Category: ព័ត៌មានជាតិ

  • ព្រែកជីកហ្វូណនតេជោ ក្លាយជាចលនាជាតិដ៏ផុសផុល

    ព្រែកជីកហ្វូណនតេជោ ក្លាយជាចលនាជាតិដ៏ផុសផុល

    ភ្នំពេញ៖ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានបញ្ចេញផ្សាយវីដេអូមួយមានរយៈពេលប្រមាណ១៥នាទី ក្រោមចំណងថា «ចលនាជាតិដ៏ផុសផុល កំពុងគាំទ្រគម្រោង ព្រែកជីកហ្វូណនតេជោ បង្កើតជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លា»។ ខ្លឹមសារនៃវីដេអូបានបង្ហាញថា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយដើម្បីបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជាជន សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកនយោបាយឈ្នះ-ឈ្នះ បានប្រកាសយ៉ាងកងរំពង បង្ហាញឆន្ទៈមោះមុតឥតងាករេ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកដ៏ធំនិងមានសក្តានុពលរបស់កម្ពុជា។ ការប្រកាសរបស់សម្តេច បានបង្កើតជា ចលនាជាតិដ៏ខ្លាំងក្លា ចេញពីប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទីទាំងអស់ ដែលស្ម័គ្រស្មោះ រួបរួមគាំទ្រ នូវគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីជម្រុញឱ្យគម្រោងនេះលេចចេញជារូបរាងឡើងតាមការគ្រោងទុក។ ជាការំពឹងទុកក្រោយពេលសម្រេចបាននូវគម្រោងព្រែកជីកហ្វូណនតេជោ កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹមសត្វជាដើម។ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជានាយករដ្ឋមន្ត្រីបន្តវេន សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាកុលបុត្រកម្ពុជាដ៏ឆ្នើម ដែលពោរពេញដោយសមត្ថភាព ចំណេះដឹង និងមនសិការស្នេហាជាតិ…

  • ក្រសួងបរិស្ថានទទួលបានទទួលការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) លើកិច្ចការពារបរិស្ថាន

    ក្រសួងបរិស្ថានទទួលបានទទួលការកោតសរសើរពីវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) លើកិច្ចការពារបរិស្ថាន

    (ភ្នំពេញ)៖ លោកស្រី ហេឡេណា មក្លូដ (Helena McLeod) អគ្គនាយិការងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល Global Green Growth Institute (GGGI) បានកោតសរសើរចំពោះសមិទ្ធផលរួម ដែលក្រសួងសម្រេចបានក្នុងភាពជាដៃគូជាមួយនិង GGGI ។ ការសម្រេចបាននូវសមិទ្ធិផលរួមគ្នានេះ គឺបានរួមចំណែកដល់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើតភាពបៃតង និងភាពស្អាតរបស់កម្ពុជា។ លើសពីនេះ លោកស្រីអគ្គនាយិការងនៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) ក៏បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដែលបានយកចិត្តទុកដាក់ និងតាមដានការអនុវត្តគម្រោង ហើយថែមទាំងបានផ្តល់នូវគំនិតយោបល់នានា ដើម្បីពង្រីកការអនុវត្តគម្រោងរហូតទទួលជោគជ័យ ។ ឆ្លើយតបជុំវិញបញ្ហានេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានថ្លែងអរគុណផងដែរចំពោះ GGGI ដែលបានផ្តល់ការគាំទ្របច្ចេកទេសដល់មន្ត្រីគម្រោង ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះទៀតសោត បានជួយទៅដល់គម្រោងអភិវឌ្ឍនៃបៃតងដូចជា Eu-Switch Garment ដែលជាវិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី ការប្រែប្រួលអាកាសធាតុ ។ លើសពីនេះ GGGI ក៏បានគាំទ្រសកម្មភាពអភិវឌ្ឍន៍គម្រោងបៃតងរបស់ក្រសួងបរិស្ថាន និងបានចូលរួមគាំទ្រដល់យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំឈប់ប្រើប្លាសិក» យុទ្ធនាការដាំកូនឈើជាង ១លានដើមក្នុង១ឆ្នាំៗ និង ចូលរួមអភិវឌ្ឍគម្រោង ស្តារអាងទន្លេសាបនាពេលថ្មីៗនេះផងដែរ…

  • រដ្ឋមន្រ្តីៈ កេរដំណែលមួយសម្រាប់អ្នកជំនាន់ក្រោយ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ រឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត និងកាន់តែទំនើប

    រដ្ឋមន្រ្តីៈ កេរដំណែលមួយសម្រាប់អ្នកជំនាន់ក្រោយ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ រឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត និងកាន់តែទំនើប

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ កាលពីព្រឹកថ្ងៃអង្គារទី៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប ។ ក្នុងជំនួបនាពេលនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរម្លឹកឡើងវិញនូវចំណុចនៃការងារស្នូលរបស់ក្រសួងមុខងារសាធារណៈ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលក្រសួងត្រូវផ្តោតការយកចិត្តទុកដាក់ខ្លាំង។ឯកឧត្តមបន្តថា “ការងារកែទម្រង់មិនមែនជាភាសាថ្មីនោះទេ។ អ្វីដែលថ្មី គឺយើងបន្តឆន្ទៈ ចូលរួមរែកពន់ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យនៃការកែទម្រង់រដ្ឋបាលសាធារណៈ ។ជាពិសេសអនុលោមគោលការណ៍ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែលើកឡើងជាបន្តបន្ទាប់គឺ «ការរៀបចំផ្ទះរបស់យើងឱ្យស្អាត និងមានរបៀបរៀបរយ»។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកពិធីសំណេះសំណាលនេះ ពោរពេញដោយអត្ថន័យ និងខ្លឹមសារប្រកបដោយចក្ខុវិស័យវែងឆ្ងាយ សំដៅដល់ការត្រៀមខ្លួនជាបន្តបន្ទាប់ ដើម្បីអនុវត្តការងារឆ្ពោះទៅមុខ ជាពិសេស ក្នុងអាណត្តិនេះ មានច្រើន ហើយប្រតិបត្តិករ ទាំងអស់ច្បាស់ជាហត់នឿយ។ តែការហត់នឿយទាំងអស់នេះហើយ ដែលបង្ហាញពីឧត្តមភាពមន្ត្រីរាជការទាំងអស់គ្នា ក្នុងការរក្សាទុកកេរតំណែល ដ៏ប្រពៃដល់អ្នកជំនាន់ក្រោយនោះ គឺមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលរឹងមាំ ខ្លាំង ស្អាតស្អំ វៃឆ្លាត ហើយកាន់តែទំនើប៕ ដោយ:វណ្ណលុក

  • ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ភាពជោគជ័យនៃការងារនីមួយៗ ទាមទារឱ្យមានភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា

    ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ភាពជោគជ័យនៃការងារនីមួយៗ ទាមទារឱ្យមានភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា

    ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.)បានអញ្ជើញចុះទស្សនកិច្ចផ្ទាល់នៅអង្គភាពផ្តល់សេវាសាធារណៈ ចំនួនពីរ គឺមណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា ដែលជាអង្គភាពទទួលជ័យលាភីចំណាត់ថ្នាក់លេខ២។ ដំណើរទស្សនកិច្ចនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារទី៧ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត ។ទស្សនកិច្ចនេញដើម្បីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងលោកគ្រូ អ្នកគ្រូបង្រៀន ក៏ដូចជាចុះពិនិត្យដោយផ្ទាល់នៅកន្លែងកំពុងបម្រើការងារក្នុងការផ្តល់ការពិនិត្យ ថែទាំ និងព្យាបាលសុខភាពជូនដល់ប្រជាពលរដ្ឋ ព្រមទាំងសកម្មភាពបង្ហាត់បង្រៀនសិស្សានុសិស្សផងដែរ ។ សូមជម្រាបថា មណ្ឌលសុខភាពគោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានឱកាសបានចូលរួមប្រឡងប្រណាំងក្នុងការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាល។ អង្គភាពដែលចូលរួមត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ លើគោលការណ៍សុក្រឹត្យភាព តម្លាភាព និងសមិទ្ធិកម្ម របស់អង្គភាពផ្តល់សេវាពីគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាគំរូថ្នាក់ជាតិ ក្រោមការដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។ ការវាយតម្លៃត្រូវផ្តោតលើគោលការណ៍លក្ខណៈវិនិច្ឆ័យចំនួន៨។ ក្នុងនោះ មណ្ឌលសុខភាព គោកចក និងអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា…

  • ក្រសួងអប់រំចេញវិធានការប្រាំប្រការ ដើម្បីចៀសវាងសិស្សត្រូវរៀនគួរដែលបង្កើនបន្ទុកចំណាយរបស់ឪពុកម្តាយសិស្ស

    ក្រសួងអប់រំចេញវិធានការប្រាំប្រការ ដើម្បីចៀសវាងសិស្សត្រូវរៀនគួរដែលបង្កើនបន្ទុកចំណាយរបស់ឪពុកម្តាយសិស្ស

    ភ្នំពេញ៖ ក្រសួងអប់រំយុវជន កីឡានៅថ្ងៃអង្គារ ខែឧសភា ឆ្នាំ២០២៤នេះចេញសេចក្តីថ្លែងការណ៍មួយដោយចែងពីវិធានចំនួនប្រាំចំណុចដើម្បីដោះស្រាយកង្វល់មាតាបិតា អាណាព្យាបាលសិស្សទាក់ទងនឹងការបង្រៀនគួរ ដែលជាការបង្កើនបន្ទុកចំណាយសម្រាប់ពួកគាត់ ។ពិសេសគ្រួសារក្រីក្រ ។ សេចក្តីថ្លែងការណ៍បានរំលេចថា កន្លងមក ក្រសួងបានចេញសេចក្តីណែនាំផ្តោតលើការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស និងផ្លាស់ប្តូរវប្បធម៌សាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូនៅទូទាំងប្រទេស សេចក្តីណែនាំស្តីពីការ អនុវត្តកម្មវិធីក្រៅម៉ោងសិក្សានៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈគំរូ ក្នុងគោលដៅបង្កើន ម៉ោងសិក្សាយ៉ាងតិចពីរម៉ោងក្នុងមួយថ្ងៃ និងសេចក្តីណែនាំស្តីពី ការពង្រឹងយន្តការរង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ដើម្បីធានាឱ្យបាននូវសង្គតិភាពស្តង់ដានៃរង្វាយតម្លៃលទ្ធផល សិក្សារបស់សិស្សនៅកម្រិតសាលារៀន រួចមកហើយ។ ក្រសួងអប់រំបានគូសបញ្ជាក់ថា ដើម្បីអនុវត្តសេចក្តីណែនាំដូចបានរៀបរាប់ខាងលើឱ្យមានប្រសិទ្ធភាព និងទប់ស្កាត់បាតុភាពអវិជ្ជមាន នៅតាមគ្រឹះស្ថាន សិក្សាសាធារណៈទាំងអស់ ក្រសួងសូមដាក់ចេញនូវវិធានការដូចខាងក្រោម៖១. គ្រូបង្រៀនត្រូវអនុវត្តតាមកម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀនបានរៀបចំ ដើម្បីធានាឱ្យបាននូវការបង្រៀននិងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់ នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន២- គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំ និងអនុវត្តតេស្តស្តង់ដាសម្រាប់ការប្រឡងគ្រប់ប្រភេទ និង ពង្រឹងការរៀននិងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ៣- គ្រឹះស្ថានសិក្សាសាធារណៈមិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀនឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡង៤- គ្រឹះស្ថានសិក្សាសាធារណៈត្រូវរៀបចំនិងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែមនិង៥.មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យនិងលើកទឹកចិត្តឱ្យកូនធ្វើស្វ័យសិក្សានិងរៀនសូត្រនៅផ្ទះ។ បើតាមក្រសួងអប់រំ ការចេញសេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីបានទទួលព័ត៌មានអំពីការត្អូញត្អែររបស់មាតាបិតា អ្នកអាណាព្យាបាល សិស្សមួយចំនួនពាក់ព័ន្ធនឹងការលំបាកក្នុងការរ៉ាប់រងចំណាយលើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ)របស់កូនៗ…

  • ភ្លៀងកក់ខែលាយខ្យល់កន្ត្រាក់លើបីឃុំ នៅស្រុកថ្មពួកបង្កប៉ះពាល់និងខូចខាតផ្ទះជិត៧០ខ្នង

    ភ្លៀងកក់ខែលាយខ្យល់កន្ត្រាក់លើបីឃុំ នៅស្រុកថ្មពួកបង្កប៉ះពាល់និងខូចខាតផ្ទះជិត៧០ខ្នង

    បន្ទាយមានជ័យ:ភ្លៀងកក់ខែលាយឡំខ្យល់កន្ត្រាក់លើឃុំចំនួនបី នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបបង្កប៉ះពាល់និងខូចខាតផ្ទះ៥២ខ្នង, ខូចខាតធ្ងន់១៧ខ្នង ។ប៉ុន្តែមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។គ្រោះធម្មជាតិនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ។ លោក លាវ គុណ មេឃុំថ្មពួកបាននិយាយថាបភ្លៀងកក់ខែតិច(រលឹម)លើកដំបូងលាយឡំខ្យល់កន្ត្រាក់ខ្លាំងនោះ សម្រាប់ឃុំថ្មពួកបង្កឳ្យប៉ះពាល់និងខូចខាតផ្ទះសម្បែងចំនួន៤៣ខ្នង ។ក្នុងនោះខូចខាតធ្ងន់ធ្ងរ(រំលំឬដួលពីជើងតាង) ចំនួន១២ខ្នង ។ក្រុមការងារចុះជួយមូលដ្ឋាននិងកងកម្លាំងបានពិនិត្យ សង្គ្រោះទាំងយប់ដូចជារុករកក្រែងលោមានមនុស្សរងគ្រោះ និងជួយរុះរើសំណង់ខ្លះដើម្បីសម្រួលទីជម្រកស្នាក់នៅបណ្តោះអាសន្នជូនពលរដ្ឋ។ចំណែកលោក ហេង សុភក្តិ មេឃុំបន្ទាយឆ្មារនាថ្ងៃទី៦ ខែឧសភាឳ្យដឹងថា គ្រោះធម្មជាតិនៅតំណាលគ្នានោះ នៅភូមិដងរែកឃុំបន្ទាយឆ្មារ រងផលប៉ះពាល់ និងខូចខាតផ្ទះបីខ្នង ។រីឯនៅឃុំគំរូ ខូចខាតផ្ទះចំនួនប្រាំខ្នង ក្នុងនោះខូចធ្ងន់ពីរខ្នង ។ក្រុមការងារថ្នាក់ខេត្ត ស្រុកនិងកងកម្លាំងទាំងបីបានចេញទីជួយអន្តរាគមន៍រុះរើនិងជួយជួសជុលផ្ទះជូនពលរដ្ឋជាបន្តបន្ទាប់៕ដោយ៖ឃិន គន្ធា

  • សម្ពោធឆ្លងបណ្ណាល័យ នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង

    សម្ពោធឆ្លងបណ្ណាល័យ នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង

    បន្ទាយមានជ័យ៖ លោក យឹម សំណាង អភិបាលរងខេត្ត​បន្ទាយ​មានជ័យកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤បាន​អញ្ជើញចូលរួមសម្ពោធឆ្លងកុដិបណ្ណាល័យ​មួយ​ខ្នង​ឋិត​នៅវត្តសុវណ្ណគិរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេតព្រះ ។ពិធីនេះមានការនិមន្តនិងអញ្ជើញ​ចូលរួមពីពុទ្ធបរិស័ទ និងព្រះសង្ឃខ្មែរមកពីខេត្តសុរិន្ទប្រទេសថៃ។ ក្នុងឱកាសនេះ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយ​មានជ័យបានលើកឡើងថា វត្តអារាម ជាបណ្ណាល័យ​បណ្ដុះ​បណ្ដាល​ធនធានមនុស្សទាំងផ្លូវលោក,ផ្លូវធម៌ប្រកបដោយ​មនសិការជាតិ ។អប់រំសាធារណជនឱ្យធ្វើតែអំពើល្អ ចៀស​វាងអំពើអាក្រក់។​ជាមួយ​នឹងការអបអរសាទរព្រមទាំងកោត​សរសើរព្រះសង្ឃដែលកសាងសមិទ្ធផលដ៏មានគុណប្រយោជន៍ លោកបានបញ្ជាក់ថា អ្វីដែល​សម្រេច​បានដោយសារ ​នយោ​បាយឈ្នះ ឈ្នះ ពិសេស សុខសន្តិភាព ។ដូច្នេះយើងរួមគ្នា​ការពារថែរក្សា​សុខសន្តិភាពឱ្យខាង​តែបាន។ព្រះតេជ​គុណ​វិថេត សីលគុណជាខ្មែរសុរិន្ទ ព្រះចៅអធិការ វត្តនគរធម៌នៅសហរដ្ឋអាមេរិកមានថេរដិកាថា គោលបំណង​និមន្ត​មក កសាងកុដិបណ្ណាល័យមួយខ្នងនៅ​វត្តលើភ្នំឬ​វត្តសុវណ្ណគិរីភ្នំជញ្ជាំងនេះឡើងទុកសម្រាប់ពុទ្ធបរិស័ទ ព្រះសង្ឃ និងសិស្សនុសិស្ស ចូលអានស្វែងយល់ និងសិក្សា​រៀនសូត្រពីពុទ្ធសាសនា។ ព្រះតេជគុណ សួន សំអាត ចៅអធិការវត្តសុវណ្ណគិរី មាន​ថេរៈដីកាថា បណ្ណាល័យមួយខ្នងមានទំហំ១២ម៉ែត្រគុណ​នឹង១០ម៉ែត្រ កម្ពស់បីជាន់ ។មានប្រាំបីបន្ទប់។ចំណាយ​ការសាងសង់ ៨៧.២០០ដុល្លារអាមរិក ក្រោមការជួយ​ឧបត្ថម្ភពីចៅអធិការវត្តខ្មែរ​សុរិន្ទ​និងពុទ្ធបរិស័ទ សប្បុរស​ជននៅក្នុងនិងក្រៅប្រទេស៕ ដោយ៖គៀន ច័ន្ទហ៊ីន

  • ខេត្តជាប់ដែនសមុទ្រ បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន

    ខេត្តជាប់ដែនសមុទ្រ បាននិងកំពុងអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន

    (កែប)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ឃើញថា ខេត្តកែប កំពត ព្រះសីហនុ និងកោះកុង បាននឹងកំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ លើគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងវិធានការគន្លឹះទាំង ៥ របស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទីមួយ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តកែប នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តកែប ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានពិនិត្យឃើញថាបច្ចុប្បន្ន អាជ្ញាធរដែនដី ក្រុមប្រឹក្សាស្រុកក្រុង ក្នុងខេត្តកែបបានខិតខំរួមគ្នាអនុវត្តការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកែប ស្របតាមយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងសក្តានុពលរបស់ខេត្ត ដើម្បីប្រែក្លាយខេត្តនេះទៅជាទីក្រុងឆ្នេរសមុទ្រដែលទាក់ទាញបំផុតនៅ កម្ពុជា ហើយ ឯកឧត្តមសង្ឃឹមថា ទាំងអស់គ្នានឹងបន្តខិតខំប្រឹងប្រែងអនុវត្តកិច្ចការងារនេះបន្ថែមទៀត សំដៅជំរុញឱ្យខេត្តកែបកាន់តែទទួលបានភាពលេចធ្លោសំរាប់ទាក់ទាញទេសចរមកកំសាន្តឱ្យបានកាន់តែច្រើន និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋក្នុងខេត្តនេះកាន់តែប្រសើរឡើង។ ជាមួយគ្នានោះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាបំណែកដ៏មានសារៈសំខាន់នៅក្នុងរដ្ឋបាលឯកភាពរាជធានីខេត្តក្រុងស្រុកខណ្ឌ ហើយកិច្ចការរៀបចំដែនដី និងការចុះបញ្ជីដីធ្លីត្រូវតែមានការឯកភាពចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ និងមានការគាំទ្រពីមន្ត្រីជាអ្នកប្រតិបត្តិ និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋនោះ ដើម្បីឱ្យការងារមានភាពរលូន និងប្រសិទ្ធភាព ។…

  • ក្នុងខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និង ធ្វើការសម្រេច លើពាក្យប្ដឹង សរុបចំនួន ៥៥

    ក្នុងខែឧសភា អង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និង ធ្វើការសម្រេច លើពាក្យប្ដឹង សរុបចំនួន ៥៥

    (ភ្នំពេញ)៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងខែឧសភា ឆ្នាំ២០២៤នេះ បានទទួលដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេច លើពាក្យប្ដឹងដែល​មាន​ក្នុងខែនេះ សរុបចំនួន ៥៥ ជាមួយគ្នានេះអង្គភាពប្រឆាំងអំពើពុករលួយក៏បាន​កសាងសំនុំរឿង០១ ករណី ដែលមានជនសង្ស័យ ចំនួន៣រូប បញ្ជូនទៅ សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធបទល្មើស សមគំនិត បំផ្លាញ គៃបំបាត់ និងបទល្មើសស្តីពី ជលផលផងដែរ។ ឯកឧត្តម សយ ច័ន្ទ វិចិត្រ ឧបការី និង មន្រ្តីនាំពាក្យ អង្គភាព ប្រឆាំងអំពើពុករលួយ បាន​ឱ្យដឹង ក្នុងកិច្ចប្រជុំលើកទី៣៤ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើ​ពុក​រលួយ នារសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះថា៖ក្រៅពីការ​ទទួល​ពាក្យប្តឹង​ខាងលើនេះអង្គភាពប្រឆាំងអំពើពុករលួយក៏បានទទួលមន្ត្រីចំនួន ១៩០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួលបានការ តែងតាំងថ្មីចំនួន ១១០នាក់ និងមន្ត្រី ៨០នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ជាលើក ចុងក្រោយដោយមូលហេតុលាឈប់ពីការងារ -ចូលនិវត្តន៍ និងចប់អាណត្តិ។ ឯកឧត្តម សយ ច័ន្ទ វិចិត្រ…

  • រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរជំនាញ អបអរនៃទិវា ពលកម្ម អន្តរជាតិ ១ ឧសភា

    រដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរជំនាញ អបអរនៃទិវា ពលកម្ម អន្តរជាតិ ១ ឧសភា

    បាត់ដំបង៖ រដ្ឋបាលខេត្ត និងមន្ទីរកាងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី៦ ខែឧសភា​បានរៀប ចំពិធី​ជួបសំណេះសំណាលជាមួយ​​កម្មករ និយោជិត រោងចក្រ ចិន នៃក្រុមហ៊ុន ហ្វីនិក អ៊ិនដាស្រ្ដៀល ឯ.ក ក្នុងឱកាស​ខួប អនុស្សាវរីយ៍​លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ១ឧសភា ឆ្នាំ២០២៤ក្រោមប្រធានបទ“សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ” ក្រោមអធិបតីភាពលោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង។ លោក មាស ដារ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈខេត្តបាត់ដំបងបានរំលេចពីប្រធានបទថា កាលពីថ្ងៃទី ២៣​ខែធ្នូឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញប្រកាសស្តីពី៖ការកំណត់ លក្ខខណ្ឌវិនិច្ឆ័យ” សហគ្រាសមួយ ជាសហគមន៍ សុខសាន្តមួយ” ដែលមាន គោល​បំណង ផ្តោតនូវការចូលរួម​លើកកម្ពស់សុខដុមនីយកម្ម ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង ដើម្បីសំដៅបង្កើតនូវវប្បធម៌ អនុលោមភាព​តាមច្បាប់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃយន្តការ ដោះស្រាយវិវាទការងារក្រៅ​ប្រព័ន្ធ​​តុលាការ ដើម្បីពង្រឹងរបប សន្តិសុខសង្គម និង ការបង្កើនផលិតភាពការងារ តាមរយៈ ការ…