Category: ព័ត៌មានជាតិ

  • ស្ថាប័នរដ្ឋថាវិស័យសំណង់ងើបឡើង តែខាងឯកជនថា នៅគាំង

    ស្ថាប័នរដ្ឋថាវិស័យសំណង់ងើបឡើង តែខាងឯកជនថា នៅគាំង

    ភ្នំពេញ៖របាយការណ៍ចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញពីការងើបឡើងវិញនៃវិស័យសំណង់ក្នុងរយៈពេលពីរខែដើមឆ្នាំ ២០២៤នេះ ដោយមានជិត ៥៤០គម្រោងដែលត្រូវបានអនុញ្ញាតឱ្យធ្វើការសាងសង់។ យោងតាមរបាយការណ៍បានបង្ហាញថា គម្រោងភាគច្រើនគឺសំណង់លំនៅឋាន ដែលមានរហូតដល់ជិត ៤៥០ គម្រោង ក្នុងនោះដែរ បុរីមានចំនួន ៤២០ គម្រោង និងខុនដូមាន ២៩គម្រោង ។ ក្រៅពីនេះ មានគម្រោងសំណង់ឧស្សាហកម្ម ៣៣ គម្រោង សំណង់ពាណិជ្ជកម្មចំនួន ៣៣ គម្រោង សំណង់ទេសចរណ៍មាន៨ គម្រោង និងសំណង់សាធារណៈមានំនួន១៦គម្រោង ។ សម្រាប់ខែកុម្ភៈតែមួយ ទទួលបានគម្រោងវិនិយោគចំនួនជិត ២៧០ គម្រោង មានទុន ប្រមាណជាង៣០០ លានដុល្លារ បើប្រៀបធៀបនឹងខែមករា មានការកើនឡើងជិត ២ភាគរយ។ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុន Century 21 Mekong និងជាអ្នកជំនាញអចលនទ្រព្យ មើលឃើញថា គម្រោងដែលបានស្នើសុំ និងទទួលបានការអនុញ្ញាត មានការកើនឡើងក៏ពិតមែន ប៉ុន្តែការសាងសង់ជាក់ស្តែងមានល្បឿនយឺត។ ល្បឿនយឺត ដោយសារតម្រូវការមានការថមថយ។ លោករំពឹងថា វិស័យនេះនឹងអាចចាប់ផ្តើមស្ទុះឡើងវិញនៅអំឡុងឆ្នាំ២០២៦។…

  • ត្រៀមទទួលភ្ញៀវ៖ ផ្លូវឡើងភ្នំគិរីរម្យត្រូវបានជួសជុល និងពង្រីក បន្ថែម

    ត្រៀមទទួលភ្ញៀវ៖ ផ្លូវឡើងភ្នំគិរីរម្យត្រូវបានជួសជុល និងពង្រីក បន្ថែម

    កំពង់ស្ពឺ៖ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត កំពង់ស្ពឺកំពុងមមាញឹកក្នុងការជួសជុលនិងពង្រីកតួផ្លូវពីទទឹងជាង៤ម៉ែត្រ ទៅទទឹង៦ម៉ែត្រនិងក្រាលកៅស៊ូ២ស្រទាប់ (DBST)ដែលជាផ្លូវធ្វើដំណើរឡើងទៅរមណីយដ្ឋានភ្នំគិរីរម្យស្ថិតនៅ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។សកម្មភាពនេះ ក្នុង គោលបំណងសម្រួលដល់ការធ្វើដំណើរកម្សាន្តក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។ លោក ស៊ូ ស៊ុន្ធរ៉ា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺបានឱ្យដឹងកាលពីព្រឹកថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤ នេះថា ដោយមានការណែនាំរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន,ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ផ្លូវមួយខ្សែនេះត្រូវបាន ជួស ជុលនិងពង្រីកតួផ្លូវឱ្យបានធំជាងមុន។នេះក៏ព្រោះតែតម្រូវ ការចាំបាច់ ដោយសារ កំណើនទេសចរដែលមកលម្ហែ នៅ លើ ភ្នំគីរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈគីរីរម្យ) ពីមួយឆ្នាំ ទៅមួយឆ្នាំ កាន់តែច្រើនឡើងៗ ។ពិសេសក្នុងឱកាសបុណ្យឆ្នាំ ថ្មីខាងមុខ។ លោកប្រធានមន្ទីរបន្តថា ផ្លូវមួយខ្សែនេះមានប្រវែង ២៧ គីឡូ ម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ៤ រហូតដល់លើភ្នំ ។បច្ចុប្បន្ន មន្ទីរបានថែទាំជាប្រចាំនិងជួសជុលរួចមានប្រវែងជាង១០គីឡូម៉ែត្រហើយ។ខណៈនេះមន្ទីរកំពុងពន្លឿនការជួសជុល បន្តឱ្យ បានមុនបុណ្យចូលឆ្នាំប្រពៃណីជាតិ…

  • រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ធ្វើឱ្យគ្រូបង្រៀនមួយចំនួនអាចបាត់ការងារធ្វើ

    រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ធ្វើឱ្យគ្រូបង្រៀនមួយចំនួនអាចបាត់ការងារធ្វើ

    ភ្នំពេញ៖នៅចំពោះមុខនៃការវិវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានបង្ហាញពីក្តីកង្វល់ថា ការប្រើប្រាស់AI ធ្វើឱ្យគ្រូមួយចំនួនអាចបាត់ការងារធ្វើ ពោលគឺត្រូវជំនួសដោយម៉ាស៊ីន។ក្នុងបឋមកថាពិសេសក្រោមប្រធានបទ “បញ្ញាសិប្បនិម្មិត និងការអប់រំនៅកម្ពុជា” របស់ឯកឧត្តម ហង់ជួន ណារ៉ុន ដែលក្រសួងអប់រំទើបបង្ហោះលើទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា ការប្រើប្រាស់ AI ដោយគ្មានការត្រួតពិនិត្យនាំឱ្យមានផលអវិជ្ជមាន ជាពិសេសនៅចំពេលការសិក្សាបច្ចេកវិទ្យាស្ទែមនៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។សម្រង់សម្តី៖ « នេះគឺជាបញ្ហាបច្ចេកវិទ្យាគឺល្អហើយតែសួរថាអ្នកទាំងអស់គ្នាមិនអាចទៅទាំងអស់គ្នាបានទេ មានអ្នកទៅមុន ,មានអ្នកទៅក្រោយ តើត្រូវដោះស្រាយយ៉ាងម៉េច ?ពឹងផ្អែកលើ AI ហើយ AI អត់មានបេះដូងផង ។បើសិនជាយើងជួយខ្លួនឯងអត់បាន ។ចឹងវានឹងបង្កើតវិសមភាពក្នុងប្រព័ន្ធអប់រំ »។បន្ថែមពីលើនេះទៀត ឯកឧត្តម ណារ៉ុន សង្កត់ធ្ងន់ថា កម្រិតចំណេះដឹងនៃការប្រើប្រាស់បច្ចេកវិទ្យារបស់គ្រូ និង សិស្ស នៅតែជាបញ្ហាប្រឈមដ៏ធំ ខណៈសាលាតាមទីជនបទនៅមិនទាន់អាចប្រើប្រាស់ AI បាននៅឡើយ ហើយសូម្បីតែការប្រើប្រាស់អ៊ីនធើណែតក៏នៅមានកម្រិត។លោកបន្ថែមថា ហើយបច្ចេកវិទ្យានេះសោតក៏ធ្វើឱ្យមានគម្លាតរវាងឪពុកម្តាយ និងគ្រួសារផងដែរ។វេទិកាសេដ្ឋកិច្ចពិភពលោកបានប៉ាន់ប្រមាណថា នៅទូទាំងពិភពលោកបញ្ញាសិប្បនិម្មិតឬ AI នឹងជំនួសការងារមនុស្សប្រហែល៨៥លាននៅឆ្នាំ២០២៥ ។ តួនាទីបញ្ចូលទិន្នន័យ គណនេយ្យ…

  • សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នៅខេត្ត សៀមរាប

    សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ នៅខេត្ត សៀមរាប

    សៀមរាប៖គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងរដ្ឋបាល ខេត្ត សៀមរាប កាលពីព្រឹកថ្ងៃសុក្រទី៥ ខែមេសា ឆ្នាំ២០២៤បាន រៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្ត កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ដើម្បីបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋា ភិបាល ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជានិងបង្ហាញឱ្យឃើញ ពីការអនុវត្តជាទៀតទាត់នូវកាតព្វកិច្ចអន្តរជាតិ របស់រាជរដ្ឋាភិបាលក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ក្នុងពិធីដែលមានវត្តមានលោក អ៊ឹង គឹមលាង អភិបាលរង ខេត្ត សៀមរាបចូលរួម, ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈ កម្មា ធិការសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា នីតិរដ្ឋជាមូល ដ្ឋាន គ្រឹះនៃលទ្ធិប្រជាធិបតេយ្យបើគ្មាននីតិរដ្ឋក៏គ្មានប្រជាធិបតេយ្យដែរ។ដូច្នេះដើម្បីក្លាយជានីតិរដ្ឋពេញលេញត្រូវតែមាន ច្បាប់ ដែលគ្របដណ្តប់នៃតថភាពសង្គមឆ្លើយតបបានទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនិងទាមទារឱ្យមានការអនុវត្តច្បាប់ដោយពុំមានការរើសអើងទៅលើពណ៌សម្បុរពូជសាសន៍សាសនាអ្វីឡើយប៉ុន្តែដាច់ខាតប្រជាពលរដ្ឋត្រូវយល់ដឹងចូលរួមគោរពអនុវត្តតាមច្បាប់ឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ស្ថិតក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យា រីក ចម្រើនយើងមានសេរីភាពក្នុងការប្រើប្រាស់ ប្រព័ន្ធទំនាក់ ទំនង សង្គមបានស្ទើរតែគ្រប់គ្នា។យើងអាចសម្តែងមតិ ទៅតាម មនោសញ្ចេតនារបស់ខ្លួន តែប្រើប្រាស់ឱ្យមានប្រយោជន៍។ប៉ុន្តែ សូមកុំ ប្រើប្រាស់ហួសព្រំដែន ព្រោះវាអាចមានប៉ះពាល់សិទ្ធិ បុគ្គលដទៃ ។ជាពិសេសកុំប៉ះពាល់សិទ្ធិជាឯកជនរបស់គេ៕ដោយ៖ ស៊ាន សុផាត

  • រដ្ឋបាលស្រុកបារាយណ៍ បាននាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាត១០គ្រួសារ

    រដ្ឋបាលស្រុកបារាយណ៍ បាននាំយកអំណោយទៅប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាត១០គ្រួសារ

      កំពង់ធំ:កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤លោក អួង សារឿន អភិបាលស្រុកបារាយណ៍ ក្រុមការងារថ្នាក់ស្រុក ព្រះចៅអធិការវត្តត្នោតជុំនិងរដ្ឋបាលឃុំត្នោតជុំ ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់រដ្ឋបាលស្រុកបារាយណ៍ប្រគល់ជូនដល់គ្រួសារមានជីវភាពខ្វះខាតចំនួន១០គ្រួសារ ស្ថិតនៅឃុំត្នោតជុំ ស្រុកបារាយណ៍ ។      លោកអភិបាលស្រុកបារាយណ៍ បានលើកឡើងថា ដោយសង្កេតឃើញប្រជាពលរដ្ឋមួយចំនួននៅតាមមូលដ្ឋានមានជីវភាពខ្វះខាត  ដើម្បីសម្រួលដល់ជីវភាពក្នុងគ្រួសារ ដូចនេះហើយរដ្ឋបាលស្រុកបារាយណ៍បាននាំយកអំណោយមកប្រគល់ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអំណោយមានរបស់រដ្ឋបាលស្រុក រួមជាព្រះចៅអធិការវត្តត្នោតជុំ និងអាជ្ញាធរឃុំត្នោតជុំមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកាមួយចំនួន៕ដោយ: ប៊ុន រដ្ឋា

  • ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) សម្រេចផ្តល់ជំនួយ លើវិស័យសុខាភិបាល នៅ រាជធានីភ្នំពេញ

    ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA) សម្រេចផ្តល់ជំនួយ លើវិស័យសុខាភិបាល នៅ រាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)របស់ប្រទេសកូរ៉េ បានសម្រេច ផ្តល់ជំនួយលើវិស័យសុខាភិបាលមករាជធានីភ្នំពេញ ដោយជួយ កសាងមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលើកកម្ពស់សេវាសុខាភិបាលសាធារណៈ ជូនប្រជាពលរដ្ឋកម្ពុជា ពិសេសគឺប្រជាពលរដ្ឋនៅខណ្ឌដង្កោតែម្តង។ ពិធីចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សាស្តីពី «គម្រោងលើកកម្ពស់សេវាសុខាភិ បាល សាធារណៈ នៅមន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ »រវាងរដ្ឋបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)នេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ រវាង លោក នួន ផារ័ត្ន អភិបាលរងរាជ ធានី ភ្នំពេញ និងលោកស្រីYung Yeon SHIN អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិ កូរ៉ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ៖ ការសម្រេចឱ្យមានការសាងសង់ មន្ទីរពេទ្យ បង្អែក ដង្កោ ក្រោមការជួយឧបត្ដមពី KOICA គឺជាសក្ខីភាព បង្ហាញពីការយកចិត្តទុកដាក់ ពីរដ្ឋភិបាលនិងប្រជាជនកូរ៉េ…

  • ខេត្តកំពង់ធំរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ

    ខេត្តកំពង់ធំរៀបចំសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ

    កំពង់ធំ:ឯកឧត្តម អ៉ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកញឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ការអនុវត្តកតិកាសញ្ញាអន្តរជាតិ សិទ្ធិពលរដ្ឋ និងនយោបាយ(ICCPR) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម អ៉ិត រ៉ាឌី បានថ្លែងក្នុងសិក្ខាសាលាថា រាជរដ្ឋាភិបាលបានយល់ព្រមជាគោលការណ៍បង្កើតឱ្យមានស្ថាប័នសិទ្ធិមនុស្សជាតិតាមរយៈការរៀបចំឱ្យមានច្បាប់ ស្តីពីការបង្កើតគណៈកម្មាធិការសិទ្ធិមនុស្សជាតិដោយអនុលោមតាមគោលការណ៍ទីក្រុងប៉ារីស ដែលកន្លងមកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសហការរៀបចំក្រុមការងារចម្រុះ របស់រាជរដ្ឋាភិបាល និងសង្គមស៊ីវិល ដោយប្រគល់ជូនក្រុមការងារសង្គមស៊ីវិល ជាអ្នកសរសេរសេចក្តី ព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះ។      ឯកឧត្តមអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តទៀតថា សេចក្តីព្រាងច្បាប់ ត្រូវបានពិភាក្សាគ្នាជាច្រើនលើក ដែលរហូតមកដល់ពេលនេះនៅមិនទាន់ ត្រូវបានបញ្ចប់នៅឡើយ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងលើកយកសេចក្តីព្រាងច្បាប់នេះ មកធ្វើការពិគ្រោះយោបល់បន្ត ជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុងប៉ារីស ដែលអាចទទួលយកបានស្របតាមស្ថានភាពនៃព្រះរាជាណាចក្រកម្ពុជា។      ឯកឧត្តម អ៉ិត រ៉ាឌី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ថាសិក្ខាសាលានេះមានសារៈសំខាន់ណាស់ ចំពោះសិទ្ធិមនុស្សនៅកម្ពុជា និងសូមផ្សព្វផ្សាយបន្ថែមដល់អង្គភាពស្ថាប័នមួយចំនួននៅតាមមូលដ្ឋានឱ្យបានទូលំទូលាយ៕ដោយៈ ប៊ុន រដ្ឋា

  • ពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ ព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង

    ពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ ព្រះបាទសុរាម្រឹតក្រុងកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ វិទ្យាល័យព្រះបាទសុរាម្រឹត នៃក្រុងកំពង់ឆ្នាំង បានរៀបចំពិធីតាំងពិព័រណ៍ស្នាដៃសិស្សនិងសង្ក្រាន្តឆ្នាំថ្មី។លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងដែល អញ្ជើញជាអធិបតីក្នុងឱកាសនេះកាលពីព្រឹកថ្ងៃសុក្របានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជា សិស្សានុសិស្ស សូមកុំ លេង ប៉ាតម្សៅ គប់ទឹក បាញ់ទឹក ព្រោះមិនមែនជាប្រពៃណី ខ្មែរឡើយ។ ទាក់ទងនឹងពិធីតាំង ពិព័រណ៍ស្នាដៃសិស្សក្នុងវិទ្យាល័យសុរាម្រឹត លោកអភិបាល រងខេត្តបានកត់សម្គាល់ថានេះជាការវាស់ស្ទង់នូវចំណេះដឹង បំណិនជីវិតរបស់សិស្ស។ដោយឡែកទាក់ទងនឹង ពិធីសង្រ្កាន្តឆ្នាំថ្មី លោក អភិបាលរងខេត្តបានធ្វើការអធិប្បាយពន្យល់បកស្រាយដោយផ្អែកលើឯកសារមួយចំនួនបញ្ជាក់ប្រាប់សិស្ស។ សូមជម្រាបថា វិទ្យាល័យ ព្រះសុរាម្រឹត បានរៀបចំពិធីតាំង ពិព័រណ៍ស្នាដៃសិស្ស និងសង្ក្រាន្តឆាំ្នថ្មី រយៈពេលពីថ្ងៃ គឺថ្ងៃទី៥ និងថ្ងៃទី៦ ខែមេសា ដើម្បីសិស្សក្នុងវិទ្យាល័យ អាចលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ បោះអង្គុញ ខ្លែងឆាបកូនមាន់ និង វាយក្អមជាដើម ៕អត្ថបទនិងរូបភាព៖សុខ គឹមសៀន

  • កិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយ សមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំ

    កិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយ សមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំ

    (ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញក្នុងកិច្ចប្រជុំការិយាល័យវិសាមញ្ញតាមប្រព័ន្ធ Zoom ជាមួយ សមាជិកសហគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF) ដឹកនាំដោយ លោកស្រី អាន អ៊ុដាល់ហ្គោ (Anne HIDALGO) ជាប្រធានសមាគម ដើម្បីពិភាក្សាលើសមាសភាពលេខាធិការ អចិន្ត្រៃយ៍បន្ទាប់នៃសមាគម AIMF ដែលគ្រោងនឹងធ្វើនៅទីក្រុងឡូហ្សាន ប្រទេសស្វីស នាថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ កិច្ចប្រជុំនេះ បានពិភាក្សាសំខាន់លើសមាសភាពនៃការជ្រើសរើសលេខាធិការ អចិន្ត្រៃយ៍ (AIMF) ដែលមានបេក្ខជនចំនួន៥រូប ហើយឥស្សរជនទាំង៥រូបនេះ សុទ្ធតែជាធនធានមនុស្សដែលមានសមត្ថភាពខ្លាំងក្លា ក្នុងការជួយដឹកនាំទ្រទ្រង់ (AIMF) អោយកាន់តែមានភាពរឹងមាំ ។ ក្នុងចំនោមឥស្សរជនទាំង ៥រូបនេះត្រូវជ្រើសរើសតែមួយរូបប៉ុណ្ណោះជំនួសលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) ដែលត្រូវចូលនិវត្ត។ ឯកឧត្តម ឃួង ស្រេង បញ្ជាក់ភាពជឿជាក់ចំពោះ លោកស្រី អាន អ៊ុដាល់ហ្គោ…

  • ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ កម្ពុជា-ឥណ្ឌូនេស៊ី គឺជាដៃគូ ជិតស្និទ្ធមានទំនាក់ទំនងមិត្តភាពល្អយូរអង្វែងក្នុងតំបន់អាស៊ី

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ កម្ពុជា-ឥណ្ឌូនេស៊ី គឺជាដៃគូ ជិតស្និទ្ធមានទំនាក់ទំនងមិត្តភាពល្អយូរអង្វែងក្នុងតំបន់អាស៊ី

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បញ្ជាក់ថា សម្រាប់កម្ពុជា ឥណ្ឌូនេស៊ីគឺជាដៃគូដ៏ជិតស្និទ្ធមួយ និងមានទំនាក់ទំនងមិត្តភាពដ៏ល្អ ជាយូរ អង្វែង មកហើយនៅក្នុងតំបន់អាស៊ី ដូច្នេះឯកឧត្តមនឹងបន្តជំរុញទំនាក់ទំនងនេះឱ្យកាន់តែ ជិតស្និទ្ធថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លើកឡើងបែបនេះក្នុងឱកាសទទួលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បង្ហាញការប្ដេជ្ញាចិត្តថានឹងរឹតបន្តឹងចំណងមិត្តភាពរវាងកម្ពុជា និង ឥណ្ឌូនេស៊ីឱ្យកាន់តែរឹងមាំ ជាពិសេសធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងលើ វិស័យ រៀបចំដែនដី និងនគរូបនីយកម្ម ដើម្បីរួមចំណែកអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា វិនិយោគិនឥណ្ឌូនេស៊ីមួយចំនួនកំពុងចាប់អារម្មណ៍មក វិនិយោគ នៅកម្ពុជាជាពិសេសលើវិស័យសំណង់ និង ស្នើដល់ក្រសួងក្រសួងរៀបចំដែនដី សិក្សាអំពីលទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងដីធ្លីរបស់ឥណ្ឌូនេស៊ី ។ ឯកឧត្តមជឿជាក់ថា ក្រសួងរៀបចំដែនដីរបស់កម្ពុជា និងក្រសួងដីធ្លីរបស់ឥណ្ឌូនេស៊ី…