-
អភិបាលខេត្តកំពតប្រាប់ពលរដ្ឋឱ្យអនុវត្តបីចំណុចដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

កំពត ÷ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានប្រាប់ដល់ម្ចាស់ក្បាលដីទាំងអស់ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តបីចំណុចសំខាន់ៗ។ទី១. ត្រូវរៀបចំនូវឯកសារនៃការកសាងបណ្ណ ,ឯកសារដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់មន្ត្រីជំនាញ, ទី២. ម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងទី៣. ម្ចាស់ដីទាំងអស់ជៀសឱ្យផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លី។ យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូនាពេលនេះមានចំនួន ១១ភូមិ ។ក្នុងនោះឃុំថ្មីមានចំនួនប្រាំមួយភូមិ ,ឃុំព្រៃថ្នងមានប្រាំភូមិ។ឃុំទាំងពីរមានផ្ទៃដីសរុប ១២.០៨១ហិកតា មានក្បាលដីសរុបប្រមាណ ២០.៨៤៦ក្បាលដី ស្មើនឹង ១០.២១២គ្រួសារ ៕អត្ថបទនិងរូបភាព៖ សិលា សារិន
-
ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១១គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌

កំពង់ចាម៖កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានចាត់ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា រួមដំណើរដោយលោកនាយកសាខា លោកប្រធានកិត្តិយសអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំនិងអ្នកស្ម័គ្រចិត្តភូមិបានអញ្ជើញចុះជួបសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាលសរុប ១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ។ សូមជម្រាបថា ហេតុការណ៍គ្រោះធម្មជាតិបានកើតឡើងកាលពីម៉ោង ៤រសៀល ថ្ងៃទី២២ ខែឧសភា តែពុំបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ ក្នុងឱកាសលោកស្រី ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ លោកស្រីបានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា។ ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច…
-
មុនបញ្ចប់អាណត្តិក្រុមប្រឹក្សាខេត្តបាត់ដំបង រំលេចសមិទ្ធផលការងារអាណត្តិទី៣

បាត់ដំបង៖នៅសល់ពេលមិនច្រើនថ្ងៃទេ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ខាងមុខគឺជាថ្ងៃបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌអាណត្តិទី៤។ចំណែកក្រុមប្រឹក្សាខេត្តបាត់ដំបងក៏បានបើកកិច្ចលើកទី ៦០ និងជាកិច្ចប្រជុំចុងក្រោយបញ្ចប់ក្នុងអាណត្តិទី៣ (២០១៩-២០២៤) ក្រោមវត្តមានឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រជុំចុងក្រោយដែលបានប្រារព្ធកាលពីថ្ងៃទី២១ ខែឧសភាបានផ្តោតសំខាន់ក្នុងការឆ្លុះបញ្ចាំងអំពីសកម្មនិងលទ្ធផលការងារនិងសមិទ្ធផលនានារបស់ក្រុមប្រឹក្សាខេត្តសម្រេចបានក្នុងអាណត្តិរបស់ខ្លួនកន្លងមក។ឯកឧត្តម អ៊ុយ រី បានថ្លែងថា ក្នុងអាណត្តិទី៣របស់ខ្លួន រដ្ឋបាលឯកភាពខេត្តបាត់ដំបងបានបន្តខិតខំប្រឹងប្រែងនិងសម្រេចបាននូវបេសកកម្មធំៗចំនួនបី។សមិទ្ធផលទី១ ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ។សមិទ្ធផលទី២ការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ និងសមិទ្ធផលទី៣ បានបន្តកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតដោយផ្តើមចេញពីការបោះជំហានទៅមុខប្រកបដោយសក្តានុពលក្នុងបរិបទនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក្នុងនាមគណៈអភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរនិងអរគុណចំពោះក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ ដែលសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជាមួយគណៈអភិបាល ខេត្តដែលរួមចំណែកដល់ការសម្រេចគោលដៅនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ទាំងសុខសន្តិភាពទាំងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ជូនជាតិមាតុភូមិ ។ជាមួយនឹងសមិទ្ធផលមេរៀន និងបទពិសោធន៍ល្អនៅ ក្នុងអាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត ធ្វើឱ្យរដ្ឋបាលខេត្តមានលទ្ធភាពបន្តពង្រឹងស្មារតីខិតខំ និងស្វាហាប់អនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយយកចិត្តទុកដាក់ដើម្បីអនុវត្តឱ្យបានជោគជ័យនូវផែនការ យុទ្ធសាស្ត្រថ្មីៗ សម្រេចឱ្យបានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០…
-
ក្រពើគ្មានទីផ្សារក្នុងស្រុក រដ្ឋា ភិបាលសម្លឹងមើលទីផ្សារចិន

ភ្នំពេញ៖ក្រពើរស់បានធ្លាក់ថ្លៃយ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារពុំមានទីផ្សារ ក្នុងស្រុកដែលជាហេតុធ្វើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្លឹងទៅរកទីផ្សារនាំចេញសត្វ ក្រពើទៅកាន់ប្រទេសចិន។យោងតាម លោក អុង វិសាល អ្នកចិញ្ចឹមក្រពើម្នាក់នៅខេត្ត សៀមរាប ក្នុងរយៈពេលប្រាំឆ្នាំចុង ក្រោយនេះតម្លៃ សត្វក្រពើ នៅកម្ពុជាបានធ្លាក់ចុះប្រមាណជា១០ ដង សម្រាប់ក្រពើធំ។ ពោលគឺមេ ក្រពើមួយក្បាលតម្លៃចន្លោះពី ៥០០ ទៅ ៦០០ ដុល្លារ អាមេរិក បានដាំក្បាលចុះមកត្រឹម ៤០ ទៅ ៥០ ដុល្លារ ប៉ុណ្ណោះ។ ចំណែកកូនក្រពើមួយក្បាលដែលកាលពីមុនតម្លៃរហូតដល់ ១៥ ឬ២៥ ដុល្លារ បច្ចុប្បន្ន គេអាចលក់បានត្រឹមតែពីរដុល្លារប៉ុណ្ណោះ ក្នុងមួយក្បាល។បច្ចុប្បន្នទីផ្សារសត្វក្រពើកម្ពុជាពឹងផ្អែកស្ទើរទាំងស្រុងទៅលើការនាំចេញទៅកាន់ប្រទេសវៀតណាម។ ហើយវៀតណាមនាំចេញកូនក្រពើដែលទិញពីប្រទេសកម្ពុជាទៅកាន់ ប្រទេសចិន។ ដោយឡែក សម្រាប់ ទីផ្សារក្នុងស្រុក គឺមានតែការលក់សាច់សម្រាប់ហាងមួយចំនួនតែប៉ុណ្ណោះ។កាលពីខែកុម្ភៈ ក្រសួងកសិកម្ម បានចរចាជាមួយ ប្រទេសចិន ដើម្បី បើកទីផ្សារនាំស្បែកក្រពើទៅ កាន់ប្រទេសមហាអំណាចប្រចាំតំបន់មួយ នេះ។ នេះបើតាមឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម…
-
ក្រសួងព័ត៌មាន ជូនដំណឹង ដល់អ្នកសារព័ត៌មាន ចូលរួមពិធីដង្ហែ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស

(ភ្នំពេញ)៖ ពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០ នាទីព្រឹក ។ ក្រសួងព័ត៌មាន ជូនដំណឹងដល់ ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលមាន បំណងចង់ចូលរួមយកព័ត៌មានក្នុងពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ កម្ពុជា នឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០ នាទីព្រឹក។ ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ…
-
លំហូរទុន វិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាកើនដល់ពាន់លានដុល្លារ វិស័យឧស្សាហកម្មនាំមុខ

ភ្នំពេញ:លំហូរវិនិយោគផ្ទាល់ពីបរទេស ឬ FDI របស់កម្ពុជាបានហក់ឡើងដល់ កម្រិតមុនជំងឺរាតត្បាត ដែលឈានដល់ ៤ពាន់លានដុល្លារនៅឆ្នាំ ២០២៣ កើនឡើង ១០,៦ភាគរយធៀបនឹងឆ្នាំមុន និងកើនពី ៣,៧ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទនេះ។ ខណៈពេលដែលការស្ទុះងើបឡើងវិញនេះ ជាសូចនាករវិជ្ជមាននៃទំនុកចិត្តរបស់អ្នកវិនិយោគថ្មី ការចែកចាយនៃសាច់ប្រាក់វិនិយោគនៅតាមវិស័យផ្សេងៗមិនស្មើគ្នានោះទេ។ ការវិនិយោគក្នុងវិស័យកម្មន្តសាល ដូចជាសម្លៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយការវិនិយោគកើនឡើងជាង ៧៦ភាគរយឬស្មើនឹង ៣៦,៥ភាគរយនៃ FDI សរុបដែលមានទំហំទឹកប្រាក់ប្រមាណ ១,៤៦ ពាន់លានដុល្លារ។ ការផលិតថាមពលព្រះអាទិត្យ ការកែច្នៃម្ហូបអាហារ និងផលិតសំបកកង់រថយន្ត ក៏មានកំណើនវិនិយោគពីបរទេសផងដែរ។ នេះបើយោងតាមរបាយការណ៍ដដែល។ វិស័យមួយចំនួនទៀតក៏មានកំណើនវិជ្ជមាននៃលំហូរ FDI ផងដែរ ប៉ុន្តែក្នុងទំហំតូច។ វារីអគ្គិសនីកើនឡើងជាង ២០ភាគរយ,វិស័យសំណង់កើន ១៧ភាគរយនិងកសិកម្មកើនត្រឹមតែជាង២ភាគរយប៉ុណ្ណោះ។ ចំណែកលំហូរ FDI ចូលទៅក្នុងវិស័យហិរញ្ញវត្ថុបានថយចុះ ១៨,៦ភាគរយ ,អចលនទ្រព្យធ្លាក់ចុះ ១១,៨ភាគរយនិងការវិនិយោគលើកន្លែងស្នាក់នៅធ្លាក់ចុះ ១,៦ ភាគរយ។ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគ យល់ឃើញខុសគ្នាចំពោះបញ្ហានេះ។ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានប្រាប់ Apsara…
-
ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ (Video Inside)

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ ព្រឹក ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤
-
ក្រុមហ៊ុនមួយត្រូវការដី ១៥ហិកតា ដើម្បីដាំមន នៅសៀមរាប

ភ្នំពេញៈក្រុមហ៊ុនសិប្បករអង្គរ កំពុង ស្វែង រក ដី ដាំដើម មន ចំនួន ១៥ ហិកតា សម្រាប់ពង្រីកផលិតកម្មសូត្រនៅកម្ពុជា ខណៈដែល តម្រូវ ការ សូត្រ ខ្មែរ មាន ការ កើន ឡើង។ នេះ បើ យោងតាមលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់។ លោកជំទាវ បន្ថែមថា តាមរយៈដំណើរទស្សនកិច្ច និងជំនួបពិភាក្សាបីលើកក្នុងរយៈពេល៥ខែកន្លងមក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្ដល់ការសហការគាំទ្រផ្ដល់ជំនួយបច្ចេកទេស និងផ្ដល់ដើមមនដល់ក្រុមហ៊ុនសម្រាប់បម្រើដល់ការដាំដុះបន្ថែមនាពេលអនាគត ។ សេចក្តី អះអាង នេះ ធ្វើ ឡើង ក្រោយ ពីជំនួប ចុង ក្រោយ ជាមួយ ក្រុម អ្នក បច្ចេកទេស ផ្នែក ដំណាំមន របស់…
-
ក្រសួងបរិស្ថាននឹងដាក់ដំណើរការ អេប App និងដ្រូន ដើម្បីការពារព្រៃឈើ

ភ្នំពេញៈក្រសួងបរិស្ថាននឹងដាក់ឲ្យដំណើរការនូវកម្មវិធីទូរសព្ទ ឬ អេប(App )និង បំពាក់នូវដ្រូន សម្រាប់ក្រុមឧទ្យាននុរក្ស ក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនការការពារធនធានព្រៃឈើឲ្យកាន់តែមានប្រសិទ្ធភាព។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បញ្ជាក់ក្នុងសន្និសីទសារព័ត៌មានស្តីពី”ពន្លកបៃតង” កាលពីថ្ងៃចន្ទថា App នេះអាចឲ្យប្រជាពលរដ្ឋដឹងពីតំបន់អភិរក្សដែលមិនគប្បីកាប់បំផ្លាញឬឈូសឆាយព្រៃឈើ។ ឯកឧត្តម បន្ថែមថា កម្មវិធីនេះមិនចាំបាច់មានអ៊ីនធឺណិតទេ ពោលគឺនៅពេលដែលអ្នកប្រើ ប្រាស់ទូរស័ព្ទដើរចូលតំបន់ការពារធម្មជាតិ ពួកគេនឹងដឹងភ្លាមថាទីកន្លែងនោះគឺជាតំបន់ការពារធម្មជាតិ។ជាមួយគ្នានេះឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថាក្រសួងនឹងផ្តល់ដ្រូនដល់ក្រុមមន្ត្រីបរិស្ថានក្នុងគ្រប់តំបន់ការពារធនធានធម្មជាតិ នៅត្រឹមឆ្នាំ ២០២៥ ប្រយោជន៍គឺ ដើម្បីឲ្យក្រុមមន្ត្រីទាំងនោះគ្រប់ គ្រងបទល្មើសមានប្រសិទ្ធភាពជាងមុន ដោយហេតុថា ពួកគាត់នឹងអាចឃ្លាំមើលបទល្មើសបានឆ្ងាយជាងមុន។ យ៉ាងណាក៏ដោយ ឯកឧត្តមមិនទាន់អាចបញ្ជាក់ពីពេលវេលាដាក់ឲ្យប្រើប្រាស់ និងឈ្មោះ App នៅឡើយ ដោយលោកអះអាងថា បានការអនុម័តពីរាជរដ្ឋា ភិបាល។គួរសម្គាល់ថា ផែនការរបស់ក្រសួងបរិស្ថាននេះធ្វើឡើងក្រោយពីក្រសួងនិងអាជ្ញាធរមូលដ្ឋានបានបង្រ្កាបបទល្មើសទ្រង់ទ្រង់ធំ នៅក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាល ពី ពេលថ្មីៗ កន្លង ទៅនេះ។បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃអាទិត្យា គិតចាប់ពីថ្ងៃទី១១ ខែមីនា មកដល់ថ្ងៃទី២០ ខែឧសភាកងកម្លាំងសត្ថកិច្ច បានឃ្លុំដីបានជាង១ម៉ឺន២ពាន់ហិកតា…
-
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ចេញសេចក្ដីថ្លែងការណ៍ ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់

(ភ្នំពេញ)៖ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន ស្តីពីការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបញ្ជាក់ជាថ្មីថា៖ ជំហរកម្ពុជា ចំពោះបញ្ហាតៃវ៉ាន់ គឺមានសង្គតិភាព។ កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់ ចេញពីទឹកដីរបស់ចិន។ ក្នុងន័យនេះ កម្ពុជា ប្រឆាំងរាល់ការប៉ុនប៉ងប្រើប្រាស់បញ្ហាតៃវ៉ាន់ ដើម្បីជ្រៀត ជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ប្រឆាំងគ្រប់ទម្រង់នៃឯករាជ្យភាពរបស់តៃវ៉ាន់ គាំទ្រយ៉ាងមុតមាំ រាល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្រេចបាននូវការ បង្រួបបង្រួមជាតិ និងមិនបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ ៕ ដោយ ៖ សួង ពិសិដ្ឋ