Category: ព័ត៌មានជាតិ

  • ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញសំណេះសំណាលមន្ត្រីនគរបាលជាតិផែនការងារសេនាធិការ

    ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញសំណេះសំណាលមន្ត្រីនគរបាលជាតិផែនការងារសេនាធិការ

    កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃ​ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ឆ្នាំងកាលពីព្រឹកថ្ងៃទី២១ ខែឧសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ​មន្ត្រីនគរបាលជាតិ ផែនការងារសេនាធិការ នៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ឆ្នាំង ដែលមានការអញ្ជើញចូលរួម​ពី​លោកស្នងការរងលោក លោកស្រីនាយ នាយរងការិយាល័យ​ជំនាញ លោក លោកស្រីនាយ នាយ​រងផ្នែក និងមន្រ្តីទាំង​អស់​ចំណុះឱ្យផែនការងារសេនាធិការ។ ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ ស្នងការបានកោតសរសើរ​ចំពោះកងកម្លាំងនគរបាលដែលហ៊ានលះបង់ពេលវេលាដ៏មានតម្លៃ ធ្វើការ​យ៉ាងសស្រោកសស្រាំ ខិតខំប្រឹងប្រែងអស់ពី​កម្លាំងកាយចិត្តទាំងថ្ងៃទាំងយប់ មិនគិតពីផលលំបាក់របស់​ខ្លួននោះ ដើម្បីបម្រើ និងបង្កើតភាពសុខសាន្តជូនដល់​ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយើងទាំងមូល។ លោកក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំតាមបណ្តាថ្នាក់ និងមន្រ្តី​នគរបាលបន្តយកចិត្តទុកដាក់ ខិតខំ បំពេញ និងពង្រឹង​ប្រសិទ្ធិភាព​ការងារជំនាញ ឲ្យកាន់តែល្អប្រសើរ​ឡើងបន្ថែម​ទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ដើម្បីសម្រេច​​គោលបំណង​ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងប្រទេសជាតិឲ្យមាមភាពសុខដុមរមនា ទាំងសុខសុវត្ថិភាព ផ្លូវកាយ ផ្លូវចិត្ត ផ្លូវអារម្មណ៍ និងបម្រើប្រទេសជាតិឲ្យ​មានសុខ​សន្តិភាពជាលំដាប់៕ ដោយ៖សុខ គឹមសៀន

  • អ្នកស្រុកអង្គរនិយមផលិត និងប្រើប្រាស់ធូបខ្មែរ​ក្នុងពិធីនានា

    អ្នកស្រុកអង្គរនិយមផលិត និងប្រើប្រាស់ធូបខ្មែរ​ក្នុងពិធីនានា

    ភ្នំពេញ៖ធូបខ្មែរនៅតែទទួលការនិយមប្រើប្រាស់តាមវត្តអារាម និងក្នុងកិច្ចពិធីនានានៅក្នុងជីវិតប្រចាំថ្ងៃ។ ពិសេសអ្នក​ស្រុក​អង្គរ នៃខេត្តសៀមរាប ដែលធូបទាំងនេះ ត្រូវបានផលិតដោយ​អ្នកស្រុកអង្គរផ្ទាល់ ហើយយកវត្ថុធាតុដើមក្នុងតំបន់មកផលិត និងមាន​គុណភាពល្អ ហើយភាគច្រើនធ្វើឡើងដោយមនុស្ស​មានវ័យចំណាស់ប៉ុណ្ណោះ។ ការគាំទ្រដោយប្រើប្រាស់ធូបខ្មែរ ត្រូវបានគេចាត់ទុកថា​ប្រៀប​បានជាការថែរក្សាចំណេះដឹង និងជំនាញបន្តដល់កូនចៅជំនាន់​ក្រោយដែលមនុស្សនៅក្នុងតំបន់អង្គរ តែងតែចែករំលែកពី​មួយជំនាន់ទៅមួយជំនាន់មិនឱ្យបាត់បង់ ទើបនៅតំបន់អង្គរ​មាន​វប្បធម៌​សម្បូរបែបនៅរស់ក្នុងជីវភាពប្រចាំថ្ងៃរបស់​ប្រជាជន​ក្នុងភូមិស្រុក។ អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤​នេះបានឱ្យដឹងថា ក្រុមអ្នកស្រាវជ្រាវរបស់អាជ្ញាធរជាតិអប្សរា តែងតែខិតខំ​ចងក្រងប្រមូលនូវទំនៀមទម្លាប់ប្រពៃណី​ក្នុង​តំបន់អង្គរ មកផ្សព្វផ្សាយ និងសូមគាំទ្រចំពោះការថែរក្សា​មរតក​វប្បធម៌ទាំង​នេះឱ្យ​មានភាពរស់រវើក ថែមទាំងលើក​ទឹកចិត្តឱ្យប្រជាជនខ្មែរ ងាកមកគាំទ្រផលិតផលខ្មែរ ដើម្បី​លើកស្ទួយជីវភាពប្រជាជនផង និងការអភិរក្សផង៕ដោយ៖ម៉ាដេប៉ូ

  • ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ពាក់ព័ន្ធគ្រឿងញៀន​ទី​តាំងណាមិនផ្ដល់កិច្ចសហការត្រូវចាត់វិធានការតាមផ្លូវច្បាប់

    ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ពាក់ព័ន្ធគ្រឿងញៀន​ទី​តាំងណាមិនផ្ដល់កិច្ចសហការត្រូវចាត់វិធានការតាមផ្លូវច្បាប់

    ស្វាយរៀង៖គណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿង​ញៀនខុសច្បាប់បានដាក់ចេញនូវគោលការណ៍យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បី​ឱ្យខេត្តស្វាយរៀង លុបបំបាត់ទាំងស្រុងនូវការលបលួច បង្កប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ នៅតាមទី​តាំង​សប្បាយ​ភាពទូទាំងខេត្ត។ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បន្ថែមថា ក្នុងករណីទីតាំងណាមិនផ្ដល់​កិច្ច​សហការ​ត្រូវចាត់វិធានការតាមផ្លូវច្បាប់បន្ទាន់តែម្ដង។ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់យ៉ាង​ម៉ឹងម៉ាត់ដូចនេះកាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍន៍ភាពនៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ របស់​គណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្ត​យុទ្ធនាការឱ្យ​សម្រេចបាន​ជោគជ័យ។ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវ​គោលការណ៍​ចំនួនបីចំណុចសំខាន់ៗរួមមាន៖ វិធានការអប់រំ, វិធានការរដ្ឋបាល និងវិធានការច្បាប់។ ត្រង់ចំណុចនេះ ឯកឧត្តម​​បានសង្កត់ធ្ងន់ឱ្យបញ្ចប់នូវរាល់បាតុភាពនានា ដែល​រារាំងដល់ការបំពេញប្រតិបត្តិការ​លុបបំបាត់នេះ ហើយ​ក្នុងករណីចាំបាច់ត្រូវរាយការណ៍បន្ទាន់មកថ្នាក់ជាតិដើម្បីអន្ដរាគមន៍។ ឯកឧត្តមបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវដឹកនាំកិច្ចប្រជុំជាមួយបណ្ដាម្ចាស់ទីតាំងសប្បាយភាពនានា សំដៅ​ណែនាំ និងស្នើឱ្យមានការចូលរួមគាំទ្រដល់​យុទ្ធនាការ​លុបបំបាត់នេះ។ឯកឧត្តម នេត សាវឿន ក៏បានក្រើនរំលឹកជាថ្មី ដល់​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់ខេត្តស្វាយរៀង ត្រូវប្ដេជ្ញាចិត្តរួមគ្នាអនុវត្តម៉ឺងម៉ាត់នូវទិស​ស្លោករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា «សម្អាតបឹង» ពោលធ្វើយ៉ាងណាមន្ដ្រីទាំងអស់ត្រូវតែស្អាតស្អំ មិនជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។ សូមជម្រាបថា យោងតាមរបាយការណ៍របស់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានឱ្យដឹងថា…

  • រយៈពេល ៩ខែ ជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើនទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនិងប្រជាពលរដ្ឋសរុបជាង ១០០លើក

    រយៈពេល ៩ខែ ជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើនទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនិងប្រជាពលរដ្ឋសរុបជាង ១០០លើក

    (ភ្នំពេញ)៖ក្នុងរយៈពេល ៩ខែតាំងពីចូលកាន់តំណែង ជានាយករដ្ឋមន្ត្រី នៅក្នុងទំនាក់ទំនងរវាងថ្នាក់ដឹកនាំកំពូលនិងប្រជាពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមកម្មវិធីជួបសំណេះសំណាលជាមួយកម្មករកម្មការិនី កីឡាករ សិល្បករ អ្នកសារព័ត៌មាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងពិធីសម្ពោធនិងសំណេះសំណាលជាសាធារណៈសរុបជាង ១០០លើកពោលគឺ សម្តេចប្រើពេលប្រហែល ៤០% ដើម្បីជួបជាមួយប្រជាពលរដ្ឋ។ នេះនៅមិនទាន់រាប់បញ្ចូលទំនាក់ទំនងតាមបណ្តាញសង្គមដែលសម្តេចបានប្រាស្រ័យទាក់ទងជាប្រចាំនិងដោះស្រាយបញ្ហាជូនពលរដ្ឋបានយ៉ាងច្រើននោះផងទេ ។ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងបែបនេះ នៅក្នុងវេទិកាសារព័ត៌មានលើកទី៣ ស្តីពីសមិទ្ធផលការងារសំខាន់ៗក្នុងត្រីមាសទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា។ ឯកឧត្តម បន្តថា តាមរយៈជំនួបទាំងនោះ មិនត្រឹមតែអ្នកដែលបានចូលរួមផ្ទាល់ទេដែលបានស្តាប់ឮ ប៉ុន្តែប្រជាពលរដ្ឋទូទាំងប្រទេស រាប់ទាំងខ្មែរនៅក្រៅប្រទេសផង បានស្តាប់ឮ ប្រសាសន៍របស់ប្រមុខដឹកនាំយ៉ាងទូលំទូលាយតាមរយៈការផ្សាយបន្តផ្ទាល់តាម ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម។ ឈរលើសូចនាករនេះ អាចនិយាយបានថា នាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំដែលប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋច្រើនបំផុតដែលគេកម្រឃើញមានមេដឹកនាំប្រទេសណាដែលអាចធ្វើបាន។ ការជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានគឺជាទស្សនៈដឹកនាំផ្សារភ្ជាប់ជាមួយមហាជនដែលបង្កើតឡើងដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយទម្លាប់បែបនេះបានក្លាយជាប្រពៃណីដ៏ល្អមួយទៅហើយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលពេលនេះកំពុងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងសកម្មដោយសម្តេចធិបតី ហ៊ុន…

  • ពលរដ្ឋស្រុកសន្ទុក ចងចាំមិនភ្លេច នៃមហាឧក្រិដ្ឋកម្មរបបប្រល័យពូជសាសន៍ ប៉ុលពត និងដឹងគុណថ្ងៃ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជន

    ពលរដ្ឋស្រុកសន្ទុក ចងចាំមិនភ្លេច នៃមហាឧក្រិដ្ឋកម្មរបបប្រល័យពូជសាសន៍ ប៉ុលពត និងដឹងគុណថ្ងៃ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជន

    (កំពង់ធំ)៖ ប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ចងចាំមិនភ្លេច នៃមហាឧក្រិដ្ឋកម្មរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កើតឡើងចំពោះមាតុភូមិ និងប្រជាជនកម្ពុជា នឹងដឹងគុណជានិច្ចចំពោះមហាគុណូបការៈនៃជ័យជម្នះ ៧មករា ដែលបានសង្គ្រោះជាតិ និងប្រជាជនឲ្យរស់ឡើងវិញ រួចផុតពីរបបប្រល័យពូជសាសន៍ ។ ជាក់ស្ដែងប្រជាពលរដ្ឋរាប់រយនាក់ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមទិវាជាតិនៃការចងចាំ ២០ឧសភា ក្រោមវត្តមានឯកឧត្តម ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង តំណាងលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា ។ ទិវាជាតិនៃការចងចាំ ២០ឧសភា គឺជាព្រឹត្តិការណ៍ប្រជាជនកម្ពុជាចង់ចាំជានិច្ច ជាពិសេសប្រជាជនដែលមានអាយុលើសពី ៤៥ឆ្នាំឡើងទៅ សុទ្ធតែជាជនរងគ្រោះ និងជាសាក្សីផ្ទាល់ នៃមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ ដែលបានធ្វើឲ្យប្រជាជនយើងបាត់បង់ជីវិតអស់ជាង ៣លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ នៃមហាឧក្រិដ្ឋកម្ម ដែលរបបកម្ពុជាប្រជាធិបតេយ្យ បានបង្កើតឡើងចំពោះមាតុភូមិ ។ ឯកឧត្ដម ស៊ុំ សន្និសិទ្ធ បានបញ្ជាក់ថា ក្នុងពេលដែលប្រទេសជាតិជួបប្រទះគ្រោះអាសន្ននេះ មានតែបក្សប្រជាជនបដិវត្តន៍ខ្មែរ…

  • តើភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងជួយកម្ពុជាអ្វីខ្លះ? (Video Inside)

    តើភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងជួយកម្ពុជាអ្វីខ្លះ? (Video Inside)

    ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរយៈពេល៤ថ្ងៃ នៅលើទឹកដីសាធារណរដ្ឋកូរ៉េ បានបញ្ចប់ដោយជោគជ័យ។ ប្រទេសទាំង២ បានបង្កើនទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រ និងបានចុះហត្ថលេខាលើឯកសារអនុស្សារណៈចំនួន១៣ គួរឱ្យកត់សម្គាល់។ តើភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងកូរ៉េខាងត្បូង នឹងជួយកម្ពុជាអ្វីខ្លះ? លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍

  • ទូតឥណ្ឌា ៖ សុបិន នៃការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា បានក្លាយជាការពិត ដែលនឹងជួយឱ្យទំនាក់ទំនង ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ

    ទូតឥណ្ឌា ៖ សុបិន នៃការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា បានក្លាយជាការពិត ដែលនឹងជួយឱ្យទំនាក់ទំនង ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ

    (ភ្នំពេញ)៖ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកទី២០ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានលើកឡើងថា សុបិននៃការភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា បានក្លាយជាការពិត ដែលនឹងជួយឱ្យទំនាក់ទំនង ក៏ដូចជាការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែជិតស្និទ្ធ ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្ដេចកំពុងតាមដានដំណើរការបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យមួយ ដោយបានសម្ដែងការពេញចិត្តចំពោះការវិវត្តប្រកបដោយភាពរលូន នៃការបោះឆ្នោត ដែលបង្ហាញពីភាពជោគជ័យដ៏ធំធេង នៃប្រទេសប្រជាធិបតេយ្យដ៏ធំមួយនៅលើសកលលោក។ លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត និងកោតសរសើរផងដែរចំពោះទស្សនៈវិស័យ និងការគិតគូរប្រកបដោយភាពច្បាស់លាស់ របស់សម្ដេចតេជោ ក្នុងការលះបង់អំណាច ដើម្បីផ្ទេរដល់អ្នកជំនាន់ក្រោយ ហើយប្រកបដោយភាពរលូន។ ពិសេសពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ទោះជាយ៉ាងណាក៏ដោយ…

  • ទិវាជាតិនៃការចងចាំ៖អភិបាលខេត្តស្វាយរៀងអំពាវនាវ​ឱ្យ​ប្រឆាំងដាច់ខាតពួកជ្រុល​និយមមួយចំនួន 

    ទិវាជាតិនៃការចងចាំ៖អភិបាលខេត្តស្វាយរៀងអំពាវនាវ​ឱ្យ​ប្រឆាំងដាច់ខាតពួកជ្រុល​និយមមួយចំនួន 

    ស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយ​រៀង បានអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់នៅ​ខេត្តស្វាយ​រៀង​ត្រូវប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយមមួយចំនួន​ដែល​ល្មោភអំណាចនិងបំភ្លៃប្រវត្តិសាស្ត្រពិសេសទិវាជ័យជម្នះ ៧ មករា។ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសប្រារព្ធទិវា​ជាតិនៃ​ការចងចាំ២០ឧសភា ស្ថិតនៅបរិវេណស្តូបគោរពវិញ្ញាណក្ខន្ធ នៃភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងកាល​ពីព្រឹក​ថ្ងៃទី ២០ខែឧសភាឆ្នាំ ២០២៤។ ក្នុងពិធីដែលចូលរួមដោយកងរាជអាវុធហត្ថខេត្ត យោធាតំបន់​ប្រតិបត្តិ​ការសឹករងខេត្ត មន្រ្តីរាជការនានានៃមន្ទីរ អង្គភាព​នានា​ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ,ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវខ្លឹមសារសំខាន់ៗដើម្បីរំលឹក​នូវប្រវត្តិ​សាស្ត្រដ៏ជូរចត់របស់ប្រជាជនកម្ពុជាក្រោម​របបកម្ពុជាប្រជាធិបតេយ្យ ហើយក៏ជាសារមួយនៃការចងចាំ​ដល់​ប្រជា​ពលរដ្ឋកម្ពុជា​។ ឯកឧត្តមបានអំពាវនាវ ឱ្យប្រែក្លាយស្មារតីចងចាំទៅជា​ការខិត​ខំ​ប្រឹងប្រែងការពារ ស្ថាបនាមាតុភូមិកម្ពុជាឱ្យកាន់តែសម្បូរ​សប្បាយ និងរីកចម្រើនរុងរឿងជានិរន្តន៍ក្រោមការដឹក​នាំរបស់​រាជរដ្ឋាភិបាល។ ដឹងគុណជានិច្ចដោយមិនអាចបំភ្លេចបាន​នូវទិវាជ័យជម្នះ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រជាជន​កម្ពុជាទូទាំងប្រទេសឱ្យរស់រានមានជីវិតឡើងវិញ។ ឯកឧត្តមបានបន្តដោយរំលឹកឱ្យពង្រឹងពង្រីកសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ និងចូលរួមអនុវត្តកម្មវិធីនយោបាយបញ្ច​កោណ​ដំណាក់​​កាលទី១​របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។ចូលរួម ការពារឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍន​ភាព​សង្គម៕ដោយ៖នុត នាង

  • រដ្ឋបាលខេត្តព្រះវិហាររំលឹកឱ្យរក្សានូវការចងចាំ និងចូលរួម​ទប់ស្កាត់​កុំឱ្យមានអំពើព្រៃផ្សៃនេះកើតមានជាថ្មី

    រដ្ឋបាលខេត្តព្រះវិហាររំលឹកឱ្យរក្សានូវការចងចាំ និងចូលរួម​ទប់ស្កាត់​កុំឱ្យមានអំពើព្រៃផ្សៃនេះកើតមានជាថ្មី

    ព្រះវិហារ៖លោក អ៊ុង វឌ្ឍី អភិបាលរងខេត្តព្រះវិហារ កាលពី​ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងមណ្ឌលឧក្រិដ្ឋ​កម្ម​តំបន់​១០៣ នៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅស្រុក​រវៀង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេសប្អូនៗ​ក្មួយៗ ជាយុវជន​ជំនាន់ក្រោយត្រូវចងចាំទុក និងចូលរួមទប់​ស្កាត់​កុំឱ្យមានអំពើព្រៃផ្សៃនេះកើតមានឡើង ជាថ្មីម្តងទៀត ។ លោកបន្តថា «យើងជួបជុំគ្នាប្រារព្ធទិវាជាតិនៃការចងចាំនៅ​ថ្ងៃនេះ ស្ថិតក្រោមបរិយាកាសសោមនស្សរីករាយ ប្រកបដោយ​ស្នាម​ញញឹម ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់​សម្តេច​ធិបតី ដែលបានបន្តមរតកនយោបាយពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានលះបង់គ្រប់បែបយ៉ាង តស៊ូរំដោះ​ជាតិ សង្គ្រោះ​អាយុ​ជីវិតប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជ​សាសន៍​ប៉ុលពត និងស្វែងរកសុខសន្តិភាពជូនជាតិ មាតុភូមិ តាមរយៈ​ការអនុវត្តនយោ​បាយឈ្នះឈ្នះ» ។ លោក អ៊ុង វឌ្ឍី បន្តថា ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការអនុវត្តគោលនយោបាយឈ្នះឈ្នះ បាន​ធ្វើឱ្យប្រទេស​ជាតិមានសុខសន្តិភាពពេញលេញ និងការ​អភិវឌ្ឍរីកចម្រើនគ្រប់វិស័យទូទាំងប្រទេស ដែលទាំងអស់នេះ​ជាគុណូបការៈ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដូចក្នុងពាក្យស្លោកមួយថា៖ «ទទួលទានទឹក នឹកដល់ប្រភព ជ្រកម្លប់នឹកដល់អ្នកដាំ» ដូច្នេះក្នុងនាមថ្នាក់​ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភាកម្ពុជា ត្រៀមខ្លួនជាស្រេចធ្វើការជាមួយឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី កាន់តែស៊ីជម្រៅថែមទៀត

    សម្ដេចតេជោ ហ៊ុន សែន ៖ ព្រឹទ្ធសភាកម្ពុជា ត្រៀមខ្លួនជាស្រេចធ្វើការជាមួយឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី កាន់តែស៊ីជម្រៅថែមទៀត

    (ភ្នំពេញ)៖ ថ្លែងក្នុងតួនាទីជាប្រធានព្រឹទ្ធសភាអាណិតថ្មីនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ព្រឹទ្ធសភា ត្រៀមខ្លួនជាស្រេច ធ្វើការជាមួយឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅថែមទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះ ក្នុងឱកាសអនុញាតិជូនឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍និងសម្ដែងសេចក្ដីរីករាយដែលបានជួប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ក្នុងតួនាទីថ្មីរបស់សម្ដេចជាប្រធានព្រឹទ្ធសភានៅពេលនេះ។ សម្ដេចតេជោ សង្ឃឹមថា ឯកឧត្ដម ឯកអគ្គរដ្ឋទូតនឹងបន្តខិតខំដើម្បីអោយទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត បានសំដែងនូវការត្រេកអរដែលបានចូលជួបសម្ដេចនៅពេលនេះ ហើយក៏សូមអបអរសាទរសម្ដេចតេជោ ដែលទទួលបានតួនាទីថ្មីជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាតួនាទីខ្ពស់ជាងមុន។ ឯកឧត្តម ក៏បានលើកឡើងថានៅក្នុងអំឡុងឆ្នាំ២០១៩ ក្នុងពេលដែលសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក ភាគីនៃប្រទេសទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងជំនួយអភិវឌ្ឍន៍លើវិស័យអប់រំ និងវិស័យសុខាភិបាល ។ ឯកឧត្តម បានប្ដេជ្ញានឹងបន្តខិតខំជំរុញឲ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែខ្លាំងឡើងថែមទៀតដោយបច្ចុប្បន្នពុំទាន់មានតុល្យភាពនៅឡើយ…