Category: ព័ត៌មានជាតិ

  • សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំពេញអង្គគណ:កម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត

    សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំពេញអង្គគណ:កម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត

    (ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន និងជាអ្នកតំណាងរាស្រ្តមមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពេញអង្គគណ:កម្មាធិការគណបក្សប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត និងបូកសរុបដកពិសោធន៍ការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកអាណត្តិទី៤ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។ សម្តេចកិត្តិសង្គហបណ្ឌិតបានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កងកម្លាំងមានសមត្ថកិច្ច នានា និងក្រុមការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សា សុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិ ប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់ម្ចាស់បោះឆ្នោត ដែលបានបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជន រហូតទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ឯកអគ្គរដ្ឋទូតគុយបាថ្មី ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនៅប្រទេសគុយបា

    រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្វាគមន៍ឯកអគ្គរដ្ឋទូតគុយបាថ្មី ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនៅប្រទេសគុយបា

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម ។ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មី ក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករនៅប្រទេសគុយបា។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ មានផលចំណេញ មានសុវត្ថិភាព និងសន្តិសុខដល់អ្នកវិនិយោគកម្ពុជា គឺចាំបាច់ត្រូវធ្វើការសិក្សាឱ្យបានត្រឹមត្រូវច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពផ្លូវច្បាប់ និងនយោបាយ ព្រមទាំងឱកាសនៃការវិនិយោគ។បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្តទាំងអស់គ្នា ជាមួយនឹងវិស័យឯកជន គឺចាំបាច់ ដើម្បីសហការ ចូលរួមជាមួយគ្នា ពិនិត្យ និងស្វែងរកដំណោះស្រាយ ដែលល្អ ទទួលយកបាន អនុលោមតាមច្បាប់វិនិយោគ និងច្បាប់ប្រទេស ផ្តល់ផលចំណេញទាំងអស់គ្នា និងមាននិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការទទួលបានការសម្របសម្រួលការវិនិយោគឱ្យមានភាពងាយស្រួល ទាំងចរន្តសាច់ប្រាក់ ទីផ្សារ…

  • ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេស

    ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេស

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម MOHAMMED ABDUL HYE ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបង់ក្លាដេស នៅរសៀលថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ គឺមុនពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតនឹងបញ្ចប់អាណត្តិនៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានពិភាក្សាស្តីពីអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសដែលបានសហការជាមួយគ្នាកន្លងមកដើម្បីអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់វិស័យការងារដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កម្ពុជា និងបង់ក្លាដេសនឹងអាចបន្តកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែល្អ និងស៊ីជម្រៅបន្ថែមទៀតលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ៕ ប្រភព ៖ ក្រសួងការងារ

  • លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាអាណ្ណត្តិទី៤ គឺជាជោគជ័យនៃដំណើរការលទ្ធិប្រជាធិបតេយ្យ (Video Inside)

    លទ្ធផលបោះឆ្នោតក្រុមប្រឹក្សាអាណ្ណត្តិទី៤ គឺជាជោគជ័យនៃដំណើរការលទ្ធិប្រជាធិបតេយ្យ (Video Inside)

    កម្ពុជាបានបោះមួយជំហានទៅមុខទៀត នូវដំណាក់កាលអនុវត្តលទ្ធិប្រជាធិបតេយ្យ ដោយជោគជ័យ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណ្ណត្តិទី៤ ទូទាំងប្រទេស។ សូមទស្សនាបទវិចារណកថារបស់អប្សរាណិត

  • រដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី២០ (AMMSTI-20)

    រដ្ឋមន្រ្តីអាស៊ាន ផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំលើកទី២០ (AMMSTI-20)
  • អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ទិងទិវាកុមារកម្ពុជាឆ្នាំ២០២៤

    អបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ទិងទិវាកុមារកម្ពុជាឆ្នាំ២០២៤

    (ត្បូងឃ្មុំ)៖ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញក្នងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ទិងទិវាកុមារកម្ពុជាឆ្នាំ២០២៤ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងក្រុមការងារបច្ចេកទេសយេនឌ័រនិងកុមារ លោកប្រធានមន្ទីរបរិស្ថាន អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ និងក្មួយៗជាសសិស្សានុសិស្ស ជាច្រើនរូបចូលរួម នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍លើកឡើងថា៖ ពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១ មិថុនា និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ ក្រោមប្រធានបទ «ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា ក្រោមប្រធានបទ«រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ»។ ជាពិសេស សុវត្ថិភាពកុមារតាមប្រព័ន្ធឌីជីថល ដោយជួយគាំទ្រដល់កុមាររងគ្រោះ និងងាយរងគ្រោះពីការគំរាមកំហែង ការកេងប្រវ័ញ្ច…

  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបន្តខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ

    ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបន្តខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ

    (ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ជំរុញឱ្យក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤នេះ ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ ប្រជាពលរដ្ឋ ដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិន ត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ នាព្រឹកថ្ងៃទី៧ ខែមីថុនា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីស្ថានភាពរដ្ឋបាលដែនដី និងសមិទ្ធផលសំខាន់ៗ ដែលគណៈអភិបាល និងក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ សម្រេចបាន និងងលទ្ធផល នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ,ពីស្ថានភាពរដ្ឋបាលដែនដី,ពីសមិទ្ធផលសំខាន់ៗដែលគណៈអភិបាល និងក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ សម្រេចបាន ។ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដើម្បីបន្តនិរន្តភាពការងារក្រុមប្រឹក្សា…

  • សិស្សៗដឹងទេថា BICC មានអត្ថប្រយោជន៍អ្វីខ្លះ? ក្រោយសាកលវិទ្យាល័យជាដៃគូប៊ែលធីអន្តរជាតិចំនួន ៣៣ មកពី ១៨ប្រទេសចូលរួមវេទិកានេះ

    សិស្សៗដឹងទេថា BICC មានអត្ថប្រយោជន៍អ្វីខ្លះ? ក្រោយសាកលវិទ្យាល័យជាដៃគូប៊ែលធីអន្តរជាតិចំនួន ៣៣ មកពី ១៨ប្រទេសចូលរួមវេទិកានេះ

    ភ្នំពេញ៖ BICC ស្តាប់ទៅវាសាមញ្ញ ប៉ុន្តែ សិស្សានុសិស្ស នឹងទទួលបានប្រយោជន៍ជាច្រើនកាលបើបានដឹងរឿងនេះ។ BICC គឺជាសន្និសីទអន្តរជាតិ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិធ្វើជាម្ចាស់ផ្ទះ ដើម្បី​រួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU)។ នេះបើតាម ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ BICC (BELTEI International Collaboration Conference) បានផ្តោតលើ ៧ចំណុចសំខាន់ៗ៖ ១-  ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច​ ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក ២-   បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស ៣-  ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី ៤-  បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម ៥-  ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន ៦-  ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស ៧-   ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។…

  • គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែនឹងត្រូវបង្កើតក្នុងពេលដ៏ខ្លី

    គណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែនឹងត្រូវបង្កើតក្នុងពេលដ៏ខ្លី

    បាត់ដំបងៈគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែ ដែលជាដៃបឹងទន្លេសាបនឹងត្រូវបង្កើតក្នុងពេលដ៏ខ្លីខាងមុខ។កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នក្រុមការងារបច្ចេកទេសនៃកម្មវិធីគ្រប់គ្រងធនធានទឹកនិងផ្លាស់ប្ដូរកសិកម្មនៅប្រទេសកម្ពុជា រួមទាំងអ្នកជំនាញពាក់ព័ន្ធ ហៅកាត់ថា WAT4CAMបានបើកកិច្ចប្រជុំពិភាក្សានិងពិគ្រោះយោបល់លើដំណើរការបង្កើតគណៈកម្មាធិការគ្រប់គ្រង”អាងស្ទឹងសង្កែ” ក្រោមអធិបតីភាពឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមនិងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។ ការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែក្នុងគោលបំណងដើម្បីគ្រប់គ្រង អភិរក្ស និង អភិវឌ្ឍន៍អាងស្ទឹងសង្កែ ឱ្យមាននិរន្តភាពសំដៅរក្សាបាន នូវប្រព័ន្ធអេកូឡូស៊ីរបស់ស្ទឹង និងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់សក្ដានុពល នៃស្ទឹងសង្កែ។នេះជាការបញ្ជាក់របស់ឯកឧត្តម ចាន់ យុត្ថា ។ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក បន្តថា ការបង្កើតគណៈកម្មាធិការនេះ ដើម្បីដោះស្រាយនូវបញ្ហាគ្រោះទឹកជំនន់ ,គ្រោះរាំងស្ងួតនិងធ្វើឱ្យប្រសើរឡើងនូវការបែងចែកទឹក កាត់បន្ថយការបំពុលនិងធ្វើឱ្យប្រសើរឡើង នូវ គុណភាពទឹកក្នុងអាងផងដែរ។ ក្នុងកិច្ចប្រជុំឯកឧត្តម សុខលូ អភិបាលខេត្តបាត់ដំបង បានចាត់ទុកការបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាបការរក្សា និងការបែងចែកទឹកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ និងបម្រើឲ្យការងារកសិកម្ម។ ឯកឧត្តមអភិបាលខេត្តបាត់ដំបងបានបញ្ជាក់ពីការគាំទ្រ និងសហការល្អជាមួយក្រុមការងារបច្ចេកទេស ដើម្បីបង្កើតគណៈកម្មាធិការគ្រប់គ្រងអាងស្ទឹងសង្កែឲ្យបានក្នុងពេលឆាប់ៗខាងមុខ។ សូមបញ្ជាក់ថា អាងស្ទឹងសង្កែ គឺជាតំបន់ដៃទន្លេសាបមានផ្ទៃដីជាង៦.០០០០ គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ ប៉ៃលិននិងខេត្តបាត់ដំបង ខណៈខេត្តបាត់ដំបងមានផ្ទៃដីគ្របដណ្ដប់ធំជាងគេ រហូតជាង៩០ភាគរយនៃផ្ទៃដីសរុបរបស់អាង ។អាងស្ទឹងសង្កែក្រៅពីជាប្រភពផ្គត់ផ្គង់ទឹកប្រើប្រាស់និងការធ្វើកសិកម្ម…

  • រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤

    រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ឆ្នាំ២០២៤

    ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំពិធីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែ គុណភាពដី រហោស្ថានកម្ម និងភាពធន់ នឹងគ្រោះរាំងស្ងួត» ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។ពិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាខេត្តព្រះវិហារ ។ អភិបាលខេត្តព្រះវិហារ ឯកកឧត្តម គីម រិទ្ធី បានថ្លែងថា ការប្រារព្ធទិវាបរិស្ថានជាតិ នាឱកាសនេះ គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមរបស់យើងទាំងអស់គ្នា ដែលជាប្រជាជនកម្ពុជា ក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់បរិស្ថានធម្មជាតិ ស្រឡាញ់ភាពស្រស់បំព្រងនៃធម្មជាតិ និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីឱ្យប្រទេសរបស់យើង ដែលជាប្រទេសសម្បូរទៅដោយសម្បត្តិធនធានធម្មជាតិ នៅតែរក្សាភាពបៃតង និងស្រស់ស្អាតជានិច្ច។ ឯកឧត្តមបន្តថា ទិវានេះនឹងក្លាយជាចរន្តចលករ ដែលជំរុញឱ្យមានការផ្តួចផ្តើម ធ្វើសកម្មភាពមេត្រីបរិស្ថាន ចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវក្នុងការទុកដាក់កាកសំណល់ឱ្យបានត្រឹមត្រូវ ដោយមិនបោះចោលពាសវាលពាសកាលនៅទីសាធារណៈ ជាហេតុមិនធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាពប្រទេសកម្ពុជាយើង ។ ជាមួយគ្នានោះ ឯកឧត្តម គីម រិទ្ធី បានធ្វើការរំលឹកដល់ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវសហការប្រើប្រាស់វិធានការសរុប…