។ សម្តេច ថា ទៅថ្ងៃមុខរាជរដ្ឋាភិបាល នឹងបង្កើតមន្ទីរពេទ្យតំបន់នៅកន្លែងផ្សេងៗទៀត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋ គឺត្រូវតែហ៊ានវិនិយោគ។ ដូច្នេះនៅថ្ងៃអនាគត…