Category: ព័ត៌មានជាតិ

  • កីឡាការិនី ស្រួង ភាវី ដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញមកពីកូរ៉េ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កុមារដោយឥតគិតថ្លៃ

    កីឡាការិនី ស្រួង ភាវី ដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញមកពីកូរ៉េ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ កុមារដោយឥតគិតថ្លៃ

    ភ្នំពេញ៖ កីឡាការិនីផ្នែកកីឡាស្នូកឃ័រ និងប៊ីយ៉ា ស្រួង ភាវី បានដឹកនាំក្រុមវេជ្ជបណ្ឌិតជំនាញមកពីប្រទេសកូរ៉េ ចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងចែកអំណោយដល់កុមារកំព្រានៅអង្គការពន្លឺអនាគត ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី៧ និងទី៨ ខែមិថុនា ឆ្នាំ២០២៤។ កីឡាការិនី ស្រួង ភាវី ដែលជាកីឡារិនីកីឡាប៊ីយ៉ា និងជាសមាជិកសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានមានប្រសាសន៍ថា ក្រុមវេជ្ជបណ្ឌិតជំនាញមកពីប្រទេសកូរ៉េ បានជួយពិនិត្យជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ និងកុមារ ក្នុងនោះផ្តល់ជូនសេវាផ្នែកកុមារ ពេទ្យធ្មេញ ផ្នែកវះកាត់សំបកភ្នែកធ្លាក់ ពិនិត្យជំងឺឆ្អឹង និងជំងឺទូទៅជាច្រើនទៀត ព្រមទាំងចែកជូនឱសថ អាហារបំប៉នសុខភាព និងថ្នាំវីតាមីន។ ក្រៅពីការពិនិត្យសុខភាពជូនប្រជាពលរដ្ឋ ក្រុមការងាររបស់អ្នកនាងក៏មានរៀបចំកម្មវិធីចែកអំណោយដល់កុមារកំព្រានៅអង្គការពន្លឺអនាគតផងដែរ ដោយកម្មវិធីសប្បុរសធម៌រយៈពេល២ថ្ងៃនេះ សរុបចំណាយអស់ជាង ២០ម៉ឺនដុល្លារ។ ជាមួយនឹងការងារសប្បុរសធម៌នេះ កីឡាការិនី ស្រួង ភាវី បានបង្ហាញក្តីរំភើប និងរីករាយដែលបានឃើញកុមារកំព្រាកំពុងរស់នៅក្នុងអង្គការពន្លឺអនាគត។ តាមរយៈការចុះជួបដោយផ្ទាល់ចំពោះស្ថានភាពរបស់កុមារកំព្រានៅក្នុងអង្គការពន្លឺអនាគតលើកដំបូង បានទាញចិត្តរបស់អ្នកនាងចូលរួមផ្សព្វផ្សាយ និងកៀងគស្វែងរកសប្បុរសជននានា ដើម្បីនាំយកអំណោយជួយឧបត្ថម្ភដល់អង្គការពន្លឺអនាគត សម្រាប់ជួយទ្រទ្រង់ដល់ការរស់នៅរបស់កុមារកំព្រានៅក្នុងអង្គការនេះ។ កីឡាការិនី ស្រួង ភាវី បន្ថែមថា…

  • ក្រសួងពាណិជ្ជកម្ម ៖ មន្រ្តី ក.ប.ប ប្រាំរូប ដែលយកលុយពីម្ចាស់ទំនិញនៅផ្សាររមាសខេត្តកំពង់ឆ្នាំង ត្រូវបានដាក់វិន័យយ៉ាងតឹងរ៉ឹងនិងធ្ងន់ធ្ងរ

    ក្រសួងពាណិជ្ជកម្ម ៖ មន្រ្តី ក.ប.ប ប្រាំរូប ដែលយកលុយពីម្ចាស់ទំនិញនៅផ្សាររមាសខេត្តកំពង់ឆ្នាំង ត្រូវបានដាក់វិន័យយ៉ាងតឹងរ៉ឹងនិងធ្ងន់ធ្ងរ

    ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ជុំវិញករណីភាពមិនប្រក្រតីនៃការអនុវត្តតួនាទី និងភារកិច្ចរបស់មន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំង ឆ្នាំ២០២៤ថា មន្រ្តី ក.ប.ប ប្រាំរូបដែលយកលុយពីម្ចាស់ទំនិញនៅផ្សាររមាស ខេត្តកំពង់ឆ្នាំង ត្រូវបានដាក់វិន័យយ៉ាងតឹងរ៉ឹងនិងធ្ងន់ធ្ងរ ។ យោងតាមសេចក្តីប្រកាសនៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តី ក.ប.ប. ខេត្តកំពង់ឆ្នាំង ចំនួនប្រាំរូប បានចុះត្រួតពិនិត្យទំនិញនៅផ្សាររមាស ក្នុងឃុំអភិវឌ្ឍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នៅពេលចុះអនុវត្តការងារ មន្រ្តី ក.ប.ប. បានរកឃើញទីតាំងលក់ទំនិញបីកន្លែង ដែលបានតាំងលក់ផលិតផលគ្រឿងសម្អាងមិនអនុលោម តាមបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ ដែលម្ចាស់ទំនិញត្រូវទទួលរងនូវការពិន័យអន្តរការណ៍ ស្របតាមច្បាប់ ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។ ប៉ុន្តែនៅពេលអនុវត្តការងារ មន្រ្តីទាំងប្រាំរូប ពុំបានអនុវត្តឱ្យបានត្រឹមត្រូវស្របតាមនីតិវិធិនៃការពិន័យអន្តការណ៍ ដែលជាការប្រព្រឹត្តខុសនីតិវិធីច្បាប់ជាធរមាន ។ ក្នុងករណីនេះ ក្រសួងពាណិជ្ជកម្មបានដាក់ទណ្ឌកម្មខាងវិន័យយ៉ាងតឹងរ៉ឹងនិងធ្ងន់ធ្ងរ ចំពោះមន្រ្តីទាំងប្រាំរូប ស្របតាមបញ្ញត្តិនៃច្បាប់និងតាមទោសកំហុសដែលបានប្រព្រឹត្ត។ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាប្រកាន់ខ្ជាប់ដាច់ខាត និងអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអភិក្រម «ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់» ដោយមិនឱ្យមន្រ្តីរូបណាប្រព្រឹត្តល្មើសច្បាប់…

  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  ប្រគល់ផ្ទះមនុស្សធម៌ទី១៩ ជូនលោកយាយទុរគតម្នាក់

    សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម  ប្រគល់ផ្ទះមនុស្សធម៌ទី១៩ ជូនលោកយាយទុរគតម្នាក់

    កំពង់ចាម : ព្រឹកថ្ងៃសៅរ៍ទី៨ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះឧត្តមចរិយា ស៊ាង លាង ព្រះនាគសត្ថា ព្រះបាឡាត់គណខេត្ត ឯកឧត្តម ចាន់ សុភា ប្រធានក្រុមការងារចុះជួយឃុំអង្គរបាន ព្រមទាំងមន្រ្តីជាច្រើនរូបបាននិមន្ត និង អញ្ជើញចូលរួមក្នុងពិធីប្រគល់ផ្ទះទី១៩ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ចសហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និងការផ្តល់ថវិកាបដិភាគពីក្រុមការងារចុះជួយឃុំអង្គរបាន ជូនលោកយាយចាស់ជរាគ្មានទីពឹងម្នាក់ ឈ្មោះ ប៊ន់ សេងងួន អាយុ ៧២ឆ្នាំ  រស់នៅ ភូមិអង្គរបានទី៧ ឃុំអង្គរបាន ស្រុកកងមាស។ លោកយាយ ប៊ន់ សេងងួន ជាចាស់ជរាទុរគតរស់ ហើយស្នាក់នៅក្រោមផ្ទះអ្នកជិតខាងយ៉ាងកម្សត់តែពីរនាក់ ចៅប្រុសមួយនាក់ ខណៈឪពុកម្តាយគេ បានធ្វើចំណាកស្រុកក្រៅខេត្ត។ មិនត្រឹមតែគ្មានមុខរបរអ្វីចិញ្ចឹមជីវិតទេ តែដូនចាស់ម្នាក់នេះមានទាំងជំងឺប្រចាំកាយថែមទៀត។ សព្វលោកយាយថ្ងៃរស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ បណ្ណសមធម៌ ក្រ២ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងប៉ុណ្ណោះ ។  ដូនចាស់ជរាទុគត រូបនេះ មានដីជាកម្មសិទ្ធិទំហំ  ១៣ម៉ែត្រគុណនឹង២២ម៉ែត្រក្នុងភូមិអង្គរបានទី៧…

  • ផ្ទះ ១៦៧ ខ្នងនៅស្រុករំដួលរងគ្រោះដោយសារខ្យល់កន្ត្រាក់

    ផ្ទះ ១៦៧ ខ្នងនៅស្រុករំដួលរងគ្រោះដោយសារខ្យល់កន្ត្រាក់

    ស្វាយរៀង៖ យ៉ាងហោចណាស់មផ្ទះចំនួន១៦៧ខ្នង ក្នុងឃុំចំនួនពីរនៅស្រុករំដួលបានរបើកដំបូលនិងរលំ ដោយសារខ្យល់កន្ត្រាក់លាយឡំជាមួយភ្លៀងផ្គររន្ទះ កាលពីរសៀលថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ម្សិលមិញ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ភ្លៀងធ្លាក់មួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ខ្លាំងៗកាលពីរសៀលថ្ងៃទី ៧ខែមិថុនា ធ្វើឲ្យប៉ះពាល់ដល់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៦៧ខ្នង ។ក្នុងនោះប៉ះពាល់ដល់សាលាឃុំម៉ឺនជ័យ និងរងរបួសមនុស្សម្នាក់ផងដែរ។ហេតុការណ៍បង្កផលប៉ះពាល់ដល់ឃុំចំនួនពីរ ក្នុងស្រុករំដួល គឺឃុំម៉ឺនជ័យ ចំនួន១៥៨ខ្នង រួមទាំងសាលាឃុំនិងឃុំ ស្វាយចេកផ្ទះចំនួន៩ខ្នង។ កន្លងទៅឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង តែងតែបានដាស់តឿនក្រើនរំលឹកអាជ្ញាធរ ក៏ដូចជាប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាចូលមកដល់ចំពោះគ្រោះធម្មជាតិ៕ ដោយៈនុត នាង

  • ដោះស្រាយសំណូមពរប្រជាពលរដ្ឋ ប្រធានក្រុមការងារថ្នាក់ជាតិឃុំព្រែកហ្លួង រៀបចំកាយប្រឡាយ លើកផ្លូវលំជាងបួនគីឡូម៉ែត្រ

    ដោះស្រាយសំណូមពរប្រជាពលរដ្ឋ ប្រធានក្រុមការងារថ្នាក់ជាតិឃុំព្រែកហ្លួង រៀបចំកាយប្រឡាយ លើកផ្លូវលំជាងបួនគីឡូម៉ែត្រ

    បាត់ដំបងៈឆ្លើយតបនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ឯកឧត្តមខាត់ សាត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំព្រែកហ្លួងនិងសហការីរួមជាមួយអាជ្ញាធរឃុំបានដាក់គ្រឿងចក្រកាយប្រឡាយនិងលើកផ្លូវលំប្របប្រឡាយប្រវែងជាង៤ ០០០ម៉ែត្រ និងធ្វើទំនប់ទប់ច្រាំងស្ទឹងប្រវែងជាង២០០ម៉ែត្រ ។ តាមរយៈសកម្មភាពនេះប្រជាពលរដ្ឋនៅឃុំព្រែកហ្លួង បានបង្ហាញនូវក្តីសប្បាយរីករាយ ពីព្រោះសំណូមពររបស់ពួកគាត់ត្រូវបានឆ្លើយតបទាន់កាលៈទេសៈ។ នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ នារដូវវស្សានិងពេលមានទឹកជំនន់ខ្លាំងម្តងៗទឹកបានហូរចូលភូមិ បណ្ដាលឲ្យដំណាំកសិកម្មរាប់សិបហិកតា និងផលវារីវប្បកម្មត្រូវខូចខាត។ប្រជាពលរដ្ឋរំពឹងថាបន្ទាប់ពីបានប្រឡាយភ្ជាប់ផ្លូវលំនេះ ហើយ នឹងជួយរំដោះទឹកជំនន់បានមួយកម្រិត ហើយក៏អាចអនុញ្ញាតប្រជាកសិករដាំដំណាំចម្ការនិងដំណាំបន្លែក្នុងរដូវប្រាំងបានទៀតផង។ ប្រឡាយនេះក៏ជួយសម្រួលក្នុងការទាញយកប្រភពទឹកពីស្ទឹងសង្កែដើម្បីស្រោចស្រពដំណាំផងដែរ។ លោកស្រី សឿង វណ្ណា មេឃុំព្រែកហ្លួង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងក្រុមការងារថ្នាក់ជាតិចុះជួយឃុំ។ ជាពិសេសឯកឧត្តមខាត់ សាត ដែលបានផ្តល់ នូវសមិទ្ធផលទាំងនេះ ។ រីឯលោក ខៃ កក្កដា មេភូមិរហាលសួងនិងតំណាងឲ្យមេភូមិទាំងអស់ក្នុងឃុំព្រែកហ្លួង បានថ្លែងអំណរគុណឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ ដោយចាត់ទុកថាសមិទ្ធផលដែលកើតឡើងនេះ គឺជាការយកចិត្តទុកដាក់របស់ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំ និង សហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំដោះស្រាយនូវបញ្ហាប្រឈមចំពោះមុខនិងកង្វល់នានា របស់ បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានទាន់ពេលវេលា ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

  • ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន រួមគ្នា លើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ

    ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងចិន រួមគ្នា លើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ

    (ភ្នំពេញ)៖ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជានិងចិន ធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជានិងប្រទេសចិនដើម្បីចូលរួមពង្រឹងសាមគ្គីភាព និងមិត្តភាពនៃប្រទេសទាំងពីរក៏ដូចជាចូលរួមក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ។ ការអំពាវនាវនេះធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ចូលរួមជាមួយលោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងគួនមីង ខេត្តយូណាន ប្រទេសចិន ។ យុទ្ធនាការដ៏សំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍បេតិកភណ្ឌ និងវប្បធម៌នៃប្រទេសទាំងពីរ និងដើម្បីជំរុញកំណើនទេសចរណ៍ឱ្យកាន់តែខ្លាំង ហើយប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានពិតជាដើរតួនាទីសំខាន់ក្នុងការបញ្ជូនព័ត៌មានពិត ពីសក្កានុពលទេសចរណ៍ បេតិកភណ្ឌ និងវប្បធម៌ដល់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមជាស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន យើងមានការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិការកម្ពុជា-ចិនទៅកាន់ពិភពលោក តាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយចម្រុះទាំងបុរាណនិងទំនើប និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញនូវភាពទាក់ទាញដ៏ពិសេស និងប្រកបដោយសក្តានុពលនៃបេតិកភណ្ឌពិភពលោកនៅកម្ពុជា និងខេត្តយូណានប្រទេសចិន និងសមិទ្ធផលដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងភាគីកម្ពុជា-ចិន ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងវប្បធម៌ ដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ សំដៅពង្រឹងការការពារនិងអភិរក្សបេតិកភណ្ឌរួមរបស់មនុស្សជាតិ»។ នៅក្នុងឱកាសនៃការបើកសម្ពោធកម្មវិធីសំឡេងទីតាំងបេតិកភណ្ឌ«ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ», លោកជំទាវ ជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន បានបង្ហាញនូវក្តីសង្ឃឹមថា ភាគីចិននិងកម្ពុជានឹងយកព្រឹត្តិការណ៍នេះជាឱកាសដ៏សំខាន់ដើម្បីរួមគ្នាជំរុញការផ្លាស់ប្តូរ…

  • ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ

    ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ

    (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីពិនិត្យមើលតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការអនុវត្ដគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២៤ ។ មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមទេស រដ្ឋមន្រ្តីបានស្វាគមន៍ និងថ្លែងនូវការកោតសរសើរចំពោះក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងយ៉ាង សកម្មក្នុងការចូលរួមឆ្លើយតបនឹងមេរោគអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តីក៏ថ្លែង អំណរគុណចំពោះក្រសួងមហាផ្ទៃ ដែលបានរៀបចំគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងឈានមកដល់ការរៀបចំកិច្ចប្រជុំនៅថ្ងៃនេះ។ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី លោកជំទាវ អុង សុភាវី ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងមហាផ្ទៃ បានមានចំណាប់អារម្មណ៍ និងបង្ហាញខ្លួនសមាជិកគណៈកម្មាធិការ។ លោកជំទាវ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានរៀបចំកែសម្រួលសមាសភាពគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ និងកាមរោគ ធ្វើផែនការសកម្មភាព និងផែនការថវិកា ព្រមទាំងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួង និងបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាន់ពេលវេលា។ បន្ថែមលើនេះ ក្រសួងក៏បានរៀបចំកិច្ចប្រជុំជាមួយ សមាសភាពតាមអង្គភាពស្តីពីផែនការយុទ្ធសាស្រ្តផងដែរ។ លោកស្រី សម្បត្តិ រតនា បានធ្វើបទបង្ហាញស្តីពីផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ដែលជាគោលដៅក្រសួង មហាផ្ទៃក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍…

  • ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៧១គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

    ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ១៧១គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង

    (ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃសៅរ៍ទី៨ ខែ មិថុនា ឆ្នាំ២០២៤ សម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងចែកជូនគ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០២៤ ។ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅឃុំស្វាយចេក និងឃុំម៉ឺនជ័យ ស្រុករំដួល សរុបចំនួន ១៧១ខ្នង (ខូចខាតទាំងស្រុង ៩ខ្នង មធ្យម ១៦ខ្នង តិចតួច ១៤៦ខ្នង ) របួសស្រាលមនុស្ស ២នាក់ ។ សម្តេចកិតិសង្គហបណ្ឌិត ម៉ែន សំអន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ដែលជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជម្រុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ហើយសូមសម្តែងនូវការសោកស្តាយចំពោះការខូចខាត ទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិដែលមិននឹកស្មានដល់…

  • ក្រសួងបរិស្ថានគាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅតាមតំបន់សហគមន៍លើភ្នំគូលែន

    ក្រសួងបរិស្ថានគាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅតាមតំបន់សហគមន៍លើភ្នំគូលែន

    (ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្រេច សាងសង់កន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរ នៅក្នុងធម្មជាតិ ចំនួន ១០កន្លែង ក្នុងជំហានដំបូង នៅសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ។ នេះជាការបញ្ជាក់ពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងពេលចុះពិនិត្យទីតាំង និងគម្រោងសាងសង់តំបន់ទេសចរណ៍លំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន កាលពី ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម រដ្ឋមន្រ្តី បានប្រកាសផងដែរពីគម្រោង រៀបចំរបៀងសហគមន៍តំបន់ការពារធម្មជាតិទាំង៥ នៅលើខ្នងភ្នំគូលែន ដោយទទួលផលប្រយោជន៍ពីគម្រោងភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយ តាមរយៈគម្រោងអភិវឌ្ឍទេសចរណ៍លំហែបៃតង។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់គម្រោងដែលផ្តល់ភាពជាម្ចាស់ដល់សហគមន៍ ព្រោះប្រជាពលរដ្ឋអាចទទួលបានប្រយោជន៍ពីការផ្តល់សេវាកម្មផ្សេងៗដល់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងធានាបាននូវការការពារនិងអភិរក្សធនធានធម្មជាតិ សម្បត្តិវប្បធម៌ ប្រវត្តិសាស្រ្តរបស់ខ្មែរ ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា សម្រាប់គម្រោងនេះ នឹងធ្វើឱ្យប្រជាពលរដ្ឋ ដែលរស់នៅ តំបន់ជុំវិញតំបន់ការពារ ធនធានធម្មជាតិ មានជីវភាពល្អប្រសើរ ពិសេសស្នើសុំឱ្យពួកគាត់បញ្ឈប់ ការកាប់ទន្ទ្រានព្រៃឈើ បរបាញ់សត្វព្រៃ មកប្រកបមុខរបរនាំភ្ញៀវទេសចរទស្សនាព្រៃ និងសត្វព្រៃ និងផ្តល់សេវាទេសចរណ៍ធម្មជាតិជាដើម។ លើសពីនេះ សុំចូលរួមយុទ្ធនាការរបស់ក្រសួងបរិស្ថាន…

  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង

    ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋ ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាខេត្តព្រៃវែង ទាំង ២៧រូប ក្នុងនោះ ឯកឧត្តម ស្បោង សារ៉ាត ជាប្រធានក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ត្រូវពិគ្រោះយោបល់ និងពិភាក្សាអំពីការបែងចែកភារកិច្ចក្នុងការចូលរួមធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រកាសក្រុមប្រឹក្សាក្រុង ស្រុក ឱ្យបានទាន់ពេលវេលា ស្របតាមគោលការណ៍ច្បាប់កំណត់ និងបន្តការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្មេងទំនើង ល្បែងស៊ីសង ការជួញដូរមនុស្ស អាវុធជាតិផ្ទុះ ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសគឺក្រុមប្រឹក្សា សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ថា ក្រុមប្រឹក្សា គឺជាតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលមានអំណាចធ្វើសេចក្តីសម្រេចខាងបញ្ញត្តិផង និងអំណាចប្រតិបត្តិផង ក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន ក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន…