Category: ព័ត៌មានជាតិ

  • កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតម្លៃ២០០លានដុល្លារបើកដំណើរការនៅខែមីនា ឆ្នាំ២០២៧ កម្ពុជាឈប់ពឹងផ្លូវទឹកវៀតណាម

    កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុតម្លៃ២០០លានដុល្លារបើកដំណើរការនៅខែមីនា ឆ្នាំ២០២៧ កម្ពុជាឈប់ពឹងផ្លូវទឹកវៀតណាម

    ភ្នំពេញៈ កំពង់ផែទឹកជ្រៅដំបូងបង្អស់របស់ខេត្តព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅដំណាច់ឆ្នាំ ២០២៦ និងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែមីនា ឆ្នាំ ២០២៧។ ឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ទូរទស្សន៍អប្សរាដូច្នេះ នៅក្នុងបទសម្ភាសផ្តាច់មុខនៅថ្ងៃសុក្រនេះ។ឯកឧត្តមប្រាប់ថា កំពង់ផែទឹកជ្រៅនេះដែលមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅទឹក ១៤ម៉ែត្រកន្លះ អាច ឲ្យកប៉ាល់ខ្នាតធំដែលអាចផ្ទុកកុងតឺន័ររហូតដល់ជាង ៤ពាន់កុងតឺន័រ ចូលចតបាន។ ការណ៍នេះនឹងធ្វើឲ្យតម្លៃដឹកជញ្ជូនរបស់កម្ពុជាទាបជាងមុនប្រហែល២០០ដុល្លារក្នុងមួយកុងតឺន័រ។ កំពង់ផែនេះមានតម្លៃប្រមាណ២០០លានដុល្លារ ដែលជាប្រាក់កម្ចីពីជប៉ុន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះថា នៅពេលកំពង់ផែនេះដំណើរការ កម្ពុជាអាចដឹកទំនិញទៅទីផ្សារសកល និងនាំចូលទំនិញពីបរទេស បានដោយមិនបាច់ឆ្លងកាត់វៀតណាមដូចពេលបច្ចុប្បន្ននេះទេ។ជាច្រើនឆ្នាំមកនេះ ដោយសារតែកប៉ាល់ធំៗមិនអាចចូលដល់កំពង់ផែកម្ពុជាបាន កប៉ាល់ទាំងអស់ត្រូវចូលកំពង់ផែរបស់ប្រទេសវៀតណាមដើម្បីផ្ទេរទំនិញទៅកប៉ាល់ខ្នាតតូច មុននឹងបន្តដំណើរមកកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ប្រាប់ថា ៣៣ ភាគរយនៃទំនិញចេញចូលសរុបរបស់កម្ពុជាត្រូវឆ្លងកាត់។ ចំនួន ៣៣ភាគរយ នេះ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ស្មើនឹង470,000 TEU ឬប្រហាក់ប្រហែលនឹងជាង៩០ម៉ឺនកុងតឺន័រ។លោក…

  • ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិកសម្រាប់នាំចេញ តើអាចទៅរួចទេ?

    ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំគ្រឿងបង្គុំយានយន្ត និងអេឡិចត្រូនិកសម្រាប់នាំចេញ តើអាចទៅរួចទេ?

    ភ្នំពេញ:រាជរដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយប្រទេសកម្ពុជាទៅជាមជ្ឈមណ្ឌលប្រមូលផ្តុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅទីផ្សារក្នុងតំបន់ និងសកលលោក។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជារំលេចពីគម្រោងប្រកបដោយមហិច្ឆតានេះក្នុងពេលចូលរួមសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា កាលពីថ្ងៃព្រហស្បតិ៍ ហើយដើម្បីសម្រេចផែនការនេះ សម្តេចបានបង្ហាញពីវិធានការអាទិភាពចំនួន៥ រួមមាន ការអភិវឌ្ឍធនធានមនុស្ស និងនវានុវត្តន៍ ,ហេដ្ឋារចនាសម្ព័ន្ធ ,កិច្ចសម្រួលពាណិជ្ជកម្ម ,បរិយាកាសធុរកិច្ច និងការវិនិយោគ និងយុទ្ធសាស្ត្រនៃការសម្របសម្រួលអន្តរស្ថាប័ន។ ប៉ុន្តែ អ្នកជំនាញក្រៅរដ្ឋាភិបាលថា គម្រោងនេះហាក់នៅឆ្ងាយពីគោលដៅនៅឡើយ ដោយសារកម្ពុជានៅមានបញ្ហាប្រឈមជាច្រើនដែលត្រូវដោះស្រាយ។ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រាប់ទូរទស្សន៍អប្សរាថា ក្រៅពីគុណសម្បត្តិនៃទីតាំងភូមិសាស្ត្រដែលកម្ពុជាស្ថិតចំចំណុចកណ្ដាលអាស៊ាន កម្លាំងពលកម្មច្រើន និងនៅមានតម្លៃទាប នៅមានបញ្ហាប្រឈមធំៗដែលអាចរាំស្ទះនូវចក្ខុវិស័យនេះ គឺកម្លាំងពលកម្មជំនាញនៅមានតិចតួច ភស្តុភារកម្ម និងការដឹកជញ្ជូន ទឹក ភ្លើង នៅមានតម្លៃខ្ពស់ និងបញ្ហាតម្លៃពន្ធជាដើម។ លោកថាក្រសួង-ស្ថាប័នពាក់ព័ន្ធ គួរតែគិតគូរបន្ថែមទៀតលើកែសម្រួលច្បាប់វិនិយោគឲ្យកាន់តែទាក់ទាញ ពង្រីក និងកែលម្អបន្ថែមទៀត តំបន់សេដ្ឋកិច្ចពិសេស ហើយក្រសួង-ស្ថាប័ន គួរតែស្រុះគ្នាក្នុងការដើរទាក់ទាញអ្នកវិនិយោគ។ ចំណែកការក្លាយជាមជ្ឈមណ្ឌលប្រមូលផ្តុំការផលិតគ្រឿងបរិក្ខារអេឡិចត្រូនិកវិញ លោក មុំ វ៉ារិន អនុប្រធានសមាគមធុរកិច្ចអេឡិកត្រូនិកកម្ពុជា និយាយថា កម្ពុជាត្រូវការក្រុមហ៊ុនធំៗ ដូចជា Apple Boeing ឬ Toshiba ជាដើមដើម្បីវិនិយោគក្នុងវិស័យនេះសម្រាប់ការនាំចេញ…

  • ផ្លូវថ្មើរជើងវែងបំផុតនៅភ្នំពេញ ចាប់ផ្តើមសាងសង់នៅខែឧសភានេ

    ផ្លូវថ្មើរជើងវែងបំផុតនៅភ្នំពេញ ចាប់ផ្តើមសាងសង់នៅខែឧសភានេ

    ភ្នំពេញៈនៅខែឧសភានេះ ការសាងសង់ផ្លូវថ្មើរជើងដែលមានប្រវែងវែងបំផុតនៅរាជធានីភ្នំពេញនឹងចាប់ផ្តើម។ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ទូរទស្សន៍អប្សរានៅថ្ងៃសុក្រនេះថា ផ្លូវថ្មើរជើងនេះមាន៣ទីតាំងស្ថិតនៅក្នុងខណ្ឌដូនពេញ ហើយបើគិតជាផ្ទៃដីគឺមានទំហំ ៥៧ហិកតា ដែលលោកចាត់ទុកថាធំជាងគេក្នុងក្រុង។ ផ្លូវថ្មើរជើងទី១ មានទីតាំងនៅមុខអាគារប្រៃសណីយ៍មរតកជំនាន់បារំាង ដែលនៅមិនឆ្ងាយប៉ុន្មានពីរមណីយដ្ឋានវត្តភ្នំ។ ផ្លូវសម្រាប់ដើរនេះគ្រោងនឹងរៀបចំលើផ្ទៃដីទំហំជាង ៣ហិកតា លាតសន្ធឹងពីផ្លូវលេខ ៩៤ ដល់ វិថីព្រះសីសុវត្ថិ។ អមផ្លូវដើរនេះ ក៏មានវិថីអាហារ និងហាងទំនិញផងដែរ។ ផ្លូវថ្មើរជើងនៅតំបន់ទី២ដែលនឹងសាងសង់ក្នុងពេលដំណាលគ្នាដែរនោះមានទំហំជាង ២០ហិចតា ដោយខាងជើងជាប់ផ្លូវ ១០៦ ភ្ជាប់ទៅដល់វិថីព្រះស៊ីសុវត្ថិភាគខាងកើត។ ផ្លូវដើរនេះត្រូវកំណត់ជាគោលដៅសម្រាប់ តំបន់ pop street ស្រដៀងគ្នានឹងនៅខេត្តសៀមរាប។ ចំណែកតំបន់ទី៣វិញ មិនត្រឹមតែជាផ្លូវសម្រាប់ថ្មើរជើងប៉ុណ្ណោះទេ តែនឹងត្រូវរៀបចំជាតំបន់លំហែ មានកន្លែងអង្គុយស្រូបយកខ្យល់អាកាស។ ផ្លូវនេះមានទំហំជាផ្ទៃដីធំជាងគេដល់ទៅ៣៤ហិចតា ដោយមានព្រំប្រទល់ខាងជើងជាប់ផ្លូវលេខ ១៨៤ ខាងត្បូងជាប់មហាវិថីព្រះសីហនុ ខាងលិចជាប់ផ្លូវលេខ ០៧ និងខាងកើតជាប់វិថីព្រះស៊ីសុវត្ថិ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងឱ្យមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន។ឯកឧត្តម…

  • ជួយសង្រ្គោះសត្វរនាលពណ៌ មួយក្បាលនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត

    ជួយសង្រ្គោះសត្វរនាលពណ៌ មួយក្បាលនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត

    (ភ្នំពេញ)៖ មន្រ្តីឧទ្យានុរក្សនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ខេត្តកំពត និង អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានជួយ សង្រ្គោះសត្វ​រនាលពណ៌មួយក្បាលឱ្យរួចផុតពីសេចក្ដីស្លាប់ និងត្រូវបានបញ្ជូនមកកាន់មជ្ឈមណ្ឌល​សង្គ្រោះសត្វ ព្រៃភ្នំតាម៉ៅក្រោមការជួយសម្របសម្រួលដោយ​ក្រុមការងារផ្នែក​សុខភាព សត្វព្រៃរបស់អង្គការWCS ។ នៅថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ២០២៤នេះ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានឱ្យដឹងថា៖ ក្រោយពីទទួលបានព័ត៌មានពីកសិករស្ថិតក្នុងភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមិនឆ្ងាយប៉ុន្មានពីតំបន់ការពារទេសភាពអន្លង់ព្រីង មន្ត្រីឧទ្យានុរក្សនិងបុគ្គលិកទីវាលអង្គការ ជីវិតធម្មជាតិនៅកម្ពុជា បានចុះទៅជួយ​សង្គ្រោះកូនរនាលពណ៌មួយក្បាល ដែលមានស្ថានភាពបាក់ស្លាបមួយ ចំហៀង​យ៉ាងធ្ងន់ធ្ងរ (ពុំដឹងមូលហេតុ) ដើម្បីយកមករក្សាទុកនៅទីស្នាក់​ការឧទ្យានុរក្សនិង បញ្ជូនបន្តមកកាន់ មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដើម្បីធ្វើការព្យាបាល ។ គួរឱ្យសោកស្ដាយស្លាបដែលបានបាក់មានសភាពធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យពុំអាច​សង្គ្រោះស្លាបឱ្យ ដូចដើម បានឡើយ និងបានសម្រេចចិត្តកាត់ស្លាបដែលបាក់ចេញ ដើម្បីការពារការឆ្លងរោគនិងសង្គ្រោះ ជីវិតសត្វ ស្លាបនេះ ។ បច្ចុប្បន្នសត្វរនាលពណ៌កំពុងត្រូវបានយកចិត្តទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៣ ខែឧសភា

    ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៣ ខែឧសភា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងចំណោមជនសង្ស័យចំនួន ​​២៨នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៩នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៧នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៣ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៤៧,៤០ក្រាម ។ អុិចស្តាសុី (mdma) ស្មើ ១,៦៣ក្រាម ។ លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៕ ដោយ ៖ ប៊ុនធី/ភារ៉ា

  • យានយន្តល្មើសចំនួន ២៣០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែឧសភា

    យានយន្តល្មើសចំនួន ២៣០គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី៣ ខែឧសភា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៣ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៥៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៥០គ្រឿង រថយន្តធំ ០២គ្រឿង រថយន្តតូច ៤៩គ្រឿង ម៉ូតូ ១៩៩គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៣០គ្រឿង មានរថយន្តធំ ០២គ្រឿង រថយន្តតូច ៤២ គ្រឿង និងម៉ូតូចំនួន ១៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ៩នាក់

    គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី៣ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួស ៩នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៦លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៩នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន ០៤លើក ស្លាប់ ០៤នាក់ ធ្ងន់ ០២នាក់ ស្រាល ០៥នាក និងមិនគោរពសិទិ្ធ ០២លើក ស្លាប់ ០១នាក់ ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានដោះស្រាយបញ្ហាច្រើន ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មាន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានដោះស្រាយបញ្ហាច្រើន ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មាន

    ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេល៨ខែនេះ ខ្ញុំបានដោះស្រាយបញ្ហាច្រើន ជូនប្រជាពលរដ្ឋ ដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មានពីអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋ យើងម្នាក់ៗ ដែលមិនមានអាជ្ញាប័ណ្ណ ។ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ក្នុងរយៈពេល៨ខែនេះ ខ្ញុំបានដោះស្រាយបញ្ហាច្រើន រួមជាមួយអាជ្ញាធរពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅក្នុងការដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋបានទាន់ពេលវេលា គឺដោយសារការទទួលបានព័ត៌មាន និងផ្តល់ព័ត៌មាន ពីបងប្អូនអ្នកសារព័ត៌មានទាំងអស់ រួមទាំងប្រជាពលរដ្ឋយើងម្នាក់ៗ ដែលមិនមានអាជ្ញាប័ណ្ណ ឫជាអ្នកសារព័ត៌មានអាជីព តែគាត់ក្នុងនាមបុគ្គលម្នាក់ ជាពលរដ្ឋម្នាក់ដែលមានលទ្ធភាព ថតបង្ហោះផ្សព្វផ្សាយជាការល្អ ។ សម្តេចធិបតី បានបន្ថែមថា ការងារជួយគ្នានៅក្នុងសង្គមយើង ការងារជួយអំពាវនាវ ការងារជួយគ្នាក្នុងនាមមនុស្សធម៍ គឺមានការផុសផុលល្អ ហើយនេះហើយគឺបានបង្ហាញទឹកចិត្ត ហើយឥលូវមូលហេតុនឹងសិទ្ធសេរីភាពនៃសារព័ត៌មាន និងផលប្រយោជន៍ដែលរាជរដ្ឋាភិបាលបានធានានូវសិទ្ធសេរីភាព ជាមួយនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋ បានប្រែក្លាយទឹកចិត្ត​ការចង់ជួយគ្នា ទៅជាកម្លាំងសាមគ្គីដែលអាចជួយគ្នា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្សព្វផ្សាយផុសផុលស្រុះគ្នា ទើបបង្កើតបានចលនាគាំទ្រ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាផលប្រយោជន៍ជាតិ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្សព្វផ្សាយផុសផុលស្រុះគ្នា ទើបបង្កើតបានចលនាគាំទ្រ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាផលប្រយោជន៍ជាតិ

    (ភ្នំពេញ)៖ ដោយសារការផ្សព្វផ្សាយស្រុះគ្នា បង្កើតចលនាគាំទ្រ គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាផលប្រយោជន៍ជាតិយើង ។ នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សន្ទុះនៃការបំផុសទឹកចិត្ដរបស់យើង ជាពិសេស នៅក្នុងគាំទ្រដល់រាជរដ្ឋាភិបាល ទៅដល់សម្ដេចតេជោ ក្នុងការជំរុញអភិវឌ្ឍន៍ប្រទេស ដូចជាក់ស្ដែងរឿង ព្រែកជីកហ្វូណន គឺបានបង្កើតជាចលនាជាតិនិយមមួយធំណាស់ ហើយបង្កទៅបាន ដោយសារការផ្សព្វផ្សាយស្រុះគ្នា ប្រើប្រាស់សិទ្ធិ និងប្រើប្រាស់ការបញ្ចេញមតិរួមគ្នា ដើម្បីជំរុញគាំទ្រនូវអ្វី ដែលជាផលប្រយោជន៍ជាតិយើង ។ សម្តេចធិបតី បាន​បន្តថា ការផុលផុសនេះ គឺជាអំណាចទី៤ ដែលជាអំណាចធំណាស់ នៃការប្រមូលផ្ដុំកម្លាំងជាតិ អត់ចាំបាច់ចេញពីបទបញ្ជារាជរដ្ឋាភិបាល, មិនចាំបាច់ ត្រូវការចេញពីតុលាការ ចេញពីច្បាប់នោះទេ តែទឹកចិត្ដការបំផុសនូវចលនានេះ តាមរយៈការចែករំលែកព័ត៌មានគ្រប់ជ្រុងជ្រោយ ដែលជាអំណាចយើងមើលមិនឃើញ និងមិនមានចែង នៅក្នុងបទដ្ឋាន ប៉ុន្ដែជាការបំផុសមួយដ៏ធំ…

  • សម្តេចធិបតីកោតសរសើរភរិយាថា គាត់នៅតែសាមញ្ញ ទោះបីជាបច្ចុប្បន្នគាត់ជាស្រ្តីទី១ ក៏ដោយ

    សម្តេចធិបតីកោតសរសើរភរិយាថា គាត់នៅតែសាមញ្ញ ទោះបីជាបច្ចុប្បន្នគាត់ជាស្រ្តីទី១ ក៏ដោយ

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញមុខការពារ និងថ្លែងកោតសរសើរភរិយាថា ១៨ឆ្នាំហើយតាំងពីស្គាល់គាត់ គាត់នៅតែសាមញ្ញ មិនប្រែប្រួល ទោះបីជាបច្ចុប្បន្ន គាត់ជាស្រ្តីទី១ ក៏ដោយ ។ សម្ដេច ថា លោកជំទាវ គឺជាភរិយាមួយរូប ដែលមិនលូកលាន់ការងារស្វាមីជាដាច់ខាត សូម្បីរឿងតូចតាច ។ដូច្នេះ កុំនិយាយដល់រឿងអន្ដរាគមន៍ តំណែងមន្រ្ដី គឺភរិយារបស់សម្ដេចមិនធ្វើនោះទេ ។ ថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃមុន លោកជំទាវសួរសម្ដេចថា ម៉េចបានគេជេរសម្ដេចថា ជាយួនជនផ្ដាច់ការ និងថា ពុករលួយ សម្ដចតបប្រាប់ លោកជំទាវវិញថា ធ្វើម៉េចបើជាប្រពន្ធនាយករដ្ឋមន្រ្ដី ទៅហើយ ដូច្នេះត្រូវតែប្រឈមនឹងបញ្ហាខ្លះៗ ។ សម្ដេចធិបតី បន្តថា ប្រជាពលរដ្ឋបានឃើញសកម្មភាព របស់លោកជំទាវជាច្រើនក្នុងសង្គម តាមរយៈសកម្មភាពនានា…