-
អភិបាលខេត្តបាត់ដំបងអំពាវនាវឳ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពេលភ្លៀងធ្លាក់ មានខ្យល់កន្រ្តាក់

បាត់ដំបងៈ ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតចំនួន៥០គ្រួសារនិងក្រុមគ្រួសារដែលប៉ះពាល់ដោយខ្យល់កន្ត្រាក់ប៉ើងដំបូលផ្ទះនិងប៉ះពាល់ធ្ងន់ធ្ងរ មកពីភូមិចំនួនប្រាំពីរស្ថិតក្នុងឃុំចំនួនប្រាំនៃស្រុកកំរៀង ខេត្តបាត់ដំបង បានទទួល អំណោយពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាខេត្តបាត់ដំបង ។ជាអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខា កាកបាទក្រហមកម្ពុជា ។ ក្នុងពិធីប្រគល់អំណោយប្រារព្ធកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តអូរដា ឃុំអូរដារ ស្រុកកំរៀង ឯកឧត្ដម សុខ លូ បាននាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះគ្រប់ៗរូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឬនិន្នាការនយោបាយ ណាមួយឡើយ។ ឯកឧត្តមក៏បានចូលរួមសោកស្ដាយជាមួយក្រុមគ្រួសាររងគ្រោះទាំងនោះ ចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ កន្លងមកនេះ ដែលបានបង្កនូវគ្រោះមហន្ត រាយដោយគ្រោះធម្មជាតិ បណ្តាលឳ្យប៉ើងដំបូលផ្ទះចំនួន១១គ្រួសារនិងខូចខាតធ្ងន់ធ្ងរចំនួន ៣៩គ្រួសារ។ ឯកឧត្តម សុខ លូ បានក្រើនរម្លឹក ដល់ប្រជាពលរដ្ឋនៅទីនោះថាឆ្នាំនេះរដូវប្រាំង មានរយៈពេលយូរ ហើយអាកាសធាតុ ក៏ក្តៅហួតហែងខ្លាំង។ដូចនេះពេលមានភ្លៀងធ្លាក់ ក៏នាំមកខ្យល់កន្រ្តាក់ លាយឡំនិងផ្គររន្ទះ ដែលអាចបង្ករគ្រោះថ្នាក់ដល់អាយុជីវិតទាំងមនុស្សនិងសត្វ។ ឯកឧត្តមបានអំពាវនាវដល់អាជ្ញាធរទាំងអស់និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធត្រូវត្រៀមបង្ការក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបនិងមហន្តរាយដោយគ្រោះធម្មជាតិកើតឡើងនិងត្រូវចូលរួមនូវយុទ្ធនាការដាំដើមឈើ…
-
បួនខែកម្ពុជាលក់កៅស៊ូបានជាង១២៥លានដុល្លារ កើនតិចតួច

ភ្នំពេញៈរយៈពេលបួនខែដើមឆ្នាំនេះ កម្ពុជារកចំណូលបានជាង ១២៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ កើនឡើងជាង ៧ភាគរយ ពីជាង ១១៦លានដុល្លារ ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បើគិតត្រឹមខែមេសា ឆ្នាំ២០២៤ របាយការណ៍ដដែលបង្ហាញថា ជ័រកៅស៊ូមានតម្លៃ ១,៥៣២ដុល្លារ ក្នុងមួយតោន កើនឡើងចំនួន២ដុល្លារ ក្នុងមួយតោន ធៀបនឹងខែមុន។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូជាមធ្យមក្នុងខែមេសា ឆ្នាំ២០២៤ មានតម្លៃ១២៦ដុល្លារ ក្នុងមួយម៉ែត្រគូប។ ដោយឡែក កៅស៊ូ ស្ងួត មាន តម្លៃ ជា មធ្យម ១៤៦៥ ដុល្លារ ក្នុង មួយ តោន។ ទីផ្សារនាំចេញកៅស៊ូសំខាន់ៗរបស់កម្ពុជា រួមមាន៖ វៀតណាម ចិន ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប។ ឯកឧត្តម ឃុន កក្កដា អគ្គនាយកស្ដីទីនៃអគ្គនាយកដ្ឋានកៅស៊ូ បានឱ្យដឹងថា កៅស៊ូកម្ពុជាទទួលបានតម្លៃល្អ និងមានតម្រូវការទីផ្សារថ្មី ស្របពេលមានរោងចក្រកង់ឡានចំនួន៣ ដែលក្នុងនោះ មានរោងចក្រចំនួនពីរ កំពុងតែប្រមូលទិញជ័រកៅស៊ូ…
-
កម្ពុជា ត្រូវការកម្លាំងពលកម្ម បន្ថែមប្រាំម៉ឺននាក់

ភ្នំពេញៈវិស័យឧស្សាហកម្ម សេវាកម្ម និង កសិកម្ម នៅកម្ពុជា កំពុង ត្រូវ ការ កម្លាំង ពល កម្ម បន្ថែម ជិត ប្រាំម៉ឺន នាក់ សម្រាប់ ឆ្នាំ ២០២៤ នេះ។ នេះ បើ យោង តាម មន្ត្រី ជាន់ ខ្ពស់ក្រសួងការងារ ដែល បាន ឲ្យ ដឹង នៅថ្ងៃ ពុធនេះ។ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារបានប្រាប់ Apsara Tonight ថា វិស័យ ឧស្សាហកម្ម រួម មានរោងចក្រ សហគ្រាស ត្រូវ ការ អ្នក បម្រើ ការជាង ៣ម៉ឺន៥ពាក់នាក់ វិស័យ សេវាកម្ម ត្រូវ ការជិតបីពាន់នាក់ និង…
-
ប្រជាសហគមន៍ រកចំណូលបាន ៣០០លានរៀល ពីផលផ្លែសំរង

ភ្នំពេញៈក្នុងមួយរដូវ ប្រជាសហគមន៍ភ្នំទ័ពជាង ខេត្តកោះកុង អាចរកចំណូលពីការប្រមូលផលផ្លែសំរង បានប្រមាណ ៣២០ លានរៀល ឬស្មើនឹងប្រមាណ ៨០ ០០០ ដុល្លារអាមេរិក។ នេះបើយោងតាមលោក ឡុង ណេត អនុប្រធានសហគមន៍ភ្នំទ័ពជាង។ រដូវប្រមូលផលផ្លែសំរង មានរយៈពេលបីខែ គឺ ខែកុម្ភៈ មីនា និង ខែមេសា។ សហគមន៍ភ្នំទ័ពជាង ស្ថិតក្នុង ភូមិព្រះអង្គកែវ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ សហគមន៍ ជនជាតិ ដើម ភាគតិច នេះ មាន ១៧ គ្រួសារ និងមានសមាជិក សរុប ៤០ នាក់។ យោងតាម លោក ឡុង ណេត អនុប្រធានសហគមន៍ លើកឡើងថា ផ្លែសំរ៉ង មួយ គីឡូ ឈ្មួញ ទិញ ពី ប្រជា សហគមន៍…
-
កម្ពុជាលក់អង្ករចេញតិចជាងវៀតណាម អ្នកជំនាញមើលឃើញចំណុចខ្វះខាត

ភ្នំពេញៈក្នុងរយៈពេលបួនខែដើមឆ្នាំ២០២៤នេះ ចំណូលពីការលក់អង្ករចេញទៅក្រៅប្រទេសរបស់កម្ពុជា បានជាង ១៧០លានដុល្លារ ខណៈដែលវៀតណាម លក់អង្ករចេញបានពីរពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាងណា ការនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានសន្ទុះកើនឡើងរហូតដល់ ៣០ភាគរយ។ នេះបើយោងតាម ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានប្រាប់ ទូរទស្សន៍អប្សារានៅដើមសប្តាហ៍នេះ។ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យកម្ពុជា លើកឡើងថា កម្ពុជាមិនអាចប្រជែងជាមួយវៀតណាម ក្នុងការនាំចេញស្រូវអង្ករបានទេ ព្រោះកម្ពុជា មានផ្ទៃដីកសិកម្មតូច បើធៀបនឹងវៀតណាម។ យោងតាម ព័ត៌មាន ផ្លូវ ការពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម នៅឆ្នាំ២០២៤ វៀតណាម មានផែនការរក្សាផ្ទៃដីដាំដុះស្រូវជាង ៧លានហិកតា និងត្រូវនាំចេញអង្ករជាង ៨លានតោន។ កាលពីឆ្នាំ ២០២៣ វៀតណាម រកចំណូល បាន ៤ ៧០០លានដុល្លារ ពីការនាំចេញអង្ករ។ ចំណែកកម្ពុជា ការនាំចេញអង្ករកាលពីឆ្នាំមុន បានជាង៦ម៉ឺនតោន កើន ៣%…
-
ក្រុមហ៊ុនចិនគ្រោងវិនិយោគ១០០លានដុល្លារលើវិស័យទឹកស្អាតនៅកម្ពុជា

ភ្នំពេញៈក្រុមហ៊ុន Hainan Litree Purifying Technology របស់ចិនមានគម្រោងវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជាដោយការចំណាយទុនខ្ទង់១០០លានដុល្លារអាមេរិក។ នេះបើយោងតាមលោកបណ្ឌិត ឆាយ យុនឡុង នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុនចិន។ ក្នុងជំនួបជាមួយឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗនេះ លោក ឆាយ យុនឡុង លើកឡើងថា គម្រោងបណ្តាញទឹកស្អាតនេះនឹងប្រើបច្ចេកវិទ្យា UF Membrane ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់តំបន់ប្រជុំជន និងអាចបំពេញតម្រូវការឧស្សាហកម្មក្នុងបរិមាណ ១១ ០០០ម៉ែត្រគូប/ថ្ងៃ។ លោកថា រហូតមកដល់ពេលនេះមានជាង៣លានគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមរយៈបច្ចេកវិទ្យានេះ។ ឯកឧត្តម ហែម វណ្ណឌី រំពឹងថា បច្ចេកវិទ្យានេះនឹងជួយពង្រីកវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសនៅក្នុងតំបន់ដែលមិនទាន់មានសេវាគ្របដណ្តប់ទៅដល់ និងបានលើកទឹកចិត្តឲ្យក្រុមហ៊ុនសិក្សាលទ្ធភាពវិនិយោគនេះ និងស្វែងរកឱកាសបន្ថែមក្នុងការលក់ទឹកដុំសម្រាប់ប្រតិបត្តិករទឹកឯកជន។ ទូរទស្សន៍អប្សរាមិនទាន់អាចសុំព័ត៌មានលម្អិតពីការវិនិយោគនេះពីក្រុម Hainan Litree Purifying Technology នៅឡើយទេ គិតត្រឹមថ្ងៃអង្គារនេះ។ គួរសម្គាល់ថា ក្រៅពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រទេសកម្ពុជាក៏អាស្រ័យលើរដ្ឋាភិបាលចិនផងដែរលើវិស័យទឹកស្អាត។ ជាក់ស្តែង កន្លងមក ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនកាលពីខែមេសាកន្លងទៅ…
-
កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ឯកភាពពន្លឿនការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

(ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានឯកភាពពីសារៈសំខាន់នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអំឡុងជំនួបសម្តែងការគួរសមនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីពន្លឿនការអនុវត្តកិច្ចព្រមព្រៀង CEPA ដែលបានចុះហត្ថលេខាកាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងមក និងបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទូលាយទីផ្សារកាន់តែច្រើនសម្រាប់ទំនិញ និងសេវាកម្ម បង្កើនរំហូរវិនិយោគ បង្កើតការងារ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងបង្កើនផលប្រយោជន៍ទៅវិញទៅមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានសម្ដែងនូវការពេញចិត្តចំពោះមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩៤ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកនៅលើឆាកអន្តរជាតិ ដើម្បីជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានផ្លាស់ប្តូរយោបល់ទៅវិញទៅមក អំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ផងដែរ ៕ ដោយ…
-
ឥឡូវនេះ Vietjet ហោះហើរទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា៖ ជម្រើសថ្មីរបស់អ្នកដំណើរកម្ពុជាដើម្បីទៅទស្សនាទីក្រុងដ៏ល្បីល្បាញរបស់ប្រទេសជប៉ុន

ភ្នំពេញ ៖ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបើកដំណើរការផ្លូវហោះហើរត្រង់តភ្ជាប់ទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម ជាមួយនឹងទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដ៏ទាក់ទាញក្នុងប្រទេសជប៉ុន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤។ ការផ្តល់ជូននូវសេវាកម្មថ្មីនេះ គឺជាការបើកផ្លូវហោះហើរទីប្រាំបីរបស់ក្រុមហ៊ុនអាកាសចរណ៍រវាងប្រទេសទាំងពីរ និងការតភ្ជាប់ផ្លូវអាកាសផ្ទាល់តែមួយគត់រវាងទីក្រុងហ៊ីរ៉ូស៊ីម៉ា និងហាណូយ ដើម្បីកាត់បន្ថយរយៈពេលនៃការធ្វើដំណើរ ខណៈពេលដែលផ្តល់នូវបទពិសោធន៍ធ្វើដំណើរប្រកបដោយភាពងាយស្រួលវាងគោលដៅទាំងពីរ។ គួរកត់សម្គាល់ផងដែរថា ជាមួយនឹងការកើនឡើងនៃតម្រូវការធ្វើដំណើររបស់ភ្ញៀវ ក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបក្នុងប្រទេសកម្ពុជា (SAI) និងទីក្រុងហាណូយ ដោយចំណាយពេលត្រឹមតែ 1 ម៉ោង និង 40 នាទីសម្រាប់ជើងហោះហើរនីមួយៗ។ លើសពីនេះ អ្នកដំណើរពីកម្ពុជាអាចធ្វើដំណើរបានយ៉ាងងាយស្រួល និងតម្លៃសមរម្យ ទៅកាន់ប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់ ចិន និងទិសដៅផ្សេងៗទៀតតាមរយៈបណ្តាញពង្រីកជើងហោះហើររបស់ក្រុមហ៊ុន Vietjet ពីទីក្រុងហាណូយ។ ឥឡូវនេះ អ្នកធ្វើដំណើរអាចហោះហើរទៅកាន់ទីក្រុងហ៊ីរ៉ូស៊ីម៉ា ពីទីក្រុងហាណូយបានហើយ។ អ្នកដំណើរពីសៀមរាបទៅហាណូយឥឡូវនេះ អាចទន្ទឹងរង់ចាំការតភ្ជាប់ជាមួយនឹងទិសដៅថ្មីនេះ ហ៊ីរ៉ូស៊ីម៉ា ដោយបន្ថែមការតភ្ជាប់ជាច្រើនទៀត ដែលមានរួចហើយតាមរយៈទីក្រុងហាណូយ ដែលភ្ជាប់ជាមួយប្រទេសកូរ៉េ ជប៉ុន ហុងកុង តៃវ៉ាន់…
-
ពលរដ្ឋកម្ពុជា បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃជាង ៣០លានថង់

(ភ្នំពេញ)៖ ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង១ថ្ងៃប្រមាណជាង ៣០លានថង់ប្លាស្ទិក ។ ការបញ្ជាក់ឱ្យដឹងបែបនេះធ្វើឡើងពីសំណាក់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ជុំវិញបញ្ហានេះថា”ភាពជោគជ័យមួយដែលលើសពីការរំពឹងទុក ពីព្រោះថា ត្រឹមតែរយៈពេល ៨ខែនិង២៣ថ្ងៃប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស” ។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បន្តថា ការសម្រេចបានលើសពីការរំពឹងទុកនេះ គឺបានមកពីកត្តាចំនួន ៣ចំណុច ក្នុងនោះរួមមាន ផ្ទៃក្នុងរបស់ក្រសួងបរិស្ថានដែលមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចំណែកខាងក្រៅវិញ គឺបានមកពីការយកចិត្តទុកដាក់ និងរួមចំណែកពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា ហើយចំណុចទី៣ គឺជាការទទួលស្គាល់ពីអន្តរជាតិថា ខ្មែរស្អាត ខ្មែរធ្វើបាន…
-
ប្រជាពលរដ្ឋខ្មែរឈរត្រៀបត្រាស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ

កូរ៉េ ៖ ទិដ្ឋភាពប្រជាពលរដ្ឋខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ កំពុងឈររង់ចាំស្វាគមន៍ ការអញ្ជើញមកដល់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ប្រកបដោយស្នាមញញឹម និងភាពស្និទស្នាល ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ រយៈពេល ៤ថ្ងៃនេះ គឺដើម្បីពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេស ជំរុញការវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងកូរ៉េខាងត្បូង ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។ ក្នុងអំឡុង នៃដំណើរទស្សនកិច្ចនេះ សម្ដេចធិបតី នឹងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា លើកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ហើយ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងជួបជាមួយក្រុមហ៊ុនកូរ៉េខាងត្បូង សំខាន់ៗមួយចំនួនផងដែរ ។ សូមជម្រាបថា កូរ៉េខាងត្បូង ឈរនៅលេខរៀងទី១៣ ក្នុង ចំណោមប្រទេស ដែលមានទំហំពាណិជ្ជកម្មធំជាមួយកម្ពុជា និងធ្លាប់ជាប្រទេសវិនិយោគធំលំដាប់ទី៥ នៅកម្ពុជា មុន…