-
បើកផ្លូវលំជូនតាមសំណូមពររបស់ប្រជាពលរដ្ឋចំនួន៣៥គ្រួសារនៅក្នុងភូមិជំទាវ

បន្ទាយមានជ័យ៖ផ្លូវលំមួយខ្សែប្រវែង៥០០ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានលោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរី រួមជាមួយអាជ្ញាធរភូមិ ឃុំ កងកម្លាំងអាវុធហត្ថស្រុក នគរបាលស្រុក និងមន្ត្រីជំនាញបានចុះវាស់វែងបើកផ្លូវជូនកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងឱកាសចុះពិនិត្យវាស់វែង លោកអភិបាលរងស្រុកមង្គលបូរីបាននិយាយថា ផ្លូវលំមួយខ្សែនេះប្រជាពលរដ្ឋធ្លាប់សំណូមពរដល់អាជ្ញាធរស្រុក ហើយអាជ្ញាធរស្រុកក៏បានធ្លាប់បើកកិច្ចប្រជុំដោះស្រាយផលប៉ះពាល់រួចម្ដងហើយ។ផ្លូវនេះប្រជាពលរដ្ឋរស់នៅនិងធ្វើឆ្លងកាត់ជាង ៣៥គ្រួសារ ។ជាផ្លូវចាស់យូរណាស់មកហើយ។តាមរយៈផ្លូវមួយខ្សែនេះបង្កភាពងាយស្រួលសម្រាប់ការធ្វើដំណើរចេញទៅប្រកបរបររកស៊ី។ បន្ទាប់ពីចុះវាស់វែងរួចមកអាជ្ញាធរស្រុកនិងក្រុមការងារបានដាក់គ្រឿងចក្រឈូសកៀរបើកផ្លូវតភ្ជាប់គ្នាឡើងវិញឱ្យប្រជាពលរដ្ឋធ្វើឮដំណើរជាបណ្ដោះអាសន្ន មុននឹងរៀបចំជាផ្លូវមានលក្ខណៈពេញលេញ៕ដោយ៖ឃិន គន្ធា
-
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស (Video Inside)

-
ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៖ ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ

(កំពង់ស្ពឺ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនាមតំណាង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងសត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ ដល់សិស្សនគរបាលជ័យលាភី សរុបចំនួន១៨៨នាក់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ។ លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលា បានរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្តុះបណ្តាលសាលានគរបាលជាតិភូមិភាគ៣ ក៏ដូចជាសាលានគរបាលជាតិ ភូមិភាគនានាដែរ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាងធនធានមនុស្ស ផ្នែកកងកម្លាំងនគរបាលជាតិ ជាពិសេស ការបណ្តុះបណ្តាលមន្ត្រី នគរបាលប៉ុស្តិ៍រដ្ឋបាល និងសិស្សនគរបាលក្របខណ្ឌថ្មីមកពីអង្គភាពចំនួន៦ រួមមាន៖ ស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ កំពត កោះកុង ព្រះសីហនុ…
-
តន្ត្រីកម្រិតពិភពលោក នៅកម្ពុជា អាចនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៥

ភ្នំពេញ៖ មហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះ វត្តមានលោក Marcos Bianchi នាយកគ្រប់គ្រងកម្មវិធីប្រគុំតន្រ្តីកម្រិតពិភពលោក ដែលមានសញ្ជាតិអ៊ីតាលី ក្រោយមកដល់កម្ពុជា នាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីដំណើរការចរចា ការប្រគំតន្ត្រីនៅកម្ពុជាលំដាប់ពិភពលោក ជាលើកដំបូង នៅឆ្នាំ២០២៥។ កម្ពុជាបានបើកច្រកទ្វារពិភពលោក កាន់តែធំ ទទួលស្វាគមន៍ គ្រប់ប្រទេសទាំងអស់ ដែលចង់សហការ ដើម្បីបង្កើតព្រឹត្តិការណ៍ដ៏សំបើម ស្របពេលកម្ពុជាមានសន្តិភាព តួយ៉ាងដូចជាតារាចម្រៀងលំដាប់ពិភពលោក Taylor Swift ដែលធ្លាប់សម្តែងនៅសឹង្ហបូរី ជាដើមអាចរំពឹងថា នឹងមកកម្ពុជា។ តារាកំពូល ដូចជាលោក Andrea Bocelli មកច្រៀងនៅកម្ពុជា ក៏ជារឿងកម្រផងដែរ ខណៈប្រទេសនានាលើពិភពលោក សុទ្ធតែចង់បានគាត់ និងអ្នកល្បីដទៃទៀត ទៅច្រៀងក្នុងប្រទេសរបស់ខ្លួន។ ឯកឧត្តម រ័ត្ន សណ្តាប់ អ្នកជំនាញអរិយ្យធម៌ខ្មែរលើកឡើងថា ប្រសិនបើព្រឹត្តិការណ៍ដ៏ធំនេះកើតឡើងមែន កម្ពុជានឹងចំណេញ ៣ ដោយទី១ នឹងលើកកម្ពស់ម្លប់សន្តិភាពនៅកម្ពុជា សូម្បីតែតារាកម្រិតពិភពលោក ក៏នឹងហ៊ានមកកម្ពុជាសម្តែងដោយមិនបារម្មណ៍ ជាក់ស្តែងថ្មីៗនេះ តារាប្រដាល់កម្រិតពិភពលោក Manny Pacquiao សញ្ជាតិ ហ្វីលីពីន…
-
ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងចាប់ផ្តើមបន្តិចទៀត

ភ្នំពេញ៖ ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នឹងចាប់ផ្តើមបន្តិចទៀត ដែលជាការលាគ្នាជាលើកចុងក្រោយ រវាងប្រជាពលរដ្ឋខ្មែរ និងសម្តេចព្រះអគ្គមហាសង្ឃរាជ ក្រោយព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាជាណាចក្រកម្ពុជា ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។
-
ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នឹងថ្វាយព្រះភ្លើងនៅព្រឹកនេះ

ភ្នំពេញ៖ តាំងពីព្រលឹមស្រាងៗ វេលាម៉ោង៥ភ្លឺមក គេសង្កេតឃើញក្បួនដង្ហែនេះ ផ្តើមដង្ហែចេញពីវត្តឧណ្ណាលោម តាមតីរវិថីព្រះស៊ីសុវត្ថិ រហូតដល់រង្វង់មូលដើមពោធិ៍ទន្លេសាប បត់ឆ្វេងមកវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រង្វង់មូលវត្តភ្នំ ឆ្ពោះទៅតាមមហាវិថីព្រះនរោត្តម រហូតដល់រង្វង់មូលវិមានឯករាជ្យ បត់ឆ្វេងតាម មហាវិថីព្រះសីហនុ ឆ្ពោះទៅវិថីឧកញ៉ាស៊ួរស្រ៊ុន រហូតដល់ទីតាំងព្រះមេរុ និងការថ្វាយព្រះភ្លើង (នៅខាងមុខវត្តបទុមវតី) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូព្រះសង្ឃជាតិ និងអន្តរជាតិមកពី១២ប្រទេស ប្រជាពលរដ្ឋ និងមន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ជាលើកចុងក្រោយ ដើម្បីថ្វាយព្រះភ្លើង នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ទង់ជាតិ ទង់សាសនា និងទង់ព្រះមហាក្សត្រ ត្រូវបង្ហូត មួយភាគបីនៃដងពីលើចុះមកក្រោម ដើម្បីចូលរួម កាន់ទុក្ខ លើកទី២ រយៈពេល ០១ថ្ងៃ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ ប្រតិភូព្រះសង្ឃអន្តរជាតិ មកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន…
-
ព្រះរាជពិធីហែ និងថ្វាយព្រះភ្លើង ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

-
គណៈប្រតិភូព្រះសង្ឃអន្តរជាតិ មកពី ១២ប្រទេស និមន្ត និងអញ្ជើញចូលរួមពិធីបុណ្យថ្វាយព្រះភ្លើង សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

(ភ្នំពេញ)៖ គណៈប្រតិភូព្រះសង្ឃអន្តរជាតិ មកពី១២ប្រទេស និមន្តនិងអញ្ជើញ ដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងពិធីបុណ្យថ្វាយព្រះភ្លើង សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃចន្ទទី៣ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ។ ប្រតិភូព្រះសង្ឃអន្តរជាតិ មកពី១២ប្រទេស ដើម្បីនិមន្តចូលរួមព្រះរាជពិធីបុណ្យទក្ខិណានុប្បទាន ថ្វាយព្រះភ្លើងព្រះបរមសព អភិសេកព្រះបរមអដ្ឋិ និងឆាកមហាបង្សុកូល ខួបគម្រប់១០០ថ្ងៃ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ ១. គណៈប្រតិភូព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកមាន ៦ រូប ។ ២. គណៈប្រតិភូប្រទេសឥណ្ឌូណេស៊ីមានចំនួន២រូប ។ ៣. គណៈប្រតិភូប្រទេសមីយ៉ាន់ម៉ាមានចំនួន ៤ រូប ។ ៤.គណៈប្រតិភូប្រទេសម៉ុងហ្គោលមានចំនួន ២ រូប ។ ៥. គណៈប្រតិភូប្រទេសវៀតណាមមានចំនួន ៣ រូប ។ ៦. គណៈប្រតិភូប្រទេសស្រីលង្កាមានចំនួន ៣ រូប…
-
ក្រុមឈ្នះដាច់គេនៅក្នុងកម្មវិធីប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១នៅកម្ពុជាបានទៅក្រុម Gita Suara Choir ISBI Bandung ប្រទេសឥណ្ឌូនេស៊ី

(ភ្នំពេញ)៖ ទីបំផុតបានរកឃើញក្រុមដែលបានឈ្នះក្នុងការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក៖ «ចម្រៀង និងស្នាមញញឹម ភ្នំពេញចែងចាំង»ដោយក្រោយពីការប្រកួតស្វិតស្វា្ញញនោះគឺបានទៅក្រុម Gita Suara Choir ISBI Bandung មកពីប្រទេសឥណ្ឌូនេស៊ី។ ពិធីប្រកាសនេះបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) កាលពីល្ងាចថ្ងៃទី០១ ខែ មិថុនា ឆ្នាំ ២០២៤ក្រោយការប្រឡងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី ២៩ ខែឧសភា ដល់ថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤រួចមក។ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ លោក Jacques Guichandut ដែលជាស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia បានបញ្ជាក់ថាការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយផ្សារភ្ជាប់តន្ត្រី និងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីចូលរួមគិតគូរដល់វិស័យបរិស្ថាន និងវិស័យអំណាន ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចិរភាព។ សូមបញ្ជាក់ថាក្នុងពិធីនេះគេបានប្រកាសផ្តល់វិញ្ញាបនប័ត្រដល់ក្រុមចម្រៀងជាពួកអន្តរជាតិ ដែលមកពីបណ្តាប្រទេសនានា រួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ។ គ្រប់ក្រុមចម្រៀងជាពួកត្រូវបានគេចាត់វាយតម្លៃថាពោរពេញទៅដោយសមត្ថភាព…
-
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ ការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត គឺដើម្បីសុំសេចក្តីសុខចម្រើន ចៀសផុតពីជំងឺដង្កាត់ផ្សេងៗ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីសមាធិ យោគៈ និងវនយាត្រា ក្នុងបរិវេណប្រាសាទអង្គរវត្ត និងសួនរក្ខជាតិអង្គរ ក្នុងឱកាសបើកយុទ្ធនាការ «១ម៉ុឺនរៀល ១ម៉ឺននាក់» ដើម្បីកៀរគរថវិកាជួយដល់កុមារកម្ពុជា នាព្រឹកថ្ងៃទី២ ខែ មិថុនា ២០២៤ ។ លោកជំទាវបណ្ឌិត បានលើកទ្បើងថា ការធ្វើសមាធិ និងវនយាត្រានេះ គឺដើម្បីមានអារម្មណ៍ស្រស់ថ្លា និងសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយម្យ៉ាងទៀតការធ្វើវិបសនានៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលជាទីគោរពសក្ការបូជារបស់កម្ពុជាយើងនេះ គឺដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដល់ប្រទេសជាតិផង និងប្រជាជនផង ជាពិសេសកុមារតូចៗ ឱ្យចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ។ បន្ទាប់ពីពិធីសមាធិ និងយោគៈ លោកជំទាវបណ្ឌិត បានដឹកនាំក្រុមការងារដើរចង្រ្កមភាវនា ក្នុងបរិវេណប្រសាទអង្គរវត្ត និងវនយាត្រាក្នុងសួនរុក្ខជាតិអង្គរ ដើម្បីទស្សនាព្រៃប្រឹក្សា និងជីវៈចម្រុះនៅទីនោះ ៕ ដោយ ៖ វណ្ណលុក