Category: ព័ត៌មានជាតិ

  • រាជធានីភ្នំពេញ និង ខេត្តស្វយ័ត ជេជូ (JeJu) នៃសាធារណៈរដ្ឋកូរ៉េ ចុះហត្ថលេខាយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ដើម្បីបន្តទំនាក់ទំនងកាន់តែល្អ ទៅក្មេងជំនាន់ក្រោយៗទៀត

    រាជធានីភ្នំពេញ និង ខេត្តស្វយ័ត ជេជូ (JeJu) នៃសាធារណៈរដ្ឋកូរ៉េ ចុះហត្ថលេខាយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ដើម្បីបន្តទំនាក់ទំនងកាន់តែល្អ ទៅក្មេងជំនាន់ក្រោយៗទៀត

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តជេជូនៃសាធារណៈរដ្ឋកូរ៉េ បានឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាព ក្រោយពីប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានជួបប្រជុំ និងមានការឯកភាពគ្នាកាលពីពាក់កណ្តាលខែឧសភាឆ្នាំ២០២៤កន្លងមកនេះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការបង្កើតទីក្រុងសម័្ពន្ធមេត្រីភាពនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រវាងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញនិងឯកឧត្ដមអូ យ៉ុងហ៊ុន អភិបាលទីក្រុងជេជូ(JeJu)នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានផ្តល់សមិទ្ធផលជាច្រើនមកកម្ពុជា ដូចជាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេដែលគ្រោង នឹងបើកការដ្ឋាននាពេលខាងមុខនេះ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ប្រទេសកូរ៉េ បានបន្តនូវកិច្ចសហប្រតិបត្តិការជាច្រើនផងដែរ។ ឯកឧត្តម បានបន្តទៀតថា កន្លងមកនេះ រាជធានីភ្នំពេញ បានចុះហត្ថលេខាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉ (KOICA)របស់ប្រទេសកូរ៉េ ដោយបានផ្តល់ជាជំនួយលើវិស័យសុខាភិបាល មករាជធានីភ្នំពេញ ក្នុងការជួយកសាងមន្ទីរពេទ្យបង្អែកដង្កោ ដែលមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាមេរិក។ ឯកឧត្តម ឃួង ស្រេង ក៏បានលើកឡើង ពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានទីតាំងស្ថិតនៅចំទន្លេបួនមុខ មានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា ៣លាននាក់ ដែលធ្វើឲ្យរាជធានីភ្នំពេញ ប្រឈមទៅនឹងការកកស្ទះចរាចរណ៍ ជាមួយនឹងការជនលិចដោយជំនន់ទឹកភ្លៀងផងដែរ។ ជាមួយនេះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត…

  • ជំហរនយោបាយការបរទេសកម្ពុជា គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងជាមួយមិត្តថ្មី

    ជំហរនយោបាយការបរទេសកម្ពុជា គឺរក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងជាមួយមិត្តថ្មី

    (ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស ឯកឧត្តម គង់ ភោគ បានលើកឡើងថា ជំហរនយោបាយការបរទេសកម្ពុជា ក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមិនខុសពីអាណត្តិក្រោមការដឹកនារបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនោះឡើយ គឺរក្សាសង្គតភាព ជំរុញបន្ថែមទៀតរាល់សកម្មភាព នូវរាល់ការងារអាទិភាព រក្សាមិត្តចាស់ ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមិត្តថ្មី ។ ឯកឧត្តម បន្ថែមថា តាមរយៈ យោបាយការបរទេសកម្ពុជា បន្តជំរុញតួនាទី នៅក្នុងអង្គការតំបន់ ពិសេសអាស៊ាន ដើម្បីធានាបានថា កម្ពុជាកំពុងដើរតួនាទីយ៉ាងសកម្មដើម្បីជំរុញប្រយោជន៍ស្នូលរបស់ជាតិ។ កម្ពុជាក៏បានចូលរួមយ៉ាងសកម្មនៅក្នុងនយោបាយការបរទេសលើឆាកពិភពលោក។ ការលើកឡើង របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «គោលនយោបាយការបរទេសកម្ពុជា ក្នុងបរិបទអាស៊ាន» ។ វេទិកានេះរៀបចំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្លិបអ្នកកាសែតកម្ពុជា និងមានការចូលរួមពីអ្នកសារព័ត៌មាន មកពីស្ថាប័នមួយចំនួនទៀតផងដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសរូបបនេះ បានលើកឡើងថា ជំហរគោលនយោបាយការបរទេសរបស់កម្ពុជា គឺរក្សាសង្គតិភាព…

  • ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គនាយក ILO

    ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយអគ្គនាយក ILO

    (ស្វីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Gilbert F. Houngbo អគ្គនាយក​អង្គការ​អន្តរជាតិខាងការងារ(ILO)កាលពីថ្ងៃម្សិលមិញវេលាម៉ោង៥ល្ងាចម៉ោងនៅប្រទេសស្វីស។ ជាជំនួបដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួម​កិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការ​អន្តរជាតិ​ខាងការងារ(ILO)។ ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តអភិវឌ្ឍសង្គមជាតិដើម្បីបន្តផ្តល់ការងារសមរម្យជាមួយនឹងរបបសន្តិសុខសង្គម និងជំនាញជាក់លាក់ច្បាស់លាស់ជូនប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាបន្ថែមទៀតដើម្បីឱ្យបរិយាកាសការងារក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងជាលំដាប់។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់នៃភាពរីកចម្រើនជាលំដាប់របស់កម្ពុជាក្នុងរយៈពេល១៥ឆ្នាំមកនេះ ដែលប្រទេសកម្ពុជាសម្រេចបានដើម្បីវឌ្ឍនភាព និងវិបុលភាពក្នុងវិស័យវាយនភណ្ឌ និងសង្គមទាំងមូលដែលកំពុងទទួលបានផលភាគចេញពីការអភិវឌ្ឍ និងវឌ្ឍនភាពនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ដែលមិនអាចខ្វះបាននៃវត្តមានរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងការបន្តជួយជ្រោមជ្រែងកម្ពុជាបន្ថែមទៀតក្នុងនាមជាដៃគូសន្ទនាដើម្បីជំរុញយន្តការសន្ទនាសង្គម ភាពសុខដុមនីយកម្មនៅកន្លែងការងារ ក៏ដូចជាការពង្រឹងផលិតភាពក្នុងសង្វាក់ផលិតកម្មរបស់កម្ពុជាផងដែរ៕ ប្រភព ៖ ក្រសួងការងារ

  • កម្ពុជាបន្តសហការជាមួយ ILO លើគម្រោងការងារកាន់តែប្រសើរ ខណៈដែលកម្ពុជា អនុវត្តគម្រោងមួយនេះដំបូងគេ

    កម្ពុជាបន្តសហការជាមួយ ILO លើគម្រោងការងារកាន់តែប្រសើរ ខណៈដែលកម្ពុជា អនុវត្តគម្រោងមួយនេះដំបូងគេ

    (ស្វីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារ​កាន់តែប្រសើរ(Better Work)នៃអង្គការអន្តរជាតិខាងការងារ (ILO) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ខណៈដែលឯកឧត្តមចូលរួមកិច្ចប្រជុំ​ប្រចាំឆ្នាំរបស់អង្គការ​អន្តរជាតិខាងការងារ(ILO) នៅប្រទេសស្វីស។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់នៃគម្រោងកាន់​តែប្រសើរដែលកម្ពុជា ជាប្រទេសទីមួយនិងដំបូងបង្អស់ដែលអនុវត្ត​គម្រោងការងារកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ ហើយកម្ពុជាក៏នៅតែបន្តអនុវត្ត និងបន្តគាំទ្រគម្រោងដ៏ល្អរបស់ILOជានិច្ច។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីតួនាទីដ៏ចាំបាច់នៃគម្រោង​ការងារកាន់តែប្រសើរក្នុងសង្វាក់ផលិតកម្ម និងការបញ្ជាទិញរបស់កម្ពុជា​ក្នុងទីផ្សារពិភពលោក។ ត្រង់ចំណុចនេះ លោកស្រីប្រធានកម្មវិធីកាន់តែប្រសើររបស់ILO បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងក្នុងតំបន់ដែលអនុវត្តគម្រោងការងារកាន់តែប្រសើរដែលបង្ហាញពីតម្លាភាព និងការអនុវត្តច្បាប់ដ៏ល្អប្រសើរហើយវត្តមាន​របស់កម្ពុជា​ក៏ជាការ​បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា​ក្នុងវិស័យវាយនភណ្ឌ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ និងបង្ហាញទស្សនៈវិស័យ និង​ផែនការអាទិភាពជាយុទ្ធសាស្ត្រដែលក្រសួងបាននិងកំពុងដាក់ចេញជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ដើម្បីធ្វើយ៉ាងណាឱ្យវិស័យវាយនភណ្ឌរបស់កម្ពុជាកាន់តែប្រសើរឡើងជាលំដាប់បន្ថែមទៀតសម្រាប់ប្រយោជន៍គ្រប់ភាគីដែលរាជរដ្ឋាភិបាលកម្ពុជាចង់បាន។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ និងឯកភាពគ្នាលើការបន្តកិច្ច​សហការ និងការគាំទ្រគ្នាទៅវិញទៅមកដើម្បីពង្រឹងសមត្ថភាពគ្រប់​ភាគី​ពាក់ព័ន្ធ​ក្នុងការបន្តពង្រឹងប្រសិទ្ធភាព និងបរិយាកាសការងារក្នុងទំនាក់ទំនង​វិជ្ជាជីវៈឱ្យកាន់​តែប្រសើរ ដែលជាប្រទេសបានអនុវត្ត​យ៉ាងល្អលើ​គម្រោង​ការងារ​កាន់​តែប្រសើរនៅក្នុងតំបន់ ៕ ប្រភព ៖ ក្រសួងការងារ

  • សម្ដេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា

    សម្ដេចតេជោ ហ៊ុន សែន និង ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា

    (ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា និងឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជា បានឯកភាពគ្នាថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមបានទេ ត្រូវមានការចរចា។ សម្ដេចក៏កំពុងតាមដានមើលលទ្ធផល នៃកិច្ចប្រជុំកំពូល ស្ដីពីសន្តិភាព អ៊ុយក្រែន នៅទីក្រុងហ្សឺណែវ ដែលពុំមានភាគីពាក់ព័ន្ធផ្ទាល់ក្រៅពីអ៊ុយក្រែនចូលរួម ជាពិសេសរុស្ស៊ី ។ ឯកអគ្គរដ្ឋទូត លើកឡើងថា សហភាពអឺរ៉ុប និងកម្ពុជា មានទំនាក់ទំនងយូរអង្វែង ហើយមានកិច្ចព្រមព្រៀងជាច្រើន ជាពិសេសក្នុងទំនាក់ទំនងពាណិជ្ជកម្ម ដែលមានទំហំជាង៥ ពាន់លានអឺរ៉ូ។ ឯកឧត្តមបន្តថា ការផ្លាស់ប្ដូរទស្សនកិច្ចរបស់គណៈកម្មការអឺរ៉ុបមកកម្ពុជាកាលពីខែមីនាកន្លងទៅនេះ បានចុះកិច្ចព្រមព្រៀងជាច្រើន ក្នុងការជំរុញទំនាក់ទំនងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរសម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យនៅលើបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងកោតសរសើរសម្ដេចក្នុងការប្រឹងប្រែងរកសុខសន្តិភាពនៅមីយ៉ាន់ម៉ាផងដែរ។ ក្នុងនាមឯកឧត្តម ជាប្រេសិតពិសេសសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាដែរនោះ ឯកឧត្តមបានបញ្ជាក់ពីការសារៈសំខាន់នៃគុណតម្លៃនានាដូចជា សិទ្ធិមនុស្ស…

  • អ្នកជំនាញកំពុងកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់​រាយប៉ាយ ដើម្បីជួសជុលឡើងវិញ

    អ្នកជំនាញកំពុងកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់​រាយប៉ាយ ដើម្បីជួសជុលឡើងវិញ

    ភ្នំពេញ៖ប្រាសាទភ្នំបាក់ខែង ជាទីនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរ​ទេសចរនៅលើទឹកដី ខេត្តសៀមរាប មុនពេលដែលរាត្រីកាលមកដល់នោះ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់​អង្គរ​ស្ទើរតែទាំងមូល។ខណៈនេះអ្នកជំនាញកំណត់អត្តសញ្ញាណថ្មប្រាសាទភ្នំបាខែង ដែលធ្លាក់​រាយប៉ាយដើម្បី​ជួសជុលប្រាសាទ​ឡើង​វិញ ។ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែមិថុនា នេះ​ក្រុមអ្នកជំនាញស្វែងរកថ្មប្រមាណ១០នាក់ រួមគ្នាប្រឹងប្រែងស្វែង​រកថ្ម​​ទាំង​នៅតាមបរិវេណប្រាសាទ និងនៅក្នុងព្រៃនៃជម្រាលភ្នំ ដើម្បីយកថ្មដែលចល័តខុសពីតាំងដើមទាំងនោះមកជួសជុល និងរៀបចំផ្គុំ​នៅទីតាំងដើមឡើងវិញ។ លោក អ៊ុម ណារិទ្ធ ប្រធានក្រុមការងាររកថ្ម នៅការដ្ឋានជួសជុលប្រាសាទភ្នំបាក់ខែងឱ្យដឹងថា ការងារស្វែងរកថ្មដែល​រលុះធ្លាក់​រាយប៉ាយជុំវិញប្រាសាទភ្នំបាខែងមានបីប្រភេទ ក្នុងនោះមានថ្មជញ្ជាំងប្រាសាទកណ្តាល (ប្រាង្គពីរ៉ាមីត) ថ្មតួប៉មប្រាសាទតូចៗ​តាមថ្នាក់នីមួយៗ និងថ្មខឿនប្រាសាទឥដ្ឋ និងត្រូវកំណត់អត្តសញ្ញាណ រួមទាំងបែងចែកប្រភេទថ្មតាមរចនាសម្ពន្ធប្រាសាទ ក្រោយ​ពីរកឃើញ។ ក្រៅពីនេះ ក្រុមការងារត្រូវប្រមូលថ្មនៅជម្រាលភ្នំ ដែលត្រូវបានគេប្រមូលយកមករក្សាទុកក្នុងបួនសម័យ​កាល​ចាប់​តាំងពីសម័យបារាំង គឺយកតែថ្មណាដែលមិនមានក្បាច់ ឬមិនអាចកំណាត់អត្តសញ្ញាណបាន យកទៅប្រើប្រាស់ជំនួសថ្មដែល​បាត់បង់ប៉ុណ្ណោះ។ អ្នកជំនាញរូបនេះបន្តថា ក្រុមការងារបានខិតខំអស់ពីលទ្ធភាពក្នុងការស្វែងរកថ្មមកដាក់ទីតាំងដើមវិញ ហើយក្នុងចំណោមទាំងនោះ មានថ្មតួប៉មប្រាសាទតូចៗខ្លះ ដែលបានរលុះធ្លាក់សល់ពី៥០ ទៅ៦០ដុំ ហើយក្រុមការងារបានរកឃើញប្រមាណ​៧០ទៅ៨០​ភាគរយ បានមកផ្គុំឡើងវិញ។ លោក សំ ឆើត ជាអ្នកជំនាញរកថ្មម្នាក់ក្នុងចំណោមក្រុមការងាររកថ្មបាននិយាយថា លោកពិតជាមានមោទកភាពដែលបានចូល​រួម​ជួសជុលប្រាសាទបុរាណភ្នំបាខែងនេះ។ តាមរយៈបទពិសោធន៍ជាង១០ឆ្នាំ ធ្វើការជួសជុលនៅប្រាសាទ ធ្វើឱ្យលោកស្គាល់ប្រភេទថ្ម​នីមួយៗដែលរលុះធ្លាក់ចេញពីទីតាំងដើម។ លោកបន្ថែមថា…

  • បង្ក្រាបគ្រឿងញៀនជិតមួយគីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួនពីរនាក់នៅក្នុងឃុំពាម

    បង្ក្រាបគ្រឿងញៀនជិតមួយគីឡូក្រាម និងឃាត់ខ្លួនមនុស្សចំនួនពីរនាក់នៅក្នុងឃុំពាម

    កំពង់ឆ្នាំង៖​ជនជាប់សង្ស័យចំនួនពីរនាក់ ជាមួយវត្ថុតាង​ថ្នាំញៀន​ជិតមួយគីឡូក្រាម ត្រូវបញ្ជូនទៅកាន់សាលាដំបូង​ខេត្តនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នេះដើម្បីចាត់ការតាម​នីតិវិធី។ លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកបទល្មើសប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ក្រោមការដឹកនាំ​បញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្ត​ដោយមានការសម្រប​សម្រួលនីតិវិធីពី​លោក​ព្រះរាជអាជ្ញានៃ​អយ្យការ​​អមសាលា​ដំបូងខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១២:៤០រសៀលថ្ងៃទី១០ ខែមិថុនាកម្លាំងការិយា​ល័យប្រឆាំង​គ្រឿងញៀន ខេត្តកំពង់​ឆ្នាំង​បានចុះបង្ក្រាបគ្រឿងញៀនមួយករណី ឃាត់ខ្លួនបុរសជា​ជនសង្ស័យចំនួនពីនាក់នៅស្រុក​សាមគ្គីមាន​ជ័យ។ជនសង្ស័យឈ្មោះថេង ធី អាយុ៣១ឆ្នាំ មុខរបរជាកសិករ រស់នៅក្នុងភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យនិង​ឈ្មោះ សុខ សារ៉ន អាយុ៤៣ឆ្នាំ មុខរបរជាកសិករ រស់នៅ​ភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច។ជាមួយ​នឹង​ការឃាត់ខ្លួន សមត្ថកិច្ចរកឃើញវត្ថុតាងថ្នាំញៀន​ចំនួន​១៤កញ្ចប់ ធំ​ ៣កញ្ចប់ ទម្ងន់​ជិតមួយគីឡូក្រាម ទូរសព្ទ​ដៃពីរគ្រឿង ម៉ូតូមួយគ្រឿង និងសម្ភារៈវេចខ្ចប់មួយ​ចំនួន​ទៀត៕ដោយ៖សុខ គឹមសៀន

  • ក្រសួងការងារបើកសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧

    ក្រសួងការងារបើកសន្និសីទសារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧

    (ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » នៅឆ្នាំនេះ នឹងមានអ្នកចូលរួមលើសពី ៦មុឺននាក់ ដោយតាមរយៈទិវានេះនឹងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់សាធារណជន ជាពិសេសយុវជន ពីការសិក្សាវិទ្យាសាស្រ្តសង្គម មកសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលទីផ្សារការងារមានតម្រូវការខ្ពស់នៅកម្ពុជា។ បន្ថែមពីនេះ ទិវាជាតិនេះនឹងពង្រឹងកិច្ចសហការរវាងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសទាំង ៣៧ នៅទូទាំងប្រទេស ក្នុងទិសដៅស្រូបទាញយុវជនគោលដៅមកចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យកាន់តែច្រើនថែមទៀត។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំពឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានលើកឡើងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នឹងរៀបចំនៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង…

  • ឯកឧត្តម សុខ លូ អញ្ជើញប្រកាសមុខតំណែងក្រុមប្រឹក្សាក្រុងបាត់ដំបងសម្រាប់អាណត្តិទី៤

    ឯកឧត្តម សុខ លូ អញ្ជើញប្រកាសមុខតំណែងក្រុមប្រឹក្សាក្រុងបាត់ដំបងសម្រាប់អាណត្តិទី៤

    បាត់ដំបងៈពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។សមាសភាពក្រុមប្រឹក្សាក្រុងបាត់ដំបងនៃខេត្តបាត់ដំបងមានចំនួន២១នាក់ រួមទាំងប្រធានមួយរូបផង។ លោក ធុច រ៉ា បានក្លាយប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបងអាណត្តិទី៤។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងដែលបានអញ្ជើញជាអធិបតីក្នុងឳកាសនេះ បានចូលរួមអបអរសាទរ កោតសរសើរ និងបានវាយតម្លៃខ្ពស់ដល់អស់លោក លោកស្រី ដែលជាសមាជិក សមាជិកា នៃ ក្រុមប្រឹក្សាក្រុងបាត់ដំបង ដែលត្រូវបានតំណាងប្រជាពលរដ្ឋគឺជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្ដល់នូវសេចក្ដីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាក្រុងបាត់ដំបង សម្រាប់អាណត្តិទី៤(២០២៤-២០២៨)ដើម្បីបន្តដឹកនាំក្រុងបាត់ដំបង សំដៅចូលរួមក្នុងការថែរក្សា នូវសុខសន្ដិភាព ស្ថេរភាព និងបន្តអភិវឌ្ឍក្រុងរបស់ខ្លួនឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ ក្នុងឱកាសនេះដែរ លោក ធុច រ៉ា ប្រធានក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិទី៤ បានធ្វើការប្តេជ្ញាចិត្តចូលរួមអនុវត្តតួនាទីភារកិច្ចនូវក្នុងកិច្ចការពង្រឹងអភិបាលកិច្ចល្អនិងអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋជាស្នូល ក្នុងការចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១(២០២៤-២០២៨) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ សូមបញ្ជាក់ថាក្រុមប្រឹក្សាក្រុងបាត់ដំបងមានសមាសភាពសរុបចំនួន២១រូប រួមទាំងប្រធានមួយរូប។ក្នុងនោះមកពីគណបក្សប្រជាជនកម្ពុជាចំនួន១៧រូប ,មកពីគណបក្សឆន្ទៈខ្មែរ ចំនួនបីរូប និងមកពីគណបក្សកម្លាំងជាតិ ចំនួនមួយរូប៕./.( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

  • ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសួរ សុខទុក្ខ និង នាំអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅជូនកងកម្លាំងចម្រុះការពារតំបន់ព្រៃឧទ្យានអភិរក្សបឹងពែរ

    ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញសួរ សុខទុក្ខ និង នាំអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅជូនកងកម្លាំងចម្រុះការពារតំបន់ព្រៃឧទ្យានអភិរក្សបឹងពែរ

    កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំនិងក្រុមការងារកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា បានអញ្ជើញសាកសួរសុខទុក្ខ ប្រគល់ភារកិច្ចសំខាន់ៗ និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនកងកម្លាំងចម្រុះក្នុងកិច្ចសហប្រតិបត្តិការ គ្រប់គ្រង ការពារ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅតំបន់ទន្លេជ្រៃ និងក្បាលទន្សាយ ស្ថិតក្នុង ភូមិសាស្ត្រតំបន់ព្រៃឧទ្យានអភិរក្សបឹងពែរ នៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងផ្សព្វផ្សាយបទបញ្ជាស្តីពីការងារគ្រប់គ្រងការពារ និង បង្ក្រាប បទ ល្មើស ធនធានធម្មជាតិ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត  និងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងបទបញ្ជារបស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មការការពារគ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង បង្ករលក្ខណងាយ ស្រួល គ្រប់ បែបយ៉ាង ដើម្បីការពារ និងគ្រប់គ្រងធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។ នៅក្នុងឱកាសសាកសួរសុខទុក្ខ និងប្រគល់ភារកិច្ចនៅពេលនេះ ឧត្តមសេនីយ៍…