Category: ព័ត៌មានជាតិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជាមហាវិថី ស៊ី ជីនពីង

    សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជាមហាវិថី ស៊ី ជីនពីង

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមពិធីសម្ពោធ​ជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ សូមជម្រាបថា «មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១…

  • សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ត្រូវតែមានវត្តមានតួអង្គរុស្ស៊ី

    សម្ដេចតេជោ ហ៊ុន សែន៖ កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ត្រូវតែមានវត្តមានតួអង្គរុស្ស៊ី

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបប្រធានសភាអ៊ុយក្រែនថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅអ៊ុយក្រែន នាពេលខាងមុខ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួម ដូចនេះ ក៏ត្រូវតែមានវត្តមានតួអង្គរុស្ស៊ីផងដែរ ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបទៅឯកឧត្តម រូស្លាន ស្តេហ្វានឈុក ប្រធានសភាអ៊ុយក្រែន ដូច្នេះក្នុងជំនួបសន្ទនាតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានថ្លែងអំណរគុណសម្តេច ដែលបានតបនឹងសំណើសុំជួបសន្ទនាតាមប្រព័ន្ធវីដេអូនាពេលនេះ ដែលជាកិច្ចប្រជុំដ៏មានសារៈសំខាន់ និងចូលរួមដល់កិច្ចសន្ទនាសន្តិភាពស្តីពីអ៊ុយក្រែន ។ សម្តេចតេជោ បានសំដែងនូវក្តីរីករាយដែលបានជួបឯកឧត្តមតាមប្រព័ន្ធវីដេអូ និង សម្ដែងនូវការរំលែកទុក្ខ សេចក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះសោកនាដកម្ម ការបំផ្លិចបំផ្លាញ ដែលបានកើតមានអស់រយៈពេលជាង២ឆ្នាំ កន្លងមកនេះ ។ សម្តេចបានលើកឡើងថា កម្ពុជាធ្លាប់ឆ្លងកាត់នូវសង្រ្គាមរ៉ាំរ៉ៃ ដូច្នេះកម្ពុជាបានយល់យ៉ាងច្បាស់ពីផលលំបាក និងទុក្ខវេទនាដែលប្រជាជនអ៊ុយក្រែនកំពុងទទួលរង។ សម្តេចបានរំលឹកពីការជួបតាមទូរស័ព្ទចំនួន ២ ដងជាមួយ ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្ស៊ែលឡិនស្គី ក៏ដូចជាជំនួបរវាងរដ្ឋមន្រ្តីការបរទេស និងជំនួបរវាងរដ្ឋមន្រ្តីការពារជាតិនៃប្រទេសយើងទាំងពីរផងដែរ ។ សម្តេចបានស្នើសុំ ឯកឧត្តម ប្រធានសភា ពាំនាំនូវការគោរព…

  • ធនាគារជាតិ នៃកម្ពុជា និងក្រសួងកិច្ចការនារី ចុះអនុស្សរណៈបន្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ៥ឆ្នាំបន្ថែមទៀត

    ធនាគារជាតិ នៃកម្ពុជា និងក្រសួងកិច្ចការនារី ចុះអនុស្សរណៈបន្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី ៥ឆ្នាំបន្ថែមទៀត

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី សម្រាប់រយៈពេល ៥ឆ្នាំបន្ថែមទៀត នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ប្រជាជន ជាពិសេស ស្រ្តី និងក្មេងស្រី នៅក្នុងប្រទេសកម្ពុជា ។ លោកជំទាកិត្តិបណ្ឌិត អ៊ឹងកន្ថាផាវី មានប្រសាសន៍ថា ក្នុងរយៈពេល ៥ឆ្នាំខាងមុខនេះ យើងនឹងបន្តនូវក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី តាមរយៈការបញ្ជ្រាបចំណេះដឹង ផ្នែកហិរញ្ញវត្ថុនិងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាច ផ្នែកសេដ្ឋកិច្ច និងការពង្រីកភាពជាដៃគូ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី។ លោកជំទាបន្តថា វិធានការគន្លឹះ និងលទ្ធផលរំពឹងទុក ក្នុងកិច្ចសហការនេះ មាន ៣ចំណុចសំខាន់ៗ៖ ១.ការលើកកម្ពស់ ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ដល់ស្រ្តីនៅតាមសហគមន៍ និងបណ្តាញរបស់ក្រសួងកិច្ចកា រនារី, ២.ការស្វែងរក មធ្យោបាយ ក្នុងការលើកកម្ពស់ការទទួលបានឥណទាន សម្រាប់សហគ្រិនស្រ្តី…

  • ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំសារព័ត៌មានចំនួន ៣០ស្ថាប័ន ទស្សនកិច្ច ក្រុងបូកគោ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍

    ក្លឹបអ្នកកាសែតកម្ពុជា ដឹកនាំសារព័ត៌មានចំនួន ៣០ស្ថាប័ន ទស្សនកិច្ច ក្រុងបូកគោ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍

    (ភ្នំពេញ)៖ ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័ន ចំនួន ៣០ បានធ្វើដំណើរទៅកាន់ទីក្រុង បូកគោ លើទឹកដីនៃភូមិភាគនិរតីនៃប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។ ការធ្វើដំណោះរមកទស្សនកិច្ចលើទឹកដីដែលសម្បូរសក្តានុពលធម្មជាតិក្នុងនេះរួមមានព្រៃភ្នំ សមុទ្រ និង សហគមន៍ទេសចរណ៍នេះដែ រធ្វើឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ។ ដំណើរទស្សនៈកិច្ចរបស់ក្រុមអ្នកសារព័ត៌មានទៅកាន់ទីក្រុងបូកគោ ខេត្តកំពតនេះមានរយៈពេលបីថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៨ ,២៩ ,៣០ ខែឧសភា ឆ្នាំ២០២៣។ លោក ពុយគា ប្រធានក្លឹបអ្នកកាសែតកម្ពុជាបានបញ្ជាក់ប្រាប់ថា៖ តំបន់ទេសចរណ៍នៅកម្ពុជា មានច្រើនណាស់ ហើយនៅចំពោះមុខនៃបម្រែបម្រួលអាកាសធាតុអាកាសធាតុក្តៅដែលកំពុងជួបប្រទះ ។ កម្ពុជាយើងក៏មានជម្រើសរកតំបន់ទេសចរណ៍ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់តំបន់៖ ទីមួយ ភូមិភាគឦសាននៃប្រទេសកម្ពុជានៅលើទឹកដីខេត្តមណ្ឌលគិរី។ ទីពីរ គីរីរម្យក្នុងខេត្តកំពង់ស្ពឺ។ ទីបី ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថាក្តៅ ត្រជាក់ និងធ្លាក់អ័ព។ អ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយដើម្បីផ្ដល់ជម្រើសឱ្យអ្នកទេសចរទាំងក្នុងស្រុកនិងអន្តរជាតិបានដឹង។ លោកថាកន្លងមក អ្នកទេសចរទាំងក្នុងប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដីនៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។ គួរបញ្ជាក់ថាភ្នំបូកគោមានចម្ងាយ១៥០គម ពីរាជធានីភ្នំពេញ មានកំពស់ ១,០០៧៥ ម៉ែត្រធៀបនឹងកម្រិតទឹកសមុទ្ទ ស្ថិតក្នុងទឹក ដីខេត្តកំពត…

  • អគ្គនាយកដ្ឋានពន្ធដាប្រាប់ថា ការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្ដើមពីថ្ងៃទី១ខែមិថុនា

    អគ្គនាយកដ្ឋានពន្ធដាប្រាប់ថា ការប្រមូលពន្ធលើមធ្យោបាយ ដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្ដើមពីថ្ងៃទី១ខែមិថុនា

    ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ អគ្គនាយក ដ្ឋានពន្ធដាជូនដំណឹងពីការប្រមូលពន្ធលើ​មធ្យោបាយដឹក ជញ្ជូន សម្រាប់ឆ្នាំ២០២៤ ដែលនឹង​ត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។សូមជូនខ្លឹមសារសេចក្តីជូនដំណឹង៖

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានស្ថាបនិក សភាពាណិជ្ជ​កម្មត្រកូលលីន ពិភពលោក ដើម្បីកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានស្ថាបនិក សភាពាណិជ្ជ​កម្មត្រកូលលីន ពិភពលោក ដើម្បីកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានស្ថាបនិក សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ រសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីកៀរគរធុរជនឱ្យមកវិនិយោគនៅកម្ពុជា កាន់តែច្រើន ។ សូមជំជម្រាបថា សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក (WLCC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 នៅប្រទេសសិង្ហបុរី ក្រោមគំនិតផ្តួចផ្តើមរបស់លោក Tan Sri Dato Lim Soon Peng ជាប្រធានស្ថាបនិក ជាមួយសហស្ថាបនិកកិត្តិយស ០៦រូបផ្សេងទៀតដោយក្នុងនោះក៏មានជនជាតិខ្មែរម្នាក់ដែរ ។ សភាពាណិជ្ជកម្មត្រកូលលីន ពិភពលោក មានការិយាល័យនៅ សិង្ហបុរី ម៉ាឡេស៊ី មីយ៉ាន់ម៉ា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី កម្ពុជា ប៉ាពួញូហ្គីណេ…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨១៧

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨១៧

    (បាត់ដំបង)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋាន វរៈសេនានគរបាលការពារព្រំដែនគោក លេខ ៨១៧ ស្ថិតនៅ ស្រុកសំពៅលូន ក្នុងដំណើរទស្សនកិច្ចស្តីពីការពិនិត្យវឌ្ឍនភាព នៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនឆ្លងដែនខុសច្បាប់ នៅខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត និងថ្នាក់ដឹកនាំកងកម្លាំងចម្រុះ ដែលប្រចាំការតាមបណ្ដាច្រកទ្វារ និងកម្លាំងការពារព្រំដែន ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលរដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធសម្រេចបាន ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ និងដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកាន់រដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធ ដោយផ្ដោតលើមុខព្រួញ២ គឺការពង្រឹងការងារក្នុងសមត្ថកិច្ចផ្ទៃក្នុងខេត្ត និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា។ ក្នុងក្របខណ្ឌផ្ទៃក្នុងខេត្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកម្លាំង…

  • លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសលើកទី៤ ឆ្លុះបញ្ចាំងជោគជ័យ នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ (Video Inside)

    លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសលើកទី៤ ឆ្លុះបញ្ចាំងជោគជ័យ នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំ (Video Inside)

    ដំណើរការបោះឆ្នោតឆ្នោតជ្រើសរើសក្រុមប្រឹក្សាទូទាំងប្រទេសអាណត្តិទី៤ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ។ លទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាទូទាំងប្រទេសនេះ បានឆ្លុះបញ្ចាំងជោគជ័យ នៃដំណើរការលទ្ធិប្រជាធិបតេយ្យដ៏រឹងមាំនៅកម្ពុជា។ សូមទស្សនាអត្ថបទវិចារណកថារបស់អប្សរាណិត

  • មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀន

    មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ធ្វើតេស្តរកសារធាតុញៀន

    បន្ទាយមានជ័យ៖កាលពីថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ ថ្នាក់​ដឹកនាំ មន្រ្តីរាជការនៃមន្ទីរធនធានទឹក និងឧតុនិយម បាន​ធ្វើតេស្ត​រកសារធាតុញៀននិងបានបញ្ចប់ដោយជោគជ័យ​ពុំមានវិជ្ជមានឡើយ។ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត​បន្ទាយមានជ័យបានលើកឡើងថា​ការធ្វើតេស្តរកសារធាតុ​ញៀន ជាការអនុវត្តកាតព្វកិច្ច និងឆ្លើយតបការណែនាំរបស់​អភិបាលនៃគណៈអភិបាលខេត្ត ពិសេសអនុវត្តនូវអនុសាសន៍ ប្រមុខ រាជរដ្ឋា​ភិបាលកម្ពុជាដែលតម្រូវឱ្យធ្វើតេស្តរក​សាធាតុ​ញៀនដោយផ្ដើមចេញមុនគេពីថ្នាក់ដឹកនាំ មន្ត្រីរាជការ​និងកង​កម្លាំង នៅទូទាំង​ប្រទេស។លោកវរសេនីយ៍ទោ សំ រាត្រី នាយរងការិយាល័យប្រឆាំង​គ្រឿងញៀនខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថាថ្នាក់ដឹកនាំ មន្រ្តីរាជ​ការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃមន្ទីរធនធាន​ទឹកចំនួន៤៧នាក់ក្នុង​នោះស្ត្រីចំនួន ៩នាក់ហើយបានឆ្លង​កាត់ការធ្វើតេស្ត។ ជាលទ្ធផលបានបង្ហាញថាអវិជ្ជមាន​គ្រប់ៗគ្នា៕ដោយ៖ គៀន ច័ន្ទហ៊ីន

  • សាខាកាកបាទក្រហមខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់មន្រ្តីមន្ទីរចំនួន១៥

    សាខាកាកបាទក្រហមខេត្តកំពង់ធំ បើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមដល់មន្រ្តីមន្ទីរចំនួន១៥

    កំពង់ធំ៖សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី២៧ ខែឧសភាបានបើកវគ្គបណ្តុះបណ្តាលវិជ្ជា​សង្រ្គោះ​បឋម ជូនដល់មន្រ្តីមកពីមន្ទីរចំនួន១៥​ក្នុងខេត្ត ក្រោមអធិបតី​ភាព​លោកស្រី លំ គន្ធារី អនុប្រធានអចិន្រ្តៃយគណៈកម្មាធិការ​សាខាកាក​បាទក្រហម​កម្ពុជា​ខេត្តកំពង់ធំ លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត ។វគ្គបណ្ដុះ​បណ្ដាលពេញមួយថ្ងៃនេះមាន​សិក្ខាកាម​ចំនួន៣០នាក់ (ស្រី៩នាក់) ។  លោក កែវ ផល នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត​បានលើកឡើងថា វិជ្ជាសង្គ្រោះបឋមជាការ ជួយសង្គ្រោះជីវិត ការកាត់បន្ថយ​ភាពធ្ងន់ធ្ងរនៃរបួសស្នាម និងជួយសម្រួល​ការឈឺចាប់ របស់ជនរងគ្រោះមុននឹងបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យ ។ វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមមានមេរៀនសំខាន់ដូចជា វិបត្តិផ្លូវដង្ហើម ការបាត់បង់ស្មារតី មានដង្ហើម និងគ្មានដង្ហើម ការស្លាក់ ការហូរឈាម ការបាក់ឆ្អឹង របួស និងការបញ្ជូន​ជនរងគ្រោះទៅមន្ទីរពេទ្យ។ លោកស្រី លំ គន្ធារី បានបង្ហាញពីគោលបំណងក្នុងការបើក​វគ្គបណ្តុះបណ្តាលនេះ​ ថាជាការយកចិត្ត​ទុកដាក់​ចំពោះ​សុខភាព​​របស់​ប្រជាជន ក្រុមគ្រួសារជនរងគ្រោះ អ្នកជំងឺកន្លែង​ការងារ សហគមន៍ដែលតែងតែជួបប្រទះជាញឹកញាប់ ក្នុង​ជីវភាព​រស់នៅ។ សង្គ្រោះបឋមផ្តល់ និងបង្រៀននូវចំណេះ​ដឹងចាំបាច់ជំនាញ និងឥរិយាបថ ដើម្បីយកទៅប្រើប្រាស់ឱ្យ​សមស្របទៅ​នឹងធនធាន​ក្នុងសហគមន៍។ សង្គ្រោះបឋម គឺលើកកម្ពស់ការយល់ដឹង ស្តីពីវិជ្ជាសង្រ្គោះបឋម  និងផ្សព្វ​ផ្សាយ​​ឱ្យបានទូលំទូលាយ​ទៅតាម​យុទ្ធសាស្រ្ត​២០២១-​២០៣០ របស់កាកបាទក្រហមកម្ពុជា គោលដៅមួយ​គ្រួសារ​មានអ្នកចេះវិជ្ជា​សង្រ្គោះបឋមមួយនាក់៕       ដោយ៖…