Category: ព័ត៌មានជាតិ

  • មន្ទីរសុខាភិបាលខេត្តរតនគិរីបញ្ជ្រាបការទប់ស្កាត់ជំងឺគ្រុនឈាមជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

    មន្ទីរសុខាភិបាលខេត្តរតនគិរីបញ្ជ្រាបការទប់ស្កាត់ជំងឺគ្រុនឈាមជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន

    រតនគិរីៈលោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី អំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់នៅក្នុងខេត្តរតនគិរី ឲ្យជួយផ្សព្វផ្សាយអំពីបញ្ហាជំងឺគ្រុនឈាមបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលរដូវវស្សាឈានជិតចូលមកដល់។ សំណូមពរនេះបានធ្វើឡើងនៅក្នុងឱកាសនៃបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតតាមផ្ទះនៅក្នុងក្រុងបានលុង។ ដើម្បីការពារសុខុមាលភាពនិងកាត់បន្ថយមិនឳ្យជំងឺគ្រុនឈាមនិងគ្រុនឈិក កើតឡើងនៅរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយតាមរយៈចាក់ផ្សាយសារអប់រំ ដើម្បីបញ្រ្ជាបដល់ប្រជាពលរដ្ឋតាមមូលដ្ឋានខេត្តតាំងពីដើមខែកុម្ភៈឆ្នាំ ២០២៤មកម៉្លេះ។ ទន្ទឹមនេះមន្ទីរសុខាភិបាលក៏បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតតាមផ្ទះចាប់ពីថ្ងៃទី ៧ ខែឧសភារហូតដល់ថ្ងៃទី១៦ ខែឧសភា។ លោកប្រធានមន្ទីរសុខាភិបាលខេត្តបានរំលឹកថា ប្រភពចម្លងជំងឺគ្រុនឈាមនិងគ្រុនឈីក គឺកើតឡើងពីមូសខ្លា ហើយប្រភពនៃការបង្កើតពងមូសខ្លា គឺបានកើតនៅ ក្នុងពាងទឹក ឬ សំបកកំប៉ុង ដែលដក់ទឹកដែលជាកន្លែងពងរបស់មូស។ លោកបន្តថា ដើម្បីកម្ចាត់កុំឱ្យមានមូសខ្លាយើងទាំងអស់គ្នាត្រូវចូលរួមលុបបំបាត់វត្ថុដែលអាចដក់ទឹកបាន។សំខាន់ជាងនេះដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗសូមអនុវត្តការរស់នៅស្អាត ហូបស្អាត ផឹកស្អាត៕ ដោយ គតិ យុត្ត

  • ពលរដ្ឋជាងពីរពាន់គ្រួសារនៃខេត្តកំពតទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត

    ពលរដ្ឋជាងពីរពាន់គ្រួសារនៃខេត្តកំពតទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីអាជ្ញាធរខេត្ត

    កំពតៈឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតកាលពីថ្ងៃទី១០ ខែឧសភា បានអញ្ជើញប្រគល់បណ្ណកម្មសិទ្ធដីធ្លីដល់ប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធជាងពីរពាន់គ្រួសារមកពីស្រុកចំនួនបី ។ក្នុងនេះមានស្រុកដងទង់ ស្រុកជុំគិរីនិងស្រុកឈូក។ ក្នុងពិធីដែលប្រារព្ធនៅក្នុងបរិវេណសាលាស្រុកឈូក ឯកឧត្តម ម៉ៅ ធនិន បាន លើកឡើងថា ដោយមានការខិតខំប្រឹងប្រែងរវាងមន្ទីរជំនាញ និងអាជ្ញាធមូលដ្ឋាន ខេត្តកំពតសម្រេចបានការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនពលរដ្ឋទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ជាក់ស្តែងរយៈពេលពីរថ្ងៃនេះ ការចែកបណ្ណកម្មសិទ្ធជូនពលរដ្ឋបានប្រមាណជាង ៨ ០០០ ក្បាលដី ។នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញ ក៏ដូចជាការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋា ភិបាលចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបន្តថា យើងអាចមានពេលវេលាចូលរួមសំណេះសំណាលគ្នា ព្រមទាំងទទួលបាននូវបណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់របស់រដ្ឋាភិបាលនាពេល នេះ គឺកើតឡើងដោយសារប្រទេសមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សានិងការពារសន្តិភាពឳ្យខាងតែបាន។យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធ (វិញ្ញាបនបត្រសម្គាល់ម្ចាសអចលនវត្ថុ) នាពេលនេះគឺមានចំនួន៤ភូមិ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ស្រុកជុំគិរី និងស្រុកឈូក ៕ដោយៈសិលា សារិន

  • សិក្ខាសាលាតម្រង់ទិសការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នៅខេត្តបាត់ដំបង

    សិក្ខាសាលាតម្រង់ទិសការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម នៅខេត្តបាត់ដំបង

    បាត់ដំបងៈ សិក្ខាសាលាតម្រង់ទិស”ស្តីពី៖ការគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការថែទាំសុខភាពបឋម(PHC – BIF)ត្រូវបានប្រារព្ធឡើងនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១០ ខែឧសភា ។ រដ្ឋបាលខេត្តនេះបានបញ្ជាក់ថាគោលបំណងនៃសិក្ខាសាលាផ្តោតសំខាន់ ទៅលើសុខភាពបឋមដែលតម្រូវឲ្យមានការថែទាំពេញមួយជីវិត និងរាល់សំណុំអន្តរកម្ម រវាងកត្តាផ្សេងៗដែលនាំឲ្យមានសុខភាពកាន់តែប្រសើរ។សិក្ខាសាលាក៏ដើម្បីបញ្ជ្រាប ដល់អ្នកពាក់ព័ន្ធទាំងអស់ជាធាតុចូលនិងចូលរួមសហការក្នុងការអនុវត្ត ការថែទាំសុខភាពបឋម នៅតាមមូលដ្ឋានរៀងៗខ្លួន។នេះបើតាមការលើកឡើងរបស់លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្ត បាត់ដំបង ។ លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង ដែលអញ្ជើញជាអធិបតីក្នុងពិធីនេះបានរំលេចថា កម្មវិធីនយោបាយអាទិភាពចម្បង នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ គឺ៖ការផ្តល់ការថែទាំសុខភាពដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសាកលនាដំណាច់ ឆ្នាំ២០៣០។ តាមរយៈការពង្រីកការធ្វើអន្តរាគមន៍ការថែទាំសុខភាពបឋមនៅក្នុង ប្រទេស។ ការធ្វើអន្តរាគមន៍សំខាន់ៗ ការបង្ការទប់ស្កាត់ជំងឺមិនឲ្យឆ្លង បង្កើតកម្មវិធីអប់រំសុខភាពនិងសេវាថែទាំតាមរយៈការថែទាំសុខភាពបឋមនិងការត្រៀមឆ្លើយតបជាមុន។លោកបានផ្តល់នូវការក្រើនរំលឹកជាច្រើន ក្នុងនោះលោកជំរុញឳ្យពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺនៅតាមបណ្តាមន្ទីរពេទ្យនិងនៅតាមសហគមន៍ជាបន្តទៀត ដើម្បីសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលនៅគ្រប់ទីកន្លែង។ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់កិច្ចសហការល្អ ក្នុងកិច្ចដំណើរការផ្តល់សេវាសុខាភិបាល ដល់ប្រជាជននៅទូទាំងខេត្ត ពិសេសលើការងារបន្ទាន់ផ្នែកសុខាភិបាលដែលជាតម្រូវការននិងសូមអំពាវនាវស្នើដល់មេឃុំ ចៅសង្កាត់ទាំងអស់ ត្រូវដាក់បញ្ចូលគម្រោងថវិកាសម្រាប់ការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងសហគមន៍របស់ខ្លួន ដើម្បីគាំទ្រលើការថែទាំនូវសុខភាពបឋម និងសុខភាពមាតាកុមារទារកនិងអាហាររូបត្ថម្ភ ជាពិសេស សូមគាំទ្រការអនុវត្តក្របខ័ណ្ឌអនុវត្តជំរុញបង្កើនការងារថែទាំសុខភាពបឋម(PHC-BIF)ក្នុងខេត្តបាត់ដំបងឱ្យទទួលបានជោគជ័យ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

  • ផ្លូវបេតុងឡើងភ្នំអានសេះ ដែលខូចដោយសារជំនន់ទឹកភ្លៀងកំពុងសាងសង់ឡើងវិញ

    ផ្លូវបេតុងឡើងភ្នំអានសេះ ដែលខូចដោយសារជំនន់ទឹកភ្លៀងកំពុងសាងសង់ឡើងវិញ

    ព្រះវិហារ៖ ផ្លូវបេតុងឡើងភ្នំអានសេះប្រវែង ១២០ម៉ែត្រ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀងហូរច្រោះដាច់កាលពីពេលកន្លងមក ឥឡូវកំពុងធ្វើការសាងសង់ឡើងវិញដោយកងកម្លាំងវិស្វកម្មកងទ័ពជើងគោក និងកងកម្លាំងវិស្វកម្មកងពល តូចអន្តរាគមន៍លេខ៧ ។ផ្លូវនេះមានសារៈសំខាន់សម្រាប់ការដឹកទំនិញ និងកសិផលផ្សេងៗស្ថិតនៅក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្តខេត្តព្រះវិហារ ឆ្ពោះ ទៅច្រកអានសេះ ព្រំដែន កម្ពុជា-ថៃ ។ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជានការរងកងទ័ពជើង មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣បានដឹកនាំក្រុមការងារ ចុះពិនិត្យការងារជួសជុលផ្លូវបេតុងឡើងភ្នំអានសេះ របស់កងវិស្វកម្មកងទ័ពជើងគោក។ក្នុងឳកាសនេះឧត្ដមសេនីយ៍ឯក ស្រី ឌឹក បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនទៅជូនដល់ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរង កងទ័ពជើង គោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្មកងទ័ពជើងគោក និងឧត្តមសេនីយ៍ទោ ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧កម្លាំងកងវិស្វកម្ម កងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងដឹកនាំការដ្ឋានមួយនេះ។គ្រឿងបរិភោគទាំងនេះជាការចូលរួមបន្ថែមលើប្រាក់ម្ហូបប្រចាំថ្ងៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ចំពោះការដ្ឋានដែលមានសភាពស្មុគស្មាញឧត្តមសេនីយ៍ឯក ស្រី ឌឹក បានកោត សរសើរចំពោះកិច្ចសហការ និងការខិតខំប្រឹងប្រែង របស់កងកម្លាំងវិស្វកម្ម…

  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន ជឿជាក់ថា គណបក្ស ប្រជាជនកម្ពុជាយើង នឹងបន្តទទួលជ័យជម្នះ នៅក្នុងជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី ៤ ឆ្នាំ២០២៤នេះ

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន ជឿជាក់ថា គណបក្ស ប្រជាជនកម្ពុជាយើង នឹងបន្តទទួលជ័យជម្នះ នៅក្នុងជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី ៤ ឆ្នាំ២០២៤នេះ

    (ខេត្តកណ្តាល)៖ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងខេត្តកណ្តាលនាថ្ងៃទី 11 ខែឧសភា ឆ្នាំ2024 ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ជឿជាក់ថា គណបក្ស ប្រជាជនកម្ពុជាយើង នឹងបន្តទទួលជ័យជម្នះ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុន្នីរ័ត្នបានថ្លែងអំណរគុណចំពោះសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់គ្រប់រូបនៃគណបក្សប្រជាជនកម្ពុជា, ជាអង្គបោះឆ្នោត, ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា, ពិសេស បានបោះឆ្នោតគាំទ្រ សម្តេចតេជោ ហ៊ុន សែន, ប្រធានគណបក្ស, ធ្វើជាប្រធានព្រឹទ្ធសភា ផងដែរ ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បញ្ជាក់ថា ក្នុងរយៈពេល ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាព ពេញលេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ប្រធានគណបក្ស, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, និង ស្ថិរភាពនយោបាយ, ព្រមទាំងរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង…

  • យានយន្តល្មើសចំនួន ៣៣៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែឧសភា

    យានយន្តល្មើសចំនួន ៣៣៧គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១០ ខែឧសភា

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថាមានគោលដៅចំនួនសរុប ៨៤គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៨គ្រឿង រថយន្តធំ ១២គ្រឿង រថយន្តតូច ១១៩គ្រឿង ម៉ូតូ ២៦៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣៣៧គ្រឿងមានរថយន្តធំ០៩គ្រឿង រថយន្តតូច ១១២គ្រឿង និងម៉ូតូចំនួន ២១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ប្រភព ៖ នាយកដ្ឋាន នគរបាលចរាចរណ៍

  • ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ០៤នាក់

    ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១០ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៤នាក់ និងរងរបួស ០៤នាក់

    (ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួ ០៤លើក បណ្តាលអោយមនុស្សស្លាប់ ០៥នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ០៤នាក់។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ល្មើសល្បឿន ០២លើក ស្លាប់ ០២នាក់ ធ្ងន់ ០០នាក់ ស្រាល ០១នាក់ មិនគោរពសិទិ្ធ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០៣នាក់ ស្រាល ០០នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០១នាក់, ធ្ងន់ ០៣នាក់ ស្រាល ០០នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក ស្លាប់ ០១នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់និងកត្តាអាកាសធាតុ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ ស្រាល ០០នាក់ ៕…

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំស្តីពី ការកសាងសមត្ថភាពសន្តិសុខ នៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល នៅទីស្នាក់ការអង្គការសហប្រជាជាតិ

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំស្តីពី ការកសាងសមត្ថភាពសន្តិសុខ នៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល នៅទីស្នាក់ការអង្គការសហប្រជាជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំស្តីពីការកសាងសមត្ថភាពសន្តិសុខនៃការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានសកល (Global Roundtable on ICT Security Capacity-Building) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ដោយមានការអញ្ជើញចូលរួមពីរដ្ឋសមាជិក ជារដ្ឋមន្ត្រីទទួលបន្ទុកវិស័យសន្តិសុខឌីជីថល តំណាងជាន់ខ្ពស់ និងស្ថាប័នពាក់ព័ន្ធទូទាំងសកលលោក។ កិច្ចប្រជុំនេះជាវេទិកាសម្រាប់ក្រសួង ស្ថាប័នទទួលបន្ទុកវិស័យសន្តិសុខឌីជីថល និងបុគ្គលពាក់ព័ន្ធនានា អាចផ្លាស់ប្ដូរយោបល់ ចែករំលែកឧត្តមានុវត្តន៍ និងកសាងភាពជាដៃគូ ក្នុងការតម្រង់ទិស ប្រមូលផ្ដុំជាកម្លាំងរួម និងជំរុញការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ស្ថាប័ន អង្គភាព និងបុគ្គលពាក់ព័ន្ធដេីម្បីបង្ការ​ ទប់ស្កាត់​ និងដោះស្រាយបទល្មេីសក្នុងលំហឌីជីថល៕ ដោយ ៖ ង៉ាន់ ទិត្យ

  • រកឃើញជ័យលាភីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

    រកឃើញជ័យលាភីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤

    ភ្នំពេញ៖បន្ទាប់ពីការសម្រិតសម្រាំងយ៉ាងសុក្រឹត ពីគណៈ កម្មការ មេ ប្រយោគ ទីបំផុត បានរកឃើញបេក្ខជនជា សិស្សបី រូបទទួល បានពាន់រង្វាន់ជ័យលាភីពីលេខ១ដល់ លេខ ៣ ក្នុងការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៤ ។ចំណុចគួរកត់សម្គាល់គឺបេក្ខនារីបាននាំក្នុងការ ប្រកួតប្រជែងនេះ។ កម្មវិធីដែលរៀបចំឡើងដោយក្រសួងប្រៃសណីយ៍ និង ទូរគមនា គមន៍ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព គំនិត ច្នៃ ប្រឌិត សិស្សា នុ សិស្សលើការស្រាវជ្រាវ ,ទេពកោសល្យ ក្នុងការ សរសេរ ,ការវិភាគលើបញ្ហា ,ការដោះស្រាយបញ្ហា និងស្វែងរកដំណោះ ស្រាយ ព្រមទាំងអាចស្វែងយល់ពីការ ប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍។ចំពោះជ័យលាភី គឺ លេខ១ សិស្សឈ្មោះ ទ្រី វួចឆេង ភេទស្រី មកពី សាលាអន្តរជាតិ CIA First,ជ័យលាភីលេខ២ សិស្ស ឈ្មោះ ប្រាក់ឆន សិទ្ធិការ្យ ភេទស្រី មកពីសាលា KCE និង ជ័យលាភីលេខ៣…

  • រដ្ឋបាលខេត្តកែប ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់​នៅ​លើកោះពោធិ៍

    រដ្ឋបាលខេត្តកែប ដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់​នៅ​លើកោះពោធិ៍

    កែប ៖ឧបករណ៍នេសាទល្មើសច្បាប់រួមមាន ទុយោខ្យល់​មុជទឹក​ប្រវែង ១០.០០០ម៉ែត្រ, ដុំឆក់ចំនួនប្រាំធុង ,រនាស់​អូសខ្យងមួយគូ រួមជាមួយសំណមួយចំនួនត្រូវបានដុតបំផ្លាញ​ចោលជាសាធារណៈ នៅទីបញ្ជាការជួរមុខនៃអគ្គលេខាធិការ​ដ្ឋាន គណៈកម្មការ​ជាតិសន្តិសុខលំហសមុទ្រខេត្តកែបកាល​ពីថ្ងៃទី៩ ខែឧសភាឆ្នាំ២០២៤(ស្នាក់ការសន្តិសុខកោះពោធិ៍ )។ជាមួយនឹងការបំផ្លាញឧបករណ៍បង្កមហន្តរាយដល់​ធនធាន​ធម្មជាតិសមុទ្រនេះ ក៏មានការសត្វអណ្តើកសមុទ្រ(ល្មិច)​ដែល​ជាសត្វកម្រដ៏​ធំមួយក្បាល​ចូលទៅក្នុងសមុទ្រវិញ ផង​ដែរ។ នៅចំពោះមុខប្រជានេសាទជាច្រើននាក់ដែលមកចូលរួមក្នុងព្រឹត្តិការណ៍នេះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប បាន​អំពាវ​នាវ​​​ដល់ប្រជានេសាទទាំងអស់សូមបញ្ឈប់ការធ្វើ​អាជីវកម្ម​ដោយប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់តទៅ​ទៀត មិន​ថាក្នុង​តំបន់ដែលកំពុងអភិរក្ស ឬកន្លែងផ្សេងទៀត​ឡើយ ។លោកថា ការធ្វើអាជីវកម្មនេសាទបែបខុសច្បាប់នេះ វាបំផ្លាញធនធាន​ធម្មជាតិ​ដែលមាននៅក្នុងសមុទ្រ ។មិនត្រឹម​តែ​ប៉ុណ្ណោះ វាបំផ្លាញខ្លួនឯង និងដល់កូនចៅជំនាន់ក្រោយ​ទៀត​ផង ។លោកបន្ថែមថា បើយើង​ទាំងអស់គ្នាឈប់ប្រើប្រាស់​ឧបករណ៍ខុសច្បាប់ក្នុងការនេសាទ យើងនឹងមិនខ្វះទេ ធនធាន​សមុទ្រ ដូចជា បង្គា ក្តាម មឹក និងត្រី ជាដើម។ ក្នុងឱកាសនោះដែរប្រជានេសាទទាំងអស់ត្រូវបានជំរុញឱ្យមកចុះបញ្ជីទូកឱ្យបានគ្រប់ៗគ្នាដោយក្រុមការងារចុះបញ្ជីទូក នឹង​មក​ធ្វើការ​ដល់លើកោះ​​នេះតែម្តងដោយមិនឱ្យប្រជានេសាទ​លំបាក​ឡើយ ។ សូមជម្រាបថា ពិធីដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់នោះ ក៏មានការចូលរួមពីឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជា​ការ​​ជួរមុខ តំណាងរដ្ឋបាលក្រុងកែប មន្ទីរកសិកម្ម រុក្ខាប្រមាញ់​និងនេសាទមន្ត្រីខណ្ឌរដ្ឋបាលជលផល  ​ក្រុមអភិរក្សធនធាន​ជលផល​សមុទ្រ (MCC) និងប្រជានេសាទជាច្រើននាក់។ចំណែកអណ្ដើកល្មិច ដែលលែងទៅក្នុងសមុទ្រទម្ងន់​៥០​គីឡូក្រាម ដោយកឹបស្លាកសម្គាល់លេខ KH ២០៨១…