Category: ព័ត៌មានជាតិ

  • កំពង់ស្ពឺ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

    កំពង់ស្ពឺ៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

    កំពង់ស្ពឺ:នៅវិទ្យាស្ថានពហុបច្ចេកទេស ស្ថិតក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រារព្ធទិវាជីវិតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។ ក្រោមការចូលរួមរបស់លោក ចឹក បូរិន ប្រធានមន្ទីរការងារ និងវិជ្ជាជីវៈ លោកអភិបាលខេត្តកំពង់ស្ពឺ ។ ថ្លែងទៅកាន់អ្នកចូលរួមជាងបីពាន់នាក់ លោក ចឹក បូរិន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និង ធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ អំពីសារៈសំខាន់នៃ «ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (Technical Vocational Education and Training) ហៅថា ធីវ៉េត (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងនិងក្រៅប្រទេស។ លោកប្រធានមន្ទីរ បានបន្តទៀតថា រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធី«ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស…

  • «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » ជាប្រធានបទក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧

    «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ » ជាប្រធានបទក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧

    បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ ដំបងបានប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើក ទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈៈរៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ »នៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង នៅថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៤ ។ ក្នុងព្រឹត្តិការណ៍រយៈពេលមួយថ្ងៃនេះក៏មានរៀបចំការដាក់តាំងបង្ហាញនូវពិព័រណ៍ស្នាដៃរបស់ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន អង្គការសមាគមដៃគូនានាជាច្រើន។លោក មាស ដារ៉ា ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបាត់ដំបង បានថ្លែងថា ទិវាអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃទី១៥ ខែមិថុនា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ “ជាទិវាជាតិ”ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនិងដើម្បីធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សនិស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជន ឱ្យបានយល់ដឹងបន្ថែម អំពីសារៈសំខាន់ក្នុងការជំរុញការអភិវឌ្ឍ កម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុងនិងក្រៅប្រទេស។ សូមជម្រាបថា ខេត្តបាត់ដំបង មានគ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈសាធារណៈចំនួនបីទីតាំង។គិតចាប់តាំងពីរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ១.៥លាននាក់។គិតមកដល់ថ្ងៃនេះ គ្រឹះស្ថានទាំង៣បានទទួលសិស្សចុះឈ្មោះចូលរៀន សរុប ៥ ៣៧៩នាក់ ខណៈសិស្សបានប្រលងបញ្ចប់វគ្គទី១ មានចំនួន ៣៦៩នាក់។…

  • សម្តេច ម៉ែន សំអន ស្នើដល់អតីតយុទ្ធជនត្រូវរៀបចំផ្ទះសម្បែង និងធ្វើការងារបង្កង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ

    សម្តេច ម៉ែន សំអន ស្នើដល់អតីតយុទ្ធជនត្រូវរៀបចំផ្ទះសម្បែង និងធ្វើការងារបង្កង្កើនផល ដើម្បីនិរន្តរភាពជីវភាពគ្រួសារ

    (ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានស្នើដល់ លោក លោកស្រី និងគ្រួសារ អតីតយុទ្ធជន ត្រូវរៀបចំគ្រួសារ ភូមិករ ផ្ទះសម្បែង ឱ្យបានសមរម្យ និងធ្វើការបង្ករបង្កើតផល ចិញ្ចឹមសត្វឲ្យបានគ្រប់ក្រុមគ្រួសារបន្ទាប់ពី ទទួលបានដី និងផ្ទះពីរាជរដ្ឋាភិបាលផ្ដល់ជូននៅថ្ងៃនេះ ។ ការថ្លែងមានប្រសាសន៍របស់សម្តេចបែបនេះបានធ្វើឡើង ក្នុងឱកាសសម្តេចអញ្ជើញប្រគល់ ផ្ទះចំនួន ១១៥ខ្នង ជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណៈ និង និវត្តន៍ជន ដែលមានគុណបំណា់ចំពោះជាតិមាតុភូមិ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទ៏ ខេត្តស្វាយរៀងនៅរសៀល ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ សម្តេចបានបញ្ជាក់ថា ការចែកផ្តល់ផ្ទះ និងដីជូនដល់អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជន ពលី ពិការ មរណ: និងនិវត្តជន…

  • ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយ អតីតយុទ្ធជន ៥០០គ្រួសារ​ នៅស្រុករមាសហែក

    ព្រះករុណាព្រះបាទសម្តចព្រះបរមនាថ នរោត្តម សីហមុនី ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយ អតីតយុទ្ធជន ៥០០គ្រួសារ​ នៅស្រុករមាសហែក

    (ខេត្តស្វាយរៀង)៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះករុណាព្រះបាទសម្តចព្រះបរមនាត នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជានុរាស្ត្រគ្រួសារអតីតយុទ្ធជនចំនួន៥០០គ្រួសារ ស្ថិតនៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក​ ខេត្តស្វាយរៀង ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្ស​ត្រ​ ឯកឧត្តមឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងបរមរាជវាំង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសីល្ប: និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម នាយឧត្តមសេនីយ៍គតិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ឯកឧត្តម ម៉ែន…

  • រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចូលរួមថែរក្សាពូជត្រីជិតផុតពូជ ឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត

    រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការចូលរួមថែរក្សាពូជត្រីជិតផុតពូជ ឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត

    (ខេត្តព្រៃវែង)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតក្នុងឃុំពាមជរ ស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យកន្លែងបង្កាត់ ភ្ញាស់កូនត្រី ការផលិតចំណី និងដំណើរការចិញ្ចឹម តាមលក្ខណៈបច្ចេកទេស។ ជាមួយគ្នាដែរ ឯកឧត្តម បានជួបសំណេះសំណាល និងមានចំណាប់អារម្មណ៍ផ្តល់អនុសាសន៍ដល់មជ្ឈមណ្ឌលពិនិត្យលទ្ធភាពបន្ថែមទៀត ក្នុងការអភិរក្សត្រីដែលជិតផុតពូជ ក៏ដូចជាការបង្កាត់ និងពង្រីកពូជ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារជាអាទិ៍ ត្រីខ្ជឹង និងត្រីគល់រាំង ដែលជានិមិត្តរូបនៃប្រទេស។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការចូលរួមថែរក្សាពូជត្រីជិតផុតពូជទាំងនេះឱ្យបានល្អ មិនត្រឹមតែការពារត្រីធម្មជាតិទេ គឺនឹងជួយដល់ធម្មជាតិថែមទៀត។ ដូច្នេះការសិក្សាគឺមានសារសំខាន់ណាស់ដោយមិនត្រូវផ្តោតតែបច្ចេកទេស គឺត្រូវគិតគូរឱ្យមានលក្ខណៈសេដ្ឋកិច្ចថែមទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃ ការពន្យល់ អប់រំ និងកែប្រែឥរិយាបថអ្នកបរិភោគដែលនៅតែយល់ថា ត្រីចិញ្ចឹមមានគុណភាពមិនល្អ ព្រោះថា សព្វថ្ងៃនេះ ការចិញ្ចឹមត្រីធ្វើឡើងដោយអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ ធានាបាននូវសុវត្ថិភាព គុណភាព និងរសជាតិមិនចាញ់ត្រីធម្មជាតិឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងផងដែរ…

  • វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីពិភពលោកនៃអ្នកបរិច្ចាគឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

    វីតាល់ បន្តចូលរួមឧបត្ថម្ភគាំទ្រកម្មវិធីពិភពលោកនៃអ្នកបរិច្ចាគឈាមរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

    ភ្នំពេញ៖ វីតាល់ បានចូលរួមជាឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោកនៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ខួប ២០ឆ្នាំ នៃការបរិច្ចាគឈាម សូមអរគុណ សប្បុរសជនបរិច្ចាគឈាម” ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់ និងទទួលបានអំណោយឈាមប្រមាណ ៥០០ផ្លោក។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ឱ្យដឹងថា រាល់ការស្ម័គ្រចិត្តបរិច្ចាគឈាមរបស់សប្បុរសជនគឺប្រៀបបានដូចជាការផ្តល់ជីវិត និងក្តីសង្ឃឹមថ្មីទៅកាន់អ្នកជំងឺដែលកំពុងត្រូវការឈាមជាចាំបាច់។ ឯកឧត្តមបានអំពាវនាវឱ្យសប្បុរសជនទាំងអស់បន្តស្ម័គ្រចិត្តបរិច្ចាគឈាម និងចូលរួមផ្សព្វផ្សាយពីសារសំខាន់នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តតាមដែលអាចធ្វើបានទាំងវិស័យរដ្ឋ និងឯកជន។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ទៅដល់ក្រុមហ៊ុន វីតាល់ ដែលតែងតែងចូលរួមឧបត្ថម្ភគាំទ្រ និងផ្សព្វផ្សាយនូវរាល់សកម្មភាពបរិច្ចាគឈាមនាពេលកន្លងមក។   ទិវាពិភពលោកនៃអ្នកបរិច្ចាគឈាមត្រូវបានប្រារព្ធឡើងជារៀងរាល់ថ្ងៃទី១៤ មិថុនា នាឆ្នាំនេះ ក្រុមហ៊ុន វីតាល់ បានចូលរួមឧបត្ថម្ភធំ ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជម្រុញឱ្យមានការកើនឡើងនូវ ចលនាបរិច្ចាគឈាម ដើម្បីបំពេញសន្និធិឈាម ពោលគឺបំផុសបង្កើតឱ្យមានទំនួលខុសត្រូវសង្គម និងបង្កើតទម្លាប់នៃវប្បធម៌ចែករំលែកពីយុវជនជំនាន់ក្រោយៗ។ លោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) ក្នុងនាមជាដៃគូឧបត្ថម្ភធំ បានឱ្យដឹងថា…

  • ទិដ្ឋភាព ពិធីសម្ពោធពិពរណ៍ព្រះបរមឆាយាល័ក្ខណ៍ នៅក្នុងបរិវេណ សួនព្រះរាជឱង្ការ

    ទិដ្ឋភាព ពិធីសម្ពោធពិពរណ៍ព្រះបរមឆាយាល័ក្ខណ៍ នៅក្នុងបរិវេណ សួនព្រះរាជឱង្ការ

    (ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមជាមួយ សម្តេចរាជ បុត្រីព្រះអនុជ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងពិធីសម្ពោធពិព័រណ៌ព្រះបរម ឆាយាល័ក្ខណ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅក្នុងបរិវេណសួនព្រះរាជឱង្ការ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ។ ពិព័រណ៍នេះ ចាប់ផ្តើមប្រារព្ធពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយព្រះរាជជីវប្រវត្តិ ស្នាព្រះហស្ត និងព្រះ រាជសកម្មភាព ប្រកបដោយទសពិធរាជធម៌ តាមរយៈការតាំងពិព័រណ៌ព្រះបរម ឆាយាល័ក្ខណ៍របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទី គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ពិពរណ៍បានឆ្លុះបញ្ចាំងនូវកម្រងព្រះរាជជីវប្រវត្តិ និងព្រះរាជសកម្មភាពនៃសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលរួមបញ្ចូលព្រះរាជសកម្មភាព ស្តេចយាងដង្ហែតាម ព្រះករុណា ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ក្នុងវិស័យនយោបាយ មនុស្សធម៌ សប្បុរសធម៌ និងសង្គមកិច្ច…

  • ប្រព័ន្ធធារាសាស្ត្រតម្លៃ ៣២លានដុល្លារនៅស្រុកស្រីសន្ធរ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

    ប្រព័ន្ធធារាសាស្ត្រតម្លៃ ៣២លានដុល្លារនៅស្រុកស្រីសន្ធរ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

    កំពង់ចាមៈឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ និងវក្រុមការងារបានអញ្ជើញពិនិត្យប្រព័ន្ធធារាសាស្ត្រ ព្រែកពោធិ នែឃុំព្រែកពោធិ ស្រុកស្រីសន្ធរ ដែលមានតម្លៃ៣២លានដុល្លារស្ថិតក្នុងគម្រោងទប់ទល់បម្រែបម្រួលអាកាសធាតុ។ តាមរបាយការណ៍មន្ទីរធនធានទឹក និងឧតុនិយម បានឲ្យដឹងថាប្រព័ន្ធធារាសាស្រ្តព្រែកពោធិ៍ មានប្រឡាយមេចំនួន ១២ខ្សែ និងប្រឡាយរងចំនួន ៤៦ខ្សែ សរុបប្រវែង ១០៥,៣៧គីឡូម៉ែត្រ ។ក្នុងនោះប្រឡាយបេតុងមានប្រវែង ២៧,១៩គីឡូម៉ែត្រ និងប្រឡាយដីមានប្រវែង ៧៨,១៧គីឡូម៉ែត្រ សំណង់សិល្បការតូចធំចំនួន ១៩៥កន្លែង ព្រមទាំងមានស្ថានីយបូមទឹកទំនើបបំពាក់ម៉ូទ័រ៧គ្រឿងចំនួនមួយកន្លែង។ ប្រព័ន្ធធារាសាស្ត្រនេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីច្រើនជាង ៨ ០០០ ហិកតា លាតសន្ធឹងចាប់ពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រហូតដល់ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងផ្នែកខ្លះនៃស្រុកពារាំង ខេត្តព្រៃវែង។ ដោយប្រើប្រាស់ប្រភពទឹកពីទន្លេមេគង្គ ប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានស្ថានីយបូមទឹកបំពាក់បច្ចេកវិទ្យាទំនើបខ្នាតធំបូមទឹកពីទន្លេដែលមានសក្តានុពលក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ទាំងរដូវប្រាំង និងទាំងរដូវវស្សា។ប្រព័ន្ធធារាសាស្រ្តដ៏ធំនេះស្ថិតក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគាវិនិយោគសហគមន៍អឺរ៉ុប និងរដ្ឋាភិបាលនៃប្រទេសអូស្រ្តាលី DFAT និងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយករាជរដ្ឋាភិបាលកម្ពុជា ។ការសាងសង់ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិមានគោលបំណង ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ការឡើងកម្តៅនៃភពផែនដី និងធានាបាននូវសន្តិសុខទឹកសម្រាប់គ្របតម្រូវការដោយប្រើប្រាស់ថវិកាប្រមាណ ៣២លានដុល្លា៕ដោយៈ លី ពៅ

  • កូនឈើប្រណិតចម្រុះជាងពីរម៉ឺនដើម ត្រូវដាំក្នុងថ្ងៃយុទ្ធនាការ “ផ្ទះ១ខ្នង-ឈើ១ដើម” នាខែកក្កដានេះ

    កូនឈើប្រណិតចម្រុះជាងពីរម៉ឺនដើម ត្រូវដាំក្នុងថ្ងៃយុទ្ធនាការ “ផ្ទះ១ខ្នង-ឈើ១ដើម” នាខែកក្កដានេះ

    បាត់ដំបងៈរដ្ឋបាលខេត្តបាត់ដំបងនឹងបើកយុទ្ធនាការ “ផ្ទះមួយខ្នង-ដើមឈើមួយដើម”ត្រូវចាប់ផ្តើមពីទីក្រុងបាត់ដំបងមុនគេ បន្ទាប់មកឆ្ពោះទៅកាន់បណ្តាស្រុកនានារបស់ខេត្ត។ កាលពីរសៀលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤ក្នុងកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានសម្រេចបើកយុទ្ធនាការផ្ទះមួយខ្នងដាំដើមឈើមួយដើមនៅសប្តាហ៍ទី២ខែកក្កដាខាងមុខនេះ។ ឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថា យុទ្ធនាការនេះនឹងចាប់ផ្តើមព្រមៗគ្នានៅថ្ងៃទី១១ខែកក្កដានៅក្នុងក្រុងបាត់ដំបង និងបណ្តាទីប្រជុំជនស្រុកទាំង១៣នៃខេត្តបាត់ដំបង។ដោយឡែកសម្រាប់ក្រុងបាត់ដំបង នឹងបើកយុទ្ធនាការជីករណ្តៅ នៅថ្ងៃទី ២៣ ខែមិថុនាដើម្បីត្រៀមដាំដើមឈើ២៥ ០០០ដើម។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានអំពាវនាវដល់អង្គការ និង សប្បុរសជននានា មេត្តាចូលរួមជួយផ្តល់ដើមឈើ ដើមផ្កា ដើម្បីចូលរួមនៅក្នុងយុទ្ធនាការ “ផ្ទះមួយខ្នង ដើមឈើមួយដើម” នៅក្នុងខេត្តបាត់ដំបង បានទទួលនូវលទ្ធផល ជាផ្លែផ្កា ដើម្បីទុកជាប្រយោជន៍ ដល់មនុស្សជាតិគ្រប់ៗគ្នាសម្រាប់អ្នកជំនាន់នេះនិងអ្នកជំនាន់ក្រោយទៀត។ ឯកឧត្តម សុខ លូ ក៏បានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុក ប្រធានរដ្ឋបាលព្រៃឈើ ដែលបានផ្តល់ដើមឈើប្រណិតចំនួន ១០ ០០០ដើម ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីត្រៀមរៀបចំដាំនៅក្នុងយុទ្ធនាការនេះផងដែរ ។ តាមរយៈយុទ្ធនាការ”ផ្ទះមួយខ្នង-ដាំដើមឈើមួយដើម”នេះ ឯកឧត្តម សុខ លូ បង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា ទីក្រុងបាត់ដំបង…

  • ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ បើកជាផ្លូវការក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

    ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ បើកជាផ្លូវការក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:លើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤នេះ ជាទិវាលើកទី៧ហើយ ដែលទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានប្រារព្វធ្វើឡើងថ្នាក់ជាតិនៅរាជធានីភ្នំពេញ និងថ្នាក់ក្រោមជាតិនៅគ្រប់ខេត្តទូទាំងប្រទេស។ ទិវានេះក៏មានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ សមិទ្ធផល ស្នាដៃ ខ្សែសង្វាក់ផលិតកម្ម និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីជំរុញនិងលើកទឹកចិត្តឱ្យមហាជនចូលរួមអនុវត្ត ក្នុងការវាយតម្លៃទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុនព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានអំពីការសិក្សា និងតម្រូវការទីផ្សារការងារពីសំណាក់វាគ្មិនសំខាន់ៗ បង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលបំពេញគ្នាទៅវិញទៅមកឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។…