Category: ព័ត៌មានជាតិ

  • ឯកឧត្តម ហួត ហាក់ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ មានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម

    ឯកឧត្តម ហួត ហាក់ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ មានចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយម

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បន្តបង្កើនកិច្ចខិតខំប្រឹងប្រែង និងសម្លឹងឆ្ពោះទៅមុខប្រកបដោយក្តីសង្ឈឹម ភាពជឿជាក់ និងឆន្ទៈមោះមុត ដោយបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល សំដៅឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ។ នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ (CAP4) និងបទពិសោធនៃការរៀបចំថវិកាព័ត៌មានសមិទ្ធកម្ម នៃការអនុវត្តកិច្ចព្រមព្រៀងសមិទ្ធកម្ម កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ sun & moon ។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ក្រសួងអធិការកិច្ច ដែលជាអធិការកិច្ចរាជរដ្ឋាភិបាល ដើរតួនាទីគន្លឹះក្នុងការជួយរាជរដ្ឋាភិបាលលើការលើកកម្ពស់អភិបាលកិច្ច ពង្រឹងភាពស្អាតស្អំក្នុងវិស័យសាធារណៈ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ…

  • រដ្ឋមន្ត្រីការបរទេស៖ ក្រសួងនឹងបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ

    រដ្ឋមន្ត្រីការបរទេស៖ ក្រសួងនឹងបន្តកសាងសមត្ថភាព វិជ្ជាជីវៈ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសក្នុងការងារការបរទេស និងទំនាក់ទំនងអន្តរជាតិ

    ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរចំពោះការឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការរបស់ក្រសួង ដែលមានមនសិការស្នេហាជាតិយ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្តទុកដាក់តម្កល់ផលប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់ ។ ទោះបីជាយ៉ាងនេះក្ដី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថាស្ថានការណ៍ក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង ស្ថានភាពឧបទ្វីបកូរ៉េ សង្គ្រាមនៅអ៊ុយក្រែន បញ្ហានៅមជ្ឈិមបូព៌ា ភាពតានតឹងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ រួមទាំងបញ្ហាសន្តិសុខប្រពៃណី និងសន្តិសុខមិនប្រពៃណីដទៃទៀត ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ ធម្មជាតិ សន្តិសុខស្បៀងនិងថាមពល ជាដើម កំពុងស្ថិតនៅតែជាបញ្ហាបន្ទាន់ដែលត្រូវដោះស្រាយរួមគ្នា  ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកលនៅមានភាពផុយស្រួយនៅឡើយ ទោះបីត្រូវបានស្ដារឡើងវិញជាបណ្តើរៗក្តី ។ ស្ថិតក្នុងបរិបទខាងលើ និងក្នុងគោលដៅបន្តអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយការបរទេស និងការងារការទូតបុរេសកម្ម…

  • ក្រសួងការបរទេសបើកសន្និបាតបូកសរុបលទ្ធផលការងារ ក្រោមមូលបទ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ»

    ក្រសួងការបរទេសបើកសន្និបាតបូកសរុបលទ្ធផលការងារ ក្រោមមូលបទ «បង្កើនប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ»

    ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ប្រធានស្ថានតំណាងកម្ពុជានៅបរទេស និងតំណាងស្ថាប័នជាតិនានាជាភ្ញៀវកិត្តិយស។ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសបង្ហាញថា លទ្ធផលការងារឆ្នាំ២០២៣ អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗគួរជាទីមោទនៈដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣   លើសមរភូមិការទូត  ដោយផ្ដោតជាចម្បងលើការងារធំៗទាំង ៥។  ការងារទី១ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ដោយក្រសួងបានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ  ទទួលបានជោគជ័យក្នុងការនាំ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជាការចូលរួមចំណែកដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។ ចំពោះការជួយសង្រ្គោះពលរដ្ឋខ្មែរនៅបរទេស ដោយមានការសហការជិតស្និទ្ធជាមួយក្រសួងមហាផ្ទៃ ក្រសួងបានផ្ដល់ការគាំទ្រ ជួយសង្រ្គោះ និងសម្របសម្រួលមាតុភូមិនិវត្តន៍ដល់ពលរដ្ឋ ខ្មែរដែលរងគ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញដូរមនុស្សចំនួន៧.៩៥៣នាក់ ពីប្រទេសថៃ ឡាវ វៀតណាម  ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។ ការងារទី២  គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តបទៅនឹងសម្ពាធភូមិសាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេចដាក់បេក្ខភាពជាអ្នកសង្កេតការណ៍ក្នុងអង្គការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំងបានសម្រេចដាក់បេក្ខភាពធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។  ការងារទី៣ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព…

  • កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ

    កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ

    ភ្នំពេញ៖ កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់រហូតដល់បួនជើងក្នុងមួយសប្តាហ៍ ។ជាពិសេស ខេត្តហៃណាន ក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះឯកឧត្តម ហ្វេង ហ្វៃ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅទូលំទូលាយសម្រាប់វេទិកាបូអាវ។ ឯកឧត្តម បានបញ្ជាក់ថា សម្តេចតេជោ ជាមិត្តចាស់ ជាមិត្តល្អជាងគេដែលបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកច្រើនសារ។ ឯកឧត្តម បង្ហាញនូវការស្វាគមន៍ពេលសម្តេចតេជោអញ្ជើញមកលើកក្រោយៗទៀត។ ឯកឧត្តម ហ្វេង ហ្វៃ បានកត់សម្គាល់ថា ខេត្តហៃណាន និងកម្ពុជា នារយៈពេលចុងក្រោយនេះមានកិច្ចសហការជាច្រើន ខណៈនៅក្នុងឆ្នាំ២០២៤នេះជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងកម្ពុជា និងចិន ។…

  • ផ្លូវជាតិលេខ៣ពីខេត្តកំពត ទៅវាលរេញផ្លូវជាតិលេខ៤ ដែលខូចត្រាំត្រែងបានសិក្សារួចរាល់

    ផ្លូវជាតិលេខ៣ពីខេត្តកំពត ទៅវាលរេញផ្លូវជាតិលេខ៤ ដែលខូចត្រាំត្រែងបានសិក្សារួចរាល់

    ភ្នំពេញ៖ កំណាត់ផ្លូវជាតិលេខ៣ពីខេត្តកំពតទៅវាលរិញផ្លូវជាតិលេខ៤ ដែលជាផ្លូវខូចធ្វើមិនចេះជាប់ ត្រូវបានសិក្សារួចរាល់ ខណៈក្រុមហ៊ុនចិនបានជួយថែរក្សាផ្លូវនោះរយៈពេល ២ឆ្នាំមកហើយ ។ នេះជាការគូសបញ្ជាក់របស់លោក ឈិន ចុង (Chen Zhong) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស និងជាអនុប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC ,China Communication Contruction Corporation) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែ មីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន ។ ក្នុងជំនួបនេះ លោកអនុប្រធានក្រុមហ៊ុនCCCC ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន china road and bridge ដែលជាក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿនភ្នំពេញទៅកាន់ក្រុងព្រះសីហនុ ,កំពុងកសាងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិត និងសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តសៀមរាប ពីសៀមរាបទៅប៉ោយប៉ែត ហើយនិងសិក្សាគម្រោងព្រៃជីកហ្វូណតេជោ បានរាយការណ៍ពីការងារគម្រោងសាងសង់របស់លោកជូនដល់សម្ដេចតេជោ ហ៊ុន សែន ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូនភាគីក្រុមហ៊ុនចិន…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងដាណាំងប្រទេសវៀតណាម

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុងដាណាំងប្រទេសវៀតណាម

    ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ទី២៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ត្រីភាគី រវាងក្រសួង មហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម ក្នុងគោលបំណងដើម្បី បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការលើវិស័យសន្តិសុខ រវាងកងកម្លាំងអនុវត្តច្បាប់នៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ខែមីនា…

  • ចូលឆ្នាំខ្មែរ ទៅជិះរទេះគោ និងរទេះក្របីនៅព្រះដាក់

    ចូលឆ្នាំខ្មែរ ទៅជិះរទេះគោ និងរទេះក្របីនៅព្រះដាក់

    ភ្នំពេញ:ក្នុងដែនដីដ៏ស្រស់បំព្រងនៃខេត្តសៀមរាប នៅមិនឆ្ងាយប៉ុន្មានពីអច្ឆរិយវត្ថុនៃអង្គរវត្ត ។ដំណើរត្រឡប់ទៅអតីតកាលកំពុងរង់ចាំអ្នកទេសចរ។ នោះគឺការជិះរទេះគោ និងរទេះក្របី នៅភូមិព្រះដាកដ៏ល្បីល្បាញ រំលេចខ្លួននៅខាងកើតនៃជំរំប្រាសាទបុរាណ។ រទេះប្រពៃណីទាំងនេះ ដែលជានិមិត្តរូបនៃកម្លាំងសាមគ្គី និងការតស៊ូដ៏ខ្លាំងក្លារបស់កសិករខ្មែរ ដឹកអ្នកដំណើរចូលទស្សនាភូមិដ្ឋានស្រុកស្រែចំការដែលជាដួងព្រលឹងនៃជីវិតជនបទ។ លោក យស់ សា មគ្គុទេ្ទសក៍ទេសចរណ៍ថ្នាក់ជាតិប្រចាំខេត្តសៀមរាប និងប្រចាំសហគមន៍ទេសចរណ៍ភូមិព្រះដាក់បានឱ្យដឹងថា ប្រជាពលរដ្ឋនៅភូមិព្រះដាក់ក្នុងខេត្តសៀមរាប ប្រមាណ៩០ភាគរយ នៃគ្រួសារសរុប ៣ ២៥០ នៅតែប្រើប្រាស់រទេះគោ និងរទេះក្របីជាមធ្យោបាយធ្វើដំណើរ។ ចាប់តាំងពីឆ្នាំ ២០០៩ មក រទេះដែលកើតចេញពីភាពច្នៃប្រឌិតរបស់ដូនតាខ្មែរសម័យបុរាណ បានក្លាយជាផលិតផលទេសចរណ៍ដែលទទួលបានការពេញចិត្ត និងកោតសរសើរពីភ្ញៀវអន្តរជាតិ។ នៅពេលនេះ វាកាន់តែពេញនិយមក្នុងចំណោមភ្ញៀវមកពីបណ្តាខេត្តក្រុងនានាផងដែរ។ លោក ធិម សិរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប រំពឹងថា នៅអំលុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខចំថ្ងៃទី១៣ ដល់ ទី១៦ ខែមេសា នឹងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជាច្រើនមកកម្សាន្តនៅខេត្តសៀមរាប។ ក្នុងចំណោមនោះ នឹងមានភ្ញៀវមកសាកល្បងបទពិសោធន៍ធ្វើដំណើរផ្សងព្រេងតាមរទេះគោ រទេះក្របី កាត់ផ្លូវលំជនបទដែលមានវាលស្រែអមលម្អសងខាង។ រទេះគោ និងរទេះក្របី ចំនួន៥០គ្រឿងកំពុងរង់ចាំស្វាគមន៍អ្នកដំណើរនាឳកាសជួបជុំនារដូវចូលឆ្នាំនេះ។ រទេះគោដូចគ្នានេះក៏មានផងដែរនៅស្រុកកំពង់ត្រឡាចនៃខេត្តកំពង់ឆ្នាំង ដែលបានទាញចំណូលជួយប្រជាជនក្នុងសហគមន៍។ ក្រៅពីរទេះបុរាណនេះ ភូមិព្រះដាក់ ក៏ជាសហគមន៍ទេចរណ៍ដែលសម្បូរដោយផលិតផលទេចរណ៍ជាច្រើនផ្សេងទៀតដូចជា ស្ករត្នោត…

  • រដ្ឋអនុគ្រោះពន្ធដល់ វិស័យកសិកម្ម ចំពេលកសិផលមួយចំនួនជួបបញ្ហាធ្លាក់ថ្លៃ

    រដ្ឋអនុគ្រោះពន្ធដល់ វិស័យកសិកម្ម ចំពេលកសិផលមួយចំនួនជួបបញ្ហាធ្លាក់ថ្លៃ

    ភ្នំពេញ:ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅ កាលពីថ្ងៃពុធនេះ ចេញ ប្រកាស អនុគ្រោះពន្ធដល់ការប្រកបរបរក្នុង វិស័យ កសិកម្ម រហូត ដល់ ដល់ ដំណាច់ឆ្នាំ២០២៥។ ការបន្ធូរបន្ថយនេះ ចំពេលដែលកសិផល មួយចំនួនរបស់កសិករកំពុង ប្រឈម បញ្ហា ធ្លាក់ ថ្លៃ ក្នុង រដូវ ប្រមូល ផលនា ដើម ឆ្នាំនេះ។   កសិផលដែលទទួលបានការ អនុគ្រោះពន្ធ រួមបញ្ចូល ការ ដាំដុះ ការ ផលិត ការ ផ្គត់ផ្គង់ ក្នុង ស្រុក ឬ ការ នាំចេញ ដូចជា ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ និងចេក ។ ក្រៅពីនោះ…

  • កូនខ្មែរបង្កើតរោងសម្ងួតប្រើបច្ចេកវិទ្យាទំនើបតម្លៃដល់១៧ ០០០ដុល្លារ

    កូនខ្មែរបង្កើតរោងសម្ងួតប្រើបច្ចេកវិទ្យាទំនើបតម្លៃដល់១៧ ០០០ដុល្លារ

    ភ្នំពេញ:ផ្តើមចេញពីការស្រឡាញ់ការកែច្នៃកសិផល បុរសជនជាតិខ្មែរវ័យកណ្តាលម្នាក់បានបង្កើតរោងសម្ងួតដោយប្រើបច្ចេកវិទ្យាទំនើប និងថាមពលស្អាត ឬ សឡា ដែលអាចកាត់បន្ថយការបំភាយឧស្ម័នកាបូន ជាង ៩១ តោនក្នុងមួយឆ្នាំ។ លោក ហុង សុត ជាស្ថាបនិកអាជីវកម្មរោងសម្ងួតកសិករឆ្លាត (Kasekor Chhlat) និយាយថា រោងសម្ងួតដែលលោកផលិតនៅក្នុងស្រុកនេះ អាចសម្ងួតបានលឿន សុវត្ថិភាព មានអនាម័យដូចជាការពារដីហុយ និងសត្វចូល ការពាររំហួតពីដី ការពារទឹកភ្លៀង និងអាចការពារការខូចដោយសាររស្មីយូវីផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ រោងដែលអាចបម្លាស់ទីបាននេះ អាចជួយរក្សាពណ៌ ក្លិន និងរសជាតិកសិផលឲ្យនៅល្អ។ រោងសម្ងួតនេះ មាន៥ប្រភេទដែលមានលទ្ធភាពសម្ងួតចាប់ពី ២៥គីឡូក្រាម រហូតដល់៥តោនក្នុងពេលសម្ងួតម្តង។ រោងនេះមានតម្លៃចាប់ពី ១២៥០ ដល់ ១៧៥០០ ដុល្លារអាមេរិក។ វាអាចសម្ងួតកសិផលច្រើនមុខដូចជា ចេក ស្វាយ ម្រេច ផ្សិត ម្ទេស ម្ជូរព្រឹក តែ និងឪសថបុរាណ ក៏ដូចជាសាច់ងៀត និងសាច់ប្រឡាក់ផងដែរ។ មានរាងស៊ីឡាំង គ្រោងឆ្អឹងដែក ស្រោបដោយបន្ទះថ្លាពណ៌ស និងបំពាក់បន្ទះសឡា ពីលើផង រោងសម្ងួតនេះកំពុងប្រើប្រាស់ភាគច្រើននៅតាមខេត្តជុំវិញបឹងទន្លេសាប និងតំបន់មាត់សមុទ្រ ហើយម៉ូដែលដែលគេនិយមប្រើគឺ…

  • ស្ពានអាកាសកម្ពស់បីជាន់ដំបូងបង្អស់នៅភ្នំពេញបើកដំណើរការថ្ងៃទី១ខែមេសា

    ស្ពានអាកាសកម្ពស់បីជាន់ដំបូងបង្អស់នៅភ្នំពេញបើកដំណើរការថ្ងៃទី១ខែមេសា

    ភ្នំពេញៈរយៈពេលជាង មួយឆ្នាំក្រោយបើកការដ្ឋានសាងសង់ ស្ពានអាកាសកម្ពស់បីជាន់ដំបូងបង្អស់នៅភ្នំពេញ នឹងបើកដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ ២០២៤។សាលារាជធានីភ្នំពេញប្រកាសថា ក្នុងដំណាក់ដំបូងនេះ យានយន្តគ្រប់ប្រភេទអាចធ្វើដំណើរឆ្លងកាត់ស្ពាននេះនៅជាន់ទី២ ដែលជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន ក្នុងខណ្ឌចំការមន។ ចំណែកជាន់ផ្ទាល់ដី ជាន់ទី១ និងជាន់ទី៣ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងអំឡុងពេលជាង១ឆ្នាំទៀត។ ស្ពានអាកាសដែលត្រូវផ្តល់ឈ្មោះថា ស្ពាន “មរតកតេជោ” ត្រូវបានសាងសង់កាលពីខែសីហា ឆ្នាំ២០២២ ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC )ដែលចាយថវិកាជាង ៣៦លានដុល្លារអាមេរិក។ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងអាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមកភ្នំពេញផងដែរ។ ការសម្រេចដាក់ឱ្យដំណើរការបណ្តោះអាសន្ននេះ ជាគំនិតផ្តូចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំខ្មែរនាពាក់កណ្តាលខែមេសា។ គួរបញ្ជាក់ថា ស្ពានអាកាស មរតកតេជោនេះ គឺជាស្ពានអាកាសទី៨របស់កម្ពុជា។ បើទោះបីស្ពានទាំងនេះអាចជួយរំដោះចរាចរមួយចំនួន ប៉ុន្តែ…