Category: ព័ត៌មានជាតិ

  • វិស័យឯកជនប្តេជ្ញាពង្រឹងភាពជាដៃគូ ជាមួយវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់កន្លែងឳ្យយុវជនចុះធ្វើកម្មសិក្សា

    វិស័យឯកជនប្តេជ្ញាពង្រឹងភាពជាដៃគូ ជាមួយវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់កន្លែងឳ្យយុវជនចុះធ្វើកម្មសិក្សា

    ក្នុងសប្ដាហ៍នេះមានកិច្ចប្រជុំពិភាក្សាមួយរវាងមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិស័យឯកជនដើម្បីពង្រឹងភាពជាដៃគូល្អក្នុងការផ្តល់ឱកាសឱ្យយុវជនរៀនជំនាញវគ្គខ្លី ចុះធ្វើកម្មសិក្សាលើមុខជំនាញដែលពួកគេបានរៀនសូត្រ។ កិច្ចប្រជុំដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងលោក ហេង ចាន់ អនុប្រធាននាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្តនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺមានគោលបំណងសំខាន់សំដៅបង្កើនឱកាសឱ្យយុវជន ដែលមកសិក្សាបណ្តុះបណ្តាលនូវមុខជំនាញបានចុះទៅធ្វើកម្មសិក្សានិងអនុវត្តន៍ផ្ទាល់លើការងារជាក់ស្ដែងនៅតាមរោងចក្រ សហគ្រាស ដែលជាដៃគូ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាទាំងទ្រឹស្ដី និងការអនុវត្តនៅក្នុងថ្នាក់រៀន ។ ចំណែកលោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជិវៈបាត់ដំបង បានថ្លែងថា ការទំនាក់ទំនងល្អក្នុងភាពជាដៃគូ រវាង រដ្ឋ និង វិស័យឯកជនមានសារសំខាន់ណាស់ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ។ពិសេសតាមរយៈកិច្ចប្រជុំពិតជានឹងជួយឱ្យយុវជនក្នុងខេត្តបាត់ដំបងក្លាយជាអ្នកជំនាញយ៉ាងពិតប្រាកដ តាមរយៈ នៃការចុះកម្មសិក្សារបស់ខ្លួនជាមួយវិស័យឯកជនតាមរោងចក្រនានា និងសហគ្រាសទាំងនោះ ទៀតផង។ លោក ហេង ងួនហ៊ត ក្នុងនាមជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការបណ្តុះបណ្តាលខេត្ត បានសរសើរដល់វិស័យឯកជននៅទីនេះ ដែលបានជួយគាំទ្រ និងផ្ដល់ឱកាសដល់ក្មួយៗដែលជាយុវជននៃកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ១.៥លាននាក់ របស់ រាជរដ្ឋាភិបាលកម្ពុជា បានទៅហាត់ការ។ ក្នុងកិច្ចប្រជុំពិភាក្សានេះ លោក ហេង ចាន់ អនុប្រធានក្រុមការងារទទួលបន្ទុកលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល (NTB) បានថ្លែង អំណរគុណ និងកោតសរសើរចំពោះកិច្ចសហការល្អរបស់វិស័យឯកជនជាមួយវិទ្យាស្ថានទាំងបីនៅក្នុងខេត្តបាត់ដំបង។ លោកថា ភាពដៃគូល្អរវាងវិស័យរដ្ឋនិងឯកជន វាគឺជាកត្តារួមចំណែក…

  • ពលរដ្ឋ ៖ យុទ្ធនាការថ្មី «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងជួយឱ្យប្រទេសស្អាតគ្មានប្លាស្ទិក និង ពលរដ្ឋរស់នៅដោយសុខុមាលភាព

    ពលរដ្ឋ ៖ យុទ្ធនាការថ្មី «កម្ពុជាស្អាត ខ្មែរធ្វើបាន» នឹងជួយឱ្យប្រទេសស្អាតគ្មានប្លាស្ទិក និង ពលរដ្ឋរស់នៅដោយសុខុមាលភាព

    (ខេត្តត្បូងឃ្មុំ)៖ បន្ទាប់ពីក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»ដែលជាយុទ្ធនាការថ្មីមួយទៀតនៃការកាត់បន្ថយប្រើប្រាស់ប្លាស្ទិកនោះត្រូវបានពលរដ្ឋមួយចំនួនបង្ហាញការគាំទ្រ និងចាត់ទុកថាជាយុទ្ធនាការនេះមិនត្រឹមតែជួយឱ្យប្រទេសកម្ពុជាគ្មានប្លាស្ទិក បំពុលបរិស្ថាន ដែលបង្កគ្រោះថ្នាក់ដល់មនុស្សសត្វទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់ជួយឱ្យប្រទេសមានអនាម័យស្អាតផូរផង់ និងជួយឱ្យការរស់នៅប្រកបដោយសុខុមាលភាពថែមទៀត ។ គួរបញ្ជាក់ថា ៖ ក្រសួងបរិស្ថានបានប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមកនេះ។យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» គឺជាយុទ្ធនាការសុំឱ្យសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋមួយភូមិ ឬមួយឃុំ ឬមួយស្រុក ឬមួយខេត្ត ចេញមកទាំងអស់គ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម និងតាមទីសាធារណៈ ចំនួន ១៥នាទី រៀងរាល់ថ្ងៃសៅរ៍ ដោយប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ដោយឡែកនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៤ក្រសួងបរិស្ថាន បានបើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»លើកដំបូងគេនៅទូទាំង ក្នុងស្រុកអូរាំងឪ ខេត្ត ត្បូងឃ្មុំផងដែរ។ ដោយចង់បង្ហាញពីការគាំទ្រនៃយុទ្ធនាការថ្មីមួយទៀតរបស់ក្រសួងបរិស្ថានក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនេះដែរ លោក សាន ផល្លីកា រស់នៅស្រុកអូរាំងឪ បានចាត់ទុកថាជាយុទ្ធនាការមួយល្អ ក្មុងការ ជួយកាត់បន្ថយប្លាស្ទិកនៅទូទាំងប្រទេសកម្ពុជាយើង។ លោក ចាន់ រដ្ឋា រស់នៅអូរាំងឪនេះដែរបានបង្ហាញការគាំទ្រ…

  • គណបក្សប្រជាជនខេត្តបាត់ដំបង បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤

    គណបក្សប្រជាជនខេត្តបាត់ដំបង បើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤

    បាត់ដំបង៖គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បាន បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤​របស់ខ្លួនកាលពីព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃដំបូង​នៃយុទ្ធនាការឃោសនា បោះឆ្នោតដែលមាន​រយៈ​ពេលប្រាំបីថ្ងៃ។ ពិធីបើកយុទ្ធនាការបានប្រារព្ធនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តក្រោមការចូលរួមរបស់ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការគណ​បក្ស​ប្រជាជនកម្ពុជាខេត្តព្រម ទាំងសមា ជិក សមាជិកាយ៉ាងច្រើនកុះករ។ឯកឧត្តម សុខ លូ ថ្លែងបើក​យុទ្ធនា​ការ​​ថា សកម្មភាពនេះស្របតាមកាលបរិច្ឆេទ នៃ ប្រតិទិនឃោសនាបោះឆ្នោត របស់គណៈកម្មាធិការជាតិ រៀប ចំការ​បោះឆ្នោត​​​​​ (គ.ជ.ប)​និងតាមបទបញ្ជា នីតិវិធី សម្រាប់ការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុង​ ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ឯកឧត្តមបន្តថាគណបក្សប្រជាជនកម្ពុជា” ជាគណបក្ស ដែលមានមាគ៌ាគោលនយោបាយ​ដ៏ត្រឹមត្រូវ និងបានប្រកាន់ ខ្ជាប់ខ្ជួននូវគោលបំណងនិងឧត្តមគតិរបស់ខ្លួនគឺ “ផ្សារភ្ជាប់ រួមសុខ រួមទុក្ខ ជាមួយប្រជាជន” បានពុះពារ​ជម្នះ​រាល់ឧបសគ្គ និង បានធ្វើពលិកម្មដោយឥតរុញរាដើម្បីកសាងជាតិ សម្រេច បានស្នាដៃជាប្រវត្តិសាស្ត្រធំៗជា​ច្រើន ។ តាមរយៈថ្ងៃបើកយុទ្ធនាការនេះអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកបានបញ្ជាក់ពីការត្រៀមនូវឯកសា…

  • ស្រុកភ្នំស្រុក បើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៤

    ស្រុកភ្នំស្រុក បើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៤

    បន្ទាយមានជ័យ៖គណបក្សប្រជាជនកម្ពុជាស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាឃោសនាបោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ក្រោមការ​ចូល​រួមពីឯកឧត្តម សេរី កុសល អនុប្រធានក្រុមការងារ​គណបក្សចុះមូលដ្ឋានខេត្ត បន្ទាយមានជ័យ និងជាប្រធាន​យុទ្ធ​នាការមូលដ្ឋាន ស្រុកភ្នំស្រុក ។ ក្នុងយុទ្ធនាការនាថ្ងៃដំបូង ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤​ឯកឧត្តម សេរី កុសល បានបញ្ជាក់ទៅសមាជិកក្រុមប្រឹក្សា​ឃុំដែលជា​អង្គបោះឆ្នោត និងសមាជិក​សមាជិកាគណបក្ស​ដោយ​រំលឹក​ពីជ័យជម្នះរបស់គណបក្សប្រជាជនកន្លងមក​និង​ការ​ប្តេជ្ញាបន្ត​បេសកកម្ម​​របស់​ខ្លួនក្នុងការថែរក្សាការពារសុខ​សន្តិភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។ពិសេសយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១។ លោកបានរំលឹកដល់អង្គបោះ​ឆ្នោតទាំងអស់ឱ្យត្រៀមលក្ខណៈរួមទាំងឯកសារឱ្យហើយស្រេចនិងទៅបោះឆ្នោតឱ្យបាន​គ្រប់ៗគ្នានៅថ្ងៃអាទិត្យទី២៦ ខែឧសភាខាងមុខ។ សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល​ប្រាំបីថ្ងៃចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ។ជាការ​បោះឆ្នោតអសកល ដោយអង្គបោះឆ្នោតគឺ​​ក្រុមប្រឹក្សា​ឃុំ​​ សង្កាត់ក្នុង​តំណែងចំនួន ១១ ៦២២នាក់។មាន​គណបក្សន​យោ​បាយចំនួនប្រាំ​បានចូលរួមប្រកួតប្រជែងដាក់បេក្ខជន។ គឺមានគណបក្សគឺ គណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈ​ខ្មែរ គណបក្សកម្លាំងជាតិ គណបក្សខ្មែររួបរួមជាតិ និងគ​ណ​បក្ស​ហ៊្វុនស៊ិនប៉ិច។ ការបោះឆ្នោតអាណត្តិទី៤ឆ្នាំ២០២៤នេះ ដើម្បី​ជ្រើសរើសសមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្តចំនួន ៥៥៦នាក់ និងជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣ ៦៤១នាក់ ៕រូបភាពនិងអត្ថបទ៖គៀន ច័ន្ទហ៊ីន

  • សម្តេចនាយករដ្ឋមន្រ្តី៖ ករណី​អតីតឧកញ៉ា ឡេង ចាន់ណា រដ្ឋាភិបាលនឹងតាមដល់ទីបញ្ចប់

    សម្តេចនាយករដ្ឋមន្រ្តី៖ ករណី​អតីតឧកញ៉ា ឡេង ចាន់ណា រដ្ឋាភិបាលនឹងតាមដល់ទីបញ្ចប់

    ភ្នំពេញ៖ នៅឯប្រទេសកូរ៉េ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងពាក់ព័ន្ធនឹង​ករណី​ឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណា ថា សម្តេចបានចាត់​ឱ្យឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយ​កម្មនិងសំណង់​ សិក្សា និងរក​ដំណោះស្រាយ​តាំងពីខែកុម្ភៈ មុនឈានដល់ការចាប់ខ្លួន ។ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េនៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទាក់ទងនឹងរឿងរ៉ាវនេះទៀតថា រាជរដ្ឋាភិបាលនៅតែ​បន្ត​តាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា ឱ្យដល់ទីបញ្ចប់ និងមិនទុកចោលបញ្ហារបស់ប្រជាពលរដ្ឋ ដោយ​មិន​រកវិធានការដោះស្រាយឱ្យអស់លទ្ធភាពនោះឡើយ ។សម្ដេចបន្ថែមថា គម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា គឺជាគម្រោង​មានលក្ខណៈ​ជាប្រព័ន្ធឆបោក តាមរូបមន្ត Ponzi Scheme មិនមែនជាគម្រោងវិនិយោគលើអចលនទ្រព្យ​ធម្មតាៗ​នោះឡើយ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្តេចបានចាត់​វិធានការតាំងពីពាក់​កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ដោយសម្តេចបានប្រគល់ភារកិច្ចដល់​ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានឆាប់ៗនេះ មិនចាំយូទៀតឡើយ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានឆាប់ៗនេះ មិនចាំយូទៀតឡើយ

    (ភ្នំពេញ)៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងបើកការដ្ឋានឆាប់ៗនេះ មិនចាំយូទៀតឡើយ ដោយផ្លាស់ប្តូរពេលវេលា នៃការចាប់ផ្តើមសាងសង់ព្រែកជីកហ្វូណនតេជោ ខណៈដើមឡើយ គ្រោងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាជនខ្មែរទូទៅទាំងក្នុង និងក្រៅប្រទេសដែលបានចេញសារគាំទ្រចំពោះគម្រោង «ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចបានប្តេជ្ញាចិត្តថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ត្រូវតែចាប់ផ្តើមធ្វើឆាប់ៗខាងមុខនេះមុនការគ្រោងទុកតែម្តង ដោយគ្មានការអូសបន្លាយពេលនោះឡើយ ។ សម្តេចធិបតី បានបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» គឺជាសមិទ្ធផល និងស្នាដៃរបស់ប្រជាជាតិខ្មែរទាំងមូល មិនមែនជារបស់សម្តេចតេជោ ហ៊ុន សែន ឬសម្តេចធិបតី ហ៊ុន ម៉ាណែត នោះឡើយ ហើយក៏មិនមែនជារបស់ «ត្រកូលហ៊ុន» នោះដែរ ។ សម្តេច ក៏បានគូសបញ្ជាក់ជាថ្មីថា ទោះបីជាមាន ឬក៏គ្មានការចូលរួមពីវិនិយោគិនបរទេសក៏ដោយ ក៏រាជរដ្ឋាភិបាល…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានមូលហេតុ៣ នាំឱ្យពលរដ្ឋខ្មែរ មានឱកាសការងារនៅសាធារណរដ្ឋកូរ៉េ

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មានមូលហេតុ៣ នាំឱ្យពលរដ្ឋខ្មែរ មានឱកាសការងារនៅសាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មានមូលហេតុ៣ នាំឱ្យពលរដ្ឋខ្មែរ មានឱកាសការងារនៅសាធារណរដ្ឋកូរ៉េ ហើយការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស គឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ មិនមែនដើម្បីទៅធ្វើកញ្ជះគេទេ ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានមូលហេតុចំនួន ៣ ដែលនាំឱ្យពលរដ្ឋខ្មែរ មានឱកាសការងារនៅកូរ៉េ រួមមាន៖ ១.ការភ្ជាប់ទំនាក់ទំនងឡើងវិញនៅឆ្នាំ១៩៩៧ ដែលជាការពុះពាររបស់សម្តេចតេជោ, ២.ការខិតខំប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ៣.ដោយសារពលរដ្ឋខ្មែរខ្លួន ឯង ដែលឧស្សាហ៍ព្យាយាម និងមិនបង្កបញ្ហាដល់ថៅកែកូរ៉េ ។ សម្តេចធិបតី ក៏បានថ្លែងឆ្លើយតបទៅអ្នកនយោបាយមួយរូប ដែលតែងវាយប្រហារលើពលករខ្មែរនៅក្រៅប្រទេស ដោយគូសបញ្ជាក់ថា ការបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស មិនមែនទៅធ្វើកញ្ជះគេនោះទេ ពោលគឺដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់។ សម្តេច ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់មើលការខុសត្រូវនិងជួយដល់ពលករខ្មែរនៅក្រៅប្រទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅក្រៅប្រទេស។ លើសពីនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា…

  • ប្រាសាទប្រែរូបជាទីទស្សនាថ្ងៃលិចដ៏ទាក់ទាញនៅតំបន់រមណីយដ្ឋានអង្គរ

    ប្រាសាទប្រែរូបជាទីទស្សនាថ្ងៃលិចដ៏ទាក់ទាញនៅតំបន់រមណីយដ្ឋានអង្គរ

    (ភ្នំពេញ)ក្រៅពីប្រាសាទភ្នំបាខែង នៅក្នុងរមណីយដ្ឋានអង្គរមានកន្លែងទស្សនាថ្ងៃលិចមួយចំនួនទៀត ដែលភ្ញៀវទេសចរអាចទៅទស្សនាបាន រួមមាន ខ្លោងទ្វារទន្លេអុំ ស្រះស្រង់ និងប្រាសាទប្រែរូបជាដើម។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៤នេះថា កាលពីពេលថ្មីៗនេះគេបានបើកឱ្យចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបឡើងវិញ បន្ទាប់ពីបិទមួយរយៈដោយសារការងារជួសជុលមួយចំនួនរួចមក។ ក្នុងន័យនេះដែរ សាធារណជន ក៏ដូចជាភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃលិចនៅប្រាសាទប្រែរូបបាន ដែលមានទស្សនីយភាពដ៏ស្រស់ស្អាត ស្ងប់ស្ងាត់ និងប្លែកអារម្មណ៍ ៕ ដោយ ៖ ម៉ាដេប៉ូ

  • ប្រធានរដ្ឋសភាកូរ៉េ អបអរសាទរអំពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ

    ប្រធានរដ្ឋសភាកូរ៉េ អបអរសាទរអំពីជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម គីម ជីនផ្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា និងសហការី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅសាធាណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅសាធារណរដ្ឋកូរ៉េ និងបានអបអរសាទរចំពោះលទ្ធផលល្អប្រសើរនៃជំនួបរវាងឯកឧត្តមប្រធានាធិបតីកូរ៉េ និងសម្តេចធិបតី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ ព្រមជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានវាយតម្លៃខ្ពស់ចំពោះការដំឡើងកម្រិតទំនាក់ទំនងកូរ៉េ-កម្ពុជាដល់ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលនេះនឹងកាន់តែចូលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងរឹងមាំបន្ថែមទៀត ។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានអរគុណសម្តេចធិបតី ដែលបានចូលរួមថ្លែងសុន្ទរកថាគន្លឹះអំពីឱកាស និងសក្តានុពលនៃការវិនិយោគនៅកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលការណ៍នេះនឹងជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមប្រធានរដ្ឋសភា ក៏បានជម្រាបជូនសម្តេចធិបតី អំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ…

  • ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើន នៃទំនាក់ទំនងកូរ៉េ-កម្ពុជា

    ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP បង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើន នៃទំនាក់ទំនងកូរ៉េ-កម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ១៥-១៨ ខែឧសភា ឆ្នាំ២០២៤ នារសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ ឯកឧត្តមប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្ដែងនូវការអរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ICAPP ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការរវាង ICAPP និងកម្ពុជា និងបានសម្ដែងនូវការអរគុណចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងរបស់ព្រះរាជាណាចក្រកម្ពុជា ដល់ ICAPP ដែលធ្វើឱ្យ ICAPP ទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងការរៀបចំមហាសន្និបាតម្តងៗ។ ជាមួយនឹងបទពិសោធន៍ និងជោគជ័យដែល ICAPP ទទួលបាន ពីការៀបចំមហាសន្និបាតលើកទី៦ នៅកម្ពុជា កាលពីឆ្នាំ ២០១០…