-
សម្តេចធិបតី៖ ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ជាកត្តាគន្លឹះរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ។ លោកបណ្ឌិត YUN Seog-dae បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបជូនសម្តេចធិបតីថា K-Water របស់សាធារណរដ្ឋកូរ៉េ មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងការចូលរួមចំណែកលើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងជាឧត្តមប្រយោជន៍ខ្ពស់ក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។ លោកបណ្ឌិត បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ។ តាមរយៈមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) និងគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លោកបណ្ឌិត មានជំនឿជាក់ថា K-Water…
-
អង្គភាពប្រឆាំងអំពើពុករលួយនៅតែបន្តចូលរួមសង្កេតការណ៍ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី២

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានបញ្ជាក់ពីក្រុមការងារអង្គភាព រលួយរបស់ខ្លួន ចំនួន ៥៤រូបបន្តចូលរួមសង្កេតការណ៍ក្នុងដំណាក់កាលលើកទី២ នៃការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់បង្រៀននៅអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ក្នុងដំណើរការប្រឡងប្រជែងនេះ ត្រូវអនុវត្តស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡង ដោយឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ គួរបញ្ជាក់ថាការប្រឡងជ្រើសរើសគ្រូបង្រៀននៅអនុវិទ្យាល័យ ដំណាក់កាលទី២នេះដែរបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយវិញ្ញាសាបែងចែងជា ៖ ១-ប្រព័ន្ធបណ្តុះបណ្តាល បរិញ្ញាបត្រ + ១ (កម្រិតបរិញ្ញាបត្រ)៖ គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានចូលរួមក្នុងនាមជាអង្គភាពសង្កេតការណ៍នៅក្នុងដំណើរការនៃការប្រឡងប្រជែង ចាប់តាំងពីដំណាក់កាលដំបូង រហូតដល់ការប្រកាសលទ្ធផលស្ថាពរ៕ ដោយ ៖ ម៉ាដេប៉ូ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២

(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសាសរសេរលើកទី២ បានចាប់ផ្តើម ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។ ការប្រឡងប្រជែង ចាប់ផ្តើមនាវេលាម៉ោង ១២:៣០នាទី ដោយមានបេក្ខជនចូលរួមចំនួន ១,៣៧៩អង្គ/នាក់ បែងចែកជា ៣៨បន្ទប់ ដែលមាន ១៦ឯកទេស។ បេក្ខជនត្រូវប្រឡងប្រជែងលើ ២វិញ្ញាសា តាមឯកទេសដែលបានជ្រើសរើសរៀងៗខ្លួន៖ គួរបញ្ជាក់ថា ដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ (វិញ្ញាសាសរសេរលើកទី២) មណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យសម្រាប់ក្របខណ្ឌឆ្នាំ២០២៣ ចំនួន៤៤១នាក់ក្នុងនោះ កម្រិតបណ្ដុះបណ្ដាលបរិញ្ញាបត្រ+១ ចំនួន ១០៩នាក់ កម្រិតបណ្ដុះបណ្ដាល១២+៤ ចំនួន ៨៩នាក់ និងកម្រិតបណ្ដុះបណ្ដាល១២+៤ ចំនួន ២៤៣នាក់។ សំរាប់ ការប្រឡងសម្រាំងលើកទី១ កាលពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែឧសភា…
-
យានយន្តល្មើសចំនួន ៣២៣គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៦ ខែឧសភា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពី នាយកដ្ឋាន នគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់សាធារណៈ ស្តីពី ការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែឧសភាធ្ឆ្នាំ២០២៤ បានឱ្យដឹងថា មានគោលដៅចំនួនសរុប ៦១គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៤៦គ្រឿង រថយន្តធំ ១២គ្រឿង រថយន្តតូច ៨១គ្រឿង ម៉ូតូ ២៥៣គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣២៣គ្រឿងមានរថយន្តធំ ០៦គ្រឿង រថយន្តតូច ៦៤គ្រឿង និងម៉ូតូចំនួន ២៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការ ផាកពិន័យ យានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួល បានការគាំទ្រពិសេស អ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរព ច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ប៊ុនធី និង ភារ៉ា
-
គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែឧសភា បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួស ៥នាក់

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្តាលអោយមនុស្សស្លាប់ ០៣នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៥នាក់ ។ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ មិនគោរពសិទិ្ធ ០១លើក ស្លាប់ ០០នាក់ ធ្ងន់ ០១នាក់ ស្រាល ០០នាក់ ប្រជែង ០២លើក ស្លាប់ ០៣នាក់ ធ្ងន់ ០០នាក់ស្រាល ០០នាក់ បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់ ស្រាល ០១នាក់ ភ្លើងសញ្ញា ០១លើក ស្លាប់ ០០នាក់ធ្ងន់ ០១នាក់ ស្រាល ០១នាក់ និងកត្តាអាកាសធាតុ ០១លើក (ស្លាប់ ០០នាក់ ធ្ងន់ ០០នាក់ស្រាល ០០នាក់៕ ប្រភព ៖…
-
ជនសង្ស័យ ៤៩នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ២២ករណី ថ្ងៃទី១៧ ខែឧសភា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៤៩នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។ ក្នុងចំណោមជនសង្ស័យចំនួន ៤៩នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៤នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ២២នាក់ចាត់ចែង សម្រួល ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៩នាក់ស្រី ៣នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែឧសភា រួមមាន មេតំហ្វេតាមីន(Ice)ស្មើ ៣៥,៨៩ក្រាម។ កេតាមីន(Ke)ស្មើ ១១,២០ក្រាម។ អុិចស្តាសុី (mdma) ស្មើ ២០៥១,៣០ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕ ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ
-
បណ្តាញសាកលវិទ្យាល័យ Cyber ដំបូង គេ នៅកម្ពុជា ផ្តល់ ការ សិក្សា មិន គិត ថ្លៃ

ភ្នំពេញ៖ នៅខែមិថុនា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកសម្ពោធបណ្តាញសាកលវិទ្យាល័យ Cyber ដំបូងបង្អស់របស់កម្ពុជា ដោយរំពឹងថាអាចដោះស្រាយបញ្ហាវិសមភាពផ្នែកអប់រំរវាងទីក្រុង និងជនបទ និងលើកកម្ពស់ស្តង់ដាសិក្សានៅទូទាំងប្រទេសដែលហាក់នៅទន់ខ្សោយ។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា បណ្តាញសាកលវិទ្យាល័យ Cyber បានប្រមូលផ្តុំសាកលវិទ្យាល័យល្បីៗនៅកម្ពុជា ដូចជា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យស្វាយរៀង, សាកលជាតិបាត់ដំបង, សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ឲ្យរួមគ្នាបង្កើតវេទិការៀន និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬឌីជីថល។ មកដល់ពេលនេះ ក្នុងបណ្តាញនេះមានមេរៀនក្នុងទម្រង់ជាឯកសារ រូបភាព និងវីដេអូមានចលនា ឬ animation ហើយថែមទាំងមានវីដេអូបង្រៀនដោយលោកគ្រូ អ្នកគ្រូ ផ្ទាល់ទៀតផង។ លោកជំទាវ ឃួន វិច្ឆិកា បានប្រាប់ Apsara Tonight ថា កូនសិស្សនៅទូទាំងប្រទេសអាចចូលរៀននៅ បណ្តាញសាលវិទ្យាល័យ Cyber នេះពីចម្ងាយឬពីគ្រប់ទីកន្លែងដោយមិនគិតថ្លៃ។ លោកជំទាវថា បណ្តាញនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ និងការបង្រួមគម្លាតឬភាពខុសគ្នាផ្នែកអប់រំ។ ការអប់រំនៅប្រទេសកម្ពុជាបានប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ជាពិសេសវិសមភាពក្នុងការទទួលបានការអប់រំដែលមានគុណភាពរវាងទីក្រុង និងជនបទ។…
-
គណៈបក្សប្រជាជនកម្ពុជា ខេត្តកែបបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

(កែប) ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកែប និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកែប បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អណត្តិទី៤ ឆ្នាំ២០២៤ ។ ដោយមានការចូលរួម ពី ឯកឧត្តម កែន សត្ថា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះជួយខេត្តកែប តំណាង ដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកែប ឯកឧត្តម សំ សារីន សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ សមាជិកគណកម្មាធិការកណ្តាល និងជាអនុប្រធានបក្សខេត្ត រួមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បេក្ខជនពេញសិទ្ធិ និងបម្រុងសរុបប្រមាណ ២៥៥នាក់ ។ ពិធីនេះរៀបចំឡើង នៅទីស្នាក់ការគណ:បក្សប្រជាជនកម្ពុជា ខេត្តកែប នាថ្ងៃទី១៧ខែ ឧសភាឆ្នាំ២០២៤ បន្ទាប់ពីបានស្តាប់…
-
សិស្ស៖ ការផ្សព្វផ្សាយ គឺជាកត្តាចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ព័ត៌មានពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់ពលរដ្ឋ

(ភ្នំពេញ)៖ សិស្សដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មានជាភាគីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋានរបស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជំរុញពួកគេឱ្យមកចុះឈ្មោះចូលរៀនជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំអ្នកសារព័ត៌មានចំនួន២០នាក់ មកពី ១០ស្ថាប័ន ចុះស្វែងយល់អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ។ យុវជន ទេព សាមុត ជាសិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) លើកឡើងថា៖«ក្នុងនាមជាសិក្ខាកាមដែលកំពុងសិក្សាជំនាញប ច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ខ្ញុំសប្បាយចិត្តនៅពេលមានអ្នកសារព័ត៌មានជាច្រើននាក់បានចុះមកផលិតព័ត៌មាន ធ្វើការសម្ភាសន៍យុវជនដែលកំពុងសិក្សាជំនាញនៅពេលនេះ។ ការធ្វើបែបនេះគឺមានសារសំខាន់ណាស់ក្នុងការផ្សព្វផ្សាយនូវព័ត៌មានល្អៗពីការសិក្សាជំនាញរបស់យុវជន»។ យុវជនរូបនេះបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះគឺជាស្ពានក្នុងការឱ្យយុវជនដែលមានជីវភាពក្រីក្របានបន្តការសិក្សា មិនត្រឹមតែប៉ុណ្ណោះយុវជនក្រីក្រក៏បានទទួលប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលរហូតរៀនចប់ជំនាញវិជ្ជាជីវៈផងដែរ។ ការជួយជ្រោមជ្រែងទាំងអស់នេះហើយទើបធ្វើឱ្យយុវជនដែលមានជីវភាពក្រីក្រមានក្តីសង្ឃឹម និងសិក្សាជំនាញមួយនេះដោយភាពកក់ក្តៅ មិនព្រួយបារម្ភលើកត្តាជីវភាព។ ដោយឡែកយុវជន ប៊ុន សុធា សិស្សនៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា…
-
កំពង់ឆ្នាំង៖ ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក

កំពង់ឆ្នាំង៖ ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី ៤ ឆ្នាំ២០២៤នៅខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាប្រកបដោយសម្លៀកបំពាក់ស្អាតបាត ភ្ជាប់ជាមួយសញ្ញាគណបក្ស ទង់គណបក្ស ទង់ជាតិជាង១៧.០០០នាក់បានមកជួបជុំគ្នានៅតាំងពីព្រឹកព្រលឹមនៅសួនច្បារវិមានឯករាជ្យដើម្បីត្រៀមធ្វើយុទ្ធនាការឃោសនាជាផ្លូវការ។ពិធីជួបជុំបានប្រព្រឹត្តទៅដោយមានវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជា ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំងនិងក្រុមការងារថ្នាក់កណ្ដាលជាច្រើនរូបទៀត។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំងក៏បានអានរបាយការណ៍នៃយុទ្ធនាការនៃឃោសនាបោះឆ្នោតនៅថ្ងៃទី១៧ ខែឧសភានៃថ្ងៃចាប់ផ្ដើមយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៤ដោយមានសមាជិកចូលរួមជាង១៧ ០០០នាក់,មានរថយន្តតូចធំ ៨៦០ ,គ្រឿងម៉ូតូ១ ៣៤០គ្រឿង,កង់៩០គ្រឿង។ក្បួនយុទ្ធនាការឃោសនាដោយប្រើចម្ងាយផ្លូវជាង១៦គីឡូម៉ែត្រដោយចាកចេញពីចំណុចជួបជុំ រួចទៅបំបែកគ្នានៅចំណុចដំរីសឆ្ពោះទៅកាន់ទីតាំងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុក ក្រុងនីមួយៗ ដោយមានសមាជិក សមាជិការង់ចាំទទួលនៅទីនោះ។ បន្ទាប់ពីស្តាប់សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤រួចក្បួនឃោសនា ក៏បានចាប់ផ្តើម។ លោក ឈឹម ចាន់ធន ប្រធានគណៈកម្មការខេត្ត រៀបចំការបោះឆ្នោតបានឱ្យដឹងថា ខេត្តកំពង់ឆ្នាំងមាន គណបក្សឈរឈ្មោះប្រកួតប្រជែងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុងចំនួនប្រាំ…