-
ប្រធាន គ.ជ.ប ចុះត្រួតពិនិត្យការិយាល័យបោះឆ្នោតមុនមួយថ្ងៃ នៃថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នៅការិយាល័យចំនួន២ ក្នុងខេត្តកណ្តាល

(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ពោលគឺមួយថ្ងៃមុនថ្ងៃបោះឆ្នោត លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អមដំណើរដោយថ្នាក់ដឹកនាំ គ.ជ.ប បានចុះត្រួតពិនិត្យការិយាល័យបោះឆ្នោតចំនួន ២ ក្នុងខេត្តកណ្តាល ដែលរួមមាន៖ ការិយាល័យបោះឆ្នោតលេខ ០០០១ ដែលស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្រុកកណ្តាល ស្ទឹង និងការិយាល័យបោះឆ្នោតលេខ ០០១០ ដែលស្ថិតនៅក្នុងវិទ្យាល័យ ហ៊ុន សែន ស្អាង។ នៅក្នុងឱកាសនោះប្រធាន គ.ជ.ប បានមានប្រសាសន៍ថា ការិយាល័យបោះឆ្នោតទាំងអស់នៅទូទាំងប្រទេសបានត្រៀមរួចរាល់ ដើម្បីបម្រើឱ្យការបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ។ លោក ប្រាជ្ញ ចន្ទ បានកត់សម្គាល់ឃើញថា រហូតមកដល់ពេលនេះ ដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាស សន្តិសុខ សុវត្ថិភាព និងមានរបៀបរៀបរយល្អ។ យោងតាមបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ ខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន…
-
សម្ដេចធិបតី៖ មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រី កម្ពុជា បានណែនាំដល់មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា អ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០រៀលប៉ុណ្ណោះ ក្នុង១ខែ នោះនឹងទទួលបានការថែទាំសុខភាពពេញ ២៤ម៉ោង លើ២៤ម៉ោង នៅគ្រប់មន្ទីរពេទ្យ ដែលជាដៃគូ ប.ស.ស. ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផងដែរ។ ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទីស្នាក់ការ ប.ស.ស. ដែលនៅជិតលោកអ្នកទូទាំងប្រទេស ឬទំនាក់ទំនងទៅកាន់លេខ ១២៨៦ ៕ ដោយ ៖ វណ្ណលុក
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងថា គណៈកម្មាធិការអាហារូបករណ៍សិស្ស និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ឱកាសអាហារូបករណ៍ដល់សិស្សនិសិ្សត ឱ្យទទួលបានលទ្ធភាពបន្តការសិក្សាទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងគាំទ្រដល់ការអនុវត្តយុទ្ធ របស់រាជរដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាសដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី របស់គណៈកម្មាធិការអាហារូបករណ៍សិស្សនិស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន ធនាគារ ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំជូនដល់ សម្តេចតេជោ និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ក៏ដូចជា សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ផ្ទាល់ សម្រាប់បែងចែកទៅដល់សិស្ស-និស្សិតក្រីក្រ ឱ្យទទួលបានការអប់រំចំណេះដឹង និងឱកាសបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់ទៅមុខទៀត នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ ។ លោកជំទាវបណ្ឌិត…
-
សហគ្រិនខ្មែរសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម

ភ្នំពេញ កម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៖ សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាប្រកបឱ្យមានភាពរស់រវើក បានដាក់សម្ពោធគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីថ្មីមួយស្ដីពីការបណ្ដុះបណ្ដាលសហគ្រិនភាព និងអភិវឌ្ឍអាជីវកម្មដ៏អស្ចារ្យ។ គម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ក៏ដូចជាផ្ដល់ជំនាញ ចំណេះដឹង និងការគាំទ្រចាំបាច់ ដល់សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងអ្នកជំនាញផ្នែកអាជីវកម្ម ដើម្បីកសាងសហគ្រាសដែលរីកចម្រើន និងប្រកបដោយនិរន្តរភាព។ តាមរយៈវគ្គបណ្ដុះបណ្ដាលទៅលើផ្នែកសំខាន់ៗដូចជា ការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម នឹងជួយផ្ដល់ជាកញ្ចប់មេរៀនដ៏រឹងមាំមួយ ទៅដល់អ្នកចូលរួម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងបរិបទអាជីវកម្មទំនើប។ កម្មវិធីសិក្សានៃគម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានរចនាឡើងដើម្បីដោះស្រាយតម្រូវការចម្រុះ ដែលសហគ្រិន និងអ្នកជំនាញផ្នែកអាជីវកម្មជួបប្រទះ។ មេរៀនសំខាន់ៗក្នុងគម្រោងមួយនេះមានដូចជា៖(១) ការវាយតម្លៃសមត្ថភាពនិងគម្លាតជំនាញរបស់អ្នកចូលរួម ដើម្បីកំណត់ភាពខ្លាំង និងចំណុចដែលត្រូវការអភិវឌ្ឍបន្ថែម(២) វគ្គបណ្ដុះបណ្ដាលស្ដីពីការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម(៣) វគ្គបង្វឹកទាំងក្នុងក្រុម និងមួយទល់មួយ ដើម្បីផ្ដល់មតិស្ថាបនា និងការគាំទ្រ រួមទាំងជំរុញកិច្ចសហការ និងការរៀនសូត្រពីអ្នកចូលរួមដទៃ(៤) ថ្នាក់…
-
សម្ដេចអធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ឧសភា ឆ្នាំ២០២៤ ។ ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់កិច្ចប្រជុំប្រចាំឆមាសនេះ ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការរដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ បានឱ្យដឹងថា ប្រតិភូគណបក្សទាំង២៩ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ បានសម្តែងឆន្ទៈគាំទ្រទាំងស្រុង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ប្រតិភូគណបក្ស ក៏បានបង្ហាញការគាំទ្រ ចំពោះប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជំរុញឱ្យរាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ ឱ្យបានឆាប់ផងដែរ។ ឯកឧត្តម ឈឹម ផលវរុណ បានបន្តថា ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងនូវទម្រង់នៃកញ្ចប់ថវិកា ដើម្បីយកទៅទ្រទ្រង់នូវគម្រោងព្រែកជីកហ្វូណនតេជោ គឺធ្វើឡើងក្នុងទម្រង់ BOT។ ប៉ុន្តែមិនមែនពឹងផ្អែកទាំងស្រុង ទៅលើកញ្ចប់ទុនថវិការបស់ក្រុមហ៊ុនបរទេសនោះទេ គឺមានកញ្ចប់ទុនថវិការបស់ក្រុមហ៊ុនឯកជនខ្មែរ ចំនួន៥១ភាគរយ នៃចំនួនទុនសរុប…
-
កម្ពុជានឹងនាំយកសត្វខ្លាធំចំនួនបួនក្បាលពីប្រទេសឥណ្ឌា នៅចុងឆ្នាំនេះ

ភ្នំពេញ៖ កញ្ញាបណ្ឌិត ស៊ូ វណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា សត្វខ្លាធំមកពីប្រទេសឥណ្ឌា ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ មានឈ្មោលចំនួនមួយ ក្បាល និងញីចំនួនបីក្បាល ។បើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួនបួនក្បាល ដែលនឹងមកដល់នៅពេលឆាប់ៗខាងមុខ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។ សត្វខ្លាធំទាំងបួនក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ សត្វខ្លាធំដែលគ្រោងលែង ក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេ សដូចជាការបំពាក់វិទ្យុទាក់ទង លើសត្វខ្លា ការតាមដានដំណើរសត្វខ្លា ពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន ត្រូវគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។ សូមជម្រាបថា គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ ជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកាឆ្នាំ២០២២…
-
ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួនប្រាំនៅស្រុកចំនួនបីនៅខេត្តស្វាយរៀង មានទីស្នាក់ការថ្មី

ស្វាយរៀង៖ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំនួនប្រាំស្ថិតនៅស្រុកស្វាយជ្រំ ស្រុកកំពង់រោទិ៍ និងស្រុករំដួល ត្រូវបានសម្ពោធឱ្យប្រើប្រាស់ដំណាលគ្នាក្នុងពេលតែមួយ ខណៈពិធីជានិមិត្តរូបប្រារព្ធនៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំធ្លក ស្រុកស្វាយជ្រំ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ក្រោមវត្តមានឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាតំណាង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ អគារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងប្រាំនេះជាអំណោយរបស់ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលមានតម្លៃ ៧៥.០០០ដុល្លារអាមេរិក។ អគារទាំងប្រាំមាន៖ ប៉ុស្តិ៍រដ្ឋបាលធ្លក, ប៉ុស្តិ៍រដ្ឋបាលឈើទាល, ប៉ុស្តិ៍រដ្ឋបាលគ្រួសនៅស្រុកស្វាយជ្រំ , ប៉ុស្តិ៍រដ្ឋបាលព្រះពន្លា នៅស្រុកកំពង់រោទិ៍ និងប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់ ស្រុករំដួល។ជាមួយនឹងការសម្ពោធអគារថ្មីសន្លាង ក្នុងនាមនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឌី វិជ្ជា បាននាំយកអំណោយជាសម្ភារៈកុំព្យូរទ័រលើតុមួយគ្រឿង និងម៉ាស៊ីនព្រីនធ័រមួយគ្រឿងផ្តល់ជូនប៉ុស្តិ៍រដ្ឋបាលនីមួយៗ។ ឯកឧត្តមប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បញ្ជាក់ថា អំណោយដ៏ថ្លៃថ្លានេះចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់ប្រសិទ្ធភាព និង គុណភាពនៃការផ្ដល់សេវាសាធារណៈ និងសេវាសន្តិសុខ ដែលជាមុំដ៏សំខាន់មួយមានកំណត់ នៅក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី…
-
ភរិយាអភិបាលខេត្តពោធិ៍សាត់ អញ្ជើញចូលរួមពិធីបុណ្យវិសាខបូជានៅវត្តកែវវិជ័យ

ពោធិ៍សាត់៖កាលពីថ្ងៃពុធ១៥កើតខែពិសាខត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ដែលជាថ្ងៃប្រារព្ធពិធីបុណ្យវិសាខបូជា លោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ជាភរិយាឯកឧត្តមអភិបាលខេត្តពោធិសាត់និងសហការី បានអញ្ជើញចូលរួមពិធីបុណ្យវិសាខបូជា ដែលប្រារព្ធធ្វើនៅវត្តកែវវិជ័យ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ នៅថ្ងៃបុណ្យវិសាខបូជានេះដែររដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំក្បួនដ៏ធំមួយក្នុងទីរួមខេត្តដោយមានការនិមន្ត ការចូលរួមពីលោកតា លោកយាយ ពុទ្ធសាសនិក យុវជន យុវនារី យ៉ាងច្រើនកុះករក្បួនដង្ហែចែកចេញជាផែនទី១.ផែនព្រះអង្គប្រសូត្រ(ឧទ្យានលុម្ពិនី)ដែលមានព្រះមេគណខេត្តនិងថ្នាក់ដឹកនាំ, ទី២.ជាផែនត្រាស់ដឹង(ពុទ្ធគយា) ដែលអមដង្ហែដោយមន្ទីរ អង្គភាពចម្រុះ និងទី៣ ជាផែនព្រះអង្គបរិនិព្វាន(នគរកុសិនារា) ហែហមពីក្រោយដោយសិស្ស និស្សិត និងយុវជនជាដើម។ ក្បួនដង្ហែមានរថយន្ដហង្ស រថយន្ដមន្ត្រីរាជការ ម៉ូតូកង់បី គោយន្ដ និងម៉ូតូជាច្រើនគ្រឿងទៀត ដោយធ្វើដំណើរចេញវត្តកែវវិជ័យតាមមាត់ស្ទឹង ឆ្ពោះទៅកាន់បុរីវប្បធម៌កោះសំពៅមាស ដង្ហែជុំវិញទីប្រជុំជនខេត្ត រួចហើយទើបត្រឡប់មកកាន់វត្តកែវវិជ័យវិញ ។ សូមជម្រាបថា បុណ្យវិសាខបូជាប្រារព្ធធ្វើឡើង ដើម្បីរំលឹកនឹកដល់អភិលក្ខិតសម័យទាំងបីគឺ៖ ១.ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់ប្រសូត្រចាកចេញពីព្រះឧទ្ទរព្រះមាតា ។ ២.ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និង៣.ព្រះសម្មាសម្ពុទ្ធបរមគ្រូ ទ្រង់រម្លត់ក្ខន្ធចូលកាន់ព្រះបរិនិព្វាន៕ដោយ៖ចេង ពុំ
-
ករណីកាប់ទន្រ្ទានដីរដ្ឋដោយខុសច្បាប់បន្តឃាត់ខ្លួនមេខ្លោងបួននាក់បន្ថែម

ស្ទឹងត្រែង៖មេខ្លោងចំនួនបួននាក់ត្រូវបានឃាត់ខ្លួន ព្រោះពាក់ព័ន្ធនឹងការបំផុសឱ្យប្រជាពលរដ្ឋឱ្យចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅចំណុចភូមិសាស្រ្តក្រឡាពុះ នៃស្រុកសេសាន ។ការឃាត់ខ្លួនបានធ្វើឡើងក្នុងប្រតិបត្តិការពិសេសដែលដឹកនាំដោយឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ក្រុមការងារអន្តរាគមន៍ពិសេសរបស់ខុទ្ទកាល័យសម្ដេចធិបតីនិងកម្លាំងចម្រុះនៃរដ្ឋបាលខេត្តស្ទឹងត្រែង។ ក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២២ ខែឧសភានៅឯសាលាខេត្តស្ទឹងត្រែងឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា គ្មានការលើកលែងនោះទេសម្រាប់ជនណាដែលជាមេខ្លោងក្នុងការបំផុសបំផុលឱ្យមានការចូលទៅទន្ទ្រានដីព្រៃរបស់រដ្ឋ និងមិនអនុញ្ញាតឱ្យមានវប្បធម៌អន្តរាគមន៍ដែរ។ បើតាមការបង្ហាញនៅក្នុងសន្និសីទកាសែតជនដែលត្រូវបានឃាត់ខ្លួនបន្ថែមទៀត ក្នុងនោះមានឈ្មោះ លេះ សារី មកពីខេត្តកំពង់ចាម ជាមេខ្លោងក្នុងការរៀបចំកៀរគរ និងប្រមូលថវិកាពីប្រជាពលរដ្ឋផងដែរ ដើម្បីឱ្យចូលទៅទន្ទ្រានព្រៃនិងចាប់ដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលកាលពីថ្ងៃទី២ ខែឧសភា កន្លងទៅបានបញ្ជាក់ថា ក្នុងប្រតិបត្តិការពីថ្ងៃទី៦ ដល់ថ្ងៃទី២៩ ខែមេសា មេខ្លោងនិងបក្ខពួកពាក់ព័ន្ធនឹងការកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋដោយខុសច្បាប់ចំនួន១០នាក់ត្រូវបានចាប់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការជឿជាក់លើជនណា ដែលអះអាងថាមានការចែកដីធ្លីនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង ដែលពុំមាននៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ឬក៏ពុំមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ និងអភិបាលស្រុក ។បើមានបងប្អូនណា ដែលមានការពាក់ព័ន្ធ នឹងមេខ្លោងខាងលើនេះ សុំឱ្យបញ្ឈប់ជាបន្ទាន់ និងអនុញ្ញាតឱ្យដាក់ពាក្យបណ្តឹងមកក្រុមការងាររបស់ឯកឧត្តមបាន ដើម្បីទាមទារនូវការខាតបង់ ដោយក្រុមការងារនៅរង់ចាំទទួលដោះស្រាយជូនគ្រប់ពេលវេលា ៕ដោយ៖ដេង ម៉ាវិន
-
អភិបាលខេត្តកំពតប្រាប់ពលរដ្ឋឱ្យអនុវត្តបីចំណុចដើម្បីពន្លឿនការវាស់វែង និងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

កំពត ÷ ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ ការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានប្រាប់ដល់ម្ចាស់ក្បាលដីទាំងអស់ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តបីចំណុចសំខាន់ៗ។ទី១. ត្រូវរៀបចំនូវឯកសារនៃការកសាងបណ្ណ ,ឯកសារដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់មន្ត្រីជំនាញ, ទី២. ម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងទី៣. ម្ចាស់ដីទាំងអស់ជៀសឱ្យផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លី។ យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូនាពេលនេះមានចំនួន ១១ភូមិ ។ក្នុងនោះឃុំថ្មីមានចំនួនប្រាំមួយភូមិ ,ឃុំព្រៃថ្នងមានប្រាំភូមិ។ឃុំទាំងពីរមានផ្ទៃដីសរុប ១២.០៨១ហិកតា មានក្បាលដីសរុបប្រមាណ ២០.៨៤៦ក្បាលដី ស្មើនឹង ១០.២១២គ្រួសារ ៕អត្ថបទនិងរូបភាព៖ សិលា សារិន