Category: ព័ត៌មានជាតិ

  • ប្រធានគណបក្សឃុំ ថ្លែងអំណរគុណ ប្រធាន និងក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង

    ប្រធានគណបក្សឃុំ ថ្លែងអំណរគុណ ប្រធាន និងក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង

    កំពង់ធំ៖ លោក សូត្រ អ៊ុល ប្រធាន គណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង តំណាង ឲ្យ ប្រធាន និងអនុប្រធានសាខាបក្សភូមិទាំង១៥ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អតីតអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង និងជាអតីតប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងសហការី ដែលកន្លងមក បានខិតខំគ្រប់បែបយ៉ាងក្នុងការបម្រើប្រជាជន និងដោះស្រាយការលំបាកខ្វះខាតជូនសមាជិកគណបក្សដែលមានជីវភាពលំបាកខ្វះខាត បានទាន់ពេលវេលា ក្នុងនោះ សមាជិកគណបក្សនៅក្នុងឃុំទាំងមូល ដែលទទួលមរណភាពត្រូវបានការជួយឧបត្ថម្ភទាំងថវិកា និងគ្រឿងឧបភោគបរិភោគ ជួយដោះស្រាយ និងរៀបចំក្នុងពិធីបុណ្យសព បានយ៉ាងសមរម្យ។ ជាមួយនោះ ក្រុមការងារចុះមូលដ្ឋានឃុំ បានខិតខំយកចិត្តទុកដាក់កសាងបានទីស្នាក់ការចំនួន ១ខ្នង ធ្វើពីបេតុងប្រក់សង្ក័សីជាន់ភ្លីសម្រាប់ធ្វើការងារ ដែលមានទំហំ ៨ម៉ែត្រគុណនឹង១២ ម៉ែត្រទុកជាចំណងដៃផងដែរ ។ ការថ្លែងអំណរគុណដូច្នេះក្នុងពេលឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងសហការី អញ្ជើញជួបសំណេះសំណាល និងជម្រាបលា ដើម្បីទៅទទួលភារកិច្ចថ្មី តាមការចាត់តាំង និងផ្ទេរភារកិច្ចបស់គណបក្ស ទៅបំពេញភារកិច្ចជាក្រុមការងារចុះមូលដ្ឋាននៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។ ឯកឧត្តម…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារ ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភស្បៀងអាហារ ជូនសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ

    កំពង់ធំ៖ អង្ករចំនួន ១០តោន មីជាតិចំនួន ៥០០កេស ត្រីខកំប៉ុងចំនួន ១០០កេស និងទឹកត្រីទឹកស៊ីអ៊ីវចំនួន ៦០០យួរ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានឯកឧត្តម គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាននាំយកនូវមកប្រគល់ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤  ។ ឯកឧត្តម គីម ប៊ុនថាន បានមានប្រសាសន៍ថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងសម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែបានគិតគូរយកចិត្តទុកដាក់ពិសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនគ្រប់ពេលវេលា ។ ជាមួយនេះដែរឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានខិតខំយ៉ាងសកម្ម ក្នុងការជួយដោះស្រាយការលំបាកខ្វះខាត ជូនដល់បងប្អូនអតីតយុទ្ធជន និងប្រជាជននៅតាមបណ្ដាមូលដ្ឋាននានាក្នុងខេត្តកំពង់ធំ យ៉ាងមមាញឹកដូចភ្លៀងរលឹម ហើយនិងបានណែនាំឲ្យបន្តសកម្មភាពនេះតទៅទៀត ដើម្បីបានជាប្រយោជន៍ដល់បងប្អូនអតីតយុទ្ធជនយើង ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា

    សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍ជំនឿសាសនា

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានា ដោយគ្មានការរើសអើង។ នេះការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួម ពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នាថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤ ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ការចូលរួមពិសាអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជាការបញ្ជាក់អំពីអត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកអ៊ិស្លាម និងការបង្ហាញនូវសាមគ្គីភាព ក្នុងនាមពលរដ្ឋខែ្មរតែមួយ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានអំពាវនាវឱ្យថ្នាក់ដឹកនាំឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការ សាមគ្គីគ្នា និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្មជាតិសាសន៍ ។ ទន្ទឹមនេះ សម្តេចក៏បានណែនាំត្រូវបន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរអ៊ិស្លាម តាមរយៈកិច្ចសហការជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ ។ ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណបងប្អូនខ្មែរអ៊ិស្លាមនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ជាពិសេស នៅតាមតំបន់សហគមន៍…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីមោទនភាពចំពោះ ពលរដ្ឋកម្ពុជា ដែលគោរពសាសនាផ្សេងៗគ្នា ប៉ុន្ដែសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីមោទនភាពចំពោះ ពលរដ្ឋកម្ពុជា ដែលគោរពសាសនាផ្សេងៗគ្នា ប៉ុន្ដែសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ

    (ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញក្ដីមោទនភាពចំពោះ ពលរដ្ឋកម្ពុជា ដែល គោរពសាសនាផ្សេងៗ គ្នា ប៉ុន្ដែសាមគ្គីគ្នាបានយ៉ាងល្អប្រសើរ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នារសៀលថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួម ៦០០០នាក់ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជន បានខិតខំធ្វើឱ្យសាសនាទាំងអស់ទទួលបានការគាំពារ និងការលើកទឹកចិត្តសុខដុមនីយកម្មសាសនា ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងរស់នៅក្នុងសន្ដិភាព និងការអភិវឌ្ឍ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ផ្ដល់សិរីភាព ជំនឿង សាសនាយ៉ាងទូលំទូលាយ ដល់ប្រជាជនទូទៅដែលឈរលើមូលដ្ឋាននៃការពង្រឹងសុខដុមនីយកម្មសាសនិកនៅគ្រប់និកាយសាសនា និងប្រឆាំងនូវរាល់ទង្វើរើសអើងសំដៅទប់ស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្ម ដែលអាចបង្កវិបត្តិសាសនានៅកម្ពុជា ។ សម្ដេចធិបតី បានបន្តថា កម្ពុជា ពិតជាមានមោទនភាពចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលគោរពកាន់សាសនាផ្សេងៗគ្នា…

  • ឯកឧត្តម ឌិត ទីណា ណែនាំឱ្យ មន្ដ្រីកសិកម្មឃុំ បញ្ជូនព័ត៌មាន ទៅកាន់ថ្នាក់កណ្តាលដើម្បីបានទទួលការអភិវឌ្ឍន៍ ព្រមទាំងការជួយអន្តរាគមន៍បានទាន់ពេលវេលា

    ឯកឧត្តម ឌិត ទីណា ណែនាំឱ្យ មន្ដ្រីកសិកម្មឃុំ បញ្ជូនព័ត៌មាន ទៅកាន់ថ្នាក់កណ្តាលដើម្បីបានទទួលការអភិវឌ្ឍន៍ ព្រមទាំងការជួយអន្តរាគមន៍បានទាន់ពេលវេលា

    (ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្វើការណែនាំដល់ មន្ដ្រីកសិកម្ម ឃុំ ឱ្យចុះ ជាប់ ជាមួយ កសិករ ហើយ ត្រូវ បម្រើបង ប្អូន ប្រជាកសិករឱ្យអស់ទឹកចិត្ត និងលទ្ធភាពដែលខ្លួនមាន ។ ជាមួយគ្នាក៏ចាំបាច់ត្រូវ ប្រមូល ទិន្នន័យ និង ព័ត៌មាន អំពី ការងារ កសិកម្ម នៅតាមមូលដ្ឋានរបស់ខ្លួន បញ្ចូនទៅកាន់ថ្នាក់កណ្ដាល ។ គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បែបនេះធ្វើឡើងក្នុងពេល អញ្ជើញ ជួប សំណេះសំណាល និង ផ្ដល់អនុសាសន៍ ដល់ មន្ដ្រី កសិកម្ម ឃុំ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ ។ សម្រាប់ស្រុក ព្រះនេត្រព្រះ…

  • បណ្ឌិត អូស្មាន ហាស្សាន់ ៖ សាសនិកអ៊ិស្លាមកម្ពុជាទាំងអស់ នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺសុខសន្តិភាព

    បណ្ឌិត អូស្មាន ហាស្សាន់ ៖ សាសនិកអ៊ិស្លាមកម្ពុជាទាំងអស់ នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺសុខសន្តិភាព

    (ភ្នំពេញ)៖ សាសនិកអ៊ិស្លាមកម្ពុជាទាំងអស់ នៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺសុខសន្តិភាព ។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការ រៀបចំពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា ក្នុងពិធីពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាអ៊ិស្លាមកម្ពុជា លើកទី៨ ឆ្នាំ២០២៤ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមជាង ៦០០០នាក់ ។ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា យើងខ្ញុំនៅតែចងចាំជានិច្ចថា អ្វីដែលមនុស្សក្នុងសង្គមត្រូវការមុនគេនោះ គឺ សុខសន្តិភាព ទើបមានការអភិវឌ្ឍរីកចម្រើនកើនឡើងទៅបាន និងមានអ្វីៗកើតមានជាបន្តបន្ទាប់ទៀត ហើយក៏នៅតែចងចាំថា សុខសន្តិភាព ដែលបានមកនៅក្បែរយើងសព្វថ្ងៃនេះ មិនមែនបានមកដោយចៃដន្យនោះទេ គឺបានមកដោយការខិតខំតស៊ូលះបង់របស់ សម្តេចតេជោ រួមនឹងឥស្សរជនជាតិ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមានការគាំទ្រដ៏ច្រើនពីកងទ័ព និងប្រជាជនកម្ពុជា ដែលបាននាំមកឱ្យយើងទាំងអស់គ្នាទទួលបាននូវការរស់នៅប្រកបដោយក្តីសុខសាន្តដូចសព្វថ្ងៃនេះ រួមទាំង សម្តេចធិបតី ដែលត្រូវបានទទួលធ្វើការដឹកនាំបន្ត…

  • រដ្ឋសភា កម្ពុជា ថៃ វាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដែលមានជាយូរលង់មកហើយ

    រដ្ឋសភា កម្ពុជា ថៃ វាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដែលមានជាយូរលង់មកហើយ

    (ភ្នំពេញ)៖ រដ្ឋសភា កម្ពុជា ថៃ បានវាយតម្លៃខ្ពស់នូវវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលមានជាយូរលង់មកហើយ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ស្តែងចេញពីទំនាក់ទំនងនេះ និងសង្ឃឹមយ៉ាងមុតមាំថាទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែងទាំងអស់គ្នាបន្ថែមទៀត ។ នេះបើយោងតាមលទ្ធផល នៃជំនួបពិភាក្សាការងារ រវាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី កម្ពុជា និង ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភាថៃ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានចាត់ទុក ដំណើរទស្សនកិច្ចនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការបន្តពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលអាចបើកឱកាសថ្មីសម្រាប់ប្រទេសទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើងឱ្យអស់សក្តានុពល ។ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ប្រធានរដ្ឋសភាស្ដីទី ក៏បានរំលេចថា នាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ច សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត អញ្ជើញពិធីស្រាយបួសខែរ៉ាម៉ាដាន និង ពិសាបាយនៅជ្រោយចង្វារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត អញ្ជើញពិធីស្រាយបួសខែរ៉ាម៉ាដាន និង ពិសាបាយនៅជ្រោយចង្វារ

    ផ្សាយបន្តផ្ទាល់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត អញ្ជើញពិធីស្រាយបួសខែរ៉ាម៉ាដាន និង ពិសាបាយនៅជ្រោយចង្វារ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។

  • ទេសចរជាងមួយម៉ឺននាក់មកទស្សនាទិដ្ឋភាព សមរាត្រីនៅ ប្រាសាទអង្គរវត្ត

    ទេសចរជាងមួយម៉ឺននាក់មកទស្សនាទិដ្ឋភាព សមរាត្រីនៅ ប្រាសាទអង្គរវត្ត

    សៀមរាប៖នាថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា ចាប់តាំងពីព្រលឹមស្រាងៗ មុនព្រះអាទិត្យរះ នៅក្នុងបរិវេណប្រាសាទអង្គរវត្តនៃខេត្ត សៀមរាប ពោរពេញទៅដោយមនុស្សប្រុសស្រីចាស់ក្មេងចម្រុះជាតិសាសន៍ ពិសេស ទេសចរបរទេស បានមកផ្តុំគ្នាណែនណាន់ តាន់តាប់ ។ខ្លះអង្គុយ ខ្លះ ឈរ …ទៅតាមស្ថានភាពទីកន្លែងនិងទម្លាប់រៀងៗខ្លួន។ក្នុងដៃម្នាក់ៗកាន់ជាប់នូវទូរសព្ទ និងខ្លះកាន់ម៉ាស៊ីន ថត ដោយម្នាក់ៗ សម្លឹងទៅទិសខាងកើតឆ្ពោះទៅរកកំពូលប្រាសាទ ស្ទើរមិនហ៊ាន ដាក់ភ្នែក។នោះគឺការរង់ចាំទស្សនា សមរាត្រី ឬនិយាយបែបសាមញ្ញព្រះ អាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលតែងកើតឡើងចំនួនពីរដងក្នុងមួយឆ្នាំ។ ខណៈដែលព្រះអាទិត្យបានបណ្ដែតខ្លួនបន្តិចម្តងៗផុតពីចុងព្រឹក្សាដែលស្ថិតនៅទិសខាងកើតនៃប្រាសាទអង្គរវត្ត សំឡេងខ្ញៀវខ្ញាបាន បន្លឺឡើងកងរំពង ដោយក្នុងដៃកាន់ជាប់នូវម៉ាស៊ីនថត ឬទូរសព្ទរង់ថតផ្តិតយករូបភាពដ៏អស្ចារ្យគ្មានពីរ ដែលនឹងកើតឡើងនៅពេលបន្តិចទៀត។សំឡេងដែលបង្ហាញពីក្តីរំភើបចេញពីក្នុងបេះដូងនៃអ្នកទន្ទឹងរង់ចាំយ៉ាងអន្ទះសារ កាន់តែលាន់លឺឡើង នៅពេលព្រះអាទិត្យបានងើតផុតចុងព្រៃ ហើយធ្វើដំណើរសន្លឹមៗខ្ពស់ឡើងៗ នៅចំកំពូលកណ្តាលនៃ ប្រាសាទ អត់មានល្អៀង។ មន្រ្តីជំនាញបានអះអាងនៅក្រោយព្រឹត្តិការណ៍សមរាត្រីបញ្ចប់ថា មានភ្ញៀវចម្រុះជាតិសាសន៍ជាងមួយម៉ឺននាក់បានមក ទស្សនា ទិដ្ឋភាពដ៏អស្ចារ្យនៃប្រាសាទអង្គរវត្ដ។ ភ្ញៀវទេសចរជាតិចំនួនពីរនាក់ដែលសម្ភាសដោយអ្នកយកព័ត៌មានទូរទស្សន៍អប្សារា បានប្រាប់ថា ទោះបីជាធ្លាប់បានមកទស្សនា ប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ តែនេះជាលើកទីមួយ ហើយ បានចូលមកទស្សនាថ្ងៃរះចំកំពូលប្រាសាទ។ពួកខ្លួនមាន មក កាន់ប្រាសាទអង្គរតាំងពីម៉ោង៥ព្រឹក ហើយបានឃើញភាព ស្រស់ ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹក បញ្ចេញពន្លឺព័ណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិនិងស្មៅក្នុងបរិវេណអង្គរ។ ដោយឡែក…

  • រាជរដ្ឋាភិបាល នឹងរក្សា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្រ

    រាជរដ្ឋាភិបាល នឹងរក្សា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្រ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ ដើម្បីធានាថា មជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្ររបស់ជនពិការ តជំនាន់ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា តាមរយះការស្នើសុំពីមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ខ្ញុំសូមសម្រេចថា ឱ្យរក្សាការពារសមិទ្ធផលនៅមជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន ជាទីតាំងប្រវត្តិសាស្ត្ររបស់ជនពិការទៅអនាគត ។ សម្តេចធិបតី បានបញ្ជាក់ថា ទីតាំងនេះ មិនរើទៅណាទេ ដរាបណាខ្ញុំជានាយករដ្ឋមន្រ្តី ហើយទីតាំងនេះ មានសមិទ្ធផលជាច្រើន តាំងពីសិលាចារិកជាដើម ។ សម្តេចបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តអនុវត្តនូវគោលនយោបាយគាំទ្រ ដល់បងប្អូនជនមានពិការភាព ធ្វើយ៉ាងណា ផ្តល់នូវអត្ថប្រយោជន៍តាមលទ្ធភាពដែលអាចធ្វើបានដើម្បីជួយដល់បងប្អូនជនមានពិការភាព។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រសួងពាក់ព័ន្ធ ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្តិ…