Category: ព័ត៌មានជាតិ

  • រាជរដ្ឋាភិបាល នៅតែយកចិត្តទុកដាក់ខ្ពស់ ផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ

    រាជរដ្ឋាភិបាល នៅតែយកចិត្តទុកដាក់ខ្ពស់ ផ្តល់កម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ

    (ខេត្តកណ្ដាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រម ទាំងរួមចំណែកដល់ការពង្រឹង យុត្តិធម៌ និងស្ថិរភាពសង្គម។ការលើកឡើងរបសលោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានលើកឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៩៤១ប័ណ្ណ ជូនប្រជាពលរដ្ឋ នៅភូមិសេរីសុខា និងភូមិត្រពាំងត្រាច ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីទី១៦ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្ដម អភិបាលរងខេត្ត បន្តថា៖ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ មានសារៈប្រយោជន៍ណាស់សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ព្រោះការចុះបញ្ជីដីធ្លីនេះ បានផ្តល់នូវ៖ ការធានាបាននូវឋានៈពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លីតាមរយៈការផ្តល់ ជូននូវវិញ្ញាបនបតសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង)។ ការកាត់បន្ថយជម្លោះ និងឈានដល់ការលុបបំបាត់ជម្លោះទាំងស្រុងនូវបញ្ហាវិវាទដីធ្លី។ ជាវត្ថុតាងស្របច្បាប់សម្រាប់ផ្ដល់នូវទំនុកចិត្តដល់ម្ចាស់ដី និងសម្រាប់អ្នកដែលត្រូវបន្តវេន យកទៅប្រើប្រាស់តាមតម្រូវការប្រកបដោយសុវត្ថភាព និងទំនុកចិត្ត។ ទីផ្សាប្រកបដោយទំនុកចិត្ត ការវិនិយោគនឹងកើនឡើង ជាពិសេស បានផ្ដល់ជាកម្លាំង ជំរុញដល់កំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយកម្រិត…

  • ក្រុមហ៊ុនកូរ៉េ ៖ ការវិនិយោគនៅកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ

    ក្រុមហ៊ុនកូរ៉េ ៖ ការវិនិយោគនៅកម្ពុជា គឺមិនមែនដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ

    (ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. បានគូសបញ្ជាក់ថា ការវិនិយោគ របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា គឺមិនមែន ដើម្បីប្រាក់ចំណេញសុទ្ធសាធនោះទេ តែជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ និងបានរំឮកអំពីប្រសាសន៍ប្រកបដោយអត្ថន័យ របស់ ឯកឧត្តមប្រធានាធិបតី យូន ស៊កយ៉ល (Yoon Suk Yeol) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះថា…

  • ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅខេត្តព្រះវិហារ

    ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ដឹកនាំបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ម៉ៅ សុផាន់ បានអញ្ជើញដឹកនាំក្រុមការងារ និងសមាជិកគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក អាណត្តិទី៤ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងពិធី ប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃទី១៧ ឧសភានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ,ឯកឧត្តម គីម រិទ្ធី អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំង លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សខេត្តក្រុង ស្រុក ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកា ជាច្រើនរូបទៀត ផងដែរ។ ឯកឧត្តម ម៉ៅ សុផាន់ បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤នេះ…

  • ឱកាសការងារប្រមាណ១០០កន្លែង នឹងផ្តល់ជូនពលរដ្ឋរធ្វើក្រោយ សាលាប៊ែលធីអន្តរជាតិ សាងសង់អគារ សាខាទី៣០រួចរាល់

    ឱកាសការងារប្រមាណ១០០កន្លែង នឹងផ្តល់ជូនពលរដ្ឋរធ្វើក្រោយ សាលាប៊ែលធីអន្តរជាតិ សាងសង់អគារ សាខាទី៣០រួចរាល់

    ភ្នំពេញ៖ អគារសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខា បុរីអ័រគីដេ ៦អា) រំពឹងថានឹងដោះស្រាយការងារជូន​ពលរដ្ឋខែ្មរ​ប្រមាណ ១០០កន្លែង បន្ទាប់ពីសាងសង់រួចរាល់ ដែលមានទីតាំងស្ថិតនៅ ក្នុងបុរីអ័រគីដេ ដឺប៊ូតានិចស៊ីធី (The Botanic City) ផ្លូវជាតិ៦A សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ អគារថ្មីនេះ គ្រោងបញ្ចប់ ការសាងសង់ក្នុងរយៈពេល ៨ខែ និងដាក់ឱ្យដំណើរការនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ តាមរបាយការណ៍របស់ប៊ែលធីគ្រុប គិតមកដល់ពេលនេះ សាលា ប៊ែលធី ​អន្តរជាតិ មានចំនួន៣០សាខា​​ ក្នុងនោះ ២៧សាខា កំពុងដំណើរការ និង ៣សាខាកំពុងសាងសង់ ដែលមានបុគ្គលិកបម្រើការផ្នែកសាលាសរុបប្រមាណ ៣,០០០នាក់ និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់)។ អគារសាខាទី៣០ នេះ មានកម្ពស់ ៧ជាន់ មាន ១៨០បន្ទប់ មានជាន់ក្រោមដីសម្រាប់ធ្វើជាចំណត កង់-ម៉ូតូ មានទីធ្លាធំទូលាយ និងមានបំពាក់នូវសម្ភារៈទំនើបៗ ដូចជា…

  • សេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ

    សេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ
  • កម្ពុជា-ចក្រភពអង់គ្លេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី

    កម្ពុជា-ចក្រភពអង់គ្លេស បន្តពង្រឹងកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី និងពហុភាគី

    (ភ្នំពេញ)៖ ឯកឧត្តម កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហ ប្រតិ បត្តិ ការអន្តរជាតិ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ ភាគីទាំងពីរបានពិភាក្សាអំពីការគាំទ្របេក្ខភាពគ្នាទៅវិញទៅមកសម្រាប់តំណែងនានានៅក្នុងអង្គការអន្តរជាតិ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីលទ្ធផលកិច្ចប្រជុំ ត្រួតពិនិត្យ ជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់កម្ពុជា ក្នុងកិច្ចប្រជុំលើកទី៤៦ នៃ ក្រុម ការងារ UPR នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបាន ធ្វើឡើងនាពេលថ្មីៗនេះ។ ឯកឧត្តម រដ្ឋលេខាធិការ និង ឯកឧត្តម ឯកអគ្គរាជទូត ក៏បានប្តេជ្ញាបន្តពង្រឹង កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស និង លើឆាកអន្តរជាតិ ៕ ដោយ សួង ពិសិដ្ឋ

  • សម្ដេចធិបតី ហ៊ុន ម់ាណែត អញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានតំណាង ១៩៨ក្រុមហ៊ុនចូលរួម

    សម្ដេចធិបតី ហ៊ុន ម់ាណែត អញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលមានតំណាង ១៩៨ក្រុមហ៊ុនចូលរួម

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញចូលរួម ជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ដោយ មានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៦ ឧសភា ឆ្នាំ២០២៤ ។ សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយ របស់កម្ពុជា ដែលមាន​ទំហំ​ពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣ កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពី វិនិយោគិន​សាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ ។ ទន្ទឹមនឹងនេះ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២ ។…

  • ឧបនាយករដ្ឋមន្រ្តី ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ព្រមទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី

    ឧបនាយករដ្ឋមន្រ្តី ស សុខា រម្លឹកស្នាដៃអតីតថ្នាក់ដឹកនាំ និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ព្រមទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី

    (ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា បានថ្លែងរម្លឹកដល់គុណូបការៈបុព្វបុរស រៀមច្បង យុទ្ធជន យុទ្ធនារី នគរបាលជាតិ គ្រប់ជំនាន់ដែលបានតស៊ូឆ្លងកាត់ រាល់ការប្រែប្រួលដ៏ស្មុគ្រស្មាញ នៃនិន្នាការសង្គម បង្កើតបាននូវសមិទ្ធផលជាច្រើនឥតគណនា ដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន និងកត់សម្គាល់អំពីការប្រែប្រួលរបៀបរបបធ្វើការ ព្រមទាំងឥរិយាបទជាវិជ្ជមានរបស់មន្រ្តី ។ ឯកឧត្តម នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអបអរអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៩ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៩ ឧសភា ១៩៤៥-១៦ ឧសភា ២០២៤ ។ ឧបនាយករដ្ឋមន្រ្តី ស សុខា បញ្ជាក់ថា ទិវាខួបអនុស្សាវរីយ៍ជាប្រវត្តិសាស្រ្ត លើកទី៧៩ នៃការចាប់បដិសន្ធិអង្គប្រតិបត្តិច្បាប់នគរបាលជាតិកម្ពុជា ដែលប្រសូត្រចេញពីស្នាព្រះហស្ត របស់ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ…

  • គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនអាចក្លាយជាព្រំដែន កម្ពុជា-វៀតណាម នោះទេ

    គម្រោងព្រែកជីកហ្វូណនតេជោ នឹងមិនអាចក្លាយជាព្រំដែន កម្ពុជា-វៀតណាម នោះទេ

    (ភ្នំពេញ)៖ គម្រោងព្រែកជីកហ្វូនតេជោ គឺមិនអាចក្លាយទៅជាព្រំដែន រវាងកម្ពុជា និងវៀតណាមនោះទេ ។ បើព្រែកជីកនេះ ក្លាយជាព្រំដែនវៀតណាម-កម្ពុជា ហេតុអ្វី វៀតណាមចាំបាច់កង្វល់? នេះជាការគូសបញ្ជាក់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ស្តីពី “ព្រែកជីកហ្វូណនតេជោ” នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា នៅក្នុង ព្រែកជីកហ្វូណនតេជោ ១៨០គីឡូម៉ែត្រនេះ មាន ៨០គីឡូម៉ែត្រ សម្ដេចបានដឹកនាំធ្វើរួចទៅហើយ ដែលនៅពេលនោះ គឺមាន ឯកឧត្ដម ប៉ុល សារឿន បច្ចុប្បន្ន ជាទីប្រឹក្សារាជរដ្ឋាភិបាល បានចូលរួមដឹកនាំធ្វើ ដោយកាលនោះ លោកជាអភិបាលខេត្ដតាកែវ។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រឡាយលេខ១៥ ដែលមានប្រវែង ៨០គីឡូម៉ែត្រនេះ បច្ចុប្បន្ន ប្រើប្រាស់ជាប្រព័ន្ធស្រោចស្រពផង ហើយជាប្រព័ន្ធដឹកជញ្ជូនផង វាគ្រាន់តែត្រូវការពង្រីកវាតែប៉ុណ្ណោះ វានឹងក្លាយទៅជា…

  • កម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិត ទំនាក់ទំនងទៅជាភាពជាដៃគូ​យុទ្ធសាស្រ្ត

    កម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិត ទំនាក់ទំនងទៅជាភាពជាដៃគូ​យុទ្ធសាស្រ្ត

    (ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ឯកភាពដំឡើងកម្រិត ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” ដើម្បីជំរុញកិច្ចសហប្រតិបតិ្តការកាន់តែជិតស្និទ្ធ និងប្រកបដោយវិបុលភាព ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ជាមួយឯកឧត្តម យូន ស៊កយ៉ល (Yoon Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមប្រធានាធិបតី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតី បានគូសបញ្ជាក់ថា ជាមួយដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សាធារណរដ្ឋកូរ៉េ-ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។ ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនកូរ៉េ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រទេសទាំងពីរ។…