-
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជំរុញការពិនិត្យពីលក្ខណៈមេពូជ សក្តានុពល និងត្រី ដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងពេលចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ភ្ញាស់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន ស្ថិតនៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅបានជំរុញដល់មន្រ្តីការពិនិត្យពីលក្ខណៈមេពូជសក្តានុពល និងត្រីដែលជិតផុតពូជឱ្យបានច្បាស់លាស់ទៅតាមបច្ចេកទេស។ ក្នុងពិធីចុះពិនិត្យការភ្ញាស់កូនត្រី និងសមាសភាពលទ្ធភាពនៃការបង្កាត់ នៅវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី១៤ ខែមិថុនានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមានការគិតគូលក្ខណៈសេដ្ឋកិច្ច ធ្វើឱ្យមានផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពពិតប្រាកដ។ វិទ្យាស្ថាននេះទទួលបានជោគជ័យរួចមកហើយកាលពីថ្មីៗមកនេះនៃការបង្កាត់ពូជត្រីគល់រាំង។ប្រភេទត្រីគល់រាំងដែលជានិមិត្តរូបមច្ឆាជាតិកម្ពុជា និងត្រូវបានគេកំពុងបង្កើនកិច្ចគាំពារ ដោយសារវាគឺជាប្រភេទត្រីដ៏កម្រ និងជាប្រភេទត្រីប្រឈមនឹងការផុតពូជ នោះត្រូវបានអ្នកជំនាញធ្វើការបង្កាត់ភ្ញាស់ជោគជ័យលើកដំបូងហើយកាលពីវេលាម៉ោង៣ព្រឹកថ្ងៃទី២៧ ខែឧសភាកន្លងមក។ ក្រសួងកសិកម្មរុក្វាប្រមាញ់ និងនេសាទបានឱ្យដឹងពីភាពជោគជ័យកន្លងមកដែរថា ៖ នេះជាលទ្ធផលជោគជ័យលើកដំបូងនៅកម្ពុជា ។ ពួកគេបានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួលជោគជ័យជាលើកដំបូង ក្រោយពីបានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យអស់រយៈពេលជិត ១០ឆ្នាំមកនេះ។ បើតាមប្រភពពីវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែនបានឱ្យដឹងថាកូនត្រីគល់រាំងដែលភ្ញាស់បានទទួលជោគជ័យទាំងនេះគេកំពុងដាក់ក្នុងកែវដើម្បីចិញ្ចឹមឱ្យធំធាត់មុនពេលត្រូវយកទៅធ្វើការបន្តពូជនៅថ្ងៃខាងមុខ។ការបង្កាត់ជោគជ័យនេះដែរក៏ជាផ្នែកមួយសម្រាប់ជំរុញ និងបង្កើតចំនួនកូនត្រីគល់រាំងក្នុងធម្មជាតិឱ្យកាន់តែច្រើនឡើងនៅកម្ពុជា ។…
-
អាជ្ញាធរ ដុតបំផ្លាញគ្រឿងញៀន និងសារធាតុពាក់ព័ន្ធបទល្មើសជាង ៧ពាន់តោន

(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង និងគ្រឿងញៀន បានសម្រេចដុតបំផ្លាញគ្រឿងញៀន, សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធបទល្មើស ដែលមានតម្លៃប្រមាណជាង ២២លានដុល្លារនៃការជួញដូរនៅលើទីផ្សារ ដែលសម្រេចរឹបអូសកម្ទេចចោល ជាវត្ថុតាងដែលដកហូតពីសេចក្តីសម្រេចរបស់តុលាការ សាលាដំបូរាជធានីភ្នំពេញ និងដែនសមត្ថកិច្ចរបស់សាលាដំបូង ក៏ដូចជាអយ្យការអមសាលារាជធានីភ្នំពេញ។ ពិធីដុតបំផ្លាញនេះធ្វើឡើង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤នេះស្ថិតក្នុងទីតាំងភូមិសំរោង សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បនគូសបញ្ជាក់ថា វត្ថុតាងដែលត្រូវបានដុតបំផ្លាញ ចំនួន 7.35តោននេះ បែងចែកជា ៣ប្រភេទ ដោយ៖ គ្រឿងញៀន មានទម្ងន់សរុប 2.95 តោន (ពីរ ក្បៀសកៅសិបប្រាំ) ក្នុងនោះ រួមមាន សារធាតុញៀនឈ្មោះ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អ៊ឹម ដេ អឹម អា MDMA ឬ ថ្នាំគ្រវី, កេតាមីន, នីមេតាហ្សេប៉ាម, កញ្ឆាក្រៀម, កូកាអ៊ីន…
-
គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Trieu Quoc Tuan អគ្គនាយក ក្រុមហ៊ុន PV Gas

(វៀតណាម)៖ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Trieu Quoc Tuan អគ្គនាយកក្រុមហ៊ុន PV Gas នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិតនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។ សូមជម្រាបជូនថា ក្រុមហ៊ុន PV Gas បានបង្កើតឡើងនៅចុងឆ្នាំ ១៩៩០ គឺជាក្រុមហ៊ុនផ្គត់ផ្គង់ឧស្ម័នដ៏ធំមួយនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលគ្រប់គ្រងដោយរដ្ឋវិនិយោគទៅលើវិស័យឧស្សាហកម្មឧស្ម័ន មានបុគ្គលិកប្រមាណ ៤,២០០នាក់ និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vietnam Oil and Gas Group។ ក្រុមហ៊ុន PV Gas ទទួលបានពានរង្វាន់អន្តរជាតិ ជាសហគ្រាសដែលរកបានប្រាក់ចំណេញល្អបំផុត (Best Profitable Enterprises) ក្នុងឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី២០ ក្នុងចំណោមក្រុមហ៊ុនបោះផ្សាយមូលបត្រដ៏មានកិត្យានុភាព និងប្រសិទ្ធភាពបំផុតទាំង៥០ នៅក្នុងសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឆ្នាំ២០២៣ ដោយ Vietnam Reporter JSC ៕ ដោយ…
-
អភិបាលខេត្ត៖ អាជ្ញាធរមូលដ្ឋានជាអ្នកធានានូវភាពសុខសាន្តអចិន្ត្រៃយ៍របស់ពលរដ្ឋ

កំពត៖ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាពិតជាសំណាង ដែលមានមេដឹកនាំល្អ ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ ប៉ុន្តែអ្នកដែលអាចធានាបាននូវភាពសុខសាន្តអចិន្ត្រៃយ៍របស់ប្រជាពលរដ្ឋ គឺអាជ្ញាធរមូលដ្ឋាន។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកឈូក និងស្រុកជុំគិរី អាណត្តិទី៤ ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន បានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៤៥ឆ្នាំកន្លងមកនេះ កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋទទួលបានសិទ្ធសេរីភាពពេញ លេញ។ ប្រមុខរាជរដ្ឋាភិបាលតែងបានគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់ពលរដ្ឋ ។ បច្ចុប្បន្នក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចរិតតែខិតខំយកកម្លាំងកាយចិត្ត ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ពិសេសតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ យ៉ាងណាក៏ដោយ ឯកឧត្តមម៉ៅ ធនិន យល់ឃើញថា ការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការធានាបាននូវភាពសុខសាន្ត និងភាពកក់ក្តៅអចិន្ត្រៃយ៍របស់ពលរដ្ឋ គឺទាមទាឲ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានដែលជាអ្នកនៅកៀកកិតជាមួយពលរដ្ឋ។ ឯកឧត្តមស្នើដល់មន្ត្រីអាជ្ញាធរសូមចុះទៅឱ្យដល់ផ្ទះដោយផ្ទាល់ ដើម្បីបានយល់បានដឹងអំពីការខ្វះខាត បញ្ហាប្រឈម…
-
សារធាតុពណ៌បៃតងអណ្ដែតលើផ្ទៃទឹកស្ទឹងសង្កែ ,រដ្ឋបាលខេត្តបាត់ដំបងកំពុងអង្កេតរកមូលហេតុ

បាត់ដំបង៖ប៉ុន្មានថ្ងៃកន្លងទៅនេះ លើផ្ទៃទឹកស្ទឹងសង្កែមានសារធាតុពណ៌បៃតងអណ្ដែតត្រាខុសប្លែកពីធម្មតា ។បន្ទាប់ពីទទួលបាន ព័ត៌មាននេះឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបងបាន ចាត់តាំងក្រុមការងាររដ្ឋបាលខេត្តដឹកនាំដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តសហការជាមួយមន្រ្តីនៃមន្ទីរជំនាញ,អាជ្ញាធរមូលដ្ឋានចុះស្រាវជ្រាវករណីនេះ ។ ប្រភពមន្រ្តីក្រុមការងារឱ្យដឹងថា ការចុះស្រាវជ្រាវត្រូវ បានធ្វើជាបន្តបន្ទាប់ក្រោយពីប្រជានេសាទប្រទះឃើញសារធាតុពណ៌បៃតងស្រដៀងទៅនឹងស្លែអណ្ដែតនៅលើផ្ទៃ ទឹកស្ទឹងសង្កែនៅផ្នែកខាងក្រោមទំនប់ពហុបំណងសេកសក ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌលរបស់ខេត្តបាត់ ដំបង។ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាឱ្យមន្រ្តីជំនាញនៃមន្ទីរបរិស្ថានសហការជាមួយអាជ្ញាធរ មូលដ្ឋានបានចុះដល់ទីតាំងផ្ទាល់និងសាកសួរប្រជាពលរដ្ឋនេសាទនៅទីនោះក៏ដូចជាចុះត្រួតពិនិត្យខ្សែទឹកទាំងផ្នែក ខាងលើនិងខាងក្រោម។ជាលទ្ធផលពុំទាន់ឃើញមានត្រីឬសត្វមានជីវិតពុលស្លាប់ដោយសារធាតុពណ៌បៃតងស្រដៀងស្លែ នៅឡើយនោះទេ។ ក្នុងករណីខាងលើក្រុមការងារបានដងយកសំណាកទឹកនោះ ផ្ញើទៅពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីស្វែងរក សារធាតុពិតប្រាកដថា តើវាប៉ះពាល់សុខភាព ឬ អត់?។ ដោយឡែកនៅថ្ងៃទី១៣ ខែមិថុនានេះដែរលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តនិងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបានដឹកនាំក្រុមការងារបន្តចុះធ្វើការត្រួតពិនិត្យនៅទីតាំងរោងចក្រ Phoenix Industrial CO.,LTD ដែលជារោងចក្រធ្លាប់បានបង្ហូរទឹកកខ្វក់ចូលក្នុងស្ទឹងសង្កែនាពេលកន្លងមក។ជាលទ្ធផលក្រុមការងារនៅពុំទាន់រកឃើញពីការបង្ហូរទឹកកខ្វក់ ចូលក្នុងស្ទឹងសង្កែនោះទេ? ក៏ប៉ុន្តែជាវិធានការចំពោះមុខ និងដើម្បីបង្ការទុកជាមុន ក្រុមការងារបានធ្វើណែនាំដល់ម្ចាស់ ក្រុមហ៊ុននិងរោងចក្រត្រូវរៀបចំអាងឬទីតាំងសមស្របសម្រាប់ ស្តុកកាកសំណល់រាវឬភក់ដែលចេញពីអាងចម្រោះរបស់ រោងចក្រឱ្យបានត្រឹមត្រូវចៀសវាងធ្វើការបង្ហូរចូលផ្ទាល់ទៅក្នុងស្ទឹងសង្កែដូចលើកមុន។ លោកអភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យនៃរដ្ឋបាល ខេត្ត បានប្រាប់ទូរទស្សន៍អប្សរាថា ទាក់ទិននឹងករណីខាងលើ នេះក្រុមការងារនៅតែបន្តត្រួតពិនិត្យអង្កេតតាមដានលើ សកម្មភាព…
-
ទេសរដ្ឋមន្ត្រី អៀង មូលី៖ សិល្បករ-សិល្បការិនី អាចជួយបញ្ជ្រាបសារអំពីហានិភ័យនៃមេរោគអេដស៍

(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺ អេដស៍ បានបញ្ជាក់ថា សកម្មភាពរបស់សិល្បករ-សិល្បការិនី ពិតជាមានឥទ្ធិពល ដែលអាចជួយបញ្ជ្រាបសារអំពីហានិភ័យនៃមេរោគអេដស៍ ដូចជា៖ វិធីបង្ការ ការពារ ការព្យាបាលថែទាំ ការមិនមាក់ងាយ និងមិនរើសអើងអ្នកផ្ទុក មេរោគអេដស៍ ឲ្យដល់ ប្រជាជនទូទៅ ជាពិសេសដល់ក្រុមយុវវ័យ បានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ក្រៅពីការងារចេះបង្ការ ការពារ យើងត្រូវខិតខំស្វែងរកអ្នកបាត់មុខ ឬអ្នកសង្ស័យថា ផ្ទុកមេរោគអេដស៍ប្រមាណ ១១,០០០នាក់ ឲ្យមកតេស្តរកមេរោគអេដស៍ឲ្យទាន់ ពេលវេលា ដែលជាកត្តាមិនទាន់ឲ្យយើងឈានទៅសម្រេចគោលដៅ តាម ការរំ ពឹងទុក។ ការថ្លែងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី គឺបានធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ជាអធិបតី ក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយពីមេរោគអេដស៍ និងជំងឺអេដស៍ ជូនដល់សិល្បករ-សិល្បការិនី នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានទន្លេបានសាក់២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ, ឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការក្រសួងវប្បធម៌…
-
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវទិសដៅក្នុងការកសាងរដ្ឋទំនើប

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានដាក់ចេញនូវទិសដៅក្នុងការកសាងរដ្ឋទំនើប ហើយក្រសួងបាននិងកំពុងធ្វើសកម្មភាពជាច្រើន ដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យរបស់សម្ដេចធិបតី ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងឱកាសជួបសំណេះសំណាលជាមួយសិក្ខាកាមជាន់ខ្ពស់ វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី០៦ នៃសាលាភូមិន្ទរដ្ឋបាល ដែលមកបំពេញទស្សនកិច្ចសិក្សាស្វែងយល់អំពីការអនុវត្តការងារច្រកចេញចូលតែមួយ និងលើវិស័យជំនាញរបស់ក្រសួង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បាននិងកំពុងកសាងរដ្ឋទំនើបប្រកបដោយភាពរឹងមាំ ឆ្លាតវៃ រស់រវើក និងច្នៃប្រឌិត ដោយមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយទាំង៦ និងវិធានគន្លឹះទាំង៥ ជាផែនទីឯកភាពនៃចក្ខុវិស័យដ៍វែងឆ្ងាយ ដើម្បីកម្ពុជា មានភាពម្ចាស់ការ រក្សាបានឯករាជ្យ ក្នុងនាមរដ្ឋអធិបតេយ្យ និងដឹកនាំនាវាកម្ពុជាឈានឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសច្ចភាពប្រវត្តិសាស្ត្រ ដោយកម្ពុជាធ្លាប់បានឆ្លងកាត់ជាច្រើនដំណាក់កាលនូវការផ្លាស់ប្ដូររបបគ្រប់គ្រងតាមសម័យកាលនីមួយៗ…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាព

ភ្នំពេញ៖ ធនធានមនុស្សជាកត្តាកំណត់ដ៏សំខាន់សម្រាប់និរន្តភាព និងចីរភាពរបស់ប្រទេសជាតិ ព្រោះថា ធនធានមនុស្សអាចជួយឱ្យប្រទេសជាតិមានភាពរស់រវើក,មានលទ្ធភាពប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងសកលលោក អាចចាប់យកបាននូវឱកាស និងបន្ថយនូវគម្លាតនានា ជាពិសេសគម្លាតខួរក្បាល។នេះជាការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៃសាកលវិទ្យាល័យលីមកុកវីង នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ សម្ដេចធិបតីបានបន្តទៀតថា ការទទួលបានសញ្ញាបត្រ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់សម្រាប់ជីវិតរបស់និស្សិតជ័យលាភី តែចាំបាច់ត្រូវបន្តសិក្សាបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយដើម្បីពង្រឹងភាពប្រកួតប្រជែងនៅក្នុងទីផ្សារការងារដែលមានការប្រកួតប្រជែងកាន់តែខ្ពស់ ។ សម្ដេចធិបតីបានបន្ថែមថា ជាមួយនឹងចំណេះដឹងដែលទទួលបាននេះនិស្សិតទាំងអស់ ក៏ត្រូវបន្ដការសិក្សាជំនាញឯកទេសបន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ខ្លួនឱ្យកាន់តែខ្ពស់តាមដែលអាចធ្វើទៅបាន និងត្រូវអភិវឌ្ឍខ្លួនឱ្យក្លាយជាយុវជនឌីជីថល និង យុវជនសកល ក្នុងឯកទេសកម្មរៀងៗខ្លួន សំដៅទាញយកផលប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថល និងរួមចំណែកដល់ការកសាង ម៉ូដែលកំណើនសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលផ្អែកលើជំនាញ, បច្ចេកវិទ្យា និងនវានុវត្តន៍ ៕ អត្ថបទ៖ វណ្ណលុករូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យលីមកុកវិង

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ លីមកុកវីង នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។ និស្សិតជ័យលាភី ដែលសម្រេចបានជោគជ័យ ក្នុងឆ្នាំសិក្សា២០២១-២០២២ និង ឆ្នាំសិក្សា២០២២- ២០២៣ សរុបចំនួន ៥៤០នាក់ ( នារី ២៧៣នាក់ ដោយចែកចេញជាបីកម្រិត រួមមាន ៖ ១/ ថ្នាក់បរិញ្ញាបត្ររង ចំនួន ៦០នាក់ ( នារី ៣៣នាក់ ), ២/ ថ្នាក់បរិញ្ញាបត្រ ចំនួន ៤៦១នាក់ ( នារី ២៣៥នាក់) និង ៣/ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ១៩នាក់ ( នារី ៥នាក់)។ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ និស្សិតកំពុងសិក្សា…
-
ឯកឧត្តម ហួត ហាក់ ដឹកនាំដោយគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច អញ្ជើញជួបពិភាក្សាការងារជាមួយ លោក Duong Ngoc Hai ប្រធានគណៈកម្មាធិការត្រួតពិនិត្យទីក្រុងហូជីមិញ

ហូជីមិញ៖ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Duong Ngoc Hai ប្រធានគណៈកម្មាធិការត្រួតពិនិត្យទីក្រុងហូជីមិញ នៅទីស្នាក់ការគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ ដែលស្ថិតនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។