Category: ព័ត៌មានជាតិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសមាគមសិល្បករ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសមាគមសិល្បករ

    ផ្សាយបន្តផ្ទាល់ ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយសមាគមសិល្បករ និង ពិសាភោជនាអាហារសាមគ្គី នៅជ្រោយចង្វារ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ។

  • រដ្ឋលេខាធិការក្រសួងការបរទេសពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា

    រដ្ឋលេខាធិការក្រសួងការបរទេសពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា

    ភ្នំពេញៈ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Andrew Herrup ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្កែផ្ការវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអាស៊ាន ។ជំនួបបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ក្នុងកិច្ចពិភាក្សាឯកឧត្តម ជុំ សុន្ទរី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងកម្រិតខ្ពស់ ,ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ,ការកើនឡើងនូវវត្តមានរបស់ក្រុមហ៊ុនអាមេរិកនានានៅកម្ពុជា ,កិច្ចសហប្រតិបត្តិការដ៏ល្អលើវិស័យវប្បធម៌និងវត្ថុបុរាណ ,កិច្ចសហប្រតិបត្តិការលើការស្វែងរកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួន (POW/MIA) ដែលកម្ពុជាត្រូវបានចាត់ទុកថាជា “ដៃគូដ៏ល្អបំផុត” និងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យសុខាភិបាល អប់រំ មាតុភូមិនិវត្តន៍ និងទេសចរណ៍។ ឯកឧត្តមបានបង្ហាញពីសុទិដ្ឋិនិយមចំពោះការរីកចម្រើនបន្តទៅទៀតនៅក្នុងទំនាក់ទំនងទ្វេភាគី។កិច្ចពិភាក្សានេះ ក៏បានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ានផងដែរ ខណៈដែលកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកសម្រាប់រយៈពេលបីឆ្នាំពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៧ នៅខែកក្កដាខាងមុខ៕ ដោយៈសួង ពិសិដ្ឋ

  • សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា

    សម្ដេចធិបតី៖ វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា និងទេសចរណ៍នៅកម្ពុជា

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។ លោក ម៉ានី ប៉ាគីអាវ បានគោរពជម្រាបជូនសម្តេចធិបតី ថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។ ជាមួយគ្នានេះ លោក ម៉ានី ប៉ាគីអាវក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និង កាត់ខ្សែបូឆ្លងផ្លូវបេតុង៧ខ្សែក្នុងមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនៅកម្ពុជានៅគីរីរម្យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និង កាត់ខ្សែបូឆ្លងផ្លូវបេតុង៧ខ្សែក្នុងមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនៅកម្ពុជានៅគីរីរម្យ

    ផ្សាយបន្តផ្ទាល់ ៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និង កាត់ខ្សែបូឆ្លងផ្លូវបេតុង៧ខ្សែក្នុងមជ្ឈមមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនៅកម្ពុជានៅគីរីរម្យ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤

  • មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានអំពាវនាវដល់អ្នកសារព័ត៌មានសូមចូលរួមផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន

    មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានអំពាវនាវដល់អ្នកសារព័ត៌មានសូមចូលរួមផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន

    កំពង់ឆ្នាំង៖មានកិច្ចប្រជុំពិភាក្សា ការចែករំលែកបទពិសោធន៍​មូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មានបែបសន្តិភាព​បាន​ប្រារព្ធ​នៅ​មន្ទីរ​ព័ត៌មានខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកសារព័ត៌មាន និងមន្ត្រី​មន្ទីរ​ព័ត៌មានខេត្តប្រមាណ១០០នាក់ចូលរួម។ ក្នុងឱកាសនេះឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការ​ក្រសួងព័ត៌មានលើកឡើងពីសមិទ្ធផលរយៈពេលប្រាំបួនខែរបស់រាជរដ្ឋាភិបាល ។លោកក៏បានគូសបញ្ជាក់អំពីតួនាទី​របស់​អ្នកសារព័ត៌មាននិងសំណូមពរដល់អ្នកសារព័ត៌មានទាំងដែលបំពេញការងារនៅខេត្តកំពង់ឆ្នាំងទាំងមូលសូមគោរព​ឱ្យបាន​នូវក្រមសីលធម៌វិជ្ជាជីវៈ ។ពិសេសសូមចូលរួម​ផ្សព្វផ្សាយអប់រំ​ប្រឆាំងគ្រឿងញៀន និងការអនុវត្តភូមិ ឃុំមានសុវត្ថិភាព។ លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង​លើកឡើងថា សំណូមពរដល់​អ្នកសារព័ត៌មានកាត់បន្ថយ​ការចុះផ្សាយ​ព័ត៌មានបែបហិង្សា ញុះញង់ បញ្ឆេះកំហឹង ។ពិសេសបន្តចូលរួមអនុវត្តការផ្តល់ព័ត៌មាន ទាំងខ្លឹមសារអត្ថបទ​និងរូបភាព បែប សន្តិភាព អហិង្សា ក្នុងស្មារតីធ្វើឱ្យសង្គមជាតិ​កាន់តែទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។ ចំណែក​លោកស្រី ស្រី សុធាវី នាយិកាអង្គការ ក្រុមការងារដើ​ម្បីដោះស្រាយទំនាស់ (ក.ជ.ទ) ថ្លែងថា កិច្ចពិភាក្សាដែលបាន​រៀបចំឡើងនៅពេលនេះមិនត្រឹមតែអាចពង្រឹងការអនុវត្តការងារ ប្រព័ន្ធផ្សព្វផ្សាយវិស័យព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​ផ្តល់ឱកាស ដល់មន្ត្រីផ្សព្វផ្សាយនៃមន្ទីរព័ត៌មាន អ្នកសារព័ត៌​មាន បានយល់ដឹងបន្ថែមទៀតពី វិជ្ជាជីវៈ ក្រមសីលធម៌ និង​សេរីភាព​សារព័ត៌មាន ព្រមទាំងទទួលបានបទពិសោធន៍ និងបានពិភាក្សាគ្នាពីបញ្ហាប្រឈមនានាក្នុងពេលបំពេញការងារ របស់អ្នកសារព័ត៌​មាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ។ តាមរយៈកិច្ចពិភាក្សាក៏បានអំពាវនាវដល់អ្នកសារព័ត៌មានសូមចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបច្ចុប្បន្នកំពុងតែកើតមានឡើងជាច្រើនលើបណ្ដាញសង្គមផងដែរ ៕ដោយ៖សុខ គឹមសៀន

  • សាកលវិទ្យាល័យចំនួន១៧សហការជាមួយវិស័យឯកជន បណ្ដុះអ្នកដឹកនាំសហគ្រិនជំនាន់ថ្មី តាមរយៈកម្មវិធី SmartStart ULP

    សាកលវិទ្យាល័យចំនួន១៧សហការជាមួយវិស័យឯកជន បណ្ដុះអ្នកដឹកនាំសហគ្រិនជំនាន់ថ្មី តាមរយៈកម្មវិធី SmartStart ULP

    ភ្នំពេញ៖ សាកលវិទ្យាល័យចំនួន១៧ និងក្រុមហ៊ុន Smart Axiata ព្រមទាំង Impact Hub Phnom Penh (IHPP) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានចុះអនុស្សរណៈនៃការយោគយល់ សម្រាប់កម្មវិធី SmartStart Unipreneur Learning Platform (ULP) ដើម្បីបន្តវគ្គបណ្ដុះបណ្ដាលសហគ្រិនភាពតាមឌីជីថល និងភាពជាអ្នកដឹកនាំនៅកម្ពុជា ដល់ សិស្ស-និស្សិតនៅតាមបណ្តាសាកលវិទ្យាល័យជាដៃគូ ឱ្យទទួលបាននូវការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពបន្ថែមពីលើមុខជំនាញដែលកំពុងសិក្សា។ ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សិស្ស-និស្សិតនៅតាមបណ្តាសាកលវិទ្យាល័យជាដៃគូ នឹងទទួលបានការបណ្ដុះបណ្ដាលផ្នែកសហគ្រិនភាពបន្ថែមពីលើមុខជំនាញដែលកំពុងសិក្សា តាមរយៈការប្រើប្រាស់វិធីសាស្រ្តសិក្សាតាមបែបចម្រុះ និងការអនុវត្តគម្រោងផ្ទាល់ ជាពិសេសការបណ្តុះគំនិតអាជីវកម្មថ្មីៗ ឆ្លើយតបនឹងតម្រូវការផ្នែកបច្ចេកវិទ្យា សហគ្រិនភាព និងនវានុវត្តន៍។ ជាមួយគ្នានេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីលើកកម្ពស់សហគ្រិនភាព និងបានថ្លែងថា ការសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល និងភាពជាអ្នកដឹកនាំ មានសារៈសំខាន់ខ្លាំងណាស់ ដោយពួកគាត់អាចរៀនពីរបៀបបង្កើតឌីជីថល ដើម្បីឆ្លើយតបទៅនឹងអាជីវកម្មគំរូថ្មីៗ ក៏ដូចជាសម្រាប់អ្នកដែលទើបចាប់ផ្តើមអាជីវកម្មថ្មី។…

  • រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនដល់អ្នកពាក់ព័ន្ធ​អនុវត្ត​

    រដ្ឋបាលខេត្តពោធិ៍សាត់ផ្សព្វផ្សាយច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនដល់អ្នកពាក់ព័ន្ធ​អនុវត្ត​

    ពោធិ៍សាត់៖រដ្ឋបាលខេត្ត សហការជាមួយស្នងការដ្ឋាន​នគរ​បាល​ខេត្ត បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់​ស្ដីពីអត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណ​កម្ម ជូន​ដល់​មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីឱ្យ​ការអនុវត្តច្បាប់កាន់តែមាន​ប្រសិទ្ធភាព​ ។សិក្ខាសាលាបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តពោធិ៍សាត់ កាល​ព្រឹកថ្ងៃទី​២៩​ខែឧសភា ឆ្នាំ២០២៤។ លោក ហៀម ឃួន អភិបាលរងតំណាងឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង​អត្ត​សញ្ញាណកម្មមានសារៈសំខាន់សម្រាប់អ្នកអនុវត្ត។ពិសេស​ចំពោះប្រតិបត្តិករនៅថ្នាក់ក្រោមជាតិ។ លោកបន្តថា ជាកត់​សម្គាល់​​កន្លងមកប្រជាពលរដ្ឋមួយចំនួនជួបបញ្ហាលើ​កំហុស​ទិន្នន័យអត្តសញ្ញាណរបស់ខ្លួន នៅក្នុងគល់បញ្ជីអត្រានុ​កូល​ដ្ឋាន និងសំបុត្រ​អត្រានុកូលដ្ឋាន ជាមួយឯកសារអត្តសញ្ញាណ​ដទៃទៀត។ ទន្ទឹមនឹងនេះប្រជាពលរដ្ឋខ្លះ បានចុះបញ្ជីអត្រា​នុកូលដ្ឋាន​ប្រភេទតែ​មួយ​​លើសពីមួយដង ដែលជាហេតុធ្វើឱ្យ​គាត់ជួបការលំបាក ក្នុងការស្នើសុំសេវាផ្សេងៗ។ លោកអភិបាលរងខេត្តបន្តថា ដោយយល់ឃើញពីសារៈ​ប្រយោជន៍ និងសេចក្ដីត្រូវការជាបន្ទាន់នៃអត្រានុកូល​ដ្ឋាន ទើប​រាជរដ្ឋា​ភិបាលបានដាក់ចេញនូវអនុក្រឹត្យ និងលិខិត​បទដ្ឋានគតិយុត្តជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ប្រជា​ពលរដ្ឋ​ឱ្យទទួលបាន​សេវាកែ​តម្រូវទិន្នន័យ ក្នុងបញ្ជីអត្រា​នុកូលដ្ឋាន ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួង​មហាផ្ទៃ។ ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សារ៉ា អគ្គនាយករងតំណាង​ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួង​មហាផ្ទៃ បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមផ្ដោត​ការ​យកចិត្តទុកដាក់ ស្ដាប់នូវបទបង្ហាញ អំពីខ្លឹមសារ​សំខាន់ៗ​ដែល​គ្រូឧទ្ទេស​បង្ហាញជូន ព្រមទាំងលើកជាសំណួរនិង​ចម្ងល់​ផ្សេងៗឱ្យបានផុលផុស ដើម្បីឱ្យសិក្ខាសាលាទទួលបាន​លទ្ធផល​ល្អដូចការគ្រោងទុក ជាមូលដ្ឋានសម្រាប់យក​ទៅ​អនុវត្តក្នុងការចុះបញ្ជីអត្តសញ្ញាណកម្មផ្សេងៗ  ក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន ស្របតាមច្បាប់ថ្មី៕ដោយ៖ចេង…

  • លើកទឹកចិត្ត និងផ្ដល់ឱកាសដល់ស្ត្រីក្នុងវិស័យទេសចរណ៍

    លើកទឹកចិត្ត និងផ្ដល់ឱកាសដល់ស្ត្រីក្នុងវិស័យទេសចរណ៍

    បន្ទាយមានជ័យ៖សិក្ខាសាលាលើកកម្ពស់សិទ្ធិ តួនាទីនិង​តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្ត​បន្ទាយ​មានជ័យ។សិក្ខាកាមចូលរួមភាគច្រើនជាស្ត្រីមក​ពីសេវាកម្សាន្ត ។ ថ្លែងទៅកាន់សិក្ខាកាម លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍បាន​លើកទឹកចិត្តដល់ស្ត្រីត្រូវចេះឱ្យ​តម្លៃ​ខ្លួនឯង និងត្រូវមានជំនឿ​ជាក់​​លើសមត្ថភាពរបស់ខ្លួន។ស្រី្តក៏ត្រូវចេះក្ដាប់យកឱកាស ខណៈបច្ចុប្បន្នសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​​បាន​យក​ចិត្តទុកដាក់លើក​កម្ពស់​សិទ្ធិនិងបានផ្ដល់អាទិភាពស្ត្រី ទទួលតំណែងក្នុង​ស្ថាប័នរដ្ឋ។ដោយឡែក ក្រសួងទេសចរណ៍តែងបាន​លើក​កម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី និងបង្កើនភាពអង់​អាច​ដល់ស្ត្រី ដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ ក្រសួង និងស្ត្រី​ដែលប្រកប​មុខរបរក្នុងឧស្សាហកម្មទេសចរណ៍​ប្រកបដោយចីរភាព និងបរិយាបន្ន។ ទាក់ទងនឹងសិក្ខាសាលាលោកជំទាវបន្តថា នេះគឺការ​លើក​ទឹក​ចិត្តនិងផ្ដល់ឱកាសការងារដល់ស្ត្រីក្នុងវិស័យទេសចរណ៍។ស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពល និងជាភាគីពាក់ព័ន្ធ​មិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសកម្ម​នៅក្នុងការ​លើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច៕អត្ថបទនិងរូបភាព៖ គៀន ច័ន្ទហ៊ីន

  • តើលំហាត់ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» មានទិដ្ឋភាពយ៉ាងណា? (Video Inside)

    តើលំហាត់ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» មានទិដ្ឋភាពយ៉ាងណា? (Video Inside)

    លំហាត់ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» ត្រូវគេចាត់ទុកថា ជាការហ្វឹកហ្វឺនលើកដំបូងលើផ្ទៃទឹក ប្រកបដោយជោគជ័យ ដោយកម្លាំងកងទ័ពកម្ពុជា និងកម្លាំងកងទ័ពរំដោះប្រជាជនចិន។ តើលំហាត់ «ប្រតិបត្តិការរំដោះចំណាប់ខ្មាំងពីក្រុមភេរវករចាប់ជំរិតនាវាដឹកទំនិញ» មានទិដ្ឋភាពជាក់ស្តែងយ៉ាងណា? សូមទស្សនាសេចក្តីរាយការណ៍

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើដែលជនល្មើសកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើដែលជនល្មើសកាប់ទន្ទ្រានយកធ្វើជាកម្មសិទ្ធ

    ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តកំពង់ធំ ចុះពិនិត្យសកម្មភាព កាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។ លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានបញ្ជាក់ថា កន្លងមកនេះមានជនល្មើស តែងតែលបលួចធ្វើសកម្មភាព កាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអង់តែន ដែលជាព្រៃរក្សាទុករបស់រដ្ឋ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ បានធ្វើសកម្មភាពលបលួចធ្វើនៅពេលយប់ ក្នុងពេលមន្ត្រីរដ្ឋបាលព្រៃឈើ ជាប់រវល់ភារកិច្ច និងឈប់សម្រាកពេលបុណ្យទាន ដោយឡែកកម្លាំងរដ្ឋបាលព្រៃឈើធ្វើសកម្មភាពហាមឃាត់ ឬបង្ក្រាបត្រូវក្រុមជនល្មើសមួយចំនួនមានការគំរាមកំហែងដល់សមត្ថកិច្ចទៀតផង។ ឧត្តមសេនីយ៍ទោ សោមស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអរគុណកម្លាំងចម្រុះ បានខិតខំបំពេញភារកិច្ចទទួលបានជោគជ័យគួរជាទីមោទនៈ និង បានផ្សព្វផ្សាយបទបញ្ជាប្រមុខរាជរដ្ឋារាជរដ្ឋាភិបាល បទបញ្ជាឯកឧត្ដម អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងផែនការគណបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ និងប្រគល់ភារកិច្ច ជូនដល់កងកម្លាំងចម្រុះ ប្រចាំការបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រូវតែប្តេជ្ញាចិត្តដាច់ខាត ការពារទប់ស្កាត់និងបង្ក្រាបឲ្យបាន នូវរាល់បទល្មើសធនធានធម្មជាតិមិនឲ្យកើតមានឡើងជាថ្មី ដោយឡែកដីព្រៃរបស់រដ្ឋ…