-
រដ្ឋបាលខេត្តបាត់ដំបងត្រៀមដាំកូនឈើជាង២ម៉ឺនដើមក្នុងយុទ្ធនាការ “ផ្ទះមួយ-ដើមឈើ១ដើម”

បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបងគ្រោងធ្វើយុទ្ធនាការដាំដើមឈើតាមមុខផ្ទះក្នុងក្រុងបាត់ដំបង ក្រោមប្រធានបទ”ផ្ទះមួយ-ដើមឈើ១ដើម”ក្នុងពេលឆាប់ៗ ខាងមុខនេះ។ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានប្រាប់ទូរទស្សន៍អប្សរាថា តាមការណែនាំ របស់ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដាក់ចេញបទបញ្ជា និងកំណត់ឳ្យមន្ទីរបរិស្ថានខេត្ត ធ្វើការបណ្តុះកូនឈើនិងត្រៀមកូនឈើចម្រុះគ្រប់ប្រភេទសម្រាប់ធ្វើការដាំក្នុងយុទ្ធនាការ ” ផ្ទះមួយ-ដើមឈើ១ដើម ” នៅគ្រប់តាមដងផ្លូវ និងនៅតាមមុខផ្ទះនានាក្នុងទីក្រុងបាត់ដំបង ក្នុងពេលដ៏ខ្លី ខាងមុខនេះ។ លោកប្រធានមន្ទីរបន្តថា មន្ទីរបានត្រៀមកូនឈើសម្រាប់យុទ្ធនាការខាងលើនេះដោយបានបណ្តុះកូនឈើ និងត្រៀមយកកូនឈើប្រណិតនិងកូនឈើផ្កាចម្រុះចំនួន២៥ ០០០ដើម។ លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្ត បានបន្ថែមថា ក្នុងឆ្នាំ២០២៤នេះ មន្ទីរបរិស្ថានខេត្តបានបណ្តុះកូនឈើគ្រប់ប្រភេទ ចំនួន ៤៥ ០០០ដើម ។ក្នុងនោះ កូនឈើព្រៃលិចទឹក ចំនួន១៥ ០០០ ដើមសម្រាប់ចែកជូនដោយឥតគិតថ្លៃដល់អាជ្ញាធរ ស្ថាប័ន មន្ទីរ គ្រឹះស្ថានសិក្សា សាលារៀន សហគ្រាស និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំជាលក្ខណៈគ្រួសារ ជាសួនលម្អ ជាសមូហភាព។មន្ទីរ គ្រោងនឹងចែកចាយកូនឈើទាំងនេះនៅពាក់កណ្តាលខែកក្កដាខាងមុខ។ សូមជម្រាបថា កន្លងមកនេះនៅគ្រប់វេទិកានានា…
-
អភិបាលរាជធានីភ្នំពេញ អញ្ជើញពិនិត្យទីតាំងប្រារព្ធព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០២ មិថុនានេះ បានដឹកនាំមន្ត្រីនិងអាជ្ញាធរខណ្ឌដូនពេញ ចុះពិនិត្យទីតាំងប្រារព្ធពិធីនៅវត្តឧណ្ណាលោមនិងទីតាំងថ្វាយព្រះភ្លើង នៅខាងមុខវត្តបទុមវតី ដើម្បីអោយព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅរលូនទាំងសន្តិសុខ សណ្តាប់ធ្នាប់និងបរិស្ថានល្អ ។ ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះបានណែនាំអោយអភិបាលរដ្ឋករស័្វយតគ្រប់គ្រងសំរាមនិងកាកសំណល់រឹង រាជធានីភំ្នពេញ ចាត់ចែងសំអាតអនាម័យ បរិសា្ថននៅទីតាំងព្រះរាជពិធីនិងនៅតាមតម្រាយផ្លូវអោយបានស្អាត។ជាមួយគ្នានេះឯកឧត្ដមឃួង ស្រេងក៏បានណែនាំអោយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ច ត្រូវរក្សាអោយបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់នៃព្រះរាជពិធីនេះ។ ព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រ កម្ពុជា នឹងប្រព្រឹត្តទៅនៅព្រឹកព្រលឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ដោយដង្ហែចេញពីវត្តឧណ្ណាលោមនៅម៉ោង ០៦:០០នាទីព្រឹក ដោយចាប់ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំ ក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ…
-
ក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត សហការជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម រៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ

(កំពង់ចាម)៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ ក្រុមគ្រូពេទ្យបារាំងស្ម័គ្រចិត្ត ដឹកនាំដោយលោក Olivier RODIEN ប្រធានសមាគម (AMS) សហការជាមួយក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានរៀចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋមកពី ឃុំចំនួន៣ គឺឃុំពាមកោះស្នា, ឃុំខ្ពបតាងួន, ឃុំព្រះអណ្តូង នៅវត្តពាមកោះស្នា (វត្តបទុមកេសរ) ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានចំនួនសរុបជាង ១,៤៥០ករណី ដោយមានការចូលរួមពី ឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម ហួត ហាក់ មានប្រសាសន៍ថា កម្មវិធីពិនិត្យសុខភាព និងផ្តល់ការប្រឹក្សាយោបល់សម្រាប់អ្នកជម្ងឺលើសសម្ពាធឈាម និងអ្នកជម្ងឺទឹកនោមផ្អែម គឺមានសារៈសំខាន់ណាសចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋគ្រប់វ័យនៅស្រុកស្ទឹងត្រង់នាព្រឹកនេះ ។ ឯកឧត្តម បញ្ជាក់ថា ការរៀបចំកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋគ្រប់វ័យនាថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងចូលរូមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងប្រព័ន្ធគាំពារសុខុមាលភាពសង្គម និងការចូលរួមអនុវត្តនៅវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យសុខាភិបាល ជាពិសេសលើការគ្របដំណ្តប់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា និងដល់មូលដ្ឋាន ៕ ដោយ ៖ ហេង សម្បត្តិ
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាបចំនួន ៦៥០ នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ប្រធានកិត្តិយស បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយព្យាបាលជំងឺដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ។ ក្នុងនាមជា ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អំពាវនាវដល់សប្បុរសជនទាំងអស់ ឱ្យបន្តចូលរួមគាំទ្រ និងបរិច្ចាគ «១ម៉ឺនរៀល ១ម៉ឺននាក់» រហូតដល់ថ្ងៃបិទយុទ្ធនាការនេះ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ចំនួនសរុបប្រមាណ ៦៥០ នាក់ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដើម្បីជួយដល់កុមារកម្ពុជា នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ប្រធានកិត្តិយស បានថ្លែងកោតសរសើរចំពោះគណៈគ្រប់គ្រង និងបុគ្គលិក នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការជួយព្យាបាលជំងឺដល់កុមារកម្ពុជា ទាំងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញ ។ ក្នុងនាមជា ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា…
-
រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា

កំពង់ចាមៈ កាលពីព្រឹកថ្ងៃសៅរ៍ទី១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម ស្ថិតនៅសាលាសន្និសីទសាលាខេត្ត។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ កងកម្លាំងទាំងបី មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា កុមារគឺជាអ្នកបន្តវេនដូចពាក្យស្លោក ថា កុមារគឺជាទំពាំងស្នងប្ញស្សី ។ហេតុនេះហើយ ត្រូវការជាចាំបាច់នូវការយកចិត្តទុកដាក់ថែទាំ គាំទ្រពីក្រុមគ្រួសារ សហគមន៍ហើយកុមារមានសិទ្ធិទទួលបាននូវការអភិវឌ្ឍក្នុងបរិស្ថានសង្គមដ៏ល្អប្រសើរ។ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានចែកជូនដល់សិស្សដែលបានចូលរួមពិធីនូវថវិកា និងសៀវភៅសរសេរមួយចំនួន៕ដោយៈ លីពៅ
-
អង្គការសម្អាតទន្លេនិងអាជ្ញាធររួមគ្នាអប់រំពលរដ្ឋ មិនបោះសំរាមក្នុងទន្លេនិងចេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖អង្គការសម្អាតទន្លេសមុទ្រ (River Ocean Cleanup) រួមគ្នាជាមួយអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយដល់សាលារៀន និងសហគមន៍នៅជាប់ទន្លេក្នុងវិទ្យាល័យកោះចិនស្ថិតនៅឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃទន្លេ និង ពិសេសការចោលសំរាមក្នុងទន្លេដែលបង្កគ្រោះថ្នាក់ដល់សុខភាពដល់អ្នកប្រើប្រាស់ទឹកទាំងរាជធានីភ្នំពេញក៏ដូចជាបណ្តាខេត្តដទៃទៀត។ ថ្លែងក្នុងពិធីដែលបានរៀបចំនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ បាននិយាយថាពិធីនេះធ្វើឡើងក្នុងគោលបំណងក្រើនរំលឹកដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលរស់នៅតាមដងទន្លេ ឳ្យចូលរួមស្រឡាញ់បរិស្ថាន ដោយចេះវេចខ្ចប់ និង ទុកសំរាមឱ្យ បានត្រឹមត្រូវចៀសវាងការបោះសំរាមចូលក្នុងទឹកបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ។ លោកបានបន្តថានៅទីនេះ សំរាមដែលពលរដ្ឋបានគរចោលក្បែរមាត់ទន្លេមិនក្រោម១០តោនទេ។យើងបានឱ្យសិស្សានុសិស្ស និងព្រមទាំងមានរថយន្តដឹកសំរាមនៅទីនេះចេញ។ការសម្អាតសំរាមនាថ្ងៃនេះដែរគឺជាការជួយផ្សព្វផ្សាយ និងក៏ដូចជាពលរដ្ឋចូលរួមសម្អាតអនាម័យលែងបោះសំរាមនៅក្បែរទីនេះទៀត។ នាយកប្រតិបត្តិ អង្គការសំអាតទន្លេ សមុទ្រ រូបនេះបានបញ្ជាក់ថា”ទាំងនេះគឺជាសារមួយដល់ប្រជាពលរដ្ឋ ពិសេសអ្នកលក់ដូរក្បែរតំបន់នេះទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ការបោះសំរាមចូលទន្លេវានឹងធ្វើឱ្យបំពុលទឹក បំពុលដល់ជីវចម្រុះ និងពិសេសវាខូចដល់គុណភាពទឹក និងចាំបាច់ណាស់យើងត្រូវទុកដាក់ឱ្យបានត្រឹមត្រូវដោយឱ្យរថយន្តគេប្រមូលយកទុកដាក់ទីវាលចាក់សំរាម”។ លោកបន្ថែមថា”ចាប់តាំងតែពីការបង្កើតអង្គការមកដល់ពេលនេះសំរាមប្រមាណជាង១ ៧៥០តោនត្រូវបានប្រមូលចេញពីទន្លេទាំងបីដូចជា ទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់”។ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលបានថ្លែងថាមទន្លេគឺជាជីវិត ។ពលរដ្ឋរស់នៅខេត្តកណ្តាលភាគច្រើនពឹងផ្អែកទៅលើទឹកទន្លេនេះឯង ។អញ្ចឹងកាលណាទន្លេត្រូវបានបំពុលនោះវានឹងបង្កប៉ះពាល់ដល់មនុស្សយើងពុំខាន។ដូច្នេះដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ មន្ទីរបរិស្ថានខេត្តកណ្តាល និងដៃគូធ្វើយ៉ាងណាដោះស្រាយបញ្ហានេះឱ្យបានល្អបំផុតដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់ប្រជាពលរដ្ឋក៏ដូចជាសាធារណៈជនទូទៅ។ការធ្វើយុទ្ធនាការនេះដែរក៏ចង់បង្ហាញដល់ពលរដ្ឋយកចិត្តទុកដាក់សំរាមឱ្យបានត្រឹមត្រូវដែលជាការចូលរួមថែរក្សាទន្លេ សម្អាតទន្លេឱ្យបាននាថ្ងៃខាងមុខ”។…
-
បើកបវេសនកាលសមណៈសិស្សសាលាពុទ្ធិកសិក្សាទូទាំងខេត្តកំពង់ស្ពឺឆ្នាំសិក្សា ២០២៤ -២០២៥

កំពង់ស្ពឺៈកាលពីល្ងាចថ្ងៃសុក្រទី៣១បខែឧសភានៅសាលាពុទ្ធិកអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វត្តមុនីរង្សីរតនារាម (ហៅវត្តម្រុំខាងជើង) សង្កាត់ស្វ័យក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រារព្ធបើកបវេសនកាលសមណៈសិស្សសាលាពុទ្ធិកសិក្សាទូទាំងខេត្តកំពង់ស្ពឺឆ្នាំសិក្សា ២០២៤ -២០២៥ដោយមានការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់សម្ដេចព្រះពុទ្ធជ័យមុន្នី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា- សម្ដេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរង ន័យអគារធិការដ្ឋានពុទ្ធិកៈសិក្សាជាតិ -ព្រះកោសល្យសត្ថា កែវ ចន្ថា ព្រះរាជាគណៈ ថ្នាក់កិត្តិយស និងជាព្រះមុនីសត្ថាចារ្យកោសល ព្រះមេគណខេត្តកំពង់ស្ពឺ លោកស្រី ឡុង ប៊ុន ណារេត អភិបាលរងខេត្តកំពង់ស្ពឺ និងអាជ្ញាធរក្រុងច្បារមន ៕ដោយៈម៉ុន សំអាត
-
សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យជំនាញជួយព្យាបាលជំងឺរលាកសួតធ្ងន់ធ្ងររបស់តារាកំប្លែងម្នាក់

ភ្នំពេញ៖ ដោយក្តីមេត្តាករុណាប្រកបដោយធម៌សប្បុរសដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ក្រុមគ្រូពេទ្យឯកទេសរបស់សមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ជួយព្យាបាលលោក ធន ឆាង ហៅ នាយឆាង ជាតារាកំប្លែង អាយុ ២៣ឆ្នាំ ដែលមានអាការៈហត់ពិបាកដកដង្ហើម ព្រោះមានជំងឺរលាកសួតធ្ងន់ធ្ងរ ។ ក្រោយទទួលបានការព្យាបាលយ៉ាងយកចិត្តពីសំណាក់ក្រុមគ្រូពេទ្យ អាការជំងឺមានភាពប្រសើរទ្បើងលំដាប់ រហូតផុតដំណាក់កាលគ្រោះថ្នាក់ ហើយបច្ចុប្បន្នត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញជាមួយអារម្មណ៍សប្បាយរីករាយ និងគោរពដឹងគុណ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។ ការចំណាយទាំងអស់ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងកិច្ចសហការពីសំណាក់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: ផងដែរ ៕ប្រភព៖ ក្រុមគ្រូពេទ្យ TYDA
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី លើកទឹកចិត្តពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល»

ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឳ្យរៀបចំព្រឹត្តិការណ៍ពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» ឳ្យបានរៀងរាល់ឆ្នាំដើម្បីបន្តពូនជ្រុំស្មារតីជាតិនិយម កៀរគរការគាំទ្រដល់កសិផលខ្មែរ ប្រកបដោយមោទនភាពជាតិ ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍បែបនេះក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ភូមិ កសិផលខ្មែរ និងវេទិកាពិភាក្សារសជាតិកសិផលខ្មែរ ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១ ដល់ទី២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីបម៉ុង២៧១ រាជធានីភ្នំពេញ ។ លោកជំទាវបណ្ឌិត ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករ និងសហគមន៍កសិកម្ម ដែលជាអ្នកផលិត ឱ្យបង្កើនការយកចិត្តទុកដាក់ គិតគូរដល់ផែនការផលិតកម្មប្រកបដោយនិរន្តរភាព សុវត្ថិភាព និងទីផ្សារ ដើម្បីបន្តកសាង និងពង្រឹងនូវទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។លោកជំទាវក៏បានជំរុញប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចលនា ខ្មែរជួយខ្មែរ និងខ្មែរគាំទ្រកសិផលខ្មែរ និងបានអំពាវនាវដល់ក្រុមហ៊ុនផ្តល់សេវាកម្មអាហារ សមាគម និងភោជនីយដ្ឋាននានា ឱ្យចូលរួមកាន់តែច្រើនកុះករ ដោយចាប់ដៃគូសហការផ្ទាល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់កសិផលខ្មែរ និងសហគមន៍កសិកម្មនានា ជាដើម ។ ថ្លែងក្នុងពិធីនេះដែរ…