-
អភិបាលស្រុកស្ទោង និងមន្រ្តីអង្គការទស្សនៈពិភពលោក នាំយកអំណោយទៅជូនប្រជាពលរដ្ឋក្រីក្រ៥០គ្រួសារ

កំពង់ធំ៖កាលពីព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ ២០២៤លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងលោកស្រីចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកប្រចាំតំបន់ស្ទោង២ និងសហការីបានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ដែលទទួលរងគ្រោះ ដោយភាពរាំងស្ងួតកាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។ អំណោយចែកជូនជាជំនួយរបស់ប្រទេសម៉ាឡេស៊ី តាមរយៈអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោង មាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងទឹកសុទ្ធ៕ដោយ៖ ប៊ុន រដ្ឋា
-
អភិបាលស្រុកស្ទោងជំរុញឱ្យពន្លឿនកិច្ចការឯកសារអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ

កំពង់ធំ៖លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ខេត្តកំពង់ធំនិងលោកស្រី ចាន់ សុផល ប្រធានអង្គការទស្សនៈពិភពលោកប្រចាំតំបន់ស្ទោង២ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និង ចែកអំណោយជូនដល់គ្រួសារក្រីក្រនិងងាយរងហានិភ័យ ដែលបានរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុនិងភាពរាំងស្ងួតកាលពីពេលថ្មីៗនៅឃុំចំណាក្រោម។ ក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា ស្វែងយល់ពីសុខទុក្ខនិងតម្រូវការព្រមទាំងឆ្លើយតបឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។ពិសេសសហការគ្នាក្នុងការផ្ដល់ ឯកសារអត្រានុកូលដ្ឋាន ឯកសារបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសដើម្បីយកមកធ្វើបណ្ណសមធម៌ និងបណ្ណក្រីក្រ។ លោកក៏បានផ្តល់អំណោយដល់ប្រជាពលរដ្ឋទាំង៥០គ្រួសារ។អំណោយជំនួយរបស់ប្រទេសម៉ាឡេស៊ី តាមរយៈអង្គការទស្សនៈពិភពលោកកម្ពុជាប្រចាំស្រុកស្ទោងមាន អង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី មី និងទឹកសុទ្ធ៕ដោយ៖ ប៊ុន រដ្ឋា
-
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ

(ភ្នំពេញ)៖ អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអធិការកិច្ច នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៣៨រូប។ កិច្ចប្រជុំនេះមានគោលបំណង ១- សមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាដែលសម្រេចបានកន្លងមក ២- ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ៣- ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ វិស័យអធិការកិច្ច ។ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានថ្លែងកោតសរសើរដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលសំខាន់ៗកន្លងមក ។ លោកជំទាវ ក៏បានរំលេចពីការចូលរួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើតនូវគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាំងពីឆ្នាំ២០១៤ ហើយផែនការឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ទទួលនូវការគាំទ្រថវិកាជាតិ ដើម្បីធ្វើសកម្មភាពជាបន្តបន្ទាប់រៀងរាល់ឆ្នាំផងដែរ។ លើសពីនេះ ក្នុងឆ្លើយតបនឹងមេរោគអេដស៍ ក្រសួង មាននាយកដ្ឋានមួយទទួលខុសត្រូវសុខភាពបឋមសម្រាប់ពលរដ្ឋនៅជនបទ ។…
-
ទូតបង់ក្លាដែស ភ្ញាក់ផ្អើលពេលឃើញការអភិវឌ្ឍដ៏ខ្លាំងរបស់កម្ពុជា ព្រោះ ឯកឧត្តម ធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០

(ភ្នំពេញ)៖ ទូតបង់ក្លាដែស ភ្ញាក់ផ្អើលពេលឃើញការអភិវឌ្ឍដ៏ខ្លាំងរបស់កម្ពុជា ព្រោះឯកឧត្តម ធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ជាពេលដែលកម្ពុជាជួបប្រទះការលំបាកខ្លាំង ។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ ។ ឯកឧត្តម Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក បានថ្លែងដូច្នេះ ក្នុងពេលដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេល ឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-បង់ក្លាដែស ក្នុងអាណត្តិរបស់ឯកឧត្តម ។ ឯកឧត្តម Mohammed Abdul Hye បានសំដែងនូវការអបអរសាទរ សម្តេច ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា កម្ពុជា។…
-
របបសន្តិសុខសង្គមជំរុញកំណើនអ្នកទៅទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៖ ក្តីសង្ឃឹមក្នុងការពង្រឹងវិស័យសុខាភិបាលកម្ពុជា

ភ្នំពេញ៖ជាការផ្លាស់ប្តូរដ៍ធំមួយសម្រាប់ប្រព័ន្ធសុខាភិបាលរបស់កម្ពុជា ។ប្រជាពលរដ្ឋកាន់តែច្រើននៅរាជធានីភ្នំពេញ បានទៅទទួលសេវាសុខាភិបាលពីមន្ទីរពេទ្យរដ្ឋ ជាពិសេសពីមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពសាធារណៈ។ អ្នកជំនាញមានសុទិដ្ឋិនិយមថា និន្នាការនេះកំពុងផ្តល់ក្តីសង្ឃឹម និងមានសក្តានុពលក្នុងការពង្រឹងវិស័យសុខាភិបាលទាំងមូលរបស់កម្ពុជា ដើម្បីធានាថាប្រជាជនគ្រប់រូបអាចទទួលបានការថែទាំសុខភាពប្រកបដោយគុណភាព និងតម្លៃសមរម្យ។ ចលករដ៏ចម្បងដែលនៅពីក្រោយការផ្លាស់ប្តូរនេះ គឺការអនុវត្តរបបសន្តិសុខសង្គម ឬ ប.ស.ស.។ ប.ស.ស.ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០៨ ហើយផ្នែកធានារ៉ាប់រងសុខភាព គឺជាកញ្ចប់គាំពារមួយក្នុងចំណោមកញ្ចប់ ពីរផ្សេងទៀត គឺផ្នែកហានិភ័យការងារ និងផ្នែកប្រាក់សោធន។ ប.ស.ស.សម្រាប់ធានារ៉ាប់រងសុខភាពត្រូវបានអនុវត្តសម្រាប់កម្មករនិយោជិតតាំងពីឆ្នាំ២០១៦មក និងសម្រាប់មន្ត្រីរាជការពីឆ្នាំ ២០១៨ មុននឹងពង្រីកវិសាលភាពទៅដល់បុគ្គលស្វ័យនិយោជន៍ក្នុងផ្នែកធានារ៉ាប់រងសុខភាព កាលពីខែមេសា ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះ មានប្រជាជនកម្ពុជាជាងពីរលាននាក់ កំពុងប្រើប.ស.ស.ក្នុងនាមជាសមាជិក។ពួកគេត្រូវចំណាយចន្លោះពីមួយម៉ឺនទៅបីម៉ឺនរៀលក្នុងមួយខែទៅលើការទិញធានារ៉ាប់រងសុខភាពនេះ លើកលែងតែកម្មករ និងមន្ត្រីរាជការមួយចំនួនដែលស្ថាប័នរបស់ពួកគេ ជាអ្នករ៉ាប់រងចំណាយ។ តាមរយៈការបង់វិភាគទាននេះ ពួកគេនឹងទទួលបានមកវិញនូវសេវាថែទាំសុខភាពដ៏ទូលំទូលាយ និងមិនចាំបាច់បង់ថ្លៃ រួមទាំងថ្លៃពិគ្រោះយោបល់ ព្យាបាល និងវះកាត់នៅមន្ទីរពេទ្យរដ្ឋ និងឯកជនសរុបជាង១ ៥០០កន្លែងនៅទូទាំងប្រទេស ដែលជាដៃគូសហការរបស់ប.ស.ស.។ ក្នុងបទសម្ភាសជាមួយ Apsara Tonight ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិរបបសន្តិសុខសង្គមនិយាយថា ប.ស.ស.ស្តែងឱ្យឃើញពីការផ្លាស់ប្តូរដ៏ធំមួយ នោះគឺការកើនឡើងជាបន្តបន្ទាប់នូវចំនួនអ្នកជំងឺដែលកំពុងស្វែងរកសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ បាននិយាយថា៖«ក្នុងការផ្តល់សេវាសុខាភិបាលនៅកម្ពុជាទៅកាន់សមាជិក…
-
មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងផ្សារទំនើបអ៊ីអន ចុះអនុស្សារណៈយោគយល់គ្នា និងចែករំលែក «ការកៀរគរទុន ៖ ដោះសោរឧបសគ្គ» ដល់បណ្តាសហគ្រិនអាជីវកម្មខ្មែរដែលទើបនឹងចាប់ផ្តើមថ្មីៗ

(ភ្នំពេញ)៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) រួមសហការជាមួយផ្សារទំនើបអ៊ីអន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បើកកសិក្ខាសាលាមួយស្តីពី «ការកៀរគរទុន៖ ដោះសោរឧបសគ្គ» ដល់បណ្តាសហគ្រិនអាជីវកម្មខ្មែរ ដែលទើបនឹងចាប់ផ្តើមថ្មីៗ និងអាជីវកម្មដំណាក់កាលដំបូង ដើម្បីផ្តល់ឱកាសដល់ពួកគេបានយល់ដឹងកាន់តែស៊ីជម្រៅអំពី របៀបក្នុងការកំណត់អត្តសញ្ញាណនៃឧបសគ្គទូទៅ ដែលពួកគេតែងតែជួបប្រទះនៅអំឡុងពេលកៀរគរទុន។ លោក ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) បានឱ្យដឹងថា ការចុះអនុស្សារណៈយោគយល់គ្នារវាងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)ជាមួយនិងផ្សារទំនើបអ៊ីអនម៉លនេះ គឺជាការគាំទ្រនូវយុទ្ធសាស្រ្ត ក៏ដូចជាអាជីវកម្ម ដើម្បីជំរុញនូវបេសកម្ម ជាពិសេសពាក់ព័ន្ធជាមួយនិងទឹសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជន ។ លោកបន្ថែមថា កម្មវិធីពន្លឿនអាជីវកម្ម (CJAP) ក៏អាចជួយជំរុញដល់អ្នកដែលមានត្រឹមតែជាគំនិតមិនទាន់ហានចូលប្រឡូកនៅក្នុងការធ្វើអាជីវកម្ម ផ្ទាល់និងឱ្យពួកគេនឹងទទួលបានការអភិវឌ្ឍយុទ្ធសាស្ត្រ ដើម្បីជម្នះឧបសគ្គ និងការបង្កើនប្រសិទ្ធភាពក្នុងការកៀរគរទុន ក៏ដូចជា ឈ្វេងយល់ពីជម្រើសក្នុងការកៀរគរទុនផ្សេងៗ និងជ្រើសរើសវិធីសាស្ត្រដ៏ល្អបំផុតសម្រាប់តម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន, វិធីធ្វើឱ្យមានភាពជឿជាក់ និងរៀបចំខ្លួនដើម្បីទៅរកអ្នកវិនិយោគសម្រាប់ការផ្តល់មូលនិធិ និងទទួលបានព័ត៌មានចាំបាច់ ដើម្បីចុះឈ្មោះចូលកម្មវិធី ពន្លឿនអាជីវកម្ម ជំនាន់ទី៧ (CJCC Accelerator Program) ។ លោក អ៊ីនដូ ហ៊្វូមីហ៊ីកូ ជានាយកគ្រប់គ្រងនៃផ្សាទំនើបអ៊ីអនកម្ពុជា បានឱ្យដឹងថា កិច្ចសហប្រតិបត្តិការជាមួយ CJCC…
-
ការអភិរក្សកេសរកូលព្រៃកម្ពុជា

(ភ្នំពេញ)៖ កេសរកូល (អ័រគីដេ) ជាអំបូរដ៏ធំមួយនៅក្នុងរជ្ជរុក្ខជាតិ។ នៅលើភពផែនដីយើងនេះ គេបានធ្វើកាកត់ត្រាកេសរកូលនៅក្នុងធម្មជាតិបានចំនួនជាង ២៥,០០០ ប្រភេទ ដែលក្នុងនោះជាង ១០,០០០ ប្រភេទត្រូវបានរកឃើញនៅតំបន់ត្រូពិច ហើយជារៀងរាល់ឆ្នាំមានកេសរកូលព្រៃប្រភេទថ្មីៗរាប់រយប្រភេទត្រូវបានគេរកឃើញ និងដាក់ឈ្មោះតាមលក្ខណៈវិទ្យាសាស្ត្ររបស់វា ។ បច្ចុប្បន្ន ក្រសួងបរិស្ថានបានធ្វើការសិក្សាស្រាវជ្រាវ និងប្រមូលកេសរកូលព្រៃបានចំនួន ២១០ប្រភេទ ហើយសំណាកប្រមាណ ៥០០០សំណាក ត្រូវបានថែរក្សា និងអភិរក្សនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប ៕ ប្រភព ៖ ក្រសួងបរិស្ថាន
-
មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទចុះត្រួតពិនិត្យនិងវាយតម្លៃផ្លូវក្រាលកៅស៊ូពីរជាន់នៅ ឃុំគគីរធំ

កំពង់ធំ៖ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងនិងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះត្រួតពិនិត្យ និងវាយតម្លៃប្រគល់ទទួលផ្លូវក្រាលកៅស៊ូពីរជាន់(DBST) មួយ ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំកាលពីថ្ងៃព្រហស្បតិ៍ ។ ផ្លូវមួយខ្សែនេះប្រវែងសរុប ៤ ៥០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយគ្រួស មានទទឹងម្ខាងៗ០,៥ម៉ែត្រ និងសាងសង់លូមូលមុខបីចំនួន មួយកន្លែង លូមូលមុខពីរចំនួន ប្រាំកន្លែង និងផ្លាកឈ្មោះគម្រោងចំនួន ពីរកន្លែង (គម្រោងលេខ DRR-NC-2023-No.036) អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ។ ឯកឧត្តម ឈន សេដ្ឋា បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទ ត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់នេះ ជាប្រចាំឲ្យបានល្អ ៕ដោយៈប៊ុន រដ្ឋា
-
នគរបាលស្រុកចន្ទ្រា បង្ក្រាបក្រុមក្មេងទំនើងបានបីនាក់ក្រោយធ្វើសកម្មភាពដេញវាយកាប់គ្នា

ស្វាយរៀង៖ នគរបាលខេត្តស្វាយរៀងបានបង្ក្រាបក្មេងទំនើងនិងឃាត់ខ្លួនបានចំនួន៣នាក់ ក្រោយធ្វើសកម្មភាពដេញវាយនិងកាប់គ្នាយ៉ាងសាហាវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ប្រភពបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ក្រោយពីបានទទួលព័ត៌មានថា មានក្រុមក្មេងទំនើងប្រាំនាក់កំពុងធ្វើសកម្មភាពដេញវាយ និងកាប់ នៅចំណុចភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបង្ក្រាប និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួនបីនាក់ក្រោយពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះពីរនាក់បណ្តាលឳ្យរបួសធ្ងន់ ស្រាលពីរនាក់ ព្រមទាំងបានដកហូត ម៉ូតូ មួយគ្រឿង និងវត្ថុមួយចំនួន។នៅចំពោះមុខសមត្ថកិច្ចកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងបីនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕ដោយៈ នុត នាង
-
អភិបាលខេត្តបាត់ដំបង អញ្ជើញសម្ពោធសមិទ្ធផលនានា នៅក្នុងសាលារៀនចិន លាន ហួ

បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងឯកឧត្តម ចាវ ហៃយាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំព្រះរាជា ណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា បានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មីនិងសមិទ្ធផលនានា ក្នុងសាលារៀនចិន លាន ហួខេត្តបាត់ដំបងដែលទើបកែលម្អនិងសាងសង៎បន្ថែមទៀតដើម្បីបំពេញសេចក្តីត្រូវការចាំបាច់របស់សាលា។ ពិធីនេះ ក៏មានវត្តមានឧកញ៉ា ចឹង មានហ្វា តំណាងសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត និងភ្ញៀវជាច្រើនរូប។ ថ្លែងក្នុងឱកាសនេះឯកឧត្តម ចាវ ហៃយាន អគ្គទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានចាត់ទុកសមិទ្ធផលដែលស្ថិតនៅចំពោះមុខនិងសម្ពោធនៅថ្ងៃនេះបានបង្ហាញពីការខិតខំរួមគ្នារបស់សាខាសមាគមខ្មែរ-ចិន ខេត្តបាត់ដំបង និងពីថ្នាក់ដឹកនាំសាលា លោកគ្រូអ្នកគ្រូ និងមិនអាចកាត់ផ្តាច់បានពីការជួយឧបត្ថម្ភគាំទ្ររបស់អាជ្ញាធរ នៃរដ្ឋបាលខេត្ត-ក្រុងមន្ទីរអប់រំ។ឯកឧត្តមក៏បានកោតសរសើរនិងអរគុណដល់ថ្នាក់ដឹកនាំសាខាសមាគមនិងសាលារៀន ព្រមទាំងសប្បុរសជនខ្មែរ-ចិន ជិតឆ្ងាយ ដែលបានរួមចំណែកក្នុងការកសាង ដើម្បីជំរុញឱ្យការអប់រំបណ្តុះបណ្តាលធនធានភាសាចិនបានកាន់តែច្រើននិងដើម្បីរួមចំណែកពង្រឹងដល់ការអភិវឌ្ឍប្រទេសកម្ពុជា និងមិត្តភាព កម្ពុជា-ចិន ផងដែរ។ ចំណែកឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានវាយតម្លៃខ្ពស់ចំពោះសប្បុរសជនដែលជាម្ចាស់ជំនួយដែលបានរួមចំណែក ក្នុងការអភិវឌ្ឍនូវវិស័យអប់រំផ្នែកភាសាបរទេសមាន ភាសាអង់គ្លេស,បារាំង…ជាពិសេសភាសាចិនដែលកំពុងតែមានការបណ្តុះបណ្តាលកាន់តែច្រើន នៅតាមបណ្តាគ្រឹះស្ថានសិក្សានានាក្នុងខេត្ត ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧។…