-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដើរទាក់ម៉ូយនេះ គឺជាទិសដៅ និងការទូតសេដ្ឋកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧

(ភ្នំពេញ)៖ ការដើរទាក់ម៉ូយ គឺជាទិសដៅមុតស្រួច និងការទូតសេដ្ឋកិច្ច ដើម្បីលើកស្ទួយពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ។ នេះជាការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ “សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា” នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទ្រឹស្តី នឹងមិនមានអ្វី ប្រសិនជាមិនមានការអនុវត្ត ខណៈ ៨ ខែមកនេះ រាជរដ្ឋាភិបាល មិនមែនមានតែទ្រឹស្តីទេ បានអនុវត្តន៍ជាក់ស្តែង ។ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេល៨ខែ បន្ទាប់ពីរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញ នូវគោលដៅសំខាន់ៗជាច្រើន ក្នុងនោះលើកកម្ពស់ នូវធនធានមនុស្ស លើកកម្ពស់វិស័យសុខាភិបាល ការបណ្តុះបណ្តាលធនធានមនុស្សជំនាញវិជ្ជាជីវៈ ដែលមកដល់ពេលនេះមានយុវជនរហូតដល់ជាង៤ម៉ឺននាក់ហើយដែលបានកំពុងបណ្តុះបណ្តាលដោយក្រសួងការងារ និងបណ្តាក្រុមហ៊ុនឯកជននៅកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងពីសកម្មភាពផ្សេងៗរបស់សម្ដេច ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបំរើដល់សេដ្ឋកិច្ចជាតិ ។ សម្តេចក៏បានលើកឡើងពីការខិតខំប្រឹងប្រែងក្នុងការទាក់ទាញអ្នកវិនិយោគ(ទាក់ម៉ូយ)កាន់តែច្រើនមកកាន់កម្ពុជា ។ ការដើរទាក់ម៉ូយនេះ គឺជាទិសដៅមុតស្រួច…
-
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងនាំយកអំណោយទៅផ្ដល់ជូនកុមារកំព្រា

កំពង់ឆ្នាំង៖លោកជំទាវ កែ ច្ទនមុន្នី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិ បាលខេត្តកំពង់ឆ្នាំងនិងមន្រ្តីថ្នាក់ដឹកនាំក្នុងខេត្ត ព្រមទាំងសប្បុរសជនកាលពីថ្ងៃទី៨ ខែឧសភាបានអញ្ជើញទៅសាកសួរសុខទុក្ខកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ក្នុងឱកាសទិវាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមពិភពលោក។ ក្នុងឱកាសនេះលោកជំទាវ កែ ច័ន្ទមុន្នី បានប្រាប់ទៅថ្នាក់ដឹកនាំមណ្ឌលនិងកុមារកំព្រានៅទីនោះថា ក្រោមការដឹកនាំដោយគតិបណ្ឌិតនិងមនុស្សធម៌របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចកតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន តែងតែគិតគូរជានិច្ចដល់ក្មួយៗកុមារកំព្រាទាំងអស់នៅក្នុងប្រទេសទាំងក្នុងជីវភាពរស់នៅ និងការរៀនសូត្រដើម្បីឱ្យក្មួយៗមានអនាគតល្អនាថ្ងៃខាងមុខ។ លោកជំទាវ ព្រមទាំងសប្បុរសជននិងក្រុមការងារបានឧបត្ថម្ភថវិកាមួយចំនួនដល់កុមារកំព្រាចំនួន ១៨ នាក់ នាយិកាគ្រប់គ្រងមណ្ឌល និងអ្នកដាំស្លបួននាក់។ ជូនថវិកា២០ម៉ឺនរៀល សម្រាប់ដោះស្រាយម្ហូបអាហារប្រចាំថ្ងៃនិងឧបត្ថម្ភមីចំនួន១០កេះ,ភេសជ្ជៈចំនួន២៣កេះនិងអាហារមួយពេលនៅទីនោះផងដែរ៕ដោយ៖សុខ គឹមសៀន
-
ឯកឧត្តម កើត ឆែ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានី បន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំ ពេញនឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើ ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ។ ការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌនាពេលខាងមុខដោយសារតែក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នៅធ្វើសកម្មភាពនៅឡើយ។ ចលនាប្រើឆ័ត្រពណ៌លឿងដែលជាសញ្ញាបដិវត្តពណ៌នៅតែមាន ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយ ។ ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ ក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម កើត ម៉ប់ សារិន បានឱ្យដឹងថា ក្រុមប្រឹក្សារាជធានីភ្នំពេញបង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ ។ ជាតំណាងសាធារណៈ…
-
ក្រសួងកសិកម្មជំរុញឳ្យធ្វើទំនើបកម្មសហគមន៍កសិកម្មពន្លឺពេជ្រចិន្តាស្រុកភ្នំព្រឹក

បាត់ដំបង : ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានបំណងចង់ឃើញសហគមន៍ពន្លឺពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងក្លាយ ទៅជាសហគមន៍ទំនើបតាមរយៈនៃការប្រើប្រាស់សម្ភារ: និងបច្ចេកទេសទាន់សម័យ។ លោករដ្ឋមន្រ្តីបានជំរុញដល់ប្រធានសហគមន៍និងប្រជាសហគមន៍ពន្លឺពេជ្រចិន្តា ឲ្យបន្តចូលរួមជាមួយមន្ត្រីជំនាញក្នុងខេត្ត ជាមួយដៃគូ និងក្រសួង ពាក់ព័ន្ធដើម្បីប្រែក្លាយសហគមន៍មួយនេះឳ្យទៅជាសហគមន៍មួយទំនើបផលិតបន្លែសរីរាង្គ តាមរយៈការដាំបន្លែផ្ទះសំណាញ់សុវត្ថិភាពរបស់ខ្លួន ។ ក្នុងឳកាសអញ្ជើញសំណេះសំណាលជាមួយប្រធានសហគមន៍ និង សមាជិកសហគមន៍កសិកម្មពន្លឺពេជ្រចិន្តា ស្រុកភ្នំព្រឹក កាលពីពាក់កណ្តាលសប្ដាហ៍នេះឯកឧត្តម ឌិត ទីណា បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហគមន៍ និងសមាជិកសហគមន៍ទាំងអស់ដែលបានលះបង់ថវិកា ជាភាគហ៊ុន និងដីធ្លីដាំដុះបង្កើតបានជាសហគមន៍កសិកម្ម ពន្លឺថ្មីពេជ្រចិន្តា តាមរយៈនៃការផលិតនូវបន្លែសុវត្ថិភាពផ្ទះសំណាញ់និងបានផ្គត់ផ្គង់ទៅកាន់ទីផ្សារនានា ជាប្រចាំផងដែរ។លោកបន្តថា ដើម្បីកាន់តែទទួលបានផល និងចំណូលកើនច្រើនថែមទៀត ការដាំដុះត្រូវតែប្រើប្រាស់មធ្យោបាយកាន់តែទំនើបជាងនេះ។ លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺពេជ្រចិន្តា បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីថា សហគមន៍បានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០០៩ ដោយមានការចូលរួមពីប្រជាពលរដ្ឋចំនួនបួនភូមិ ក្រោមការរៀបចំជ្រោមជ្រែងពីមន្ទីរកសិកម្មខេត្ត ។ដំបូងឡើយជីវភាពប្រជាជនទាំងបួនភូមិនេះមិនសូវធូរធារទេ។ លោកបន្ថែមថា ដោយផ្តើមចេញពីក្រុមសន្សំប្រាក់ទាំងប្រាំបីក្រុម នៅក្នុងភូមិទាំងបួន ក៏បានប្រែក្លាយទៅជាសហគមន៍កសិកម្ម។មកដល់ឆ្នាំ២០១៧ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃសហគមន៍ផ្ទាល់និងដោយមានទំនុកចិត្តលើការដឹកនាំរបស់សហគមន៍ បានជំរុញឳ្យបងប្អូន ចូលរួមក្នុងសហគមន៍កាន់តែច្រើនឡើង រហូតមកដល់បច្ចុប្បន្នមានសមាជិកចំនួនជាង២៩០នាក់ ដោយពង្រាយនៅតាមបណ្តាស្រុកនានា ដូចជាស្រុកកំរៀង សំពៅលូន…
-
ក្រសួងព័ត៌មានដាក់សម្ពោធដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៅស្ថានីយវិទ្យុជាតិ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសមភាគីវៀតណាម នាទីស្ដីការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានចុចប៊ូតុងរួមគ្នាបើកសម្ពោធដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិ FM៩៦MHz ។ ក្រសួងព័ត៌មានឱ្យដឹងថា ៖ ក្នុងការដំណើរការម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិFM៩៦MHzនាពេលនេះ បានបង្ហាញឱ្យឃើញអំពីការគិតគូររបស់ក្រសួងព័ត៌មាន ធ្វើយ៉ាងណាឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិកាន់តែមានគុណភាព និងប្រសិទ្ធភាពសម្រាប់បម្រើការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ ។ គួរបញ្ជាក់ថា ម៉ាស៊ីនផ្សាយថ្មីកម្លាំង ១០គីឡូវ៉ាត់ (10KW) នៃស្ថានីយវិទ្យុជាតិ FM៩៦MHz ជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈវិទ្យុសំឡេងប្រជាជនវៀតណាម(VOV) ផ្ដល់ជូនក្រសួងព័ត៌មាន ៕ ដោយ ៖ ម៉ាដេប៉ូ
-
រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន បានបង្ហាញការតាំងចិត្តខ្ពស់ដើម្បីចូលរួមទទួលខុសត្រូវក្នុងការគ្រប់គ្រងធនធានធម្មជាតិ

(ភ្នំពេញ)៖ អាជ្ញាធរស្រុកតាវែង ខេត្តរតនគិរី មួយក្នុងចំណោមអាជ្ញាធរថ្នាក់ក្រោមជាតិមួយចំនួនទៀតបានបង្ហាញការតាំងចិត្តពង្រឹងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ និង បរិស្ថាន នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ។ ទាក់ទិនក្នុងរឿងនេះក្រសួងបរិស្ថានបានឱ្យដឹងថា លោក សូ វណ្ណធិន អភិបាលនៃគណៈអភិបាលស្រុកតាវែងនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដែលមានការចូលរួមពីអភិបាលរងស្រុក មេឃុំ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមជាមួយមន្រ្តីឧទ្យានុរក្ស និងបានបង្ហាញពីផែនទីតំបន់ការពារធម្មជាតិ ដែលទើបទទួលបានពីក្រសួងបរិស្ថាន ដើម្បីណែនាំឱ្យអាជ្ញាធរនិងសមតិកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបញ្ឈប់ការកាប់រុករានទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ព្រមទាំងពង្រឹងការចូលរួមទប់ស្កាត់ និងបង្រា្កបបទល្មើសធនធានធម្មជាតិ នៅក្នុងភូមិសាស្រ្តរបស់ខ្លួនឱ្យបានល្អប្រសើរ ។ គួរបញ្ជាក់ថា ក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងមកនេះ បានប្រគល់ផែនទីតំបន់ការពារធម្មជាតិ ចំនួន ១៣២ផ្ទាំង ជូនរដ្ឋបាលខេត្តចំនួន ២១ និងរដ្ឋបាលស្រុក ក្រុងចំនួន ១១១ ដែលឆ្លុះបញ្ចាំងពីសមិទ្ធិផលថ្មីមួយទៀត របស់ក្រសួងបរិស្ថាន ក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណិត្តទី៧ នៃរដ្ឋសភា និងអនុលោមតាម ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងបរិបទសុក្រឹតកម្មបរិស្ថានកិច្ច។ ឯកឧត្តមបណ្ឌិត អ៊ាង…
-
ឆ្នាំ២០២៤នេះក្រុមអ្នកស្រាវជ្រាវនៅតែបន្តធ្វើកំណាយ ព្រែកស្រមោច ដែលជាព្រែកជីក បុរាណ ចាប់ពីភ្នំគូលែន រហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប

(ភ្នំពេញ)៖អស់កាលជាយូរមកហើយ អ្នកស្រាវជ្រាវ និងអ្នកស្រុកមួយចំនួន យល់ថា ព្រែកស្រមោចដែលជា ព្រែកជីកបុរាណ មានប្រភពចាប់ពីភ្នំគូលែនចុះរហូតដល់កំពង់ឃ្លាំង ជាប់មាត់ទន្លេសាប ហើយដែលពីមុនមកក៏ពុំទាន់មានការសិក្សាទាំងផ្នែកបុរាណវិទ្យា ផ្នែកវិស្វកម្ម ព្រមទាំងផ្នែកធារាសាស្ដ្រនៅឡើយទេ។ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានដែរការសិក្សាពីសហគមន៍មនុស្សតាមបណ្តោយព្រែកជីក និងអត្ថបទខ្លីៗទាក់ទងផ្សេងទៀតដែរដែលបានចុះផ្សាយក្នុងបណ្តាណព័ត៌មានវប្បធម៌ខ្មែរ។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ ដែលជាប្រធានគម្រោងបានផ្តល់នូវសំណួរមួយចំនួនដូចជា តើគេជីកព្រែកដ៏ធំនេះដើម្បីទាញយកទឹកប្រើប្រាស់? បើដូច្នេះ ហេតុអ្វី ក៏ទទឹង ធំម្ល៉េះ? ដើម្បីដឹកជញ្ជូនភាជន៍ ពីកន្លែងផលិត នៅលើភ្នំគូលែន ចុះ មកទន្លេ សាប? ឬ មួយ មាន តួនាទី ជា ផ្លូវ ដឹកថ្មពីអូរថ្មដាប់ដែល ជា កន្លែង ដាប់ យកថ្មទៅកសាង ប្រាសាទ នៅ អង្គរ? ចម្ងល់ ទាំងនេះហើយ ដែលក្រុមស្រាវជ្រាវ ត្រូវធ្វើការស្វែងយល់ថា តើព្រែកជីកបុរាណនេះ មានប្រភពពីណាទៅដល់ត្រឹមណា? មានតួនាទីអ្វីឱ្យប្រាកដ? ក្រុមស្រាវជ្រាវបានប្រាស់រូបថតពីលើអាកាស ដែលបោះពុម្ពក្នុងឆ្នាំ១៩៤១…
-
សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូនមួយ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូនមួយ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅវត្តបទុមវតី។ យោងតាមសាររំលែកទុក្ខផ្ញើជូន ឯកឧត្តម ឈួន សុធី, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ឈឹម ប៉ែននីឡា ត្រូវជាភរិយា ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅ វេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ ដោយរោគាពាធ”។ ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យ ជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា…
-
សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យទទួលបានថវិកាជាង២១ម៉ឺនដុល្លារក្នុងឳកាសប្រារព្ធខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា

បន្ទាយមានជ័យ: ថវិកាជាង២១ម៉ឺនដុល្លារត្រូវបានសប្បុរសជននានាបរិច្ចាគជូនដល់កាកបាទក្រហមកម្ពុជាសាខាខេត្តបន្ទាយមានជ័យក្នុងឳកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុ”។ ក្នុងពិធីដែលប្រារព្ធឡើងកាលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ បានរំលេចនូវលទ្ធផលការងារមនុស្សធម៌របស់សាខាកាកបបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អនុវត្តកន្លងមកឈរលើគោលការណ៍រួមផ្នែកមនុស្សធម៌ ដោយមិនលំអៀង ពុំរើសអើង និងឯករាជ្យភាព។ កាកបាទក្រហមបានផ្តល់កញ្ចប់ទ្រទ្រង់សុខភាពមាតា ទារក និងកុមារ, បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយធម្មជាតិ និងឧបទ្ទវហេតុជាដើម ។ ឯកឧត្តម ឌិត ទីណា បានអំពាវនាវដល់សប្បុជនបន្តវប្បធម៌ ចែករំលែកដោយសទ្ធា ដើម្បីជំរុញឲ្យចលនាកាកបាទក្រហមកម្ពុជា កាន់តែមានសន្ទុះខ្លាំងក្លា លើបេសកកម្មការងារសប្បុរសធម៌៕
-
ពិព័រណ៍ការងារ និងមគ្គទេស៍អាជីព កំពុងបានផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងដល់យុវជនកំពុងស្វែងរកការងារធ្វើ

(ភ្នំពេញ)៖ ពិព័រណ៍ការងារ និងមគ្គទេស៍អាជីពដ៏ធំ ដែលបានចាប់ផ្តើមនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅអគារ KAMPUS រាជធានីភ្នំពេញដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុន សហគ្រាសធំៗចំនួន ២៥ កំពុងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែង ដល់យុវជន សិស្ស-និស្សិត និងអ្នកស្វែងរកការងារ។ ឯកឧត្តម ទុយ ស៊ីផាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយជួយបែងចែកឱកាសទាំងនេះឱ្យបានទៅដល់សាធារណជនគ្រប់រូបប្រកបដោយតម្លាភាព និងសមធម៌ សំដៅប្រែក្លាយឱកាសការងារទាំងអស់ទៅជាមុខរបរកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ។ ឯកឧត្តមបញ្ជាក់បន្ថែមថា ការងារ និងអាជីព គឺជាសមាសធាតុដ៏មានសារសំខាន់សម្រាប់មនុស្សគ្រប់រូប។ ការងារនិងអាជីពមួយប្រភេទមានអត្ថន័យពិសេសសម្រាប់មនុស្សម្នាក់ៗ ដែលបានជ្រើសរើស បំពេញ និងកសាងមាគ៌ាអាជីពនោះ។ ដូច្នេះ យុវជននិងអ្នកស្វែងរកការងារ ត្រូវការយកចិត្តទុកដាក់រៀបចំផែនការ, ជ្រើសរើសអនុវត្តការងារ, កែសម្រួល និងកសាងអាជីពមួយឲ្យបានពិតប្រាកដ ដើម្បីសំឡឹងឆ្ពោះទៅភាពជោគជ័យក្នុងពេលអនាគត។ លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ(ស.ស.យ.ក)ព្រឹត្តិការណ៍នេះ គឺជាការប្រមូលផ្តុំនូវព័ត៌មានការងារយ៉ាងសំបូរបែប នៅតាមគ្រឹះស្ថាន និងក្រុមហ៊ុនហ៊ុនធំៗ ហើយវាជាវេទិកាប្រាស្រ័យទាក់ទងគ្នាដោយផ្ទាល់ជាមួយនិយោជក និងនិយោជិត។ លោកជំទាវ…