-
ក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤ ប្រកាសចូលកាន់តំណែង

រតនគិរី ឯកឧត្តម ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តរតនគិរីអាណត្តិទី៤ កាលពី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តរតនគិរី។ ក្នុងឳកាសនេះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរំលឹកថារយៈពេលប្រាំឆ្នាំកន្លងមក គណៈអភិបាលខេត្តសហការល្អជាមួយក្រុមប្រឹក្សាអាណត្តិទី៣ ដោយសម្រេចបាន នូវសមិទ្ធផលធំៗជាច្រើនទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ទើបតែងតាំងថ្មីបានឡើងធ្វើការប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីកម្លាំងកាយចិត្តដើម្បីផលប្រយោជន៍ប្រជាជន នឹងគោរពច្បាប់ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ អនុវត្តអោយបានតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ប្តេជ្ញា បំពេញភារកិច្ចដោយអនុលោមតាមគោលការណ៍ លិខិតបទដ្ឋានពាក់ព័ន្ធរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ធភាពខ្ពស់។ ប្តេជ្ញា ចូលរួមពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។ ថ្លែងក្នុងឱកាសនេះឯកឧត្តម ជៀង អំ ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តម បានថ្លែងនូវការអបអរសាទរនិងកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា…
-
ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៤

កំពង់ធំ៖ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅសាលប្រជុំសាលាខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសសជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាតំណាងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ។ សូមជម្រាបថា ឯកឧត្តម ដៀប ពីរី មកពីគណបក្សប្រជាជនកម្ពុជាត្រូវបានប្រកាសជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងសមាជិកក្រុមក្រុមប្រឹក្សាខេត្តចំនួន២៤រូប។ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានអបអរសាទរចំពោះបេក្ខជនក្រុមប្រឹក្សាខេត្ត ទាំងអស់ មកពីគ្រប់គណបក្សនយោបាយ ដែលទទួលបានសំឡេងគាំទ្រពីអង្គបោះឆ្នោត នឹងចូលកាន់តំណែងនាពេលនេះ។ ក្រុមប្រឹក្សាខេត្តដែលទើបជាប់ឆ្នោតថ្មី នឹងបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងាររបស់គណៈអភិបាល ក្នុងគោលបំណងរួមមួយគឺដើម្បីអភិវឌ្ឍខេត្តកំពង់ធំឱ្យទទួលបានការរីកចម្រើនលើគ្រប់វិស័យស្របតាមគោលនយោបាយនិងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល។មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមត្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋានក្រុមប្រឹក្សាខេត្ដកំពង់ធំ ត្រូវអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន។ក្នុងនេះ ១.ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ត្រូវពិគ្រោះបែងចែកភារកិច្ចគ្នា ចុះធ្វើពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុង/ស្រុកទាំង០៩ ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី១៨ មិថុនា។ ២.ប្រធានក្រុមប្រឹក្សាខេត្តធ្វើការប្រជុំសាមញ្ញលើកទី១ មិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពិធីចូលកាន់តំណែង។ ៣.ប្រធានក្រុមប្រឹក្សាខេត្តត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួន មិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយនិង៤. សមាជិកក្រុមប្រឹក្សាខេត្តទាំងអស់មានកាតព្វកិច្ចត្រូវធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុល៕ ដោយ៖ប៊ុន រដ្ឋា
-
គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា និងសាលាបណ្តុះបណ្តាលអធិការកិច្ច ប្រទេសវៀតណាម ជួបពិភាក្សាគ្នា ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធ ទៅវិញទៅមក

(វៀតណាម)៖ ព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Vu Van Chien នាយកសាលាបណ្តុះបណ្តាលអធិការកិច្ច ដើម្បីសិក្សាស្វែងយល់ និងដកស្រង់បទពិសោធអំពីសាលាបណ្តុះបណ្តាលអធិការកិច្ចវៀតណាម នៅសាលាបណ្តុះបណ្តាលអធិការកិច្ច រដ្ឋធានីហាណូយ ។ សូមជម្រាបជូនថា សាលាបណ្តុះបណ្តាលអធិការកិច្ច ជាអង្គភាពមួយចំណុះឱ្យអធិការកិច្ចរដ្ឋាភិបាលវៀតណាម ដែលមានតួនាទីបណ្តុះបណ្តាល និងអភិវឌ្ឍជំនាញចាំបាច់នានាក្នុងទិដ្ឋភាពអធិការកិច្ចជូនអង្គភា ព និងបុគ្គលិកនៃសាខាអធិការកិច្ច (Inspection Branch)។ សាលាបណ្តុះបណ្តាលអធិការកិច្ច គឺបណ្តុះបណ្តាលផ្តោតលើជំនាញជាច្រើនដូចជា៖ ១.ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តលអធិការកិច្ច, ២.ការបណ្តុះបណ្តាល និងអភិវឌ្ឍប្រព័ន្ធប្រតិបត្តិការអធិការកិច្ច, ៣.ការបណ្តុះបណ្តាល និងអភិវឌ្ឍប្រតិបត្តិការអធិការកិច្ចសំខាន់ៗ, ៤.ការបណ្តុះបណ្តាល និងអភិវឌ្ឍអធិការកិច្ចជាន់ខ្ពស់, ៥.ការបណ្តុះបណ្តាល និងអភិវឌ្ឍលើជំនាញអធិការកិច្ចពិសេសដោយធ្វើបច្ចុប្បន្នភាព ដើម្បីបម្រើដល់បេសកម្មរបស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមក្នុងការដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហារ និងប្រឆាំងនឹងអំពើពុករលួយ ៕ ដោយ ៖ ហេង សម្បត្តិ
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសន្តិបណ្ឌិត នេត សាវឿន ចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី ៤

កំពង់ចាម៖ក្រុមប្រឹក្សាខេត្តកំពង់ចាម ចំនួន ២៧រូប អាណត្តិទី ៤ ត្រូវបានប្រកាសចូលកាន់តំណែងកាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាមក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងថ្នាក់ដឹកនាំ អមដំណើរជាច្រើននាក់ទៀត ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ក្នុងនាមជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ដែលបានជាប់ឆ្នោត ទោះបីជា ឯកឧត្តម លោកជំទាវ មានសមាសភាពមកពីគណបក្សនយោបាយផ្សេងៗ ពីគ្នា ក៏ពិតមែន ប៉ុន្តែ តាមគោលការណ៍ច្បាប់ ក្រុមប្រឹក្សាខេត្ត គឺជាតំណាងឲ្យប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាមទាំងមូល ។ ជាមួយនឹងការអបអរសាទរចំពោះក្រុមប្រឹក្សាខេត្តកំពង់ចាមអាណត្តិទី៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរដល់ខេត្តកំពង់ចាម ដែលបានអនុវត្តការងារទទួលបានជោគជ័យជាច្រើន នាពេលកន្លងទៅ ដោយក្រុមប្រឹក្សាខេត្ត បានសហការល្អ បំពេញការងារល្អ ជាមួយគណៈអភិបាលខេត្ត ក្រុង ស្រុក ទាំងអស់ ។ពោលគឺដំណើរការរួម ដោយពុំមានបញ្ហាអ្វីទាំងអស់ ។ ជាការកត់សម្គាល់របស់រាជរដ្ឋាភិបាល…
-
ឯកឧត្តម ខ្វៃ អាទិត្យា ៖ រួមគ្នាការពារធនធានធម្មជាតិ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ជីគីមី និងប្លាស្ទិក ដើម្បីឱ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត

(ភ្នំពេញ)៖«ចូលរួមការពារធនធានធម្មជាតិ ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងកាត់បន្ថយការប្រើប្រាស់ជីគីមី និងប្លាស្ទិក ជំរុញឱ្យដីស្អាត ទឹកស្អាត និងខ្យល់ស្អាត មានការអភិវឌ្ឍដោយចីរភាព ធានាបានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការជំរុញកំណើនប្រកបដោយបរិយាប័ន្ន។ នេះជាការលើកឡើង របស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតី ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថាន និងធន់នឹងគ្រោះរាំងស្ងួត» នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ក្នុងបំណងចំបងថែរក្សាបរិស្ថាន ជីវៈចម្រុះ និងធនធានធម្មជាតិ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ថា យើងត្រូវការពារ និងអភិរក្សដី ចាត់វិធានការតឹងរឹងចំពោះបទល្មើសធនធានធម្មជាតិ ជាពិសេសការអនុវត្តច្បាប់១០០% ចំពោះបទល្មើសធនធានធម្មជាតិ សហការជាមួយអាជ្ញាធរ សមត្ថកិច្ច ប្រជាពលរដ្ឋ ទប់ស្កាត់ការទន្រ្ទានព្រៃយកដី ការកាប់ រុករានដីព្រៃដោយខុសច្បាប់ ប៉ះពាល់ព្រៃឈើ ធ្វើឲ្យដីត្រូវប្រឈមមុខនឹងសំណឹកកាន់តែខ្លាំង។ ជាមួយគ្នានេះយើងគិតគូលើការធ្វើកសិកម្មឆ្លាតវៃ កាត់បន្ថយការប្រើប្រាស់សារធាតុគីមី…
-
ក្រុមការងារពិសេសថ្នាក់ខេត្ត លុបបំបាត់ជំងឺគ្រុនចាញ់ បើកកិច្ចប្រជុំប្រចាំត្រីមាសទី២ ឆ្នាំ២០២៤

រតនគិរី: នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តរតនគិរី រសៀលថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ ក្រុមការងារពិសេសថ្នាក់ខេត្តលុបបំបាត់ជំងឺគ្រុនចាញ់បើកកិច្ចប្រជុំប្រចាំត្រីមាសទី២ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ឋនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៃក្រសួងសុខាភិបាល។ បន្ទាប់ពី លោក ជា សានិត ប្រធានមន្ទីរសុខាភិបាល ខេត្តរតនគិរី បានរាយការស្តីពីស្ថានភាពជំងឺគ្រុនចាញ់ រួចមក លោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានបញ្ជាក់ផែនការនៃការប្រយុទ្ធប្រឆាំងនិងជំងឺគ្រុនចាញ់ទូទាំងប្រទេស ។ដោយឡែកខេត្តរតនគិរី ក៏ដូចគ្នាដែរ ផែនការរបស់ក្រសួងក៏ដូចជាមជ្ឈមណ្ឌលជាតិ គឺយើងលុបបំបាត់ជំងឺគ្រុនចាញ់បង្កឡើងដោយប្រភេទប្លាស្មូយ៉ូម ហ្វាស៊ីប៉ារ៉ូម ហៅគាត់ថា PF នៅឆ្នាំ២០២៣កន្លងទៅ ហើយនៅឆ្នាំ២០២៥ គឺលុបបំបាត់ជំងឺគ្រុនចាញ់ មួយប្រភេទទៀតដែលបង្កឡើងដោយ ប្លាស្មូយ៉ូម វីវ៉ាក់ ហៅកាត់ថាPV ។ លោកវេជ្ជបណ្ឌិត ជា ងួន បន្តមានប្រសាសន៍ថា ដើម្បី លុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់បង្កឡើងដោយប្រភេទមេរោគឈ្មោះ ប្លាស្មូយ៉ូម វីវ៉ាក់ ហៅកាត់ថាPV ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ត្រូវបង្កើនការសហការយ៉ាងខ្លាំងក្លាជាមួយអង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន សម្រាប់សកម្មភាពគ្រុញចាញ់ បន្តផ្តល់សេវាព្យាបាលជំងឺគ្រុនចាញ់…
-
មន្រ្តីក្រុមការងារដឹកនាំដាំកូនឈើ ១ ០០០ដើម តាមដងផ្លូវជាតិលេខ៥ ក្នុងឃុំត្រពាំងជង

ពោធិ៍សាត់៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដឹកនាំដោយឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានរៀបចំពិធីដាំកូនឈើ ចំនួន១ន០០០ដើម តាមសងខាងផ្លូវជាតិលេខ៥ ប្រវែងប្រមាណ ១៤គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រឃុំត្រពាំង ។ ពិធីនេះរៀបចំឡើងនៅបរិវេណខាងមុខផ្សារអ៊ីសុភីបាកានក្នុងភូមិក្រោលក្របី ឃុំត្រពាំងជង ដោយមានការចូលដោយក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយឃុំត្រពាំងជង អាជ្ញាធរស្រុក លោកប្រធានមន្ទីរកសិកម្មខេត្ត យុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កូនឈើដែលដាំជាប្រភេទឈើចម្រុះ ដូចជា ដើមក្ងោក ដើមលឿងរាជ ជាដើម។ ឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានបញ្ជាក់ថា ឯកឧត្ដម រដ្ឋមន្ត្រីកែវ រតនៈ ប្រធានក្រុម ការងារចុះជួយខេត្តពោធិ៍សាត់បានផ្តួចផ្តើមឲ្យមានការដាំដើមឈើតាមដងផ្លូវជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលមានប្រវែងប្រមាណ១០០គីឡូម៉ែត្រ ចាប់ពីព្រំប្រទល់ខេត្ត កំពង់ឆ្នាំងរហូត ដល់ព្រំប្រទល់ខេត្តបាត់ដំបង និងដាំតាមផ្លូវជាតិសំខាន់ៗផ្សេងទៀតក្នុងខេត្ត ។ ក្នុងនោះឯកឧត្ដម ទី នរិន្ទ ប្រធានក្រុមការងារចុះជួយស្រុកបាកានក៏បានណែនាំឱ្យក្រុមការងារចុះជួយតាមឃុំដែលនៅជាប់ផ្លូវជាតិលេខ៥ ត្រូវដាំដើមឈើនិងមើលថែរក្សាឲ្យលូតលាស់បានល្អ ។ ឯកឧត្ដម អ៊ឹង ឌីប៉ូឡា បានឲ្យដឹងដែរថា ក្រៅការដាំដើមឈើ១០០០ដើម តាមផ្លូវជាតិលេខ៥ ក្រុមការងារចុះជួយឃុំត្រពាំងជងនឹងបន្ត ដាំដើមឈើតាមផ្លូវបំបែកពីផ្លូវជាតិលេខ៥ចុះទៅវត្តពិតត្រង់ …
-
សិស្ស១០០នាក់ និងប្រជាពលរដ្ឋ១៨គ្រួសារនៅភូមិតំណាក់រាជ ទទួលអំណោយពីសមាគមចលនាយុវជនក្រុម១៥៧ ខេត្តកំពង់ឆ្នាំង ,ក្រុមម៉ូតូធំ និងក្រុមហ៊ុន Madamda

កំពង់ឆ្នាំង:នៅចុងសប្តាហ៍នេះ សមាគមចលនាយុវជនក្រុម(១៥៧ )ខេត្តកំពង់ឆ្នាំងរួមជាមួយក្រុមមូលនិធិជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ )និងក្រុមហ៊ុន ម៉ាដាមដា កូស្មិចទិច បាននាំយកអំណោយជាសម្ភារៈសិក្សានិងគ្រឿងឧបភោគបរិភោគ ទៅផ្ដល់ជូនសិស្សានុសិស្ស១០០នាក់នៃសាលាបឋមមសិក្សាដំណាក់រាជ្យនិងប្រជាពលរដ្ឋជួបការខ្វះខាតចំនួន១៨គ្រួសារ។សាលាបឋមមសិក្សាដំណាក់រាជ្យ ស្ថិតក្នុងភូមិដំណាក់រាជ្យ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ។សាលាបឋមសិក្សានេះមានភូមិសាស្ត្រដាច់ស្រយាលត្រូវឆ្លងទន្លេពិបាកក្នុងការធ្វើដំណើរ ហើយសិស្សជួបការខ្វះខាតសម្ភារៈសិក្សា ។ លោក គូ ដារា ប្រធានសមាគមចលនាយុវជនក្រុម ១៥៧ ខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ដោយទទួលសំណូមពរ ពីនាយកសាលា លោកគ្រូអ្នកគ្រូ និង ជាអាជ្ញាធរ ឃុំកំពង់ព្រះគគី លោកក៏បានកៀរគរ សប្បុរសជនហើយក៏បានក្រុម មូលនិធិ ជួយជនក្រីក្រដោយចិត្តស្មោះ (ក្រុមម៉ូតូធំ) និងក្រុមហ៊ុនលក់ផលិតផល ម៉ាដាមដា កូស្មិចទិច សហការគ្នាយកអំណោយមកប្រគល់ជូននាពេលនេះ ។ អំណោយចែកជូនរួមមានសិស្សចំនួន ១០០ នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅប៊ិចខ្មៅដៃ ខោអាវមួយកំប្លេរនិងថវិកាមួយចំនួន។លោកគ្រូអ្នកគ្រូបីនាក់ម្នាក់ៗទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី សម្ភារ:ផ្ទះបាយមួយឈុត និថវិកាមួយចំនួន។ដោយឡែកគណៈកម្មាធិការសាលា ៩នាក់បានទទួលថវិកាមួយចំនួន។ ចំពោះប្រជាពលរដ្ឋជួបការខ្វះខាត ១៨គ្រួសារទទួលបានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវទឹកត្រី សម្ភារៈផ្ទះ:បាយមួយឈុតនិងថវិកាមួយចំនួន។ចំណែកលោកតាចាស់ជរាគ្មានទីពឹងមួយនាក់ បានទទួលនំប្រអប់និងថវិកាមួយចំនួន។ប្រជាការពារនិងកម្លាំងសន្តិសុខ…
-
ផែនការស្ថាបនាព្រែកជីកហ៊្វូណនតេជោ ធ្វើអោយពួកប្រឆាំងបរាជ័យស្ពឹកមុខ (Video Inside)

-
ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៤

បាត់ដំបង៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងសម្រាប់អាណត្តិទី៤ (២០២៤-២០២៨)បន្ទាប់ពីឆ្លងកាត់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភាកន្លងទៅនេះ។ យោងតាមព្រះរាជក្រឹត្យដែលឡាយព្រះហស្តលេខាដោយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ទទួលស្គាល់នូវសមាសភាពក្រុមប្រឹក្សាខេត្តបាត់ដំបងសម្រាប់អាណត្តិថ្មី (អាណត្តិទី៤) ដែលមានប្រធាននិងសមាជិកចំនួន២៧រូប។ក្នុងនោះ ឯកឧត្តម អ៊ុយ រី ជាប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបងនិងសមាជិកក្រុមប្រឹក្សាខេត្តមកពីគណបក្សប្រជាជនកម្ពុជា ចំនួន២៤រូប និងសមាជិក្ក្រុមប្រឹក្សាខេត្តមកពីគណបក្សឆន្ទៈខ្មែរ ចំនួនបីរូប។ មានប្រសាសន៍ក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា ការប្រកាសឱ្យចូលកាន់នូវតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រាប់អាណត្តិទី៤នាពេលនេះ បានធ្វើឡើងស្របតាមច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប មិនឱ្យលើសក្នុងរយៈពេល ១៤ថ្ងៃ បន្ទាប់ពីគ.ជ.បបានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និង ក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ឯកឧត្តម កើត រិទ្ធ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមាសភាពក្រុមប្រឹក្សាខេត្តទាំងអស់ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុងតំណែងនៅទូទាំងខេត្តបាត់ដំបងផ្តល់នូវសេចក្តីទុកចិត្តនិងបោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង សម្រាប់អាណត្តិទី៤នេះដើម្បីបានបន្តការដឹកនាំខេត្តបាត់ដំបងនិងចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនិងដើម្បីបន្តការអភិវឌ្ឍឱ្យមានការរីកចម្រើនលើគ្រប់វិស័យថែមទៀត…