-
ដែនជម្រកសត្វព្រៃលំផាត់ នៅតែរក្សាស្ថេរភាព នៃចំនួនសត្វក្រៀល

(ភ្នំពេញ)៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានបង្ហាញពីការរកឃើញក្នុងអំឡុងថ្ងៃទី៣១ ខែឧសភាឆ្នាំ ២០២៤កន្លងមកនៃការកត់ត្រាសត្វក្រៀលចំនួន ១៤ក្បាល ដែលក្នុងនោះជំទង់ចំនួន ៦ក្បាល កំឡុងពេលជំរឿនសត្វក្រៀលចុងក្រោយសំរាប់រដូវកាល២០២៣-២០២៤។ អង្គការជីវិតធម្មជាតិនៅកម្ពុជាឱ្យដឹងនៅថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ ២០២៤នេះថា៖បើគេយោងតាម ទិន្នន័យនេះបានបង្ហាញថាចំនួនសត្វក្រៀលនៅក្នុងដែនជម្រកសត្វព្រៃលំផាត់គឺមានស្ថេរភាពបើធៀបទៅនឹងលទ្ធផលជំរឿននៅក្នុងឆ្នាំ២០២២-២០២៣។គួរបញ្ជាក់ថាដែនជម្រកសត្វព្រៃលំផាត់គឺទីតាំងពងកូនដ៏សំខាន់របស់សត្វក្រៀលដែលរដូវកាលរបស់សត្វនេះចាប់ពីខែឧសភាដល់តុលា។ សម្រាប់ដែនជម្រកសត្វព្រៃលំផាត់នៃតំបន់ខ្ពង់រាបភាគបូព៌ានេះដែរត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យក្នុងឆ្នាំ ១៩៩៣ គ្របដណ្តប់លើផ្ទៃដីសរុប ចំនួន ២៥ម៉ឺនហិកតា ប្រហែល ៨០ភាគរយស្ថិតនៅក្នុងខេត្តរតនគិរី និង ២០ ភាគរយទៀតនៅក្នុងខេត្តមណ្ឌលគិរី។ប្រភពខាងលើនេះបានបញ្ជាក់ថាការមកជួបជុំនៅដែនជម្រកសត្វព្រៃនេះក្នុងខែឧសភា សបញ្ចាក់ថាដែនជម្រកសត្វព្រៃលំផាត់បាននិងកំពុងបន្តតួនាទីដ៏សំខាន់ក្នុងការផ្តល់ទីជម្រកពងកូនដល់សត្វកំពុងរងគ្រោះឈានទៅជិតផុតពូជនេះ។ អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា បច្ចុប្បន្ននេះក្រុមការងារអង្គការរបស់ខ្លួន កំពុងកំណត់និងដាក់ផែនការក្នុងការចុះសិក្សាស្វែងរកសំបុកសត្វក្រៀលដើម្បីបង្កើនភាពជោគជ័យនៃអត្រាពងកូន។គួរបញ្ជាក់ថាបើតាមឯកសារនៃក្រសួងបរិស្ថានបានឱ្យដឹងថា៖សត្វក្រៀលគឺជាសត្វស្លាបដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ហើយអាចហើរបាន ជាទូទៅមានកម្ពស់ ប្រហែល ១,៧៦ ម៉ែត្រ មានទម្ងន់ ៥-១២ គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ ម៉ែត្រ។ ពួកវាមានម្រាមជើងមុខវែងៗចំនួនបី និងម្រាមជើងក្រោយខ្លីមួយ។ ពួកវាមិនអាចទំនៅលើដើមឈើបានទេ ហើយដេកដោយឈរស្ងៀមធ្មឹងនៅទីតាំងជិតៗកន្លែងរកចំណីរបស់វានៃតំបន់ដីសើម។ សត្វក្រៀលមាន សម្បុរប្រផេះលើដងខ្លួន កផ្នែកខាងលើនិងក្បាលមានពណ៌ក្រហម ក្បាលផ្នែកខាងលើបំផុតនិងត្រចៀក មានពណ៌ប្រផេះស្រាល។ កូនក្រៀលមានមាឌតូចបន្តិច និងមានពណ៌ត្នោតនៅចំក្បាលរបស់វា។ យើង ពិបាកសម្គាស់ថាសត្វក្រៀលណាជាឈ្មោលឬញីនៅពេលដែលពួកវានៅជាគូ ប៉ុន្តែមីញីមានមាឌតូចជាង អាឈ្មោលបន្តិច។…
-
ឯកអគ្គរដ្ឋទូតចិន សន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន បើទោះបីជាបញ្ចប់អាណត្តិ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិន សន្យាថា នឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន បើទោះបីជាបញ្ចប់អាណត្តិបេសកកម្ម ។ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយភាពជោគជ័យនៅកម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសចូលជួបសម្តែងការអបអរសាទរ និងជម្រាបលា ចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួង នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ឯកឧត្ដមឯកអគ្គរដ្ឋទូត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ដគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្តល់ជូននូវគ្រឿងឥស្សរិយយស «សហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍» ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបង្ហាញអំពីការទទួលស្គាល់នូវការរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា ហើយបានសន្យាថានឹងបន្តរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងចិន បើទោះបីជាបញ្ចប់អាណត្តិបេសកកម្មក៏ដោយ ៕ ដោយ ៈសួង ពិសិដ្ឋ
-
គណបក្សប្រជាជនកម្ពុជា ប្រកាស ទទួលយកនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤

ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជានៅល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ប្រកាស ទទួលយកនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី ៤ កាលពី ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៤ បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ នៅក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការ បោះឆ្នោតគ្រប់ថ្នាក់បានអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយឯករាជ្យ និងអព្យាក្រឹតស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ គ្រប់គណបក្សនយោបាយដែលបានចុះឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពដោយសេរី ប្រកបដោយភាពចាស់ទុំនយោបាយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុង តំណែងនៅទូទាំងប្រទេសបានចេញទៅបោះឆ្នោតដោយភាពរីករាយ ជឿជាក់ និងអាស្រ័យលើឆន្ទៈរបស់ខ្លួន។ លើមូលដ្ឋាននេះបានបង្ហាញច្បាស់ថា ការបោះឆ្នោតនេះមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ទាំងស្រុង។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅនេះ បានឆ្លុះបញ្ចាំងច្បាស់អំពីការប្តេជ្ញាចិត្តឥតរាថយរបស់កម្ពុជា ក្នុង ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ នៅលើមាគ៌ាសន្តិភាព…
-
លទ្ធផលនៃជំនួបរវាងសម្តេចតេជោ និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin (Video Inside)

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានបំពេញទស្សនកិច្ចមួយថ្ងៃ ក្នុងប្រទេសកម្ពុជា ដែលជាដំណើរទស្សនកិច្ចមួយ ត្រូវបានចាត់ទុកថា ជាការស្តារទំនាក់ទំនងសាឡើងវិញ។ ក្នុងដំណើរទស្សនកិច្ចថ្ងៃទី៤ មិថុនា ឆ្នាំ២០២៤, រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានអញ្ជើញជួបប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិលោក ទៀ សីហា។ អប្សរាណិតធ្វើសេចក្តីរាយការណ៍
-
ចង់សាកល្បងជាមួយបច្ចេកវិទ្យាទំនើបរបស់ ក្រុមហ៊ុន BAIC ទេ?

ភ្នំពេញ៖ ក្រុមហ៊ុន BAIC Motor Co.,Ltd ត្រូវបានសម្ពោធដាក់អោយដំណើរការលើទីផ្សារកម្ពុជាជាផ្លូវការស្របពេល កំណើនប្រជាពលរដ្ឋ និងសេដ្ឋប្រទេសក្នុងតំបន់អាស៊ានមួយនេះបោះជំហានឡើងជាលំដាប់។ នេះជាការឆ្លើយតបទៅនឹងស្តង់ដាររស់នៅរបស់ពលរដ្ឋខ្មែរទំនើប រស់នៅក្រុងទំនើប និងបានអមដំណើរជីវិតដ៏ស៊ីវិល័យ ជាមួយនឹងបច្ចេកវិទ្យាជាន់ខ្ពស់។ ក្រុមហ៊ុន BAIC Motor Co.,Ltd ដែលជាសហគ្រាសផលិតរថយន្តដ៏ធំរបស់ប្រទេសចិន មានវត្តមាននៅទីក្រុងប៉េកាំង។ ការសម្ពោធទីតាំងក្រុមហ៊ុន BAIC នៅពេលនេះជាការប្រកួតប្រជែងដោយឯករាជ្យឈានមុខគេ ជាមួយនឹងគំនិតស្រាវជ្រាវ និងអភិវឌ្ឍន៍។ BAIC ចាប់ផ្តើមនៅក្នុងឧស្សាហកម្មរថយន្ត នៅក្នុងឆ្នាំ១៩៥៨ មានអាយុកាលជាង ៦៦ឆ្នាំមកហើយ នៅក្នុងប្រទេសចិន។ ក្រុមហ៊ុនម៉ាក BAIC ក៏ផលិតយីហោរថយន្តម៉ាកយីយោ Mercedes អស់រយៈពេលជាង ១៥ ឆ្នាំ តាមរយៈ (Beijing Benz) និង ម៉ាកហ៊ីយ៉ាន់ដាយ អស់រយៈពេលជាង ១៨ ឆ្នាំផងដែរ តាមរយៈ(Beijing Hyundai) សំរាប់លក់ នឹង ចែកចាយនៅក្នុងទីផ្សារប្រទេសចិន។ ទីផ្សាររថយន្តប្រទេសចិន គឺ ១ភាគ៣ នៃទីផ្សាររថយន្ត លើពិភពលោកទាំងមូល។ មានតំឡើងនៅ…
-
សហរដ្ឋអាមេរិក នឹងពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស លើវិស័យការពារជាតិ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បញ្ជាក់ថា សហរដ្ឋអាមេរិកនឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើវិស័យការពារជាតិ ។ ឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះ ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម Lloyd James Austin III បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ក៏បានបញ្ជាក់ផងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលលើកទី១ ឯកឧត្តមបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកកាលពីឆ្នាំ២០២២ ។ ក្នុងដំណើរទស្សនកិច្ចលើកទី២ នេះ ឯកឧត្តម មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ…
-
ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសាលាជាតិរដ្ឋបាលមូលដ្ឋាននិងសាកលវិទ្យាល័យរដ្ឋចំនួន៤

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាននិងសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ សាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យក្រចេះ នៅសាលប្រជុំសម្តេចក្រឡាហោម ស ខេង ទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ យោងតាមរបាយការណ៍ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន អនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋានជាមួយសាកលវិទ្យាល័យទាំង៤ មានគោលគោលបំណងសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងគូភាគី ពាក់ព័ន្ធនឹងការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ ព្រមទាំងការអនុវត្តគម្រោងកម្មវិធីផ្សេងៗ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យទាំង៤ ព្រមទាំងសហការីទាំងអស់ដែលបានខិតខំរួមគ្នាសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំ ឱ្យមានពិធីចុះហត្ថលេខាជាផ្លូវការនូវអនុស្សរណៈនៃការយោគយល់គ្នា និងអនុស្សរណៈនៃការព្រមព្រៀងគ្នានាពេលនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពសចំពោះគោលបំណងនៃអនុស្សារណៈនេះ ពិសេសការជួយសហការគ្នា រៀបចំការអភិវឌ្ឍធនធានមនុស្ស ការរៀបចំចែករំលែកបទពិសោធន៍លើការដឹកនាំកម្មវិធីអប់រំ ការប្រើប្រាស់ធនធានសិក្សា ព្រមទាំងយន្តការនានាសំដៅជំរុញឱ្យការងារមានប្រសិទ្ធភាពកាន់តែខ្លាំងក្លា ក្នុងគោលដៅគាំទ្រតាមផែនការនៃការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណវុឌ្ឍិខ្ពស់ ទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យជឿនលឿនរបស់…
-
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី២ ដល់ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧

(ភ្នំពេញ)៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី២ ដល់គ្រួសារស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និងស្ត្រីទើបសម្រាលកូនរួចចំនួន ២៨០នាក់ នៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (មន្ទីរពេទ្យកុមារគន្ធបុប្ផាទី៣ ខេត្តសៀមរាប) នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ។ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ការថ្លែងអំណរគុណ និងកោតសរសើរដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏ដូចជាមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅភ្នំពេញ ដែលបានខិតខំលះបង់កម្លាំងកាយ-ចិត្ត ជួយសង្រ្គោះព្យាបាល ផ្តល់ក្តីអាណិតស្រឡាញ់ ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់កុមារ ក៏ដូចជាក្រុមគ្រួសារអាណាព្យាបាលទាំងអស់ប្រកបដោយស្នាមញញឹម និងចេញពីបេះដូង ជាពិសេសចងចាំនូវគុណូបការៈដ៏ថ្លៃថ្លារបស់ លោក Beat Richner ដែលបានលះបង់កម្លាំងកាយចិត្តពេញមួយជីវិតដើម្បីមន្ទីរពេទ្យនេះ បើទោះបីជាលោកបានទទួលមរណភាពហើយក្តី ដ៏ប៉ុន្តែប្រជាពលរដ្ឋទាំងអស់…
-
កាកបាទក្រហមកម្ពុជា ឧបត្ថម្ភថវិកាជាលើកទី៧ ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ចំនួន ៥ម៉ឺនដុល្លារ

(សៀមរាប)៖ ដើម្បីចែករំលែកក្តីស្រឡាញ់ដល់កុមារ និងអបអរសាទរទិវាកុមារអន្តរជាតិ និងក្នុងឱកាសនៃការប្រារព្ធកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំ២០២៤ ដើម្បីរកមូលនិធិជួយដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាបផងនោះ នៅថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភជាលើកទី៧ នូវថវិកាចំនួន ៥០.០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាម៉េរិក) រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីចូលរួមចំណែកក្នុងការព្យាបាល និងថែទាំសុខភាពកុមារ-ទារក ប្រមាណ ៣០០-៤០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០លានរៀលផងដែរ។ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ងួន ច័ន្ទភក្រ្តា នាយកនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ក្រោមកិច្ចសហការណ៍យ៉ាងជិតស្និទ្ធិជាមួយក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពកុមារក្រីក្រកម្ពុជាប្រកបដោយគុណភាពខ្ពស់ និងឥតគិតថ្លៃ ចូលរួមជួយពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុបដ្ឋាក និងបុគ្គលិកសុខាភិបាល ព្រមទាំងផ្ដល់ការអប់រំសុខភាព និងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។ លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន…
-
រដ្ឋមន្ត្រីទេសចរណ៍ ពិភាក្សាអំពីកិច្ចការសិក្សាគម្រោងរៀបចំ ការប្រគំតន្ត្រីកម្រិតពិភពលោក នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានពិភាក្សាអំពីកិច្ចការសិក្សាគម្រោងរៀបចំ មហោស្រពតន្ត្រី អូប៉េរ៉ា នៅក្នុងប្រទេសកម្ពុជាជាមួយក្រុមការងារ លោក Maestro Andrea Bocelli តារាចម្រៀង នៃមហោស្រពតន្ត្រី អូប៉េរ៉ា ដោយដឹកនាំដោយ លោក Marco Bianchi នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤។ព្រឹត្តិការណ៍នេះអាចជំរុញលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៅកាន់ប្រទេសកម្ពុជា និងចូលរួមគាំទ្រដល់យុទ្ធនាការឆ្នាំទស្សនាសៀមរាប២០២៤ ។ លោក Marco Bianchi បានបង្ហាញពីដំណើរការរៀបចំកម្មវិធីប្រគំតន្ត្រី នៅប្រទេសកម្ពុជា ដែលជួយជំរុញកំណើនទេសចរណ៍, កំណើនសេដ្ឋកិច្ច, អភិរក្ស និងអភិវឌ្ឍវិស័យវប្បធម៌ ព្រមទាំងទទួលស្គាល់ពីអន្តរជាតិនិងជាអំណាចទន់ ផងដែរ។ លោកក៏បានអះអាងថា បើសិនរៀបចំបាន ការប្រគំតន្ត្រីនៅកម្ពុជាមួយនេះ នឹងត្រូវបានផ្សព្វផ្សាយដោយក្រុមហ៊ុនធំៗ ដែលមានអ្នកទស្សនាដល់ទៅរាប់ពាន់លាននាក់។ មហោស្រពតន្រ្តី អូប៉េរ៉ា ស្តារធួរ បាននិងកំពុងរៀបចំនៅតាមទីតាំងដ៏អស្ចារ្យនានានៅបណ្តាប្រទេសអាស៊ី ហើយថ្មីៗនេះ លោកបាននិងកំពុងសិក្សាគម្រោងរៀបចំមហោស្រពតន្ត្រីនេះ នៅលើទឹកដីអង្គរដ៏អច្ឆរិយៈនៃប្រទេសកម្ពុជា។ ឯកឧត្តម រ័ត្ន សណ្តាប់ អ្នកជំនាញអរិយ្យធម៌ខ្មែរលើកឡើងថា ប្រសិនបើព្រឹត្តិការណ៍ដ៏ធំនេះកើតឡើងមែន កម្ពុជានឹងចំណេញ…